ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ផ្ដល់អនុសាសន៍លើការដោះស្រាយវិវាទ ដល់មន្រ្ដីយុត្តិធម៌ស្របតាមគោលការឈ្នះឈ្នះ

2023/06/26 05:49:40 pm        186
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់ចៅក្រមទាំងអស់​យក​វិធីដោះស្រាយ​សំណុំរឿងជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើបញ្ហារបស់គូវិវាទ​ជាមុន​ដោយរកចំណុចត្រូវគ្នា ​និងមិនត្រូវគ្នាមកធ្វើការដោះស្រាយ ហើយត្រូវពង្រីកទំហំចំណុចត្រូវគ្នា​ឱ្យធំដើម្បីឈានទៅដោះស្រាយទទួលបានជោគជ័យស្របតាមគោលការ ឈ្នះ ឈ្នះ ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ​ដើម្បីលើកកម្ពស់គុណភាពក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ ​និងយុត្តិធម៌ ចៅក្រម​ត្រូវដោះស្រាយវិវាទឱ្យបានឆាប់កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សា​ការខ្វែង​គំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព​ និងភាពសុខដុមរមនាឱ្យបានល្អប្រសើរ។សម្ដេចតេជោ បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ច្បាប់​ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា គឺជា​កិច្ច​ការងារ​អាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅ​លើកកម្ពស់​អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការនៃរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់កម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ជំរុញចៅក្រមត្រូវដោះស្រាយរឿងក្ដីរបស់ពលរដ្ឋឱ្យបានឆាប់

2023/06/26 05:43:20 pm        267
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជំរុញឱ្យចៅក្រមទាំងអស់ពន្លឿនការដោះស្រាយសំណុំរឿងជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការកកស្ទះសំណុំរឿង និងស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹង​ផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ភ្នំពេញ​អាចពន្លឿន​ចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យាពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌។បើតាមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បានឱ្យដឹងថា បច្ចុប្បន្នចំនួនចៅក្រម និងព្រះរាជអជ្ញា​សរុបនៅតាមសាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់​មាន​ចំនួន ៦០៥ នាក់, ក្រឡាបញ្ជីសរុបមានចំនួន ៩០០ នាក់, អាជ្ញាសាលាមានចំនួន ២០ នាក់ និងមន្រ្ដីរដ្ឋបាលតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសមានចំនួនប្រមាណ ២៣៥៣ នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

Trump ធ្វើយុទ្ធនាការនៅរដ្ឋ Michigan ខណៈរូបលោកស្វះស្វែងរកផ្លូវត្រឡប់ទៅកាន់សេតវិមាន

2023/06/26 05:25:16 pm        162
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៥ ខែមិថុនា) បាននាំឲ្យក្ដីសង្ឃឹមរបស់រូបលោកមានឡើងវិញ ក្នុងការវិលទៅមានឥទ្ធិពលនៅរដ្ឋ Michigan វិញ ព្រោះថានេះគឺជារដ្ឋមួយក្នុងចំណោមរដ្ឋនៅតំបន់ Midwest ដែលលោកបានចាញ់លោក Joe Biden ក្នុងឆ្នាំ២០២០ ខណៈការធ្វើយុទ្ធនាការនៅទីនេះ អាចជាចំណុចផ្លាស់ប្ដូរដ៏សំខាន់ ដើម្បីដណ្តើមយកតំណែងសេតវិមានមកវិញ ក៏ថាបាន។លោក Trump បាននិយាយនៅឯពិធីទទួលអាហារពេលពេលល្ងាចក្នុងថ្ងៃបុណ្យ Lincoln Day Dinner របស់គណបក្សសាធារណរដ្ឋ នាតំបន់ Oakland County ជាកន្លែងដែលរូបលោក ត្រូវបានគេផ្តល់កិត្តិយសជា «Man of the Decade» (បុគ្គលប្រចាំទសវត្សរ៍) របស់ក្រុម និងជាកន្លែងដែលលោកបានវាយប្រហារលើគោលនយោបាយបរិស្ថានរបស់លោកប្រធានាធិបតី Biden ដោយលោកបានអះអាងថា នឹងធ្វើឲ្យបាត់បង់ការងាររាប់ពាន់កន្លែង ក្នុងរដ្ឋដែលផលិតរថយន្តមួយនេះ។លោក Trump បាននិយាយទៅកាន់ក្រុមមនុស្សដ៏ច្រើននោះថា៖ «លោក Biden គឺជាអ្នកនាំឲ្យមានមហន្តរាយដល់រដ្ឋ Michigan ហើយភាពងុបងល់លើបរិស្ថានរបស់លោក គឺគ្មានបេះដូង និងគ្មានភាពស្មោះត្រង់ និងអាក្រក់ហួសប្រមាណសម្រាប់កម្មករអាមេរិក»។ដោយឡែក ពេលនិយាយសំដៅដល់ការចោទប្រកាន់របស់តុលាការសហព័ន្ធ ដែលលោកប្រឈមនឹងបទចោទប្រកាន់ថា បានចាត់ចែងឯកសារសម្ងាត់មិនបានត្រឹមត្រូវ លោក Trump បានអះអាងម្តងទៀតថា ករណីនេះ មានហេតុផលនយោបាយ។ លោក Trump បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានឈរឈ្មោះ ឬប្រសិនបើខ្ញុំធ្វើមិនល្អនៅក្នុងការបោះឆ្នោត រាល់ការស៊ើបអង្កេតនេះ នឹងបញ្ឈប់ភ្លាមៗមួយរំពេច»។លោក Trump កំពុងនាំមុខគូប្រជែងសម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរបស់លោក ដោយក្នុងនោះរួមទាំងការនាំមុខលើអភិបាលរដ្ឋ Florida លោក Ron DeSantis ដោយការឈានមុខច្រើនពិន្ទុ នៅក្នុងការស្ទង់មតិនានា៕

ពលរដ្ឋទីក្រុង Rostov-on-Don សាទរការដកថយរបស់ទាហានស៊ីឈ្នួល Wagner ខណៈការប៉ុនប៉ងបះបោរបានបញ្ចប់

2023/06/26 05:06:27 pm        165
រុស្ស៊ី៖ ពលរដ្ឋទីក្រុង Rostov-on-Don ក្នុងប្រទេសរុស្ស៊ី បានផ្ទុះការអបអរ ខណៈកងទ័ពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានដកខ្លួនថយចេញពីទីក្រុងកាលពីព្រឹកថ្ងៃអាទិត្យ មានរយៈពេលមិនដល់ ២៤ ម៉ោង បន្ទាប់ពីការប៉ុនប៉ងបះបោរ។ ក្នុងវីដេអូដែលបានចែករំលែកជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN)បង្ហាញ មនុស្សជាច្រើនបានអបអរខណៈរថក្រោះរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានរំកិលចេញពីផ្លូវទីក្រុង Rostov-on-Don។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានអំពាវនាវឱ្យលុបចោលការបះបោរដោយក្រុមយោធាឯកជនរបស់លោកកាលពីថ្ងៃសៅរ៍ ដែលបានដើរក្បួនដើម្បីហ៊ុមព័ទ្ធនៅទីក្រុងមូស្គូ។រដ្ឋាភិបាលរុស្ស៊ី និងលោក Prigozhin បានឈានដល់ការព្រមព្រៀងមួយតាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីលោក Prigozhin បានទទួលយកសំណើរបស់លោក Lukashenko ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់កងទ័ពក្រុមហ៊ុន Wagner និងធ្វើឲ្យស្ថានការណ៍ធូរស្រាល។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រារាំងចំពោះអ្នកទាំងឡាយណាដែលរៀបចំការបះបោរប្រដាប់អាវុធ។ យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោកសហព័ន្ធរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការរឹតបន្តឹងចរាចរណ៍ទាំងអស់នៅទូទាំងប្រទេសរុស្ស៊ី ត្រូវបានដាក់ជុំវិញការប៉ុនប៉ងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលត្រូវបានដកចេញវិញ។ សណ្តាប់ធ្នាប់សង្គមក៏បានវិលត្រឡប់មកធម្មតាវិញនៅទីក្រុងមូស្គូ៕

កូរ៉េខាងជើងរៀបចំការប្រមូលផ្ដុំជាច្រើនប្រឆាំងសហរដ្ឋអាមេរិក ដោយព្រមានពីការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ

2023/06/26 05:02:36 pm        172
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្ដុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលមនុស្សជាច្រើនបានស្រែកពាក្យស្លោកប្ដេជ្ញាធ្វើសង្រ្គាមសងសឹកដើម្បីកម្ទេចសហរដ្ឋអាមេរិក ខណៈប្រទេសនេះ ប្រារព្ធខួបលើកទី៧៣នៃការផ្ទុះសង្រ្គាមកូរ៉េ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មន្ត្រីរដ្ឋការ និងនិសិត្សប្រមាណ១២ម៉ឺននាក់ បានចូលរួមក្នុងការប្រមូលផ្ដុំជាច្រើនដែលបានធ្វើឡើងនៅទូទាំងរដ្ឋធានី កាលពីថ្ងៃអាទិត្យ ។ វីដេអូបញ្ចេញដោយសារព័ត៌មានរដ្ឋ បានបង្ហាញពីមនុស្សយ៉ាងច្រើនកកកុញប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋាន កំពុងកាន់ផ្ទាំងប្រកាសដែលសរសេរថា ទឹកដីសហរដ្ឋអាមេរិកទាំងមូលស្ថិតក្នុងគោលដៅបាញ់កម្ទេចរបស់យើង និង ឃ្លាថា ចក្រពត្តិនិយមអាមេរិក គឺជាអ្នកបំផ្លាញសន្តិភាព។ ការប្រារព្ធខួប កាលពីថ្ងៃអាទិត្យ បានកើតឡើង ស្របពេលមានក្ដីបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់ផ្កាយរណបយោធាលើកដំបូងផ្សេងទៀតរបស់ខ្លួនដើម្បីបង្កើនការតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបរាជ័យកាលពីថ្ងៃទី៣១ខែឧសភា។ KCNA បាននិយាយថា ពេលនេះ កូរ៉េខាងជើងមានអាវុធដ៏មានឥទ្ធិពលបំផុតដើម្បីដាក់ទោសពួកចក្រពត្តិនិយមអាមេរិក ហើយក្រុមអ្នកសងសឹកលើដែនដីនេះនឹងបញ្ឆេះដោយឆន្ទៈដែលមិនអាចអត់ឱនបានដើម្បីសងសឹកសត្រូវ។កូរ៉េខាងជើងដែលប្រកាសខ្លួនឯងថាជាប្រទេសមហាអំណាចនុយក្លេអ៊ែរ បានសាកល្បងអាវុធផ្សេងគ្នាជាច្រើនរួមទាំងមីស៊ីលបាលីស្ទីកអន្តរទ្វីបធំបំផុតរបស់ខ្លួន ដែលជាការដុតបញ្ឆេះឲ្យកាន់តែមានភាពតានតឹងខ្លាំងថែមទៀត ជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក៕

ក្រុមមន្ត្រីមើលឃើញថា លោក Putin ចុះខ្សោយ ខណៈភាពចលាចលនៅរុស្ស៊ីបង្ហាញពីការបែកបាក់ផ្ទៃក្នុង

2023/06/26 04:52:00 pm        229
រុស្ស៊ី៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោកAntony Blinken បាននិយាយថា បញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ែកណាគ្រុប(Wagner Group) បានបង្ហាញពីការបែកបាក់កម្លាំងក្នុងការដឹកនាំរបស់លោក ដែលអាចចំណាយពេលដោះស្រាយជាច្រើនសប្ដាហ៍ ឬច្រើនខែ ខណៈប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី និយាយថាខ្លួនគាំទ្រទីក្រុងមូស្គូ ក្នុងការការពារស្ថិរភាពជាតិ។ ក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់តាមទូរទស្សន៍ លោក Blinken និងក្រុមសមាជិកសភាសហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យឥទ្ធិពលរបស់លោក Putin ចុះក្រោយក្នុងមធ្យោបាយជាច្រើនដែលអាចជួយដល់ការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ី ក្នុងទឹកដីរបស់ខ្លួន ខណៈកំពុងផ្ដល់ផលប្រយោជន៍ដល់បណ្ដាប្រទេសជិតខាងរុស្ស៊ីរួមទាំងប៉ូឡូញ និងរដ្ឋក្នុងតំបន់បាល់ទិក។ លោក Blinken បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន ABC’s This Week ថា ខ្ញុំគិតថាយើងមើលពុំឃើញពីចំណាត់ការចុងក្រោយទេ បន្ទាប់ពីការងើបបះបោរធ្វើឡើងដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉ែកណាគ្រុប លោក យេវ ហ្គីនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) ។ លោកថា ភាពតានតឹងទាំងឡាយ ដែលបង្កឲ្យផ្ទុះសកម្មភាពឡើង បាននិងកំពុងរីកកាន់តែធំជាច្រើនខែទៀត និងបានបន្ថែមការគំរាមកំហែងដល់បញ្ហាផ្ទៃក្នុងដែលអាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Washington Post និង New York Times ទីភ្នាក់ងារចារកម្មអាមេរិកបានប្រមូលសញ្ញាប៉ុន្មានថ្ងៃមុនដែលពេលលោក Prigozhin កំពុងរៀបចំកងទ័ពរបស់លោកដើម្បីបះបោរ ដោយក្រុមមន្ត្រីបានផ្ដល់របាយការណ៍នៅសេតវិមាន មន្ទីរបញ្ចកោណ និងនៅវិមាន Capitol Hill អំពីភាពចលាចលយ៉ាងរំជើបរំជួល មួយថ្ងៃមុនពេល Prigozhin ក្រោកប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី គឺលោក Sergei Shoigu ដោយទាមទារឲ្យលោក Shoigu លាលែងពីតំណែង៕

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ខិតខំឲ្យអស់លទ្ធភាព ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ

2023/06/26 04:22:42 pm        191
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ចៅក្រម​ទាំងអស់ គប្បីត្រូវ ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការ​ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជា​រដ្ឋប្បវេណី​ទេ តែប្រើរយៈពេលវែងក្នុងការ​វិនិច្ឆ័យ ដូច្នេះត្រូវធ្វើការ​សម្របសម្រួល​ជាជាងកាត់ក្តីដល់គូជម្លោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ«អគារសាលាយុត្តិធម្ម»នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះ​ដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿង​ក្នុង​ក្របខណ្ឌរដ្ឋប្បវេណី។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តុលាការគឺស្ថិតនៅក្នុង​មាត់ដង្កាប់​ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថា​នឹងគ្មាន​យុត្តិធម៌​សម្រាប់ពួកគេ ​ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល ​និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខ​ណៈមធ្យោបាយនេះ ​គឺជាយុទ្ធសាស្រ្តឈ្នះ​ ឈ្នះទាំងអស់គ្នា៕អត្ថបទ៖​បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌

2023/06/26 02:33:24 pm        390
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធីដោះស្រាយវិវាទក្នុងសង្គម មិនមែនមានតែការកាត់ក្ដីមួយប៉ុណ្ណោះទេ ការសម្រុះសម្រួល និងការផ្សះផ្សារដោះស្រាយវិវាទ គឺជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ធានាបាននូវសុខដុមរម្យនានៅសង្គម។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណោះស្រាយដែលប្រជាជនចង់បានបំផុតនៅក្នុងសង្គមពេលមានវិវាទ កើតឡើងគឺជាដំណោះស្រាយមួយឆាប់រហ័ស និងអាចទទួលយកបាន។ ករណីវិវាទ ដែលមិនអាចសម្របសម្រួលបាន គឺចាំបាច់ត្រូវដោះស្រាយតាមផ្លូវតុលាការ។សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងយុត្តិធម៌ក្តាប់ឲ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន។សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ដើម្បីលើកកម្ពស់គុណភាពនៅក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សារការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុរមនាឱ្យបានល្អប្រសើរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ រវាងគូភាគីឱ្យកាន់តែឆាប់ ដោយមិនត្រូវទុកឯកសារកាត់ក្ដីរយៈពេលយូរឡើយ។សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពន្លឿនការធ្វើច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្ម ខណៈបច្ចុប្បន្ននេះកម្ពុជាកំពុងអភិវឌ្ឍន៍ប្រទេសដោយពង្រឹងលើការធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេចជំរុញឱ្យធ្វើច្បាប់នេះឱ្យចេញនៅក្នុងអាណត្តិខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌

2023/06/26 02:15:29 pm        210
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មាន ទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង, សម្ដេចតេជោនាយករដ្ឋមន្តី បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិ ព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបាន អនុញ្ញាតមានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែង បំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។ អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជា អតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង។អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែកដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌" (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕

ឯកឧត្តម វង្សី វិស្សុត ជំរុញសមាជិកបក្សខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព

2023/06/26 03:05:07 am        372
កណ្តាល៖ ឯកឧត្តម វង្សី វិស្សុត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូលបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់សមាជិក សមាជិកាបក្សក្នុងវិស័យអប់រំនិងសុខាភិបាលដែលបានបំរើសេវាសាធារ ណៈជូនពលរដ្ឋបានយ៉ាងល្អប្រសើរនិងលើកទឹកចិត្តឱ្យបន្តការខិតខំឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់។ឯកឧត្តម វង្សី វិស្សុត បានលើកឡើងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងក្រុម ស.២៦ ស.២៧ ប្រមាណជិត១,៤០០នាក់ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាលកាលពីចុងសប្តាហ៍កន្លងទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់សមាជិកទាំងអស់ ជាពិសេសគ្រូបង្រៀន និងគ្រូពេទ្យ ដែលជាអ្នកផ្តល់សេវាសាធារណៈដ៏ចាំបាច់បំផុត និងដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ហើយ មានឥទ្ធិពលដល់សតិអារម្មណ៍ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ឯកឧត្តមបន្តថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការជួយទ្រទ្រង់អាជីវកម្មដែលទទួលរងផលប៉ះពាល់ និងការរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ ដោយបានផ្តល់នូវចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតដល់កម្ពុជា។ ជាមួយនេះ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្កេម-ប៉ារ៉ាហ្កេមឆ្នាំ២០២៣ នេះបានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ និងធ្វើឱ្យពលរដ្ឋខ្មែរមានមោទភាពចំពោះជាតិ និងចំពោះខ្លួងឯងជាខ្មែរ និងបានធ្វើឱ្យព្រលឹងជាតិខ្មែរស់ឡើងវិញបន្ទាប់ពីបាត់បង់រាប់រយឆ្នាំ។ឯកឧត្តមបានបញ្ជាក់ថា ដំណើរឈានឡើងរបស់កម្ពុជា រយៈពេល ២៥ឆ្នាំចុងក្រោយនេះ បានគូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព ដូចនេះសមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវចូលរួមការពារសន្តិភាព កុំឱ្យបាត់បង់ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងពលរដ្ឋសូមទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដើម្បីខ្លួនឯង ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM
មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
08/19/2026 12:08 PM