គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

នាវាចម្បាំងកាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលទាក់ទាញកំហឹងពីប្រទេសចិន

2024/08/01 10:53:56 am        136
នាវាចម្បាំងកាណាដាមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាអ្វីដែលទីក្រុងអូតាវ៉ា(Ottawa) ហៅថាការប្តេជ្ញាចិត្តចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ ដោយទាក់ទាញការស្តីបន្ទោសពីប្រទេសចិនថាសមយុទ្ធកងទ័ពជើងទឹកកាលពីថ្ងៃទី ៣១ ខែកក្កដា បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព។ក្រសួងការពារជាតិរបស់ប្រទេសកាណាដាបាននិយាយថា នាវាចម្បាំង HMCS ម៉ុងរ៉េអាល់ (HMCS Montreal) បានឆ្លងកាត់តាមទម្លាប់ នាពេលថ្មីៗនេះ នៅច្រកសមុទ្រ ជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនបាននិយាយថា គឺជាការបញ្ជាក់ឡើងវិញនៃការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដាចំពោះ "សេរីភាព បើកចំហ និងរួមបញ្ចូល" ឥណ្ឌូ-ប៉ាស៊ីហ្វិក។រដ្ឋមន្ត្រីការពារជាតិលោកកាណាដា លោក ប៊ៀលប្ល៊ែរ( Bill Blair) បាននិយាយថា "ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង កាណាដាកំពុងបង្កើនវត្តមានរបស់កងនាវាជើងទឹកភូមិន្ទកាណាដា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក" ដោយសំដៅលើផែនការរបស់ប្រទេសកាណាដាសម្រាប់តំបន់ដែលបានប្រកាសនៅឆ្នាំ ២០២២។ លោក Li Xi អ្នកនាំពាក្យនៃបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ការឆ្លងកាត់នាវាចម្បាំងកាណាដាកាលពីថ្ងៃទី ៣១ ខែកក្កដា បានបៀតបៀន និងរំខានដល់ស្ថានភាព និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។លោកបានបន្ថែមថា កងទ័ពចិនបានប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះរាល់ការគំរាមកំហែង និងការបង្កហេតុ។នាវាចម្បាំងអាមេរិក ហើយម្តងម្កាល យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ ច្រកសមុទ្រ ប្រហែលមួយដងក្នុងមួយខែ ដោយមិនខ្វល់ពីការព្រមាន៕

កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង

2024/08/01 10:01:28 am        144
កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបាននិយាយថា កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ (៣១ កក្កដា)។ សម្ព័ន្ធមិត្តទាំងពីរបានចាប់ផ្តើមសកម្មភាពដែនសមុទ្ររួមគ្នានៅក្នុងខែវិច្ឆិកា ដើម្បីជំរុញវិធីសាស្រ្តដែលយោធារបស់ភាគីទាំងពីរអាចប្រតិបត្តិការស្របគ្នានៅពេលដែលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។យោធារបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននេះ រួមមាននាវាចំនួនពីរគ្រឿង ហើយត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួលប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ។កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយដ៍ អស្ទីន (Lloyd Austin) បានជួបពិភាក្សាជាមួយសមភាគីហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់មូលនិធិចំនួន ៥០០លានដុល្លារ ដើម្បីពង្រឹងកម្លាំងយោធា និងឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល។ការចូលរួមផ្នែកសន្តិសុខរវាងដៃគូសន្ធិសញ្ញាទាំងពីរបានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ដែលបានជំរុញប្រទេសនេះឱ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងចាកឆ្ងាយពីគោលជំហរគោលនយោបាយការបរទេសរបស់អ្នកកាន់តំណែងពីមុនរបស់លោកក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន៕

កូរ៉េខាងជើង ចង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញប្រសិនបើ លោក Trump ឈ្នះឆ្នោត

2024/08/01 09:22:02 am        147
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើងម្នាក់ ដែលបានរត់ចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន Reuters ថា កូរ៉េខាងជើង ចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រសិនបើ លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ហើយនឹងធ្វើការដើម្បីបង្កើតយុទ្ធសាស្ត្រចរចាថ្មីមួយ ។លោក Ri Il Gyu គឺជាអ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលរត់ចូលទៅទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៦។ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក Ri បាននិយាយថា កូរ៉េខាងជើង បានកំណត់ ប្រទេសរុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាព គោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងហួសពីនេះ។លោក Ri បាននិយាយថា ខណៈកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងមានបំណងបើកការចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោត នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។លោក Ri និយាយថា អ្នកការទូតរបស់ទីក្រុងព្យុងយ៉ាង កំពុងដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់សេណារីយ៉ូនោះ ដោយមានគោលដៅដកចេញទណ្ឌកម្មលើកម្មវិធីសព្វាវុធរបស់ខ្លួន និងដកចេញការចាត់តាំងថាជាអ្នកជួយឧបត្ថម្ភរដ្ឋក្នុងអំពើភេរវកម្ម។ការអត្ថាធិប្បាយរបស់លោក បង្ហាញពីសក្តានុពលនៃការប្រឈមមុខទៅនឹងជំហរបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះ បានលុបចោលលទ្ធភាពនៃការសន្ទនាជាមួយសហរដ្ឋអាមេរិក និងព្រមានអំពីការប្រឈមមុខដាក់គ្នាដោយអាវុធ។កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Trump នៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ បានដួលរលំ ជុំវិញការដាក់ទណ្ឌកម្ម ។

សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុងមកវិនិយោគនៅកម្ពុជា និងបង្កើតឱកាសវិនិយោគថ្មីៗ

2024/07/31 03:20:45 pm        245
សម្ដេច​ធិបតីវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុងមកវិនិយោគនៅកម្ពុជា និងបង្កើតឱកាសវិនិយោគថ្មីៗ ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះបាន​អនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និង​បង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា៕

និយតករហិរញ្ញវត្ថុកោះតៃវ៉ាន់ថា ខ្លួនបានត្រៀមជាស្រេចសម្រាប់លទ្ធផលបោះឆ្នោតអាមេរិក

2024/07/31 01:20:36 pm        163
និយតករហិរញ្ញវត្ថុជាន់ខ្ពស់របស់កោះតៃវ៉ាន់បាននិយាយថា ទីភ្នាក់ងាររបស់ខ្លួនមានផែនការឆ្លើយតបបន្ទាន់សម្រាប់លទ្ធផលដែលអាចកើតឡើងណាមួយនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនថាលោក ដូណាល់ ត្រាំ (Donald Trump) ឬលោកស្រី កាម៉ាឡា ហារីស (Kamala Harris ) ជាអ្នកឈ្នះឆ្នោតនោះទេ។លោក ជីនលុង ផឹង (Jin-lung Peng) ប្រធានគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុតៃវ៉ាន់ (FSC) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា «យើងពិតជាមានផែនការត្រៀមទុកជាស្រេច» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើផែនការនោះទេ។ លោកបានបន្ថែមថា «នៅពេលណាដែលយើងកំណត់យុទ្ធសាស្ត្រ យើងត្រូវពិចារណាពីហានិភ័យភូមិសាស្ត្រនយោបាយអន្តរជាតិ និងនយោបាយក្នុងស្រុក»។ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃទី១៧ ខែកក្កដាបាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យសហរដ្ឋអាមេរិក ដោយនោះជាការលើកឡើងដែលបានធ្វើឱ្យមានការរង្គោះរង្គើទូទាំងកោះ និងបានគូសបញ្ជាក់អំពីហានិភ័យនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីមួយនេះ។ភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់ បានធ្លាក់ចុះ ២,៤ភាគរយក្នុងពេកនោះ បន្ទាប់ពីការលើកឡើងរបស់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្លូមប៊ឺក (Bloomberg)៕

[UPDATE ] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងដល់ជាង១៦០នាក់ ខណៈរាប់សិបនាក់បន្តជាប់ខ្លួន

2024/07/31 01:00:13 pm        73
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២ នាក់ និងរាប់សិបនាក់នៅតែត្រូវគេបារម្ភថាកំពុងជាប់ខ្លួនក្នុងបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដីដ៏ធំនៅក្នុងរដ្ឋកេរ៉ាឡា ( Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។បំណាក់ដីបានវាយប្រហារតំបន់ភ្នំនៅក្នុងស្រុក វ៉ាយ៉ាណាដ (Wayanad) កាលពីព្រឹកព្រលឹមថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលអ្នកស្រុកភាគច្រើនកំពុងលង់លក់ក្នុងដំណេក។ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង និងការបាក់រលំស្ពានដ៏សំខាន់មួយ។ ក្រុមអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រហែល១០០ នាក់នៅតែជាប់ខ្លួនក្នុងតំបន់ ដែលសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់។បំណាក់ដីទាំងនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលបានវាយប្រហាររដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០ នាក់។ក្រុមមន្ត្រីបាននិយាយថា ទាហានជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។មន្ត្រីខាងលើបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់ ១២៣ នាក់ ហើយមនុស្សជាង ៣.០០០នាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសទៅកាន់ជំរំសង្គ្រោះចំនួន ៤៥កន្លែង៕

លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន ស្បថចូលកាន់តំណែង ជាប្រធានាធិបតី អ៊ីរ៉ង់

2024/07/31 11:39:13 am        154
ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានស្បថចូលកាន់តំណែង នៅក្នុងសភា ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ។លោកបានថ្លែងសុន្ទរកថា ដែលផ្តល់ក្តីសង្ឃឹមនៃការបន្ទន់ឥរិយាបថចំពោះទំនាក់ទំនងបរទេស ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិ និងបន្ធូរបន្ថយការរឹតត្បិតលើសេរីភាពសង្គមនៅក្នុងប្រទេស។លោក Pezeshkian បានប្រកាសថា ការបោះឆ្នោតរបស់លោកនឹងបើក «ឱកាសថ្មី» សម្រាប់ប្រទេសអ៊ីរ៉ង់ និងពិភពលោក។ លោកបាននិយាយថា «យើងអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចយល់អំពីការពិត និងបង្កើតទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងគោលជំហរស្មើភាព។ លោក Pezeshkian ចូលកាន់តំណែងក្នុងពេលមានភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងបានមើលឃើញប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្កាហ្សា។លោក និយាយថា អ្នកទាំងឡាយផ្គត់ផ្គង់អាវុធ ដែលបានសម្លាប់កុមារ មិនអាចបង្រៀនពលរដ្ឋមូស្លីមអំពីមនុស្សជាតិបានទេ។ តំណាងជាន់ខ្ពស់មកពីក្រុមហាម៉ាស និងក្រុមហេសបូឡានៅប្រទេសលីបង់ និងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានចូលរួមពិធីស្បត់ចូលកាន់តំណែងនេះ។លោក Pezeshkian បាននិយាយថា អាទិភាពរបស់លោក គឺការធ្វើឲ្យប្រសើរ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់អ៊ីរ៉ង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន ឡាវ​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 11:26:04 am        95
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃ​មហា​អយ្យការ​អមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

កោះតៃវ៉ាន់ ឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ជុំវិញការស្លាប់របស់អ្នកនេសាទ

2024/07/31 11:10:34 am        150
កោះតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន កាលពីថ្ងៃអង្គារ (៣០ កក្កដា) ជុំវិញការស្លាប់របស់អ្នកនេសាទចិន ២នាក់នៅក្នុងឧប្បត្តិហេតុដែនសមុទ្រ បន្ទាប់ពីការចរចាជាច្រើនខែ ដោយនេះជាវិធានការមួយដែលអាចកាត់បន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ដំណោះស្រាយមួយត្រូវបានឈានដល់សម្រាប់ក្រុមគ្រួសាររបស់អ្នកនេសាទ ដែលបានស្លាប់នៅពេលព្យាយាមរត់គេចខ្លួន បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។ អគ្គនាយករងរដ្ឋបាលឆ្មាំល្បាតឆ្នេរតៃវ៉ាន់ លោក សៀ ឈីងឈិន (Hsieh Ching-chin) បានប្រាប់អ្នកយកព័ត៌មាននៅកោះឃិនមិន (Kinmen) ថា «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចក្នុងអំឡុងពេលការចរចា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលធ្វើឡើងដោយភាគីទាំងពីរនៃច្រកសមុទ្រ»។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ Kinmen នេះដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែកុម្ភៈមក បន្ទាប់ពីអ្នកនេសាទចិនពីរនាក់បានស្លាប់។ កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបណ្ដេញទូកឆ្មាំល្បាតឆ្នេរចិនដែលចូលដែនទឹកហាមឃាត់ម្តងហើយម្តងទៀត៕

រដ្ឋាភិបាលស៊ូដង់ ទាមទារការពិភាក្សា មុនពេលកិច្ចចរចាសន្តិភាព

2024/07/31 10:46:07 am        78
ក្រសួងការបរទេសស៊ូដង់ ដែលមានភក្តីភាពចំពោះកងទ័ពប្រយុទ្ធប្រឆាំងយោធាប៉ារ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន ចង់បានការពិភាក្សាបន្ថែមទៀត មុនពេលទទួលយកការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន បានអញ្ជើញកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) សម្រាប់ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ នៅថ្ងៃដដែលនោះ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Daglo បានស្វាគមន៍ការអញ្ជើញនេះ ហើយបានប្រកាសពីបំណងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ក្នុងការចូលរួម។ កងទ័ពដែលដឹកនាំដោយឧត្តមសេនីយ លោក Abdel Fattah al-Burhan ពុំមានប្រតិកម្មអ្វីឡើយ។សង្រ្គាមបានផ្ទុះឡើងរាលដាលនៅក្នុងប្រទេសស៊ូដង់ ចាប់តាំងពីខែមេសាឆ្នាំ២០២៣ រវាងកងទ័ពនិង កងកម្លាំគាំទ្ររហ័ស(RSF) ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ។កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស បានស្នើសុំ «ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ូដង់លើទម្រង់ការ និងរបៀបវារៈ និងសម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅមុនពេលកិច្ចចរចាណាមួយ នៅពេលអនាគត។លោក Blinken បាននិយាយថា កិច្ចពិភាក្សា ដែលសហការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវតែរួមបញ្ចូលសហភាពអាហ្រ្វិក អេហ្ស៊ីប អារ៉ាប់រួម និងអង្គការសហប្រជាជាតិ ជាអ្នកសង្កេតការណ៍។ពួកគេមានគោលបំណង ក្នុងការទទួលបានការបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេស និងអនុញ្ញាតឱ្យមានដំណើរការចូលនៃជំនួយមនុស្សធម៌។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមបានបង្ខំឱ្យមនុស្សជាង១១លាននាក់ជម្លៀសខ្លួន ទាំងខាងក្នុង និងក្រៅព្រំដែនរបស់ប្រទេសស៊ូដង់ ដោយជម្លោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរុញប្រទេសនេះឱ្យធ្លាក់ដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ ប្រជាជនប្រហែល ២៥,៦ លាននាក់ ជា ចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស កំពុងប្រឈមមុខ«អសន្តិសុខស្បៀងធ្ងន់ធ្ងរ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តតត្បូងឃ្មុំ
09/14/2025 06:09 PM
ថ្នាក់ដឹកនាំធនាគារជាតិ ឧទ្ទិសកុសលបិណ្ឌទី៧ ជូនសាច់សារលោហិត និងវិរះយុទ្ធជនពលីក្នុងបុព្វហេតុ ជាតិ
09/14/2025 03:09 PM
សិស្សស្ថិតក្នុងចំណោមអ្នកស្លាប់ជិត២០នាក់ពីការវាយប្រហារតាមអាកាសនៅមីយ៉ាន់ម៉ាលើសាលារៀន ក្នុងរដ្ឋ រ៉ាឃីន
09/14/2025 03:09 PM
​ ប្រមុខការទូតអាមេរិក បានទៅដល់អ៊ីស្រាអែល ដើម្បីពិភាក្សាសង្គ្រាមហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើកាតា
09/14/2025 03:09 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ ឧទ្ទិសកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ និងបួងសួងសុំសេចក្តីសុខ ចម្រើនជូន ប្រជាពលរដ្ឋខ្មែរ
09/14/2025 02:09 PM
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានប្រឆាំងនឹងសមយុទ្ធរួមគ្នារបស់អាមេរិក
09/14/2025 02:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ក្នុងនាមជាអ្នកជំនាន់ក្រោយ និងពលរដ្ឋខ្មែរមួយរូបចងចាំជានិច្ចគំរូវីរភាព ការលះបង់ និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់
09/14/2025 02:09 PM
លោក Trump ជំរុញឱ្យបណ្ដាប្រទេសណាតូឈប់ទិញប្រេងពីរុស្ស៊ីមុនពេលដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
09/14/2025 02:09 PM
បិណ្ឌវេនទី៧ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី
09/14/2025 02:09 PM
ប្រមុខ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមជនអន្ធពាលនៅហៃទីដែលបានសម្លាប់មនុស្ស៤០ នាក់
09/14/2025 01:09 PM