ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀតនៅក្រុងច្បារមន

2023/06/27 02:14:53 pm        268
កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានរីករាយចំពោះកម្រិតចំណេះដឹងរបស់កម្មករ-កម្មការិនី ពាក់ព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដូចជា៖ Facebook, Telegram..។ល។ សម្រាប់ទំនាក់ទំនងគ្នា ដែលមានមន្ត្រីខ្លះមិនចេះ ឬដើរទាន់បច្ចេកវិទ្យា ស្មើនឹងក្មួយៗកម្មករ-កម្មការិនីផង។សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាអាចបើកឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ រួមទាំងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការជួបជុំជាមួយកម្មករ-កម្មការិនីជាបន្តបន្ទាប់ ដោយមិនចាំបាច់ធ្វើតេស្តកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ខេត្តភាគនិរតី នៃប្រទេស បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលរួមមាន៖ ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជនជារៀងរាល់ថ្ងៃ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែ-ចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ច្បាស់ណាស់ បើពេលនេះ គ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័សនោះទេ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ «យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។ សម្តេចបញ្ជាក់ថា «គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ»។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទើបត្រលប់ពីសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មានពីនយោបាយ និងភាពពិតជាក់ស្តែងរបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់ឈ្នួល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កម្មករ-កម្មការិនីរោងចក្រទាំងអស់ ត្រូវហ៊ានចេញមុខថ្កោលទោស ពួកជ្រុលនិយម និងពួកចង្រៃទាំងឡាយ ដែលបំណងបំផ្លាញផលប្រយោជន៍កម្មករ-កម្មការិនី និងប្រទេសជាតិ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

2023/06/27 01:58:04 pm        195
កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្រុងច្បារមននេះចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០១៨។ រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

សម្ដេចតេជោ៖ បើCPPជាប់ឆ្នោត នឹងរៀបចំប្រជុំសភា ដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មីនៅចុងខែសីហា

2023/06/26 09:43:37 pm        196
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកចុងខែសីហា ឆ្នាំ២០២៣ ដើម្បី រៀបចំប្រជុំសភា និងប្រកាសបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ បន្ទាប់ពីការប្រកាស​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក្នុងករណីគណបក្ស​ប្រជាជនកម្ពុជា​ទទួលបានជ័យជម្នះ ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នាពេលខាងមុខ ក្នុងករណី​នៃការ​បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ​នីតិកាលទី៧ មិនមានការបោះឆ្នោតឡើងវិញ​នៅ​កន្លែងណាមួយដំណើរការដោះស្រាយដោយ គ.ជ.ប និងរហូតដល់​ដំណាក់កាល​នៃការ​ដោះស្រាយ​របស់ក្រុមប្រឹក្សាធម្មនុញ្ញ ​ហើយបកត្រឡប់មកវិញ​ ប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោត​ប្រើរយៈពេលខ្លី ​ប៉ុន្តែក៏ត្រូវទុកពេលវេលាមួយចំនួន ។សម្ដេចតេជោ បានបន្តថា តាមការគ្រោងទុកសភានឹងត្រូវប្រជុំលើកដំបូង ​នៅថ្ងៃទី២៨ ខែសីហា ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះមហាក្សត្រ ហើយបន្ទាប់​មកសភា​នឹងចូលស្បថនៅថ្ងៃបន្ទាប់នឹងប្រកាសបង្កើតរាជរដ្ឋាភិបាល នេះបើក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ​នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ​ដោយមានគណបក្សនយោបាយចំនួន១៨​ ចូលរួមប្រកួតប្រជែង ខណៈគណបក្សប្រជាជនកម្ពុជា ​ឈរនៅលេខរៀងទី១៨ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ ជំរុញមន្ត្រីឱ្យបង្កើនប្រសិទ្ធភាពការងារនៅពេលមានកន្លែងធ្វើការល្អហើយ

2023/06/26 09:30:38 pm        165
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែរម្លឹកទៅកាន់មន្ត្រីគ្រប់ស្ថាប័ន ឱ្យខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អ នៅពេលទទួលបានកន្លែងធ្វើការល្អហើយ ប៉ុន្តែប្រសិទ្ធភាព ការងារ មិនមែននៅត្រង់ថា ទាល់តែមានកន្លែងធ្វើការល្អនោះទេ ។សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ នៅក្នុងខ័ណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានថ្លែងថា ការជួយជ្រោមជ្រែងរៀបចំឱ្យមានកន្លែងធ្វើការថ្មីនេះជាការល្អហើយ ប៉ុន្តែការធានាឱ្យ មានប្រសិទ្ធភាពការងារជាការចាំបាច់។សម្ដេចតេជោ បានរំលឹកថា ពីអតីតកាល សម្តេចធ្លាប់បានជួយជ្រោមជ្រែងរកដំណោះស្រាយដល់ ស្ថាប័នតុលាការ ដែលមិនមែនជាការលូកដៃចូលកិច្ចការតុលាការក្នុងរឿងកាត់ក្តីទេ តែបានជួយរកដំ ណោះស្រាយទៅលើការរៀបចំទីកន្លែងធ្វើការឱ្យបានងាយស្រួលប៉ុណ្ណោះ។ សម្តេច បានដកសិទ្ធិខ្លួនឯងចេញ ពីការតែងតាំងចៅក្រមតុលាការ និងអយ្យការសាលាដំបូង ដោយសម្តេច បានយល់ឃើញថា ជាការមិនត្រឹមត្រូវ ព្រោះអំណាចតុលាការ ​គឺដាច់ដោយឡែក ដែល​មិនអាចត្រូវតែងតាំងដោយនាយករដ្ឋមន្ត្រីឡើយ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ដាស់តឿនមន្ត្រីក្រសួងស្ថាប័នរដ្ឋនានា ត្រូវចេះសន្សំសំចៃភ្លើងកុំប្រើប្រាស់ខ្ជីខ្ជា

2023/06/26 09:22:29 pm        141
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកដាស់តឿនមន្ត្រី​ទៅតាមក្រសួងស្ថាប័ន រដ្ឋទាំងអស់ ត្រូវខិតខំសន្សំសំចៃភ្លើងអគ្គិសនី មិនត្រូវប្រើប្រាស់ខ្ជីខ្ជា ខណៈវិស័យថាមពលនៅលើពិភព លោក កំពុងមានការឡើងថ្លៃ ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមក្រសួងស្ថាប័ននានា កំពុងមានការអភិវឌ្ឍច្រើននូវអគារសម្រាប់ធ្វើការងារ បូករួមជាមួយនឹងការបំពាក់នូវសម្ភារៈល្អៗ​នៅតាមបន្ទប់។សម្ដេចតេជោ បានបញ្ជាក់ថា ទន្ទឹមនឹងមានកន្លែងធ្វើការកាន់តែល្អ ​ការចំណាយក៏កាន់តែច្រើនផង ដែរ ដូច្នេះសម្ដេច បានរំលឹកមន្ត្រីត្រូវមានការសន្សំសំចៃ ជាពិសេសចំពោះភ្លើងអគ្គិសនី ។គួរបញ្ជាក់ថា វិបត្តិនានា កំពុងកើតឡើងនៅលើពិភពលោក ដោយសារបញ្ហាសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដូចជាវិបត្តិវិស័យថាមពល បញ្ហាខ្វះប្រេង និងឧស្ម័នប្រើប្រាស់ផងដែរ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ​សម្រាប់កម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការ​ឡើង​ថ្លៃភ្លើង​អគ្គិសនីឡើយ ព្រោះបើ ភ្លើងឡើងថ្លៃ នឹងធ្វើឲ្យវិស័យជាច្រើននៅកម្ពុជាជួបការលំបាក ជាពិសេសប្រជាពលរដ្ឋ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

ប្រជាពលរដ្ឋអ៊ីរ៉ាក់ងាកមកព្យាបាលតាមបែបធម្មជាតិ ខណៈពេលដែលថ្លៃសេវាកម្មសុខភាពហក់ឡើងខ្ពស់

2023/06/26 09:07:34 pm        123
 អ៊ីរ៉ាក់៖ ពេលដែលឱសថការីម្នាក់នៅប្រទេសអ៊ីរ៉ាក់ និយាយប្រាប់អ្នកស្រី Umm Mohammedថាវេជ្ជបញ្ជាព្យាបាលជំងឺសើរស្បែករបស់គាត់ អាចមានតម្លៃប្រហែលជាង ៦០០ដុល្លារនោះ អ្នកស្រីក៏ងាកមករកវិធីព្យាបាលតាមបែបធម្មជាតិវិញ ដែលធូរថ្លៃជាងនេះ ដូចដែលសាច់ញាតិរបស់គាត់ធ្លាប់បានព្យាបាល ។  នៅក្នុងហាងលក់ឱសថបុរាណ ស្រ្តីកូន២ វ័យ ៣៤ឆ្នាំម្នាក់នេះ បានរកឃើញវិធីព្យាបាលដែលមានតម្លៃថោកជាងរហូតដល់ ៨ដង ។  អ្នកស្រីនិយាយថា ឱសថស្ថាន គឺជាគ្រោះមហន្តរាយនៅពេលឥឡូវនេះ អ្នកក្រីក្រងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិដោយសារតែតម្លៃរបស់វា ។ តើនរណាអាចរកប្រាក់មកព្យាបាលបាននោះ បើថ្លៃយ៉ាងនេះ? ដូច្នេះហើយអ្នកងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិវិញ ។  លោក Ibrahim al-Jabouri គឺជាម្ចាស់ហាងលក់ឱសថបុរាណ និងជាសាស្រ្តាចារ្យឱសថសាស្រ្ត និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកទទួលព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពជាច្រើន ដូចជាជំងឺសើរស្បែក បញ្ហាពោះវៀន ការឆ្លងមេរោគពោះវៀន ឬបញ្ហាជ្រុះសក់។  ស្របពេលដែលប្រជាពលរដ្ឋអ៊ីរ៉ាក់មួយចំនួន ជ្រើសរើសការព្យាបាលជម្រើសផ្សេងដើម្បីជៀសផុតពីហានិភ័យដល់សុខភាពនោះ ពលរដ្ឋផ្សេងទៀត គ្មានជម្រើសផ្សេងនោះទេ ដោយសារតែពួកគេគ្មានប្រាក់ចំណាយលើថ្លៃថ្នាំពេទ្យ ៕

គណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មីក្រិក សម្រចបានជ័យជំនះនៅការបោះឆ្នោតជុំទី២

2023/06/26 08:45:03 pm        116
 ក្រិក៖ គណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មីរបស់ប្រទេសក្រិក សម្រេចបានជ័យជំនះដ៏ត្រចះត្រចង់នៅការបោះឆ្នោតសភាដែលជាការបោះឆ្នោតជុំទី ២កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់អាណត្តិជានាយករដ្ឋមន្រ្តីរយៈពេល ៤ឆ្នាំទៀត ដល់អ្នកកំណែទម្រង់ Kyriakos Mitsotakis ។  ទិន្នន័យក្រសួងមហាផ្ទៃ បង្ហាញថា ពេលដែលសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួច គណបក្សស្តាំនិយមកណ្តាលប្រជាធិបតេយ្យថ្មី បាននាំមុខជាមួយសំឡេងឆ្នោត ៤០,៥ភាគរយ ហើយនិងឈ្នះ ១៥៨អាសនៈ នៅក្នុងសភាដែលមាន ៣០០អាសនៈ ។  ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ បានជួបជុំគ្នានៅក្រៅទីស្នាក់ការកណ្តាលបក្សប្រជាធិបតេយ្យថ្មី ជាទីដែលលោក Mitsotakis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបោះឆ្នោត សម្រាប់ការគាំទ្ររបស់ពួកគេ ពេលដែលគេបាញ់កាំជ្រួចភ្ញីឡើងលើមេឃ ។  នៅតាមផ្លូវ រថយន្តបានចុចស៊ីផ្លេ និងគ្រវីទង់បក្ស ។  ពួកគេមានជាង ២០ពិន្ទុនាំមុខគណបក្ស Syriza គឺជាគណបក្សនិយមឆ្វេងនិយម ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ចំពេលកើតមានវិបត្តិបំណុលដ៏ធ្ងន់ធ្ងរបំផុត ហើយនិងបានដឹកនាំប្រទេសក្រិក រហូតដល់ឆ្នាំ ២០១៩ ជាពេលដែលពួកគេចាញ់គណបក្សប្រជាធិបតេយ្យថ្មី ៕

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវប្រជារាស្ត្រខ្មែរ រួមសាមគ្គីគ្នា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច

2023/06/26 08:36:28 pm        342
បន្ទាយមានជ័យ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលស្វាគមន៍ អតីតអ្នករាជានិយម អ្នកជាតិនិយម បងប្អូនអញ្ជើញមកពីគណបក្សខ្មែររួបរួមជាតិ គណបក្សភ្លើងទៀន ដែលបានមករួបរួមសាមគ្គី ជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច ក្នុងគោលបំណងជួយឱ្យគណបក្សរាជានិយមមួយនេះ ទទួលបានជោគជ័យដូចឆ្នាំ១៩៩៣។ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ ក៏បានថ្លែងនូវការកោតសរសើរ ទឹកចិត្តអង់អាច ក្លាហាន ស្មោះត្រង់ ចង់ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត មានអាសនៈ នៅក្នុងអាណត្តិទី៧នេះ ដូច្នេះហើយសន្លឹកឆ្នោត១សន្លឹករបស់បងប្អូន ប្រជារាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ជ្រើស​រើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ ​ដើម្បីដឹកនាំប្រទេសរីកចំរើន និងការអភិវឌ្ឍ ៕ 

គណបក្សនយោបាយនានាត្រៀមរួចរាល់ដំណើរការឃោសនាបោះឆ្នោតនាចុងសប្តាហ៍នេះ

2023/06/26 08:00:16 pm        299
ភ្នំពេញ៖ នៅថ្ងៃទី១ កក្កដាខាងមុខ គណបក្សនយោបាយនានាដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត នឹងចាប់ផ្តើមការឃោសនារបស់ខ្លួននៅតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណប្រជាជនកម្ពុជា ​បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ​បានត្រៀមលក្ខណៈសម្រាប់ការឃោសនាបោះឆ្នោតរួចរាល់ និងសមាជិក ​សាមជិកាចូលរួរាប់ម៉ឺននាក់នៅទូទាំងប្រទេស ក្រោយពិធីមិន្ទិញដែលរៀបចំដ៏ធំ​នៅរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ក្នុងចំណោមទីតាំងទាំងអស់ គឺមានតែទីតាំង​បរិវេណមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្យ ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះដែលរៀបចំធំជាងគេ ​និងមានសមាជិក សមាជិកាចូលរួមចន្លោះពី ៥ទៅ៦ម៉ឺននាក់។ ចំណែក លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា គណបក្សរបស់ខ្លួន​នឹងចាប់ផ្តើមការឃោសនានៅថ្ងៃទី២ ​កក្កដា តាមដងវិថីសំខាន់ៗ​ក្នុងរាជធានី​ឲ្យស្របតាមតាមការណែនាំរបស់ គ.ជ.ប និងអាជ្ញាធរ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ កក្កដា ​ដល់ថ្ងៃទី២១ ខែកក្កដា ​និងមានគណបក្សនយោបាយចំនួន១៨ នឹងចូលរួមការ​ឃោសនា​បោះឆ្នោតរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ ​ខណៈអំឡុងការឃោសនាបោះឆ្នោតនេះ គ.ជ.ប អនុញ្ញាត​ការជួបជុំ​ ឬហែក្បួនទ្រង់ទ្រាយធំ​ ចំនួន៤ដងតែប៉ុណ្ណោះ៕អត្ថបទ សេក ឧត្តម 

ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅទីស្នាក់ការបក្សប្រឆាំងសៀរ៉ាឡេអូន ក្រោយការបោះឆ្នោត

2023/06/26 07:31:30 pm        118
សៀរ៉ាឡេអូន៖ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ បានរាយការណ៍ថា ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសន្លប់ស្ដូកស្ដឹង នៅក្នុងទីស្នាក់ការគណបក្សប្រឆាំងរបស់ប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃអាទិត្យ (ទី២៥ មិថុនា) ខណៈដែលនគរបាលបានឡោមព័ទ្ធអគារ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី។ជនរងគ្រោះដែលសារព័ត៌មាន Reuters មិនអាចកំណត់អត្តសញ្ញាណបានភ្លាមៗនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅជុំវិញកញ្ចឹងក និងជីពចរមិនលោត។ អ្នកយកព័ត៌មានបានឲ្យដឹងថា បង្អួចបន្ទប់ ដែលគេរកឃើញស្ត្រីនោះមានរន្ធដែលមានទំហំប៉ុនកណ្តាប់ដៃ។ គេនៅមិនទាន់ដឹងច្បាស់ទេថា មានអ្វីកើតឡើងនៅខាងក្រៅសន្និសីទ ឬអ្វីដែលបានកើតឡើងឲ្យពិតប្រាកដចំពោះស្ត្រីនោះ ខណៈសាក្សីពីររូប ដែលនៅខាងក្នុងអគារបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេបានឭស្នូរកាំភ្លើង។របួសរបស់ស្ត្រីនេះ ហាក់ដូចជាបានកើតឡើងនៅពេលដែលយ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខ ២០០នាក់ បានឡោមព័ទ្ធទីស្នាក់ការកណ្តាលនៃគណបក្សសភាប្រជាជន (APC) ដែលប្រធានរបស់គណបក្សនេះគឺលោក Samura Kamara ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏សំខាន់ក្នុងការផ្តួលប្រធានាធិបតីលោក Julius Maada Bio។ពាក់ព័ន្ធនឹងហេតុការណ៍នេះ មន្ត្រីនគរបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ សម្រាប់ការបោះឆ្នោតនេះ មានភាពតានតឹងខ្លាំង ខណៈដែល គណបក្សសភាប្រជាជន(APC) បាននិយាយថា តំណាងការបោះឆ្នោតរបស់ពួកគេ ទទួលរងវាយប្រហារ និងបំភិតបំភ័យ ក្នុងស្រុកចំនួនបី នៅថ្ងៃបោះឆ្នោត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM
មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
08/19/2026 12:08 PM
លោក Trump និយាយថា អាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀង និងផ្អាកដំឡើងពន្ធជាបណ្ដោះអាសន្ន
08/19/2026 12:08 PM
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ អំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី
08/19/2026 12:08 PM
ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
08/19/2026 11:08 AM