ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកបក្សប្រជាជនជិត៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ

2023/07/01 08:04:53 pm        218
សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ជាង២ម៉ឺននាក់ បានចូលរួម​បើកយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ ។ឯកឧត្តម ព្រំ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ។សមាជិក សមាជិកាទាំងអស់ បានជួបជុំគ្នានៅបរិវេណមន្ទីរវប្បធម៌ វិចិត្រ និងសិល្បៈ ខេត្តក្រុងក្រ ចេះ ដើម្បីស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុនពេល​បើកយុទ្ធនាការដង្ហែក្បួន ខណៈនៅតាមបណ្តាស្រុកផ្សេងទៀត ក៏បានរៀបចំពិធីនេះផងដែរ ដោយ​មានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ឯកឧត្តម វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ បានមានប្រសាសន៍ថា ថ្ងៃនេះ សមាជិក​គណបក្យប្រជាជនកម្ពុជាទាំង៧ក្រុង-ស្រុកទូទាំងខេត្តក្រចេះ ចំនួនជិតបីម៉ឺននាក់ បាន​ចេញដំណើររួមគ្នាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ។ ការហែក្បូន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃដំបូងនេះ បានប្រព្រឹត្តិទៅដោយរលូន និងយ៉ាងអធិកអធម ។សម្រាប់ខេត្តក្រចេះ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត មាន​ចំនួន ១១គណបក្ស ។ ក្រៅពីក្បួនដង្ហែឃោសនា របស់គណបក្សប្រជាជនកម្ពុជា គឺពុំទាន់ មានគណបក្សនយោបាយផ្សេងៗទៀត ធ្វើសកម្មភាពដង្ហែក្បួនឃោសនាបោះឆ្នោតនៅឡើយទេ ៕ អត្ថបទ៖ សេង ម័រ  

កូរ៉េខាងជើងនិយាយថា «គ្មានចេតនាសាកសួរពីបំណងរបស់ប្រធានក្រុមហ៊ុន Hyundai ក្នុងការធ្វើទស្សនកិច្ចនោះទេ

2023/07/01 06:22:52 pm        99
កូរ៉េខាងជើង៖ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនពុំមានចេតនាដើម្បីសាកសួរពីផែនការរបស់ប្រធានក្រុមហ៊ុន Hyundai Group របស់កូរ៉េខាងត្បូងក្នុងការមកធ្វើទស្សនកិច្ចភ្នំ Kumgang របស់កូរ៉េខាងជើងនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់នៅក្រសួងថា ប្រធានក្រុមហ៊ុន Hyundai លោកស្រី Hyun Jeong-eun បាននឹងកំពុងស្វែងរកដំណើរទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងខែសីហា ហើយបានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។ ជាការឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនមិនត្រូវបានគេជូនដំណឹងអំពីឆន្ទៈរបស់បុគ្គលកូរ៉េខាងត្បូងណាម្នាក់ក្នុងការមកធ្វើទស្សនកិច្ចនោះទេ យើងក៏មិនមានដឹងអំពីរឿងនេះដែរ ហើយយើងក៏គ្មានចេតនាត្រួតពិនិត្យលើបញ្ហានេះដែរ។ ប្រទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាគោលនយោបាយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលការធ្វើដំណើរចូលមកជាលក្ខណៈបុគ្គលណាមួយមកពីប្រទេសកូរ៉េខាងត្បូង មកក្នុងទឹកដីរបស់ខ្លួន មិនអាចត្រូវបានអនុញ្ញាតនោះទេ ហើយគោលនយោបាយរបស់ខ្លួនគឺមិនអាចផ្លាស់ប្តូរឡើយ ហើយនឹងត្រូវបានរក្សាទុករហូតដល់ពេលអនាគត៕

លោក Biden ថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកំពូលលើប្រាក់កម្ចីនិស្សិត និងស្នើវិធានការថ្មី

2023/07/01 06:18:51 pm        176
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលបានរារាំងផែនការរបស់លោកដើម្បីលុបចោលប្រាក់កម្ចីនិស្សិតចំនួន ៤៣០ពាន់លានដុល្លារ ហើយបានប្រកាសពីចំណាត់ការថ្មីដើម្បីផ្តល់ជំនួយប្រាក់កម្ចីនិស្សិតនៅពេលបន្ទាប់។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលរបស់លោកនឹងបន្តជំនួយប្រាក់កម្ចីនិស្សិតតាមរយៈច្បាប់ឧត្តមសិក្សា។ នៅក្នុងសេចក្តីសម្រេចលេខ ៦-៣ កាលពីព្រឹកថ្ងៃសុក្រ តុលាការកំពូលបានរារាំងផែនការរបស់លោក Biden ក្នុងការលុបចោលប្រាក់កម្ចីនិស្សិតចំនួន៤៣០ ពាន់លានដុល្លារ។ការចេញសេចក្តីសម្រេច ដែលត្រូវបានស្វាគមន៍ដោយគណបក្សសាធារណរដ្ឋ គឺជាការវាយទៅលើប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ និងបានគំរាមរុះរើផ្នែករបៀបវារៈគោលនយោបាយរបស់លោក។ លោក Biden បាននិយាយថា លោកនឹងស្វែងរកវិធីមួយផ្សេងទៀតដើម្បីធ្វើឱ្យបានល្អតាមការសន្យារបស់លោកក្នុងការជួយអ្នកដែលកំពុងជួបបញ្ហាបំណុលប្រាក់កម្ចីនិស្សិត។ប្រជាជនអាមេរិករាប់លាននាក់ដែលសង្ឃឹមថាប្រាក់កម្ចីនិស្សិតរបស់ពួកគេលុបចោល ត្រូវបានផ្តល់ឱ្យនូវការបរាជ័យដ៏ឈឺចាប់កាលពីថ្ងៃសុក្រ ខណៈតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចក្នុងសេចក្តីសម្រេចលេខ ៦-៣ ផ្សេងទៀតដើម្បីរារាំងផែនការរបស់ប្រធានាធិបតីលោក Joe Biden ក្នុងការលើកលែងបំណុលនិស្សិតចំនួន ៤៣០ ពាន់លានដុល្លារ។ ភាគច្រើននៃក្រុមអ្នកអភិរក្សនិយមរបស់តុលាការ បានចេញសេចក្តីសម្រេចគាំទ្រដល់រដ្ឋចំនួនប្រាំមួយដែលមាននិន្នាការអភិរក្សជំទាស់នឹងផែនការរបស់លោក Biden ដែលមានបំណងផ្តល់ប្រយោជន៍ដល់ប្រជាជនអាមេរិករហូតដល់ ៤៣ លាននាក់ ជាការសន្យាក្នុងយុទ្ធនាការដ៏សំខាន់ធ្វើឡើងដោយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ លោក Biden បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាកំពុងធ្វើឲ្យខកចិត្ត និងខុស ហើយបាននិយាយថា លោកនឹងធ្វើការដើម្បីរកវិធីផ្សេងទៀតផ្តល់ការជំនួយដល់គ្រួសារអាមេរិក។ កាលពីថ្ងៃសុក្រ និស្សិតនិងក្រុមអ្នកតស៊ូមតិ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូល ដោយទាមទារឲ្យប្រធានាធិបតីមានចំណាត់ការយ៉ាងឆាប់រហ័ស។

កុបកម្ម និងការចូលលួច នៅភាគខាងត្បូងទីក្រុង Marseille ជុំវិញការបាញ់ប្រហាររបស់នគរបាល

2023/07/01 06:14:14 pm        113
បារាំង៖ ទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំងភាគខាងត្បូងបានរង្គោះរង្គើរដោយអគ្គិភ័យ និងកុបកម្ម កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ខណៈការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសជុំវិញការបាញ់ប្រហាររបស់នគរបាល បណ្តាលឲ្យស្លាប់យុវជនម្នាក់នៅជាយក្រុងប៉ារីស។ វីដេអូតាមបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីក្រុមបាតុករបានដុតកាំជ្រួច និងបំផ្លាញអាជីវកម្មនានា ហើយរថយន្តជាច្រើនគ្រឿងត្រូវបានគេឃើញកំពុងឆេះ។អភិបាលក្រុង Marseille លោក បេន័រប៉ាយ៉ង់ (Benoit Payan) បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសបញ្ជូនកងទ័ពបន្ថែមទៀតជាបន្ទាន់។លោកបាននិយាយនៅលើបណ្តាញ twitter កាលពីល្ងាចថ្ងៃសុក្រថា ហេតុការណ៍នៃការចូលលួចប្លន់ និងអំពើហិង្សា គឺមិនអាចទទួលយកបានទេ។ប្រទេសបារាំងបានដាក់ពង្រាយនគរបាលចំនួន ៤៥.០០០ នាក់ និងរថពាសដែកមួយចំនួននៅទូទាំងប្រទេស។ ភាពចលាចលបានផ្ទុះឡើងទូទាំងប្រទេសបន្ទាប់ពីយុវជនឈ្មោះ Nahel M. អាយុ ១៧ ឆ្នាំមានដើមកំណើតអាល់ហ្សេរីនិងម៉ារ៉ុក ត្រូវបានបាញ់កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា នៅជាយទីក្រុងប៉ារីស។ ការស្លាប់របស់យុវជនរូបនេះ ត្រូវបានថតជាវីដេអូ បណ្តាលឱ្យមានការត្អូញត្អែរពីសហគមន៍ទីក្រុងក្រីក្រ ចម្រុះជាតិសាសន៍អំពីអំពើហិង្សា និងការរើសអើងជាតិសាសន៍របស់នគរបាល៕

សម្តេចតេជោ៖ ៤៤ឆ្នាំមកហើយដែលបក្សប្រជាជនរួមសុខរួមទុក្ខជាមួយ​ប្រជាជនគ្រប់​ឧបសគ្គទាំងអស់

2023/07/01 05:52:08 pm        309
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រយៈពេល៤៤ឆ្នាំ កន្លងទៅនេះគណបក្សប្រជាជនកម្ពុជា បាន​រួមសុខរួម​ទុក្ខ​ជា​មួយ​បង​ប្អូន​ប្រជាជនកម្ពុជា នៅទូទាំងប្រទេសគ្រប់ឧបសគ្គទាំងអស់ ដោយគ្នានការរុញរានោះឡើយ។ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និង​រំឭក​ខួប​លើក​ទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅ​កោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់​ពី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា ដែលជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជាសាសន៍ ប៉ុល ពត នោះ គណបក្សប្រជាជនកម្ពុជា បាន​ផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជន ពុះពារ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ដឹកនាំ​ប្រទេស​ឲ្យ​ចេញ​ពី​ស្ថានភាព​ដែល​វិនាសខ្ទេចខ្ទី ឈាន មកដល់​ដំណាក់​កាល​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងទៀតថា កម្ពុជា បាន​ប្រែ​ក្លាយ​ពីវាលពិឃាត នៃរបបប្រល័យពូជាសាសន៍ ពីសមរភូមិសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរច្ចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជា​ទឹក​ដី​ដ៏​ស្រស់​បំព្រង​​ដែល​ប្រជាជន​បាន​រស់ នៅយ៉ាងសម្បូរសប្បាយ សុខដុម​រមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្ត​យក​អស់​កម្លាំង​កាយ កម្លាំងចិត្ត និងបញ្ញា ស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ «នេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រជាជន និ​ង​ជា​សច្ចធម៌​ប្រវត្តិ​សាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបាន ឡើយ»។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាលដឹកនាំរបស់ គណបក្ស​ប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ក្នុងរដ្ឋសភាកន្លងទៅនេះ បាន​ការពារ​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់​ការ​រស់​នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋត្រូវបាន គោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យ ផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាព​ប្រជាជន​ក៏​កាន់​តែ​បាន​ប្រសើរ​ឡើងលំដាប់។សម្តេចបានបន្ថែមទៀតថា សមិទ្ធផលថ្មីៗច្រើនរួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញ​ទឹក​ស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌល ពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង និងជនបទ និង តំបន់ព្រំដែន ហើយគ្មានមូល​ដ្ឋានណា​ដែលនៅ​ឆ្ងាយ​ដាច់​ស្រយ៉ាល​មិន​អាច​ទៅ​ដល់ និង​គ្មានការអភិវឌ្ឍ នោះឡើយ៕ អត្ថបទ៖ បាន ចក់

មេដឹកនាំប្រទេសបេឡារុស និយាយថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើប្រាស់នោះទេ

2023/07/01 05:02:01 pm        151
បេឡារុស៖ ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្របំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រាកដណាស់ថា អាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ីដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក នឹងមិនត្រូវបានគេប្រើប្រាស់នោះទេ។ លោក Lukashenko និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់ថា សព្វាវុធតាកទិកមួយចំនួនបានមកដល់ប្រទេសបេឡារុស ហើយសព្វវុធនៅសល់នឹងត្រូវដាក់នៅចុងឆ្នាំនេះ។ប្រធានាធិបតីប្រទេសបេឡារុស ក្នុងសុន្ទរកថាប្រារព្ធទិវាជាតិអតីតរដ្ឋសូវៀត បាននិយាយថា ការដាក់មូលដ្ឋានអាវុធនៅក្នុងប្រទេសបេឡារុស គឺជាគំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់លោក។ លោក Lukashenko បាននិយាយនៅក្នុងការជួបជុំគ្នានៅសាលធំមួយក្នុងការផ្សាយតាមបណ្តាញអ៊ិនធើណិតដោយទីភ្នាក់ងារព័ត៌មានរដ្ឋ BelTA ថា ខណៈយើងឈានឆ្ពោះទៅមុខ យើងកាន់តែជឿជាក់ថា អាវុធ ត្រូវតែបានគេដាក់មូលដ្ឋាននៅទីនេះ នៅប្រទេសបេឡារុស នៅកន្លែងដែលអាចទុកចិត្តបាន ។ខ្ញុំប្រាកដណាស់ថា ពួកយើងនឹងមិនប្រើប្រាស់អាវុធទាំងនោះឡើយ ខណៈពួកវានៅទីនេះ ហើយគ្មានសត្រូវណាមួយនឹងមកឈរលើទឹកដីរបស់យើងឡើយ។ លោក Lukashenko ក៏ដូចជារុស្ស៊ី បានចោទប្រកាន់ប្រទេសលោកខាងលិចដដែលថាបានព្យាយាមបំផ្លាញរដ្ឋរបស់លោក និងនិយាយថា ការដាក់ពង្រាយនុយក្លេអ៊ែរគឺចាំបាច់ដើម្បីរារាំងអ្នកឈ្លានពានដែលមានសក្តានុពល។ លោកបាននិយាយថា អាវុធមួយចំនួនស្ថិតនៅក្នុងប្រទេសបេឡារុស ហើយនៅចំណុចមួយបាននិយាយថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធទាំងនេះនោះទេប្រសិនបើចាំបាច់ ខណៈការពិគ្រោះយោបល់ជាមួយរុស្ស៊ីនឹងត្រូវការ៕

បារាំងដាក់ពង្រាយនគរបាល៤៥.០០០នាក់ ដើម្បីបង្ក្រាបកុបកម្មដែលមិនអាចទទួលយកបាន

2023/07/01 04:57:32 pm        130
បារាំង៖ ប្រទេសបារាំងកាលពីថ្ងៃសុក្រ បានដាក់ពង្រាយមន្ត្រីចំនួន ៤៥,០០០ នាក់ គាំទ្រដោយរថពាសដែកធុនស្រាល ដើម្បីដោះស្រាយការតវ៉ាដ៏ហិង្សានៅយប់ទីបួនជាប់គ្នា បន្ទាប់ពីនគរបាលបានបាញ់សម្លាប់យុវជនម្នាក់។ អង្គភាពនគរបាលបង្រ្កាប និងកងកម្លាំងសន្តិសុខផ្សេងទៀត បានគាំទ្រនៅទូទាំងប្រទេស ដើម្បីបង្ក្រាបអំពើហិង្សា និងកុបកម្មជុំវិញការបាញ់ប្រហារនោះ ដែលបានកើតឡើងអំឡុងពេលបញ្ឈប់ចរាចរណ៍នៅជាយក្រុងប៉ារីសកាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់មកបានប្រញាប់ប្រញាល់ត្រឡប់មកពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដើម្បីដឹកនាំកិច្ចប្រជុំដោះស្រាយវិបត្តិ ដែលបានរិគន់ថាជាការបំពានមិនអាចទទួលយកបាននៃការស្លាប់របស់យុវជនម្នាក់។ភាពចលាចលនេះ ត្រូវបានបង្កឡើងដោយការសម្លាប់យុវជន Nahel អាយុ ១៧ ឆ្នាំ ដែលបានធ្វើអោយមានការឈឺចាប់រយៈពេលជាយូរអំពីការត្រួតពិនិត្យ និងការរើសអើងពូជសាសន៍នៅក្នុងតំបន់ជាយក្រុងដែលមានប្រាក់ចំណូលទាប និងជនជាតិភាគតិចរស់នៅច្រើនរបស់ប្រទេសបារាំង។ យោងតាមអភិបាលក្រុងNanterre (ណង់ទែរ) នៅជាយក្រុងប៉ារីសជាកន្លែងដែលយុវជនរូបនេះរស់នៅនិងត្រូវបានសម្លាប់បានឲ្យដឹងថា សពនឹងត្រូវបញ្ចុះនៅក្នុងពិធីមួយនៅថ្ងៃសៅរ៍នេះ ។ លោក Macron បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងសម្ពាធសម្រាប់ការឆ្លើយតបយ៉ាងខ្លាំង និងការព្រួយបារម្ភនៃការបង្កឱ្យមានប្រតិកម្មកាន់តែខ្លាំង។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin (ហ្សេនេរ៉ាល់ ដាម៉ាណាំង) បានប្រាប់ទូរទស្សន៍ TF1 ថា អង្គភាពបង្ក្រាបទាំងនគរបាល និងកម្លាំងល្បាតយោធាប៉ារ៉ា ស្ថិតក្នុងចំណោមមន្ត្រីចំនួន ៤៥.០០០នាក់ ដែលត្រូវបានដាក់ពង្រាយកាលពីថ្ងៃសុក្រ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួននេះធៀបនឹង ៤០.០០០នាក់ កាលពីយប់មុន នៅពេលដែលកម្លាំងនគរបាលបានបរាជ័យក្នុងការទប់ស្កាត់សំណង់ចំនួន ៤៩២កន្លែង ដែលត្រូវបានបំផ្លាញ រថយន្តចំនួន ២.០០០គ្រឿងត្រូវបានដុត និងអគ្គិភ័យ៣.៨៨០កន្លែង បានឆេះនៅទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

2023/07/01 02:32:49 pm        167
នៅព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ និងមីទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវីយ៍ លើកទី៧២ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោមអធិបតីភាព​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និង​​សមាជិក សមាជិកា ចូលរួមប្រមាណជាង ៧ ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិពណ៌​កោះពេជ្រ។ 

សម្តេចតេជោ៖ រដ្ឋធម្មនុញ្ញ​ ឬច្បាប់ណាក៏ដោយ មិនបានកំណត់ឲ្យរាជរដ្ឋាភិបាល ទៅពិគ្រោះជាមួយសង្គមស៊ីវិលនោះទេ

2023/06/30 10:39:53 pm        196
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយនៅកម្ពុជា មិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ ជាមួយក្រុមអង្គការសង្គមស៊ីវិលនោះទេ ខណៈសង្គមស៊ីវិលមួយក្តាប់តូច​ដែល​ស៊ីលុយពីបរទេស​ហើយ​លើក​បន្តុប​ខ្លួន​ឯងថា ​តំណាងឲ្យអ្នកនេះអ្នកនោះ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ ក្រោយ​រាជរដ្ឋាភិបាល​ធ្វើច្បាប់​អ្វីមួយនោះ។ថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាស​នានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ក្រុមពួកលោកឯងកុំចង់ធ្វើជាអង្គការក្រៅរាជរដ្ឋាភិបាល​ចាត់តាំង​គ្នាឯងបីបួននាក់ រួចមកធ្វើជាអ្នករារាំងមន្រ្តីជាប់ឆ្នោត ​ចេញពីសភា និងព្រឹទ្ធសភា​ ខណៈមន្រ្តីជាប់​ឆ្នោតនេះ​ គឺតំណាងឲ្យប្រជាពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយ​បរទេស​គ្រាន់តែតំណាង​ឲ្យមនុស្ស​ប៉ុន្មាននាក់ ដែលពួកក្រុមអ្នកឯងតែងតាំងគ្នាឯងទេ ​តែមកចេញជាសេចក្តីថ្លែងការណ៍ ហើយមានអ្នកខ្លះទៀតគិតថាធ្វើហ្នឹងខុស​នីតិវិធី (ធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត) ដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល​ អញ្ចឹងទេខ្ញុំគ្រាន់ ​តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយ សង្គមស៊ីវិលនោះទេ….ឲ្យស្គាល់ច្បាប់ហើយសូមកុំព្រហើន។ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺចង់ចំអកឲ្យក្រុមអង្គការក្រៅ​រាជ​រដ្ឋាភិបាល​មួយក្តាប់តូច ​ដែលតែងតែលើកបន្តុបខ្លួនឯងថា តំណាងឲ្យអ្នកនេះអ្នកនោះប៉ុន្មាននាក់ ហើយចេញសេចក្តីថ្លែងការណ៍ជំទាស់ ​ក្រោយរដ្ឋសភាអនុម័តទាំងស្រុង​ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី កាលពីកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីការពារដំណើរការ នៃការបោះឆ្នោតពីផែនការ ឬឧបាយកល និងនយោបាយនានា​ ក្នុងការ​ប៉ុនប៉ង​បំផ្លាញការបោះឆ្នោត មិនមែនជាការ​កាត់សិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺធ្វើឡើងដើម្បីការពារនូវភាពសុខសាន្ត​របស់បង ​ប្អូនប្រជាពលរដ្ឋ ​និងដំណើរការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

ឯកឧត្តមនេត សាវឿន អំពាវនាវអាជ្ញាធរ និងលោកគ្រូអ្នកគ្រូបន្តអប់រំសិស្សានុសិស្សអំពីផលប៉ះពាល់គ្រឿងញៀន

2023/06/30 10:25:28 pm        174
ព្រៃវែង៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានណែនាំ​ដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូបន្តអប់រំ ​ដល់សិស្សានុសិស្សឲ្យបានជាប្រចាំទាក់ទង​និង​ផលប៉ះពាល់គ្រឿងញៀន ​ខណៈគ្រឿងញៀន​នេះនឹងនាំឲ្យ មានហានិភ័យខ្ពស់ចំពោះអនាគត​យុវជន និងសង្គមជាតិ។ឯកឧត្តម បានថ្លែងថា«ក្នុងនាំអាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំង​មានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់​ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាង​ធ្លាក់ចូល​អន្ទាក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន​កុំចង់ដឹងកុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់»។ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តម នេត សាវឿន ក៏មិនភ្លេចណែនាំដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយ​បើកបរ​ត្រូវប្រកាន់ស្ដាំ ​ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ​ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ ហើយនិង​មិនត្រូវ​បើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅ​របស់ខ្លួនមុនចេញពីផ្ទះ​ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍នេះផងដែរ ខណៈចរាណ៍​នេះបានស្លាប់មនុស្សក្នុងមួយថ្ងៃៗជា ​មធ្យមពី៤ទៅ៥នាក់។ក្នុងឱកាសឱកាសនោះដែរ ​ឯកឧត្តម នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានជំរុញ​ក៏ដូចជា​ដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល​ឲ្យកាន់​តែមានប្រសិទ្ធភាពបន្ថែមទៀត ​សំដៅរក្សាសន្ដិសុខ ​សណ្ដាប់ធ្នាប់​ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀនផងដែរ៕អត្ថបទ៖ បានចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការបាញ់ប្រហារយ៉ាងកក្រើកក្នុងសាលារៀននៅហ្វីលីពីនបង្កឱ្យមានក្ដីបារម្ភទូទាំងប្រទេស
08/19/2026 11:08 AM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរិះគន់សមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថាជាការគំរាមកំហែងដោយបើកចំហ
08/19/2026 11:08 AM
លោក Trump និយាយថា ពុំមានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់ ហើយក៏ពុំមានគម្រោងចរចាដែរ
08/19/2026 11:08 AM
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
08/19/2026 11:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
08/19/2026 11:08 AM
Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
08/19/2026 10:08 AM
ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM
កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី
08/19/2026 08:08 AM