ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក៖ រុស្ស៊ីយកស្បៀងអាហារធ្វើជាអាវុធ ខណៈកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិផុតកំណត់

2023/07/18 07:18:35 pm        127
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រលះការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃចន្ទក្នុងការបញ្ឈប់ការចូលរួមក្នុងកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ ដោយអំពាវនាវឲ្យកិច្ចព្រមព្រៀងត្រូវបានបន្តឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ លទ្ធផលចំណាត់ការរបស់រុស្ស៊ីនៅពេលនេះ ដែលយកស្បៀងអាហារធ្វើជាអាវុធ ដោយប្រើប្រាស់វាជាឧបករណ៍មួយ ក្នុងសង្គ្រាមរបស់ខ្លួនទៅលើអ៊ុយក្រែន ដែលនឹងធ្វើឲ្យស្បៀងអាហារទៅដល់កន្លែងដែលត្រូវការវាយ៉ាងអស់សង្ឃឹម។កិច្ចព្រមព្រៀងនេះគួតែត្រូវបានស្តារឡើងវិញឲ្យបានឆាប់រហ័ស ហើយលោកសង្ឃឹមថាគ្រប់ប្រទេសកំពុងឃ្លាំមើលយ៉ាងដិតដល់។ ចំណាត់ការដោយទីក្រុងមូស្គូ ធ្វើឡើងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងនេះនិយាយថា ការវាយប្រហារភេរវកម្ម បានដាក់គោលដៅលើស្ពានយុទ្ធសាស្ត្រដែលតភ្ជាប់ដីគោករបស់រុស្ស៊ី ទៅកាន់តំបន់គ្រីម៉េដែលគ្រប់គ្រងដោយរុស្ស៊ី។ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដាឆ្នាំមុន ដើម្បីកាត់បន្ថយវិបត្តស្បៀងអាហារសាកលដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភះ ឆ្នាំ២០២២។ នៅក្នុងសកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក James Cleverly បានថ្កោលទោសការបញ្ចប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ សូមយើងប្រាកដថា ចំណាត់ការរបស់រុស្ស៊ី កំពុងនាំយកអាហារចេញពីមាត់របស់ប្រជាជនក្រីក្របំផុត នៅទូទាំងទ្វីបអាហ្វ្រិក មជ្ឈមបូព៌ា និងអាមេរិកឡាទីន។ យើងមិនអាចអនុញ្ញាតឲ្យសង្គ្រាមនេះបន្តរយៈពេល៥០០ថ្ងៃទៀតនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកបានសរសេរលិខិតទៅកាន់ប្រធានាធិបតីទួរគីលោក Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយអំពាវនាវឲ្យមានប្រតិបត្តិការបន្តកិច្ចព្រមព្រៀង ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយគ្មានការចូលរួមរបស់រុស្ស៊ី។

ពលរដ្ឋផ្ដាំទៅទណ្ឌិត សម រង្ស៊ី និងបក្សពួកឱ្យបញ្ឈប់សកម្មភាពដែលចង់បំផ្លាញកម្ពុជា

2023/07/18 07:12:08 pm        121
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសរត់ទៅក្រៅប្រទេស ក៏ដូចជាបក្សពួកទាំងក្នុង និងក្រៅប្រទេស អោយបញ្ឈប់រាល់សកម្មភាពដែលខ្លួនកំពុងធ្វើក្នុង​គោលដៅ​បំផ្លាញកម្ពុជា។ ការផ្ញើសារផ្ដាំនេះធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី និងបក្សពួក ព្យាយាមឃោសនា​អោយប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនីតិកាលទី ៧។ការផ្សព្វផ្សាយ ការឃោសនា ពីយុទ្ធនាការបំផ្លាញសន្លឹកឆ្នោតរបស់​ទណ្ឌិត​ សម រង្ស៊ី រស់នៅគេចខ្លួនក្រៅប្រទេស និងបក្សពួកទាំងអស់ដែលរស់នៅកម្ពុជា និងក្រៅប្រទេសផងដែរនោះ ត្រូវបានមហាជន មើលឃើញថាជាអំពើទុច្ចរិត ​មានបំណងបង្កភាពចលាចល ​និងបំផ្លាញកម្ពុជា។ប្រជាពលរដ្ឋបានបង្ហាញការស្អប់ខ្ពើមទៅលើសកម្មភាពនេះជាខ្លាំង ​នៅពេលដែលឃើញថា ក្រុមទុច្ចរិតទាំងនោះកំពុងព្យាយាមបំផុសបំផុល តាមបណ្ដាញសង្គមអោយពលរដ្ឋគូស​បំផ្លាញសន្លឹកឆ្នោត។ជាការឆ្លើយតបទៅនឹងការបំផុសបំផុលទុច្ចរិតនេះ ​ប្រជាពលរដ្ឋបានផ្ដាំផ្ញើទៅវិញថា ប្រជាជនកម្ពុជា​បច្ចុប្បន្នពិតជារស់នៅបានដោយក្ដីសុខសាន្ត ​មើលឃើញពីការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ។ ពួកគេរស់នៅកម្ពុជាផ្ទាល់ ពួកគេមើលឃើញពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា ដែលផ្ទុយពីការចោទប្រកាន់របស់ក្រុមរស់នៅបរទេសទាំងនោះ។ពួកគេក៏បានផ្ដាំទៅក្រុមទុច្ចរិតទាំងនោះ មេត្តាបញ្ឈប់សកម្មភាព​ស្មោកគ្រោក​ដែលចង់បំផ្លាញ​កម្ពុជាទៀតទៅ។កម្ពុជាកំឡុងពេលនេះជាពេលវេលាឃោសនាបោះឆ្នោតសម្រាប់គណបក្សទាំង១៨ ដែល​ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧។ ការឃោសនាផ្សព្វផ្សាយគោលនយោបាយរកសន្លឹកឆ្នោត នឹងបញ្ចប់នៅថ្ងៃទី ២១ កក្កដា រីឯថ្ងៃទី ២៣ កក្កដា ជាថ្ងៃបោះឆ្នោត៕អត្ថបទ៖ គឹមហុក

ការតវ៉ារបស់ជនមូស្លីមប្រកាន់តឹងនៅខាងក្រៅសាលារៀន និងរោងភាពយន្តគំរាមកំហែងសន្តិសុខជាតិ

2023/07/18 06:51:39 pm        120
របាយការណ៍ថ្មីមួយ បានព្រមានថា ការតវ៉ាប្រឆាំងនឹងការប្រមាថនៅខាងក្រៅសាលារៀន និងរោងភាពនានា ដោយពួកមូស្លីមអភិរក្សនិយម កំពុងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិ។ការពិនិត្យឡើងវិញដោយវិទ្យាស្ថានស្រាវជ្រាវសង្គម Henry Jackson Society បានព្រមានថា ការបរាជ័យក្នុងការការពារគ្រូបង្រៀន និងអ្នកដទៃពីការបំភិតបំភ័យ គឺស្មើនឹងច្បាប់ប្រឆាំងការប្រមាថដ៏តឹងរ៉ឹង។តើនគរបាលជាអ្នកប្រមាថមើលងាយថ្មីរបស់ចក្រភពអង់គ្លេសឬ? របាយការណ៍កម្រាស់៦៩ទំព័រ បានពិនិត្យឧប្បត្តិហេតុជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងករណីរបស់គ្រូបង្រៀនម្នាក់ នៅសាលាវេយ្យាករណ៍ Batley នៅតំបន់ West Yorkshire ដែលបានបង្ហាញសិស្សនូវរូបថ្លុករបស់ព្យាការី Mohammed ក្នុងអំឡុងពេលបង្រៀនមេរៀនRE។គ្រូបង្រៀននោះ នៅតែលាក់ខ្លួនជាងពីរឆ្នាំ បន្ទាប់ពីមានជម្លោះ ដែលបណ្តាលឱ្យមានការតវ៉ានៅតាមខ្លោងទ្វារសាលានានា។របាយការណ៍នោះ បានរកឃើញថា អ្នកដែលពាក់ព័ន្ធនឹងការតវ៉ាមួយចំនួន បានសរសើរបព្វជិតសាសនាដ៏ខ្លាំងក្លា ហើយបាននិយាយថា ការឆ្លើយតបរបស់សាលារៀនចំពោះការសុំអភ័យទោស គឺជា«គំរូដ៏គួរឱ្យព្រួយបារម្ភ៕

ឯកឧត្តម ប្រាក់ សុខុន៖ ការបម្រើពលរដ្ឋរបស់បក្សប្រជាជន ស្ដែងចេញតាមការរក្សាសន្តិភាព និងអភិវឌ្ឍន៍

2023/07/18 06:28:43 pm        67
កណ្ដាល៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងខិតខំបម្រើប្រជាពលរដ្ឋ ដែលស្ដែងចេញតាមរយៈការថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ។ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំប្រាសាទ ស្រុកស្អាង នៅថ្ងៃទី១៨ ខែកក្កដា នេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងពេលជាប់ឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ គឺគណបក្សប្រជាជនកម្ពុជា បាន​ខិតខំខ្លាំងណាស់ ក្នុងការបម្រើប្រជាពលរដ្ឋ មិនដែលបន្ធូរដៃ ឬជិះសេះលែងដៃនោះទេ ។ ពិសេស គឺការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា ដើម្បីកុំឱ្យកើតមានសង្គ្រាមជាថ្មី ធ្វើឱ្យពលរដ្ឋរស់នៅដោយសុខសាន្ត ។ឯកឧត្តម បានបន្ថែមថា ទន្ទឹមនឹងដៃម្ខាងថែរក្សាសន្តិភាពនេះ គឺដៃម្ខាងទៀតរាជរដ្ឋាភិបាល បាន ខិតខំ​ប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ក៏ដូចជាបានទាក់ទាញវិនិយោគិន​បរទេសមក ធ្វើការវិនិយោគនៅកម្ពុជា បង្កើតការងារដល់ពលរដ្ឋ និងអាចរកប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។ឯកឧត្តម ប្រាក់ សុខុន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តបោះឆ្នោតគាំទ្រ​គណបក្សប្រជាជន​កម្ពុជា ឲ្យបានបន្តដឹកនាំថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែមានការ​រីកចម្រើន ។ពលរដ្ឋ ដែលគាំទ្រគណបក្សជាជនកម្ពុជា បានលើកឡើងថា ​ពួកគេនៅតែជឿទុកចិត្តលើ​គណបក្ស​ប្រជាជកម្ពុជា ព្រោះឃើញនូវលទ្ធផលជាក់ស្ដែង ​គឺការរក្សាបាននូវសុខសន្តិភាព ​និងការអភិវឌ្ឍ​ប្រទេស​ ឲ្យមានការរីកចម្រើន​ ពីមួយអាណត្តិទៅមួយអាណត្តិ ។ចំណែក ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ​ បានថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសសមាជិក ​សមាជិកាគណបក្ស ​ដែលបានបោះឆ្នោតគាំទ្រជារៀងរាល់ អាណត្តិ ​ហើយបានជាប់ឆ្នោតរាល់អាណត្តិ ។ក្នុងនាមក្រុមការងារ​គណបក្ស ឯកឧត្តម ក៏បានប្ដេជ្ញាចិត្ត ​បន្តជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំឲ្យកាន់ តែ​រីកចម្រើន ខណៈក្នុងអាណត្តិកន្លងមក​ ក្រុម​ការងារ​ចូលរួម​អភិវឌ្ឍន៍​សមិទ្ធផល​ជាច្រើន ដូចជា​ផ្លូវបេតុង ការដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ជាដើម ហើយគ្រោងសាងសង់ស្ពានបេឡេ ​សម្រាប់ឃុំតាលន់ មកឃុំប្រាសាទ ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការញុះញង់ឬរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់

2023/07/18 06:18:13 pm        137
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជនណា ដែលធ្វើការញុះញង់ អុកឡុក ឬក៏រារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏ណែនាំឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ។តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «យោងតាមមាត្រា ១៤២ ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ការញុះញង់ អុកឡុក ឬរារាំងប្រជាពល រដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ដែលអំពើល្មើសនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័ន​មាន​សមត្ថកិច្ច រួមមាន ១. ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ ២. ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ។ ឯកឧត្ដម បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជន ដែលល្មើស ច្បាប់ទាំងនេះហើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ ។សូមបញ្ជាក់ថា កាលពីម្សិលមិញ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលហៅកាត់ (PEC) បានធ្វើការពិន័យប្រាក់ពី១០ទៅ ២០លានរៀល ​និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ​និងដក សិទ្ធិឈរឈ្មោះបោះឆ្នោត ពី២០ទៅ២៥ឆ្នាំ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកជ្រុល​និយម​របស់ ខ្លួន ចំនួន១៦នាក់ទៀត បន្ទាប់ពីក្រុមទណ្ឌិតក្បត់ជាតិទាំងនេះ ​បានធ្វើការញុះញង់មិន​ឲ្យ​ពលរដ្ឋទៅបោះ ឆ្នោត និងអុជអាលឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល ។ដោយឡែក កាលពីម្សិលមិញដែរ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ពីរនាក់ បន្ទាប់ពីមានដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ​ករណីបង្កចលាចលដល់ការបោះឆ្នោត និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម ៕អត្ថបទ៖ បាន ចក់ 

លោក ភីថា សម្រេចទទួលយកការបោះឆ្នោតតំណែងនាយករដ្ឋមន្ត្រីមួយលើកទៀត

2023/07/18 05:51:25 pm        192
ក្រុមគណបក្សចម្រុះទាំង៨ កាលពីថ្ងៃចន្ទ បានព្រមព្រៀងក្នុងការតែងតាំងជាថ្មីនូវមេដឹកនាំ របស់គណបក្សបោះជំហានទៅមុខ Move Forward Party លោក ភីថា លីម ចារើនរ៉ាត់(Pita Limjaroenrat) សម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃពុធស្អែកនេះ ប៉ុន្តែប្រសិនបើលោកបរាជ័យម្ដងទៀតនោះ គណបក្សភឿថៃ ( Pheu Thai Party) នឹងមានឱកាសនៅជុំបន្ទាប់។ លោក Pita មេដឹកនាំ និងជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សជាប់ឆ្នោត បាននិយាយបន្ទាប់ពីជំនួបជាមួយក្រុមបក្សចម្រុះថា គណបក្សចម្រុះទាំង៨ នឹងតែងតាំង លោកជានាយករដ្ឋមន្ត្រីនៅ ជំនួបរួមនៃសភាជាប់ឆ្នោត និង ព្រឹទ្ធសភា តែងតាំងដោយយោធា សម្រាប់ការបោះឆ្នោតនៅជុំទី២នៅថ្ងៃពុធស្អែកនេះ។ លោក ភីថា បាននិយាយនៅជំនួបកិច្ចប្រជុំ នៅ អគារ Thai Summit Tower ថា ប្រសិនបើការ​បោះឆ្នោត​ផ្ដល់​សេចក្ដីពេញចិត្ត ពុំមានសំឡេងកើនឡើងគ្រប់គ្រាន់ ដើម្បីក្លាយជា​នាយករដ្ឋ​មន្ត្រីទេនោះ យើងនឹងដកខ្លួន។គណបក្សភឿថៃ នឹងទទួលវេនរបស់ខ្លួនវិញម្ដង។ លោកបានបញ្ជាក់ថា ការកើនឡើងគួរឲ្យកត់សម្គាល់នឹងបង្កើតឲ្យមានការកើនឡើង ១០% ឬច្រើនជាងនេះ។ គណបក្ស Move Forward របស់លោក បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ឧសភា ដោយទទួលបានអាសនៈសភា ចំនួន១៥១ ហើយគណបក្សភឿថៃ ទទួលបាន១៤១អាសនៈ។ គួររម្លឹកថា លោក Pita ទទួលបានសំឡេងគាំទ្រចំនួន៣២៤ ដែលភាគច្រើននៃសំឡេងគាំទ្រចេញពីក្រុមបក្សចម្រុះទាំង៨ របស់លោក បានបរាជ័យសារដោយមានសំឡេងតិចជាង ៣៧៦៕

ការដួលរលំនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ជះផលប៉ះពាល់រយៈពេលមធ្យម

2023/07/18 05:36:00 pm        130
ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) បានសម្រេចបញ្ឈប់ការចូលរួមរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យមានការនាំចេញនូវគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនជាង ៣២លានតោន ក្នុងឆ្នាំកន្លងទៅ ដោយការដកខ្លួនរបស់រុស្ស៊ីនេះ នាំឲ្យភាគីជាច្រើនអំពាវនាវឲ្យស្តារកិច្ចព្រមព្រៀងនេះឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ក្រោយមានព័ត៌មានពីការផ្អាកនេះ អ្នកវិភាគខ្លះ បានលើកឡើងថា ការដួលរលំនៃកិច្ចព្រមព្រៀងដែលបិទច្រកនាំចេញតាមសមុទ្រខ្មៅនេះ គួរតែមានផលប៉ះពាល់ភ្លាមៗតិចតួចនាពេលនេះ ប៉ុន្តែក្នុងរយៈពេលមធ្យមបង្កើតភាពតានតឹងផ្នែកទីផ្សារ និងជំរុញឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ។ស្ថានភាពនេះ គឺខុសគ្នាខ្លាំង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលនៅពេលនោះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមលុកលុយប្រទេសអ៊ុយក្រែនទាំងស្រុង រហូតបង្កើតបានជាសង្គ្រាមរ៉ាំរ៉ៃមកដល់សព្វថ្ងៃ និងបានកាត់ផ្តាច់ការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលជាផ្លូវនាំចេញដ៏សំខាន់ សម្រាប់ផលិតផលកសិកម្មរបស់អ៊ុយក្រែន។គួរបញ្ជាក់ដែរថា ទីក្រុងគីវ (Kyiv) គឺជាអ្នកនាំចេញប្រេងគ្រាប់ផ្កាឈូករ័ត្នធំជាងគេបំផុត និងជាប់លំដាប់ទី៤ សម្រាប់ស្រូវសាលី និងពោត ហើយអវត្តមានរបស់ទីក្រុងនេះពីទីផ្សារពិភពលោក បានធ្វើឲ្យតម្លៃទីផ្សារសកលឡើងខ្ពស់ កាលពីខែឧសភា។ កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យបើកច្រកនាំចេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានជួយធានាការផ្គត់ផ្គង់ដល់ប្រទេសនាំចូល និងធ្វើឲ្យតម្លៃធ្លាក់ចុះ បើទោះបីជាការប្រយុទ្ធគ្នា បានកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសអ៊ុយក្រែនក៏ដោយ។លោក Gautier Le Molgat អ្នកវិភាគនៅក្រុមហ៊ុន Agritel ដែលផ្តល់ទិន្នន័យ និងការវិភាគលើទីផ្សារកសិកម្មបាននិយាយថា៖ «នៅឆ្នាំ ២០២៣-២០២៤ ប្រទេសអ៊ុយក្រែនគួរតែបាននាំចេញស្រូវសាលីតិចជាង ៦លានតោន និងពោតតិចជាង ១០លានតោន»។យ៉ាងណាក្ដី ការមានផលប៉ះពាល់តិចតួចភ្លាមៗពីការផ្អាកនៃការនាំចេញរបស់អ៊ុយក្រែន គឺមួយផ្នែកដោយសារតែពេលវេលា ពោលគឺពេលនេះជារដូវប្រមូលផល នៅអឌ្ឍគោលខាងជើង ហើយលោក Le Molgat បាននិយាយថា តម្រូវការនាពេលអនាគត នឹងត្រូវបានដឹងច្បាស់លាស់ នៅចុងបញ្ចប់នៃការប្រមូលផលនេះ ដោយលោកបានបន្ថែមថា នេះគឺជារយៈពេលស្ងប់ស្ងាត់​នៅ​លើទីផ្សារដែលមានប្រតិកម្មតិចតួចចំពោះព័ត៌មាននៃការផ្អាកកិច្ចព្រមព្រៀងនេះ៕

គោលនយោបាយចំពោះសមុទ្រចិនខាងត្បូងរបស់ឥណ្ឌា នៅតែមិនផ្លាស់ប្តូរ

2023/07/18 05:27:52 pm        99
សេចក្តីថ្លែងការណ៍រួមឥណ្ឌា-ហ្វីលីពីន កាលពីខែមុន បានបង្កឱ្យមានភាពច្របូកច្របល់។ លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងសមភាគីហ្វីលីពីន លោក Enrique Manalo បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២៩ ខែមិថុនា ដោយអំពាវនាវឲ្យប្រទេសចិនគោរពតាមសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មឆ្នាំ ២០១៦ស្តីពីសមុទ្រចិនខាងត្បូង។សេចក្តីថ្លែងការណ៍នោះ បានបង្កឱ្យមានការអត្ថាធិប្បាយយ៉ាងច្របូកច្របល់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយគិតពីការងាកចេញពីអព្យាក្រឹតភាពដ៏យូរអង្វែងរបស់ឥណ្ឌាលើការប្រកួតប្រជែងអះអាងសិទ្ធិលើទឹកដីនៅអាស៊ីអាគ្នេយ៍។ខណៈពេលដែលប្រទេសឥណ្ឌា បានគាំទ្រជាយូរយារណាស់មកហើយនូវបទដ្ឋាន ដែលមានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) អ្នកជំនាញខ្លះ បានចង្អុលបង្ហាញថា នេះជាលើកទី១ហើយដែលទីក្រុងញូវដែលី បានអំពាវនាវយ៉ាងច្បាស់លាស់ដល់ប្រទេសចិនឲ្យយកចិត្តទុកដាក់ទៅលើសេចក្តីសម្រេចឆ្នាំ ២០១៦របស់តុលាការមជ្ឈត្តកម្ម។ទោះបីជាមានសារៈសំខាន់ក៏ដោយ ក៏ការអភិវឌ្ឍ គួរតែត្រូវបានពិនិត្យមើលតាមជាក់ស្តែង។ សេចក្តីថ្លែងការណ៍រួមរបស់បណ្តាប្រទេសដែលស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង អនុវត្តតាមទំនៀមទម្លាប់ការទូត។ មិនញឹកញាប់ទេ ភាគីម្ខាងរុញភាគីម្ខាងទៀតឱ្យកាន់គោលជំហរ ដែលក្រោយមកប្រហែលជាមិនមានភាពសុខស្រួលទាំងស្រុងនោះទេ ប៉ុន្តែមានសក្តានុពល បើកចំហក្នុងការពិចារណា ដោយសារបញ្ហានេះ ត្រូវបានចាត់ទុកថា ជាផលប្រយោជន៍ស្នូលដោយដៃគូរបស់ខ្លួន។ ជាញឹកញាប់ នេះគឺជាករណីជាមួយនឹងបណ្តារដ្ឋអាស៊ីអាគ្នេយ៍ និងដៃគូរបស់ពួកគេ នៅអាស៊ី និងអឺរ៉ុប៕

រុស្ស៊ីផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាការវាយប្រហារដល់ប្រជាជនដែលខ្វះខាតគ្រប់ទីកន្លែង

2023/07/18 05:17:36 pm        165
ប្រទេសរុស្ស៊ីបានបញ្ឈប់ការចូលរួមកាលពីថ្ងៃចន្ទនៅក្នុងកិច្ចព្រមព្រៀងមានអាយុកាលមួយឆ្នាំ សម្របសម្រួលដោយអង្គការសហប្រជាជាតិដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅដែលបណ្តាលឲ្យមានការព្រួយបារម្ភនៅក្នុងប្រទេសក្រីក្រថា ការកើនឡើងតម្លៃ នឹងធ្វើឲ្យពួកគេមិនអាចទទួលបានស្បៀងអាហារ។ ប៉ុន្មានម៉ោងមុននេះ ការបំផ្ទុះមួយបានវាយប្រហារស្ពានរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីម៉េ ជាអ្វីដែលទីក្រុងមូស្គូហៅថា ការវាយប្រហារដោយយានដ្រូនតាមសមុទ្ររបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សពីរនាក់។ ទីក្រុងមូស្គូ បាននិយាយថា វាគឺជាការវាយប្រហាររបស់ភេរវករនៅលើស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា ពុំមានជាប់ពាក់ព័ន្ធរវាងការវាយប្រហារនេះ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ ជុំវិញអ្វីដែលហៅថាការបរាជ័យក្នុងការបំពេញការទាមទាររបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀង​ស្របគ្នានៃការបន្ធូរបន្ថយច្បាប់សម្រាប់ការនាំចេញស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួន។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្តល់សញ្ញាថា ការដកខ្លួនរបស់​រុស្ស៊ីមានន័យថា កិច្ចព្រមព្រៀងដែលពាក់ព័ន្ធដើម្បីជួយដល់ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជីរបស់រុស្ស៊ីក៏ត្រូវបានបញ្ចប់ផងដែរ។លោក បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តកាលពីថ្ងៃរបស់សហព័ន្ធរុស្ស៊ីនឹងប៉ះពាល់​ដល់​មនុស្សដែលត្រូវការជំនួយនៅគ្រប់ទីកន្លែង៕

ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់ការសាងសង់១០០ភាគរយហើយ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី៣សីហា

2023/07/18 02:16:31 pm        1307
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ គិតមកដល់ពេលនេះ បានបញ្ចប់ការសាងសង់១០០ភាគរយហើយ តាមការគ្រោងទុក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខ។ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងដ៏ធំនេះ បាននឹងកំពុងបម្រើឱ្យការធ្វើដំណើរជាបណ្ដោះអាសន្នយ៉ាងមមាញឹក។ បើតាមឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង​សាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ដំណើរការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ បានបញ្ចប់ការសាងសង់១០០​ភាគរយ​ហើយមកដល់ថ្ងៃនេះ។តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។ កន្លងមកឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលក្រវ៉ាត់ទេ ដោយសារត្រើយខាងកើតយើងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបក្លាយទៅជាក្រវាត់ក្រុងពេញលេញ។ សូមជម្រាបថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ​របស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុង​នេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM