ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋពេញចិត្តការដឹកនាំរបស់បក្សប្រជាជន ដែលមានគោលនយោបាយត្រឹមត្រូវនាំមកនូវការអភិវឌ្ឍ

2023/07/13 07:12:26 pm        40
កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព ​និងខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ​ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា​ ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា​ ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន ​បានផុសឡើងពីមួយអាណត្តិ ​ទៅមួយអាណត្តិ និងធ្វើឲ្យការ​ប្រកបរបរ​ទទួលទានរបស់ ពួកគេ ​កាន់តែងាយស្រួលជាងមុន ។ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ​ដែលកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ​ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។ក្នុងពេលចុះជួបសំណេះសំណាល​ បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោល​នយោបាយគណបក្ស ​នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣ ​ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច​ បាន​ប្ដេជ្ញា​បន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋាន​ឲ្យកាន់តែ​មានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់​ប្រជាពលរដ្ឋ ​ហើយរាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្ត​តាម​កម្មវិធី​នយោបាយ ដែលបានដាក់ចេញ ។ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត​ឲ្យបាន​រួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀក​ខិតជិត​មកដល់​ ហើយសូមពលរដ្ឋទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា ​ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សតែមួយគត់ បាន​នាំមកនូវសុខសន្តិភាពជូនជាតិ ​ប្រជាពលរដ្ឋ ​ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនគ្មានសិទ្ធិសម្រាកទេ ព្រោះមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ

2023/07/13 07:05:24 pm        339
បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពុំមានសិទ្ធិសម្រាកនោះទេ ព្រោះជាប់កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រោះបើមានការធ្វេសប្រហែសតែបន្តិច គណបក្ស ដែលដេកសន្យា នឹងស្រែករិះគន់និងវាយប្រហារភ្លាម ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងបីនាទី ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមតេលេក្រាម និង ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ការ​ធ្វើការងារច្រើន ​រមែង​ក៏នឹងមានការខុសដែរ លើកលែងតែអ្នកអត់ធ្វើសោះ គេស្រួលសន្យា ស្រួលកើបយកអ្វី ដែលជាចំណុចខ្សោយរបស់អ្នកធ្វើ ។ តែយ៉ាងណាក៏ដោយ ឯកឧត្ដម បានជំរុញមន្រ្តីគណបក្សប្រជាជនកម្ពុជា ​ត្រូវតែបន្តធ្វើឲ្យសកម្មបន្ថែមទៀត ដើម្បីផល​ប្រយោជន៍របស់ប្រជាជន ​និងប្រទេសជាតិទាំងមូល។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរ ​អំពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សប្រឆាំង នៅ​ក្នុងរាជធានីភ្នំពេញ ​គឺដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមថ្នាក់​ដឹកនាំ​របស់បក្សនេះ ដោយ​ធ្វើឱ្យ ជើងក្រោមរបស់គេអស់ក្តីសង្ឃឹម​ ហើយងាកមកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ហើយមួយ​វិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា​ ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុង​អំឡុងពេលកូវីដ-១៩ ទាំងសម្តេចតេជោ ​ហ៊ុន សែន និងអាជ្ញាធរ ​ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារ​អាយុជីវិតរបស់ប្រជាជន​ ទើបពួកគេងាកមកគាំទ្របក្សប្រជាជនកម្ពុជាវិញ ៕អត្ថបទ៖ បាន ចក់

ឯកឧត្តម វេង សាខុន ជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនៅឃុំចុងជាច,ទឹកជ្រៅ និងនាងទើត ស្រុកតំបែរ

2023/07/13 07:01:11 pm        259
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤០០នាក់។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។ ឯកឧត្តមក៏បានណែនាំដល់អង្គពិធីអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗគឺសំខាន់ណាស់ គឺជាសំឡេងគាំទ្រគណបក្សយើងមួយសំឡេង។ ហេតុនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងត្រូវធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានណែនាំដល់ក្រុមអ្នកសង្កេតការ ត្រូវពិនិត្យតាមដានដោយយកចិត្តទុកដាក់ក្នុងពេលរាប់សន្លឹកឆ្នោត ក្នុងនោះដែរ សកម្មជនបក្សត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋឱ្យគាត់ទៅចូលរួមបោះឆ្នោត ហើយត្រូវណែនាំគាត់អំពីឯកសារដែលចាំបាច់ត្រូវយកទៅតាម ដូចជាអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំបានចំនួន ៧ ០៤៨ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៣០ ៧០៤នាក់ ស្មើ ៨៤%៕

ក្រុងញូវដេលី ជម្លៀសមនុស្សរាប់រយនាក់ ដោយសារហានិភ័យនៃទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

2023/07/13 06:52:59 pm        256
ឥណ្ឌា៖ រដ្ឋមន្ត្រីប្រចាំរដ្ឋរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា រដ្ឋធានីញូវដែលីរបស់ប្រទេសនេះ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានចាប់ផ្តើមជម្លៀសអ្នកស្រុករាប់រយនាក់ ដោយសារហានិភ័យប្រឈមនឹងទឹកជំនន់ ខណៈដែលការធ្លាក់ភ្លៀងខ្លាំង បានធ្វើកម្រិតទឹកឡើងខ្ពស់នៅក្នុងទន្លេដែលហូរកាត់ទីក្រុងនេះ។រដ្ឋន្ត្រីប្រចាំរដ្ឋលោក Arvind Kejriwal បាននិយាយថា ទឹកទន្លេ Yamuna បានឡើងលើសពី«ចំណុចប្រកាសអាសន្ន» ហើយបានលិចលង់តំបន់ជាប់គ្នាមួយចំនួន នៅក្នុងរដ្ឋធានី ដែលមានប្រជាជនស្នាក់នៅ ២០លាននាក់នេះ ដោយលោកបានបន្ថែមថា កម្រិតទឹកបានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល ៤៥ឆ្នាំ។នៅថ្ងៃពុធនោះ ប្រជាជនដែលរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្នជាប់មាត់ទន្លេ បានដឹករបររបស់ប្រើប្រាស់របស់ពួកគេតាមកង់ និងត្រាក់ទ័រ ហើយបានផ្លាស់ទៅជំរំសង្គ្រោះមួយចំនួន ក្នុងចំណោមជំរំសង្គ្រោះ ២.៥០០កន្លែង ដែលបានបង្កើតឡើងក្នុងទីក្រុងនេះ។ក្នុងខណៈដែលបានស្នើឲ្យអ្នកដែលរស់នៅក្បែរទន្លេជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ លោក Kejriwal បានប្រាប់អ្នកសារព័ត៌មានថា៖ «កម្រិតទឹកកំពុងបន្តឡើង ហើយមានស្ថានភាពដូចទឹកជំនន់ នាពេលនេះ។ កម្រិតនោះទំនងជានឹងបន្តឡើងបន្ថែមទៀត»។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងដេលី មានទឹកភ្លៀងខ្លាំងលើសពីមធ្យម ១១២ភាគរយ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលទីក្រុងបានឲ្យដឹងថា របាំងត្រូវបានសាងឡើងនៅតំបន់ Civil Lines ដែលជាកន្លែងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Kejriwal រស់នៅ ដើម្បីការពារទឹកទន្លេដែលកំពុងឡើង កុំឲ្យជន់លិចផ្លូវថ្នល់៕

គ.ជ.ប ទទួលបណ្ដឹងចំនួន២ ពីគណបក្សប្រជាជនកម្ពុជាប្ដឹងបុគ្គលញុះញង់ ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស

2023/07/13 06:51:24 pm        270
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានទទួលបណ្ដឹងចំនួន ៤ ក្នុងនោះមានបណ្ដឹងចំនួន ២ ទទួលបានពីតំណាង​គណបក្សប្រជាជនកម្ពុជា​ប្រចាំខេត្តប៉ៃលីន​បាន​ប្ដឹងបុគ្គលចំនួន ២ រូបដែលបង្កសកម្មភាពញុះញង់​ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស។ ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ​ឆ្នាំ២០២៣ នេះមានតែ ​គណបក្សយុវជនកម្ពុជា​មួយប៉ុណ្ណោះ​ ក្នុងចំណោមគណបក្សនយោបាយចំនួន ​១៨ ដែលបានហែក្បួន​ឃោសនា​ស្វែងរកសំឡេងឆ្នោត។ ឯកឧត្ដមថ្លែងថា ​ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្ស​នយោបាយ​ក្នុងរយៈពេល១២ កន្លងមកនេះ ​បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ ​សុវត្ថិភាព សណ្តាប់​ធ្នាប់ល្អ ​នឹងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ គ.ជ.ប បានបញ្ជាក់ថា«អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត​ចោលនៅពេលទៅបោះឆ្នោត នឹង​ត្រូវផ្តន្ទាទោសតាមច្បាប់»។ មាត្រា ១៤២ ​ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត ចែងថា ​ត្រូវផាកពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត​ ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ណែនាំ ​ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ​ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការ​សម្ងាត់​នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំ​ឱ្យបាត់ទំនុកចិត្ត​លើការបោះឆ្នោត៕អត្ថបទ៖ វ៉ន ដារ៉ា

ជនភៀសខ្លួនអ៊ុយក្រែនជិតពាក់កណ្តាលនៅប្រទេសអាល្លឺម៉ង់ សង្ឃឹមថានឹងបានស្នាក់អាស្រ័យនៅទីនេះ

2023/07/13 06:50:16 pm        269
អ៊ុយក្រែន៖ យោងតាមការស្ទង់មតិ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) បានបង្ហាញថា ក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែនជាង ១លាននាក់ ដែលបានមកប្រទេសអាល្លឺម៉ង់ ដើម្បីគេចចេញពីសង្រ្គាម ចំនួន៤៤ភាគរយ ចង់ស្នាក់អាស្រ័យនៅក្នុងប្រទេសនេះ។ចំនួននេះគឺខ្ពស់ចំនួនជនភៀសខ្លួនអ៊ុយក្រែនជាង ៣៩ភាគរយ ដែលបាននិយាយថា ពួកគេគ្រោងនឹងស្នាក់នៅទីនេះ ក្នុងការស្ទង់មតិពីមុន ដែលបានចេញផ្សាយនៅចុងរដូវក្តៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកដែលត្រូវបានស្ទង់មតិ ក្នុងការស្ទង់មតិថ្មីនេះ ចំនួន ១៨ភាគរយ រកការងារធ្វើបាន ដោយចំនួននេះ កើនឡើងតែបន្តិចប៉ុណ្ណោះពីចំនួន ១៧ភាគរយ នៅចុងរដូវក្ដៅឆ្នាំ២០២២។ហេតុផលដែលបានផ្តល់ឲ្យសម្រាប់ការស្ទង់មតិនេះ មានការរួមចំណែកយ៉ាងខ្ពស់ពីការធ្វើសមាហរណកម្ម និងការបើកវគ្គសិក្សាភាសាដែលមានបំណងជំរុញជនភៀសខ្លួនទាំងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានការងារ។ ចំនួន ៣ភាគ៤នៃជនភៀសខ្លួន បានចូលរៀនវគ្គសិក្សាភាសាអាល្លឺម៉ង់ ឬបានបញ្ចប់ការសិក្សារួចហើយ។តែយ៉ាងណាក្ដី ការស្ទង់មតិបានបង្ហាញថា សម្រាប់ស្ត្រីមានកូន ការស្វែងរកការងារធ្វើ មានការលំបាកជាង។ បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសរបស់ខ្លួន កាលពីដើមឆ្នាំ២០២២ ស្ត្រីអ៊ុយក្រែនពាក់កណ្តាល ដែលបានមកប្រទេសអាល្លឺម៉ង់ ក្នុងនាមជាជនភៀសខ្លួន មានកូនយ៉ាងហោចណាស់ម្នាក់។ការស្ទង់មតិដែលរួមបញ្ចូលទាំងការឆ្លើយតបរបស់ជនភៀសខ្លួនអ៊ុយក្រែន ៧.០០០នាក់ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាកិច្ចប្រឹងប្រែងរួមគ្នារបស់វិទ្យាស្ថាន DIW Berlin នៅក្រុងប៊ែរឡាំង វិទ្យាស្ថានស្រាវជ្រាវការងារ (IAB) ក្រសួងសម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ព្រមទាំងវិទ្យាស្ថានសហព័ន្ធ ដើម្បីការស្រាវជ្រាវចំនួនប្រជាជនផងដែរ៕

ស្ទូឌីយ៉ូហូលីវូដនៅអាមេរិក ព្យាយាមបញ្ចៀសការធ្វើកូដកម្មរបស់ក្រុមតារាសម្ដែងនៅពាក់កណ្ដាលអធ្រាត្រ

2023/07/13 06:46:23 pm        265
អាមេរិក៖ ស្ទូឌីយោភាពយន្ត និងទូរទស្សន៍ធំៗរបស់ហូលីវូដ និងសហជីពតំណាងឲ្យតារាសម្ដែងចំនួន១៦០.០០០នាក់ បានចូលរួមនៅក្នុងកិច្ចពិភាក្សាចុងក្រោយកាលពីថ្ងៃពុធមុនម៉ោងកំណត់ពាក់កណ្តាលអធ្រាត្រ ដើម្បីព្យាយាមជៀសវាងកូដកម្មពលកម្មលើកទីពីរនៅក្នុងអាជីវកម្មកម្សាន្តនេះ។ SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដកំពុងទាមទារសំណងខ្ពស់ជាងនៅក្នុងយុគសម័យផ្សាយផ្ទាល់តាមទូរទស្សន៍ បូករួមទាំងការការពារជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ហៅកាត់ថា AI ។ សមាជិកបានអនុញ្ញាតឲ្យធ្វើកូដកម្ម ប្រសិនបើអ្នកចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ ហើយតារាក្នុងបញ្ជី A រួមទាំងតារាសម្ដែងអាមេរិកនាង Jennifer Lawrence និងតារាភាពយន្តនាង Meryl Streep បាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីការងារ។ ពួកគេនឹងចូលរួមជាមួយសមាជិកប្រហែល ១១.៥០០ នាក់នៃក្រុមហ៊ុន Writers Guild of America (WGA) ដែលបានធ្វើកូដកម្មកាលពីដើមខែឧសភា។ ការដើរចេញពីការងារនោះបានធ្វើឲ្យកម្មវិធីជជែក តាមទូរទស្សន៍នៅពេលយប់ជ្រៅ ឈានដល់ការដំណើរការឡើងវិញគ្មានទីបញ្ចប់ និងបានរំខានដល់ផលិតកម្មភាគច្រើនសម្រាប់រដូវកាលទូរទស្សន៍រដូវស្លឹកឈើជ្រុះ និងការថតខ្សែភាពយន្តមួយចំនួនដែលចំណាយថវិកាយ៉ាងច្រើន។ ការធ្វើកូដកម្មដោយ ក្រុមសហជីព SAG-AFTRA នឹងបង្ខំឱ្យមានការបិទ និងដាក់សម្ពាធលើស្ទូឌីយោ ដើម្បីស្វែងរកដំណោះស្រាយ។  តារាសម្ដែងអង់គ្លេសនាង ហ្វ្លរិនស៍ភូ (Florence Pugh) បាននិយាយនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ត អូផេនហេម័រ "Oppenheimer" ដែលនឹងមកដល់នាពេលខាងមុខនេះថា មនុស្សគ្រប់គ្នាមានអារម្មណ៍តានតឹងហើយសង្ឃឹមថាចម្លើយនឹងទទួលបានលទ្ធផលល្អ ។  បច្ចុប្បន្ននេះ ក្រុមសហជីពកំពុងតតាំងជាមួយក្រុមហ៊ុន Netflix ក្រុមហ៊ុន Walt Disney និងក្រុមហ៊ុនផ្សេងទៀតជុំវិញប្រាក់ខែគោល និងចំណែកផ្សេងពីសេវាផ្សាយ និងបញ្ហាផ្សេងទៀតរួមទាំងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ជំនាន់ដើម។ តារាសម្តែងចង់បានការធានាថារូបភាពឌីជីថលរបស់ពួកគេនឹងមិនត្រូវបានប្រើដោយគ្មានការអនុញ្ញាតពីពួកគេឡើយ ៕

ប្រជាប្រិយភាព Biden បន្តនៅ៤០ភាគ នៅជិតកម្រិតទាបបំផុតរបស់លោក ដោយសារសេដ្ឋកិច្ចអាមេរិក នៅតែជាការព្រួយបារម្ភជាចម្បង

2023/07/13 06:30:54 pm        256
អាមេរិក៖ ការគាំទ្រជាសាធារណៈលើប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានបន្តស្ថិរភាពនៅ ៤០ភាគរយនៅដើមខែកក្កដា ជិតដល់កម្រិតទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដោយសារការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច បានបន្តបង្កបញ្ហាដល់ប្រជាជនអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos នៅសប្តាហ៍នេះ។ការស្ទង់មតិតាមអ៊ីនធឺណិតរយៈពេលបីថ្ងៃ ដែលបានសួរជនជាតិអាមេរិកថា«តើអ្នកយល់ព្រម ឬមិនយល់ព្រមចំពោះវិធីដែលលោកបៃដិន កំពុងគ្រប់គ្រងការងាររបស់លោកក្នុងនាមជាប្រធានាធិប តី?» ហើយបានបញ្ចប់កាលពីថ្ងៃចន្ទ បង្ហាញពីការថយចុះតិចតួចពីការបញ្ជាក់ពីការគាំទ្រ៤១ភាគរយរបស់លោក កាលពីមួយខែមុន នៅក្នុងការស្ទង់មតិដែលមានអត្រាលម្អៀង០,៣ភាគរយ។ចំនួនអ្នកឆ្លើយសំណួរច្រើនបំផុត គឺ ២១ភាគរយ បានលើកឡើងពីសេដ្ឋកិច្ចថា ជាកង្វល់ចម្បងរបស់ពួកគេ បន្ទាប់មក១៥ភាគរយដែលបានលើកឡើងពីអំពើឧក្រិដ្ឋកម្ម ឬអំពើពុករលួយ៕

ពលរដ្ឋខេត្តកំពង់ស្ពឺបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាផ្ដល់ភាពសុខសាន្តដល់ពលរដ្ឋគ្រប់គ្នា

2023/07/13 06:22:50 pm        234
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ពិសេសពលរដ្ឋវ័យចាស់ ​បានប្រកាសបន្តគាំទ្រ និងជឿជាក់​លើគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា​បាន​រំដោះជីវិតពលរដ្ឋចេញពីភ្លើងសង្គ្រាម ​និងផ្ដល់ភាពសុខសាន្តក្នុងការរស់នៅដូចបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ពលរដ្ឋ ​ក្នុងការជួបសំណេះសំណាលជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ។នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋប្រមាណជាង ៨០០ នាក់រស់នៅ ឃុំ មនោរម្យ និងឃុំ វាលពន់ ស្រុងថ្ពង ខេត្តកំពង់ស្ពឺ ​បានជួបសំណេះសំណាលជាមួយ ​ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់ការលំបាក​ដូចជាសង្រ្គាម ភាពអត់ឃ្លាន និង​ភាពភ័យខ្លាចក្នុងរបបប្រល័យពូជសាសន៍ ​ខ្មែរក្រហមបានបញ្ជាក់ថា ​គណបក្សបក្សប្រជាជនកម្ពុជា គឺជាបានរំដោះជីវិតប្រជាពលរដ្ឋចេញពីសេចក្ដីស្លាប់ ហើយបានដឹកនាំប្រទេសកម្ពុជា​ឱ្យរស់រានមាន​ជីវិតមកទល់បច្ចុប្បន្នដោយទទួលបាននូវភាពសុខសាន្តគ្រប់បែបយ៉ាង។ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមទៅបោះឆ្នោតនៅថ្ងៃទី​ ២៣ ខែកក្កដា ខាង​មុខឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ក៏ក្រើនរម្លឹកដល់ពលរដ្ឋត្រូវត្រៀម អត្តសញ្ញាណបណ្ណ រឺឯកសារ​បញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើដល់ការបោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវ៕អត្ថបទ៖ គឹមហុក 

សម្តេច ទៀ បាញ់ ជំរុញឱ្យផ្សព្វផ្សាយភាពអស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេមនៅកម្ពុជាបន្ថែមទៀត

2023/07/13 06:12:08 pm        290
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជាប្រធាន​គណៈកម្មការធិការជាតិ CAMSOC បានជំរុញដល់ភាគីពាក់ព័ន្ធចូលរួមធ្វើការ​ផ្សព្វផ្សាយ​អំពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានខ្លាំងក្លាបន្ថែមទៀត។សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញបន្ថែមបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីពិធីបួសសួង ថ្លែង​អំណរគុណដល់ទសបារមី​ដែលបានបីបាច់ថែរក្សា ក្រុមសិល្បៈនានាចូលរួម​សិល្បៈទស្សនីយភាព ក្នុងពិធីបើក ​និងបិទការប្រកួតកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ាហ្គេម​នៅកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​នាព្រឹកថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣នេះ។ក្រោយពិធីបួងសួងថ្លែងអំណរគុណទសបារមី​ សម្តេចពិជ័យសេនាទៀ​ បាញ់ ថ្លែងថា អស់រយៈពេល​ជាង ៦៤ ឆ្នាំមកហើយ ដែលកម្ពុជាបានរងចាំឱកាសធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ប្រកួតកីឡា​ស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេម។ដូច្នេះសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូង គឺត្រូវបន្តប្រើគ្រប់​មធ្យោបាយ​នានាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ​ឱ្យមានភាពល្បីល្បាញជារៀងរហូត ជា​ពិសេសគឺការរៀបចម្លាក់ព្រឹត្តិការណ៍នេះ​នៅវិមានឈ្នះឈ្នះ។ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​និងតំណាងឲ្យក្រុមសិល្បករ សិល្បៈការិនី​ប្រមាណជាង៣ពាន់នាក់ ​ដែលចូលរួមសម្តែងទស្សនីយភាព​យភាព​ ក្នុងពិធីបើក និងបិទការប្រកួតកួតកីឡាអាស៊ីអាគ្នេយ៍ ​និងអាស៊ានប៉ាហ្គេមនៅកម្ពុជា បានថ្លែងអំណរគុណថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលដែលបានផ្តល់ការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្រុម​សិល្បៈទាំងអស់គ្នា។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ ​CAMSOC ថ្លែងថា រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍កម្ពុជា ​រៀបចំប្រកួតកីឡា ​SEA GAMES និងASEAN PARA GAMES គឺមាន​មនុស្ស​ចូលView មើលនៅតាមបណ្តាញព័ត៌មានសង្គម​ TikTok,និង Facebook​ ជាដើមមានជាង ៣០ ពាន់លាននាក់ ​និងតាមបណ្តាញផ្សព្វផ្សាយទូរទស្សន៍ ​មានប្រមាណ ៥៥០ លាននាក់ នៅតាម​បណ្តាប្រទេសលើពិភពលោក៕អត្ថបទ៖ ស៊ុមសុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM