ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

2023/08/14 01:36:29 am        817
នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​ជាមួ​យនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យ​គណៈកម្មការ​កិច្ច​ការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រី​ការ​បរទេស​ចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២-១៣ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ, ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយ​ភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេស​ចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និង​ធ្វើ​ការ​គូស​បញ្ជាក់​ជូន​ភាគី​មិត្ត​ផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ចំពោះ «គោលនយោបាយចិនមួយ» និងការមិន​ជ្រៀត​ជ្រែក​លើ​កិច្ច​ការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានី​ប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូច​ជា​ការ​ពង្រីក​ទិស​ដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជា​ពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕

ចិនបញ្ជាក់ការគាំទ្រកម្ពុជា​ និងមានជំនឿលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

2023/08/13 08:42:07 pm        603
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធាន​ការិយាល័យ​គណៈ​កម្មការ​កិច្ច​ការ​បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា​រដ្ឋមន្រ្តី​ការបរទេស នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម វ៉ាង យី បាន​គោរព​ពាំនាំ​នូវ​ការផ្ដាំផ្ញើសួរសុខទុកពី ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និង​ថ្នាក់​ដឹកនាំចិ​នមួយចំនួនទៀត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តម វ៉ាង យី បានគោរព​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ឯកឧត្តមបានមកកាន់កម្ពុជាជាច្រើនដងហើយៗជារៀងរាល់ដងដែលបានមកដល់កម្ពុជា ឯកឧត្តម​បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយ​ពេល​នេះ​ជា​សក្ខីភាព​ទី​ក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្ម យ៉ាងទំនើប។ ឯកឧត្តម​បាន​គោរព​សម្ដែង​នូវ​ការ​អបអ​រសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ទទួ​ល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​លើស​៨០%។ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេស​ជា​ច្រើន​បាន​មក​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជាហើយឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកក្កដា កន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្របច្បាប់។ ប្រជាជនជាង៨០% បានទៅបោះឆ្នោត ដែលនោះសបញ្ជាក់​ឱ្យ​ឃើញ​ថា ប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញ ប្រជាជនជាង ៨០% បាន​បោះឆ្នោ​ត​ជូន​គណបក្ស​ប្រជាជនកម្ពុជា នោះសឱ្យឃើញថា ប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យ​ដឹក​នាំ​បន្ត​ទៀត​។​ ឯកឧត្តមថា ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី សូមគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ដើម្បីបញ្ជាក់ថា ចិន​គាំ​ទ្រ​កម្ពុជា​ ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ច​សហប្រតិបត្តិការ​រវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើង កាន់តែធំធាត់ ជាពិសេស​កម្ពុជា​កាន់​តែ​មាន​ភាព​រុង​រឿង​ឡើង​ថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ាង យី ដែលបាន​ពាំនាំ​នូវ​ការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ផងដែរ។ សម្ដេចបានថ្លែង អំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ ជាពិសេសការគាំទ្រ របស់មិត្តចិន។ សម្ដេចតេជោបាន មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មុន​ពេល​បោះឆ្នោត ហើយការគាំទ្រ រហូតដល់ទៅ៨៤% គឺជាការអបអរសាទរ។គួរបញ្ជាក់ថា ឯកឧត្តម វ៉ាង យី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព កាល​ពីល្ងាចថ្ងៃទី១២សីហាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តមវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

2023/08/13 06:33:42 pm        527
នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។នៅក្នុងជំនួបថ្ងៃនេះ ឯកឧត្តម វ៉ាង យី បានគោរព​ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ​ពីឯកឧត្តម​ប្រធានា​ធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំ​ចិន​មួយ​ចំនួន​ទៀត​ដល់​សម្ដេចតេជោ។ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមមកកាន់កម្ពុជាជាច្រើនដង ហើយ​ជា​រៀង​រាល់​ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់​ប្ដូរ​យ៉ាង​រស់​រវើក ហើយពេលនេះ ជាសក្ខីភាព​បញ្ជាក់ថា​ទី​ក្រុង​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជាទី​ក្រុង​ពាណិជ្ជកម្ម​យ៉ាង​ទំនើប ។ឯកឧត្តម វ៉ាង យី ក៏បានបង្ហាញនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជាដែ​លបានទទួលការគាំទ្រក្នុងពេលបោះឆ្នោតកន្លងទៅពីប្រជាជនលើសពី ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយ​បានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដែលប្រជាជនជាង ៨០% បាន​ទៅ​បោះ​ឆ្នោត។ នេះសរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ពេញ​លេញ​ទៅ​បោះឆ្នោត ដែលមានចំនួនជាង ៨០% បានបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​ទៀត។ ការទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជនគឺជាកត្តាដ៏សំខាន់បំផុត។ជាមយយគ្នានេះដែរ ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយ​បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា​នាពេល​នេះ​គឺ​ដើម្បី​បញ្ជាក់​ជា​ថ្មីម្តង​ទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថា​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹង​រីក​ចម្រើន​ឡើង​កាន់​តែ​ធំធាត់​ហើយ​ជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផង​ដែរ​ចំពោះ​ពាក្យ​ពេចន៍​ដ៏​ល្អ និងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន ។ សម្ដេចតេជោ ក៏បានមាន​ប្រសាសន៍​ផង​ដែរ​ថា ប្រជាជនកម្ពុជា​បាន​ដឹង​ជា​មុន​ហើយ​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូ​រ​មុន​ពេល​បោះឆ្នោត​ដែល​ចំនួន​គាំទ្រ​មានរហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ​ដ៏​ច្រើន​បំផុត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​សម្តេ​ចផ្ទាល់ និងចំពោះគណបក្សប្រជាជនកម្ពុជា៕

រាជរដ្ឋាភិបាល សម្រេចពង្រីកផ្ទៃដីជាងមួយពាន់ហិកតាបន្ថែមទៀត​ដល់ដែនជម្រកសត្វព្រៃ​ព្រែកប្រសព្វ

2023/08/13 04:17:07 pm        537
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែប្រែ ដោយពង្រីក​ដែនជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ពីផ្ទៃដីទំហំ១២៧៧០ហិកតា មកផ្ទៃដី​ទំហំ​១៤២២១​​ហិកតា ខណៈការបង្កើតនេះ គឺដើម្បីលើកកម្ពស់នៃការថែរក្សាការពារនូវសត្វព្រៃ និង​លំនឹក​បរិស្ថាន​ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។តាមរអនុក្រឹត្យដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹង ថា ការពង្រីកនូវផ្ទៃដី​នៃដែនជម្រកសត្វព្រៃខាងលើនេះ គឺ​ដើម្បី​ធានា​ឱ្យ​មាន​ការ​ថែទាំ​ទី​ជម្រក​សត្វ​ព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយ​មាន​ការ​បំពេញ​លក្ខ​ខណ្ឌ​ចាំបាច់​ សម្រាប់​ប្រភេទ​ណាមួយ នៃសត្វរុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និង​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់​ផលិតផល​ និង​សេវា​កម្ម​ធម្មជាតិ​ សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​,គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​សហគមន៍​មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការ​ការពារ​ធនធាន​ធម្មជាតិ និងការរស់នៅដោយចីរភាព, និង​លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូល​ដ្ឋាន​ ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។រាជរដ្ឋាភិបាល បានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់​គ្រង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃព្រែក​ប្រសព្វ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ក្រចេះ​ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព និងការរស់នៅដោយចីរភាពស្របតាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផង​ដែរ។លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការ​វិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែល​អនុ​លោម​តាម​អនុក្រឹត្យ​ ស្តីពី​ការ​បង្កើត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​រហូត​ដល់​មាន​លិខិត​បទដ្ឋាន គតិយុត្ត​ថ្មី​មក​ជំនួស​ស្រប​តាម​បទ​ប្បញ្ញត្តិ​ នៃ​អនុក្រឹត្យ​នេះ​។រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល​ នៃគ​ណៈអភិបាលខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព «ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ)» ដោយមានផ្ទៃដីជាង ២ពាន់ហិកតា

2023/08/13 04:00:44 pm        846
រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដោយ​បង្កើត​តំបន់​ការពារ​ទេសភាព «ប្រាសាទ​បាកាន​(ព្រះខ័នកំពង់ស្វាយ)» ដែលស្ថិតនៅភូមិសាស្រ្តស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយ​មាន​ផ្ទៃ​ដី​ចំនួន​២.១២៤ហិកតា ខណៈការបង្កើតនេះគឺដើម្បីការថែរក្សា និងការពារសោភ័ណ្ឌភាពធម្មជាតិ ថែ​រក្សាការពារវប្បធម៌ ប្រៃពៃណី និងធនធានធម្មជាតិជាដើម។យោងតាមអនុក្រឹត្យ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បាន បញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់ការពារទេសភាពនេះ គឺ​មាន​គោល​បំណង​ធានា​ការថែរក្សា និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌, ផ្តល់ផលិតផល និង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព,ថែរក្សាការ ពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ប្រាសាទ, លើក​កម្ពស់​ការ​ចូល​រួម​របស់​សហគមន៍មូលដ្ឋានក៏ដូចជា សាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និង​ការអភិវឌ្ឍជីវៈចម្រុះ និងធនធាន ធម្ម ជាតិក្នុងតំបន់, និងថែរក្សាការពារវប្បធម៌ ប្រពៃណី​ការ​អភិវឌ្ឍ និង​សារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍ មូលដ្ឋានជាដើម។អនុក្រឹត្យក៏បានបញ្ជាក់ផងដែរថា ផ្ទៃដីនៃអនុក្រឹត្យតំបន់ការពារទេសភាព «ប្រាសាទ​បាកាន​(ព្រះខ័នកំពង់ស្វាយ)»នេះមិនរួមបញ្ចូលដីកម្មសិទ្ធឯកជន និងដីប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។ រាជរដ្ឋា ភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​តំបន់​ការពារ​ទេសភាព«ប្រាសាទ បាកាន(ព្រះខ័នកំពង់ស្ថាយ)»ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះវិហារ និង កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំ​ពារ​បរិស្ថាន ការភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និង​ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាពផងដែរ។ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ​មន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធាន​ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចាប់​​ពី​ចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ៖ កងទ័ព គឺជាអ្នកការទូតសន្តិភាព

2023/08/12 03:29:17 am        544
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរាចិមែន(DUDUNG ABDURACHMAN)មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិ ភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍និងលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំង២បន្តពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយសម្តេចចាត់ទុកកងទ័ពគឺជាអ្នកការទូតសន្តិភាព។​បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងថា ជំនួបរវាងសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តមDUDUNG ABDURACHMAN, ឯកឧត្តមបាន គោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ជាមួយមេបញ្ជាការកងទ័ ពជើងគោកស្ដីទីឯកឧត្ដម ម៉ៅ សុផាន់ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់ក ងទ័ព។ជាការឆ្លើយតប សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព៕ ដោយ៖ មុត សុទ្ធ

ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាបង្កើនសកម្មភាពទេ្វដងកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច នៅកម្ពុជា

2023/08/12 12:33:51 am        598
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការប្តេជ្ញាបង្កើនសកម្មភាពទ្វេដង កំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា​ ដើម្បីបង្កើនសកម្មភាពថែរក្សា ការពារ អភិវឌ្ឍន៍ អភិរក្សជនជាតិដើមភាគតិច និងធានាបានការគ្រប់គ្រងដីសហគមន៍​ជនជាតិដើម​ភាគតិចឲ្យបានគង់វង្ស។នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិច ខួបលើកទី៧៥ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN and Moon លោកស្រី នួន មុនីចិន្តា ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍​បាននិងកំពុងយកចិត្ត​ទុកដាក់​ដល់ជីវភាព​ការរស់នៅរបស់ភូមិសហគមន៍ជនជាតិដើម​ភាគតិច ដែលរស់នៅតាម​បណ្តាខេត្តចំនួន១៥ ដែលមានភូមិចំនួន៤៥៥ភូមិជនជាតិភាគតិច ឲ្យមានជីវភាព ការអភិរក្ស អភិវឌ្ឍន៍បានល្អប្រសើរ។លោកស្រី បន្តថា គិតត្រឹមឆ្នាំ២០២៣នេះ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណ​សហគមន៍​ជនជាតិដើមភាគតិច បានចំនួន១៧៧ភូមិជនជាតិ និងបានរៀបចំបទបញ្ជាផ្ទៃក្នុង​សម្រាប់​ជនជាតិដើមភាគតិចបានចំនួន៩៨សហគមន៍ ហើយនៅសល់២៧៩ភូមិទៀត គឺបាននឹងកំពុង​ពន្លឿន​រៀបចំ​ចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចទៀត​ ដើម្បីធ្វើការថែររក្សា អភិរក្ស អភិវឌ្ឍន៍ ​ឲ្យបានគង់វង្សនូវទំនៀមទំលាប់ ​ប្រពៃណីជនជាតិដើមភាគតិចទាំងអស់នោះ ឲ្យបានស្ថិតស្ថេរយូរអង្វែង ។សូមបញ្ជាក់ថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ខួបលើកទី៧៥ ឆ្នាំ២០២៣ បាន​ប្រារព្ធ ក្រោមប្រធានបទ ​(លើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន និង​ភាពជាដៃគូរវាងជនជាតិដើម​ភាគតិច រដ្ឋាភិបាល ​សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍) និង ​(យុវជនជនជាតិដើមភាគតិច ជា​តួអង្គនៃការ​ផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច) ​ហើយតាមរយៈទិវានេះ បណ្តាញ​អង្គការសមាគមន៍​ជនជាតិដើមភាគតិចនៅកម្ពុជា ​ក៏បានស្នើសុំដៃគូរាជរដ្ឋាភិបាល ​សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ​ផ្សេងទៀត ​រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ​និងស្ថានទូតនានា ស្នើជួយ​បង្កើនការគាំទ្រដោយផ្ទាល់ និងលើក​កម្ពស់​ការដាក់​បញ្ចូលអង្គការ និងសហគមន៍ជនជាតិ​ដើមភាគតិច ​ក្នុងគោលបំណង ​ជំរុញការអភិរក្ស អភិវឌ្ឍន៍ប្រកបបចីរភាព និង ការយល់ដឹង​សិទ្ធជនជាតិ​ដើមភាគតិច ​ជាពិសេសស្ត្រី ​និងយុវជន ​ទាក់ទងការការពារប្រពៃណី និង​អត្តសញ្ញាណវប្បធម៌ ដើម្បីចូលរួមចំណែកលុបបំបាត់ ​ទម្រង់ការរើសអើង​ លើជនជាតិដើមតិច និង​ជំរុញផ្សព្វផ្សាយផលិតផលប្រពៃណី ​វប្បធម៌និងរបៀបការរស់នៅជនជាតិដើមភាគតិច៕អត្ថបទ ស៊ុម សុខជា

ទីភ្នាក់ងារអង្គការសហប្រជាជាតិជំរុញឲ្យមានវិធានការបន្ទាប់ពីសោកនាដកម្មនៅសមុទ្រម៉េឌីទែរ៉ាណេ

2023/08/11 09:57:47 pm        110
UN៖ បន្ទាប់ពីមានការលិចទូកដ៏មហន្តរាយមួយផ្សេងទៀត នៅសមុទ្រម៉េឌីទែរ៉ាណេ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយគាំទ្រសម្រាប់ផ្លូវដែលមានការធានា និងល្អប្រសើរសម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធជ្រកកោន ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។  សារព័ត៌មានអង្គការសហប្រជាជាតិនិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិUNICEF) បានដាក់សម្ពាធសម្រាប់មធ្យោបាយរួមគ្នាបន្ថែមទៀតចំពោះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ ការផ្តល់ជំនួយក្នុងអំឡុងពេលចុះពីនាវា និងដំណាក់កាលទទួលលើកដំបូង អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានសហការជាមួយអាជ្ញាធរតំបន់នៅកោះ Lampedusa ។ គោលបំណងរបស់ពួកគេគឺដើម្បីធានាថាអ្នកដែលត្រូវការការការពារអន្តរជាតិទទួលបានជំនួយ និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានតម្រូវការជាក់លាក់ភ្លាមៗ។ ទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការIOM បង្ហាញថា មនុស្សជាង ១.៨០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងផ្លូវធ្វើដំណើរ ក្នុងឆ្នាំ ២០២៣ តែមួយ។ ព័ត៌មានរបស់អង្គការសហប្រជជាតិ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បញ្ជាក់លើហានិភ័យខ្ពស់ដែលទាក់ទងនឹងការឆ្លងកាត់របស់នាវា ជាពិសេសនៅក្រោមស្ថានភាពអាកាសធាតុមិនអំណោយផល៕

ក្រុមប្រឹក្សាសន្តិសុUN នឹងបើកកិច្ចប្រជុំបើកចំហជាលើកដំបូងស្តីពីស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧

2023/08/11 09:44:20 pm        135
អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំចំហជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ នៅសប្តាហ៍ក្រោយនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានសិទ្ធិមនុស្សរបស់UN លោក  វ៉ូលកឺ ទុក (Volker Türk) និង អេលីហ្សាបេធ សាលម៉ុន (Elizabeth Salmon) ដែលជាអ្នកស៊ើបអង្កេតឯករាជ្យរបស់UNទៅលើ សិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីភាគឦសានដាច់ឆ្ងាយពីគេ នឹងថ្លែងដោយសង្ខេបទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែសីហា។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ បាននិយាយថា៖«យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតរបស់រដ្ឋាភិបាល ជួយសម្រួលដល់ការរីកចំរើននៃអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីល  បាលិស្ទិកខុសច្បាប់» ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយភាពភ័យរន្ធត់ ការរំលោភបំពាន និងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយរបបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ប្រឆាំងនឹងប្រជាជនខ្លួន ក៏ដូចជាប្រជាជនជប៉ុន និងកូរ៉េខាងត្បូងផងដែរ។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ ដែលកំពុងធ្វើជាប្រធានក្រុមប្រឹក្សាក្នុងអំឡុងការរៀបចំរបស់សហរដ្ឋអាមេរិកក្នុងខែនេះ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី ជប៉ុន និងកូរ៉េខាងត្បូង នៅពេលធ្វើការប្រកាសនេះ៕

នាវាឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលីបានទៅដល់ឆ្នេរសមុទ្រស៊ីដនី សម្រាប់សមយុទ្ធជើងទឹក

2023/08/11 09:40:20 pm        99
អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានទៅដល់កំពង់ផែស៊ីដនី នៅពីថ្ងៃសុក្រ (១១ សីហា)នេះ មុនពេលសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ជាសមយុទ្ធលើកទីមួយ ដែលហ្គេមសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។នាវាឈ្មោះ HMAS Brisbane បានដឹកនាំនាវាកងទ័ពជើងទឹកឆ្លងកាត់ទីក្រុងស៊ីដនី ដើម្បីបើកជាផ្លូវការនូវសមយុទ្ធហ្វឹកហ្វឺនសង្គ្រាមរយៈពេល១០ថ្ងៃ។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបង្កើតកិច្ចសន្ទនាសន្តិសុខ៤ប្រទេស ឬក្រុមចតុភាគីប្រទេស ដែលស្គាល់ឈ្មោះជាទូទៅថា Quad ។ប្រទេសអូស្ត្រាលីបានចាកចេញពីកិច្ចសន្ទនា Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ប្រទេសនេះ នៅក្នុងសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ។ កិច្ចសន្ទនា Quad នេះ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមសមយុទ្ធ Malabar ឡើងវិញកាលពីឆ្នាំ២០២០ ទោះបីជាចិន នៅតែបន្តរិះគន់ ការដាក់គ្នាជាក្រុមនេះថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ខ្លួនក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅមីយ៉ាន់ម៉ា ជា «និមិត្តរូបនៃមិត្តភាព»
08/18/2026 07:08 PM
រុស្ស៊ីព្រមានអង់គ្លេសអំពីការ​ប្រឈម​នឹង​ផលវិបាក ជុំវិញ​ការផ្គត់ផ្គង់យាន​ដ្រូន​ដល់អ៊ុយក្រែន
08/18/2026 07:08 PM
កងកម្លាំងយេម៉ែនវាយប្រហារទីតាំងរបស់ក្រុម​ហ៊ូទី នៅខេត្ត​ភាគខាង​ជើង al-Jawf
08/18/2026 06:08 PM
ហ្វីលីពីនមើលមិនឃើញផល​ប៉ះពាល់ដល់​ចំណងការពារជាតិ ដោយសារការ​​បញ្ជូន​កម្លាំង​របស់អាមេរិក​ទៅ​មជ្ឈិមបូព៌ាទេ​
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកូរ៉េខាងត្បូង
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ពិភាក្សាតាមទូរស័ព្ទអំពីការវាយប្រហារដោយដ្រូនលើការិយាល័យមេដឹកនាំឃើដ
08/18/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានធ្វើការវាយប្រហារថ្មីដោយដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
08/18/2026 06:08 PM
លោក Lavrov បញ្ជាក់​ថា រុស្ស៊ី និងកូរ៉េខាងជើង គាំទ្រ​ឱ្យមាន​សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី
08/18/2026 06:08 PM
កូស្តារីកាជម្លៀសពលរដ្ឋចេញ ក្រោយទឹកជំនន់វាយប្រហារខេត្ត Limon និងតំបន់ផ្សេងទៀត
08/18/2026 06:08 PM
ជប៉ុននឹងសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង នៅ​អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងថ្មី
08/18/2026 06:08 PM