ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលមាន Follows 314K ដើម្បីយកប្រើប្រាស់ជាAccount ផ្លូវការរបស់សម្ដេចតែម្ដង

2023/06/29 07:15:36 pm        1434
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។

អ៊ុយក្រែនទាមទារឱ្យមានសញ្ញាច្បាស់លាស់ពីការចូលជាសមាជិកសម្ព័ន្ធយោធាណាតូនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា

2023/06/29 07:01:02 pm        114
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បញ្ជូនសញ្ញាច្បាស់លាស់ថា ប្រទេសលោកអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានៅពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនត្រូវបញ្ចប់ ដោយលោកនិយាយថាលោកចង់ទទួលបានសញ្ញានោះនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយនៅប្រទេសលីទុយអានី។ យើងយល់ថា ខណៈសង្រ្គាមកំពុងបន្ត យើងពុំអាចក្លាយជាសមាជិករបស់សម្ព័ន្ធណាតូបាននោះទេ។ ទោះជាយ៉ាងណា យើងត្រូវប្រាកដថា បន្ទាប់ពីសង្រ្គាម យើងនឹងក្លាយជាសមាជិក។ នោះជាសញ្ញាដែលយើងចង់បាន បន្ទាប់ពីសង្រ្គាម អ៊ុយក្រែននឹងក្លាយជាសមាជិកសម្ប័ន្ធយោធាណាតូ។ លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី មកពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលបានបំពេញដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ទីក្រុង Kyiv ហើយបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាបានថា អ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធណាតូឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ មេដឹកនាំដែលកំពុងធ្វើទស្សនកិច្ចទាំងពីររូប បានបង្ហាញការព្រួយបារម្ភចំពោះការមកដល់របស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ជាទីដែលលោកបាននិរទេសខ្លួនបន្ទាប់ពីដឹកនាំកងជីវពលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់លោក ធ្វើការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលខ្លីប្រឆាំងទីក្រុងមូស្គូ។ កាលពីព្រឹកថ្ងៃពុធ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភានៅទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែនថា មេដឹកនាំពិភពលោកគួរតែឈប់គិតអំពីរបៀបដែលវិមានក្រឹមឡាំងនឹងមានប្រតិកម្មចំពោះអ៊ុយក្រែនដែលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានចាត់ទុកមេដឹកនាំរុស្ស៊ីថាជា «ចោរព្រៃ»។ លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការធានាសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ដើម្បីជួយការពារអ៊ុយក្រែន រហូតដល់ប្រទេសនេះត្រូវបានគេទទួលយកជាសមាជិកណាតូ៕

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកជាងពាក់កណ្ដាលបានប្រឈមភាពស្អប់ខ្ពើមតាមអ៊ីនធឺណិត

2023/06/29 06:46:13 pm        126
អាមេរិក៖ ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធទី២៨ មិថុនា ថា ជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកកាំង ដែលត្រូវបានស្ទង់មតិកាលពីឆ្នាំមុនបានរាយការណ៍ថាកំពុងប្រឈមនឹងការយាយី និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត ក្នុងអំឡុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ រួមទាំងជាង ៧៥% នៃអ្នកកែភេទ។ការស្ទង់មតិប្រចាំឆ្នាំលើកទី៥របស់ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ បានបង្ហាញថា របាយការណ៍ស្តីពីការស្អប់ខ្ពើម និងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតកាលពី១២ខែមុន បានកើតឡើងលើមនុស្សស្ទើរតែគ្រប់ស្រទាប់នៅក្នុងសហរដ្ឋអាមេរិក។ ប្រមាណ៥២% នៃក្រុមអ្នកដែលបានឆ្លើយតបការស្ទង់មតិនេះ បានរាយការណ៍ថាបាននិងកំពុងប្រឈមទៅនឹងការយាយីតាមអ៊ីនធឺណិត បើធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ដែលមានត្រឹម៤០%ប៉ុណ្ណោះ។ អត្រានៃការធ្វើទុក្ខបុកម្នេញបានហក់ឡើងដល់៦៧% សម្រាប់អ្នកកែភេទ ខណៈដែលមានចំនួន២៦%លើជនជាតិជ្វីស ៣៨% លើជនជាតិអាមេរិកស្បែកខ្មៅ និង៣៨%លើពលរដ្ឋមូស្ល៊ីម ដោយនិយាយថាពួកគេ បានរងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ដោយមិនរាប់បញ្ចូលក្រុមមនុស្សកែភេទ ចំនួន៤៧% នៃក្រុមអ្នកឆ្លើយតបពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានរាយការណ៍ពីអំពើស្អប់ខ្ពើមនៅតាមអ៊ីនធឺណិត៕

ការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំរបស់ក្រុងម៉ាឌ្រីដ រិះគន់ដោយកំហឹងលើគណបក្សក្រុមស្តាំនិយម នៅមុនការបោះឆ្នោត

2023/06/29 06:23:41 pm        109
អេស្ប៉ាញ៖ មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បួនឈ្មោះ Critical Pride (ការតវ៉ារបស់អ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំប្រចាំឆ្នាំ នៅអេស្ប៉ាញ) របស់ទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) នៅផ្លូវជាច្រើន ដោយស្រែកពាក្យស្លោកប្រឆាំងនឹងគណបក្សស្ដាំនិយម Vox និងគណបក្សប្រឆាំង People's Party នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។ជាមួយនឹងការស្ទង់មតិដែលបង្ហាញថា គណបក្ស People's Party នឹងឈ្នះការបោះឆ្នោត នៅខែកក្កដា ប៉ុន្តែទំនងជាខ្វះសំឡេងភាគច្រើនដាច់ខាត ហើយនឹងត្រូវការការគាំទ្រពីគណបក្ស Vox ដើម្បីបង្កើតរដ្ឋាភិបាលនោះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT) បារម្ភថា សិទ្ធិតស៊ូដ៏ស្វិតស្វាញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ឬដកចេញ។គណបក្ស Vox ជំទាស់នឹងច្បាប់ស្ដីពីឋាន:ភេទរបស់ប្រទេសអេស្ប៉ាញដែលទទួលបានការអនុម័តនៅឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណភេទដោយខ្លួនឯង ចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ។ គណបក្សនេះ បានបង្កឲ្យមានភាពតានតឹងកើតឡើង ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានលើកបដា បង្ហាញប័ណ្ណអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងនិមិត្តសញ្ញាផ្សេងទៀត ដែលកំពុងត្រូវបានបោះចោលក្នុងធុងសំរាម។ដូចគ្នានេះដែរ នៅក្នុងសភាក្នុងតំបន់នៃកោះ Balearic គណបក្ស People's Party និងគណបក្ស Vox បានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) មិនបង្ហាញទង់អ្នកស្រឡាញ់ភេទដូចគ្នា។ការដង្ហែក្បួន Critical Pride ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃប្រារព្ធខួបនៃកុបកម្ម Stonewall ហើយគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍មោទនភាពអ្នកមនុស្សស្រលាញ់ភេទដូចគ្នាផ្លូវការ ដោយផ្តល់ឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានូវកន្លែងមួយ ដើម្បីតវ៉ា និងទាមទារសិទ្ធិបន្ថែមទៀត។ ការដើក្បួនផ្លូវការ នឹងកើតមាននៅថ្ងៃសៅរ៍ (ទី២ ខែកក្កដា)៕

Biden សង្ឃឹមថា នឹងយកបានទឹកចិត្តពលរដ្ឋប្រជាជនអាមេរិក ដែលបារម្ភពីសេដ្ឋកិច្ច

2023/06/29 05:51:12 pm        186
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានបញ្ចេញនូវអ្វីដែលទំនងជាចំណុចកណ្តាលនៃគោលបំណងបោះឆ្នោតឡើងវិញរបស់លោកគឺគោលនយោបាយសេដ្ឋកិច្ចរបស់លោកBidenឬហៅថាBidenomics។ ពាក្យ«Bidenomics»នេះ កំពុងដំណើរការ។ នៅពេលខ្ញុំចូលកាន់តំណែង ជំងឺរាតត្បាតកំពុងរាលដាល ហើយសេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ។ ប្រព័ន្ធផ្សព្វផ្សាយ FLASH Today រាយការណ៍ថា សហរដ្ឋអាមេរិកមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ដែលនាំមុខសេដ្ឋកិច្ចពិភពលោកចាប់តាំងពីជំងឺរាតត្បាត ជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។ លោក Biden កំពុងរំពឹងថា លោកអាចបង្វែរទស្សនៈការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ដោយបញ្ជាក់ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឿងអេឡិចត្រូនិក និងផែនការពង្រីកអ៊ីនធឺណិតល្បឿនលឿន។លោក Biden និយាយថា ខ្ញុំពុំមែននៅទីនេះដើម្បីប្រកាសជ័យជំនះលើសេដ្ឋកិច្ចនោះទេ។ ខ្ញុំមកទីនេះដើម្បីនិយាយថាយើងមានផែនការមួយដែលនឹងបង្វែររឿងរ៉ាវយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ។ យើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ វាជាហ្គេមសម្រាប់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ ការបង្កើតការងារ និងភាពអត់ការងារធ្វើកម្រិតទាប គឺជាភាពវិជ្ជមាននៃការកាន់តំណែងរយៈពេលពីរឆ្នាំដំបូងរបស់លោក Biden ខណៈអតិផរណាកើនឡើង និងផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុននៅក្នុងតំបន់មួយចំនួនដូចជាទីផ្សារលំនៅឋាន បានធ្វើឱ្យមានការព្រួយបារម្ភពីឱនភាព។ លោក Biden បាននិយាយថា ដំណាក់កាលបន្ទាប់នឹងរួមបញ្ចូលការធ្វើឱ្យប្រព័ន្ធពន្ធសហព័ន្ធ មានភាពយុត្តិធម៌ ដោយលុបបំបាត់មធ្យោបាយគេចពីច្បាប់សម្រាប់អ្នកមាន។ សុន្ទរកថាក្នុងពេលរដូវក្តៅ បានធ្វើឡើងនៅមុនថ្ងៃឈប់សម្រាកនៅថ្ងៃទី៤ ខែកក្កដា មានរយៈពេល១៦ខែមុនពេលពលរដ្ឋចេញទៅបោះឆ្នោត និងខណៈគណបក្សសាធារណរដ្ឋកំពុងរៀបចំដ៏ធំនៃបេក្ខជនដែលអាចធ្វើទៅបាន ដឹកនាំដោយអតីតប្រធានាធិបតីលោក Donald Trump ដែលបាននិយាយវាយប្រហារលោក Biden លើអតិផរណានៅមុនខែនៃការប្រកួតប្រជែង៕

កងកម្លាំងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា រួមទាំងអ្នកទោសជនជាតិរុស្ស៊ីត្រូវបានដោះលែងដើម្បីប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន

2023/06/29 05:38:43 pm        160
អ៊ុយក្រែន៖ ការពិនិត្យឡើងវិញរបស់សារព័ត៌មាន Reuters នៃកម្មវិធីសម្គាល់មុខ កំណត់ហេតុតុលាការ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កងកម្លាំងរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា គ្រុប (Wagner Group) ដែលបានចូលកាន់កាប់ទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការប៉ុនប៉ងបះបោរពុំបានសម្រេច រួមទាំងយ៉ាងហោចណាស់អ្នកទោសព្រហ្មទណ្ឌ៣ ប្រភេទ  ។  ភាគច្រើននៃក្រុមអ្នកប្រយុទ្ធ ដែលបានចូលរួមបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រហូតមកដល់បច្ចុប្បន្ន បានបិទមុខរបស់ពួកគេ ដូច្នេះហើយមិនអាចកំណត់អត្តសញ្ញាណបានទេ។  ប៉ុន្តែសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ពួកគេមួយចំនួន ធ្លាប់បានជាប់ពន្ធនាគារ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនស៊ីឈ្នួលលោក ព្រីហ្គូស៊ីន ជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីក្រុមអ្នកទោស ទូទាំងប្រទេសកាលពីឆ្នាំមុនដែលបានវិលត្រឡប់មកលងបន្លាចរុស្ស៊ីជាថ្មី។  លោក យេវហ្គីនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) មេដឹកនាំរបស់កងកម្លាំងទាហានស៊ីឈ្នួល បានបញ្ជាឲ្យកងកម្លាំងរបស់លោក ហែក្បួនទៅកាន់ក្រុងមូស្គូ មុនពេលពួកគេត្រឡប់ក្រោយ ក្នុងការព្យាយាមពុំបានសម្រេចដើម្បីទម្លាក់គូប្រជែងជាយូររបស់លោកគឺ រដ្ឋមន្រ្តីការពារជាតិ លោក ហ្សឺហ្គេ សយគូ(Sergei Shoigu)។សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធជាអ្នកទោសភាគច្រើនដែលបានរួចផុតពី ការស្លាប់ នៅតែស្មោះស្ម័គ្រនឹងលោក ព្រីហ្គូស៊ីន ដែលបានផ្ដល់ឱកាសរស់ឲ្យពួកគេជាលើកទី២ ។ អ្នកទាំងឡាយ ដែលបានរួចជីវិតពីសេចក្ដីស្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេល៦ ខែ នឹងត្រូវបានលើកលែងទោសដោយលោក Putin ដោយក្រឹត្យសម្ងាត់៕

អ្នកតវ៉ាបានដុតកម្ពីរកូរ៉ាននៅវិហារអ៊ីស្លាមក្នុងទីក្រុងស្តុកខុមប្រទេសស៊ុយអែត នៅថ្ងៃឈប់សម្រាកបុណ្យអេត(Eid)

2023/06/29 05:24:58 pm        160
ស៊ុយអែត៖ បុរសម្នាក់បានហែកនិងដុត គម្ពីរកូរ៉ាន (Koran) នៅខាងក្រៅវិហារអ៊ីស្លាមភាគកណ្ដាលរបស់ទីក្រុងស្តុកខុម (Stockholm) កាលពីថ្ងៃពុធ ទី២៨ មិថុនា ជាព្រឹត្តិការណ៍មួយដែល អាចធ្វើឲ្យប្រទេសទួរគីផ្ទុះកំហឹង ខណៈប្រទេសស៊ុយអែត មានបំណងចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូ (NATO) បន្ទាប់ពីនគរបាលស៊ុយអែត បានអនុញ្ញាតឲ្យរៀបចំការតវ៉ា។  ក្រោយមកនគរបាល បានចោទប្រកាន់បុរសរូបនោះពីបទបំពារបំពានប្រឆាំងជនជាតិភាគតិច ឬប្រជាពលរដ្ឋរបស់ប្រទេសនេះ ។  ការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងសាសនាអ៊ីស្លាម និងសម្រាប់សិទ្ធិរបស់ជនជាតិភាគតិចឃឺដ បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងអង់ការ៉ា(Ankara) ដែលការគាំទ្រពីប្រទេសនេះ គឺជារឿងចាំបាច់ដើម្បីអាចឲ្យស៊ុយអែត ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាល្លង់ទិកខាងជើង ឬ ណាតូ ។ ឣ្នកឃើញហេតុការណ៍នេះប្រមាណ២០០នាក់ បានមើលឃើញ មនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ា២នាក់ ហែកច្បាប់ថតចម្លងគម្ពីរកូរ៉ានជាច្រើនទំព័រ និងបានយកជូតស្បែកជើងរបស់គេ មុនពេលយកសាច់ជ្រូកដាក់ពីលើ និងដុតចោល អំឡុងពេលក្រុមអ្នកតវ៉ាផ្សេងទៀតបានស្រែកតាមឧឃោសនស័ព្ទ។  អ្នកមួយចំនួនដែលមានវត្តមាននៅក្នុងពេលតវ៉ានោះ បានស្រែកថា ព្រះជាម្ចាស់អស្ចារ្យ ជាភាសាអារ៉ាប់ ដើម្បីតវ៉ាប្រឆាំងទៅនឹងកាដុតគម្ពីរនេះ ហើយបុរសរូបនោះ ត្រូវបាននគរបាលចាប់ឃុំខ្លួន បន្ទាប់ពីរូបគេប៉ុនប៉ងគប់ដុំថ្ម។ អ្នកគាំទ្រការតវ៉ាម្នាក់ បានស្រែកថា ដុតចោលទៅ នៅពេលដែលគម្ពីរពិសិដ្ឋនេះ កំពុងឆេះ ៕

អាមេរិកចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនម៉ិកស៊ិកដែលមានអំពើហិង្សា

2023/06/29 05:21:19 pm        220
អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនប្រទេសម៉ិកស៊ិកដ៏គ្រោះថ្នាក់ជាកន្លែងដែលមានការព្រួយបារម្ភអំពីការចាប់ជំរិត និងការគំរាមទារប្រាក់ពីជនអន្តោប្រវេសន៍ដែលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិកផ្អាកការកំណត់ពេលនៃការណាត់ជួបប៉ុន្មានថ្ងៃមុននេះ។ ការចាប់ផ្តើមឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១.៥០០នាក់ បានសម្រុកទៅកាន់ទីក្រុង នូវ៉ូ ឡារ៉េដូ(Nuevo Laredo) របស់ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានដេកនៅទីធ្លាក្បែរស្ពានអន្តរជាតិ បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍នៅទីនោះដោយគ្មានការណាត់ជួបសុំសិទ្ធិជ្រកកោន។អង្គភាពការពារព្រំដែននិងគយសហរដ្ឋអាមេរិក បានិយាយថា កម្មវិធីលើទូរស័ព្ទ CBP One របស់ខ្លួន ដែលមន្ត្រីបានជំរុញឱ្យជនអន្តោប្រវេសន៍ប្រើប្រាស់ចាប់តាំងពីការរឹតត្បិតកាលពីសម័យជំងឺ COVID-19 ហៅថាមាត្រា ៤២ បានផុតកំណត់កាលពីខែឧសភា ដែលនឹងផ្តល់ការណាត់ជួបម្តងទៀតដោយចាប់ផ្តើមនៅថ្ងៃពុធ ទី២៨ ខែមិថុនា។ រឿងនេះកើតឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីកម្មវិធី CBP បានបិទប្រព័ន្ធសម្រាប់ការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុង Laredo ជាទីក្រុងនៅរដ្ឋតិចសាស់នៅទល់មុខទីក្រុង Nuevo Laredo នៅពេលដែលមន្រ្តីសហរដ្ឋអាមេរិក បានដឹងថាឧក្រិដ្ឋជនបានបង្ខំឱ្យជនអន្តោប្រវេសន៍បង់ប្រាក់៥០០ដុល្លារម្នាក់ៗដើម្បីបានទៅដល់ស្ពានចូលរួមការណាត់ជួបរបស់ពួកគេ៕

សម្តេចតេជោ អំពាវនាវដល់ពលរដ្ឋត្រូវច្បាំងឲ្យឈ្នះ ចំពោះភាពក្រីក្រ និងច្បាំងដើម្បីថែរក្សាសន្តិភាព

2023/06/29 05:20:08 pm        205
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់ត្រូវធ្វើការច្បាំងឲ្យបានដោយមិនប្រើប្រាស់អាវុធ គឺច្បាំង​ជាមួយភាពក្រីក្រ ច្បាំងដើម្បីការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ រួមទាំងច្បាំងនូវភាពមិន​ល្អផ្សេងៗនាំឲ្យអសន្តិសង្គមជាដើមនោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបងប្អូនកូនក្មួយទាំងអស់ត្រូវចាំឲ្យច្បាស់​ប្រសិនបើប្រទេស​កម្ពុជា​យើងមិនមាននូវសុខសន្តិភាពទេ គឺគ្មានប្រទេសណាគេមកធ្វើការវិនិយោគ​ជាមួយយើង​នោះទេ ដូច្នេះហើយបងប្អូន និងក្មួយៗទាំងអស់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាព​នេះឲ្យ​ខាងតែបាន ហើយត្រូវច្បាំងឲ្យឈ្នះរាល់​បញ្ហាណាមួយ​ដែលនាំឲ្យអវិជ្ជមានដល់ខ្លួន។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនេះគឺបានធ្វើឡើង​ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់

សម្តេចតេជោអំពាវនាវដល់អ្នកលេងFacebookកុំបង្ហោះព័ត៌មានពាក់ព័ន្ធរឿងសន្តិសុខជាតិដោយគ្មានការអនុញ្ញាត

2023/06/29 05:13:11 pm        287
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកលេងបណ្តាញសង្គមFacebookទាំងអស់ មិនត្រូវយកបញ្ហាសន្តិសុខជាតិមកបង្ហោះលេងដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនោះទេ ខណៈបញ្ហានេះមិនមែនជារឿងយកមកលេងសើចនោះឡើយ។ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើងបន្ទាប់ពី មានអ្នកលេង​ហ្វេស​បុកមួយ​ចំនួនតូចបានយកករណីដ្រូន ឬយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជា​ដែលជាប់ព្រំដែនវៀតណាម មកភ្ជាប់ជាមួយយន្តហោះពាណិជ្ជកម្ម​ដែលហោះកាត់កម្ពុជា​កាលពីកន្លងទៅថ្មីៗនេះ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ​ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមផ្តាំផ្ញើទៅបងប្អូនអ្នកលេងហ្វេសបុក​ទំាងអស់​ហាមដាច់ខាត់ មិនឲ្យយកបញ្ហាសន្តិសុខជាតិ ដោយគ្មានប្រភពច្បាស់លាស់​មកបង្ហោះលេង​សើចនោះទេ វាអាចនាំឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនោះដែរ សម្តេចតេជោ ក៏បានបង្ហើបឲ្យដឹងផងដែរ ចំពោះអាខោនហ្វេសបុករបស់បុគ្គលដែលបានបង្ហោះខុសពីការពិត ទាក់ទងនឹងយន្ត ពាណិជ្ជកម្មអន្តរជាតិថាជាដ្រូន ឬយន្តហោះគ្មានមនុស្សបើកចូលឈ្លានពាន​លើទឹកដីកម្ពុជា។ តែទោះជាយ៉ាងណារហូតមកដល់ពេលនេះអាខោនហ្វេសបុកទាំងនោះបានលុបចេញភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់សម្តេចកាលពីយប់មិញនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
08/19/2026 12:08 PM
លោក Trump និយាយថា អាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀង និងផ្អាកដំឡើងពន្ធជាបណ្ដោះអាសន្ន
08/19/2026 12:08 PM
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ អំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី
08/19/2026 12:08 PM
ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
08/19/2026 11:08 AM
រុស្ស៊ី រាយការណ៍ថាយានដ្រូនរបស់អ៊ុយក្រែនវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
08/19/2026 11:08 AM
ប្រទេសអារ៉ាប់រួម ចោទប្រកាន់អ៊ីរ៉ង់ពីការបាញ់មីស៊ីលបាលីស្ទីកទៅលើនាវាដឹកជញ្ជូនទំនិញ
08/19/2026 11:08 AM
ការបាញ់ប្រហារយ៉ាងកក្រើកក្នុងសាលារៀននៅហ្វីលីពីនបង្កឱ្យមានក្ដីបារម្ភទូទាំងប្រទេស
08/19/2026 11:08 AM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរិះគន់សមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថាជាការគំរាមកំហែងដោយបើកចំហ
08/19/2026 11:08 AM
លោក Trump និយាយថា ពុំមានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់ ហើយក៏ពុំមានគម្រោងចរចាដែរ
08/19/2026 11:08 AM
កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
08/19/2026 11:08 AM