ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

វត្តមានសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជាបញ្ជាក់ឲ្យឃើញថា អង់គ្លេសទទួលស្គាល់ស្ថិរភាពនយោបាយកម្ពុជា

2024/08/08 10:11:46 am        246
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ គឺបានបង្ហាញថា គេទទួលស្គាល់លើគុណ ភាពអប់រំនៅកម្ពុជា, ការទទួលស្គាល់ស្ថិរភាពនយោបាយនៅកម្ពុជា ការរីកចម្រើនសេដ្ឋកិច្ចសក្តានុពល និងកំណើនតទៅអនាគតរបស់កម្ពុជាជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា វត្តមានសាកលវិទ្យាល័យDe Montfort នឹងក្លាយជា​កតលិករ​ជំរុញការប្រកួតប្រជែកវិស័យអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើស កាន់តែសម្បូរបែបដល់ទីផ្សារអប់រំដល់និស្សិតកម្ពុជា។ មួយវិញទៀតវត្តមានសាកលវិទ្យាល័យនេះនឹងផ្តល់តម្លៃ បន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សានៅកម្ពុជា ខណៈសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល សាកលមួយរបស់អង្គការសហប្រជាជាតិនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រទេសយើងមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស

2024/08/08 09:52:34 am        230
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសយើងមិនអាចក្លាយទៅជាអ្នកមាន បាននោះទេ ប្រសិនបើខ្វះនូវធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់វិសាលភាពចំពោះវិស័យអប់រំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ក្នុងការ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលប្រកបដោយ មូលធនមនុស្ស។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី៖ ការអប់រំនូវធនធានមនុស្សគឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោត លើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រភេទចំណូលមធ្យម នៅក្នុង ដំណើរការដ៏វែងឆ្ងាយរបស់កម្ពុជា ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់ នៅក្នុងឆ្នាំ២០២៥៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា

2024/08/08 08:36:23 am        301
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចជឿជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នឹងជួយកម្ពុជា ក្នុងការផលិតនូវធានធានមនុស្សដែលមានគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែនិយាយអះអាងថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។-សម្ដេចធិបតី៖ លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។-សម្ដេចធិបតី៖ សាកលវិទ្យាល័យ បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។

ប្រភព៖ លោក ពូទីន ស្នើឱ្យអ៊ីរ៉ង់ បញ្ចៀសការស្លាប់ជនស៊ីវិលក្នុងការឆ្លើយតបលើអ៊ីស្រាអែល

2024/08/07 10:32:59 am        245
យោងតាមប្រភពជាន់ខ្ពស់ចំនួនពីររបស់អ៊ីរ៉ង់ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលសង្ស័យថាជាទង្វើរបស់អ៊ីស្រាអែល ដោយផ្តល់ដំបូន្មានប្រឆាំងនឹងការវាយប្រហារលើជនស៊ីវិល។ប្រភពទាំងនោះបានឱ្យដឹងថា សារនេះត្រូវបានផ្ញើកាលពីថ្ងៃចន្ទ ដោយលោក សើហ្គេ សយហ្គូ (Sergei Shoigu) ដែលជាសម្ព័ន្ធមិត្តជាន់ខ្ពស់របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ខណៈសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងថ្លឹងថ្លែងចំពោះការឆ្លើយតបរបស់ខ្លួនលើការធ្វើឃាត លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។នៅទីក្រុងមូស្គូ និងវិមានក្រឹមឡាំង មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Shoigu បានពិភាក្សាអំពីការសម្លាប់លោក Haniyeh ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅទីក្រុងតេអេរ៉ង់។ ប្រភពទាំងពីរដែលដឹងពីបញ្ហានេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការពិភាក្សារបស់លោក Shoigu ទេ។ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Shoigu គឺជាមួយក្នុងចំណោមផ្លូវជាច្រើនដែលទីក្រុងមូស្គូធ្លាប់បានប្រើដើម្បីបញ្ជូនសារនៃតម្រូវការសម្រាប់ការអត់ធ្មត់ទៅកាន់អ៊ីរ៉ង់ ដោយស្របពេលជាមួយគ្នានោះក៏បានថ្កោលទោសការសម្លាប់លោក Haniyeh ថាជា «ការធ្វើឃាតដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងទប់ស្កាត់សង្រ្គាមមជ្ឈិមបូព៌ា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

2024/08/07 09:31:38 am        169
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២ ៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំព្រះរាជាណាចក្រកម្ពុជានៃធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នគរបាលបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន នៅភាគខាងលិចអាហ្វហ្កានីស្ថាន

2024/08/06 02:13:51 pm        523
មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនមួយ នៅក្នុងខេត្ត Nimroz ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ លោក Mawlawi Samiullah Samim ប្រធាននគរបាលប្រឆាំងគ្រឿងញៀនស្រុក បាននិយាយថា ដោយផ្អែកលើព័ត៌មានដែលទទួលបាន នគរបាលបានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងស្រុក Dilaram នៃខេត្តកាលពីថ្ងៃអាទិត្យ។ ក្រៅពីការបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន នគរបាលក៏បានរកឃើញ និងដុតបំផ្លាញសម្ភារមួយចំនួនធំ ដែលប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីនផងដែរ។មន្ត្រីដដែលបាននិយាយថា គ្មានអ្នកជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួននៅកន្លែងប្រតិបត្តិការនោះទេ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែង កំពុងបន្តដើម្បីចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នគរបាល បានបំផ្លាញកសិដ្ឋានអាភៀនរាប់រយកន្លែង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយដែលស្គាល់ថា បានដាំដុះអាភៀនយ៉ាងទូលំទូលាយ។រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានហាមឃាត់ការដាំដុះអាភៀន ការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀន នៅក្នុងខែមេសា ឆ្នាំ ២០២២។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន ត្រូវគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាពីវិបត្តិក្នុងតំបន់

2024/08/06 02:02:07 pm        302
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាឃ្មូដ អាបាស (Mahmoud Abbas) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA នៅមុនទស្សនកិច្ចដែលរំពឹងទុកទៅកាន់ទីក្រុងមូស្គូ ថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) មានបំណងអូសបន្លាយជម្លោះតំបន់ហ្កាហ្សា ដោយបន្ថែមថាលោកនឹងពិភាក្សាអំពីវិបត្តិក្នុងតំបន់ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។RIA ដកស្រង់ប្រភពការទូតមួយដោយនិយាយថា លោក Abbas នឹងទៅបំពេញទស្សនកិច្ចដែលរំពឹងទុកជាយូរមកហើយនៅទីក្រុងមូស្គូ នៅថ្ងៃទី ១២-១៤ ខែសីហា ខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅថ្ងៃអង្គារ (០៦ សីហា) នេះ លោក Abbas និយាយថា លោកចាត់ទុកការធ្វើឃាតលោក Haniyeh ថាជាទង្វើដ៏កំសាក និងជាដំណើរដ៏គ្រោះថ្នាក់នៅក្នុងនយោបាយអ៊ីស្រាអែល។លោក Abbas ក៏បានប្រាប់ RIA ថាតំបន់ហ្កាហ្សាស្រ្ទីប ត្រូវតែផ្ទេរទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនដោយស្របច្បាប់។ លោកបានបន្តថា៖ «យើងប្រឆាំងដាច់ខាតចំពោះផែនការរបស់អ៊ីស្រាអែលដែលផ្តល់នូវដំណោះស្រាយបណ្តោះអាសន្នមួយចំនួន»។លោក Haniyeh ដែលជាមេដឹកនាំនយោបាយនៃក្រុមហាម៉ាស ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន ក្នុងការវាយប្រហារដែលទាក់ទាញការគំរាមកំហែងសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការបារម្ភថាជម្លោះហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ៕

សម្តេចធិបតី៖ ការជំរុញការកសាងព្រែកជីកហ្វូណន ឱ្យខាងតែបាននឹងបញ្ចប់ក្ដីមន្ទិលសង្ស័យរបស់ពលរដ្ឋ

2024/08/06 12:08:06 pm        174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកសាងព្រែកជីក ហ្វូណនតេជោ គឺនឹងធ្វើឱ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ ក្រោយគម្រោងនេះសាងសង់រួចជាស្ថាពរហើយនោះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជំរុញ គម្រោងនេះឱ្យចេញជារូបរាង ដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាជនខ្មែរទាំងមូលនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិ សាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា មានក្រុមអ្នកវិភាគ មួយក្តាប់តូច នៅតែរិះគន់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីជាគម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ។ក្រុមអ្នកវិភាគខ្លះ បាននិយាយថា គម្រោងព្រែកជីកនេះ សាងសង់មានភាពបត់បែនច្រើន មិនធ្វើត្រង់ ដោយសារតែពុករលួយ និងខ្លះទៀតនៅតែនិយាយច្រំដែលៗថា ការសាងសង់នូវគម្រោងនេះ នឹងបាត់បង់នូវអធិបតេយ្យជាតិជាដើម ។ សម្តេចធិបតី បានបញ្ជាក់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវធ្វើបត់បែន មិនធ្វើ ត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជា ពលរដ្ឋជាដើម ខណៈគម្រោងនេះជីកកន្លែងថ្មី មានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ ។យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងតាមសាលារៀន វត្តអារាមទាំងអស់ ដែលបានវាយជួង ទូងស្គរ និងរគាំងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលចំពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះ។ សម្តេចនៅតែនិយាយអះអាងថា គម្រោង ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ដ៏​មហាសាលដល់សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា ដូចជាការពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុធម្យោបាយ ចំណេចចម្ងាយផ្លូវ ​ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយ ភាពប្រកួតប្រជែង​ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិង បង្កើនផលិតភាពនៃការដាំដុះនៅភាគនារតី ទទួលបានផលពីនេសាទ​ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ជាដើម៕អត្ថបទបាន ចក់

សម្តេចធិបតីបញ្ជាក់ជាថ្មីថា ខេត្តបួនក្នុងកិច្ចសហប្រតិបត្តិការCLVនឹងមិនអាចបាត់បង់ឡើយ

2024/08/06 11:56:49 am        146
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋថា កុំមានការបារម្ភ និងភ័យក្លាយបាត់បង់ខេត្តចំនួនបួនរបស់កម្ពុជាក្នុងកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV DTA នោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែសីហា នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភ​អំពី​ផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែល​ស្ថិតក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ច​សហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម ​សម្រាប់ប្រជាជនកម្ពុជា ជាពិសេស​គឺពលរដ្ឋដែលកំពុងរស់នៅទីនោះតែម្តង ។សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវ​ឱ្យជនរួម ​ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្ត​នៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ធានាអះអាងថា គ្មាន​ប្រទេសណាមួយ អាចមកលេបទឹកដីខេត្តទាំងបួនរបស់កម្ពុជា ដោយសារតែកិច្ច​សហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍នេះឡើយ ​ហើយសម្តេចក៏មិនចេះតែនិយាយ និងនាំប្រពន្ធកូនរត់ចោលស្រុក ដូចអ្នកខ្លះ នោះដែរ ជាពិសេសគឺក្រុមជ្រុលនិយមនេះតែម្តង ៕អត្ថបទ៖ បាន ចក់

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បញ្ជាឱ្យកងកម្លាំងទ័ពអាកាស ត្រៀមលក្ខណៈសម្រាប់ «វិធានការណ៍ បន្ទាន់»

2024/08/06 11:38:21 am        170
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) បាននិយាយទៅកាន់មេបញ្ជាការកងទ័ពអាកាស កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ឱ្យត្រៀមលក្ខណៈសម្រាប់ «អ្វីៗគ្រប់យ៉ាង រួមទាំងកាប្រែប្រួលបន្ទាន់ចំពោះការវាយលុក» ខណៈសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យរបស់លោក និយាយថា ភាពតានតឹងនៅតែបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។ លោក Gallant បានទៅពិនិត្យមជ្ឈមណ្ឌលទីបញ្ជាការកងទ័ពអាកាសរបស់អ៊ីស្រាអែល និងបានជួបជាមួយមេបញ្ជាការកងទ័ពអាកាសរបស់ប្រទេស លោក Tomer Bar ។កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោក មិនសម្លឹងទៅរកការធ្វើឲ្យរីកធំភាពតានតឹងនៅក្នុងតំបន់នោះទេ ប៉ុន្តែជឿជាក់ថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលដឹងពី «វិធីដោះស្រាយជាមួយអ៊ីរ៉ង់» ទាំងការការពារ និងការវាយលុកផងដែរ។ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងហេសបូឡា បានចោទអ៊ីស្រាអែល ថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដា នៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់។ ការស្លាប់របស់លោក គឺជាការធ្វើឃាតជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ជិតឈានចូលដល់ខែទី១១។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចម្ការទុរេនអាយុកាលជាង៤០ឆ្នាំមួយកន្លែងនៅខេត្តកែបល្បីថាមានរសជាតិឆ្ងាញ់ខុសពីតំបន់ដទៃ
05/27/2026 03:05 PM
អារ៉ាប់រួម ស្វាគមន៍សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Barakah
05/27/2026 03:05 PM
ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ង និងជាកិត្តិយសដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ
05/27/2026 03:05 PM
ប្រធាន EU៖ សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មលើកទី ២១ ប្រឆាំងនឹងរុស្ស៊ី
05/27/2026 03:05 PM
មន្ត្រីកសិកម្មខេត្តស្វាយរៀងអះអាងថាបន្លែប្រើប្រាស់ជីសរីរាង្គនិងជីធម្មជាតិទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន
05/27/2026 03:05 PM
Man City នាំមុខ Man United ក្នុងការប្រមាញ់ Elliot Anderson ពី Nottingham Forest
05/27/2026 03:05 PM
មានការរំពឹងទុកកិច្ចព្រមព្រៀងនៅអ៊ីរ៉ង់ ខណៈការចរចាជាមួយអាមេរិកនៅបន្ត ក្នុងពេលមានការវាយប្រហារនិងសង្គ្រាមពាក្យសម្ដី
05/27/2026 03:05 PM
ប្រធានក្រុមប្រឹក្សាសន្តិសុខ៖ បេឡារុស និងរុស្ស៊ី នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារខ្លួន
05/27/2026 03:05 PM
សារព័ត៌មាន៖ អ៊ីរ៉ង់ទាមទារឲ្យដោះលែងទ្រព្យសកម្មដែលបានបង្កក អំឡុងពេលចរចាសន្តិភាពជាមួយ អាមេរិក
05/27/2026 03:05 PM
អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ថាបានដោះលែងនាវិកឥណ្ឌាចំនួន១០នាក់ បន្ទាប់ពីការចរចាផ្នែកការទូត
05/27/2026 03:05 PM