ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីស្រាអែលនឹងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ២៥គ្រឿងទៀត ក្នុងតម្លៃ ៣ពាន់លានដុល្លារ

2023/07/03 04:39:13 pm        165
អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ថា ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣ពាន់លានដុល្លារ។ក្រសួងបានប្រាប់ថា យន្តហោះ ២៥គ្រឿងបន្ថែមដែលផលិតដោយក្រុមហ៊ុន Lockheed Martin នឹងនាំឲ្យចំនួនយន្តហោះ F-35 នៅក្នុងកងទ័ពអាកាសរបស់អ៊ីស្រាអែលកើនឡើងដល់៧៥គ្រឿង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយការពារជាតិ ដែលអ៊ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។អ៊ីស្រាអែល ជាប្រទេសដំបូងគេ នៅក្រៅសហរដ្ឋអាមេរិក ដែលបានទិញយន្តហោះ F-35 ហើយកាលពីខែឧសភា ឆ្នាំ២០១៨ មេទ័ពអាកាសរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេដែលប្រើយន្តហោះនេះ ក្នុងការប្រយុទ្ធ។យន្តហោះ F-35 ត្រូវបានគេស្គាល់ថា ជា Joint Strike Fighter (យន្តហោះចម្បាំងវាយប្រហាររួម) និងក្នុងភាសាអ៊ីស្រាអែលតាមភាសាហេប្រ៊ូរបស់ខ្លួនថា «Adir» (ដ៏មានអំណាច)។ ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបន្ថែមថា ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនផលិតម៉ាស៊ីន Pratt & Whitney បានយល់ព្រមចូលរួមជាមួយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ៕

ជីដូនរបស់យុវជនដែលត្រូវបាននគរបាលបាញ់សម្លាប់ អំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ខណៈបារាំងត្រៀមទប់ទល់ការតវ៉ាដោយហិង្សានៅយប់ទី៦

2023/07/03 04:20:56 pm        129
បារាំង៖ ជីដូន របស់យុវជនវ័យ១៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីនគរបាលនៅជាយទីក្រុងប៉ារីស បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែល បានផ្ទុះឡើង ក្រោយការស្លាប់របស់យុវជននេះ ខណៈក្រុមអាជ្ញារបារាំង បានត្រៀមទប់ទល់អំពើកុបកម្មយប់ទី៦ ។ជីដូន របស់ជនរងគ្រោះ ណាហេល ម៊ើហ្សូក (Nahel Merzouk) បានអំពាវនាវដល់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ ដោយបានប្រាប់សារព័ត៌មាន BFMTV ដែលមានសម្ព័ន្ធភាពជាមួយសារព័ត៌មាន CNN ថា ពួកគេមិនគួរបំផ្លិចបំផ្លាញសាលារៀនឡើយ ពួកគេមិនគួរវាយកម្ទេចរថយន្តក្រុងទេ វាជារថយន្តក្រុង ដែលម្ដាយគ្រប់រូបជិះ ។ ជីដូន ដែលសារព័ត៌មាន BMFTV បានហៅឈ្មោះ ថា ណាឌៀ (Nadia) បាននិយាយថា ខ្ញុំហត់នឿយណាស់ ដោយបន្ថែមថា ម្ដាយណាហេល ពុំមានជីវិតរស់នៅទៀតទេ។  យោងតាមក្រុមអ្នកផលិតកម្មវិធីរបស់សារព័ត៌មាន CNN នៅក្នុងប្រទេសបារាំង ស្ថានភាពទូទាំងប្រទេសបារាំងចាប់តាំងពីថ្ងៃអាទិត្យ មានភាពធូរស្រាលបន្តិចជាងកាលពីថ្ងៃសៅរ៍ ដោយ មានសេចក្ដីរាយការណ៍តែការតវ៉ាប៉ុណ្ណោះ ប៉ុន្តែអំពើហិង្សាបានកើតឡើង បន្ទាប់ពីព្រះអាទិត្យលិច ៕

នគរបាលបារាំងឃុំខ្លួនបាតុករជាង៣.០០០នាក់ ក្នុងការតវ៉ាក្រោយនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/03 04:16:48 pm        158
បារាំង៖ មនុស្សជាង៣.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសបារាំង ក្នុងការតវ៉ាដោយហិង្សាដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ពីសំណាក់នគរបាល។  យុវជនវ័យ១៧ឆ្នាំ រូបនេះ ត្រូវបានបាញ់សម្លាប់អំឡុងការឈប់ត្រួតពិនិត្យចរាចរណ៍ ក្នុងទីប្រជុំជន    ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន។  រដ្ឋាភិបាលបារាំង បានបញ្ជូនក្រុមមន្ត្រីនគរបាល និងកងកម្លាំងផ្សេងទៀត ចំនួន៤៥.០០០នាក់ ទៅកាន់ដងផ្លូវនានា ខណៈក្រុមបាតុករបានដុតរថយន្ត និងអគារជាច្រើន។  សារព័ត៌មានក្នុងស្រុក បាននិយាយថា យុវជនដែលត្រូវបានបាញ់សម្លាប់ គឺជាកូនកាត់មានដើមកំណើតអាហ្វ្រិកខាងជើង។ អ្នកនាំពាក្យសម្រាប់ឧត្ដមស្នងការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្ដាហ៍ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រទេសបារាំងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនៃការ ប្រកាន់ពូជសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តន៍ច្បាប់។ រដ្ឋាភិបាលបារាំងបាននិយាយក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ នៃការប្រកាន់ពូជសាសន៍និងការរើសអើងជាប្រព័ន្ធដោយនគរបាលក្នុងប្រទេសបារាំង ថាជារឿងគ្មានមូលដ្ឋានទាល់តែសោះ។ ភាពរំជើបរំជួលនេះ កំពុងបង្កជាឧបសគ្គសម្រាប់ផ្នែកការទូតរបស់បារាំង។ លោកប្រធានាធិបតី Emmanuel Macron បានផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានគ្រោងពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕

គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នោតថ្ងៃទី២ប្រព្រឹត្តិទៅដោយរលូន

2023/07/03 01:34:16 am        245
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលនេះបានប្រកាសថា ថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងគ្មានអំពើហិង្សា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្តាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើ ការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់​សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែ​ក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅ​នៅតាមមណ្ឌល​បោះឆ្នោតមួយចំនួន។គ.ជ.ប បញ្ជាក់ថា ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ- សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនា​នៅមណ្ឌលខេត្តបាត់ដំបង។គ.ជ.បបញ្ជាក់ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់​គណបក្ស​នយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ហិង្សា។សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការង២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ក្រុមការងារគណបក្សប្រជាជនសង្កាត់វាលស្បូវ ចុះផ្សព្វផ្សាយគោលនយោយគណបក្សនៅក្នុងមូលដ្ឋាន

2023/07/02 06:55:43 pm        155
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបិទ​ខិត្តប័ណ្ណ​នៅក្នុងមូលដ្ឋាន​ ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។លោកស្រី យន់ សុផល ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​មូលដ្ឋាន​សង្កាត់វាលស្បូវ បានលើកឡើងថា ​ការចុះផ្សព្វផ្សាយគោនយោបាយគណបក្ស​ប្រជាជនកម្ពុជា​ នាពេលនេះ គឺធ្វើឡើងទៅតាមការណែនាំ​របស់​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដោយ​យើងមានចែកខិត្តប័ណ្ណ ​បិទពាក្យស្លោក ​និងបង្ហាញពីសារនយោបាយផ្សេងៗជាដើម។ លើសពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ៕ 

ភូមិដ្ឋានជាច្រើននៅរដ្ឋ Assamរបស់ប្រទេសឥណ្ឌា បន្តរងការជន់លិចក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ

2023/07/02 05:47:25 pm        185
ឥណ្ឌា៖ ស្ថានភាពទឹកជំនន់នៅរដ្ឋ Assamស្ថិតនៅតបន់ភាគឦសានប្រទេសឥណ្ឌា បន្តធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង ពេលដែលទឹកនៅតែជន់លិច និងធ្វើឲ្យខូចខាតភូមិដ្ឋានប្រជាពលរដ្ឋ កាន់តែច្រើនជាងមុន ។  សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភូមិប្រហែល ៤០កន្លែង បានជន់លិចដោយសារតែទឹកជន់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ នៅស្រុក Barpeta រដ្ឋ Assam ។  គួរឲ្យដឹងថា រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួ ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាង ១ពាន់កន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez អះអាងថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ី

2023/07/02 05:44:07 pm        146
អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងឈ្នះសង្រ្គាម ហើយលោកបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អឹរ៉ុបចំពោះសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន ។  លោក Sanchez បានប្រកាសផងដែរថា អេស្ប៉ាញនឹងផ្តល់ជំនួយ ៥៥លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ។  ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ ចង់ឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាទង្វើដំបូងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញ ដើម្បីបង្ហាញការគាំទ្រពុំមានការបែងចែករបស់សហភាពចំពោះអ៊ុយក្រែនលើគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា មនុស្សធម៌ និងសេដ្ឋកិច្ច ។ លោក Sanchez បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ។  លោក Sanchez និយាយថា សង្រ្គាមនៅអ៊ុយក្រែន និងផលវិបាកនៃសង្រ្គាម នឹងក្លាយជាអាទិភាពអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក ៕

ក្រុមនគរបាលបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងកុបករនៅទីក្រុង Marseille (ម៉ាកសី)

2023/07/02 05:32:52 pm        200
បារាំង៖ ក្រុមនគរបាលបន្ថែមទៀត ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងធំបំផុតទី២ Marseille របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ក្រោយពេលដែលក្រុមយុវជន ដង្ហែក្បួនតាមដងផ្លូវកាលពីយប់ថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ក្មេងម្នាក់កាលពីដើមសប្តាហ៍នេះ ។  ក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅលើមហាវិថី Canebiere(កាណឺប៊ីយែរ) ដែលជាមហាវិថីសរសៃឈាមដ៏សំខាន់នៅកណ្តាលទីក្រុង Marseilleដើម្បីបំបែកក្រុមយុវជនដែលលេងល្បែងឆ្មាដេញកណ្តុរជាមួយកងកម្លាំងសន្តិសុខ ។  ក្រុមនគរបាលនិយាយថា អភិបាលក្រុង Marseille លោក Benoit Payan(បេន័រ ប៉ាយង់) បានស្នើសុំឲ្យរដ្ឋាភិបាលបញ្ជូនទាហានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអំពើឃោឃៅ និងអំពើហិង្សានៅតាមផ្សារទំនើប ធនាគារ និងហាងលក់កាំភ្លើង ។ មន្រ្តីនគរបាល ៣នាក់ បានរងរបួសស្រាលកាលពីថ្ងៃសៅរ៍ ។  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) និយាយថា ក្រុមនគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវកាលពីយប់ថ្ងៃសៅរ៍ ដើម្បីទប់ទល់ជាមួយកុបកម្មរយៈពេល ៥យប់ជាប់ៗគ្នា ក្នុងនោះក្រុមពង្រឹងច្បាប់ និងសណ្តាប់ធ្លាប់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Lyon ក៏ដូចជាទីក្រុង Marseille ។  លោកបន្តថា ក្រុមមន្រ្តីនគរបាលជាង ២០០នាក់ បានរងរបស ហើយអាយុមធ្យមរបស់ក្រុមយុវជនដែលត្រូវបានចាប់ខ្លួន មានអាយុ ១៧ឆ្នាំ ។  ក្រសួងមហាផ្ទៃបារាំង និយាយថា មនុស្ស ១.៣១១នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ធៀបនឹងមនុស្ស ៨៧៥ដែលត្រូវបានចាប់ខ្លួនកាលពីរយៈពេល១យប់មុន បើទោះបីជាអំពើហិង្សាពុំធ្លាក់ចុះក៏ដោយ ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបីពាន់នាក់ដង្ហែក្បួនយុទ្ធនាការបោះឆ្នោតថ្ងៃទី២

2023/07/02 04:14:22 pm        255
ភ្នំពេញ៖ ថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសមាជិក-សមាជិកាបក្សចំនួន៣០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងជួបជុំសមាជិក-សមាជិកា នៅស្នាក់ការកណ្តាលស្ថិត នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា ព្រះអង្គ​ពិតជាស្បាយព្រះទ័យក្រោយឃើញសមាជិក- សមាជិកាបក្សរបស់ខ្លួនមានវត្ត​មានច្រើននៅ​ក្នុងយុទ្ធនាការឃោសនារក សំឡេងនាថ្ងៃទី២នេះ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានកៅអីឡើងវិញនៅក្នុងរដ្ឋសភា។ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវ គោល​នយោបាយជាច្រើន សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាង​រាស្រ្តនីតិ កាលទី៧នេះ។គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ​បានសន្យាប្តូរផ្តាច់ថែរក្សា​ ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានា​ដោះស្រាយជន​អន្តោប្រវេសន៍​ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន​ មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សា​អំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់​ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យ​នៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការ​ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន​ដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរ​គ្រឿងញៀនជាដើម។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ដោយមានគណបក្សនយោបាយចំនួន១៨​ចូលរួមប្រកួត​ប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស។ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់នោះព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សបាន​អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមអញ្ជើញទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ​ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជាពលរដ្ឋល្អនោះ៕ អត្ថបទ៖ បាន ចក់

គ.ជ.ប៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ

2023/07/02 12:39:47 am        304
ភ្នំពេញ៖ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ពុំមានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់ ហើយក៏ពុំមានគម្រោងចរចាដែរ
08/19/2026 11:08 AM
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
08/19/2026 11:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
08/19/2026 11:08 AM
Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
08/19/2026 10:08 AM
ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM
កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM
វិចារណកថា៖ គ្មានជីវិតណាមួយរស់នៅតែឯងនោះទេ«ការរស់នៅ គឺការទទួលជំនួយពីបណ្តាញទំនាក់ទំនងមួយ ដែលយើងប្រហែលជាមិនដែលបានឃើញទាំងស្រុងផង»
08/19/2026 08:08 AM
ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM