ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

2024/08/09 03:32:03 pm        847
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី ២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍគ្រប់ប្រទេសទាំងអស់។ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍន៍ទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។កម្មវិធីវិធីសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាគណៈវាគ្មិន លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិសរុបប្រមាណ២៥០នាក់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងការចុះអនុស្សរណៈរវាងក្រសួងការងារ និងធនាគារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបបំផុតមិនធ្លាប់មានសម្រាប់ពលករ និងសិក្ខាកាម

2024/08/09 03:21:47 pm        671
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម៨,៥%ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។ ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។ការចុះអនុស្សរណៈនេះ មានគោលបំណងជួយដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដែលសមស្របជាមួយនឹងអត្រាការប្រាក់ត្រឹមតែ៨,៥% ដែលជាអត្រាការប្រាក់មិនធ្លាប់មាន និងមានលក្ខខណ្ឌឥណទានល្អប្រសើរសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។អនុស្សរណៈនេះ នឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម១០% នៃការប្រាក់ក្នុង១ឆ្នាំ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដោយជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ តាមរយៈអនុស្សរណៈនេះ ពលករនឹងអាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារអាម៉េរិក ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។ សូមបញ្ជាក់ថា ការចុះអនុស្សរណៈរវាងធនាគារធំៗទាំង៨ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តនូវទំនួលខុសត្រូវសង្គមដោយផ្តល់នូវការសម្របសម្រួលជាពិសេសលើបញ្ហាហិរញ្ញវត្ថុទៅដល់បងប្អូនពលករខ្មែរ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមមួយកម្រិតទៀតដែលជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕

ក្រុមហ៊ួទីអះអាងថា បានវាយប្រហារលើនាវាជាង១៧០គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/08/09 02:02:42 pm        330
លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) មេដឹកនាំក្រុមនេះ បាននិយាយថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារលើនាវាសរុបចំនួន ១៧៧គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។នៅក្នុងការអត្ថាធិប្បាយនៅលើទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី លោកបាននិយាយថា ក្រុមនេះ បានរារាំងការធ្វើដំណើររបស់នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងអារ៉ាប់ ដូច្នេះពួកគេ បានផ្តោតលើប្រតិបត្តិការរបស់ពួកគេឡើងវិញ ទៅកាន់មហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមមេដឹកនាំហ៊ួទីរូបនេះ ក្រុមនេះ បានធ្វើប្រតិបត្តិការបែបនេះជាច្រើនក្នុងសប្តាហ៍មុន ដោយវាយប្រហារដោយមីស៊ីលបាលីស្ទីកចំនួន ១៦គ្រឿង និងយានដ្រូនជាច្រើនគ្រឿង។បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមនេះ បាននិយាយថា ពួកគេ នឹងវាយប្រហារទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធជាមួយប្រទេសនោះ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab រហូតដល់ប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន បានបញ្ចប់។ ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden តាំងពីខែវិច្ឆិកាមកម្ល៉េះ។គួរកត់សម្គាល់ផថងដែរ កាលពីថ្ងៃទី ១៤ ខែមីនា លោកអាប់ឌុល ម៉ាលីក អាល់ហ៊ួទី បាននិយាយថា ក្រុមនឹងវាយប្រហារលើនាវា ដែលមានការពាក់ព័ន្ធជាមួយអ៊ីស្រាអែល ដោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ទៅកាន់ឆ្នេរសមុទ្រ Cape of Good Hope ប្រទេសអាហ្វ្រិកខាងត្បូង។ ក្រោយមក ក្រុមហ៊ួទី បានប្រកាសពី «ដំណាក់កាលទី៤នៃការកើនឡើងភាពតានតឹង ដោយគំរាមវាយប្រហារលើនាវាដែលមានទិសដៅទៅកាន់កំពង់ផែអ៊ីស្រាអែល នៅកន្លែងណាមួយដែលពួកគេអាចទៅដល់ រួមទាំងសមុទ្រមេឌីទែរ៉ាណេផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/09 11:56:33 am        189
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានអនុញ្ញាតឲ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។

លោក ម៉ាឌូរ៉ូ ចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចូលប្រើប្រាស់បណ្តាញ X នៅក្នុងប្រទេសរយៈពេល ១០ ថ្ងៃ

2024/08/09 11:44:08 am        90
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីហាមឃាត់ការចូលប្រើប្រាស់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រយៈពេល ១០ថ្ងៃ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានប្រើប្រាស់ដើម្បីញុះញង់ឲ្យមានអំពើហិង្សា ក្រោយការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ លោក Maduro បានរិះគន់ជាញឹកញាប់លើម្ចាស់ក្រុមហ៊ុន បណ្តាញ X លោក Elon Musk ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលក្រុមប្រឆាំងនិយាយថាខ្លួនបានទទួលជ័យជម្នះ ជាការទាមទារត្រូវបានគាំទ្រដោយរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន។ លោក Maduro បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យ ដែលបង្ហាញដោយនិយតករ គណៈកម្មការទូរគមនា គមន៍ជាតិ ដែលបានសម្រេចយកបណ្តាញសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter មិនឲ្យធ្វើចរាចរណ៍ រយៈពេល១០ថ្ងៃ។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា បណ្តាញ X ត្រូវបានផ្អាកដំណើរការក្នុងប្រទេសវេណេស៊ុយអេឡា រយៈពេល១០ថ្ងៃ! អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា និងលោក Maduro បាននិយាយថា លោកប្រធានាធិបតី បានឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងទាមទារជ័យជម្នះ និងបាននិយាយថា ខ្លួនមានការរាប់សន្លឹកឆ្នោត ដើម្បីបញ្ជាក់ក៏ដោយ។ ទាំងលោក Maduro និងស្ថាប័នរៀបចំការបោះឆ្នោត ពុំបានបញ្ចេញចំនួនសន្លឹកឆ្នោតសរុបលម្អិតនោះទេ។ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស និងក្រៅប្រទេស ដោយប្រជាជនវេណេស៊ុយអេឡា បានអំពាវនាវឱ្យលោក Maduro ចុះចេញពីដំណែង និងឲ្យជ័យជម្នះទៅបេក្ខជនគណបក្សប្រឆាំងលោក Edmundo Gonzalez ដែលត្រូវបានទទួលស្គាល់។ លោក Maduro មានជម្លោះជាសាធារណៈជាមួយ លោក Musk ចាប់តាំងពីការបោះឆ្នោត ហើយបានហាមឃាត់បណ្តាញសង្គមនេះរយៈពេល១០ថ្ងៃ ដែលលោក Maduro បានចោទប្រកាន់លោក Musk ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម សង្គ្រាមស៊ីវិល និងការស្លាប់ប្រជាជន។

ប្រជាជនវេណេស៊ុយអេឡា រៀបចំពិធីដុតទៀន ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

2024/08/09 11:41:59 am        129
ប្រជាជនវេណេស៊ុយអេឡា បានរៀបចំពិធីដុតទៀន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកNicolas Maduro ។ ក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានរៀបចំព្រឹត្តិការណ៍នេះ នៅទីលានសាធារណៈមួយកន្លែង នៅភាគខាងកើតទីក្រុង ការ៉ាកាស។ អ្នកចូលរួម បានបង្កើតពាក្យថា «សន្តិភាព» និង «សេរីភាព» ជាមួយនឹងពន្លឺភ្លើងទៀនរបស់ពួកគេ។ការរៀបចំពិធីនេះ បានបញ្ជាក់ពីស្ថានភាពរបស់បាតុករ សកម្មជន និងមន្ត្រីជាន់ខ្ពស់នយោបាយជាច្រើននាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស។ លោក Maduro បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការធ្វើបាតុកម្ម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់។អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ Foro Penal បានចុះបញ្ជីអ្នកជាប់ឃុំឃាំងចំនួន ១.២២៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះរួមមានអនីតិជនចំនួន១០៥នាក់។ លទ្ធផលបោះឆ្នោត ដែលបានចេញផ្សាយ បង្កឱ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខ បានបង្រ្កាបការតវ៉ា ដែលរដ្ឋាភិបាលរបស់លោក Maduro បានចាត់ទុកថាជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក។កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា កំពុងកំណត់គោលដៅលើអ្នកទាំងឡាយណា ដែលពួកគេនិយាយថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មហិង្សា ក្នុងអំឡុងពេលការតវ៉ាកាលពីពេលថ្មីៗនេះ ជុំវិញការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស នៅក្នុងប្រតិបត្តិការមួយដែលគេហៅថា «ផ្តួលរំលំ» ដែលក្រុមតស៊ូមតិ បាននិយាយថា ធ្វើឱ្យក្រុមអ្នកតវ៉ា មានការភ័យខ្លាច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង៨គំរូ ជាមួយនឹង​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

2024/08/09 11:39:05 am        189
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង0៨គំរូ ជាមួយនិ​ង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

លោកស្រី Sheikh Hasina នឹងវិលត្រឡប់ទៅបង់ក្លាដែសវិញសម្រាប់ការបោះឆ្នោត

2024/08/09 11:36:29 am        190
កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)បាននិយាយថា លោកស្រីនឹងវិលត្រលប់ទៅប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ខ្លួនសម្រេចចិត្តរៀបចំការបោះឆ្នោត។លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា កាលពីថ្ងៃចន្ទ (០៥ សីហា) បន្ទាប់ពីការតវ៉ាដ៏បង្ហូរឈាមជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់រងរបួស បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។ រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវទទួលភារកិច្ចរៀបចំការបោះឆ្នោត។ គណបក្ស អាវ៉ាមី លីគ (Awami League) របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះទេ។ ថ្លែងទៅកាន់សារព័ត៌មានឥណ្ឌា (Times of India) កូនប្រុសរបស់លោកស្រី ឈ្មោះលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) ដែលកំពុងនៅសហរដ្ឋអាមេរិក បាននិយាយថា «សម្រាប់ពេលនេះ លោកស្រី Hasina បន្តស្ថិតនៅឥណ្ឌា ហើយនឹងត្រឡប់ទៅបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នសម្រេចចិត្តរៀបចំការបោះឆ្នោត”។អតីនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះកំពុងជ្រកកោនក្នុងផ្ទះសុវត្ថិភាពក្នុងតំបន់ញូវដេលី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា លោកស្រីមានគម្រោងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ប៉ុន្តែការិយាល័យការបរទេសរបស់អង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយសមភាគីអង់គ្លេស ពីបញ្ហាបង់ក្លាដែស ប៉ុន្តែក៏មិនបានចែករំលែកព័ត៌មានលម្អិតណាមួយដែរ៕

មន្ត្រីអាមេរិកព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/08/09 11:31:04 am        283
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden និយាយថា អ៊ីរ៉ង់គ្មានសិទ្ធិវាយប្រហារលើយោធាអ៊ីស្រាអែលឡើយ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានចង្អុលមុខអ៊ីស្រាអែល។មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយអ្នកយកព័ត៌មានថា ពិតជាពុំមានមូលដ្ឋានស្របច្បាប់ណាមួយ សម្រាប់អ៊ីរ៉ង់បើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីស្រាអែលឡើយ។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីអ៊ីស្រាអែល លោក Yoav Gallantកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានពិភាក្សាពីវិធានការរបស់អាមេរិក នៅមជ្ឈិមបូព៌ាក្នុងការការពារអ៊ីស្រាអែល និងបទឈប់បាញ់នៅហ្កាហ្សា។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden និយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពអាសន្នណាមួយ។យើងបានបញ្ជូនកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងតំបន់ រួមទាំងយន្តហោះចម្បាំង F-22 ដែលបានមកដល់ថ្ងៃនេះ។ យើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ ដើម្បីកម្ចាត់ការវាយប្រហារណាមួយប្រសិនបើមាន ហើយក៏ដើម្បីបង្ហាញដល់ប្រទេសអ៊ីរ៉ង់ផងដែរថា មានផ្លូវដើរទៅមុខនៅទីនេះ ប្រសើរជាងការវាយប្រហារដោយយោធា។មន្ត្រីរូបនេះបន្ថែមថា នៅសប្ដាហ៍នេះលោក Biden បានជួបប្រជុំនៅការិយាល័យប្រធានាធិបតីជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិនិត្យមើលការដាក់ពង្រាយយោធាអាមេរិកជួយការពារអ៊ីស្រាអែលពីការវាយប្រហារពីអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ផលវិបាកនៃការវាយប្រហារដោយផ្ទាល់បែបនេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់រួមទាំងសម្រាប់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលខ្ញុំដឹងថារដ្ឋាភិបាលថ្មីរបស់ពួកគេមានការព្រួយបារម្ភ៕

លោកស្រី Harris នាំមុខលោក Trump ចំនួន ៥ពិន្ទុនៅក្នុងការស្ទង់មតិថ្មីរបស់ស្ថាប័ន Ipsos

2024/08/09 11:24:29 am        185
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នាំមុខលោក ដូណាល់ត្រាំ (Donald Trump) បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចំនួន ៥ពិន្ទុក្នុងតួលេខ ៤២ភាគរយទល់នឹង ៣៧ភាគរយ ក្នុងការប្រជែងតំណែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា)។ការស្ទង់មតិនេះបានរកឃើញថា លោកស្រី Harris បានពង្រីកការនាំមុខរបស់ខ្លួនចាប់តាំងពីការស្ទង់មតិកាលពីថ្ងៃទី ២២-២៣ ខែកក្កដា របស់សារព័ត៌មាន រ៉យទ័រ និង Ipsos មកដែលធ្លាប់បានរកឃើញថាលោកស្រីទទួលបានការគាំទ្រ ៣៧ភាគរយទល់នឹង ៣៤ភាគរយលើសលោក Trump។ សូមបញ្ជាក់ថា Ipsos បានធ្វើការស្ទង់មតិខែសីហានេះដោយឯករាជ្យពីរ៉យទ័រ។នៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយ Ipsos បានរកឃើញថា លោកស្រី Harris នាំមុខលោក Trump ចំនួន ៤២ភាគរយទល់នឹង ៤០ភាគរយនៅក្នុងរដ្ឋទាំងប្រាំពីរគឺ អារីហ្សូណា (Arizona), ចចា (Georgia), មីឈីហ្កាន់ (Michigan), ណេវ៉ាដា (Nevada), ណសខារ៉ូឡាញណា (North Carolina), ផិនស៊ីលវេនៀ (Pennsylvania) និង វីស្ខនស៊ិន (Wisconsin)។ តួលេខនោះមិនបានបំបែកលទ្ធផលដាច់ដោយឡែកសម្រាប់រដ្ឋនីមួយៗទេ។លោកស្រី Harris បានចូលរួមក្នុងការប្រកួតប្រជែងកាលពីថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាព ហើយបានគាំទ្រលោកស្រី Harris។ ការស្ទង់មតិរបស់ Reuters និង Ipsos ភាគច្រើនកាលពីមុនបានបង្ហាញថា លោក Biden និងលោក Trump នាំមុខគ្នាប្រកៀកប្រកិតនៅពេលដែលលោក Biden នៅជាបេក្ខភាព ដោយបង្ហាញថាប្រធានាធិបតីរូបនេះបាត់បង់ការគាំទ្រដែលលោកធ្លាប់មាននៅចំណុចដូចគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលពេលនោះលោកបានយកឈ្នះលើលោក Trump៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Jonas Vingeggard ឈ្នះដំណាក់កាលទី ១៦ ប្រណាំងកង់ Giro d’Italia និងបន្តនាំមុខក្នុងតារាងរួម
05/27/2026 02:05 PM
Anvar នឹងបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំឧសភានេះ
05/27/2026 01:05 PM
អតីត​ពលករខ្មែរ​​ចងចាំការ​ឈឺចាប់​ដែលថៃធ្វើបាប និង​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ត្រឡប់​មក​ធ្វើកា​រ​​ក្នុ​ងស្រុកវិញ
05/27/2026 01:05 PM
យុវជនចងចាំ ឈឺចាប់ តែមានស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​ក្រោយ​មាន​បរទេស​ឈ្លាន​ពាន​ទឹកដី
05/27/2026 01:05 PM
សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញច្រើនចំពោះសេដ្ឋកិច្ចទៅពេលអនាគត
05/27/2026 01:05 PM
សម្ដេចធិបតី ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈ រដ្ឋបានចេញខាត ក្នុងមួយខែប្រមាណ៦០លានដុល្លារ
05/27/2026 01:05 PM
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
05/27/2026 12:05 PM
សម្ដេចធិបតី សាទរចំពោះកំណើនការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូពីរោងចក្រនៅក្នុងស្រុក
05/27/2026 12:05 PM
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
05/27/2026 12:05 PM
សម្ដេចធិបតី៖ ការវិនិយោគរោងចក្រផលិតកែច្នៃជ័រកៅស៊ូនៅត្បូងឃ្មុំឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាពរបស់កម្ពុជា
05/27/2026 12:05 PM