ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាឆ្នាំនេះ នឹងប្រារព្ធពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិទ្រង់ទ្រាយធំ

2023/06/30 04:36:10 pm        251
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក ព្រមទាំងបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់​កាតព្វកិច្ច​ផ្សេងៗ និង​បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ជាដើម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ្ននេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅរាជធានីភ្នំពេញ រាប់ទាំងបុណ្យឯករាជ្យជាតិផង ពីព្រោះជាខួប៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិខ្មែរ។ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺបានធ្វើឡើង នៅក្នុង​ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាសនានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តពោធិ៍សាត់

2023/06/30 02:29:02 pm        482
ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​ នេះ បន្ដ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសជម្រើសយកអាខោនTiktok ណាដែលប្រើប្រាស់រូប និងឈ្មោះសម្តេច មានចំនួនអ្នកFollowsច្រើនជាងគេមកប្រើប្រាស់អាខោនTiktokផ្លូវការរបស់សម្តេចតែម្តង ខណៈដែលសម្តេចបានលុបអាខោន Facebookជាផ្លូវការ នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោនfacebookផ្លូវការរបស់សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ដោយសម្តេចបានព្រមានកាត់ផ្តាច់ទំនាក់ទំនងបណ្តាញសង្គមនេះនៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំងនៅផ្គើនព្រហើន ។ទោះជាយ៉ាងណា សម្តេចមិន ចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នា download អាខោន tiktok និងបណ្តាញសង្គមផ្សេងៗទៀត ប្រសិនបើមានការគំរាមកំហែង ឬចេតនាណាមួយ ពាក់ព័ន្ធផលលំបាក នៃការប្រើប្រាស់បណ្តាញសង្គមFacebook ដែលជាបណ្តាញមានហានិភ័យខ្ពស់ និងពិបាកក្នុងការគ្រប់គ្រង ការពារ ថែរក្សា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងមានភក្តីភាព ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យរួមគ្នាខិតខំរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ រក្សាចាស់ បង្កើនថ្មីលើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមលទ្ធផលស្ទង់មតិគ្រប់ការបោះឆ្នោតទាំងអស់ មានស្ត្រីច្រើនជាងបុរស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រធានគណបក្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសលើការអភិវឌ្ឍ និងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ខណៈសម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់ វិភាគលើការងារសំខាន់របស់កម្ពុជា និងស្វែងរកបញ្ហាមកធ្វើការដោះស្រាយផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យទូតកម្ពុជាទាំងអស់ ប្រចាំនៅតាមបណ្ដាប្រទេសផ្សេងៗ ត្រូវចេះធ្វើសេដ្ឋកិច្ច។ បើមិនចេះធ្វើ សេដ្ឋកិច្ច គឺមិនអនុញ្ញាតឱ្យធ្វើជាតំណាងរបស់កម្ពុជា ប្រចាំនៅតាមបណ្ដាប្រទេសទាំងឡើយ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។សម្តេចបញ្ជាក់ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ»។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បញ្ហាបាតុកម្មទាមទារប្រាក់ខែ មិនមែនជារឿងព្រួយបារម្ភចំពោះកម្មករនិយោជិតទៀតនោះទេ ប៉ុន្ដែអ្វីដែលត្រូវគិតគូគឺរដ្ឋបាលក្នុងរោងចក្រ និងអាជ្ញាធរត្រូវគោរពសិទ្ធិកម្មករ។«បើសិនមានបញ្ហាអ្វីកើតឡើងផ្នែករដ្ឋបាល និងអាជ្ញាធរត្រូវរួមគ្នាដោះស្រាយឱ្យបានឆាប់កុំទៅពឹងពាក់សហជីពឱ្យសោះ»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងចាត់តាំងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដ៏ធំនៅទីក្រុងភ្នំពេញ ក្រៅពីនេះក៏នឹងរៀបចំព្រះរាជពិធីបុណ្យឯករាជ្យជាតិដ៏ធំផងដែរ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងណរគុណដល់ម្ចាស់រោងចក្រដែលផ្ដល់ការងារដល់កម្មករកម្មការិនី មានពិការភាពចូលធ្វើការហើយផ្ដល់ការអនុគ្រោះឱ្យចេញពីធ្វើការមុនម៉ោងដូចស្រ្ដីមានផ្ទៃពោះថែមទៀត។ ខណៈរាជដ្ឋាភិបាលបានលើកទឹកចិត្តដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនផ្ដល់ការងារដល់ជនមានពិការភាពចំនួន ២ ភាគរយនៃចំនួនកម្មករនិយោជិតសរុបទាំអស់។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យរួចហើយ ចំពោះការដំឡើងការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតជូនស្រ្ដីមានផ្ទៃពោះ និងកូនមានអាយុ ២ ឆ្នាំ ដែលនេះជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋជាស្រ្ដី។សម្តេចតេជោ ហ៊ុន សែន៖«ខ្ញុំសូមបញ្ជាក់ខ្ញុំមិនឱ្យប្រទេសកម្ពុជាខូចខាតដោយសារកូនខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងឱ្យកូនខ្ញុំធ្វើការអភិវឌ្ឍកម្ពុជាលើសខ្ញុំ»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើមាននរណាបង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះសម្ដេច គឺជាគណនីក្លែងក្លាយទាំងអស់ ខណៈសម្ដេចបានសម្រេចលុបចោលគណនីហ្វេសប៊ុក ឈប់ប្រើប្រាស់ជាផ្លូវការតាំងពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បន្ដអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ ៦៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់

2023/06/30 01:52:19 pm        198
ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​ នេះ បន្ដ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់។

ស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ជាចំណងដៃរបស់សម្តេចតេជោ ផ្ដល់ជូនប្រជាពលរដ្ឋ​ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2023/06/29 10:07:13 pm        269
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការពិសេស​ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ស្ពានបេតុងមានប្រវែង១៤៤ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់ជាចំណងដៃសម្រាប់​ប្រជាជនខេត្ត​ព្រះវិហារ ។ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពាននេះជា​សមិទ្ធផលថ្មី​របស់​ផ្តល់ជូនដល់​ប្រជាពលរដ្ឋ​នៅក្នុងខេត្តព្រះវិហារ ​និង​ជា​ចំណង​ដៃថ្មី ​សម្រាប់​ប្រយោជន៍​រួម​ និង​បញ្ជាក់ឱ្យ​ឃើញ​ថា រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ខ្ពស់​សម្រាប់ប្រជាជននៅ​តាម​ទី​ជនបទ ​ពិសេស​ប្រជាជន​នៅ​ក្នុង​ខេត្តព្រះវិហារ ​ដើម្បី​សម្រួល​ដល់ការដឹកជញ្ជូន​កសិផល​នានា​មក​កាន់​ទីផ្សារ​បាន​យ៉ាង​ឆាប់​រហ័ស។ក្នុងឱកាសនោះ ​ឯកឧត្តម មាស សុភា បាន​ថ្លែង​ការ​កោត​សរសើរ​ដល់​អាជ្ញាធរ​ដែនដី​ដែល​បាន​ជួយ​សម្រួល​ដល់ការសាងសង់ស្ពាននេះ​ទទួលបាន​ជោគជ័យ​ និង​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេជោ ​និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ​ជូន​ចំពោះប្រជាពលរដ្ឋ នៅទូទាំង​ខេត្តព្រះវិហារ។ឯកឧត្តម មាស សុភា បានបន្ថែមថា សម្តេចតេជោ បាន​ផ្តល់​អាទិភាព៤យ៉ាងជាសំខាន់ ក្នុងការ​ដឹកនាំ​កសាង និងអភិវឌ្ឍន៍​ជូនប្រទេសជាតិទី១,ផ្លូវគមនាគមន៍​ មាន​ផ្លូវស្ពាន​ចាប់តាំង​ពី​ទី​ក្រុងរហូត​ដល់ជនបទ ទី២,ភ្លើង កាលពីដើមប្រជាពលរដ្ឋ​នៅតាមទីជនបទ ប្រើ​កន្លុះ​ និង​ចង្កៀង​ប្រេងកាត ​ចុះពេលនេះ ​មាន​ភ្លើង​អគ្គិសនី​ប្រើ​ដល់​ជនបទទី៣,វិស័យ​ទឹកស្អាត ​ពី​ដើម​ភូមិនីមួយៗ​មានតែ​អណ្តូងដៃ ​តែ​ពេលនេះ​ ទឹកស្អាត​តបណ្តាញ​ដល់​ទីជនបទ​ យើង​មាន​អាង​ធំៗ​ស្តុក​ទឹកទុក​ស្រោច​ស្រព​ដំណាំ​អាច​ធ្វើស្រូវបាន២ ដងក្នុង១ឆ្នាំ និងទី៤,វិស័យ​ធនធានមនុស្ស​ពី​ដើម​សាលារៀន មានតែ​នៅ​តាម​ក្រុងស្រុក ​ពេលនេះ​វិទ្យាល័យ អនុវិទ្យាល័យ​ចូល​ដល់​ឃុំ​សង្កាត់​ហើយ ​ប្រទេស​ជឿន​លឿន​ទៅ​បាន​អាស្រ័យ​លើ​ធនធានមនុស្ស។ឯកឧត្តម មាស សុភា បាន​អំពាវនាវ​ដល់​ប្រជាជន​នៅទូទាំងខេត្តព្រះវិហារ ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ខែក្រោយនេះ ​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ដែល​បាន​ជួយ​ដល់​ការ​កសាងប្រទេសជាតិឱ្យ​មាន​ការរីកចម្រើន​ពិសេស​ថ្នាក់​ដឹកនាំ​ដែល​កំពុង​បំរើ​ផលប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋយើង៕ 

អ្នកគោរពបូជា ប្រារព្ធពិធីយាងត្រឡប់មកវិញរបស់ទេវ:ហិណ្ឌូ ខណៈដែលពិធីបុណ្យរាជរថបញ្ចប់នៅឥណ្ឌា

2023/06/29 09:32:57 pm        148
ឥណ្ឌា៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមហិណ្ឌូសាសនិក បានជួបជុំគ្នានៅទីក្រុងប្រាសាទភាគខាងកើត Puriរបស់ប្រទេសឥណ្ឌាដើម្បីមើលស្តេចចក្រវាឡហិណ្ឌូចាកានាថ Jagannath ពេលដែលព្រះអង្គ ត្រូវបានគេនាំយកមកកាន់ប្រាសាទធំវិញ ក្រោយរយៈពេល៨ថ្ងៃ ។  ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំឭកការយាងដំណើរប្រចាំឆ្នាំរបស់ព្រះទេវ: តាមក្បួនរាជរថតុបតែងយ៉ាងស្អាត និងជាពិសេស ទៅកាន់ប្រាសាទ Gundichaដែលស្ថិតនៅចម្ងាយ ២គ.មពីប្រាសាទធំ Puri Jagannath ។  ក្រុមអ្នកគោរពបូជា និងក្រុមអ្នកបួស បានទាញព្រះរាជរថរបស់ស្តេចចក្រវាឡJagannath ព្រះឣនុជ Balabhadra (ព:ល:ភក្ត្រា) និង ព្រះភគិនីរបស់ព្រះអង្គគឺព្រះនាងសុភក្ត្រា ពេលដែលពួកគេរាំគោរព ដើម្បីជាកិច្ចបញ្ចប់ពិធីបុណ្យធំ  គួរឲ្យដឹងថា ពិធីបុណ្យព្រះរាជរថ ឬ 'រថយាត្រាចាប់ផ្តើមជារៀងរាល់ឆ្នាំជាមួយពិធីបុណ្យ'បុណ្ណមីយាត្រា' ឬបុណ្យស្រង់ទឹក ជាទីដែលបណ្តាឣង្គទេវ:ស្រង់ទឹក១០៨ក្អម ក្រោយពេលដែលទេវ:មួយឣង្គគង់នៅអង្គឯងរយៈពេល២សប្តាហ៍ ពេលដែលគេមានជំនឿថា ស្តេចចក្រវាឡ ចាកានាថ (Jagannath) ទ្រង់ប្រឈួន។ ពេលពិធីចប់ ទេវ:ទាំង៣អង្គ ត្រូវបានយកចេញពីរាជរថ ៕

សម្តេចតេជោ ប្រកាសឧបត្ថម្ភដល់មន្រ្ដីរាជការ កម្មសិក្សា និងជាប់កិច្ចសន្យា ដូចកម្មការិនីមានផ្ទៃពោះដែរ

2023/06/29 08:54:59 pm        227
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ការឧបត្ថម្ភដល់ស្ត្រីជាមន្ត្រីរាជការ កម្មសិក្សា និងជាប់កិច្ច សន្យា ដែលមានផ្ទៃពោះ ឱ្យទទួលបានអត្ថប្រយោជន៍ដូចកម្មការីមានផ្ទៃពោះដែរ ខណៈដែលអត្ថប្រយោជន៍បន្ថែម ពីគោលនយោបាយគាំពារសង្គមមដល់ស្ត្រីមានផ្ទៃពោះ នឹងអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសំណេះសំណាលជាមួយកម្មករ ​កម្មការិនី ជិត២ម៉ឺននាក់ ក្នុងស្រុកអង្គស្នួល ​ខេត្តកណ្តាល ​នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានថ្លែងបង្ហើបឱ្យដឹងថា តាមការប៉ាន់ស្មាន ការចំណាយក្នុងជួរមន្ត្រីរាជការ កងកម្លាំង ក្នុងមួយឆ្នាំអស់ថវិកាតែប្រមាណជាង ៣លានដុល្លារប៉ុណ្ណោះ ដែលមិនច្រើនពេកនោះទេ​ ដែលបើប្រៀបជាមួយកម្មការិនី និងពលរដ្ឋក្រីក្រវិញ គឺនៅទាបជាង។ សម្ដេចតេជោ ហ៊ុន សែន ​ក៏កំពុងគិតគូរផ្ដល់ការឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះជាកងទ័ព​ និងនគរបាលផងដែរ ​ប៉ុន្ដែកិច្ចការនេះនឹងត្រូវដាក់ឱ្យពិភាក្សាដោយឡែករវាងក្រសួងសេដ្ឋកិច្ច ក្រួសងការពារជាតិ ​និងក្រសួងមហាផ្ទៃ ។ គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញ​ជាបន្តបន្ទាប់ ​ដើម្បីឆ្លើយតបជាមួយនឹងសុខុមាលភាពរបស់ប្រជាជន ៕អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោណែនាំឱ្យកម្មករទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យតេជោសន្តិភាព ដោយមិនគិតប្រាក់

2023/06/29 08:45:08 pm        213
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់កម្មករកម្មការិនី​ឱ្យទៅរកសេវា សុខាភិបាលមិនគិតថ្លៃ នៅឯមន្ទីរពេទ្យតេជោសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមប្រើប្រាស់សេវាមន្ទីរពេទ្យនេះផងដែរ ដែលកំពុងត្រូវបានសាងសង់ជិតរួចរាល់ និងបើកដំណើរការជាបណ្ដើរៗដែរហើយ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ​ បានថ្លែងប្រាប់ទៅសាធារណជនថា ការកសាងបន្ថែមនូវមន្ទីរពេទ្យ​ខ្នាតធំ​មួយនេះឡើង ក្រោយទទួលបានបទពិសោធន៍ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យមានការខ្វះខាតមន្ទីរ ពេទ្យក្នុងការទទួលព្យាបាលអ្នកឆ្លងជំងឺនោះ ​កាលពីពេលនោះ ។សម្តេចតេជោ បានបញ្ជាក់ថា ម្យ៉ាងទៀត ​ការកសាងមន្ទីរពេទ្យដ៏ធំមួយនេះឡើង ​ដើម្បីពង្រីកសេវា សុខាភិបាល​ឱ្យកាន់តែទូលំទូលាយ ដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរទៅដល់​សុខុមាលភាព​របស់ ប្រជាជន។មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គោករកា ​ខណ្ឌព្រែក ព្នៅ ត្រូវបានបើកការដ្ឋានសាងសង់ ​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិ​ដ៏ធំមួយនេះ​ គ្រោងនឹងបញ្ចប់ការសាងសង់ស្ថាពរ​ និងដាក់ឲ្យដំណើរការជាផ្លូវការ ​នៅខែមិថុនា ឆ្នាំ២០២៣ ៕អត្ថបទ៖ មុត សុទ្ធ

អ្នកវិភាគ៖ ទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក ជួយលោក Modi ទទួលបានសន្ទុះ មុនការបោះឆ្នោតសកលរបស់ឥណ្ឌា នៅឆ្នាំក្រោយ

2023/06/29 08:39:15 pm        113
ឥណ្ឌា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនាំឲ្យមានឱកាសវិនិយោគ កិច្ចព្រមព្រៀងការពារជាតិ និងការសន្យានៃការបង្កើតការងារថ្មីរាប់ពាន់កន្លែង ជួយឲ្យរូបលោកទទួលបាននូវសន្ទុះដ៏ខ្លាំ ងនៅមុនការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌា នាឆ្នាំក្រោយ។អ្នកសង្កេតការណ៍ជាច្រើន បានលើកឡើងថា មូលដ្ឋានគ្រឹះរបស់លោកឥឡូវនេះ ត្រូវបានពង្រឹងឡើងវិញ ដោយអ្នកគាំទ្របានសាទរ ចំពោះដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសារទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ខណៈដែលនេះជាលើកទី១របស់លោកជាមួយនឹងឋានៈការទូតពេញលេញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ជាក់ស្ដែង អ្នកកាសែតចាស់វស្សា លោក Nilanjan Mukhopadhay ដែលបានសរសេរសាទរជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយថា ព្រឹត្តិការណ៍ក្នុងពិធីនានា ដូចជាអាហារពេលល្ងាចបែបរដ្ឋ និងសុន្ទរកថារបស់លោកទៅកាន់សភាសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានបម្រុងទុកតែសម្រាប់ដៃគូជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បង្ហាញថា ឋានៈរបស់ប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់លោក Modi បានឡើងខ្ពស់ដល់កម្រិតថ្មីមួយ។តែយ៉ាងណាក្ដី សំណួរពាក់ព័ន្ធនឹងសិទ្ធិជនជាតិភាគតិច និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ត្រូវបានលើកឡើងជាថ្មីម្តងទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសមាជិកសភាអាមេរិកប្រហែល ៧០នាក់ បានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាការប៉ុនប៉ងដាក់សម្ពាធដល់រដ្ឋបាលរបស់លោកឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយលោក Modi៕

មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួននៅបារាំងអំឡុងភាពចលាចលនៅយប់ទី២

2023/06/29 07:20:36 pm        140
បារាំង៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានចាប់ខ្លួនអំឡុងយប់ទី២ នៃភាពចលាចល ដែលបង្កឡើងដោយ ការបាញ់សម្លាប់អ្នកបើកបររថយន្តអាយុ១៧ឆ្នាំម្នាក់ ដោយនគរបាល។ យុវជន ដែលមានឈ្មោះ Nahel M ត្រូវបានបាញ់ក្នុងរយ:ចម្ងាយមធ្យម ខណៈយុវជនរូបនេះបានបដិសេធមិនឈប់នៅនៅទីតាំងពិនិត្យចរាចរណ៍ និងបានបើករថយន្តចេញ។ បន្ទាប់មកយុវជនរូបនេះបានបុកស្លាកឲ្យឈប់។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានឲ្យចុះពីរថយន្ត ហើយត្រូវបានឆែកឆេរ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បានបង្ហាញមនុស្សជាច្រើន ចូលទៅក្នុងក្រុងម៉ុន អង់ បារូល( Mons-en-Barœul) នៅជាយក្រុងលីលដើម្បីរៀបចំឯកសារ។ប្រធានាធិបតីបារំាងលោក Emmanuel Macron កាលពីពេលដំបូង បានហៅការបាញ់ប្រហារលើយុវជន Nahel ថាពុំអាចលើកលែងទោសបាន ដែលបានធ្វើឲ្យមានកំហឹងពីសហព័ន្ធនគរបាល ដែលបានចោទប្រកាន់លោកពីការប្រញាប់រវិនិច្ឆ័យពេកលើមន្ត្រីដែលពាក់ព័ន្ធ៕

មេដឹកនាំលោកខាងលិច៖ លោកPutin ចុះខ្សោយដោយសារការបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner

2023/06/29 07:16:48 pm        125
អាមេរិក៖ មេដឹកនាំប្រទេសលោកខាងលិចបាននិយាយថា ការបះបោរប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនឯកជន Wagner បានធ្វើឱ្យប៉ះពាល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរ នៅសេតវិមានកាលពីថ្ងៃពុធ ថាតើលោក Putin ត្រូវបានធ្វើឲ្យចុះខ្សោយដោយការបះបោរនេះដែរឬទេ។ លោកបាននិយាយថា «ពិតណាស់»។នៅពេលសួរអំពីទំហំនៃការខូចខាតចំពោះលោកPutin លោក Biden បានឆ្លើយថាវាពិបាកនឹងប្រាប់ ប៉ុន្តែលោកពិតជាចុះចាញ់សង្រ្គាម។លោក Biden បាននិយាយបន្តថា «លោក Putin ចាញ់សង្រ្គាមនៅក្នុងស្រុក»។ លោកបានក្លាយជាមនុស្សដែលគេមិនទទួលស្គាល់នៅជុំវិញពិភពលោក។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងទស្សនៈរបស់លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD កាលពីថ្ងៃពុធ ដោយបាននិយាយថាការបះបោរដែលបរាជ័យ បានធ្វើឱ្យលោក Putin ចុះខ្សោយ ខណៈរចនាសម្ព័ន្ធអំណាចបែបផ្តាច់ការ មានការប្រេះឆាក្នុងចំណោមពួកគេ ហើយលោក Putin មិនរឹងមាំដូចដែលលោកតែងតែពោលអះអាងនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
08/19/2026 11:08 AM
រុស្ស៊ី រាយការណ៍ថាយានដ្រូនរបស់អ៊ុយក្រែនវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
08/19/2026 11:08 AM
ប្រទេសអារ៉ាប់រួម ចោទប្រកាន់អ៊ីរ៉ង់ពីការបាញ់មីស៊ីលបាលីស្ទីកទៅលើនាវាដឹកជញ្ជូនទំនិញ
08/19/2026 11:08 AM
ការបាញ់ប្រហារយ៉ាងកក្រើកក្នុងសាលារៀននៅហ្វីលីពីនបង្កឱ្យមានក្ដីបារម្ភទូទាំងប្រទេស
08/19/2026 11:08 AM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរិះគន់សមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថាជាការគំរាមកំហែងដោយបើកចំហ
08/19/2026 11:08 AM
លោក Trump និយាយថា ពុំមានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់ ហើយក៏ពុំមានគម្រោងចរចាដែរ
08/19/2026 11:08 AM
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
08/19/2026 11:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
08/19/2026 11:08 AM
Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
08/19/2026 10:08 AM
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
08/19/2026 10:08 AM