ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកផ្សាយព័ត៌មានរបស់ BBC ពាក់ព័ន្ធនឹងរឿងអាស្រូវរូបថតផ្លូវភេទ ត្រូវបានដឹងថា ជាពិធីករឈានមុខគេ ឈ្មោះ Edwards

2023/07/13 05:06:01 pm        299
អង់គ្លេស៖ បណ្ដាញសារព័ត៌មាន បានធ្វើសេចក្ដីរាយការណ៍ថា អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញមួយរូបរបស់ចក្រភពអង់គ្លេស ឈ្មោះលោក Huw Edwards ត្រូវបានបង្ហាញអត្តសញ្ញាណដោយប្រពន្ធរបស់លោក កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ខណៈអ្នកអត្ថាធិប្បាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC រូបនេះ កំពុងប្រឈមនឹងការចោទប្រកាន់ថា រូបលោកបានចំណាយប្រាក់ឲ្យយុវជនម្នាក់រាប់ពាន់ផោន ដើម្បីទទួលបានរូបថតអាសអាភាស។លោក Edwards គឺជាអ្នកមានតួនាទីអត្ថាធិប្បាយព័ត៌មានពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth ទៅកាន់ប្រជាជាតិ នៅក្នុងខែកញ្ញា ហើយលោកបានដឹកនាំផ្សព្វផ្សាយព័ត៌មាននៃព្រឹត្តិការណ៍ធំបំផុតជាច្រើន នៅចក្រភពអង់គ្លេស ចាប់តាំងពីការផ្លាស់ប្ដូរសតវត្សរ៍ ដោយក្នុងនោះរួមទាំងការបោះឆ្នោត ពិធីរាជាភិសេក និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១២ ផងដែរ។ភរិយារបស់លោកឈ្មោះ Vicky Flind បាននិយាយថា លោកស្រីកំពុងធ្វើសេចក្តីថ្លែងការណ៍មួយ ដោយសារការបារម្ភ ចំពោះសុខភាពផ្លូវចិត្តរបស់លោក Edwards និងដើម្បីការពារកូនៗរបស់ពួកគេ បន្ទាប់ពីរបាយការណ៍ដំបូងរបស់សារព័ត៌មាន «The Sun» បានគ្របលើរបៀបវារៈព័ត៌មាន និងបង្កឲ្យមានពាក្យជាការប៉ាន់ស្មានច្រើនថ្ងៃ។លោកស្រី Flind បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោក Huw កំពុងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។ ដូចដែលត្រូវបានចងក្រងជាឯកសារយ៉ាងល្អ គាត់ត្រូវបានព្យាបាលដោយជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។រឿងរ៉ាវដំបូងបានផ្ទុះឡើង កាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) នៅពេលដែលសារព័ត៌មាន «The Sun» បានរាយការណ៍ថា ពិធីករឈានមុខរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្ដល់ប្រាក់ឲ្យយុវជនម្នាក់ចំនួន ៣៥.០០០ផោន (៤៥.០០០ដុល្លារ) ដើម្បីទទួលបានរូបថតខុសច្បាប់ ក្នុងរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមនៅពេលដែលក្មេងនោះ មានអាយុ ១៧ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្អាកការងារពិធីកររូបនេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះឲ្យដឹងនោះទេ។ តារាទូរទស្សន៏ល្បីៗរបស់ BBC ជាច្រើននាក់ពេលនោះ បាននិយាយតាមរយៈបណ្ដាញសង្គមថា ពួកគេមិនមានពាក់ព័ន្ធនោះទេ បន្ទាប់ពីការនិយាយដេញដោលបានរីករាលដាលនៅលើប្រព័ន្ធអ៊ិនធឺណិត។ នគរបាលក្រុងឡុងដ៍ បាននិយាយកាលពីព្រឹកថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ខ្លួនបានបញ្ចប់ការវាយតម្លៃលើការចោទប្រកាន់នានា ហើយបានរកឃើញថា មិនមានភ័ស្តុតាងណាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ ត្រូវបានប្រព្រឹត្តនោះទេ៕

UNស្នើឲ្យលោក Putin បន្ថែមកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ជាថ្នូរនឹងការភ្ជាប់ធនាគាររុស្ស៊ីទៅនឹងប្រព័ន្ធទូទាត់សាច់ប្រាក់ SWIFT

2023/07/13 04:51:43 pm        270
UN៖ ប្រភពមួយចំនួនបានប្រាប់សារព័ត៌មាន រ៉យទ័រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញូ ហ្គូតេរ៉េស (Antonio Guterres) បានស្នើដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យបន្ថែមពេលវេលាកិច្ចព្រមព្រៀង ផ្ដល់សុវត្ថិភាពលើការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ពីអ៊ុយក្រែន ជាថ្នូរនឹងការភ្ជាប់ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារកសិកម្មរបស់រុស្ស៊ី ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិស្វីហ្វ (SWIFT)។ ប្រទេសរុស្ស៊ីបានគំរាមលុបចោលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលនឹងផុតកំណត់នៅថ្ងៃចន្ទ ដោយសារតែការទាមទារជាច្រើនដើម្បីបញ្ជូនគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសមិនត្រូវបានបំពេញគ្រប់តម្រូវការ។ នាវាពីរគ្រឿងចុងក្រោយដែលធ្វើដំណើរក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅបច្ចុប្បន្នកំពុងផ្ទុកទំនិញនៅឯកំពង់ផែ Odesa របស់អ៊ុយក្រែន មុនពេលផុតកំណត់។  យោងតាមប្រភពចំនួន៣ ដែលធ្លាប់ដឹងពីការពិភាក្សានេះ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបកំពុងពិចារណាភ្ជាប់ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់ SWIFT ដែលជាបុត្រសម្ព័ន្ធរបស់ធនាគាររ៉ូសេលខូសប៊ែង (Rosselkhozbank) ដើម្បីអនុញ្ញាតជាពិសេសសម្រាប់ប្រតិបត្តិការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីកសិកម្ម។ គណៈកម្មការអឺរ៉ុបមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។  អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា លោក Guterres បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Putin កាលពីថ្ងៃអង្គារ ដោយស្នើការជួយសម្របសម្រួលបន្ថែមទៀត ដល់ការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី និងធានាការបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ៕

គណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ការដង្ហែក្បួនយុទ្ធនាការឃោសនា

2023/07/13 04:18:20 pm        80
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ពីការដង្ហែក្បួនយុទ្ធនាការឃោសនា ដោយបានកំណត់យកទីតាំងជួបជុំ និងតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាថ្ងៃទី២១ កក្កដាខាងមុខ។សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួនលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ការដង្ហែក្បួន​យុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២​ និង​ទិសដៅបន្ត ដើម្បីត្រៀមថង្ហែលើកទី៣ និងបិទបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ ​កិច្ចប្រជុំនេះបានធ្វើឡើងនាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួម​ពីគណៈកម្មាធិការគណបក្ស​ខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស.២៦ និងស.២៧ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយដោយយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទបញ្ចប់​យុទ្ធនាការឃោសនាបោះឆ្នោត ​ដែលមានសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា នឹង​ជួបជុំគ្នានៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និងសន្និបាត​កោះពេជ្រ​ រួចដង្ហែរក្បួនចេញពីកោះពេជ្រ ចូលមក​ក្នុងរាជធានីភ្នំពេញ ​ដោយមកបញ្ចប់នៅតំបន់បឹងកក់​ ដែលមានតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រជាប្រិយភាពលោក Pita បានធ្លាក់ចុះ ខណៈប្រទេសថៃនឹងចាប់ផ្ដើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ខែកក្កដានេះ

2023/07/13 04:12:54 pm        339
ថៃ៖ សភាថៃនឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ទី១៣ កក្កដានេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយរហូតមកដល់ពេលនេះលោក Pita Limjaroenrat គឺជាបេក្ខជនឈរឈ្មោះតែមួយគត់ ដែលវាហាក់ដូចជាជម្រើសដ៏ងាយស្រួលមួយសម្រាប់សមាជិកសភា។ ឥទ្ធិពលនៃព្រឹទ្ធសភាដែលតែងតាំងដោយយោធាដែលមានសមាជិក ២៥០រូប គ្របដណ្តប់លើដំណើរការបោះឆ្នោតនេះមានន័យថា លទ្ធផលបោះឆ្នោតសម្រាប់សម្ព័ន្ធគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោក Pita នឹងមិនអំណោយផលនោះទេ។ការបន្ថែមទៅលើភាពមិនប្រាកដប្រជាសម្រាប់លោក Pita នោះគឺប្រតិកម្មរបស់គណៈកម្មការរៀបចំការបោះឆ្នោតជុំវិញសំណួរអំពីគុណវុឌ្ឍិរបស់លោក Pita ស្របពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលជាការបំពានច្បាប់បោះឆ្នោត។លោក Pita បានប្រមូលផ្តុំសម្ព័ន្ធភាពនៃគណបក្សចំនួន៨ ដែលកាន់កាប់ច្រើនជាង៦០% នៃអាសនៈចំនួន៥០០ នៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា។ លោកនៅតែត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភា ដើម្បីឈានដល់ការបោះឆ្នោតសភារួមបញ្ចូលគ្នាយ៉ាងតិច ៣៧៦អាសនៈ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។នៅក្នុងរបាយការណ៍មួយកាលពីដើមខែនេះ អ្នកវិភាគនៅក្រុមហ៊ុន Nomura Holdings Inc. បាននិយាយថា ប្រជាប្រិយភាពរបស់គណបក្សភឿថៃដឹកនាំរដ្ឋាភិបាលបានកើនឡើងដល់៦០% ពីចំនួន៥៥% ខណៈដែលប្រជាប្រិយនៃគណបក្សឆ្ពោះទៅមុខ (Move Forward) របស់លោក Pita បានធ្លាក់ចុះដល់៣០% ពីចំនួន៣៥%៕

សម្ព័ន្ធមិត្តណាតូ ផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ខណៈលោក Biden ដៀលPutinជាមនុស្សល្មោភអំណាច

2023/07/13 03:48:54 pm        385
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជាមនុស្សមានមហិច្ឆតាដណ្តើមដែនដី និងល្មោភអំណាចនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់ណាតូកាលពីថ្ងៃពុធ ដែលអ៊ុយក្រែនបានទទួលការធានាសន្តិសុខថ្មីពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសម្រាប់ការការពារប្រឆាំងនឹងទីក្រុងមូស្គូ។ សមាជិកនៃប្លុកយោធាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកមួយនេះ បានផ្តល់ការរំពឹងទុកនៃការការពាររយៈពេលវែង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា ជាការបដិសេធគ្មានហេតុផល ដែលមិនព្រមផ្តល់ការអញ្ជើញ ឬបញ្ជាក់ពេលវេលាសម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ។  អ៊ុយក្រែនបាននិងកំពុងជំរុញឲ្យទទួលយកសមាជិកភាពឲ្យបានឆាប់រហ័ស ខណៈការប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់បានភៀសខ្លួន។  ផ្ទុយទៅវិញ សេចក្ដីប្រកាសដោយក្រុមប្រទេសមានឧស្សាកម្មលូតលាស់បំផុតរបស់ពិភពលោកទាំង៧ឬG-7 បានចាប់ផ្តើមក្របខ័ណ្ឌសម្រាប់ការចរចាទ្វេភាគី ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ ការចែករំលែកព័ត៌មានសម្ងាត់ និងការសន្យាចាតើវិធានការភ្លាមៗ ប្រសិនបើរុស្ស៊ីវាយប្រហារម្តងទៀត។ លោក Biden បាននិយាយ ជាមួយលោក Zelensky និងមេដឹកនាំ G-7 ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ថា ការគាំទ្ររបស់យើងនឹងមានរយៈពេលយូរទៅអនាគត។ នោះគឺជាសេចក្តីថ្លែងការណ៍ដ៏មានអានុភាពនៃការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន៕  ថ្លែងនៅក្នុងទីក្រុង វីលនីញូស (Vilnius) ប្រទេសលីទុយអានី នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅមាត់ទ្វារផ្ទះរបស់រុស្ស៊ី លោក Biden បាននិយាយថា លោក Putin បានមើលស្រាលយ៉ាងខ្លាំងចំពោះការដោះស្រាយរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក៕

បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានជួបគ្នា ខណៈវិបត្តិមីយ៉ាន់ម៉ាជាការសាកល្បងសម្រាប់ការរួបរួមរបស់ប្លុកនេះ

2023/07/12 10:00:38 pm        260
អាស៊ាន៖ នៅថ្ងៃពុធ (១២ កក្កដា)នេះ បណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានបើកកិច្ចប្រជុំចង្អៀត ដែលត្រូវគេរំពឹងថានឹងដោះស្រាយជម្លោះដែលកាន់តែរីកធំនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា។រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ការស្របមតិជាឯកច្ឆ័ន្ទប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។កិច្ចប្រជុំនេះធ្វើឡើងនៅពេលមានការសង្ស័យកើនឡើងជុំវិញប្រសិទ្ធភាពនៃប្លុកតំបន់មួយនេះ ដោយសារការខ្វែងគំនិតគ្នាខ្លះៗអំពីវិធីដោះស្រាយជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពរបស់អាស៊ានដែលបានព្រមព្រៀងកន្លងមក។អាស៊ានបានរារាំងរបបយោធាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រោះតែការខកខានក្នុងការអនុវត្ត"ផែនការសន្តិភាពប្រាំចំណុច" ដែលជាដំណើរការការទូតតែមួយគត់ដើម្បីសម្រេចបានសន្តិភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សចំនួន ១,៥លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួននៅប្រទេសនេះ៕រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ឯកភាពប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។កិច្ចប្រជុំនេះធ្វើឡើងនៅពេលមានការសង្ស័យកើនឡើងជុំវិញប្រសិទ្ធភាពនៃប្លុកតំបន់មួយនេះ ដោយសារការខ្វែងគំនិតគ្នាខ្លះៗអំពីវិធីដោះស្រាយជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពរបស់អាស៊ានដែលបានព្រមព្រៀងកន្លងមក។អាស៊ានបានរារាំងរបបយោធាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រោះតែការខកខានក្នុងការអនុវត្ត"ផែនការសន្តិភាពប្រាំចំណុច" ដែលជាដំណើរការការទូតតែមួយគត់ដើម្បីសម្រេចបានសន្តិភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សចំនួន ១,៥លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួននៅប្រទេសនេះ៕

ការប្រកាសអាសន្នត្រូវបានគេរំពឹងទុកបន្ទាប់ពីបំណាក់ដីនៅរដ្ឋកាលីហ្វ័រនីញ៉ា

2023/07/12 09:46:32 pm        290
អាមេរិក៖ លំនៅឋានចំនួន១២ខ្នងនៅក្នុងសហគមន៍ដែលមានច្រកទ្វារធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ត្រូវបានដាក់ 'ស្លាកក្រហម' ឬត្រូវបានប្រកាសថាមិនសមនឹងត្រូវបានកាន់កាប់នៅយប់ថ្ងៃចន្ទ (១០ ខែកក្កដា) បន្ទាប់ពីបំណាក់ដីកាលពីចុងសប្តាហ៍បានបណ្តាលឱ្យរចនាសម្ព័ន្ធដួលរលំនិងបង្ខំអ្នកស្រុកឱ្យភៀសខ្លួន។ក្រុមប្រឹក្សាទីក្រុង Rolling Hills Estates ត្រូវបានគេរំពឹងថានឹងចេញសេចក្តីប្រកាសភាពអាសន្នក្នុងតំបន់កាលពីថ្ងៃអង្គារ (១១ កក្កដា) បន្ទាប់ពីផ្ទះសម្បែងត្រូវបានទុកចោលនៅជាប់មាត់ជ្រោះ ហើយមានផ្ទះជាច្រើនបានដួលរលំ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានបំណាក់ដីនោះទេ ហើយក៏គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ៕

ប្រធានសាជីវកម្មBBC៖ ករណីរឿងអាស្រូវរបស់អតីតពិធីករខ្លួន 'មិនមែនជាស្ថានភាពល្អ' សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះទេ

2023/07/12 09:43:17 pm        284
អង់គ្លេស៖ អគ្គនាយកសារជីវកម្ម BBC កាលពីថ្ងៃអង្គារ (១១ កក្កដា) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវការពិនិត្យឡើងវិញនូវនីតិវិធីរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍អំពីការបង់ប្រាក់ដែលត្រូវបានចោទប្រកាន់ដោយពិធីករដែលមិនបញ្ចេញឈ្មោះ ឲ្យដល់ក្មេងជំទង់ម្នាក់សម្រាប់ការថតរូបភាពអាសអាភាស។ដោយថ្លែងក្នុងកម្មវិធីវិទ្យុ BBC លោកអគ្គនាយក Tim Davie បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ពិនិត្យមើលពីមូលហេតុដែលការត្អូញត្អែរត្រូវបានកើនឡើងនៅទូទាំងស្ថាប័ន។ លោកបានបន្ថែមថា រឿងអាស្រូវនេះជាស្ថានភាពលំបាកដែលនឹងបង្កការខូចខាតដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយនេះ៕

សមាជិកសភាបក្សប្រឆាំងរបស់កូរ៉េខាងត្បូងទាមទារការត្រួតពិនិត្យបន្ថែមលើផែនការបញ្ចេញសំណល់ទឹកពីរោងចក្រហ៊្វូគូស៊ីម៉ា

2023/07/12 09:39:36 pm        227
កូរ៉េខាងត្បូង៖ សមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ (១២ កក្កដា)នេះថា អង្គការជំនាញជាច្រើនទៀតគួរតែចូលរួមក្នុងការត្រួតពិនិត្យឡើងវិញនូវផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ បន្ថែមពីលើអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។សមាជិកសភាគណបក្សប្រជាធិបតេយ្យលោក Wi Seong-gon ដែលស្ថិតក្នុងចំណោមក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង បានធ្វើអត្ថាធិប្បាយបែបនោះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍នោះក៏ទទួលបានការគាំទ្រពីសមាជិកសភាជប៉ុនចំនួន ៨ រូបផងដែរ។រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនគោរពការសម្រេចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) ក្នុងការអនុម័តផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិចូលទៅក្នុងមហាសមុទ្រ។ នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះ លោក Wi បាននិយាយថា ទីក្រុងសេអ៊ូល ចាំបាច់ត្រូវលើកឡើងពីបញ្ហារបស់អ្នកដែលមានការព្រួយបារម្ភ និងប្រឆាំងទៅនឹងផែនការនេះ។រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoo Suk Yeol បានដើរតាមផ្លូវដ៏ល្អមួយនៅក្នុងជំហររបស់ខ្លួនចំពោះសំណើបញ្ចេញទឹករបស់ជប៉ុន ដោយខ្លួនព្យាយាមកែលម្អទំនាក់ទំនងជាមួយទីក្រុងតូក្យូ ខណៈពេលដែលទទួលស្គាល់ភាពមិនចុះសម្រុងក្នុងស្រុកអំពីផែនការបង្ហូរទឹកនេះ៕

ពលរដ្ឋជប៉ុនតវ៉ាប្រឆាំងនឹងការឃុបឃិតរបស់រដ្ឋាភិបាលជាមួយអង្គការណាតូ

2023/07/12 09:31:46 pm        323
ជប៉ុន៖ ប្រជាជនជប៉ុនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយប្រឆាំងនឹងការចូលរួមរបស់នាយករដ្ឋមន្រ្តីលោក Fumio Kishida ក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)នៅឆ្នាំនេះ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដា នៅទីក្រុង Vilnius ប្រទេសលីទុយអានី។នេះជាឆ្នាំទី២ជាប់គ្នាហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុន បានចូលរួមកិច្ចប្រជុំកំពូលដែលបង្កការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជនជប៉ុន។ក្រុមអ្នកតវ៉ាបានកាន់បដាដែលសរសេរថា "គ្មានសង្រ្គាម" និង "និយាយថា ទេ ចំពោះការកែប្រែរដ្ឋធម្មនុញ្ញ" ហើយបានស្រែកពាក្យស្លោកដើម្បីប្រឆាំងនឹងការបន្តការចុះសម្រុងគ្នារបស់រដ្ឋាភិបាលជប៉ុនជាមួយ អង្គការណាតូ និងការកើនឡើងគួរឱ្យកត់សម្គាល់នៃការចំណាយលើវិស័យការពារជាតិ។ ពួកគេបារម្ភថា សកម្មភាពទាំងនេះអាចនាំឱ្យជប៉ុនធ្លាក់ក្នុងផ្លូវដ៏គ្រោះថ្នាក់ឆ្ពោះទៅរកការធ្វើសង្គ្រាម។កាលពីដើមឆ្នាំនេះ អង្គការណាតូបានប្រកាសពីការសម្រេចបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រុមបាតុករជាច្រើននាក់បានត្អូញត្អែរអំពីផលប៉ះពាល់នៃការិយាល័យណាតូក្នុងប្រទេសជប៉ុន ដោយហៅការបើកការិយាល័យនេះថាជាការរៀបចំសម្រាប់សង្គ្រាម។អ្នកខ្លះនិយាយថា រដ្ឋាភិបាលជប៉ុនត្រូវបានអាមេរិកប្រើប្រាស់ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈដែលមិនអើពើនឹងជីវភាពរស់នៅរបស់ប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM