ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកការទូត៖រុស្ស៊ីបើកចំហចំពោះដំណោះស្រាយនយោបាយនៃជម្លោះអ៊ុយក្រែន ប៉ុន្តែការរំពឹងទុកពីលទ្ធផលតិចតួច

2023/07/03 09:43:03 pm        125
រុស្ស៊ី៖ លោក ហ្គែនណាឌី ហ្គាទីឡូវ (Gennady Gatilov) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅស្នាក់ការUNនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានប្រចាំថ្ងៃរុស្ស៊ី Izvestia ថា រុស្ស៊ី នៅតែបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ប៉ុន្តែមានការរំពឹងទុកពីលទ្ធផលតិចតួចដោយសារតែជំហររបស់ក្រុងគីវនិងក្រុមអ្នកគាទ្រលោកខាងលិច ដែលយកដំណោះស្រាយយោធាជាធំ ។ លោកបានថ្លែងថា៖«រុស្ស៊ីបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិនេះ ប៉ុន្តែក្តីសង្ឃឹមទៅលើសេណារីយោនេះ ហាក់ដូចស្តួចស្តើងណាស់ ចាប់តាំងពីទីក្រុងគីវ និងក្រុមអ្នកទំនុកបម្រុងលោកខាងលិច បន្តដាក់គោលដៅលើការប្រើកម្លាំងយោធា»។ «យើងមិនចង់លើកឡើងនូវការពិតដែលថា របបទីក្រុងគីវ ត្រូវបានហាមប្រាមតាមដោយស្របច្បាប់លើការចចានានាជាមួយទីក្រុងមូស្គូ។ អ្នកការទូតរូបនេះ បានកត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះ មិនមានសញ្ញាសំខាន់ណាដែលអង្គការសហប្រជាតិ និងអគ្គលេខាធិការរបស់ខ្លួន គឺលោកអង់តូនីញ៉ូ ហ្គុទែរេស អាចដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនេះទេ។ លោកហ្គាទីឡូវ បាននិយាយថា៖«កិច្ចប្រឹងប្រែងរបស់ UN ត្រូវជាប់គាំងដោយសារការគ្មានឆន្ទៈស្តាប់ទស្សនៈរបស់យើង ឬភាគីដទៃទៀត។ «ជាការពិត អង្គការនេះ ហើយសំខាន់នោះគឺមហាសន្និបាត ត្រូវបានផ្លាស់ប្តូរដោយលោកខាងលិច ឱ្យក្លាយជាវេទិកាមួយសម្រាប់ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ី និងការលើកឡើងម្តងហើយម្តងទៀតក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន»។ ស្របពេលជាមួយគ្នានេះ បើយោងតាមអ្នកការទូតរូបនេះ រុស្ស៊ីគោរពរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយ អង្គការ នានា និងបុគ្គលមួយចំនួនដើម្បីស្វែងរកដោះស្រាយសមប្របសម្រាប់វិបត្តិអ៊ុយក្រែន។  លោកហ្គាទីឡូវ បានថ្លែងថា៖«មានសំណើនិងគំនិតផ្តួចផ្តើមជាច្រើន ត្រូវបានលើកឡើងអំពីបញ្ហានេះ។ កាលពីពេលថ្មីៗនេះ ប្រទេសអាហ្វ្រិកមួយក្រុម បានបញ្ចេញគំនិតប្រហាក់ប្រហែលគ្នានេះ»។

ក្រុមអ្នកម្ដាយនៅប្រទេសបារាំងអំពាវនាវឲ្យបញ្ចប់អំពើហិង្សា

2023/07/03 09:31:31 pm        97
បារាំង៖ វីដេអូសាក្សីបានបង្ហាញពី ក្រុមស្រ្តីជាម្តាយប្រមូលផ្តុំគ្នានៅជាយក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ (២ កក្កដា) ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយការបាញ់ប្រហាររបស់នគរបាល ។អ្នកម្ដាយទាំងនោះកាន់ស្លាកសញ្ញាសរសេរថា «យុត្តិធម៌ដល់ជនរងគ្រោះ» និង «បញ្ឈប់អំពើហិង្សា» នៅទីក្រុង Aulnay-sous-Bois ( អូលណាយ ស៊ូប៊័រ) ។ កុមារជាច្រើនក៏ត្រូវបានគេឃើញកាន់ស្លាកសញ្ញានោះដែរ។កុបកម្មទូទាំងប្រទេសបារាំងត្រូវបានបង្កឡើងកាលពីថ្ងៃអង្គារ (២៧ មិថុនា) នៅពេលដែលនគរបាលម្នាក់បានបាញ់សម្លាប់ក្មេងជំទង់មានដើមកំណើតអាហ្វ្រិកខាងជើងម្នាក់ ។យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បានឱ្យដឹងថា នគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយម្តងទៀតនៅយប់ថ្ងៃអាទិត្យ ដើម្បីរារាំងក្រុមកុបករដែលបានដុតរថយន្ត លួចរបស់របរពីហាង ព្រមទាំងដាក់គោលដៅលើសាលាក្រុង និងប៉ុស្តិ៍គរបាល៕

កុមារយ៉ាងហោចណាស់១៣នាក់ បានស្លាប់ដោយសង្ស័យថាកើតជំងឺកញ្ជ្រឹលនៅជំរំជនភៀសខ្លួនប្រទេសស៊ូដង់

2023/07/03 09:28:25 pm        162
ស៊ូដង់៖ យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងអំឡុងពេលសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅជំរំជនភៀសខ្លួនខាងក្នុងនៅរដ្ឋ White Nile នៃប្រទេសស៊ូដង់ ស្របពេលមានជម្លោះរវាងគូប្រជែងសង្រ្គាមទាំងពីររបស់ប្រទេសនេះ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយបានអោយដឹងកាលពីថ្ងៃអាទិត្យ។សាខានៃអង្គការគ្រូពេទ្យគ្មានព្រំដែនប្រចាំនៅប្រទេសស៊ូដង់ (MSF) បាននិយាយថា "ស្ថានភាពគឺមានសភាពធ្ងន់ធ្ងរ ដោយសង្ស័យថាជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភលើកុមារ គឺជាបញ្ហាសុខភាពបន្ទាន់បំផុត”។អង្គការនោះបាននិយាយថាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៧ ខែមិថុនា អង្គការក្រៅរដ្ឋាភិបាល បានព្យាបាលកុមារចំនួន ២២៣នាក់ដែលមានជំងឺកញ្ជ្រឹលនៅក្នុងជំរំជនភៀសខ្លួន White Nile ដោយមានកុមារ ៧២នាក់រួមទាំងអ្នកស្លាប់ចំនួន ១៣នាក់បានចូលព្យាបាលនៅគ្លីនិកពីរដែលអង្គការនេះគាំទ្រ។មានការកើនឡើងយ៉ាងខ្លាំងនៃជនភៀសខ្លួនស៊ូដង់ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា។ មនុស្សជិត ២,៨លាននាក់បានភៀសខ្លួន នេះបើយោងតាមទិន្នន័យពី ទីភ្នាក់ងាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ៕

បុគ្គលិកសណ្ឋាគារ នៅតំបន់ Los Angeles ធ្វើកូដកម្ម ជុំវិញប្រាក់ឈ្នួល និងកន្លែងស្នាក់នៅ

2023/07/03 09:24:50 pm        146
អាមេរិក៖ មន្ត្រីសហជីពបាននិយាយថា បុគ្គលិកសណ្ឋាគារ នៅតំបន់ឡូសអែនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក រាប់ពាន់នាក់ បានធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យ ទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឲ្យប្រសើរឡើងជាងនេះ នៅតំបន់ ដែលការចំណាយថ្លៃផ្ទះខ្ពស់ បានបង្កជាការលំបាកដល់អ្នកប្រាក់ខែទាប ដែលចង់រស់នៅក្បែរកន្លែងធ្វើការរបស់ខ្លួន។សហជីព Unite Here Local 11 ដែលតំណាងឲ្យបុគ្គលិក ១៥.០០០នាក់ មកពីសណ្ឋាគារធំៗជាង ៦០កន្លែង នៅតំបន់ឡូសអែនជឺឡេស (Los Angeles) និងអ័ររីន(Orange) បានប្រកាសធ្វើកូដកម្ម នៅមួយថ្ងៃបន្ទាប់ពីកិច្ចសន្យារបស់កម្មករ បានផុតកំណត់។ នេះគឺជាកូដកម្មដ៏ធំបំផុតមួយ ដែលកើតមានឡើងក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់សហរដ្ឋអាមេរិក នៅប៉ុន្មានឆ្នាំថ្មីៗនេះ។វិវាទការងារនេះ កើតឡើងក្នុងអំឡុងការឈប់សម្រាកវិស្សមកាល ៤កក្កដានៃចុងសប្តាហ៍ ខណៈដែលរដូវកាលធ្វើដំណើររដូវក្តៅដ៏មមាញឹករបស់រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ចាប់ផ្ដើមក្នុងសកម្មភាពយ៉ាងខ្លាំងក្លា។ កូដកម្មនេះ កើតជួនពេលគ្នាជាមួយនឹងការធ្វើកូដកម្មពីអ្នកនិពន្ធរឿងរបស់ផលិតកម្មហូលីវូដ ដែលបានឈានចូលដល់សប្តាហ៍ទី៩ ដោយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ទីក្រុងឡូសអែនជឺឡេស (Los Angeles) និងផលិតកម្មនៃវិស័យភាពយន្តរួចទៅហើយ។សហជីពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសណ្ឋាគារ ដែលរួមមានអ្នករៀបចំបន្ទប់ អ្នកលាងចាន ចុងភៅ អ្នករត់តុ អ្នកនាំភ្ញៀវ និងភ្នាក់ងារផ្តល់ព័ត៌មាន ពិបាកក្នុងការចំណាយលើតម្លៃផ្ទះ នៅទីក្រុងដែលពួកគេធ្វើការ ហើយមនុស្សជាច្រើនមិនមានការងារធ្វើ អំឡុងពេលមានជំងឺរាតត្បាត COVID-19 ខណៈដែលប្រាក់ចំណូលក្នុងឧស្សាហកម្មកើនឡើង៕

ក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន បន្តការឃោសនាផ្សព្វផ្សាយគោលនយោយបក្ស

2023/07/03 07:54:04 pm        129
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា នេះ ជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានបន្តធ្វើការផ្សព្វផ្សាយនយោបាយ របស់គណបក្ស ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីកនយោយរបស់គណបក្សប្រជាជន អាណត្តិទី៧នេះ ។លោកស្រី សឿង សេរី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ បានឱ្យដឹងថា ការចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជានាពេលនេះ ​គឺធ្វើឡើងដោយមានការ ចែក​ខិត្តប័ណ្ណ​ បិទពាក្យស្លោក បង្រៀនរបៀបគូសសន្លឹកឆ្នោត និងបង្ហាញពីសារនយោបាយ​ផ្សេងៗទៀតជាដើម ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។លោកស្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​ឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ។ប្រជាពលរដ្ឋ បានបង្ហាញនូវការពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ​ដែលពួកគេបានមើល ឃើញថា​ មានស្នាដៃជាច្រើនក្នុង​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យរីកចម្រើន ​ក្រោមម្លប់សុខសន្តិភាពពេញ នាពេលបច្ចុប្បន្ននេះ ។ប្រជាពលរដ្ឋ បានកត់សម្គាល់ថា កម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ក្នុងអាណត្តិនេះ ពិតជាចំគោលដៅរបស់ប្រជាជន​ និងប្រទេសជាតិ​ ដូច្នេះនៅថ្ងៃទី២៣ ​ខែកក្កដា ខាងមុខនេះ​ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​បន្តដឹកនាំរាជរដ្ឋាភិបាល ។ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ ​គណបក្សប្រជាជនកម្ពុជា បានដាក់ ចេញនូវគោលនយោយសំខាន់ៗជាច្រើន ​ដែលក្នុងនោះរួមមាន ថែរក្សា ​ការពារសន្តិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ​និងសុវត្ថិភាពសង្គម ​ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តមិន យកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីក​ផលិតកម្ម និងរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ល៕អត្ថបទ៖ ទូច សោភ័ណ 

យុទ្ធនាការឃោសនាបោះឆ្នោតខេត្ដសៀមរាប រយៈពេលពីរថ្ងៃដំណើរការយ៉ាងរលូន

2023/07/03 07:40:49 pm        174
សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានអះអាងថា ដំណើរការ​យុទ្ធនាការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីអាណត្ដិទី៧ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានដំណើរការយ៉ាងរលូន ដែលមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួនបី​បានចេញ​ឃោសសនា​បោះឆ្នោត។លោក នីម វាន់សំ ប្រធានគណៈកម្មការខេត្ដសៀមរាប រៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការឃោសនារកសំឡេងឆ្នោតឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ខែកក្កដានេះ មានគណបក្ស​នយោបាយចំនួនបី​បានធ្វើយុទ្ធនាការរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ដ្រីដើម្បីស្រ្ដី ប៉ុន្ដែសកម្មភាពយុទ្ធនាការធំដែលមានមនុស្សរាប់ម៉ឺនាក់ចូលរួមដង្ហែក្បួន គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក្រៅពីនោះ មានតែធ្វើសកម្មភាពតូចៗ និង​ធ្វើសកម្មភាពចែកខិត្ដប័ណ្ណ។លោក បានបន្ដថា ការឃោសនាបោះឆ្នោតមកដល់ថ្ងៃនេះ មិនមានភាពមិនប្រក្រតីអ្វីកើតឡើងនោះឡើយ ពោលរយៈពេលពីរថ្ងៃនេះ ដំណើរបានយ៉ាងល្អប្រសើរ​ ដោយមានសមត្ថកិច្ចជួយសម្រួលគ្រប់គោលដៅទាំងអស់។លោក បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ឱ្យគោរព​នីតិវិធី​ដែល​ គជប បានចែង ហើយ​បើគណបក្សនយោបាយណាមួយចង់ធ្វើយុទ្ធនាការដង្ហែររកសំឡេង​គាំទ្រ​របស់ខ្លួន​ក្នុងការ​បោះឆ្នោតឆ្នាំ២០២៣នេះ​ ត្រូវជូនដំណឹងដល់ គខប ឱ្យបានត្រឹមត្រូវ ដើម្បី គខប ជួយសម្រួលកុំឱ្យមានបញ្ហាអ្វីកើតឡើង។ជាមួយគ្នានោះ លោកក៏ស្នើដល់អ្នកគាំទ្រគណបក្សនីមួយៗត្រូវធ្វើការអត់ធ្មត់ បើសិនបើការដង្ហែរក្បួនបានប៉ះគ្នានៅតាមដងផ្លូវ។សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣នេះ ៕ 

ក្រុមហ៊ុន Nikkei នាំមុខទីផ្សារនៅអាស៊ីកាន់តែខ្ពស់ ខណៈចិនប្រឹងប្រែងតាមឲ្យទាន់

2023/07/03 07:18:59 pm        144
ជប៉ុន៖ ភាគហ៊ុនអាស៊ីបានឡើងខ្ពស់បន្តិច នៅថ្ងៃចន្ទ (ទី៣ ខែកក្កដា)នេះ ដោយសារតម្រូវការភាគហ៊ុនបច្ចេកវិទ្យា បានជួយជំរុញទីផ្សាររបស់ប្រទេសជប៉ុន ខណៈដែលសប្តាហ៍មួយដែលផ្ទុកទៅដោយទិន្នន័យ បង្កើតបាននូវពាក្យធានាថា នឹងមាននូវចំណុចផ្លាស់ប្ដូរដ៏សំខាន់ ក្នុងចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចចិន និងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ការងើបឡើងវិញរបស់សេដ្ឋកិច្ចប្រទេសចិន រហូតមកទល់ពេលនេះ មិនទាន់បានធ្វើឲ្យមានការពេញចិត្តនោះទេ ដោយសារការរំពឹងទុកខ្ពស់ ហើយការស្ទង់មតិលើការផលិតរបស់គេហទំព័រ Caixin ដែលនឹងត្រូវធ្វើឡើង នៅល្ងាចថ្ងៃចន្ទនេះ ត្រូវបានគេព្យាករថា អាចស្រុតចុះបន្តទៀត។ធនាគារកណ្តាលរបស់ចិន បានសន្យាថា នឹងចាត់វិធានការ «ដោយបង្ខំ» បន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ហើយមើលទៅទំនងជានឹងទទួលបានអ្នកដឹកនាំថ្មី ក្នុងពេលឆាប់ៗនេះ។ អ្វីដែលសំខាន់ គឺត្រូវការជាចាំបាច់ ដោយសារបន្ទះសៀគ្វីពណ៌ខៀវរបស់ចិន ធ្លាក់ចុះ ៥ភាគរយ កាលពីត្រីមាសមុន ខណៈដែលបណ្តាប្រទេសអភិវឌ្ឍន៍បានរួមសហការគ្នា។ផ្ទុយទៅវិញ ភាគហ៊ុនរបស់ជប៉ុន បាន និងកំពុងទទួលបានជោគជ័យ ខណៈលំហូរនៃការទិញ នៅឯនាយសមុទ្រ បានជួយបង្កើនចំណូលរបស់ក្រុមហ៊ុន Nikkei ស្ទើរតែ ២០ភាគរយ កាលពីត្រីមាសមុន ដោយមានការជំរុញពីការធ្លាក់ចុះប្រាក់យ៉េន និងក្តីសង្ឃឹមរបស់ក្រុមហ៊ុនជប៉ុន ក្នុងការទៅបំពេញកង្វះចន្លោះ ដែលបង្កើតឡើងដោយសារបញ្ហារបស់ចិន-សហរដ្ឋអាមេរិក។ នៅព្រឹកថ្ងៃចន្ទនេះ សន្ទស្សន៍បានកើនឡើង ១,២ភាគរយទៀត ហើយឡើងជិតដល់កម្រិតខ្ពស់បំផុត នាពេលថ្មីៗនេះ៕

គ្រូពេទ្យនាំពលរដ្ឋប៉ាឡេស្ទីនរងរបួសទៅមន្ទីរពេទ្យបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងទីក្រុង Jenin

2023/07/03 07:06:50 pm        104
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បានវាយឆ្មក់នៅទីក្រុងJenin តំបន់ West Bank ពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនេះ ដោយបើកការវាយប្រហារ ដែលពលរដ្ឋនិយាយថា មានទាំងមីស៊ីលបាញ់ពីលើអាកាស និងចាប់ផ្តើមប្រយុទ្ធដោយកាំភ្លើង ដែលបានបន្តរហូតដល់ពេលព្រឹកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។ ដោយមានសំឡេងការបាញ់កាំភ្លើងធំ និងគ្រឿងផ្ទុះ ត្រូវបានលាន់លឺនៅទូទាំងទីក្រុងជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលលាន់លឺយ៉ាងច្បាស់នៅលើក្បាល ដែលកងពលតូចនៅទីក្រុង Jenin ជាអង្គភាពមួយត្រូវបានបង្កើតឡើងរួមមានក្រុមជីវពលផ្សេងៗគ្នា មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួនដ៏ធំរបស់ទីក្រុង បាននិយាយថា ខ្លួនកំពុងតតាំងជាមួយកងកម្លាំងអ៊ីស្រាអែល។អ្នកបើកបររថយន្តសង្គ្រោះប៉ាឡេស្ទីនលោក Khaled Alahmad បាននិយាថា អ្វីដែលកំពុងកើតឡើងនៅក្នុងជំរំជនភៀសខ្លួនគឺជាសង្គ្រាមពិត។ មានការវាយប្រហារពីលើអាកាសដាក់គោលដៅមកលើជំរំ ជារៀងរាល់ពេល យើងបើកបរដោយមានរថយន្តសង្គ្រោះ៥ទៅ៧គ្រឿង ហើយយើងត្រឡប់មកវិញមានអ្នករងរបួសពេញរថយន្ត។ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើអគារមួយកន្លែង ដែលបម្រើជាមជ្ឈមណ្ឌលទីបញ្ជាការសម្រាប់អ្នកប្រយុទ្ធមកពីកងពលទីក្រុង Jenin ជាអ្វីដែលខ្លួនបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដ៏ខ្លាំងក្លា នៅក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងទីក្រុង Jenin ខណៈមនុស្សម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Ramallah បន្ទាប់ពីត្រូវបានបាញ់ចំក្បាល នៅប៉ុស្តិ៍ត្រួតពិនិត្យ៕

អាមេរិក ស្វែងរកកម្មវិធីជនភៀសខ្លួន សម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោនពុំមែនជនជាតិម៉ិកស៊ិក នៅប្រទេសម៉ិកស៊ិក

2023/07/03 07:02:48 pm        151
អាមេរិក៖ ប្រភពចំនួន៤បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងម៉ិកស៊ីក កំពុងពិភាក្សា កម្មវិធីជនភៀសខ្លួនសហរដ្ឋអាមេរិកថ្មី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពុំមែនជាពលរដ្ឋម៉ិកស៊ិក ដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃបំណងរបស់ប្រធានាធិបតី លោក Joe Biden ដើម្បីបង្កើតវិធីសាស្ត្រស្របច្បាប់សម្រាប់ការធ្វើអន្តប្រវេសន៍។កម្មវិធីនេះ ទំនងជានឹងបើកចំពោះជនភៀសខ្លួនគុយបា ហៃទី នីហ្គារ៉ាហ្គ័រ និងជនភៀសខ្លួនវ៉េណេហ្ស៊ុយអេឡា នៅក្នុងប្រទេសម៉ិកស៊ីក។ ជនអន្តោប្រវេសន៍នឹងចំបាច់ត្រូវបង្ហាញថាពួកគេស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក នៅមុនថ្ងៃទី៦ ខែមិថុនា ដើម្បីផ្តល់សិទ្ធិ។ មន្ត្រីអាមេរិកនិងម៉ិកស៊ីក ដែលដឹងច្បាស់អំពីបញ្ហានេះ បាននិយាយថា បញ្ហានេះនៅតែស្ថិតក្រោមការពិភាក្សា ហើយគ្មានសេចក្តីសម្រេចត្រូវបានធ្វើឡើងឡើយ។នៅពុំច្បាស់នោះទេថាតើមនុស្សប៉ុន្មាននាក់ អាចទទួលបានប្រយោជន៍ពីកម្មវិធីបែបនេះ។ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីប្រទេសចំនួន៤ទាំងនេះ បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ក្នុងផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលភាពចលាចលខ្លាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកំពុងធ្វើឲ្យមានភាពតានតឹងនូវធនធាននៅក្នុងប្រទេសទាំងពីរ និងកំពុងដាក់សម្ពាធផ្នែកនយោបាយលើប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការបោះឆ្នោតឡើងវិញ នៅក្នុងឆ្នាំ២០២៤។ ប្រភពព័ត៌មាន និយាយថា ផែនការកំពុងស្ថិតក្រោមកិច្ចពិភាក្សា ដែលនឹងអនុញ្ញាតផ្តល់សិទ្ធិដល់ជនអន្តោប្រវេសន៍ ដែលត្រូវបានយល់ព្រមសម្រាប់ស្ថានភាពជនភៀសខ្លួន ចូលទៅរតាមរយៈកម្មវិធីការតាំងលំនៅថ្មីជនភៀសខ្លួននៅអាមេរិក ដែលអាចធ្វើទៅបានចំពោះតែអ្នកដាក់ពាក្យស្នើសុំនៅបរទេស។ មិនដូចជាជនអន្តោប្រវេសន៍ភាគច្រើនដែលបានអះអាងសិទ្ធិជ្រកកោនបន្ទាប់ពីចូលមកដល់សហរដ្ឋអាមេរិកនោះទេ ជនភៀសខ្លួនទទួលបានការអនុញ្ញាតការងារភ្លាមៗ ហើយរដ្ឋាភិបាលផ្តល់ប្រយោជន៍ដូចជាផ្តល់លំនៅឋាន និងជំនួយការងារ៕

ទីក្រុងមូស្គូ និយាយថា កុមារប្រមាណ៧សែននាក់ មកពីតំបន់ជម្លោះនៅអ៊ុយក្រែន ពេលនេះ កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី

2023/07/03 06:50:12 pm        135
រុស្ស៊ី៖ លោក គ្រីហ្គូរី ការ៉ាស៊ីន (Grigory Karasin) ប្រធានគណៈកម្មការអន្តរជាតិក្នុងក្រុមប្រឹក្សា សហព័ន្ធ ដែលជាសភា ជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី បាននាំកុមារប្រមាណ ៧សែននាក់ ពីតំបន់ជម្លោះនានាក្នុងប្រទេសអ៊ុយក្រែន ចូលមកក្នុងដែនដីរបស់រុស្ស៊ី ។  លោក ការ៉ាស៊ីន បានសរសេរលើបណ្ដាញតេឡេក្រាមរបស់លោកថា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កុមារប្រមាណ៧សែននាក់ ត្រូវបានរកឃើញស្នាក់នៅជាមួយយើង ដែលរត់គេចចេញពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងចេញពីតំបន់ជម្លោះទាំងឡាយនៅក្នុងប្រទេសអ៊ុយក្រែន ។  ទីក្រុងមូស្គូ និយាយថាកម្មវិធីរបស់ខ្លួនក្នុងការនាំយកកុមារចេញពីអ៊ុយក្រែន ចូលមកក្នុងទឹកដីរុស្ស៊ី គឺដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលក្នុងតំបន់ជម្លោះ ។  ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែន និយាយថា កុមារជាច្រើន ត្រូវបាននិរទេសដោយខុសច្បាប់ ហើយសហរដ្ឋអាមេរិក និយាយថា កុមាររាប់ពាន់នាក់ ត្រូវបានជម្លៀសទាំងបង្ខំចេញពីលំនៅឋានរបស់ពួកគេ។កាលពីខែកក្កដាឆ្នាំ២០២២ សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ី បាននិរទេសកុមារជាង២៦ម៉ឺននាក់ ដោយបង្ខំខណៈក្រសួងសមាហរណកម្មនៃដែនដីរបស់អ៊ុយក្រែន និយាយថា កុមារអ៊ុយក្រែនចំនួន១៩.៤៩២នាក់ បច្ចុប្បន្ន ត្រូវបានចាត់ទុកថា ត្រូវបាននិរទេសដោយខុសច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
08/19/2026 10:08 AM
ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM
កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM