ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សរបស់បេក្ខជនប្រធានាធិបតីដែលត្រូវបានគេធ្វើឃាត នៅអេក្វាឌ័រ ជ្រើសរើសអ្នកជំនួសតំណែងថ្មី

2023/08/14 07:06:01 pm        226
អេក្វាឌ័រ៖ គណបក្សនយោបាយរបស់បេក្ខជនប្រធានាធិបតីដែលត្រូវបានគេធ្វើឃាតរបស់អេក្វាឌ័រ គឺលោក Fernando Villavicencio កាលពីថ្ងៃអាទិត្យ (១៣ សីហា) បានជ្រើសរើសបេក្ខជនជំនួសមួយផ្សេងទៀត ដោយផ្លាស់ប្តូរជម្រើសរបស់ខ្លួនកាលពីមួយថ្ងៃមុននោះ។ គណបក្សសាងសង់ របស់លោក Villavicencio ឬមានឈ្មោះជាភាសាអេស្ប៉ាញថា Construye (ខន់ស៊្ទ្រូអេ) បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី ថា ខ្លួននឹងជ្រើសរើសលោក Christian Zurita ដើម្បីជំនួសតំណែងអតីតបេក្ខជនប្រធានាធិបតីវ័យ៥៩ឆ្នាំដែលត្រូវគេធ្វើឃាត នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។អតីតសមាជិកសភា និងអ្នកសារព័ត៌មានស៊ើបអង្កេត ដែលមានកំណត់ត្រានៃការលាតត្រដាងអំពើពុករលួយ លោក Villavicencio ត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយ ខណៈដែលលោកបានចូលទៅក្នុងរថយន្ត ស្របពេលមនុស្សមួយក្រុមតូច រួមមានអង្គរក្សផ្ទាល់ខ្លួនដែលផ្តល់ដោយរដ្ឋាភិបាល។ លោក Zurita ក៏ជាអ្នកសារព័ត៌មានដែលកាលពីមុនបានសហការជាមួយលោក Villavicencio ។ បេក្ខភាពប្រធានាធិបតីរបស់លោក នៅតែត្រូវការការអនុម័តដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៕

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ចាប់ផ្ដើមដំណើរការទិន្នន័យដំបូង នៅលើយានអវកាសLuna-25

2023/08/14 07:02:18 pm        248
រុស្ស៊ី៖  ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានចាប់ផ្ដើមដំណើរការទិន្នន័យដំបូង ដែលទទួលបាននៅលើយានអវកាស Luna-25 បន្ទាប់ពីផ្លាស់ប្ដូរសម្ភារៈវិទ្យាសាស្ត្រ នៅលើយានអវកាសជាលើកដំបូង ។  ទីភ្នាក់ងារអវកាស Roscosmos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើតេឡាក្រាម ថា យានអវកាស Luna-25 នៅតែបន្តការហោះហើររបស់ខ្លួនទៅកាន់ផ្កាយរណបធម្មជាតិរបស់ភពផែនដី ប្រព័ន្ធទាំងអស់របស់ខ្លួននៃស្ថានីយស្វ័យប្រវត្តិកំពុងដំណើរការតាមមុខងារយ៉ាងល្អ ដោយការទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយតុល្យភាពថាមពលគឺវិជ្ជមាន។  ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ កាលពីថ្ងៃសុក្រ ទី១១ សីហា សប្ដាហ៍មុន ដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។ ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា ទិន្នន័យបញ្ជាក់ពីលទ្ធផលដំបូង នៅលើការហោះហើរទៅកាន់ភពព្រះចន្ទ ត្រូវបានទទួល ហើយក្រុមវិទ្យាសាស្ត្ររបស់គម្រោងនេះ បានចាប់ផ្ដើមដំណើរការហើយដែរ ៕

ស្ពានឆ្លងទន្លេកោះពេជ្រ-កោះនរា នឹងអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បានមុនពិធីបុណ្យអុំទូក

2023/08/14 06:59:48 pm        611
ភ្នំពេញ៖ តាមការឱ្យដឹងពីមន្ត្រីសាលារាជធានីភ្នំពេញ ​ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ​ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ​គឺនឹងត្រូវសាងសង់​រួចរាល់ជាស្ថាពរ នៅមុន​ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ ​អកអំបុក​ ចូលមកដល់ ពោលគឺនៅកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ។អ្នកដំណើរបានបង្ហាញក្តីសប្បាយរីករាយ ពេលដឹងថា​ ស្ពានបេតុងខ្សែកាបដ៏ថ្មីមួយខ្សែនេះ កាន់តែ ជិតសាងសង់រួចរាល់ ​ដើម្បីអាចឱ្យពលរដ្ឋទូទៅប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅមកឆ្លងពីតំបន់ មួយទៅតំបន់មួយបានយ៉ាងងាយស្រួល ​មិនចំណាយពេលវេលាយូរ​ និងមិនបង្កការកកស្ទះ។ ហើយកាន់ ​តែពិសេសនោះ ​ពលរដ្ឋ​បង្ហាញអារម្មណ៍​ត្រេកអរផងដែរ ​ពេលដឹងថា ​ស្ពាននេះ នឹង​បញ្ចប់ការសាងសង់នៅ​ មុនពិធីបុណ្យអុំទូក ។ទន្ទឹមនឹងស្ពានកំពុងដំណើរការ ​នៃការសាងសង់នោះ សង្កេតឃើញថា ​ពលរដ្ឋអ្នកដំណើរ បានប្រើ ប្រាស់​កំពង់ដចម្លងកោះនរា ​ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ​ទៅតំបន់អភិវឌ្ឍន៍​កោះនរា ជា បណ្តោះអាសន្នសិន ​ដោយចំណាយថវិកាតិចតួច​ ក្នុងការឆ្លងទៅមកម្តងៗ ។សូមបញ្ជាក់ផងដែរថា​ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរានេះ ​បានបើកការដ្ឋានដំណើរការសាង សង់ កាលពីខែតុលា​ ឆ្នាំ២០២០ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ​ហ៊ុន ​សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ។ ស្ពាននេះ ​មានប្រវែងជាង៨០០ម៉ែត្រ ​ទទឹង២៤,៥០ម៉ែត្រ និងចំណាយ​ថវិកា ចំនួន៣៨ លានដុល្លារ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង

ពេលវេលាសំខាន់ៗចាប់តាំងពីក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន រយៈពេល២ឆ្នាំមកនេះ

2023/08/14 06:59:27 pm        115
តាលីបង់៖ វានឹងមានរយៈពេល២ឆ្នាំនៅថ្ងៃអង្គារ ទី១៥ ខែសីហាស្អែកនេះ ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្រុកចូលកាន់កាប់រដ្ឋធានីកាប៊ុលយ៉ាងឆាប់រហ័សដោយស្រួលគ្មានការរារាំង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ កំណត់ត្រាពេលវេលាសំខាន់ៗបានកើតឡើងក្រោយមក ចាប់ពីការព្យាយាមទាំងអស់សង្ឃឹមរបស់មនុស្សរាប់ម៉ឺននាក់ក្នុងភៀសខ្លួនចេញពីប្រទេសនេះ រួមជាមួយការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកដ៏រហ័ស រហូតដល់ការស្តែងឲ្យឃើញការបាត់បង់សិទ្ធិសេរីភាពរបស់ស្ត្រី។បញ្ហាប្រឈមផ្នែកសន្តិសុខដែលនៅតែបន្ត បានបង្ហាញដ៏ពិសេសដោយការនៅសេសសល់ក្រុមរដ្ឋអ៊ីស្លាម ដោយទីកន្លែងសាធារណៈ ដូចជាវិហារអ៊ីស្លាម មជ្ឈមណ្ឌលអប់រំ និងទីផ្សារ ជាញឹកញាប់ត្រូវបានដាក់គោលដៅដោយក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ប៉ុន្តែសន្តិសុខ នៅផ្នែកទាំងមូលត្រូវបានធ្វើឲ្យប្រសើរឡើង។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួន បានស្វាគមន៍ការផ្លាស់ប្តូរនេះ ប៉ុន្តែមនុស្សជាច្រើននៅតែតស៊ូក្នុងភាពក្រីក្រ គ្រោះរាំងស្ងួត ការទទួលបានអហារមិនគ្រប់គ្រាន់ និងក្តីសង្ឃឹមថយចុះបន្តិចម្តងក្នុងចំណោមស្ត្រីដែលពួកគេនឹងមានតួនាទីសម្រេចចិត្តចំពោះអនាគតប្រទេស។ ការដណ្តើកាន់កាន់របស់ក្រុមតាលីបង់ ក្នុងឆ្នាំ២០២១ កើតឡើងបន្ទាប់ពី ការប៉ះបោ២០ឆ្នាំប្រឆាំងកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក៕

ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស៖ក្រុមទាហានស៊ីឈ្នួល Wagner Group ចាប់ផ្តើមមានបញ្ហជាមួយការផ្តល់មូលនិធិ

2023/08/14 06:38:44 pm        234
អង់គ្លេស៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់ក្រុមហ៊ុនយោធាឯកជន(PMC) កំពុងព្យាយាមសន្សំប្រាក់ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួន ដោយសារតែសម្ពាធផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស។របាយការណ៍នោះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group ទំនងជាឈានទៅរកការកាត់បន្ថយចំនួន និងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលភាគច្រើនគឺដើម្បីសន្សំសំចៃសម្រាប់ប្រាក់ខែបុគ្គលិកនៅចំពេលមានសម្ពាធផ្នែកហិរញ្ញវត្ថុ។ក្រុមមន្ត្រីចារកម្ម បាននិយាយថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានកត់សម្គាល់ថា បន្ទាប់ពីការបះបោរមិនជោគជ័យ ក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ រដ្ឋរុស្ស៊ីបានធ្វើសកម្មភាពប្រឆាំងនឹងកិច្ចការអាជីវកម្មផ្សេងទៀតរបស់ម្ចាស់ក្រុមហ៊ុនយោធាឯកជន( PMC)គឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន ( Yevgeny Prigozhin)។ មានលទ្ធភាពដ៏ពិតប្រាកដថា វិមានក្រឹមឡាំង លែងផ្តល់មូលនិធិដល់ក្រុមនេះ ទៀត  ហើយ។របាយការណ៍ស៊ើបការណ៍នោះ បានសន្និដ្ឋានថា ប្រសិនបើរដ្ឋរុស្ស៊ីលែងបង់ប្រាក់ឲ្យក្រុមWagnerនោះ ក្រុមមន្ត្រីដែលមានតួនាទីក្នុងការបើប្រាក់ខែឲ្យទាហានអាចទុកចិត្តបំផុតទីពីរ គឺអាជ្ញាធរបេឡារុស៕

យន្តហោះធ្លាក់អំឡុងពិព័រណ៌អាកាសនៅរដ្ឋ Michigan ក្រុមយានិករងរបួសស្រាល

2023/08/14 06:10:39 pm        265
អាមេរិក៖ អាជ្ញាធរនិយាយថា មនុស្ស២នាក់ បានលោតចេញពីយន្តហោះ ដែលក្រោយមកបានធ្លាក់អំឡុងពិព័រណ៌អកាស Thunder Over Michigan កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានតំបន់ Wayne (វ៉េន) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មាននណាម្នាក់រងរបួសធ្ងន់នោះទេ ប៉ុន្តែមនុស្ស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាការប្រុងប្រយ័ត្នជាមុន។យន្តហោះបានធ្លាក់នៅទីកន្លែងចតយានយន្ត នៅបរិវេណអគារលំនៅឋាននៅក្បែរនោះ និងបានធ្លាក់លើយានយន្តដែលពុំមានម្ចាស់នៅក្នុងរថយន្ត ដែលអាជ្ញាធរអាកាសយានដ្ឋាន និយាយថា គ្មាននណាម្នាក់នៅក្នុងបរិវេណអគារលំនៅឋានរងរបួសនោះទេ។ ទីភ្នាក់ងារនិយាយថា យន្តហោះនេះជាប្រភេទយន្តហោះ MIG-23។ទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ក្រុមអ្នកដឹកនាំពិព័រណ៌ Thunder Over Michigan ជាព្រឹត្តិការណ៍ពិព័រណ៌រយៈពេល២ថ្ងៃ បាននិយាយថា ពួកគេបានបញ្ឈប់ពិព័រណ៌បន្ទាប់ពីស្ថានភាពនេះ ប៉ុន្តែពុំបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ យន្តហោះនេះបានធ្លាក់ក្នុងអំឡុងពេលពិព័រណ៌អាកាស ក្នុងក្រុង Van Buren រដ្ឋ Michigan ។ អាជ្ញាធរនិយាយថា ក្រុមយានិក ដែលមានអាកាសយានិក និងអ្នកអង្គុយអម បានលោតឆ័ត្រចេញពីយន្តហោះ មុនពេលយន្តហោះធ្លាក់ទៅលើកន្លងចតយានយន្ត និងអគារលំនៅឋាន៕

សម្តេចប៉ាប ហ្វ្រង់ស៊ីស រិះគន់ចំពោះឈឺចាប់ និងភាពអាម៉ាស់នៃការស្លាប់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ

2023/08/14 06:05:43 pm        253
សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ្នកនយោបាយដោះស្រាយ«របួសចំហ»នៃការស្លាប់របស់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ ដោយនិយាយថា គាត់បានអធិស្ឋានសម្រាប់មនុស្ស ៤១នាក់ ដែលបានស្លាប់នៅក្នុងការលិចនាវា កាលពីដើមខែនេះ។សម្តេចប៉ាប បានមានព្រះបន្ទូល បន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍នៅព្រះវិហារ Angelus ថា«ទាំងការឈឺចាប់ និងភាពអាម៉ាស់ យើងត្រូវប្រកាសថា ចាប់តាំងពីដើមឆ្នាំមក បុរស ស្ត្រី និងកុមារជិត ២.000 នាក់ បានស្លាប់នៅក្នុងសមុទ្រនោះ ខណៈពេលដែលព្យាយាមទៅដល់អឺរ៉ុប។«យើងលើកទឹកចិត្តដល់កងកម្លាំងនយោបាយ និងការទូតដែលព្យាយាមព្យាបាលរបួសនេះក្នុងស្មារតីនៃសាមគ្គីភាព និងភាតរភាព ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកដែលធ្វើការ ដើម្បីទប់ស្កាត់ការលិចនាវា និងការជួយសង្គ្រោះជនអន្តោប្រវេសន៍»។គ្រោះមហន្ដរាយដែលបណ្ដាលឲ្យមនុស្សស្លាប់ កើតមានជាញឹកញាប់ ខណៈដែលជនអន្តោប្រវេសន៍ ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ មនុស្សជាង ២២.០០០នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនទឹករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៤ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍៕

កងកម្លាំងរបស់អង្គការសហប្រជាជាតិនៅ ម៉ាលី ពន្លឿនការដកចេញខណៈបញ្ហាសន្តិសុខកាន់តែយ៉ាប់យ៉ឺនខ្លាំង

2023/08/14 06:02:44 pm        289
ម៉ាលី៖ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានពន្លឿនការដកកម្លាំងចេញពីទីក្រុង ប៊ែរ (Ber) នៅក្នុងភាគខាងជើងបន្ទាប់ពីមានការវាយប្រយុទ្ធគ្នាខ្លាំង ។ បេសកកម្មអង្គការសហប្រជាជាតិ ដែលត្រូវគេស្គាល់ថាជា MINUSMA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សន្តិសុខដែលកំពុងយ៉ាប់យ៉ឺនខ្លាំង បានពន្លឿនការចាកចេញឲ្យបានឆាប់រហ័ស។ កងកម្លាំងនេះបាននិយាយនៅលើបណ្ដាញសង្គម X ថា MINUSMA  បានផ្ដោតលើការដកកម្លាំងចេញពីទីក្រុងប៊ែរ ដោយសារស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះ និងហានីភ័យខ្ពស់ ដែលនឹងសំដៅមកកាន់កងទ័ពមួកខៀវរបស់យើង ។  បេសកកម្មនេះ បានជំរុញដល់គ្រប់ភាគីទាំងអស់ឲ្យបដិសេធរាល់សកម្មភាពទាំងអស់ដែលអាចបង្កភាពស្មុគស្មាញដល់សហប្រតិបត្តិការនេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ បាននិយាយថាបេសកកម្មអង្គការសហប្រជាជាតុ បានចាកចេញដោយគ្មានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធឧទ្ទាមភាគខាងជើងដឹកនាំដោយក្រុមតូរ៉េក (Tuareg) ដែលហៅថា ការសម្របសម្រួលនៃចលនា Azawad (CMA) បានចោទប្រកាន់កងកម្លាំងម៉ាលី និងកងកម្លាំងស៊ីឈ្នួល វ៉េកណាគ្រុប (Wagner Group)របស់ រុស្ស៊ី ថាបានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងកម្លាំងរបស់ខ្លួននៅជិតទីក្រុង ប៊ែរ (Ber )៕

ចក្រភពអង់គ្លេសព្រមានពីលទ្ធភាពវាយប្រហារភេរវកម្មនៅប្រទេសស៊ុយអែត

2023/08/14 05:59:34 pm        290
អង់គ្លេស៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បានព្រមានពលរដ្ឋដែលធ្វើដំណើរទៅប្រទេសស៊ុយអែតពីលទ្ធភាពវាយប្រហារភេរវកម្ម បន្ទាប់ពីមានការដុតគម្ពីរកូរ៉ាន ដោយសកម្មជនប្រឆាំងឥស្លាម ដែលបានធ្វើឲ្យអ្នកកាន់សាសនាឥស្លាមខឹងសម្បាយ៉ាងខ្លាំង។នៅក្នុងការណែនាំអំពីការធ្វើដំណើរដែលត្រូវបានធ្វើបច្ចុប្បន្នភាព ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា អាជ្ញាធរស៊ុយ  អែតបានបង្អាក់ការវាយប្រហារដែលបានគ្រោងទុកមួយចំនួនដោយជោគជ័យ និងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។ក្រសួងនេះបានឲ្យដឹងថា អ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលនេះ ដោយបន្ថែមថា ពួកភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ជាមួយនឹងកន្លែងជាច្រើនដែលបានទៅទស្សនាដោយជនបរទេសដែលជាគោលដៅសំខាន់ៗ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលស្គាល់នូវការណែនាំអំពីការធ្វើដំណើរដែលបានផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសស៊ុយអែត លោក ហែនរិក ឡានឌឺហូម (Henrik Landerholm) បានរំលឹកឡើងវិញនូវការកើនឡើងការគំរាមកំហែងដល់ប្រទេសស៊ុយអែត ចាប់តាំងពីការដុតបំផ្លាញគម្ពីរកូរ៉ាន។

សម្តេចក្រឡាហោម៖ ធនធានថ្មីរបស់នគរបាលប្រកបដោយសក្តានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ

2023/08/14 05:57:56 pm        602
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ធនធានថ្មីនៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពលដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព​ ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ​ទាំងមូល​ផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់​សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រជាន់​ខ្ពស់វិទ្យា​សាស្រ្តនគរបាល​ ជូនដល់និស្សិតជ័យលាភី​ ចំនួន៥៦៩នាក់ ​នៅបណ្ឌិត្យភានគរបាល​កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ​ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «និស្សិតជ័យលាភីទាំងនេះគឺជា ​ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណ​សម្បត្តិ​សមស្រប និង​ប្រកប​ដោយ​សក្ដានុពល​ ដើម្បី​បន្តវេន​ក្នុងការងារសន្តិសុខជាតិ ​សណ្ដាប់ធ្នាប់​សាធារណៈ ​និងសុវត្ថិភាពសង្គម ​ស្របតាម​ការវិវឌ្ឍ​របស់សង្គមជាតិ ​សភាពការណ៍​សន្តិសុខ​ជាតិ និងអន្តរជាតិ ​ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែក​ក្នុងការរក្សាសន្តិភាព ស្ថិរភាព​នយោបាយ​ អធិបតេយ្យភាពជាតិ ​និងបូរណភាពទឹកដី​ ទាំងបច្ចុប្បន្ននិងអនាគត»។ សម្តេចក្រឡាហោម បានបន្ថែមថា ​នេះជាសក្ខីភាពបង្ហាញអំពី​សមិទ្ធផល​នៃការងារកំណែ​ទម្រង់​នគរបាលជាតិ និង​ការ​អនុវត្តផែនការ​អភិវឌ្ឍធនធាន​មនុស្ស​របស់​ក្រសួង​មហាផ្ទៃ ស្របតាម​គោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចហ៊ុន ​សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា។ជាមួយគ្នានោះដែរសម្តេចក្រឡាហោម បាន​ផ្តល់​អនុសាសន៍​ដល់បណ្ឌិត្យ​សភានគរបាលកម្ពុជា​ឱ្យ​បន្តការងារបណ្ដុះបណ្ដាល​កង​កម្លាំង​នគរបាលជាតិ ​និង​បន្តការងារអភិវឌ្ឍ ស្របតាម​ស្តង់ដា​គុណភាព​និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ​ឱ្យសម្រេចបានជោគជ័យថ្មីៗ​បន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើ​ដល់និស្សិត​ជ័យលាភីទាំងអស់ ​ឱ្យយកចំណេះដឹង​និងជំនាញវិជ្ជា ​ជីវៈដែលទទួលបានពីការ​បណ្ដុះ​បណ្ដាល ​ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់​ក្នុងការបម្រើអង្គភាព​ សង្គមជាតិ ​និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ ​និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។នៅក្នុងពិធីនោះដែរនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាល​កម្ពុជា ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាព​នៃការ​ដឹកនាំគ្រប់គ្រង និងភាពជោគជ័យនៃការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធរឹង និងទន់​របស់បណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំង៦ ដើម្បីបំពេញបាន​តាម​តម្រូវការនៃការងារបណ្ដុះបណ្ដាល ​ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់​របស់ខ្លួន។ ក្នុងន័យនេះ ឯកឧត្ដមបានគោរពថ្លែងអំណរគុណ ​និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​បំពោះ​រាជរដ្ឋាភិបាល​កម្ពុជានិងក្រសួងមហាផ្ទៃ ​ដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់​ការអភិវឌ្ឍ​បណ្ឌិត្យសភា​លើគ្រប់ផ្នែក​ ដើម្បី​មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាពវិជ្ជាជីវៈ ​ដល់កងកម្លាំងនគរបាលជាតិ​ ឱ្យបានល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីព្រមានអង់គ្លេសអំពីការ​ប្រឈម​នឹង​ផលវិបាក ជុំវិញ​ការផ្គត់ផ្គង់យាន​ដ្រូន​ដល់អ៊ុយក្រែន
08/18/2026 07:08 PM
កងកម្លាំងយេម៉ែនវាយប្រហារទីតាំងរបស់ក្រុម​ហ៊ូទី នៅខេត្ត​ភាគខាង​ជើង al-Jawf
08/18/2026 06:08 PM
ហ្វីលីពីនមើលមិនឃើញផល​ប៉ះពាល់ដល់​ចំណងការពារជាតិ ដោយសារការ​​បញ្ជូន​កម្លាំង​របស់អាមេរិក​ទៅ​មជ្ឈិមបូព៌ាទេ​
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកូរ៉េខាងត្បូង
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ពិភាក្សាតាមទូរស័ព្ទអំពីការវាយប្រហារដោយដ្រូនលើការិយាល័យមេដឹកនាំឃើដ
08/18/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានធ្វើការវាយប្រហារថ្មីដោយដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
08/18/2026 06:08 PM
លោក Lavrov បញ្ជាក់​ថា រុស្ស៊ី និងកូរ៉េខាងជើង គាំទ្រ​ឱ្យមាន​សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី
08/18/2026 06:08 PM
កូស្តារីកាជម្លៀសពលរដ្ឋចេញ ក្រោយទឹកជំនន់វាយប្រហារខេត្ត Limon និងតំបន់ផ្សេងទៀត
08/18/2026 06:08 PM
ជប៉ុននឹងសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង នៅ​អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងថ្មី
08/18/2026 06:08 PM
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
08/18/2026 06:08 PM