ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ាក់ អារ៉ាប់រួម និងបណ្តាប្រទេសម៉ូស្លីមផ្សេងទៀត ថ្កោលទោសការដុតគម្ពីរកូរ៉ាន នៅរដ្ឋធានីស្តុកខូម

2023/06/30 07:13:43 pm        153
អារ៉ាប់៖ ប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម និងប្រទេសម៉ូស្លីមជាច្រើនផ្សេងទៀត បានថ្កោលទោសការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន នៅទីក្រុងស្តុកខូម (Stockholm) ប្រទេសស៊ុយអែត ខណៈដែលប្រជាជនម៉ូស្លីមទូទាំងពិភពលោក បានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់អ្នកកាន់សាសនាឥស្លាម។បុរសម្នាក់ដែលត្រូវបានប្រាប់ថាជាជនជាតិអ៊ីរ៉ាក់ បានហែក និងដុតគម្ពីរកូរ៉ាន នៅខាងក្រៅវិហារឥស្លាម នាកណ្តាលទីក្រុងស្តុកខូម (Stockholm) ក្នុងអំឡុងបាតុកម្មមួយ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) ដោយទង្វើនេះ បានបង្កជាកំហឹង ក្នុងប្រទេស នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។បើយោងតាមការផ្សាយពីបណ្ដាញសារព័ត៌មានអ៊ីរ៉ាក់ បាតុករអ៊ីរ៉ាក់រាប់សិបនាក់ បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើបាតុកម្មដោយកំហឹង ពីសំណាក់បព្វជិតស៊ីអ៊ីតដ៏មានឥទ្ធិពល លោក Muqtada al-Sadr ( ម៉ុតតាដា អាល់សាដ)។ប្រទេសម៉ារ៉ុកបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែត ដើម្បីតវ៉ាដោយមិនមានពេលវេលាកំណត់ និងបានកោះអញ្ជើញភារធារីរបស់ស៊ុយអែត ប្រចាំនៅទីក្រុងរ៉ាបាត (Rabat) ដើម្បីមកស្ដាប់នូវការបង្ហាញពីការថ្កោលទោសយ៉ាងខ្លាំងរបស់ព្រះរាជាណាចក្រនេះ ចំពោះការវាយប្រហារនេះ និងការបដិសេធរបស់ខ្លួន ចំពោះទង្វើដែលមិនអាចទទួលយកបាននេះ ហើយប្រទេសលីបង់ ស៊ូដង់ និងហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលបានកោះហៅក្រុមអ្នកការទូតជាន់ខ្ពស់ស៊ុយអែត នៅក្នុងដីរបស់ខ្លួនរៀងៗខ្លួនដែរ។ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការដែលត្រូវបានអនុញ្ញាតដោយតុលាការស៊ុយអែត គឺជាការ «បង្កហេតុ មិនឆ្លាត និងមិនអាចទទួលយកបាន» ជាពិសេសក្នុងអំឡុងពេលធម្មយាត្រា Hajj(ហាជី) និងពិធីបុណ្យ Eid al-Adha របស់ម៉ូស្លីម។ រីឯក្រសួងការបរទេសស៊ូដង់បានពណ៌នាការធ្វើបែបនេះថា ជា «ទង្វើដ៏អាម៉ាស់ និងបង្កហេតុដល់ប្រជាជនម៉ូស្លីម ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Eid al-Adha»។នគរបាលស៊ុយអែត បានចោទប្រកាន់បុរស ដែលបានដុតកម្ពីរពិសិដ្ឋនេះ ពីបទបង្កជម្លោះ ប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍៕

មនុស្សជាង៤០០នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំង បន្ទាប់ពីការតវ៉ាកើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/06/30 06:21:18 pm        170
បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បានប្រាប់ទូរទស្សន៍ BFMTV ថា មនុស្សយ៉ាងហោចណាស់៤២១នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេសបារាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ មកដល់ព្រឹកថ្ងៃសុក្រនេះ ខណៈរលកនៃការតវ៉ាបានរាលដាលពាសពេញប្រទេស ក្រោយនគរបាលបានបាញ់សម្រាប់ក្មេងប្រុសជំទង់ម្នាក់ ។ ទីក្រុងធំៗនៅក្នុងប្រទេសបារាំង បានជួបប្រទះកុបកម្មយប់ទី៣ ខណៈលោកប្រធានាធិបតី Emmanuel Macron បានព្យាយាមពន្លត់កំហឹងសាធារណៈដែលកំពុងក្ដៅគគុកបង្កឡើងដោយនគរបាលបានបាញ់សម្លាប់យុវជនម្នាក់កូនកាត់អាល់ហ្សេរី -ម៉ារ៉ុក អំឡុងត្រួតពិនិត្យចរាចរណ៍។ ក៏មានការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍ផងដែរ រវាងក្រុមយុវជន និងក្រុមមន្ត្រីនគរបាល នៅក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលមនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រតិបត្តិការផ្នែកដឹកជញ្ជូនសាធារណៈមួយចំនួនរបស់រដ្ឋធានីនេះ ក៏ត្រូវបានផ្អាកផងដែរ។ ភាពចលាចល នៅក្នុងប្រទេសបារាំង នៅពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់កុបកម្មកាលពីឆ្នាំ២០០៥ ដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេសជាច្រើនសប្ដាហ៍ និងបានបង្ខំឲ្យលោកប្រធានាធិបតី ហ្សាកស៊ីរ៉ាក(Jacques Chirac) ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយកាលនោះ មនុស្សជាង៦.០០០នាក់ ត្រូវបានចាប់ខ្លួន៕

មន្ទីរបញ្ចកោណ ៖ បាឡុងចារកម្មរបស់ចិន ពុំបានប្រមូលទិន្នន័យជុំវិញសហរដ្ឋអាមេរិកទេ

2023/06/30 06:12:33 pm        122
អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៩ មិថុនា ថា បាឡុងចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់អាមេរិកលើមហាសមុទ្រអាត្លង់ទិកកាលពីខែកុម្ភៈ ពុំបានប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់អីនោះទេ ខណៈបាឡុងនោះបានហោះនៅទូទាំងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាត រ៉ៃឌ័រ (Pat Ryder) បាននិយាយថា វាជាការវាយតម្លៃរបស់យើងនៅពេលនេះ ដែលបាឡុងនោះពុំបានប្រមូលអ្វីទេ ដោយគ្រាន់តែហោះឆ្លងកាត់សហរដ្ឋអាមេរិក ឬហោះហើរលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ។ លោក រ៉ៃឌ័រ បាននិយាយថា សហរដ្ឋអាមេរិក បានចាត់វិធានការដើម្បីកាត់បន្ថយការប្រមូលព័ត៌មានសម្ងាត់ដោយបាឡុង។ លោករ៉ៃឌ័រ បាននិយាយដោយគ្មានការពន្យល់បន្ថែមថា ពិតណាស់កិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើបានរួមចំណែកចំពោះរឿងនោះ ។ បាឡុងដ៏ធំដោយមានផ្ទុកគ្រឿងអេឡិចត្រូនិចដ៏ធំបានហោះពីលើសហរដ្ឋអាមេរិកពីរដ្ឋអាឡាស្កា (Alaska)នៅភាគពាយព្យ ទៅកាន់រដ្ឋ សោយខារ៉ូឡាយណា (South Carolina) នៅភាគខាងកើតកាលពីចុងខែមករា ដល់ដើមខែកុម្ភៈឆ្នាំនេះ ដោយឆ្លងកាត់ពីលើមូលដ្ឋានយោធាដ៏រសើប និងជំរុញឲ្យមានការព្រួយបារម្ភថាទីក្រុងប៉េកាំងកំពុងស្វែងរកព័ត៌មានសម្ងាត់សំខាន់ៗ។បាឡុងនោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅក្បែរឆ្នេរសមុទ្រ South Carolina ហើយត្រូវបានស្រង់ចេញពីមហាសមុទ្រអាត្លង់ទិកដោយយោធាអាមេរិក ដែលបានសិក្សាវត្ថុបន្ទុករបស់បាឡុងនេះ តាំងពីពេលនោះមក។ ឧបទ្ទវហេតុនេះបានជំរុញឲ្យមានភាពតានតឹងថ្មីនៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ៕

មេដឹកនាំសហភាពអឺរ៉ុប គាំទ្រការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន

2023/06/30 06:09:35 pm        259
អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងធ្វើការប្តេជ្ញាចិត្តរយៈពេលវែងដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីលោក Volodymyr Zelenskiy បានជំរុញឱ្យមេដឹកនាំអឺរ៉ុបចាប់ផ្តើមការងារលើជុំទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល មេដឹកនាំបានរំលឹកឡើងវិញនូវការថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបាននិយាយថាសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់ការប្តេជ្ញាចិត្តដែលនឹងជួយប្រទេសអ៊ុយក្រែនការពារខ្លួនក្នុងរយៈពេលវែង។នៅក្នុងឯកសារដែលសង្ខេបសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូល មេដឹកនាំបាននិយាយថាពួកគេនឹងពិចារណាឲ្យបានឆាប់រហ័សនូវទម្រង់នៃការប្តេជ្ញាចិត្តទាំងនេះ។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បាននិយាយថាពួកគេអាចបង្កើតការគាំទ្រពីសហភាពអឺរ៉ុបដែលមានស្រាប់ ដូចជាមូលនិធិសម្របសម្រួលសន្តិភាពអឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានរាប់ពាន់លានអឺរ៉ូលើអាវុធសម្រាប់ប្រទេសអ៊ុយក្រែន និងបេសកកម្មបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន។អ៊ុយក្រែនបានអះអាងថា វិធីដ៏ល្អបំផុតដើម្បីធានាបានសន្តិសុខផ្ទាល់របស់ខ្លួន ហើយដែលអឺរ៉ុបត្រូវធ្វើសម្រាប់ខ្លួនដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ ប៉ុន្តែទីក្រុង Kyiv បានទទួលស្គាល់ថា វាមិនអាចទៅរួចនោះទេក្នុងពេលអំឡុងសង្គ្រាម ហើយសម្ព័ន្ធណាតូ មានខ្វែងគំនិតគ្នាលើបញ្ហាថាតើខ្លួនអាចអនុញ្ញាតឲ្យសំណើរបស់អ៊ុយក្រែនក្លាយជាការពិតបាន ឆាប់ប៉ុណ្ណានៅពេលបន្ទាប់៕

យានិកអ៊ីតាលីត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីមានការហោះហើរពាណិជ្ជកម្មលើកដំបូងដ៏មិនគួរឲ្យជឿរបស់យានចម្លង Virgin Galactic

2023/06/30 06:04:49 pm        212
អ៊ីតាលី៖ អាកាសយានិកបុរស ៣រូបមកពីប្រទេសអ៊ីតាលី បានហោះឡើងចម្ងាយជាង ៥០ម៉ាយល៍ (៨០គីឡូម៉ែត្រ) ពីលើវាលខ្សាច់របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅលើយន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Galactic ដែលជាការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនដោយការបង់ប្រាក់ពីអតិថិជន ដែលធ្វើដំណើរទៅកៀកនឹងទីអវកាស គិតចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Richard Branson បានបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០០៤។មន្ត្រីកងទ័ពអាកាសអ៊ីតាលី ២នាក់ និងវិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) របស់ប្រទេសអ៊ីតាលី បានជិះយានអវកាសលំដាប់ទី២ រយៈពេលខ្លីជាមួយសមាជិកយានិកករបស់យន្តហោះរ៉ុក្កែត Virgin Galactic ៣នាក់ ដែលក្នុងនោះ ២នាក់ បានបើកយាន VSS Unity នៅពេលដែលយាននោះ ត្រូវបានបាញ់បង្ហោះ ក្នុងរយៈកំពស់យ៉ាងខ្ពស់ពីផ្ទៃនៃយានតួភ្លោះ ដែលដឹកយន្តហោះរ៉ុក្កែតនោះ។វិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) លោក Pantaleone Carlucci បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាមិនគួរជឿសោះ។ ការបង្កើនល្បឿន ការហោះឡើង និងបន្ទាប់មក មីក្រូទំនាញ ហើយខ្ញុំត្រូវផ្តោតអារម្មណ៍ជាមួយនឹងការធ្វើតេស្តសាកល្បងរបស់ខ្ញុំ ជាមួយនឹងក្តារបន្ទះទ្រាប់ជង្គង់របស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ឆ្លៀតឱកាសមើលទៅខាងក្រៅដែរ ហើយទិដ្ឋភាពគឺអស្ចារ្យណាស់»។ប្រមាណជា ៧៥នាទីបន្ទាប់ពីការចាកចេញពីដីជាមួយនឹងយានមេ យានអវកាស VSS Unity បានហោះត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសុវត្ថិភាពលើផ្លូវរត់នៅឯ Spaceport America ដែលជាអគារគ្រប់គ្រងដោយរដ្ឋ នៅជិតទីក្រុង Truth or Consequences របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico)៕

នគរបាលដែលបានបាញ់សម្លាប់យុវជនម្នាក់នៅបារាំង សូមអភ័យទោសពីគ្រួសារជនរងគ្រោះ ខណៈការប៉ះទង្គិចផ្ទុះកាន់តែខ្លាំង

2023/06/30 05:09:19 pm        130
បារាំង៖ មេធាវីរបស់លោក បាននិយាយថា នគរបាលម្នាក់ដែលបានបាញ់សម្លាប់យុវជនបារាំង នៅក្នុងតំបន់ដាច់ស្រយាលរដ្ឋធានីប៉ារីស កាលពីថ្ងៃអង្គារ ទី២៧ មិថុនា បង្កឲ្យផ្ទុះការតវ៉ាដោយហិង្សាទូទាំងប្រទេស បានសូមអភ័យទោសចំពោះក្រុមគ្រួសារជនរងគ្រោះខណៈកំពុងជាប់ឃុំខ្លួន។  លោក ឡូរ៉ង់ ហ្វ្រង់ លីយ៉ង់ណា (Laurent-Franck Lienard) បានប្រាប់ទូរទស្សន៍ បារាំង BFMTV កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពាក្យសម្ដីដំបូង ដែលលោកបានពោលគឺពាក្យ សូមឣភ័យទោស និង ពាក្យចុងក្រោយដែលលោកបាននិយាយក៏ជាពាក្យសូមអភ័យទោសដែរដល់ក្រុមគ្រួសារជនរងគ្រោះ។  លោកបានបន្ថែមថា លោកធ្វេសប្រហែសមួយពេល លោកមិនចង់ក្រោយទៅធ្វើការពីព្រលឹមដើម្បីសម្លាប់មនុស្សនោះទេ ។លោកមិនចង់សម្លាប់យុវជនរូបនោះទេ។ ប្រទេសបារាំង ត្រូវបានជួបភាពចលាចល ដោយសារការតវ៉ា ជាច្រើនថ្ងៃមកនេះ បន្ទាប់ពីយុវជនវ័យ១៧ឆ្នាំឈ្មោះ ណាហេល ត្រូវបានបាញ់សម្លាប់នៅទីប្រជុំជនណង់ទែរ (Nanterre) អំឡុង ឈប់ត្រួតពិនិត្យចរាចរណ៍ ថតវីដេអូ ដែលបានឈានដល់ការប្រើអំពើហិង្សា និងការជជែញដេញដោលដ៏ចម្រូងចម្រាស់អំពីយុទ្ធសាស្ត្ររបស់នគរបាល ។ប្រភពមួយដែលដឹងការស៊ើបអង្កេតនោះ បាននិយាយថា យុវជន ដែលពុំទាន់គ្រប់អាយុកាន់ប័ណ្ណបើកបរស្របច្បាប់ពេញសិទ្ធិនៅក្នុងប្រទេសបារាំងរូបនេះ បានបើកបររថយន្តដោយខុសច្បាប់ រដ្ឋអាជ្ញាធរទីប្រជុំជនណង់ទែរ បាននិយាយថា លោកបានដឹងថានគរបាល ធ្លាប់បរាជ័យក្នុងការអនុវត្តន៍បទបញ្ជាបញ្ឈប់ចរាចរណ៍៕

នគរបាល ដែលបានបាញ់សម្លាប់យុវជនម្នាក់ក្នុងពេលត្រួតពិនិត្យចរាចរណ៍នៅបារាំង ត្រូវបានឃុំខ្លួនដោយចទប្រកាន់ពីបទមនុស្សឃាត

2023/06/30 05:03:11 pm        150
បារាំង៖ នគរបាលបារាំងម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃុំខ្លួនជុំវិញការបាញ់សម្លាប់យុវជនម្នាក់ នៅជិតរដ្ឋធានីប៉ារីសកាលពីថ្ងៃអង្គារ។ យុវជនវ័យ១៧ឆ្នាំម្នាក់ ដែលមានឈ្មោះថា ណាហេល អឹម (Nahel M) ត្រូវបានបាញ់ក្នុងរយៈចម្ងាយមធ្យម ខណៈរូបគេបានបើករត់គេចហើយក្រោយមកបានបុកនឹងបង្គោលសញ្ញាឲ្យឈប់ភ្លាមៗ។ ការផ្ទុះកំហឹងចំពោះការស្លាប់របស់យុវជនរូបនេះ បានបង្កឲ្យផ្ទុះអំពើហិង្សាទូទាំងប្រទេស ។ ក្បួនតវ៉ាមួយដឹកនាំដោយម្ដាយរបស់ជនរងគ្រោះ ត្រូវបានរារាំងដោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្នុងភាពរំជើបជំរួលនៅយប់ទី៣ ក្រុមអ្នកតវ៉ា ជាច្រើនត្រូវបានចាប់ខ្លួនក្នុងទីក្រុងលីល(Lille)និងម៉ាកសី (Marseille)។នៅក្នុងទីប្រជុំជនណង់ទែរ (Nanterre)ជាទីដែលយុវជនត្រូវបានបាញ់ស្លាប់ ឣគ្គិភ័យដ៏ធំមួយ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅហ៊ុទ័ព្ធអគារធនាគារមួយកន្លែងនៅជាន់ផ្ទាល់ដី។  វីដេអូ និងរូបភាពនៅលើបណ្ដាញសង្គម ក៏បានបង្ហាញផងដែរ ពីគំនរសំរាម កំពុងត្រូវបានឆាបឆេះ នៅតាមកន្លែងមួយចំនួន។ សេវារថយន្តក្រុង និងរយន្តដឹកអ្នកដំណើរនៅក្នុងទីក្រុងប៉ារីស និងតំបន់ជាច្រើនទៀត បានឈប់ប្រតិបត្តិការនៅម៉ោង ២១ ម៉ោងក្នុងស្រុក ជាការត្រៀមជើងការសម្រាប់ទប់អំពើហិង្សាផ្សេងទៀត ។ តំបន់ដាច់ស្រាយាលមួយចំនួនបានប្រកាសអុវត្តន៍បម្រាមគោចរនៅពេលយប់។សេវាដឹកជញ្ជូនផ្សេងៗក៏ត្រូវបានរំខានផងដែរនៅក្នុងទីក្រុងលីល និងទួរស៍ (Tours)។នគរបាលចំនួន៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយពេញទូទាំងប្រទេសបារាំងដើម្បីទប់ទល់ភាពចលាចល បន្ទាប់ពីរថយន្ត និងអគារជាច្រើនត្រូវបានបំផ្លាញក្នុងអំពើកុបកម្មនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសនេះកាលពីយប់ថ្ងៃអង្គារនិងពុធ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បាននិយាយថាក្រុមមន្ត្រីចំនួន១៧០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាតែយប់ថ្ងៃពុធមួយថ្ងៃប៉ុណ្ណោះ និងមនុស្សជាង២០០នាក់ ត្រូវបានចាប់ខ្លួន៕

សម្តេចតេជោ នៅតែក្រើនរំលឹកថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នា ការពារសន្តិភាពឱ្យខាងតែបាន

2023/06/30 04:52:45 pm        641
ពោធិ៍សាត់៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត៧ពាន់នាក់នៅខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែក្រើនរំលឹកថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការយកចិត្តទុកជាប្រចាំ​ទៅលើសុខទុក្ខនិង​ការអភិវឌ្ឍ​ផ្តល់នូវសេចក្តីសុខ និងការអភិវឌ្ឍថ្មីៗបន្ថែម ដើម្បីបង្កើតឱកាសការងារបន្ថែម​ជូន​ប្រជាជន ហើយទាក់ទិននឹងរឿងនេះ សម្តេចនៅតែអះអាងថា ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នា​ការពារសន្តិភាពឱ្យខាងតែបាន។សូមបញ្ជាក់ថា សុខសន្តិភាពដែលរកបានដោយលំបាក តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមាន​សម្តេច​ជា​មគ្គទេសក៍​ឆ្នើមបានយកជីវិតជាដើមទុននាំមកនូវការបង្រួបបង្រួមជាតិ ក្រោមដំបូល​នៃរាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ មានរយៈពេល២៥ឆ្នាំហើយ ដែល​នៅក្នុង​ប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំមិនដែលមាន គឺមានតែជម្លោះ និងសង្គ្រាមបែកបាក់ជាតិ ៕

សម្តេចតេជោ៖ អ្វីដែលយើងបាននិងកំពុងធ្វើគឺដើរត្រូវទិសហើយ

2023/06/30 04:46:01 pm        129
ពោធិ៍សាត់៖ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់​ នៅព្រឹកថ្ងៃទី៣០ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវមោទកភាពថា អ្វីដែលយើងបាននិងកំពុងធ្វើសព្វថ្ងៃនេះ គឺដើរត្រូវទិសហើយ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់បែបនេះ ដោយផ្អែកលើការ​ស្ទង់មតិ​របស់ជន បរទេសដែលសម្តេច​បានជួលដោយស្ងាត់ៗ​ដើម្បីចង់ដឹងអំពីអ្វីដែលធ្វើត្រូវ​និងអ្វីដែល​នៅខ្វះចន្លោះ។អំពីការស្ទង់មតិនេះសម្ដេចតេជោ មានប្រសាសន៍បន្តថា ​ទោះជាយ៉ាងណា លទ្ធផលនេះឱ្យឃើញ​តែ​មនុស្សប៉ុន្មាននាក់ទេ​ រួចហើយរកវិធី ​កែសម្រួលដោយស្ងាត់ៗ រាប់ទាំងការស្ទង់មតិទៅ​លើ​បុគ្គលម្នាក់ៗ តែម្តង នៃបក្សនយោបាយនានា រួមទាំង នៅក្នុងបក្សប្រជាជនផងដែរ ហើយ តាម​រយៈនៃការស្ទង់មតិនេះ ក៏បានរកឃើញថា អ្នកដែលបានបោះឆ្នោតឲ្យសម្ដេចភាគ​ច្រើន​ស្ត្រី មានច្រើនជាងបុរស​ដែលសំឡេងគាំទ្របែបនេះ មានជាច្រើនឆ្នាំមកហើយៗ​តាមរយៈការរក​ឃើញលទ្ធផល ​នៃចំណុចវិជ្ជមាន ​និងអវិជ្ជមានមួយចំនួនបាន​ជា​រាជរដ្ឋាភិបាល ​ក៏ដូចជាខាង​គណបក្សបាន​បញ្ជូន​មន្ត្រី​ឱ្យទៅជួយមូលដ្ឋាន៕

ឯកឧត្តម វេង សាខុន៖ សម្តេចតេជោ ហ៊ុន សែន តែងគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី

2023/06/30 04:43:19 pm        143
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី នៅស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។មានប្រសាសន៍ទៅកាន់បងប្អូនជាអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ២០៩នាក់ នាព្រឹកនេះ ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ បារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនយើងដែលជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលីក្នុងបុព្វហេតុជាតិយើង។ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបុព្វហេតុរំដោះជាតិ ការពារជាតិ ការពារអាយុជីវិតប្រជាជនយើង អតីតយុទ្ធជនយើងទាំងអស់បានចូលរួមជាមួយសម្តេចតេជោ ធ្វើការលះបង់គ្រប់បែបយ៉ាង និងពលីកម្មយ៉ាងធំធេងបំផុត បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារ ពលីជីវិត ដោយឥតរារែកនោះឡើយ។យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភ្លើងសង្រ្គាមដែលបានធ្វើឱ្យប្រទេសយើងប្រេះបាក់បែក ប្រជាជនយើងពោរពេញទៅដោយទឹកភ្នែក ព្រាត់ប្រាសក្រុមគ្រួសារ ជីវភាពខ្វះខាត និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ហើយបងប្អូនអតីតយុទ្ធជនយើងខ្លះបានស្លាប់ ខ្លះទៀតក៏បានរួចផុតពីក្ដីស្លាប់ តែក៏ត្រូវធ្លាក់ខ្លួនពិការភាពដល់សព្វថ្ងៃនេះ។ ដូច្នេះ ដើម្បីបញ្ចៀសសោកនាដកម្មនេះកុំឱ្យកើតមានឡើងមកវិញ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមនេះឱ្យបានគង់វង្សដូចបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវបន្តរួមដំណើរជាមួយសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំអាក់ខានឱ្យសោះ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ២០៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ស្មើៗគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសអារ៉ាប់រួម ចោទប្រកាន់អ៊ីរ៉ង់ពីការបាញ់មីស៊ីលបាលីស្ទីកទៅលើនាវាដឹកជញ្ជូនទំនិញ
08/19/2026 11:08 AM
ការបាញ់ប្រហារយ៉ាងកក្រើកក្នុងសាលារៀននៅហ្វីលីពីនបង្កឱ្យមានក្ដីបារម្ភទូទាំងប្រទេស
08/19/2026 11:08 AM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរិះគន់សមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថាជាការគំរាមកំហែងដោយបើកចំហ
08/19/2026 11:08 AM
លោក Trump និយាយថា ពុំមានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់ ហើយក៏ពុំមានគម្រោងចរចាដែរ
08/19/2026 11:08 AM
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
08/19/2026 11:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
08/19/2026 11:08 AM
Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
08/19/2026 10:08 AM
ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី
08/19/2026 10:08 AM