ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតអ្នកគាំទ្របក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ងាកមកគាំទ្របក្សប្រជាជនជាបន្តបន្ទាប់

2023/06/23 06:53:50 pm        291
ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់អ្នកជំនិត និងសកម្មជនរាប់រយនាក់ ដែលធ្លាប់គាំទ្រ គណបក្សប្រឆាំង​ជាច្រើនឆ្នាំមកហើយនោះទាំងក្នុង និងក្រៅប្រទេស បានសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់​ ក្រោយពីពួកគេដឹងខ្លួនថា ​ការរស់នៅជាមួយមេដឹកនាំ គណបក្សប្រឆាំង មិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើន​ មានតែនាំទុក្ខ​បុកម្នេញ​ដល់ខ្លួន ។អតីតអ្នកដើរតាមបក្សប្រឆាំងដែលបានចូលរួមជីវភាព​នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ​ បានលើកឡើងដូចៗគ្នាថា ​ពួកគេពិតជាមាន​កំហុសធ្ងន់​ ដែល​បានរិះគន់​ និងដិះដៀលរាជរដ្ឋាភិបាល ​និងគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​ ដោយ​សារតែខ្វះការគិតពិចារណាស្តាប់​តាមការញុះញង់ ​និង​អុជអាល​របស់​មេបក្សប្រឆាំង រហូតដល់​ធ្វើឲ្យពួកគេជាប់​ពន្ធនាគារ​ រស់នៅក្រៅស្រុក ​មិនបានជួបឪពុកម្តាយ ​ប្រពន្ធកូនជាដើម ។ពួកគេក៏បានសម្ដែងនូវការសោកស្ដាយថា អស់រយៈពេលជាច្រើនឆ្នាំហើយ​ ដែលបានដើរតាម នយោបាយ​របស់មេដឹកនាំបក្សប្រឆាំង ដោយមិនបានចូលរួម​ធ្វើកិច្ចការដើម្បីបម្រើ​សង្គមជាតិ​នោះទេ គឺមានតែនាំឲ្យមានភាព​វឹកវរ​ដល់សង្គមជាតិប៉ុណ្ណោះ ។ពួកគេបានអះអាងថា ការដែលសម្រេចចិត្តចូលរួម​ជីវភាព​នយោបាយជាមួយ​គណបក្សប្រជាជន កម្ពុជា ​គឺបន្ទាប់ពីពួកគេដឹងខ្លួនថា​ ការដឹកនាំគណបក្សប្រឆាំង​មានការប្រកាន់បក្ខពួក និងមាន​អំពើពុករលួយ គ្មានគោលនយោបាយច្បាស់លាស់ ​មានតែការ​ញុះញង់​អុជអាល និង​រើសអើង​ជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ​ហ៊ុន សែន ​ជាប្រមុខដឹកនាំ មាន​គោលនយោបាយច្បាស់លាស់ពិតប្រាកដ ​ដោយយកផល​ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ។សូមបញ្ជាក់ថា​ ក្នុងរយៈពេលចុងក្រោយនេះ ​គេសង្កេតឃើញថា ​សកម្មជន ​សមាជិក-សមាជិកា និង​មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស ​និងក្រៅប្រទេស​ រាប់រយនាក់ បានសម្រុកចូលរួម​ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន ចក់

ការទាមទារអត្ថប្រយោជន៍ពីការអត់ការងារធ្វើរបស់អាមេរិក នៅតែខ្ពស់រយៈពេល ២០ខែ ដោយធ្វើឲ្យគម្លាតគណនីចរន្តរីកកាន់តែធំ

2023/06/23 06:13:27 pm        123
អាមេរិក៖ ចំនួនមនុស្សដែលដាក់ពាក្យស្នើសុំប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើរបស់រដ្ឋជាលើកដំបូង នៅតែស្ថិតក្នុងកម្រិតខ្ពស់រយៈពេល ២០ខែ កាលពីសប្តាហ៍មុន ដោយនៅរក្សាការកើនឡើងខ្ពស់ ក្នុងរយៈពេល៣សប្តាហ៍ជាប់ៗគ្នា ជាអ្វីដែលអាចជាសញ្ញាដំបូងនៃការធ្លាក់ចុះទីផ្សារការងារ នៅចំពោះមុខការរឹតបន្តឹងកម្ចីឥទានដ៏គំហុករបស់ធនាគារកណ្តាលសហព័ន្ធ។ទិន្នន័យពីការិយាល័យស្ថិតិការងារ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បានបង្ហាញថា ការទាមទារថ្មីចំនួន ២៦៤.០០០ច្បាប់ ត្រូវបានដាក់ដើម្បីសុំអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ តាមមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល នៅចុងសប្ដាហ៍ថ្ងៃទី១៧ ខែមិថុនា ដោយមិនបានផ្លាស់ប្តូរពីកម្រិត ដែលបានកែសម្រួលឡើងកាន់តែខ្ពស់ កាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតនៃការទាមទារដំបូង ចាប់តាំងពីខែតុលា ឆ្នាំ២០២១។យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters សេដ្ឋវិទូបានរំពឹងទុកថា ជាមធ្យមនឹងមានការទាមទារថ្មីចំនួន ២៦០.០០០ច្បាប់។ ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់នៃគ្រប់អ្នកដែលបន្តទទួលបានអត្ថប្រយោជន៍មានលើសពីសប្តាហ៍ដំបូង បានធ្លាក់ចុះដល់ ១,៧៥៩លាននាក់ នៅចុងសប្តាហ៍ថ្ងៃទី១០ ខែមិថុនា ពីលំដាប់ ១,៧៧២លាននាក់ ដែលកែឡើងវិញ កាលពីសប្តាហ៍មុន។ សេចក្ដីប្រកាសចុងក្រោយបំផុត បើប្រៀបធៀបជាមួយនឹងចំនួនមធ្យមនៃការប៉ាន់ស្មានរបស់សេដ្ឋវិទូ គឺ ១,៧៨២លាននាក់ ដែលហៅថាការទាមទារបន្ត។រដ្ឋាភិបាលក៏បានរាយការណ៍ផងដែរថា ឱនភាពគណនីចរន្តរបស់សហរដ្ឋអាមេរិក ដែលជារង្វាស់ដ៏ធំទូលាយបំផុតនៃលំហូរទំនិញ សេវាកម្ម និងការវិនិយោគ ខាងក្នុង និងខាងក្រៅប្រទេស បានឡើងក្នុងកម្រិតតិចតួច ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ដោយធ្លាក់ចុះ ៣ភាគ៤នៃចំនួនធ្លាក់ចុះដ៏ស្ដួចស្ដើង៕

តុលាការកំពូលរុស្ស៊ី ច្រានចោលបណ្ដឹងរបស់មេដឹកនាំបក្សប្រឆាំង Navalny ជំទាស់លក្ខខណ្ឌក្នុងពន្ធនាគារ

2023/06/23 06:09:42 pm        123
 រុស្ស៊ី៖ តុលាការកំពូលរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលបណ្តឹងរបស់មេដឹកនាំប្រឆាំង កំពុងជាប់ពន្ធនាគារលោក Alexei Navalny ដែលប្រឆាំងនឹងច្បាប់ពន្ធនាគារដែលអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារដកហូតសម្ភារៈការិយាល័យ និងប៊ិចពីរូបលោក។លោក Navalny កំពុងជាប់ពន្ធនាគាររយៈពេល៩ ឆ្នាំពីបទក្លែងបន្លំ និងការប្រមាថតុលាការនៅក្នុងបទចោទព្រហ្មទណ្ឌកម្រិតអតិបរមានៅដែនដីដាច់ស្រយាលមួយនៅពន្ធនាគារ Melekhovo ចម្ងាយ ២៥០ គីឡូម៉ែត្រ ភាគខាង កើតទីក្រុងម៉ូស្គូ។ នៅសប្តាហ៍នេះ ការកាត់ក្តីមួយផ្សេងទៀតប្រឆាំងនឹងសត្រូវដ៏ជូរចត់របស់វិមានក្រឹមឡាំងបានចាប់ផ្តើមនៅទីនោះនៅក្នុងបទចោទព្រហ្មទណ្ឌលើការចោទប្រកាន់ពីភាពជ្រុលនិយម។ ប្រសិនបើត្រូវបានកាត់ទោសលោក Navalny នឹងនៅជាប់ពន្ធនាគារយ៉ាងហោចណាស់ពីរទសវត្សរ៍ទៀត។ នៅក្នុងបណ្ដឹងដែលត្រូវបានពិចារណាដោយតុលាការជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បានត្អូញត្អែរថា ក្រុមមន្ត្រីពន្ធនាគារនៅក្នុងបន្ទប់ស្នាក់នៅត្រូវបានរឹងត្បិតដ៏តឹងរ៉ឹង ជាទីដែលលោកត្រូវបានឃុំខ្លួនដាច់ដោយឡែក លែងឲ្យលោកប៊ិច និងក្រដាសលោកប្រើទៀតហើយ ។ លោក Navalny បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមជាធម្មតា នៅមុនឡើងសវនាការថា កន្លែងខ្លះបានឲ្យប៊ិច និងក្រដាសប្រើរយៈពេលមួយម៉ោង កន្លែងខ្លះឲ្យប្រើតែ១៥នាទីទេ ហើយអ្នកទោសម្នាក់ត្រូវការសរសេរលិខិតមួយសប្ដាហ៍ទើបចប់ ។ក្នុងករណីបណ្ដឹងរបស់ខ្ញុំ ពេលវេលាសម្រាប់សម្ភារៈសរសេរត្រូវបានដកចេញពីកាលវិភាគរបស់ខ្ញុំទាំងស្រុង។  បណ្ដឹងនេះ ស្ថិតក្នុងចំណោមបណ្ដឹងជាច្រើនរបស់អ្នកនយោបាយវ័យ៤៧ ឆ្នាំរូបនេះ ដែលបានប្ដឹងក្រុមមន្ត្រីពន្ធនាគារពីបទរំលោភជាច្រើនករណីលើសិទ្ធិសេរីភាពរបស់លោក ជាអ្នកទោស។ បណ្ដឹង និងញ្ញតិរបស់លោកទាំងអស់ត្រូវបានតុលាការរបស់រុស្ស៊ីទាត់ចោលមិនទទួលយក៕

ជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់២០៩នាក់នៅលើទូកអន្តោប្រវេសន៍ដែលបានលិចក្បែរឆ្នសមុទ្ររបស់ប្រទេសក្រិក

2023/06/23 05:50:01 pm        116
ក្រិក៖ មានជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់ ២០៩ នាក់បាននៅលើទូកផ្ទុកលើសទម្ងន់ដែលបានក្រឡាប់លិច នៅក្នុងសមុទ្រដ៏ល្វឹងល្វើយរបស់ប្រទេសក្រិកកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនា ដោយទីភ្នាក់ងារស៊ើបអង្កេតប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃមនុស្សចំនួន២០៩នាក់ នេះ គឺផ្អែកលើព័ត៌មានផ្តល់ដោយក្រុមគ្រួសារដែលនិយាយថា សាច់ញាតិរបស់ពួកគេបានឡើងទូកដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសក្រិក ហើយនៅតែបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះនៅតែមានចំនួន៨២នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ក្នុងនោះ១២ នាក់ជាជនជាតិប៉ាគីស្ថាន។ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានប្រគល់ភារកិច្ចឲ្យដោះស្រាយការស៊ើបអង្កេតលើសោកនាដកម្មនេះ។  នាយកទីភ្នាក់ងារតំបន់អ៊ីស្លាម៉ាបាត លោក Rana Abdul Jabbar បានប្រាប់សារព័ត៌មាន Reutersថា ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ។ មនុស្សរាប់រយនាក់មកពីប្រទេសផ្សេងៗគ្នាត្រូវគេជឿថាបាននៅលើនាវានេះ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់តំបន់នេះ ។ ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិក កំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់៕

Modi បដិសេធការរើសអើងសាសនានៅឥណ្ឌា

2023/06/23 05:32:20 pm        100
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបដិសេធថា មិនមានការរើសអើងប្រឆាំងនឹងជនជាតិភាគតិច ក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់លោកនោះទេ អំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។ក្រុមសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក បានធ្វើការចោទប្រកាន់យ៉ាងលម្អិតអំពីការរំលោភលើជនជាតិភាគតិច អ្នកប្រឆាំង និងអ្នកសារព័ត៌មាន នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាក្ដី លោក Biden បាននិយាយថា លោកបានពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀតជាមួយលោក Modi ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំងពីរ នៅក្នុងសេតវិមាន។នៅពេលត្រូវបានសួរ ក្នុងសន្និសីទសារព័ត៌មានថា តើជំហានអ្វីដែលរូបលោកមានឆន្ទៈ ក្នុងការយកមកអនុវត្តឲ្យប្រសើរឡើង សម្រាប់សិទ្ធិរបស់ប្រជាជនម៉ូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងប្រទេសរបស់លោក និងដើម្បីលើកកម្ពស់ការបញ្ចេញមតិដោយសេរីនោះ លោក Modi បានលើកឡើងថា ប្រទេសរបស់លោកមិនចាំបាច់ធ្វើប្រសើរឲ្យឡើងនោះឡើយ។លោក Modi បានប្រាប់អ្នកយកព័ត៌មានថា៖ «រដ្ឋធម្មនុញ្ញរបស់យើង និងរដ្ឋាភិបាលរបស់យើង និងរូបយើងបានបង្ហាញឲ្យឃើញនូវលទ្ធិប្រជាធិបតេយ្យ ដែលអាចផ្តល់ឲ្យបាន។ នៅពេលខ្ញុំនិយាយពីការផ្ដល់ឲ្យ ដូចជាវណ្ណៈ ជំនឿ សាសនា យេនឌ័រ មានន័យថា គ្មានកន្លែងសម្រាប់ការរើសអើងណាមួយទេ (នៅក្នុងរដ្ឋាភិបាលរបស់ខ្ញុំ)»។របាយការណ៍ស្តីពីសិទ្ធិមនុស្ស និងសេរីភាពខាងសាសនារបស់ក្រសួងការបរទេស បង្ហាញពីកង្វល់លើការប្រព្រឹត្តចំពោះជនមូស្លីម ហិណ្ឌូដាលីត គ្រិស្តសាសនិក និងជនជាតិភាគតិចសាសនាផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ខណៈកំពុងចុះបញ្ជីពីការបង្រ្កាបលើអ្នកសារព័ត៌មានផងដែរ។ អ្នកតស៊ូមតិសិទ្ធិមនុស្ស និងសមាជិកសភារាប់សិបនាក់មកពីគណបក្សប្រជាធិបតេយ្យរបស់លោក Biden បានជំរុញឲ្យលោកលើកយកបញ្ហានេះមកនិយាយជាសាធារណៈជាមួយលោក Modi ដែលគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក បានកាន់អំណាចតាំងពីឆ្នាំ២០១៤៕

រដ្ឋសភាបន្តសម័យប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ចំនួន ៦ ទៀត

2023/06/23 03:17:49 pm        218
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បាន​បន្ត​សម័យប្រជុំ លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់​ផ្តើម​សម័យ​ប្រជុំ ចំនួន ១១១ រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន៧ ដែល​មាន​ដូច​ជា​៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ២- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត​យល់​ព្រម​លើកា​រ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារី​អគ្គិសនី​ស្ទឹង​ឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹង​វាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ៣- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា​ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រម​លើការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិត​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់ ៥- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ៦- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង៧- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង៕

ជនសង្ស័យធ្វើឲ្យបែកធ្លាយការណ៍សម្ងាត់មន្ទីរបច្ចកោណផ្តល់ឆ្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក

2023/06/22 09:49:38 pm        542
 អាមេរិក៖ ឯកសារតុលាការបង្ហាញថា សមាជិកឆ្មាំជាតិកងទ័ពអាកាសដែលរងការចោទប្រកាន់ថាធ្វើឲ្យបែកធ្លាយការណ៍សម្ងាត់យោធាសហរដ្ឋអាមេរិក បានឆ្លើយពុំទទួលទោសកាលពីថ្ងៃពុធ ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦ករណីពាក់ព័ន្ធនឹងការរក្សាទុក និងបញ្ជូនព័ត៌មានសម្ងាត់វិស័យការពារជាតិដោយចេតនា ។  លោក Jack Douglas Teixeira វ័យ ២១ឆ្នាំ បានឡើងសវនាការនៅតុលាការសហព័ន្ធ នៅទីក្រុង Worcester រដ្ឋ Massachusetts ក្រោយការចាប់ខ្លួនរបស់លោកកាលពីខែមេសា ពាក់ព័ន្ធនឹងការបញ្ចេញឯកសារសហរដ្ឋអាមេរិកលើសង្រ្គាមអ៊ុយក្រែន និងបញ្ហារសើបជាច្រើនផ្សេងទៀត ។  ក្រុមរដ្ឋអាជ្ញា និយាយថា លោក Teixeiraបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ដល់ក្រុមអ្នកលេងហ្គេមតាមកម្មវិធី Discord ។ ការបែកធ្លាយនេះ ត្រូវបានគេចាត់ទុកថាជាការបំពានសន្តិសុខជាតិសហរដ្ឋអាមេរិកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីឯកសារ វីដេអូ និងទូរលេខការទូត ជាង ៧០ម៉ឺនឯកសារ បានបង្ហាញនៅលើវែបសាយ WikiLeaks កាលពីឆ្នាំ ២០១០ ។  ឯកសារបែកធ្លាយនៅលើកម្មវិធី Discordមានព័ត៌មានសម្ងាត់ជាច្រើនស្តីពីសម្ព័ន្ធមិត្ត និងសត្រូវ ក្នុងនោះមានទាំងរឿងរ៉ាវលម្អិតចាប់ពីការការពារដែនអាកាសអ៊ុយក្រែន រហូតដល់ទីភ្នាក់ចារកម្ម Mossad របស់អ៊ីស្រាអែល ។  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យអ្នកធ្វើឲ្យបែកធ្លាយអាចចូលដល់ព័ត៌មានរសើបបែបនេះ ។  ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និយាយថា ការចោទប្រកាន់នីមួយៗលើការរក្សាទុក និងបញ្ជូនព័ត៌មានវិស័យការពារជាតិ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ហើយនិងត្រូវពិន័យជាប្រាក់ ២៥ម៉ឺនដុល្លារ ៕

សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកេនយ៉ាស្ថិតក្រោមការគំរាមកំហែងបន្ទាប់ពីការរឹតបន្តឹងច្បាប់របស់ប្រទេសអ៊ូហ្គង់ដា

2023/06/22 09:27:50 pm        114
កេនយ៉ា់៖ កេនយ៉ា គឺជាប្រទេសអាហ្វ្រិកខាងកើតតែមួយគត់ ដែលទទួលជនភៀសខ្លួន រត់គេចពីការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសផ្សេងៗ ដោយសារតែការរឹតបន្តឹងភេទរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជនភៀសខ្លួនងាយរងគ្រោះជាខ្លាំងចំពោះការរើសអើង និងអំពើហិង្សានៅក្នុងប្រទេសកេនយ៉ា នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយគណៈកម្មាធិការជាតិនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (NGLHRC) និងអង្គការលើកលែងទោសអន្តរជាតិ។ជនភៀសខ្លួនម្នាក់មកពីប្រទេសអ៊ូហ្គង់ដា ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកភ័យខ្លាចសុវត្ថិភាពរបស់ខ្លួន កំពុងរស់នៅលាក់ខ្លួនក្នុងរដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បន្ទាប់ពីរងការវាយដំ និងត្រូវបានគេយកទៅដុតក្នុងភ្លើងក្នុងទីក្រុង កាគូម៉ា ។ជនភៀសខ្លួនរូបនោះបាននិយាយថាស្ថានភាពរបស់លោកនៅក្នុងប្រទេសអ៊ូហ្គង់ដា បានក្លាយទៅជាភាពមិនអាចទ្រាំទ្របាន បន្ទាប់ពីបងប្រុសរបស់លោក ត្រូវបានគេរកឃើញកាលពីឆ្នាំ ២០១៩ ថាគេមានទំនាក់ទំនងស្នេហាភេទដូចគ្នា។ លោកត្រូវគ្រួសារបដិសេធឈប់ទទួលស្គាល់ ហើយបានបណ្តេញចេញពីភូមិកំណើតរបស់ខ្លួន។ លោកព្យាយាមរស់នៅក្នុងរដ្ឋធានី កាំប៉ាឡា ជាមួយដៃគូស្នេហារបស់លោក ប៉ុន្តែពួកគេត្រូវបានគំរាមកំហែងម្តងហើយម្តងទៀតពីសាច់ញាតិទាំងសងខាង។កាលដើមឆ្នាំ ២០២០ គូស្នែហ៍របស់លោកត្រូវបានចាប់ពង្រាត់ ហើយលោកមិនបានឮដំណឹងពីគេតាំងពីពេលនោះមក។ ហេតុការណ៍នោះបានជំរុញឱ្យលោកភៀសខ្លួនទៅកាន់ប្រទេសកេនយ៉ា ជាទីដែលលោកបានតាំងលំនៅក្នុងទីក្រុង កាគូម៉ា ប៉ុន្តែបន្ទាប់ពីរងការវាយប្រហារម្តងហើយម្តងទៀតនៅទីនោះលោកបានបាត់បង់ក្តីសង្ឃឹមនៃអនាគតសន្តិភាពនៅក្នុងប្រទេសកេនយ៉ា។ប្រទេសកេនយ៉ាបានក្លាយជាទីជម្រកសម្រាប់ជនជាតិអាហ្រ្វិកដែលស្រឡាញ់ភេទដូចគ្នាតាំងពីយូរយារណាស់មកហើយ ប៉ុន្តែការអនុម័តច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសជិតខាងគឺ អ៊ូហ្គង់ដា បានធ្វើឱ្យសមាជិកសភាកេនយ៉ាមានគម្រោងពង្រឹងការទប់ស្កាត់ផ្លូវច្បាប់លើអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកដែលអត់ឱនឱ្យដល់ពួកគេ៕

នាវាឆ្មាំល្បាតឆ្នេរអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់លោក Blinken នៅចិន

2023/06/22 09:23:00 pm        145
អាមេរិក៖  កងនាវាលេខ ៧នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាឆ្មាំល្បាតឆ្នេរអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដោយបានឆ្លងកាត់ផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាសរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោករដ្ឋមន្រ្តីការបរទេស Antony Blinken បញ្ចប់ដំណើរទស្សនកិច្ចដ៏កម្ររបស់លោកទៅកាន់ទីក្រុងប៉េកាំង ។  ច្រកសមុទ្រមួយនេះ ដែលបែងចែកចិនពីកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ គឺជាប្រភពនៃភាពតានតឹងកើនឡើងញឹកញាប់ ស្របពេលដែលទីក្រុងប៉េកាំងបង្កើន សម្ពាធយោធា និងនយោបាយរបស់ខ្លួន ដើម្បីព្យាយាមបង្ខំឲ្យទីក្រុងតៃប៉ិ ទទួលស្គាល់អធិបតេយ្យភាពចិន ។  កងនាវាលេខ ៧នៃកងទ័ពជើងទឹកចិន និយាយថា កាលពីថ្ងៃអង្គារកន្លងទៅ នាវាសន្តិសុខជាតិ USCGC Stratton បានបើកឆ្លងកាត់តាមទម្លាប់របស់ខ្លួននៅច្រកសមុទ្រកោះតៃវ៉ាន់ គឺឆ្លងកាត់ដែនទឹកជាទីដែលការធ្វើនាវាចរណ៍សមុទ្រមានសេរីភាពខ្ពស់ ដោយអនុឡោមតាមច្បាប់អន្តរជាតិ ។  កងនាវាលេខ ៧បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវា Stratton ចង់បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ។ យោធាសហរដ្ឋអាមេរិក នឹងហោះហើរ បើកបរលើទឹក និងប្រតិបត្តិការកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ។  បេសកកម្មចិននៅពុំទាន់ធ្វើសេចក្តីអធិប្បាយនេះ បានកើតឡើងរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោក Blinkenបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចិន ពេលដែលប្រទេសទាំង ២ បានយល់ព្រមធ្វើឲ្យស្ថិរភាពការប្រកួតប្រជែងដ៏តានតឹងរបស់ពួកគេ ដើម្បីចៀសផុតពីជម្លោះ ប៉ុន្តែភាគីទាំង ២ ពុំបានទម្លុះភាពទាល់ច្រកសំខាន់ៗនោះឡើយ ៕

អាមេរិក៖ G7បញ្ជាក់ពីការឯកភាព និងតម្រូវការសម្រាប់ការសម្របសម្រួលជិតស្និទ្ធក្នុងការទប់ទល់ជាមួយចិន

2023/06/22 09:19:14 pm        100
 អាមេរិក៖ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយក្រុមអ្នកតំណាងនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅក្នុងទីក្រុងឡុងដ្រ៏ ចក្រភពអង់គ្លេសរួចមក ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ក្រុមប្រទេស G7 បានបញ្ជាក់ពីការឯកភាពរបស់ពួកគេ និងបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសម្របសម្រួលជិតស្និទ្ធ ក្នុងការទប់ទល់ជាមួយចិន ។  ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រទេស G7បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការទប់ទល់ជាមួយចិន ហើយនិងបានបញ្ជាក់ឡើងវិញថា ក្រុមប្រទេស G7 ត្រូវតែរួបរួមគ្នាខ្លាំងជាងមុន ដែលពុំធ្លាប់ដែលមានកាលពីមុនមក ។   ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា លោក Blinken បានជួបពិភាក្សាការងារជាមួយក្រុមអ្នកតំណាងមកពីកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ហើយនិងសហភាពអឺរ៉ុប នៅក្រៅវេទិកាកិច្ចប្រជុំនៅទីក្រុងឡុងដ៍្រ ហើយលោកបានរៀបរាប់ប្រាប់ពួកគេពីជំនួបរបស់លោកជាមួយក្រុមមេដឹកនាំចិន អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោក ។  ជំនួបក្រុមប្រទេស G7របស់លោក Blinken បានកើតមានរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានចាត់ទុកប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការ ។ ចិននិយាយថា ការឣត្ថាធិប្បាយរបស់លោកBiden ដែលបានធ្វើឡើងនៅក្នុងកម្មវិធីរៃអង្គាសប្រាក់ គឺមិនទំនងទាល់តែសោះ និងជាការបង្កហេតុ ។  សូមបញ្ជាក់ថា លោក Blinken ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលទីក្រុងប៉េកាំង និយាយថា បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីទំនាក់ទំនងផ្លូវការរបស់ពួកគេ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៩ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM
កូរ៉េខាងត្បូង៖ ការកាត់បន្ថយសមយុទ្ធរបស់លោក Trump ទំនងជាមានគោលបំណងជំរុញទីក្រុងសេអ៊ូលឱ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់
08/19/2026 12:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ពុំមែនបទឈប់បាញ់បណ្ដោះអាសន្នទេ
08/19/2026 12:08 PM
WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី
08/19/2026 12:08 PM