ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ការរកឃើញថ្មី៖ ដើមឈើខ្ពស់បំផុតនៅអាស៊ីមានអាយុកាលប្រហែល១.៥០០ឆ្នាំ

2023/08/14 05:53:50 pm        573
ដើមឈើខ្ពស់ជាងគេនៅអាស៊ី គឺដើមស្ងាវយក្ស ដែលបច្ចុប្បន្នមានកំពស់១០១,២ម៉ែត្រ និងត្រូវបានរកឃើញនៅតំបន់ស្វយ័ត ស៊ីចាង (Xizang) ភាគនិរតីនៃប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល១.៥០០ឆ្នាំ នេះបើយោងតាមលទ្ធផលស្រាវជ្រាវចុងក្រោយកាលពីថ្ងៃអាទិត្យ។ដើមឈើខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រាដែលមានឈ្មោះថាដើមស្ងាវយក្ស ឬឈ្មោះវិទ្យាសាស្ត្រ Cupressus torulosa ត្រូវបានគេរកឃើញនៅឯតំបន់អភិរក្សធម្មជាតិជាតិនៃតំបន់ជ្រលងភ្នំដ៏ចំណាស់ឈ្មោះ Yarlung Zangbo ក្នុងតំបន់ Bome ទីក្រុង Nyingchi របស់តំបន់ស្វយ័ត ស៊ីចាង ក្នុងអំឡុងពេលស៊ើបអង្កេតវិទ្យាសាស្ត្រដែលដឹកនាំដោយសាកលវិទ្យាល័យប៉េកាំង ក្នុងខែឧសភា។ ដើមឈើខ្ពស់បំផុតពីមុនរបស់ប្រទេសចិន គឺដើមឈើបៃតងដែលមានកម្ពស់៨៣,៤ម៉ែត្រ រកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុង ស៊ីចាង កាលពីឆ្នាំមុន។ជុំវិញដើមឈើខ្ពស់ជាងគេនោះ ក្រុមការងារបានរកឃើញដើមឈើយក្សងាប់ និងដួលរលំតាមធម្មជាតិមួយចំនួនតូច ដែលដើរតួយ៉ាងសំខាន់សម្រាប់ការកំណត់អាយុរបស់ដើមឈើទាំងនេះ។ សមាជិកក្រុមបានទាញយកខ្លឹមពីដើមឈើដែលដួលរលំនោះ ដើម្បីកំណត់អាយុកាលដែលត្រូវគ្នាដោយផ្អែកលើសមាមាត្រនៃរង្វង់របស់ដើមឈើទាំងនោះ ទៅនឹងចំនួនក្រយៅខ្លឹមនៃដើមឈើដែលខ្ពស់ជាងគេនេះ។ ដើមឈើខ្ពស់បំផុតមានទំហំ២៩៦សង់ទីម៉ែត្រ និងមានអាយុកាលប៉ាន់ស្មានប្រហែល១.៥០០ឆ្នាំ៕

ការវាយប្រយុទ្ធគ្នារាលដាលកាន់តែខ្លាំងនៅរដ្ឋដាហ្វួរខាងត្បូងរបស់ស៊ូដង់ ខណៈមានក្ដីបារម្ភពីការផ្ទុះសង្រ្គាមស៊ីវិលថ្មី

2023/08/14 05:50:51 pm        93
ស៊ូដង់៖ សាក្សីបាននិយាយថា អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនីយ៉ាឡា( Nyala) ភាគខាងលិចប្រទេសស៊ូដង់ និងកន្លែងផ្សេងទៀតក្នុងរដ្ឋដាហ្វួរខាងត្បូង(South Darfur) កាលពីថ្ងៃអាទិត្យ ដោយគំរាមកំហែងវាយលុកតំបន់នេះនៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃរបស់ប្រទេសស៊ូដង់។ ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងរដ្ឋដាហ្វួរខាងលិច និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសឆាដ អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ។ ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុង នីយ៉ាឡា ដែលជាទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់តំបន់ Darfur ដ៏ផុយស្រួយ។សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ទុះអាវុធចុងក្រោយបំផុតមានរយៈពេលបីថ្ងៃ ដោយទាំងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) បានបាញ់កាំភ្លើងធំចូលទៅក្នុងសង្កាត់លំនៅដ្ឋាន។ ការប្រយុទ្ធគ្នាបានបំផ្លិចបណ្តាញអគ្គិសនី ទឹក និងទូរគមនាគមន៍។យោងតាមសមាគមន៍មេធាវីដាហ្វួរ (Darfur Bar Association) ដែលជាក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់កាលពីថ្ងៃសៅរ៍តែមួយថ្ងៃប៉ុណ្ណោះ៕

ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅភាគពាយព្យប្រទេសចិន កើនឡើងដល់ ២១នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន

2023/08/14 05:43:35 pm        124
ចិន៖ កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងស៊ីអាន នៃខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន កាលពីល្ងាចថ្ងៃសុក្រ បានកើនឡើងដល់២១នាក់ហើយ ខណៈមនុស្ស៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ទឹកជំនន់ដ៏គំហុកដែលបង្កឡើងដោយភ្លៀងធ្លាក់តាមរដូវកាល បានវាយប្រហារភូមិវ៉ីជឺភីង (Weiziping) ក្នុងស្រុកឆាងអាន នៃទីក្រុងស៊ីអាន នៅវេលាម៉ោងប្រហែល១៨:០០ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយបានបំផ្លាញលំនៅឋានចំនួន២ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជុំវិញនោះដូចជាផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពល ដោយមានពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ និងស្ថានីយទូរគមនាគមន៍ចំនួន៥៥ទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។បន្ទាប់ពីគ្រោះមហន្តរាយដែលកើតឡើងភ្លាមៗនោះ ទីក្រុងស៊ីអាន បានបង្កើតទីស្នាក់ការកណ្តាលភ្លាមៗនៅនឹងទីតាំងរងគ្រោះ ហើយបានចល័តកម្លាំងសង្គ្រោះចំនួន១៤ក្រុម ដែលរួមមានក្រុមពន្លត់អគ្គិភ័យ និងក្រុមសន្តិសុខសាធារណៈ ដែលសរុបមានបុគ្គលិកជាង៩៨០នាក់។ ឧបករណ៍សំខាន់ៗជាង១.១០០គ្រឿង រួមទាំងឧបករណ៍រាវរកអ្នកនៅមានជីវិត ទូរស័ព្ទផ្កាយរណប និងយាន្តអេស្កាវ៉ាទ័រ ព្រមទាំងសត្វសុខនជួយសង្គ្រោះ ក៏ត្រូវបានបញ្ជូនដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះផងដែរ។មកទល់ពេលនេះ មនុស្សចំនួន១៨៦នាក់ ត្រូវបានជម្លៀសចេញដោយជោគជ័យ ខណៈកំណាត់ផ្លូវដែលរងការខូចខាតកំពុងដំណើរការជួសជុល និងពង្រឹងបន្ថែម។ ការស្ដារឡើងវិញនូវស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ភាគច្រើនត្រូវបានសម្រេច ហើយការផ្គត់ផ្គង់ថាមពលត្រូវបានបន្តឡើងវិញសម្រាប់ពលរដ្ឋ៨៥៥គ្រួសារ ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ចំនួន៩០០គ្រួសារនោះ៕

យ៉ាងហោចណាស់៥៥នាក់ស្លាប់ ដោយទឹកជំនន់នៅបង់ក្លាដេស នៅក្នុងខែសីហា

2023/08/14 05:41:00 pm        72
បង់ក្លាដេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ និងមនុស្សជាង១លាននាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល២សប្តាហ៍ បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅប្រទេសបង់ក្លាដេសភាគអាគ្នេយ៍។ រដ្ឋបាលស្រុកដែលរងគ្រោះខ្លាំងបំផុតចំនួន៤ស្រុក បាននិយាយថា ទឹកជំនន់ និងបំណាក់ដី ចាប់តាំងពីថ្ងៃទី១ ខែសីហា បានបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់នៅតំបន់Cox's Bazar ១៩នាក់នៅក្រុងChittagong ១០នាក់នៅក្រុងBandarban និង៥នាក់នៅក្រុង Rangamati ។ប្រធាននាយកដ្ឋានឧតុនិយមប្រទេសបង់ក្លាដេស លោក Azizur Rahman បានប្រាប់សារព័ត៌មាន AFP ថា តំបន់ទាំងនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំង បានធ្លាក់នៅក្នុងតំបន់រហូតដល់ថ្ងៃទី១១ ខែសីហា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ដែលបានបង្កឲ្យទឹកទន្លេពេញហៀរច្រាំង និងបានជនលិចភូមិរាប់រយ។ វាអាចបញ្ជាក់បានថាតើមនុស្សប៉ុន្មាននាក់បានស្លាប់បន្ទាប់ពីទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញ។ រដូវកាលភ្លៀងមូសុងនៅរដូវក្តៅ បាននាំមកដល់នៅអាស៊ីខាងត្បូងប្រមាណ៨០ភាគរយនៃភ្លៀងធ្លាក់ប្រចាំឆ្នាំ ព្រមទាំងបណ្តាលឲ្យមានអ្នកស្លាប់និងការបំផ្លាញដោយសារតែការជន់លិចនិងបំណាក់ដី។ ភ្លៀងធ្លាក់ខ្លាំងពិបាកក្នុងការព្យាករណ៍ និងមានការប្រែប្រួលច្រើន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យរដូវភ្លៀងមូសុងកាន់តែខ្លាំងឡើងនិងមិនទៀងទាត់ច្រើន ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់នៅតាមជើងភ្នំ បានធ្វើឲ្យមានទឹកជំនន់ភ្លាមៗ កាន់តែធ្ងន់ធ្ងរឡើង។

រុស្ស៊ីបាញ់ព្រមាននាវាដឹកទំនិញនៅក្នុងសមុទ្រខ្មៅ

2023/08/14 05:37:12 pm        93
រុស្ស៊ី៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបាញ់ព្រមានទៅលើនាវាដឹកទំនិញនៅភាគនិរតីនៃសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលនាវានោះបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ នេះជាលើកទីមួយហើយ ដែលរុស្ស៊ីបានធ្វើការបាញ់ព្រមានលើការដឹកជញ្ជូនទំនិញហួសពីដែនទឹកប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីខែមុន។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញកសិផលតាមសមុទ្រខ្មៅ។បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាត់ទុកនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាជានាវាផ្ទុកអាវុធ។ រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនមួយបានបាញ់អាវុធស្វ័យប្រវត្តិទៅលើនាវាឈ្មោះ Sukru Okan ដែលមានទង់ជាតិប្រទេសផាឡាវ បន្ទាប់ពីកាពីទែនរបស់នាវានោះបានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើសុំឱ្យផ្អាកសម្រាប់ការត្រួតពិនិត្យ។ រុស្ស៊ីបាននិយាយថា នាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ការបាញ់ព្រមានលើនាវាពាណិជ្ជកម្ម នឹងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមម្ចាស់នាវា ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជករទំនិញ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃការជាប់ឃុំនៅក្នុងសមុទ្រខ្មៅ។ ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅមក ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានចេញការព្រមាន និងធ្វើការវាយប្រហារ ដែលបានធ្វើឱ្យមានការរង្គោះរង្គើតាមរយៈទីផ្សារទំនិញ ប្រេង និងការដឹកជញ្ជូនទូទាំងពិភពលោក៕

ការវាយប្រហារលើទីសក្ការបូជារបស់អ៊ីរ៉ង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/08/14 05:30:59 pm        103
អ៊ីរ៉ង់៖ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់ទូរទស្សន៍រដ្ឋថា ការវាយប្រហារលើទីសក្ការបូជាមូស្លីមនិកាយស៊ីអ៊ីតនៅទីក្រុងហ្ស៊ីរ៉ាស( Shiraz) ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់កាលពីថ្ងៃអាទិត្យ (១៣ សីហា) ដោយបន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន។យ៉ាងហោចណាស់មនុស្ស ៧នាក់ បានរងរបួស ក្នុងនោះមានកម្មករពីរនាក់នៅទីសក្ការបូជា និងអ្នកធ្វើធម្មយាត្រាពីរនាក់ ហើយហាងនានានៅក្នុងតំបន់ ត្រូវបានបិទ។ ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា តំបន់ទីសក្ការបូជានេះ ត្រូវបានបិទមិនឲ្យចូលដោយកងកម្លាំងសន្តិសុខ។វីដេអូបង្ហាញពីសម្លៀកបំពាក់ប្រឡាក់ឈាមនៅលើដី ហើយអ្នកគោរពបូជា ភ័យស្លន់ស្លោរត់ទៅស្វែងរកសាច់ញាតិរបស់ពួកគេ បន្ទាប់ពីការវាយប្រហារនោះ។គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារលើទីសក្ការបូជាហ្សាចេរាហ្គ ( Shah Cheragh) ដែលទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា ត្រូវបានធ្វើឡើងដោយពួកភេរវករ៕

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ប្តេជ្ញាបន្តរក្សាគោលជំហរដោយឥតងាករេចំពោះ «គោលនយោបាយចិនមួយ»

2023/08/14 05:10:16 pm        201
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទើបតែងតាំងថ្មីរបស់កម្ពុជា បានអះអាង ចំពោះមុខប្រមុខការទូតចិនថា រដ្ឋាភិបាលថ្មី​របស់​ឯកឧត្តម​នៅ​បន្ត​រក្សា​គោល​ជំហរ​ដដែល​ចំពោះ«គោលនយោបាយចិនតែមួយ» ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នាថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០២៣ម្សិលមិញនេះ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ទៅកាន់ឯកឧត្តម វ៉ាង យី នូវ​ការ​រក្សា​គោល​ជំហរ​ឥត​ប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំពោះ «គោល​នយោបាយ​ចិន​មួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានោះដែរឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួមពិធីខួបលើកទី១០នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាពាក់កណ្តាលខែតុលា ឆ្នាំ​២០២៣​ខាង​មុខ​ខាង​នេះ​ផង​ដែរ​។ នៅក្នុងកិច្ចជំនួបនោះដែរ រដ្ឋមន្រ្តីការបរទេសចិនឯកឧត្តម វ៉ាង យី បាន​ថ្លែង​ថា​ ចិន​នៅ​បន្ត​ជំរុញ​ការ​អនុវត្ត​ការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជាដដែល ហើយភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសា​ភិបាល​បណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផង។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងប្រមុខ​ការ​ទូត​ចិន ក៏បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់​ជិត​ស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូច​ជា​ការ​ពង្រីក​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើវិស័យថ្មីៗបន្ថែមទៀត ដូចជា វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ ដំណើរ​ទស្សន​កិច្ច​របស់ប្រមុខការទូតចិនរូបនេះមកកម្ពុជា គឺដើម្បីលើក​កម្ពស់​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់ និង​អន្តរជាតិ​ផង​ដែរ​។ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមវ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បាន​ចូល​ជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួប​ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំង នៃកម្ពុជា ជួប​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងជួបជាមួយឯកឧត្តម ហោ ណាំហុងអតីត ប្រមុខការទូតកម្ពុជាជាដើម។នៅ​ក្នុង​អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃនេះ ឯកឧត្តម វ៉ាង យី បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាលចិននូវបន្តប្តេជ្ញាចិត្តដោយឥតងាករេក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និង​ពាំនាំ​នូវ ការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំថ្មី និងមាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។ ឯក ឧត្តម វ៉ាង យី ក៏បានលើកឡើងផងដែរថា អាណត្តិដែល​ទទួល​បាន​ពី​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៨២ភាគរយ បានគូសបញ្ជាក់អំពី​អភិក្រម​នៃកា​រ​ដឹកនាំ​ប្រក​បដោយ​ការ​ឆ្លើយ​តប​របស់​​គណបក្សប្រជាជនកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋជាដើម៕ អត្ថបទ៖ បាន ចក់

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យរោងចក្រផលិតគ្រឿងយុទ្ធោបករណ៍រួមទាំងរោងចក្រមីស៊ីល

2023/08/14 04:31:31 pm        263
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈយោធាសំខាន់ៗ រួមមានទាំងរោងចក្រផលិតមីស៊ីលតាកទិក។ ព័ត៌មាន KCNA និយាយថា លោក Kim បានបង្ហាញការពេញចិត្តលើការផ្តោតសំខាន់នាពេលបច្ចុប្បន្ននៅរោងចក្រមួយលើការផលិតមីស៊ីលតាកទិក និងការពង្រីកសមត្ថភាពផលិតកម្ម អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍កន្លងទៅនេះ។ សារព័ត៌មាន និយាយថា លោកបានបង្ហាញគោលដៅដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងការផលិតមីស៊ីល ដោយបានកោតសរសើរសមត្ថភាពប្រតិបត្តិការចុងក្រោយនៃគ្រាប់កាំភ្លើងធំ និងបានជំរុញផ្ទាល់នៃយានរថពាសដែកប្រយុទ្ធ។ នេះគឺជាដំណើលរទស្សនកិច្ចចុងក្រោយដែលធ្វើឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ លោក Kim Jong Un ទៅកាន់រោងចក្រផ្នៃកការពារជាតិ ជាកន្លែងដែលលោកបញ្ជាក់ពីការផលិតអាវុធទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីការផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកមានក្តីបារម្ភមិនគួឲ្យជឿអំពីទំនាក់ទំនងរបស់ពួកគេ។ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការដឹកជញ្ជូនអាវុធណាមួយ។ សារព័ត៌មាន KCNA បាននិយាយដាច់ដោយឡែកនៅថ្ងៃចន្ទនេះថា លោក Kim បានធ្វើទស្សនកិច្ចតំបន់រងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិក Khanun វាយបក់បោកមកលើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដែលបានធ្វើឲ្យជន់លិច ដីស្រែចំការ៕

មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និយាយថា តៃវ៉ាន់ នឹងមិនចុះញ៉មចំពោះការគំរាមឡើយអំឡុងទស្សនកិច្ចទៅអាមេរិក

2023/08/14 04:28:35 pm        407
តៃវ៉ាន់៖ មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ បានបា្រប់ក្រុមអ្នកគាំទ្រ អំឡុងដំណើរទស្សនកិច្ចរទៅកាន់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងបានថ្កោលទោស ខណៈបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន ថាប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ដូច្នេះ ពិភពលោកនឹងមានសុវត្ថិភាពដែរ ហើយកោះតៃវ៉ាន់នឹងមិនចុះញ៉មក្នុងការប្រឈមមុខចំពោះការគំរាមនេះទេ ។លោក វីលៀម ឡៃ(William Lai) ដែលជាបេក្ខជននាំមុខសម្រាប់តំណែងមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅខែមករាឆ្នាំក្រោយ ផងដែរនេះ កំពុងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក នូវអ្វីដែលជាដំណើរឈប់សំចតផ្លូវការរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរប្រធានាធិបតីថ្មីរបស់ខ្លួន ។ ប្រទេសប៉ារ៉ាហ្គាយគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៣ ដែលបានរក្សាទំនាក់ទំនងធម្មតាជាមួយកោះដែលចិនអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។  ទាំងកោះតៃវ៉ាន់ ទាំងសហរដ្ឋអាមេរិកនិយាយថាសំណើរឈប់សំចតនេះ រួមទាំង នៅក្នុងទីក្រុង San Francisco ក្នុងដំណើរវិលត្រឡប់ទៅវិញ តាមទម្លាប់ ប៉ុន្តែចិន បានរិះគន់និងហៅលោកឡៃ ថាជាអ្នកបង្ករឿងរបស់ក្រុមផ្ដាច់ខ្លួន។ យោងតាមការអានពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់ នៅក្នុងការអត្ថាធិប្បាយពេលទទួលទានអាហារថ្ងៃត្រង់នៅក្នុងទីក្រុង New Yorkកាលពីថ្ងៃអាទិត្យ លោក ឡៃ បាននិយាយថា ប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកមានសុត្ថិភាព ប្រសិនបើ ច្រកសមុទ្រតៃវ៉ាន់សុខសាន្ត នោះ ពិភពលោកទាំងមូលនឹងសុខសាន្តដែរ៕

ចំនួនអ្នកស្លាប់កើនដល់៩៣នាក់ពីចំហេះព្រៃកោះ ម៉ូអ៊ី ខណៈប្រតិបត្តិការស្វែងរកកំពុងបន្ត

2023/08/14 03:10:23 pm        384
អាមេរិក៖​ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះ ម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានកើនឡើងដល់៩៣នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រួសាររបស់អ្នកបាត់ខ្លួនកំពុងស្វែងរកសាច់ញាតិពួកគេយ៉ាងអន្ទះសារ ដោយសង្ឃឹមថាអ្នកទាំងនោះអាចនៅមានជីវិត។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងឡាហេណា ដែលឆេះខ្ទេចខ្ទីអស់ ទៅនឹង "តំបន់សង្គ្រាម" បន្ទាប់ពីចំហេះដែលរាលដាលយ៉ាងលឿននោះ បានលេបត្របាក់ឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ ម៉ូអ៊ី កាលពីថ្ងៃអង្គារ ដោយបានធ្វើឱ្យខូចខាតទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន និងបានឆាបឆេះស្ទើរតែគ្រប់យ៉ាងទាំងអស់នៅក្នុងតំបន់នោះ។ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ក្រុមពន្លត់អគ្គិភ័យនៅតែកំពុងទប់ទល់នឹងចំហេះនេះ ហើយសត្វសុខន cadaver កំពុងដើរស្វែងរកតាមប្រាសាទដែលឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង ដើម្បីស្វែងរកជនរងគ្រោះ ខណៈដែលអ្នកនៅរស់រានមានជីវិត និងក្រុមមន្ត្រីបានកំណត់ពីទំហំនៃគ្រោះមហន្តរាយនេះ។តួលេខអ្នកស្លាប់នេះ បានធ្វើឱ្យចំហេះនេះក្លាយជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់រដ្ឋហាវ៉ៃ លើសពីរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស៦១នាក់ក្នុងឆ្នាំ១៩៦០ រយៈពេលមួយឆ្នាំបន្ទាប់ពីហាវ៉ៃក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ការចំណាយលើការកសាងទីក្រុង ឡាហេណា ឡើងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន៥,៥ពាន់លានដុល្លារ ដោយមានរចនាសម្ព័ន្ធជាង២.២០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ និងផ្ទៃដីជាង២.១០០ហិចតា ត្រូវបានដុតបំផ្លាញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីព្រមានអង់គ្លេសអំពីការ​ប្រឈម​នឹង​ផលវិបាក ជុំវិញ​ការផ្គត់ផ្គង់យាន​ដ្រូន​ដល់អ៊ុយក្រែន
08/18/2026 07:08 PM
កងកម្លាំងយេម៉ែនវាយប្រហារទីតាំងរបស់ក្រុម​ហ៊ូទី នៅខេត្ត​ភាគខាង​ជើង al-Jawf
08/18/2026 06:08 PM
ហ្វីលីពីនមើលមិនឃើញផល​ប៉ះពាល់ដល់​ចំណងការពារជាតិ ដោយសារការ​​បញ្ជូន​កម្លាំង​របស់អាមេរិក​ទៅ​មជ្ឈិមបូព៌ាទេ​
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកូរ៉េខាងត្បូង
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ពិភាក្សាតាមទូរស័ព្ទអំពីការវាយប្រហារដោយដ្រូនលើការិយាល័យមេដឹកនាំឃើដ
08/18/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានធ្វើការវាយប្រហារថ្មីដោយដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
08/18/2026 06:08 PM
លោក Lavrov បញ្ជាក់​ថា រុស្ស៊ី និងកូរ៉េខាងជើង គាំទ្រ​ឱ្យមាន​សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី
08/18/2026 06:08 PM
កូស្តារីកាជម្លៀសពលរដ្ឋចេញ ក្រោយទឹកជំនន់វាយប្រហារខេត្ត Limon និងតំបន់ផ្សេងទៀត
08/18/2026 06:08 PM
ជប៉ុននឹងសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង នៅ​អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងថ្មី
08/18/2026 06:08 PM
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
08/18/2026 06:08 PM