ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី៖ បក្សប្រជាជនកម្ពុជា នាំមកនូវការរីកចម្រើន និងនៅជាមួយប្រជាពលរដ្ឋជានិច្ច

2023/07/19 06:07:55 pm        234
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយ​ខេត្តកំពង់ស្ពឺ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា ​គណបក្សប្រជាជនកម្ពុជា មិនដែល​អះអាងថា​ ខ្លួនល្អឥតខ្ចោះនោះទេ ​តែគណបក្សប្រជាជនកម្ពុជា បាននាំមកវិញនូវការ​រីកចម្រើន និងតែងនៅជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាកទាំងអស់។ នេះជាការលើកឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិក រស់នៅ​មូលដ្ឋាន​រស់នៅក្រុងឧដុង្គម៉ែជ័យ​ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ​ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរស់នៅក្រុង ​ឧដុង្គម៉ែជ័យ​ និងស្រុក សាមគ្គីមុនីជ័យ ​ខេត្តកំពង់ស្ពឺថា​ គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថាខ្លួនល្អ​ឥតខ្ចោះ​នោះទេ។ ទោះគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះក្ដី ​តែគណបក្សប្រជាជនកម្ពុជា ជា​អ្នករំដោះជីវិតប្រជាពលរដ្ឋ ​និងជាអ្នកនាំមកនូវការរីកចម្រើន​ ផ្ដល់សុខសន្តិភាព ភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ គឺគណបក្សប្រជាជនកម្ពុជា តែងនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈទាំងអស់ ហើយក៏ជាគណបក្សដែលប្រជាពលរដ្ឋអាចពឹងពាក់​បានគ្រប់ពេលវេលាផងដែរ។ ឯកឧត្តម លើកឡើងដែរថាគ្រប់យ៉ាងដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលបានក្នុងពេលបច្ចុប្បន្នគឺកើតចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតជូនខ្លួនឯង។ទន្ទឹមនឹងការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់ប្រជាពលរដ្ឋវិញ ក៏មើលឃើញជាក់ស្ដែងពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេថាបានរស់រានមានជីវិត ​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ​គឺដោយសារការជួយពី គណបក្សប្រជាជនកម្ពុជា ​ការទទួលបានវ៉ាក់សាំងគេចផុតពីគ្រោះថ្នាក់កូវីដ ១៩ ក៏ដោយសារ​តែគណបក្សប្រជាជនកម្ពុជា។ ពួកគេក៏មើលឃើញដែរថា គណបក្សប្រជាជនពិតជានៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច​ពិតប្រាកដមែន​ ហើយក៏បានធ្វើអោយសង្គមកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានមានការផ្លាស់ប្ដូរ​កាន់តែប្រសើរឥតឈប់ឈរ។ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់ ឯកឧត្តម ហ៊ុនម៉ានី ក៏បានក្រើនរម្លឹកទៅពលរដ្ឋអោយត្រៀមរួចរាល់នូវ អត្តសញ្ញាប័ណ្ណ ក៏ដូចជាឯកសារបញ្ជាក់​អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ​គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បី​អោយសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕អត្ថបទ.គឹមហុក

ឯកឧត្តម វេង សាខុន សំណេះសំណាល និងណែនាំរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋឃុំគគរ និងកោះមិត្ត

2023/07/19 05:59:39 pm        239
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ ពូ មីង និងបងប្អូនសមាជិកគណបក្សនៅឃុំគគរចំនួន ១៧០នាក់ និងឃុំកោះមិត្តចំនួន ១៨០នាក់។អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ លើសន្លឹកឆ្នោត ទាំងអស់គ្នា "ជយោគណ បក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ" ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ និងភូមិ រួមទាំងមន្ត្រីគណបក្សមូលដ្ឋានបានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិក សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ២៥,១៧១ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៥០,៩៤៩នាក់ ស្នើនឹង ៨៥%៕

ឱកាសចុងក្រោយសម្រាប់ លោក ភីថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ខណៈសភាធ្វើការបោះឆ្នោត

2023/07/19 04:56:19 pm        378
ថៃ៖ មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃ បានត្រៀមខ្លួនសម្រាប់អ្វីដែលអាចជាឱកាសចុងក្រោយរបស់លោក ក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃពុធ (ទី១៩ ខែកក្កដា) ខណៈដែលសភា ដែលបានបដិសេធរូបលោក កាលពីសប្តាហ៍មុន បានកោះប្រជុំ សម្រាប់ការបោះឆ្នោតលើកទី២ របស់ខ្លួន ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។ប្រទេសថៃត្រូវបានគ្រប់គ្រងដោយរដ្ឋាបាលចាំផ្ទះ ចាប់តាំងពីខែមីនាមក ហើយពេលនេះ ៦៥ថ្ងៃ បានកន្លងផុតទៅហើយ គិតចាប់តាំងពីការមានជ័យជម្នះនៃការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) លើគណបក្សដែលគាំទ្រដោយយោធារាជានិយម ពោលគឺបន្ទាប់ពីរយៈពេល ៩ឆ្នាំរបស់រដ្ឋាភិបាល ដែលដឹកនាំដោយឧត្តមសេនីយ៍។លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) វ័យ ៤២ឆ្នាំ ដែលជាអ្នកសេរីនិយមបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកនោះ ត្រូវការការគាំទ្រជាងពាក់កណ្តាលពីសភាទាំងពីរ ដើម្បីទទួលបានការអនុម័តជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ប៉ុន្តែត្រូវតែយកឈ្នះការជំទាស់យ៉ាងខ្លាំងក្លាពីពួកយោធា ដែលមិនស្របតាមមហិច្ឆតាប្រឆាំងនៃគណបក្សរបស់លោក។ច្បាប់សភាដែលតាក់តែងដោយពួកយោធា បន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ និងភាពលម្អៀងរបស់ច្បាប់នេះ បានផ្ដល់ភាពបរាជ័យដល់លោក ភីថា ក្នុងការបោះឆ្នោតជុំទី១ នៅពេលដែលរូបលោក ត្រូវបានរារាំងដោយព្រឹទ្ធសភាដែលតែងតាំងដោយសម្ព័ន្ធមិត្តឧត្តមសេនីយ៍ជាមួយក្រុមអភិរក្សនិយម និងក្រុមគ្រួសារអ្នកមានទ្រព្យធនដែលមានឥទ្ធិពលយូរមកហើយលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ៕

កូរ៉េខាងជើង បានបាញ់មីស៊ីល២គ្រាប់ បន្ទាប់ពីនាវាមុជទឹកបំពាក់នុយក្លេអ៊ែរអាមេរិក បានទៅដល់កូរ៉េខាងត្បូង

2023/07/19 04:28:56 pm        156
 កូរ៉េខាងជើង៖ យោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ចូលក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែកូរ៉េខាងត្បូងជាលើដំបូងក្នុងរយៈពេល៤០ឆ្នាំមិនធ្លាប់មាន។ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលទាំង២គ្រាប់ដែលត្រូវបានបាញ់នៅព្រឹកថ្ងៃពុធនេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអំពាវនាវឲ្យកូរ៉េខាងជើងកាត់បន្ថយការបាញ់សាកល្បងមីស៊ីលទាំងនេះ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងថ្កោលទោសយ៉ាងខ្លាំងនូវសកម្មភាពបាញ់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិភាព និងសុវត្ថិភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងសហគមន៍អន្តរជាតិ និងជាការបំពានយ៉ាងច្បាស់នៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក យ៉ាស៊ូកាស៊ុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលទី១ បានហោះក្នុងរយៈកម្ពស់៥០គីឡូម៉ែត្រ និងចម្ងាយ៥៥០គីឡូម៉ែត្រ ចំណែកមីស៊ីលទី២ បានហោះក្នុងរយៈកម្ពស់៥០ គីឡូម៉ែត្រ និងចម្ងាយ៦០០គីឡូម៉ែត្រ ។ គួរឲ្យដឹងថា ការបាញ់នេះ បានកើតឡើង មិនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដំណើរការដោយឥន្ធនៈរឹង វ៉ាសុង-១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន ដែលក្រុងព្យុងយ៉ាង និយាយថាជាការព្រមានដល់សហរដ្ឋអាមេរិក និងគូសត្រូវផ្សេងទៀត ៕

ទាហានអាមេរិកម្នាក់ ដែលប្រឈមនឹងចំណាត់ការវិន័យ រត់ឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើង

2023/07/19 04:25:43 pm        146
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា ទាហានអាមេរិកម្នាក់ ដែលប្រឈមទៅនឹងចំណាត់ការវិន័យ បានរត់ឆ្លងចូលព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារ និងត្រូវគេជឿថា កំពុងស្ថិតក្នុងការឃុំខ្លួននៅកូរ៉េខាងជើង ដែលបង្កើតឲ្យមានវិបត្តិថ្មីមួយទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជាមួយរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។  រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីបារម្ភសម្រាប់សុវត្ថិភាពរបស់ទាហានរូបនោះ ដែលយោធាអាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទាហាន ដែលបានចូលរួមក្នុងដំណើរបង្ហាញទិសក្នុងតំបន់សន្តិសុខរួមរវាងប្រទេសកូរ៉េទាំង២ បានឆ្លងដោយចេតនា និងគ្មានការអនុញ្ញាត ទៅក្នុងតំបន់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលដល់ទឹកដីរបស់កូរ៉េខាងជើង។   ទាហានអាមេរិក រូបនេះ ត្រូវបានគេស្គាល់មានឈ្មោះ ថា Private Travis T. King ដែលបានចូលបម្រើក្នុងកងទ័ពអាមេរិកកាលពីឆ្នាំ២០២១។  លោក បានប្រាប់សន្និសីទសារព័ត៌មានថា នៅមានរឿងរ៉ាវជាច្រើនត្រូវតែដឹង ។យើងជឿថា ទាហានរូបនេះ កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសកូរ៉េខាងជើង ដូច្នេះ យើងកំពុងតាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពនេះ និងកំពុងធ្វើការដើម្បីស្វែងរកការបញ្ជាក់ពីក្រុមគ្រួសាររបស់ទាហានរូបនេះ៕

លោក ភីថា លីម ចារើនរ៉ាត់ បារម្ភពីការប៉ុនប៉ងរារាំងការបោះឆ្នោតលើកទី២នៅថ្ងៃនេះ

2023/07/19 04:08:21 pm        177
ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបោះជំហានទៅមុខ Move Forward និយាយថា ការសម្រេចដែលមិនធ្លាប់មាននេះ អាចនឹងប៉ះពាល់ដល់អ្នកផ្សេងទៀតនាពេលអនាគត ។មេដឹកនាំគណបក្ស Move Forward លោក ភីថា លីម ចារើនរ៉ាត់ (Pita Limjaroenrat) បានបង្ហាញក្ដីកង្វល់ថា រាល់ការប៉ុនប៉ងណាមួយក្នុងការរារាំងរូបលោកមិនឲ្យទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី នៅថ្ងៃពុធនេះ នឹងប៉ះពាល់ដល់ប្រព័ន្ធសភាទាំងស្រុងក្នុងពេលខាងមុខ៕

កម្ពុជាបោសសម្អាតផ្ទៃដីមានមីន បានជាងមួយរយគីឡូម៉ែត្រក្រឡា ក្នុងឆមាសទី១ ឆ្នាំ២០២៣

2023/07/18 09:20:22 pm        321
ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែកក្កដានេះ បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពីលទ្ធផល​ការងារបោសសម្អាតមីនអាណត្តិទី៦ និងទិសដៅបន្ដអាណត្តិទី៧ ដែល​មានការអញ្ជើញចូលរួមពីឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ ​អនុប្រធានទី១ ​អាជ្ញាធរមីន។នៅក្នុងឱកាសនោះ ​ឯកឧត្តម ទេសរដ្ឋមន្រ្តីលី ធុជ បានថ្លែងថា ដើម្បីសម្រេចគោលដៅកម្ពុជា​អស់មីននៅឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ចង្អុលបង្ហាញដល់អាជ្ញាធរមីនរៀបចំយន្តការ ភូមិអស់មីនជាចំណុចចាប់ផ្តើម បន្ទាប់មកទៅស្រុក និងខេត្ត ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ យើងសម្រេច​បានខេត្តចំនួន១២រួចរាល់ហើយ ជាខេត្តអស់មីន។ ក្នុងចំណោមខេត្តទាំង១២នេះ មានខេត្តចំនួន៦ ត្រូវបានអនុវត្តក្នុងគម្រោង​សម្តេចតេជោ ​សម្រាប់សកម្មភាពមីន ដែលក្នុងនោះរួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ​ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពត។ ហើយតាមការគ្រោងទុកមុនបំណាច់ឆ្នាំ២០២៣នេះ ​កម្ពុជានឹងប្រកាសខេត្តចំនួន៦ទៀត​ជា​ខេត្តអស់មីន ​សរុបគិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជា​ នឹងមានខេត្តចំនួន១៨ជាខេត្តអស់មីន ក្នុងចំណោម២៥រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមបន្តថា បើតាមរបាយការណ៍ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះវិញ ការងារបោសសម្អាតមីនសម្រេច​បាន​លទ្ធផល​ដូចជា៖ ផ្ទៃដីបោសសម្អាតរួចសរុបចំនួនជាង២០០គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមាន​មីនបោសសម្អាតរួចជាង ១០០គីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សចំនួនជាង១ម៉ឺនគ្រាប់, មីនប្រឆាំងមនុស្សរថគ្រោះចំនួន៨៧គ្រាប់, ​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣ម៉ឺនគ្រាប់ និង​ប្រជាពលរដ្ឋទទួលផលមានចំនួនជាង១សែនគ្រួសារ។ក្រៅពីនេះ ​ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានលើកឡើងពី​ផ្ទៃដី​នៅ​សល់មានមីន ​និងសំណល់ជាតិ​ផ្ទុះ​ពីសង្គ្រាម ​ព្រមទាំងបង្ហាញពីផែនការ​បោសសម្អាតមីននៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។បើតាមរបាយការណ៍របស់អាជ្ញាធរមីន ​​បានបង្ហាញថា ​គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ​ការងារបោសសម្អាតមីន ​សម្រេចបានលទ្ធផលដូចជា៖ ​ផ្ទៃដីបោសសម្អាតរួចមាន​ចំនួនជាង ២ពាន់៧រយគីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សមានជាង ១លានគ្រាប់,មីនប្រឆាំង​រថគ្រោះចំនួនជាង២ម៉ឺនគ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនជាង ៣លានគ្រាប់ និង​ប្រជាពលរដ្ឋទទួល​បានផលមានចំនួនជាង១១លាននាក់៕ អត្ថបទ៖ទូច សោភ័ណ 

ប្រេសិតពិសេសអាកាសសហរដ្ឋអាមេរិក លោក John Kerry ជួបមន្រ្តីការទូតជាន់ខ្ពស់ចិននៅទីក្រុងប៉េកាំង

2023/07/18 09:08:01 pm        286
អាមេរិក៖  នៅថ្ងៃអង្គារនេះ ប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិកលោក John Kerry បានជួបពិភាក្សាការងារជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិនលោក Wang Yi ក្នុងទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីប្រទេសចិនមួយនេះ ដើម្បីបង្កើតឡើងវិញនូវទំនុកចិត្តគ្នាទៅវិញទៅមក ហើយនិងចាប់ផ្តើមឡើងសន្ទុះកិច្ចប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។  ថ្លែងទៅកាន់លោក Wang Yi និងប្រតិភូជាច្រើនរូបទៀតរបស់ចិនក្នុងជំនួបនៅវិមានប្រជាជន Great Hall លោក Kerry និយាយថា អាកាសធាតុគឺជាបញ្ហាសកល មិនមែនជាបញ្ហាទ្វេភាគីនោះទេ ហើយលោកបន្តថា ពិភពលោកកំពុងមើលពួកយើងសម្រាប់ការដឹកនាំ ។  ដំណើរទស្សនកិច្ចលើកទី៣របស់លោក Kerry ក្នុងនាមជាប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិក គឺជាការសញ្ញាកំណត់ការចាប់ផ្តើមជាផ្លូវការឡើងវិញនូវវិស័យការទូតអាកាសធាតុកម្រិតកំពូលរវាងប្រទេសទាំង ២ ។  អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិករូបនេះ គឺជាមន្រ្តីកំពូលទី ៣របស់សហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល ១ខែកន្លងមកនេះ ៕

មន្រ្តីគណបក្សប្រជាជនកម្ពុជា បន្តចុះណែនាំពលរដ្ឋរបៀបគូសន្លឹកឆ្នោត

2023/07/18 09:01:01 pm        70
ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងសហការី បានបន្តចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីនយោបាយ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រសាំង ស្រុកបាធាយ ប្រមាណជាង៣០០នាក់។ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ​ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំង​តែងតែ​ណែនាំ​ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុក​ដាក់គិតគូរ​បម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយ​សង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម បានបន្តថា ​សមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្ម​ដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជា​បេក្ខភាពនាយករដ្ឋមន្រ្តី ​សម្រាប់នីតិកាលទី៧ ​និងគាំទ្រ​ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញា​ចិត្តចូលរួមក្នុងការការ​ពារ​សន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ​ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕

រដ្ឋមន្ត្រីការពារជាតិ៖ ជម្លោះនៅអ៊ុយក្រែន បង្ហាញពីតម្រូវការដើម្បីធ្វើទំនើបកម្មអាវុធរបស់អង់គ្លេស

2023/07/18 08:47:09 pm        105
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឲ្យកើនឡើងតម្រូវការដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ចក្រភពអង់គ្លេស។ លោក Wallace និយាយថា បច្ចេកវិទ្យាថ្មីៗ កំពុងត្រូវបានសាកសល្បង នៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធានាបានថា ចក្រភពអង់គ្លេសមានភាពសមស្របចំពោះការផ្គូរផ្គងសម្រាប់ជម្លោះណាមួយនៅពេលអនាគត។ រដ្ឋាភិបាល នឹងប្រកាសពីផែនការនៅថ្ងៃអង្គារទី១៨ ខែកក្កដានេះ ដើម្បីធ្វើឲ្យប្រសើរការត្រៀមប្រយុទ្ធសម្រាប់យោធារបស់ខ្លួនរួមទាំងការចំណាយទឹកប្រាក់២,៥ពាន់លានផោន ឬ៣,៣ពាន់លានដុល្លារ លើការបំពេញគ្រាប់រំសេវ និងការស្តុកទុក ដែលបានថយចុះដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។    សង្គ្រាមបានបង្ហាញពីភាពចុះខ្សោយក្នុងផ្នែកយោធាចក្រភពអង់គ្លេស រួមទាំងការបម្រុងទុកគ្រាប់រំសេវដែលកំពុងថយចុះ និងកង្វះសនត្ថភាពផ្នែកឧស្សាហកម្មដែលត្រូវការដើម្បីបង្កើនការផលិតយ៉ាងឆាប់រហ័ស ខណៈចក្រភពអង់គ្លេស បានផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងរុស្ស៊ី។ចក្រភពអង់គ្លេស បានប្រកាសកាលពីដើមឆ្នាំនេះថា ប្រទេសនេះនឹងចំណាយបន្ថែមចំនួន៥ពាន់លានផោន លើផ្នែកការពារជាតិ ដែលធ្វើឲ្យប្រទេសនេះមានការចំណាយប្រហែល២.២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះនិងឆ្នាំក្រោយ ពីចំនួន២ភាគរយកាលពីពេលមុន។ចក្រភពអង់គ្លេស បានបញ្ជូនសព្វាវុធប្រឆាំងរថក្រោះ និងសព្វាវុធគងលើស្មា ទៅឲ្យអ៊ុយក្រែនក្នុងពេលការវាយលុក ហើយកាលពីខែកុម្ភះ បានប្រកាសថា ខ្លួននឹងជាប្រទេសដំបូងគេដែលចាប់ផ្តើមបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះប្រយុទ្ធរបស់សម្ព័ន្ធយោធាណាតូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM