ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន៖សមិទ្ធផលបម្រើអោយវិស័យពុទ្ធចក្រនៅវត្តខែលជ័យសិរីសោភណមុនីរតនៈខេត្តកំពង់ចាម រីកដុះដាលជាបន្តបន្ទាប់ ក្រោមម្លប់សុខសន្តិភាព

2023/06/26 02:55:09 am        561
កំពង់ចាម៖ នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសមណសិស្ស និងសមិទ្ធផលនានា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចព្រះវនរ័ត្នកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះតេជគុណ ព្រះអនុគុណស្រុក និងព្រះចៅអធិការ វត្តខែលជ័យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមផ្តល់ជាបច្ច័យ ដល់ការកសាងទីសេនាសេនៈនៅវត្តខែលជ័យ ទទួលបានការរីកចម្រើន ជាបន្តបន្ទាប់ សមស្របជាទីកន្លែងបណ្តុះបណ្តាលសង្ឃ និងជាស្រែបុណ្យសម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយ ។ ព្រះតេជគុណ ព្រះអនុគណស្រុក រួមជាមួយព្រះចៅអធិការ ក្នុងស្រុកកំពង់សៀម បានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ ដូចការផ្តល់ស្បៀងអាហារ បរិក្ខា និងថវិកា ជួយដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងគ្រួសារមានហានិភ័យ រួមទាំង គ្រោះមហន្តរាយផងដែរ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឍបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋបានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមផែនការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក ។ទន្ទឹមនឹងនេះ យើងមានក្តីសង្ឃឹមនិងជឿជាក់ថា នៅពេលដែលគណបក្សប្រជាជន ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុប នៅក្រោយការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយដាក់ចេញនូវនយោបាយជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រួមជាមួយនឹងការខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ សូមព្រះមេត្តានិមន្ត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១០លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២០ ០០០ រៀលផងដែរ និងប្រគេនថវិការបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី សរុប ១០ ០០០ដុល្លារ ជូនដល់ព្រះចៅអធិការវត្តសម្រាប់កសាងវត្ត៕

សម្តេចតេជោ ប្រកាសបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ១.៥ លាននាក់ចាប់ពីខែសីហា

2023/06/25 06:13:11 pm        453
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ ខណៈនេះគឺជាគោលនយោបាយមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា និងការបង្កើនកម្លាំងពលកម្មជំនាញនៅក្នុងប្រទេស។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះថា ការកសាងសន្ដិភាព​តាមរយៈគោល​នយោបាយ​ឈ្នះ ឈ្នះ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍ​ប្រទេសជាតិឱ្យមានការរីកចម្រើនជាជំហានៗ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលការណ៍​ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធរៀបចំផែនការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ ​និងងាយរងគ្រោះ ដែលមានចំនួន​សរុបប្រមាណ ១.៥ លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួល​បន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។ដោយឡែកកាលពីថ្ងៃទី២០ ខែមិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់សិង្ហបុរី ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ១.៥ លាននាក់នេះផងដែរ។ ការបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមអនុវត្តនៅខែសីហា ឆ្នាំ២០២៣តទៅ៕អត្ថបទ៖វ៉ន ដារ៉ា

ឯកឧត្តម ឱម យ៉ិនទៀង៖ ឱ្យតែសមាជិកគណបក្សប្រជាជនមិនគិតថាថ្មី ឬចាស់ទេ គឺថ្នាក់ដឹកនាំទុកចិត្តដូចគ្នា

2023/06/25 06:00:43 pm        344
ភ្នំពេញ៖ ឯកឧត្តម ឱម យ៉ិនទៀង អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន​ខណ្ឌទូលគោក រាជធានីភ្នំពេញ បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនប្រកាន់ថាអ្នកថ្មី ឬអ្នកចាស់នោះទេ ឲ្យតែសម្រេចចូលជាសមាជិកគណបក្សហើយ គឺថ្នាក់ដឹកនាំបក្សមានជំនឿ និងទុកចិត្តគ្រប់ៗគ្នាទាំងអស់ ដូច្នេះគប្បីត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវបោះជូនដល់គណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសប្រកាសទទួលសមាជិក-សមាជិកាគណបក្សថ្មី ជាង២ពាន់នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឱម យ៉ិនទៀង បានលើកឡើងទៀតថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍​ប្រជាជន និងប្រទេសជាតិជាធំ ហើយគណបក្សប្រជាជនកម្ពុជាបើកទ្វាចំហរជានិច្ច ចំពោះការ​ទទួលបងប្អូនទាំងឡាយណាដែលសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយមិនប្រកាន់ថាមកពីគណបក្សនេះ ឬគណបក្សនោះទេ តែទោះជាយ៉ាងណាការ​សម្រេច​ចិត្តចូលគណបក្សប្រជាជនកម្ពុជា ហើយគប្បីត្រូវស្មោះត្រង់ជាមួយគណបក្ស និងស្រលាញ់​ប្រជាជន និងប្រទេសជាតិ ស្របទៅតាមគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញ។ឯកឧត្តម បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​និងជាប្រធានគណបក្ស ​គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់​ដែលមានគោល​នយោបាយច្បាស់លាស់ និង​ស័ក្តិសម​បំផុតក្នុងការដឹកនាំនាវាកម្ពុជា​ឆ្ពោះទៅកាន់​ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។យ៉ាងណាក៏ដោយខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ឯកឧត្តម ឱម យ៉ិនទៀង ក៏បានរំលឹក និងបានអំពាវនាវ​ដល់​បងប្អូនប្រ ជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកា​គណបក្សទាំងអស់មិនថាថ្មី ឬចាស់នោះទេ សូម​អញ្ជើ់ញ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយ​គប្បីបោះឆ្នោតដើម្បីការពារសន្តិភាព​ ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀង​ទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍន៍​ប្រទេសជាតិលើគ្រប់វិស័យទាំង​អស់ផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ រដ្ឋាភិបាលនឹងបង្កើតការងារក្នុង១ឆ្នាំ៣០ម៉ឺនកន្លែង ឬ១អាណត្តិស្មើ១លាន៥សែននាក់

2023/06/25 05:39:53 pm        484
ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែង ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុន ដើម្បីបង្កើតការងារ ជូនពលរដ្ឋកម្ពុជាបន្ថែមទៀត ឲ្យបានជាង៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ ឬអាចនិយាយបានថា ត្រូវបង្កើតការងារឲ្យបាន១លាន៥សែននាក់ សម្រាប់រយៈពេលមួយអាណត្តិនៃរដ្ឋសភា។សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង ជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៥មិថុនានេះ។ដើម្បីទាក់ទាញ វិនិយោគនេះ សម្ដេច បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលទៅ​លើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទុន ដែលត្រូវធ្វើឲ្យកាន់តែងាយស្រួល សាមញ្ញ ដើម្បីកុំឲ្យអ្នកវិនិយោគមានការលំបាក។បើតាមរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សា បានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍​លើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងដំណាក់កាល​នៃការរីករាលដាលជំងឺកូវី៨-១៩។ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០៨លាននាក់។ បច្ចុប្បន្នសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១ម៉ឺន៧ពាន់ ២៥៦ សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់៕

សម្តេចតេជោ៖ នយោបាយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាពធ្វើឱ្យប្រទេសជាតិរីកចម្រើន

2023/06/25 05:25:13 pm        247
ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មាននយោបាយសន្តិភាព បាននាំឲ្យប្រទេសជាតិរីកចម្រើនជាច្រើន លើគ្រប់វិស័យ ជាពិសេសតំបន់ព្រំដែន ដែលជាអតីតសមរភូមិប្រយុទ្ធ បានក្លាយជាតំបន់សេដ្ឋកិច្ចទីផ្សារ និងការអភិវឌ្ឍ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង ជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៥មិថុនានេះ។សម្ដេច មានប្រសាសន៍ថា ដោយសារគោលនយោបាយ ​ដ៏ត្រឹមត្រូវបែបនេះ​ហើយទើបនាំឱ្យ​តំបន់ព្រំដែនមាន ​ការរីកចម្រើន ដូចជា ​រោងចក្រ សហគ្រាស ​តំបន់សេដ្ឋកិច្ចពិសេស ដែលនាំអ្នកវិនិយោគិនមកបណ្ដាក់ទុន។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ​ទាក់ទិននឹងការអភិវឌ្ឍ នេះកម្ពុជា និងវៀតណាមមានការតភ្ជាប់គ្នា ដោយតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះមិនមែន​នាំចេញ​ទៅកាន់កំពង់ផែ ​ខេត្តព្រះសីហនុ ដែលមានចម្ងាយ យ៉ាងឆ្ងាយនោះទេ ភាគីទាំងពីរមានកិច្ច​សហប្រតិបត្តិការនាំទៅកាន់ កំពង់ផែខាងវៀតណាម ដែលមានតម្លៃថោកជាង។ តែផ្នែកការតភ្ជាប់​ផ្សេងទៀត ដូចជាគមនាគមន៍ដឹកជញ្ជូន ​បញ្ហាអគ្គិសនី ឌីជីថលទូរគមនាគម​ជាដើម ត្រូវបាន​តភ្ជាប់ពីវៀតណាម ដើម្បីធ្វើការជាមួយគ្នា។ ក្នុងន័យនេះសម្ដេចថា នយោបាយសន្តិភាព របស់កម្ពុជាវាស្របគ្នា និងនយោបាយសន្តិភាព របស់​វៀតណាមផងដែរ ​ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា ​នាយកទៅវិញទៅមក ។សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មាន​កម្មករនិយោជិតប្រមាណជិត៩ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ ​សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មាន​កម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ​ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

ឯកឧត្តម វេង សាខុន អំពាវនាវដល់សមាជិកសមាជិកាបក្សត្រូវទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ខែក្រោយនេះ

2023/06/25 04:43:19 pm        194
កំពង់ចាម៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស ស្ថិតនៅក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សមូលដ្ឋាន រួមជាមួយនឹង​សហការី ដែលអញ្ជើញមកពីថ្នាក់កណ្តាល ដែលបាន និងកំពុង ប្រឹងប្រែងយកចិត្តទុកដាក់កសាង​កម្លាំងគណបក្ស រួមជាមួយការចុះសួរសុខទុក​ប្រជាពលរដ្ឋជាប្រចាំ និងបានដោះស្រាយ​បញ្ហាជាច្រើននៅមូលដ្ឋាន រួមទាំងជួយដោះស្រាយជូនប្រជាពលរដ្ឋដែលប្រឈម នឹងជីវភាពរស់នៅ និងគ្រួសារមានហានិភ័យបានជាប្រចាំ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់​នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឃបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋ​បានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ការអភិវឌ្ឍវិស័យកសិកម្ម ការដាក់ពង្រាយរោងចក្រនៅតាមខេត្តនិងតំបន់សេដ្ឋកិច្ចពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹង ការពង្រឹងនិងពង្រីកការផ្តល់សេវាផ្សេងៗ រួមទាំងការថែទាំសុខភាពសាធារណៈបានល្អប្រសើរផងដែរ ។ ទន្ទឹមនឹងនេះ ឯកឧត្តមមានក្តីសង្ឃឹមនិងជឿជាក់ថា គណបក្សប្រជាជននឹងទទួលបានការគាំទ្រ​ពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុបបន្តទៀត នៅថ្ងៃបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលដែល​នឹងដឹកនាំ​ដោយគណបក្សប្រជាជន នឹងខិតខំ​បង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយ​សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា៖ ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដោយជំនួសយុទ្ធសាស្ត្រចតុកោណដែលបានអនុវត្តន៍​រយៈពេលចំនួន​៤អាណត្តិ​រួចមកហើយ។ ការផ្លាស់ប្តូរ គោលនយោបាយថ្មីនេះ គឺនឹងធ្វើឡើងដើម្បីឆ្លើយតបទៅ​តាមការវិវត្តនៃស្ថានការពិភពលោក និងដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ផែនការយុទ្ធសាស្ត្របញ្ចកោណនេះ អ្នកជំនាញលើផ្នែកគោលនយោបាយសាធារណៈបាន​ចាត់ទុកថា ជាកំណែទម្រង់ទាន់តម្រូវការសេដ្ឋកិច្ចសង្គម និងពិភពលោក ដែលក្នុងនោះមានយុទ្ធសាស្រ្ត៥សំខាន់ៗ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្ស, ២) ការធ្វើពីពិធកម្មសេដ្ឋកិច្ច (ការធ្វើសេដ្ឋកិច្ចប្រកបដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ), ៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤) ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឌីជិថល, និង ៥) ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចិរភាព។ ជារួមប្រមុខរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។ មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីព្រះរាជាណាចក្រកម្ពុជា​ទទួលបាន​សុខសន្តិភាព​ និងការអភិវឌ្ឍថ្មីៗបន្តទៀត។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ចំនួន ២៨ លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២០ ០០០ រៀលផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់បន្តទៀត នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង

2023/06/25 02:05:50 pm        247
ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១៩ ៤៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣២។ជំនួបថ្ងៃស្អែកនេះ ជាលើកទី៤ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ២២ ៣៥៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង។រោងចក្រ សហគ្រាសចំនួន២៤ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៧, ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិក ចំនួន១, ផ្តុំនិងដំឡើងកង់ចំនួន ១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្ត្រាលីជាដើម។ នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មានកម្មករនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជា ខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

ឯកឧត្តម វេង សាខុន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រមេតថេក(ខេមបូឌា)នៅខេត្តកំពង់ចាម ជាង២០០០នាក់

2023/06/24 10:21:37 pm        242
កំពង់ចាម៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី រោងចក្រមេតថេក(ខេមបូឌា) ស្ថិតនៅភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក និងលោកស្រីសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងកម្មករ កម្មការនី ចំនួន ២៣៣៥នាក់​ នៅព្រឹកថ្ងសទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមហ៊ុនមេតថេក ដែលបានខិតខំស្វែងរកទីផ្សារសម្រាប់ផ្គត់ផ្គង់ ដែលបានផ្តល់ឱកាសឱ្យរោងចក្រនេះមានសមត្ថភាពស្រូបយកកម្លាំងពលកម្មបានជាង២ពាន់នាក់ ទោះបីសេដ្ឋកិច្ចយើងទើបចាកចេញពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។ឯកឧត្តមបានអំពាវនាវឱ្យប្អូនៗ និងក្មួយៗកម្មករ កម្មការនីទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីទទួលបានឱកាសការងារឥតឈប់ឈរ តកូនតចៅ។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះរាជរដ្ឋាភិបាល បានប្រកាសជួយគាំទ្រការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់នៅក្រោយបោះឆ្នោត។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យកម្មករ កម្មការនីទាំងអស់និងក្រុមគ្រួសារ សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នា៕

ស្លាកគណបក្សភ្លើងទៀន ត្រូវបានអតីតសមាជិកទម្លាក់ចោលជាបន្តបន្ទាប់ ព្រោះអស់ជំនឿលើមេបក្សរបស់ខ្លួន

2023/06/24 12:26:55 am        535
កំពង់ចាម៖ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនចំនួន៣គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោល ខណៈពេលនេះ ពួកគេអស់ជំនឿជឿលើការដឹកនាំរបស់មេបក្សខ្លួន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ ពួកគាត់ក៏នាំគ្នាដកស្លាកគណបក្សភ្លើងទៀន​ពី​មុខ​ផ្ទះចោល ដោយបានលើកឡើងថា ​ការរស់នៅជាមួយមេដឹកនាំគណបក្សប្រឆាំង មិនបានធ្វើឲ្យ​ប្រទេសជាតិរីកចម្រើន​ មាន​តែភូតភរបោកប្រាសសកម្មជនរបស់ខ្លួន ។ពួកគាត់ បានលើកឡើងទៀតថា​ ការដែលសម្រេចចិត្តចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​ កម្ពុជា ​គឺបន្ទាប់ពីពួកគេដឹងខ្លួនថា​ ការ​ដឹកនាំ​គណបក្សប្រឆាំង​គ្មាន​គោលនយោបាយច្បាស់លាស់ ​មានតែការ​ញុះញង់​អុជអាល​ និង​រើសអើង​ជាតិសាសន៍ ខុសពី​គណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ​ហ៊ុន សែន ​ជាប្រមុខដឹកនាំ មាន​គោល​នយោបាយច្បាស់លាស់ពិតប្រាកដ ​ដោយ​យកផល​ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ។សូមបញ្ជាក់ថា​ ក្នុងរយៈពេលចុងក្រោយនេះ ​គេសង្កេតឃើញថា ​សកម្មជន ​សមាជិក-សមាជិកា និង​មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស ​និងក្រៅប្រទេស​ រាប់រយនាក់ បានសម្រុកចូលរួម​ជាមួយ​គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕

Bidenការពារការហៅមេដឹកនាំចិនលោក Xi ជាជនផ្តាច់ការអំឡុងពេលរៃអង្គាសថវិកា

2023/06/23 07:26:31 pm        167
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយការពារការហៅប្រធានាធិបតីចិន លោក Xi Jinping ថា ជា «ជនផ្តាច់ការ» ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរបស់មេដឹកនាំកំពូលទាំង២ បានសាទរចំពោះការរីកចម្រើនតិចតួច នៅក្នុងការបន្ធូរបន្ថយភាពតានតឹង។អំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមិថុនា) លោក Biden បាននិយាយថា សេចក្តីថ្លែងការណ៍ត្រង់ៗរបស់លោកពាក់ព័ន្ធនឹងប្រទេសចិន គឺមិនមែនជាអ្វី ដែលលោកនឹងផ្លាស់ប្តូរច្រើននោះទេ។លោក Biden បានថ្លែងថា៖ «ខ្ញុំរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី Xi នៅពេលណាមួយ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ហើយខ្ញុំមិនគិតថា វាមានផលវិបាកពិតប្រាកដនោះទេ»។ពាក្យថា «ជនផ្តាច់ការ» ត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅឯយុទ្ធនាការរៃអង្គាសប្រាក់ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅដើមសប្តាហ៍នោះ ដោយនៅក្នុងកម្មវិធីនោះ លោក Biden បានពណ៌នាមេដឹកនាំចិនថា មិនបានដឹងនោះទេនូវព័ត៌មានពីកើតហេតុការណ៍ ដែលពាក់ព័ន្ធនឹងបាឡុងចារកម្មចិន ដែលហោះនៅលើទឹកដីអាមេរិក។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) ស្ថានទូតចិន ប្រចាំនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថានទូតបានចេញការតវ៉ាជាផ្លូវការប្រឆាំងនឹងការលើកឡើងរបស់លោក Biden។ស្ថានទូតបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាមួយនឹងសុន្ទរកថាដែលមិនទទួលខុសត្រូវចុងក្រោយបង្អស់ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយរបស់ប្រទេសចិន និងមេដឹកនាំកំពូលរបស់ប្រទេស ប្រជាជនចិន មិនអាចជួយអ្វីបាន ក្រៅពីចោទសួរពីភាពស្មោះត្រង់របស់ភាគីអាមេរិក។ រដ្ឋាភិបាល និងប្រជាជនចិនមិនទទួលយកបាននោះឡើយនូវការបង្ករឿងខាងនយោបាយណាមួយ ប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសចិន ហើយនឹងឆ្លើយតបយ៉ាងដាច់អហង្ការ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM