នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី បង្ហាញភាពរីករាយក្រោយឃើញ​យុវជនខ្មែរជាច្រើន​ទៅមើល​តថភាព​ជាក់ស្តែង​នៅតាមព្រំដែននៃភូមិភាគឦសាន

2024/09/08 03:38:11 pm        424
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយ​ឃើញយុវជន យុវនារីកម្ពុជាជាច្រើនបានដើរទស្សនា និងសិក្សាស្រាវជ្រាវ​អំពី​តថភាព​ជាក់​ស្តែង​នៅតំបន់ភូមិភាគឦសាន ជាពិសេសគឺខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណរវាង​ កម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបាន​គេ​ចោទ​ថា​រាជរដ្ឋាភិបាល​កាត់​ឲ្យ​បរទេស​នោះ​។តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា«ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលយុវជន យុវនារី និង​ប្រជា​ប្រុស​ស្រី​កម្ពុជា ជាច្រើនបានចុះពិនិត្យ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់។ យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរ​ទៅ​ដល់​ទឹក​ដី​នៃខេ​ត្ត​នៃ​តំបន់​ភូមិ​ភាគឦសាន​ដោយផ្ទាល់​ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យ​យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និង​ឈ្វេង​យល់​ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវ​ក្រវាត់​ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែ​ល​បានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ»។ សូមបញ្ជាក់ថា សម្តេចធិបតី​នាយករដ្ឋ​មន្រ្តី​បាន​និង​កំពុង​រៀបចំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាល​កាត់​ឲ្យ​វៀត​ណាម​នោះ​ជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។ សម្តេច​បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមាន​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរ​កម្សាន្ត​នេះមិន​បាន​យក​ថវិកា​រដ្ឋ​នោះ​​ទេ គឺជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជននានាជាអ្នកផ្គត់ផ្គង់ថ្លៃចំណាយ អាហារ​ហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជា​ពិសេស​បានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង។ទាក់ទងនឹងដំណើរកម្សាន្តតាមតំបន់ព្រំដែននៃភូមិភាគឦសាននេះដែរ ជាពិសេស​គឺ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និង​វៀតណាម នេះ កាលពីដើមខែកន្លងទៅនេះក្រុមសេនាសន្តិភាព បានដឹកនាំ​ប​ង​ប្អូន​មក​ពី​គ្រប់​រាជ​ធានី-ខេត្ត រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្ត​នៅ​ភូមិ​ភាគ​ឦសាន​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត។ ដំណើរ​ទស្សនកិច្ចនេះបានទៅទស្សនា​បង្គោល​ព្រំដែន​លេខ​៣០​ច្រកទ្វារ​អន្តរជាតិ​អូរ​​យ៉ាដាវ​-ឡេថាញ់ តាមបង្គោលព្រំដែន និងច្រកបព្រំដែនជាច្រើនទៀតរវាង កម្ពុជាវៀតណាម៕អត្ថបទ បាន ចក់

អាកាសយានដ្ឋានអន្តរជាតិតេជោនឹងហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍​បញ្ជាការ​ហោះ​ហើរ

2024/09/06 09:12:44 pm        546
មក​ដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរ​ការជា​ផ្លូវ​ការ​នៅ​ឆមាស​ទី​១​ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះ​ហើរ​សាកល្បង​ ដើម្បី​ត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ​ប្រតិបត្តិ​ដែល​មាន​ប្រតិភូ​អាកាសចរ​ស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និង​ស្ថាប័ន​ជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល បាន​ប្រាប់ថា មកដល់ពេលប្រតិភូទំាងអស់បានប្រជុំសម្រេចរួចរាល់ រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៨​កញ្ញា ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោមួយនេះនឹងដាក់ ឱ្យ​ហោះ​ហើ​រសាកល្បង ដើម្បីត្រួតពិនិត្យរាល់ឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ជាមុន ក្នុង​នេះ​ក្រុម​​ការងារ​ជំនាញបានចុះមកពិនិត្យជាក់ស្តែងរាល់ឧបករណ៍ទំាងអស់ ដោយបានពិនិត្យឃើញថា នៅ​​ថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញាឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ អាច​ដំណើរ​ការ​ហោះហើរ សាកល្បង ដើម្បីត្រួតពិនិត្យ​ឧបករណ៍បញ្ជាការហោះហើរបាន​ដោយ​មិន​មាន​បញ្ហា​រាំង​ស្ទះ​ទេ​ ហើយការកំណត់ឱ្យហោះហើរសាកល្បងនេះ ត្រូវធ្វើឡើងចំនួន២ដង ដោយលើកទី១ មាន​រយៈ​ពេល​៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញា និងលើកទី២ មានរយៈពេ​ល​៦​ថ្ងៃ ​ដោយចាប់ពីថ្ងៃទី២៣កញ្ញា ដល់ថ្ងៃទី២៨កញ្ញាក្នុងឆ្នាំ២០២៤នេះដូចគ្នា ដើម្បីធ្វើ​តេស្ត​ឱ្យ​បាន​រួច​រាល់ មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី១ឆ្នាំ២០២៥ និងដើម្បី​ឱ្យ​ប្រាកដ​ មុនថ្ងៃដាក់ឱ្យដំណើរហោះហើរការផ្លូវការ។ចំណែកឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បាន​បន្ថែម​ថា មកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​សម្រេច​ការ​សាង​សង់​បាន​ប្រមាណ​ជិត ៩០%ហើយ ហើយអាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​នឹង​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​សាងសង់​ប្រមាណ១៥០០លានដុល្លារ លើទំហំផ្ទៃដីជាង ២ពាន់៦០០ហិកតា និងជាអាកាស​យានដ្ឋាន​អន្តរជាតិលំដាប់ 4F អាចទទួលយន្តហោះធំៗចុះចតបានគ្រប់ប្រភេទ៕ អត្ថបទ៖ គង់ រ៉េន

អ្នកទស្សន៍ទាយលទ្ធផលឆ្នោតបានព្យាករថា លោកស្រី Kamala Harris ឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា

2024/09/06 07:55:03 pm        122
អ្នកទស្សន៍ទាយលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Allan Lichtman ដែលបានទស្សន៍ទាយដោយជោគជ័យនូវលទ្ធផលនៃការប្រកួតប្រជែងកៅអីសេតវិមានចំនួន ៩ ក្នុងចំណោម ១០ ចុងក្រោយនោះ មើលឃើញជ័យជម្នះរបស់ HarrisនិងលោកWalz នៅក្នុងខែវិច្ឆិកា។លោកស្រីKamala Harris នឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រដ៏ឆ្នើមនៅសាកលវិទ្យាល័យអាមេរិកាំងប្រើគំរូការបោះឆ្នោតដោយផ្អែកលើសំណួរខុស ឬត្រូវ ចំនួន ១៣ ដែលមិនអើពើនឹងទស្សនៈរបស់ក្រុមអ្នកវិភាគនយោបាយ និងការស្ទង់មតិ ដែលលោកហៅថា គន្លឹះនៃប្រព័ន្ធសេតវិមាន។ យើងដឹងថា លោក Biden បានដកខ្លួនចេញដោយប្រគល់តួនាទីឲ្យទៅលោកស្រី Harris។ នោះធ្វើឱ្យគណបក្សប្រជាធិបតេយ្យខាតបង់នូវគន្លឹះមួយដ៏សំខាន់ ប៉ុន្តែទីបំផុត គណបក្សប្រជាធិបតេយ្យទទួលបានភាពឆ្លាតវៃ និងរួបរួមគ្នានៅពីក្រោយខ្នងលោកស្រី Harris ដែលបានរក្សាទុកសម្រាប់ពួកគេនូវគន្លឹះនៃការប្រកួតប្រជែងផ្ទៃក្នុង។ ប៉ុន្តែខណៈគំរូរបស់លោក Lichtman បច្ចុប្បន្នពេញចិត្តនឹងលោកស្រី Harris ដែលថានឹងឈ្នះលើគូប្រជែងគណបក្សសាធារណរដ្ឋគឺលោក Donald Trump កាតក្រហមនៅតែមាន។ ការទស្សន៍ទាយរបស់ លោក Lichtman បានកើតឡើងប៉ុន្មានថ្ងៃមុនការជជែកដេញដោលតាមទូរទស្សន៍លើកដំបូងរវាង លោកស្រីHarris និងលោក Trump ។ ការស្ទង់មតិភាគច្រើនបង្ហាញថាលោកស្រី Harris នាំមុខបន្តិចនៅទូទាំងប្រទេស និងនៅក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នាភាគច្រើន ប៉ុន្តែលោកTrump នៅតែស្ថិតនៅឆ្ងាយក្នុងការឈោងចាប់ជ័យជម្នះការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ៕

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈ

2024/09/06 07:09:08 pm        133
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមគ្រូពេទ្យដែលបំរើការងារនៅមន្ទីរ​ពេទ្យខេត្ត​ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។ថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈ​វិនិច្ឆ័យ​សម្រាប់ការវាយតម្លៃ និងប្រឡង​ប្រណាំង​សេវាសាធារណៈគំរូឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីសុខាភិបាលតាមផ្នែកនីមួយៗ ​និងក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹងនូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋដែលមកពិនិត្យព្យាបាលជម្ងៃនៅមន្ទីរពេទ្យខេត្ត លើចំណេះជំនាញចំណេះដឹងផ្នែកបច្ចេកទេសនិង​សីលធម៌​វិជ្ជាជីវៈ​ដើម្បីផ្តល់សេវាសុខាភិបាល​ឲ្យមានគុណភាព​គុណធម៌ ​និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​បានបន្ថែមទៀតថា ដើម្បីឈាន​ដល់ទទួលបានជ័យលាភីការផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ សម្រាប់មន្ទីរពេទ្យខេត្ត​កំពង់ចាមនោះ គឺត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្ត​បំពេញការងារជាក់ស្តែង ហើយប្រសិន​បើនៅមានចំណុចខ្វះខាតណាមួយត្រូវបន្តបំពេញបន្ថែមទាំងគុណភាពការងារ និង​បុគ្គលិក​សុខាភិបាលទាំងអស់ត្រូវប្រើឥរិយាបថឲ្យល្អចំពោះអ្នកទទួលសេវា ពោលគឺត្រូវធ្វើយ៉ាង​ណាទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវា ពិនិត្យ ព្យាបាលនៅតាមកន្លែងរៀងខ្លួនឲ្យមានប្រសិទ្ធិខ្ពស់ និងកាន់តែល្អជាងឆ្នាំ២០២៣ទៀត។គូសបញ្ជាក់ថា មន្ទីរពេទ្យខេត្តកំពង់ចាម គឺជាមន្ទីរពេទ្យកម្រិតបី ហើយធ្លាប់ទទួលបានជ័យលាភី លេខ១ ទូទាំងប្រទេស ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩៕

ស្ពានស្រែពក ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា (ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី )

2024/09/06 04:32:42 pm        192
បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។ រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ។

សម្ដេចធិបតី៖ ការចំណាយសម្រាប់ពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន មិនប្រើប្រាស់ថវិការដ្ឋឡើយ

2024/09/05 11:37:58 pm        552
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តទិសឦសានរបស់កម្ពុជា ខណៈការទៅលេងកម្សាន្តដោយឥតគិតថ្លៃ ហើយការចំណាយទាំងអស់គឺជាថវិកា​របស់​ក្រុមគ្រួសារសម្ដេច និងសប្បុរសជននានាបានចូលរួមគាំទ្រ​ដោយ​មិនប្រើប្រាស់ថវិការដ្ឋឡើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បើបងប្អូនមានការកង្វល់ ខ្លាចបាត់បង់ទឹកដី សូមបងប្អូនអញ្ជើញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនាទិសឦសានកម្ពុជាឱ្យបានច្រើន ដើម្បី​ចូលរួមលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដាខេត្តនោះដោយផ្ទាល់ផង និងបានឃើញ​ពី​ទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍនៅទីនោះផងដែរ។សម្ដេចធិបតី បន្តថា ​សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម​នៅ​ក្រៅស្រុក​មួយក្ដាប់តូចនោះ ប៉ុន្ដែសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ ដូចពាក្យចាស់បានពោលថា លើគេនិយាយមួយពាន់ដងមិនស្មើបានទៅឃើញដោយផ្ទាល់ម្ដងឡើយ។សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងព័ត៌មានគិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះ​មានបងប្អូន​ប្រជាពលរដ្ឋ​ជាង ១ ពាន់នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត​នៅតាមបណ្ដាខេត្តទិឦសាន​របស់កម្ពុជា ខណៈដែលដំណើរទស្សនកិច្ចលើកដំបូងនឹង​ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។បើតាមក្រសួងព័ត៌មាន ​បញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង ៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ​ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និង​មណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែន​ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង

2024/09/05 11:29:14 pm        213
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី

2024/09/05 09:56:47 pm        169
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ដែលបានបញ្ចេញតាម​ហ្វេសប៊ុក​អំពីកង្វល់​នៃការការពារទឹកដី ប៉ុន្តែ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ពី​កង្វល់ពិតប្រាកដដែលជា​កង្វល់រួម ដោយមិនត្រូវមើលតែពី ការចង់ឈ្នះ ចង់ចាញ់ រវាងអ្នកគាំទ្រ ឬមិនគាំទ្រគម្រោងនោះទេ ប៉ុន្តែត្រូវមើលអំពីកិច្ចការរួមដែលជា កង្វល់របស់អ្នកទាំងអស់គ្នានោះ បើមិនបាន១០០% ក៏បាន៩០% ដែលពួកគេមានកង្វល់ធំ គឺការពារទឹក ដី អធិបតេយ្យភាព និងអភិវឌ្ឍន៍តំបន់ទាំង៤ ដូច្នេះហើយទើបកាលពីថ្ងៃទី២២ ខែសីហា សម្តេចបានដាក់ ចេញនូវគោលនយោបាយ និងវិធានការមួយចំនួន ។សូមបញ្ជាក់ថា លទ្ធផលនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម មកដល់ ពេលនេះ សម្រេចបាន៨៤%ហើយ ពោលគឺសល់សល់ត្រឹមតែ១៦%ទៀតប៉ុណ្ណោះ។ ​សម្តេចធិបតី បនាបន្តថា ​មិនអាចនៅប្រើកម្លាំង​ដើម្បីដើរល្បាតមើលព្រំដែន​ជារៀងរហូតទេ​ ប៉ុន្តែ​ត្រូវអភិវឌ្ឍន៍ និងពង្រាយ ​ពលរដ្ឋឱ្យទៅរស់នៅ ​មានន័យថា ប្រើពលរដ្ឋ ​ដើម្បីធ្វើជារបងការពារព្រំដែន នោះទើបមានចីរភាព ​សហប្រតិបត្តិការ និងយូរអង្វែង ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព

2024/09/05 09:26:51 pm        125
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព និងបានរៀបចំការងារកំណែទម្រង់នេះជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភារាជរដ្ឋភិបាលបានដាក់ចេញនៅវិធានការគន្លឹះជាអាទិភាពចំនួន៥ រួមមានទី១ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២ ការលើកកម្ពស់គុណភាពអប់រំ, ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទី៥ ការពង្រឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នេះឯង។ សូមជម្រាបថា ដើម្បីលើកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្ដែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការងារអាទិភាពសំខាន់ៗចំនួន៣ រួមមានទី១ ការបង្កើតយន្តការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែល​មានស្រាប់​ ដើម្បីជួយសម្របសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២ ការជំរុញ និង​ការ​ដោះស្រាយសំណុំរឿង​ក្ដី​នៅតាមតុលាការ​ឱ្យ​បានឆាប់រហ័ស និងទី៣ ការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាមតុលាការ​សំដៅជួយ​ដោះស្រាយ​រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ​ក៏ដូចជាការលើកកម្ពស់តម្លាភាព​ សុចរិតភាព និងភាពត្រឹមត្រូវ​ក្នុងការអនុវត្តច្បាប់ ​និងចំណាត់ការរឿងក្ដីដោយតុលាការ៕អត្ថបទ៖វ៉ន ដារ៉ា

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

2024/09/03 07:41:21 pm        184
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
11/07/2026 08:11 PM
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
11/07/2026 08:11 PM
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
11/07/2026 08:11 PM
កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
11/07/2026 05:11 PM
វិមានក្រឹមឡាំង៖អ្នកការទូត និងមន្ត្រីយោធារុស្ស៊ី និងចូលរួមការចរចាជាមួយអាមេរិក និងអ៊ុយក្រែន
11/07/2026 05:11 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់លិចជំរំតង់ទូទាំងហ្កាហ្សា ធ្វើឱ្យការរស់នៅរបស់គ្រួសារភៀសខ្លួនកាន់តែលំបាក
11/07/2026 05:11 PM
ចិន ប្រឆាំងការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិនដោយសារកិច្ចសហប្រតិបត្តិការជាមួយគុយបា
11/07/2026 05:11 PM
ក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បើកប្រជុំលើកទី៤ បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
11/07/2026 05:11 PM
កាតា ជំរុញឲ្យអាមេរិក-អ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កុំបាច់រង់ចាំដល់មានឱកាសល្អអី
11/07/2026 04:11 PM
ផ្សែងអ័ព្ទពុលដ៏ក្រាស់គ្របដណ្ដប់រដ្ឋធានី New Delhi ខណៈគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ ឥណ្ឌាកាន់តែយ៉ាប់យ៉ឺន
11/07/2026 04:11 PM