ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់ក្រុមភេរវកម្ម al-Shabaab ចំនួន១០នាក់ក្នុងប្រទេសសូម៉ាលី

2023/07/10 09:13:16 pm        83
សូម៉ាលី៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីបញ្ជាការតំបន់អាហ្វ្រិករវស់សហរដ្ឋអាមេរិក (Africom) ដើម្បីគាំទ្ររដ្ឋាភិបាលសូម៉ាលី បានសម្លាប់ក្រុម ភេរវករ al-Shabaab ចំនួន១០នាក់នៅក្នុងប្រទេសសូម៉ាលី។ទីបញ្ជាការ Africom បាននិយាយថា ការវាយប្រហារស្វ័យការពាររួម ដែលត្រូវបានអនុវត្តពេញមួយយប់តាមសំណើរបស់រដ្ឋាភិបាលសូម៉ាលី បានធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតទីក្រុង Afmadow ចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kismayo ក្នុងប្រទេសសូម៉ាលី៕

ថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោក Yoon ធ្វើដំណើរទៅកិច្ចប្រជុំរបស់ណាតូ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង និងចិន

2023/07/10 09:08:54 pm        90
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងចាកចេញពីប្រទេសនៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) ដោយស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិកាន់តែស៊ីជម្រៅ ចំពេលមានការកើនឡើងនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង និងភាពតានតឹងពាក់ព័ន្ធនឹងចិន។ការិយាល័យរបស់ប្រធានាធិបតីបានឲ្យដឹងថា ការចូលរួមរបស់លោក Yoon នៅឯការជួបជុំប្រចាំឆ្នាំរបស់អង្គការណាតូ ដែលចាប់ផ្តើមនៅប្រទេសលីទុយអានី នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា) នេះ រួមជាមួយមេដឹកនាំប្រទេសជប៉ុន អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងត្រូវបន្តដោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ ដែលចាប់ផ្តើមនៅថ្ងៃពុធ (ទី១២ ខែកក្កដា)។លោក Yoon បាន និងកំពុងជំរុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងជាមួយអឺរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ខណៈពេលដែលបង្កើនការរួមចំណែករបស់ខ្លួន ចំពោះបញ្ហាប្រឈមជាសកលនានា ក្នុងនោះរួមទាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រជែងឥទ្ធិពលគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។លោក Yoon បានលើកឡើងថា ជម្លោះថ្មី និងការប្រកួតប្រជែង បានគំរាមកំហែងដល់តម្លៃសកល ពេលលោកចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូង កាលពីឆ្នាំមុន ហើយមន្ត្រីតំណាងបានប្រាប់ថា នៅឆ្នាំនេះ លោកប្រធានាធិបតីកំពុងសម្លឹងដល់ការបញ្ចេញសារខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង និងបង្កើនកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្រ្គាមនៅអ៊ុយក្រែន។លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកមួយចំនួន នៅក្រៅវេទិកាកិច្ចប្រជុំ ហើយអនុម័តដោយឡែកពីគ្នានូវឯកសារថ្មីជាមួយអង្គការណាតូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យចំនួន១១ ដោយក្នុងនោះរួមទាំងការមិនរីកសាយភាយ និងសន្តិសុខតាមអ៊ិនធឺណិត៕

បក្សប្រជាជនកម្ពុជាក្នុងខណ្ឌសែនសុខបន្តចុះឃោសនា និងណែនាំពលរដ្ឋចូលរួមបោះឆ្នោតគ្រប់ៗគ្នា

2023/07/10 08:34:18 pm        161
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះមូលដ្ឋានខណ្ឌសែនសុខ ​នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ​បានដឹកនាំសមាជិក សមាជិកា ប្រមាណ៣,០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត លើកទី២​ ជុំវិញមូលដ្ឋានសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឯកឧត្តម ម៉ម ប៊ុនហេង ​បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត​នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨​ ក្នុងសន្លឹកឆ្នោត និងសូមគូស​លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ ​នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោត​មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។ចំណែកប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ​ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ​ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ​ស្ថិរភាព និងការអភិវឌ្ឍ។សូមបញ្ជាក់ថា ការឃោសនា ​បោះឆ្នោតឆ្នាំ២០២៣នេះ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ​ខែកក្កដា រហូតដល់ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ​គ.ជ.ប ចំនួន១៨ មាន​សិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត​ ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការ​បោះឆ្នោត សេចក្តីណែនាំ​ ស្តីពីការឃោសនាបោះឆ្នោត ​ក្នុងស្មារតីទទួលខុសត្រូវ និង​ត្រូវមានការយោគយល់ ​អធ្យាស្រ័យគ្នាទៅវិញទៅមក៕អត្ថបទ រដ្ឋា

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតតំណាងរាស្រ្ត

2023/07/10 08:23:43 pm        546
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់​អ្នក​សង្កេត​ការណ៍ជាតិ និងអន្តរជាតិចំនួនជាង៨ម៉ឺននាក់​ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តខាងមុខ។ នៅសល់១២ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្រប​តាមការចែងក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការស្នើសុំចូលរួម​សង្កេតការណ៍​បោះឆ្នោតនោះ គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​មកពីជាង ១០០ស្ថាប័ន ស្មើនឹងជាង៨ម៉ឺននាក់ ខណៈគ.ជ.ប ប្រកាសបិទបញ្ចប់ការស្នើសុំ​របស់អ្នកសង្កេតការណ៍ជាតិនាថ្ងៃទី១២ កក្កដា ​និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។ ឯកឧត្តមបន្តថា ​ចំពោះតួលេខអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងនីតិកាលទី៧​នេះមាន​ចំនួនច្រើនជាងមុន បើធៀបទៅនឹងនីតិកាលទី៦។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានបណ្តុះបណ្តាល និងកំណត់ពីតួនាទី ភារកិច្ចរបស់អ្នក​សង្កេតការណ៍​បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់​អនុវត្ត​ដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើលនៃដំណើរការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តខាងមុខ។ លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវ​បំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ កក្កដា ដែល​ប្រជាពលរដ្ឋ​មានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យ​បោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕អត្ថបទ សេក ឧត្តម

បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បន្តចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/10 07:49:53 pm        95
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តដឹកនាំសមាជិក សមាជិកា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។នៅក្នុងកម្មវិធី នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណ​បំណាច់​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋាន​ស្រុកបាធាយផ្ទាល់​ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ​ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើ​មាគ៌ា​ដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ឯកឧត្តម បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា​ដែល​ជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួម​ក្នុងការ​ការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួម​បោះឆ្នោត​នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី​សម្រាប់ពេលអនាគត។ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ដស់សមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនាឱកាសនោះ ផងដែរ៕

នៅភាគខាងជើងថ្មីរបស់NATO ឱកាសថ្មីៗដើម្បីទប់ស្កាត់ទីក្រុងមូស្គូ

2023/07/10 07:08:00 pm        117
ហ្វាំងឡង់៖ នៅកម្ពស់ខ្ពស់ពីលើស្ពានផ្លូវរថភ្លើង ដែលលាតសន្ធឹងលើដងទន្លេ កម្មករសំណង់ប្រទេសហ្វាំងឡង់ បានខិតខំធ្វើការលើគម្រោងដែលនឹងធ្វើឱ្យរលូនការតភ្ជាប់ពីឆ្នេរសមុទ្រអាត្លង់ទិករបស់សម្ព័ន្ធយោធាណាតូ ក្នុងប្រទេសន័រវេស ទៅកាន់ព្រំដែនថ្មីរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ ផ្លូវរថភ្លើងប្រវែងខ្លីនេះ គឺជាផ្លូវតភ្ជាប់តែមួយគត់ រវាងប្រទេសស៊ុយអែត និងហ្វាំងឡង់។ អ្នកការទូត និង អ្នកជំនាញខាងយោធា និងសន្តិសុខជាង២០នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ខណៈសម្ព័ន្ធភាព បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ជាការឆ្លើយតបទៅនឹងយុទ្ធនាការរបស់រុស្ស៊ី ដំណើរការចូលទៅកាន់ទឹកដីថ្មីទាំងនេះ និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ នឹងបើកផ្លូវសម្រាប់សម្ព័ន្ធមិត្តក្នុងការឃ្លាំមើល និងទប់ស្កាត់ទីក្រុងមូស្គូ និងឱកាសដែលមិនធ្លាប់មានពីមុនមកដើម្បីដោះស្រាយបញ្ហាតំបន់អឺរ៉ុបភាគពាយព្យទាំងមូលជាប្លុកតែមួយ។ ប្រទេសហ្វាំងឡង់ ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់ការផ្គត់ផ្គង់ទាំងអស់របស់ខ្លួន ដែលទិន្នន័យគយបង្ហាញថាជិត ៩៦% នៃពាណិជ្ជកម្មបរទេសរបស់ខ្លួនត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់បាល់ទិក។ ប្រសិនបើមានជម្លោះជាមួយរុស្ស៊ីក្នុងតំបន់សមុទ្របាល់ទិក ជាកន្លែងដែលរុស្ស៊ីមានសមត្ថភាពយោធាសំខាន់នៅទីក្រុង St. Petersburg និងទីក្រុង Kaliningrad ផ្លូវដឹកជញ្ជូនរបស់សម្ព័ន្ធយោធាណាតូ ដែលប្រើសម្រាប់ការអនុវត្តន៍នោះនឹងងាយរងគ្រោះ។ ការចូលរួមចំណែករបស់ប្រទេសស៊ុយអែតនៅឆ្នាំ ២០២៨ នឹងរួមមាននាវាមុជទឹកជំនាន់ថ្មីនៅសមុទ្របាល់ទិក ដែលមេបញ្ជាការនាវាមុជទឹកទីមួយរបស់ប្រទេសស៊ុយអែតលោក Fredrik Linden និយាយថា នឹងធ្វើឱ្យមានភាពខុសគ្នាច្រើនក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធបាតសមុទ្រដែលងាយរងគ្រោះ និងរក្សាដំណើរការ ដែលបច្ចុប្បន្នកំពុងធ្វើឲ្យឈឺក្បាលផ្នែកសន្តិសុខ ដូចជាការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ ២០២២ ដែលបានបង្ហាញស្រាប់។ អ្នកស្រាវជ្រាវលោក Bruns បាននិយាយថា នាវា Gotland ជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន ៤ នាពេលបច្ចុប្បន្ននៅក្នុងកងនាវារបស់ប្រទេសស៊ុយអែត ដែលនឹងនាំឲ្យចំនួនសរុបរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់បាល់ទិកកើនឡើងដល់១២គ្រឿងនៅឆ្នាំ២០២៨ ។

ប្រជាជនហៃទីដើរដង្ហែក្បួនទាមទារឲ្យបញ្ចប់អំពើហិង្សាដោយក្រុមឧក្រិដ្ឋជន

2023/07/10 06:57:13 pm        69
ហៃទី៖ ប្រជាជនហៃទីរាប់ពាន់នាក់ បានដើរដង្ហែតាមផ្លូវនៃទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ដើម្បីអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជន និងវិបត្តិមនុស្សធម៌ ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) មួយនេះ។ការហែក្បួនដែលមានឈ្មោះថា «Relief for Haiti» (ស្ដារស្ថានភាពប្រទេសហៃទីឡើងវិញ) ត្រូវបានអំពាវនាវដោយគ្រូគង្វាលនៃព្រះវិហារ Tabernacle of Glory លោក Gregory Toussaint ហើយក៏ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសបារាំងផងដែរ។យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្រុមអន្ធពាលប្រដាប់ដោយអាវុធដ៏ធំ បានពង្រីកបណ្ដាញរបស់ខ្លួន ហើយឥឡូវនេះ បានគ្រប់គ្រងសហគមន៍ជាច្រើន ដែលរួមចំនួនមនុស្សមានប្រហែល ២លាននាក់ ដោយភាគច្រើនជាស្ត្រី និងកុមារប្រឈមនឹងការសម្លាប់ដ៏ព្រៃផ្សៃ និងអំពើហិង្សាផ្លូវភេទ ដែលកើតឡើងជារៀងរាល់ថ្ងៃ។អំពើទាំងនេះ បានជំរុញឲ្យកើតមានវិបត្តិមនុស្សធម៌ ដែលទីភ្នាក់ងារនេះជឿថា បាននាំឲ្យមនុស្សជាង ១៦៥.០០០នាក់ ភៀសខ្លួននៅ ក្នុងប្រទេស៕

លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 06:49:11 pm        181
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

នាយករដ្ឋមន្ត្រីកាណាដា បានចេញដំណើរទៅកាន់ប្រទេសឡាតវី មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

2023/07/10 06:40:41 pm        96
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ( Justin Trudeau) បានចេញដំណើរទៅកាន់ប្រទេសឡាតវីកាលពីថ្ងៃអាទិត្យ (៩ កក្កដា) មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវីលញូស( Vilnius) ប្រទេសលីទុយអានី ដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា។រដ្ឋាភិបាលសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី ចាស្មីន ទ្រដូ គឺជាអ្នកគាំទ្រម្នា្កក់នៃអ្នកគាំទ្រសំឡេងភាគច្រើនបំផុតរបស់អ៊ុយក្រែន ហើយបានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារក្នុងផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងជំនួយផ្សេងទៀត ចាប់តាំងពីឆ្នាំ២០២២មក។ទីក្រុងអូតាវ៉ាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសកាណាដាប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដែលទីក្រុងវ៉ាស៊ីនតោន បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែនសម្រាប់ការវាយបករបស់ខ្លួនប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងទីក្រុងអូស្លូ (Oslo) ដែលហាមប្រាមអាវុធដ៏ចម្រូងចម្រាសនេះ។សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្គត់ផ្គង់ទីក្រុងគីវនូវគ្រាប់បែកដែលត្រូវបានហាមប្រាមយ៉ាងទូលំទូលាយ ដែលជាផ្នែកមួយនៃកញ្ចប់សន្តិសុខថ្មី ៨០០ លានដុល្លារ ដែលនាំឱ្យជំនួយយោ ធាសរុបរបស់សហរដ្ឋអាមេរិកដល់ជាង ៤០ពាន់លានដុល្លារ ចាប់តាំងពីការវាយលុករបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសអ៊ុយក្រែន។សមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត ដែលការចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបានរារាំងដោយប្រទេសហុងគ្រី និងទួរគី នឹងក្លាយជាផ្នែកនៃរបៀបវារៈនៅទីក្រុងវីល។ សមាជិកថ្មី ត្រូវតែត្រូវបានអនុម័តដោយការបោះឆ្នោតជាឯកច្ឆន្ទរបស់សមាជិកណាតូដែលមានស្រាប់ទាំងអស់៕

ពលរដ្ឋមើលឃើញបរិយាកាសល្អ នៃយុទ្ធនាការឃោសនាបោះឆ្នោត១០ថ្ងៃមកនេះ

2023/07/10 06:29:23 pm        176
ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការយល់ឃើញថា រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនា​បោះឆ្នោតមកនេះ គឺមានភាពល្អប្រសើរ ទាំងការដង្ហែក្បួនតាមដងផ្លូវ​ពីគណបក្ស​នយោបាយ​នីមួយៗ រួមទាំងក្រុមអ្នកគាំទ្រ បានគោរព ​និងប្រកាន់ភ្ជាប់នូវឥរិយាបទល្អផងដែរ ។ពលរដ្ឋលើកឡើងថា រយៈពេល១០ថ្ងៃនេះ ​ពួកគាត់បានសម្លឹងឃើញថា​ គណបក្សប្រជាជនកម្ពុជា គឺមាន​សន្ទុះខ្លាំង​​ នៃក្រុមអ្នកគាំទ្រដែលបានចូលរួមក្នុងការឃោសនារកសំឡេង​ឆ្នោត លើស​គណបក្សនយោយបាយនានាដទៃ ។ ហើយកត្តាដែលនាំឱ្យពលរដ្ឋជាច្រើន គាំទ្រជាមួយ​គណបក្ស​ប្រជាជន គឺដោយសារពួកគាត់​ បានមើលឃើញពីការដឹកនាំប្រទេស ​ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ។ក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ១ បានប្រាប់ថា ក្រុមការងារគណបក្ស នឹង​បន្តសកម្មភាពចុះជាប្រចាំ​ ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋ ដើម្បីពន្យល់ណែនាំឱ្យពួកគាត់​ទៅ​ចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា ពិសេសការគូសសន្លឹកឆ្នោត​អោយ​បានត្រឹមត្រូវ​ដែល​អាចយកជាការបាន​ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧នេះ ។ សូមបញ្ជាក់ថា យុទ្ធនាការ ​នៃការការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តិទៅ​រយៈពេល២១ថ្ងៃ ​គិតចាប់ពីថ្ងៃទី០១ ​ដល់ថ្ងៃទី២១ ​កក្កដា ឆ្នាំ២០២៣ ។ ហើយ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី០៧ ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM