ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អនុប្រធានក្រុមការងារគណបក្សស្រុកឱរ៉ាល់ អំពាវនាវដល់ពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/06/20 06:56:13 pm        57
កំពង់ស្ពឺ៖ លោក យឿន យឿត អនុប្រធានក្រុមការងារស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ តាមរយៈចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីបញ្ហារបស់បងប្អូនប្រជាពលរដ្ឋរាប់រយនាក់ កាលពីកន្លងទៅថ្មីៗនេះ នៅឃុំព្រះផុស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បាន លើកឡើងថា ក្នុងនាមយើងជាខ្មែរ ត្រូវបំពេញកតព្វកិច្ចជាពលរដ្ឋល្អ ដោយត្រូវទៅចូលរួមបោះឆ្នោតជ្រើស តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយកុំស្តាប់តាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែឃោសនាអកុសលផ្សេងៗ ដែលខុសពីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោងត(គជប)។ លោកយឿន យឿត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាបក្សថា «យើង នាំគ្នាទៅបោះឆ្នោតដោយប្រជាជន និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយនាក់សន្នឹកឆ្នោតមួយសន្លឹក ហើយបោះឆ្នោតដើម្បីសន្តិភាព បោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវ គិតត្រូវ គាំទ្រត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងអស់»។ លោក យឿន យឿត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះផងដែរ៕

ពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស បានចាប់ផ្ដើម ខណៈដែលមានការបញ្ជាទិញ យន្តហោះជាប្រវត្តិសាស្ត្រ

2023/06/20 06:44:48 pm        187
បារាំង៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានប្រកាសកិច្ចព្រមព្រៀងទិញ-លក់ យន្តហោះចំនួន៥០០គ្រឿង ជាមួយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo នៅថ្ងៃទី១នៃពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ខណៈមានតម្រូវការខ្ពស់សម្រាប់យន្តហោះចម្បាំង និងការប្រកួតប្រជែងប្រព័ន្ធការពារដែនអាកាស សម្រាប់ការដោះស្រាយបញ្ហាសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះ ។  កិច្ចព្រមព្រៀងដែលមានតម្លៃរាប់សែនកោដិដុល្លារសម្រាប់ប្រភេទយន្តហោះមានកៅអី២ជួរ ជាចំនួនយន្តហោះដ៏ច្រើនបំផុតមិនធ្លាប់មាន បានបញ្ជាក់របាយការណ៍របស់សារព័ត៌មាន Reuters កាលពីដើមខែនេះ ហើយបានលុបចោលការទិញយន្តហោះ Airbus និង Boeing ចំនួន ៤៧០គ្រឿងបណ្តោះអាសន្នរបស់ ក្រុមហ៊ុនអកាសចរណ៍Air India នៅដើមឆ្នាំនេះ។ ការបង្ហាញយន្តហោះឬ ពិព៌ណ៍រពាណិជ្ជកម្មអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលបានប្ដូរវេនគ្នាជាមួយទីក្រុង ហ្វាបូរ៉ូ(Farnborough)ក្នុងចក្រភពអង់គ្លេស បានវិលត្រឡប់ទៅកាន់ទីក្រុង ឡឺបួហ្គេត (Le Bourget) របស់ប្រទេសបារាំង ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ បន្ទាប់ពីវីរុសរាតត្បាតសកលបានបង្ខំឲ្យលុបចោលព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២១។  លោកប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីផ្សារអាកាសយានដ្ឋានដែលផ្ទុកដោយឧទ្ធម្ភាគចក្រ ហើយបានទស្សនាការបង្ហាញពីការហោះហើរ រួមទាំងការអភិវឌ្ឍន៍យន្តហោះចុងក្រោយបំផុតរបស់ក្រុមហ៊ុន Airbus A321XLR និងថាមពលអាកាស រួមទាំងយន្តហោះចម្បាំង Rafale របស់បារាំងផងដែរ។ខាងផ្នែកស៊ីវិល ក្រុមហ៊ុនផលិតយន្តហោះបានមកដល់ជាមួយនឹងការរំពឹងទុកនៃតម្រូវការកើនឡើង ខណៈក្រុមហ៊ុនអាកាសចរណ៍ប្រញាប់ប្រញាល់ស្វែងរកសមត្ថភាពដើម្បីបំពេញតម្រូវការ និងជួយសម្រេចបាននូវគោលដៅឧស្សាហកម្មនៃការគ្មានការបំភាយឧស្ម័នសុទ្ធនៅឆ្នាំ ២០៥០៕

ណាតូត្រៀមជាស្រេច ក្នុងការជួយឲ្យកូសូវ៉ូមានសន្តិភាព ដោយអំពាវនាវឲ្យបន្ធូរបន្ថយជម្លោះ

2023/06/20 06:39:18 pm        111
NATO៖ មេបញ្ជាការរបស់សម្ព័ន្ធភាពណាតូ (NATO) នៅទីក្រុងព្រីស្ទីណា (Pristina) ប្រទេសកូសូវ៉ូ កាលពីយប់ថ្ងៃចន្ទ (១៩ មិថុនា) បាននិយាយថា កងកម្លាំងណាតូ ក្នុងប្រទេសកូសូវ៉ូ បានត្រៀមរួចជាស្រេច ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ ប្រសិនបើកើតមាននូវអំពើហិង្សាស្រដៀងនឹងការគំរាមកំហែងដល់សន្តិភាព នាពេលថ្មីៗនេះ។ទាហានរក្សាសន្តិភាពអង្គការណាតូ (NATO) ប្រមាណ ៣០នាក់ ដែលនៅការពារសាលាក្រុងបី នៅភាគខាងជើងប្រទេសកូសូវ៉ូ បានរងរបួស ក្នុងការប៉ះទង្គិចជាមួយបាតុកររបស់ប្រទេសស៊ែរប៊ី កាលពីចុងខែឧសភា ខណៈក្រុមបាតុករ មានរងរបួស ៥២នាក់ដែរ។អង្គការណាតូ NATO ដែលបាន និងកំពុងការពារប្រទេសកូសូវ៉ូ ចាប់តាំងពីសង្គ្រាម បានបញ្ចប់ក្នុងឆ្នាំ១៩៩៩ បានសម្រេចដាក់ពង្រាយកងទ័ពបន្ថែមចំនួន ៧០០នាក់ និងបានបញ្ជាឲ្យកងវរសេនាតូចមួយទៀតប្រុងជើងការកម្រិតខ្ពស់ ខណៈការដាក់ពង្រាយថែមនេះ នាំឲ្យកងកម្លាំងរបស់អង្គការនេះ កើនឡើងដល់ចំនួន ៤.៥១១នាក់ហើយ។មេបញ្ជាការកងទ័ពណាតូ ដែលត្រូវបានស្គាល់ថា KFOR លោក Angelo Michele Ristuccia បានប្រាប់ក្រុមអ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់លោក នៅឯជាយក្រុងព្រីស្ទីណា (Pristina) ថា៖ «យើងរៀបចំផែនការរួចហើយ ក្នុងការប្រឈមជាមួយកាលៈទេសៈណាមួយ។ នោះហើយជាមូលហេតុ ដែលយើងទទួលបានកងកម្លាំងបន្ថែមទៀត។ យើងមិនប្រតិកម្ម តែយើងធ្វើសកម្មភាព»។លោក Ristuccia បានបន្ថែមថា៖ «មិនមានដំណោះស្រាយខាងយោធានោះទេ នៅពេលនេះ ពីព្រោះមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានភាពនេះ គឺការសម្រេចចិត្តផ្នែកនយោបាយ ដែលផ្អែកលើឆន្ទៈរបស់ភាគីជម្លោះ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែដំបូងត្រូវបន្ថយភាពតានតឹងសិន»។សូមបញ្ជាក់ថា ភាគខាងជើងប្រទេសកូសូវ៉ូ ដែលជនជាតិស៊ែរប៊ីរស់នៅដោយភាគច្រើន បានជួបប្រទះនូវតានតឹងយ៉ាងអាក្រក់បំផុតឥតឈប់ឈរ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ ដោយជនជាតិស៊ែរប៊ីប្រហែល ៥០.០០០នាក់ ដែលរស់នៅប៉ែកខាងជើងនេះ បានបដិសេធការគ្រប់គ្រងរបស់ក្រុងព្រីស្ទីណា (Pristina) ហើយចាត់ទុកទីក្រុងបែលក្រាដ (Belgrade) ជារដ្ឋធានីរបស់ពួកគេ៕

ទាហានអ៊ីស្រាអែល ដោយមានជំនួយពីឧទ្ទម្ភាគចក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទិន៥នាក់ក្នុងការប៉ទង្គិចគ្នានៅតំបន់West Bank

2023/06/20 05:57:15 pm        151
ក្រុមមន្ត្រីយោធា និងសុខាភិបាលបាននិយាយថា កងកាម៉ង់ដូរបស់អ៊ីស្រាអែល ក្រោមជំនួយពីឧទ្ទម្ភាគចក្រប្រយុទ្ធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់ រួមទាំងយុវជនម្នាក់ និងមនុស្ស៦៦នាក់ផ្សេងទៀតបានរងរបួស ខណៈមានការវាយឆ្មក់នៅក្នុងតំបន់ West Bank ដែលបានបណ្ដាលឲ្យមានការបាញ់តបតរយៈពេលជាច្រើនម៉ោងជាមួយក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ។  យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល៧នាក់បានរងរបួស បន្ទាប់ពីទាហានរងការបាញ់ប្រហារ អំឡុងប្រតិបត្តិការនៅក្នុងទីប្រជុំជនដ៏សំខាន់ ជេនីស(Jenin) ដើម្បីចាប់ខ្លួនជនសង្ស័យប៉ាឡេស្ទីនក្នុងការវាយប្រហារនានា។ ជនជាតិប៉ាឡេស្ទីន២នាក់បានស្លាប់ ក្នុងការបាញ់ប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធអ៊ីស្លាមជីហាត ។  ខណៈការចរចាសន្តិភាពក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក បានជាប់គាំង ជិតមួយទសវត្សរ៍ ទីប្រជុំជនជេនីន និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ West Bank ភាគខាងជើង បានផ្ដោតលើការបោសសម្អាតជាច្រើនខែពីសំណាក់ប្រទេសអ៊ីស្រាអែល ស្របពេលមានការវាយប្រហារតាមផ្លូវជាច្រើនពីក្រុមជនជាតិប៉ាឡេស្ទីននៅក្នុងទីក្រុងមួយចំនួន ។  ខណៈដែលទាហានប្រឈមការបាញ់ស្រោចដោយអាវុធ និងគ្រឿងផ្ទុះយ៉ាងខ្លាំងក្លាពីក្រុមខ្មាន់កាំភ្លើង ក្នុងទីប្រជុំជននេះ កងទ័ពអ៊ីស្រាអែល បានបង្កើនបេសកកម្មយ៉ាងគំហុកដើម្បីយករថយន្តចេញដែលខ្លួនបានដាក់ដើម្បីរារាំងក្នុងការវាប្រហារ៕

យុវជនចងចាំពីវិរភាពសម្ដេចជោ នាឱកាសខួប៤៦ឆ្នាំនៃការស្វែងរកផ្លូវរំដោះប្រជាជនពីរបបខ្មែរក្រហម

2023/06/20 05:51:05 pm        193
ភ្នំពេញ ៖ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើយអំពីវិរភាព ការលះបង់សាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលបានយកជីវិតទៅប្ដូរ ដើម្បីស្វែងរកផ្លូវរំដោះប្រជាជនចេញពីរបបខ្មែរក្រហមកាលពីថ្ងៃទី ២០ មិថុនា ១៩៧៧ នាឱកាសជាខួប ៤៦ ឆ្នាំក្នុងថ្ងៃនេះ។ យុវជនសិស្ស-និស្សិតនៅក្នុងប្រទេសកម្ពុជាចងចាំមិនភ្លេចឡើយនូវវិរភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចាត់ទុកសម្ដេចជាឪពុក ជាវិរបុរស និងជា​អ្នកប្រាជ្ញ​មួយរូបរបស់កម្ពុជា​ដែលបាន​ដឹកនាំ​ប្រទេសដ៏កម្សត់មួយនេះចេញភ្លើងសង្គ្រាម ចេញពីប្រទេសដែលរងគ្រោះខ្ទេចខ្ទីប្រែក្លាយ​ទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនបំផុត។លោក គោរម ដាឡា និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច​លើកឡើងថា យុវជនជំនាន់ក្រោយចង់ចាំមិនភ្លេចឡើយនូវដានប្រវត្តិសាស្រ្ដរបស់​ប្រទេសកម្ពុជាអំពីការវិរភាពការតស៊ូលះបង់របស់សម្ដេចតេជោ ​ហ៊ុន សែន និងសមមិត្ត ​ដែលមិនគិតពីអាយុជីវិតចាកចោលគ្រួសារទៅស្វែងរកសន្ដិភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ។ យុវតី ថា ម៉ីម៉ី និស្សិតសិក្សាជំនាញនីតិសាស្រ្ដនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ចលើកឡើងថា​ យុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើងនូវព្រឹត្តិការណ៍ ថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ពីព្រោះថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា​ដែលសម្ដេចតេជោ ហ៊ុន សែន និងសមមិត្តបានស្វះស្វែងរកផ្លូវរំដោះពលរដ្ឋកម្ពុជា​ឱ្យចាកចេញពីរបបខ្មៅ​ងងឹតខ្មែរក្រហមដែលជាគុកឥតជញ្ជាំង។ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោលនយោបាយច្បាស់លាស់​របស់​សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាទទួលសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំង​ស្រុងតាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក ​ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាប្រៀបដូចជាកោះដ៏កម្សត់មួយដែលបានឆ្លងកាត់សង្គ្រាម និងការឈ្លានពាន​ពី​បរទេស​យ៉ាង​ឆ្អែតឆ្អន់​នៅក្នុងប្រវត្តិសាស្រ្ដកន្លងមក។ ​ដូច្នេះហើយសម្ដេចតេជោ ​ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា​បានប្រកាសយ៉ាងដាច់ណាត់ថា «ទោះក្នុងតម្លៃណាក៏ដោយ​ត្រូវរក្សាសន្តិភាពរបស់ប្រទេសកម្ពុជាឱ្យបាន»៕ អត្ថបទ៖ វ៉ន ដារ៉ា

បេសកជនUN៖ សំណើច្បាប់របស់លីប៊ី មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ដើម្បីអាចធ្វើការបោះឆ្នោតទេ

2023/06/20 05:50:23 pm        77
UN៖ ប្រេសិតអង្គការសហប្រជាជាតិ ឬUN ប្រចាំប្រទេសលីប៊ី លោក Abdoulaye Bathily បាននិយាយកាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា សំណើច្បាប់បោះឆ្នោត មិនបានដោះស្រាយបញ្ហាខ្វែងគំនិតគ្នា និងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីផ្តល់លទ្ធភាពឲ្យមានការបោះឆ្នោតបាននោះទេ។កិច្ចការការទូតរយៈពេលជាច្រើនឆ្នាំមកនេះ បានផ្តោតលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសភា ដើម្បីជាគន្លឹះ ក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃជាច្រើនឆ្នាំ ប៉ុន្តែស្ថាប័ននយោបាយគូប្រជែងរបស់ប្រទេសលីប៊ី ម្តងហើយម្តងទៀត បានបរាជ័យក្នុងការឯកភាពលើច្បាប់នានា។ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Bathily បាននិយាយថា សំណើច្បាប់បោះឆ្នោត ដែលបានព្រមព្រៀងគ្នាក្នុងខែនេះ ដោយគណៈកម្មាធិការ ដែលត្រូវបានយកចេញពីស្ថាប័ននីតិប្បញ្ញត្តិពីររបស់ប្រទេសលីប៊ី គឺជា«ជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ»។ប៉ុន្តែលោកបានបន្ថែមថា សំណើច្បាប់នេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់នោះទេ ក្នុងការដោះស្រាយបញ្ហាដែលមានការខ្វែងគំនិតគ្នាខ្លាំងបំផុត និងធ្វើឲ្យការបោះឆ្នោតទទួលបានជោគជ័យ ដោយចង្អុលបង្ហាញពីការបន្តខ្វែងគំនិតគ្នា ក្នុងចំណោមបក្សប្រឆាំងរបស់ប្រទេសលីប៊ី ដែលលោកបាននិយាយថា អាចបង្កឲ្យមានវិបត្តិថ្មី។ លោកបានសង្កត់ធ្ងន់ថា បញ្ហានៃច្បាប់ដែលបានស្នើឡើងនេះ រួមមានវិវាទជុំវិញសិទ្ធិបេក្ខជនប្រធានាធិបតី និងលក្ខខណ្ឌតម្រូវ ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មី មុនពេលបោះឆ្នោតណាមួយ។ការអត្ថាធិប្បាយរបស់លោក Bathily បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានសភាដែលមានមូលដ្ឋាននៅភាគខាងកើត លោក Aguila Saleh បាននិយាយថា ច្បាប់ដែលបានស្នើឡើងភាគច្រើន គឺល្អ ហើយនាំយើងទៅរកការបោះឆ្នោត ដោយបន្ថែមថា ប្រេសិតអង្គការសហប្រជាជាតិ «នឹងមិនធ្វើជាអ្នកគ្រប់គ្រង ក្នុងការចេញសេចក្តីណែនាំនោះទេ»។សូមបញ្ជាក់ថា ប្រទេសលីប៊ីស្ទើរតែគ្មានស្ថិរភាព ឬសន្តិសុខនោះឡើយ ចាប់តាំងពីមានការបះបោរ ដែលគាំទ្រដោយសម្ព័ន្ធភាពយោធាណាតូ (NATO) ក្នុងឆ្នាំ២០១១ ហើយប្រទេសនេះ បានបែកបាក់ នៅក្នុងឆ្នាំ២០១៤ រវាងក្រុមភាគខាងកើត និងខាងលិចដែលកំពុងមានសង្រ្គាមជាមួយគ្នា ប៉ុន្តែមានការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំតិចតួចប៉ុណ្ណោះ គិតចាប់តាំងពីមានបទឈប់បាញ់ ក្នុងឆ្នាំ២០២០៕

ព្រួយបារម្ភយ៉ាងខ្លាំងលើផែនការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank

2023/06/20 05:46:30 pm        164
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការផ្លាស់ប្តូរផែនការការតាំងលំនៅឋាន និងពន្លឿនការពង្រីកនៅក្នុងតំបន់គ្រប់គ្រង West Bank ។ និយាយទៅកាន់សន្និសីទសារព័ត៌មាន លោក Haq បាននិយាយឡើងវិញពីអ្នកសម្របសម្រួលពិសេសសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាចំពោះការលើកឡើងរបស់លោក Tor Wennesland លើបញ្ហានេះ ហើយបាននិយាយឡើងវិញពីការខ្វះសុពលភាពផ្លូវច្បាប់នៃការតាំងលំនៅឋានទាំងនោះ ដោយនិយាយថាពួកគេគឺជាឧបសគ្គចំពោះដំណោះស្រាយរដ្ឋពីរ និង សន្តិភាពពេញលេញ។ ប្រទេសភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ដែលបានសាងសង់នៅលើដែនដីដែលអ៊ីស្រាអែលកាន់កាប់នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ថាខុសច្បាប់ ហើយការពង្រីកទីតាំងរបស់ពួកគេមានរយៈពេលជាច្រើនទសវត្សរ៍មកនេះគឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតរវាងអ៊ីស្រាអែល ប៉ាឡេស្ទីន និងសហគមន៍អន្តរជាតិ។ មេដឹកនាំប៉ាឡេស្ទីន បានស្វះស្វែងរកការបង្កើតរដ្ឋឯករាជ្យនៅតំបន់ West Bank និង Gaza ដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ហើយបាននិយាយថាការតាំងទីលំនៅធ្វើឱ្យប៉ះពាល់ដល់ក្តីសង្ឃឹមនៃរដ្ឋដែលអាចសម្រេចបាន។ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែមិថុនា រដ្ឋាភិបាលជាតិនិយមខាងសាសនារបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយថា ខ្លួនមានផែនការអនុម័តលំនៅឋានថ្មីចំនួន ៤.៥៦០ នៅក្នុងទីតាំងផ្សេងៗនៃតំបន់ West Bank ។ចាប់តាំងពីការចូលកាន់តំណែងក្នុងខែមករាមក ក្រុមចម្រុះរបស់លោក Netanyahu បានព្រមព្រៀងលើការជម្រុញផ្នែកលំនៅឋានថ្មីជាង៧.០០០ខ្នង ដែលភាគច្រើនចូលជ្រៅនៅតំបន់ West Bank ។ វិសោធនកម្មច្បាប់មួយក៏ត្រូវបានធ្វើឡើងដើម្បីជម្រះផ្លូវសម្រាប់អ្នកតាំងលំនៅត្រឡប់ទៅតាំងទីលំនៅចំនួនបួនកន្លែងវិញដែលត្រូវបានជម្លៀសកាលពីពេលមុន។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា អ្នកតាំងលំនៅប្រហែល ៧០០.០០០នាក់រស់នៅក្នុង២៧៩កន្លែង នៅទូទាំងតំបន់ West Bank និងទីក្រុង ហ្សេរុយសាឡឹមខាងកើត កើនឡើងពី ៥២០.០០០ នាក់ក្នុងឆ្នាំ ២០១២៕

Biden ប្រកាសវិនិយោគ ៦០០លានដុល្លារ សម្រាប់ភាពធន់នឹងអាកាសធាតុ

2023/06/20 05:31:45 pm        148
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) បានប្រកាសពីការវិនិយោគលើអាកាសធាតុនូវទឹកប្រាក់ចំនួន ៦០០លានដុល្លារ ដើម្បីជួយដល់សហគមន៍ឆ្នេរសមុទ្រ នៅជុំវិញប្រទេសប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ក្នុងអំឡុងការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Palo Alto លោក Biden បាននិយាយថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមគម្រោងការប្រកកួតប្រជែងតាមតំបន់ធន់នឹងអាកាសធាតុ (Climate Resilience Regional Challenge) ដើម្បីផ្តល់មូលនិធិដែលសហគមន៍កំពុងសាងសង់គ្រោងការ ដែលការពារប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមទាំងការកើនឡើងកម្រិតទឹកសមុទ្រ ទឹកជំនន់ និងការកើនឡើងព្យុះ។ការវិនិយោគនឹងត្រូវបានផ្តល់មូលនិធិដោយច្បាប់កញ្ចប់ថវិកាអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធរបស់លោកបៃដិន (Biden) ហើយគម្រោងនោះក៏នឹងរួមបញ្ចូលការវិនិយោគ ៦៧លានដុល្លារ សម្រាប់រដ្ឋកាលីហ្វ័រនីញ៉ា (California) ធ្វើទំនើបកម្មបណ្តាញអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកើតមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លើងឆេះព្រៃជាដើម។គួរបញ្ជាក់ដែរថា កាលពីខែសីហាឆ្នាំមុន លោកបៃដិន (Biden) បានចុះហត្ថលេខាលើកញ្ចប់ថវិកាតម្លៃ ៤៣០ពាន់លានដុល្លារ ដែលត្រូវបានចាត់ទុកថា ជាកញ្ចប់ថវិកាអាកាសធាតុដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក៕

ម្ចាស់ជំនួយអន្តរជាតិ សន្យាជំនួយ១,៥ ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ូដង់

2023/06/20 05:28:21 pm        145
ស៊ូដង់៖ ម្ចាស់ជំនួយអន្តរជាតិកាលពីថ្ងៃច័ន្ទ បានសន្យាផ្តល់ជំនួយមនុស្សធម៌ជិត ១,៥ពាន់លានដុល្លារដល់ប្រទេសស៊ូដង់ និងតំបន់ដ៏ធំទូលំទូលាយ ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិដើម្បីជំរុញជំនួយក្នុងពេលមានជម្លោះដែលបានបង្ខំមនុស្សប្រមាណ ២,២ លាននាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។អង្គការសហប្រជាជាតិបាននិយាយថា ជំនួយចំនួន៣ ពាន់លានដុល្លារត្រូវការនៅឆ្នាំនេះសម្រាប់ការផ្តល់ជំនួយបន្ទាន់ផ្នែកមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ និងសម្រាប់ជនភៀសខ្លួនដែលភៀសខ្លួនចេញពីប្រទេស ដែលមានតែភាគតិចប៉ុណ្ណោះដែលត្រូវបានផ្តល់មូលនិធិ។ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថាខ្លួនកំពុងសន្យាផ្តល់ជំនួយ ២០០ លានអឺរ៉ូ ដល់ប្រទេសស៊ូដង់និងតំបន់រហូតដល់ឆ្នាំ ២០២៤ ហើយសហរដ្ឋអាមេរិកបានសន្យាផ្តល់ចំនួន ១៧១លានដុល្លារ ខណៈប្រទេសកាតាបានសន្យាផ្តល់ចំនួន ៥០ លានដុល្លារ។ អង្គការសហប្រជាជាតិបាននិយាយថា ស្ថាប័ននេះកំពុងបែងចែកជំនួយបន្ថែមចំនួន ២២ លានដុល្លារ ដើម្បីដោះស្រាយតម្រូវការជាអាទិភាព។សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសា ក្នុងពេលមានភាពតានតឹងជុំវិញផែនការដែលគាំទ្រដោយអន្តរជាតិសម្រាប់អន្តកាលឈានឆ្ពោះទៅរកការបោះឆ្នោតក្រោមរដ្ឋាភិបាលស៊ីវិល។ វាបានធ្វើឱ្យមនុស្សជាង ៣.០០០នាក់ស្លាប់ និងបានប្រែក្លាយរដ្ឋធានី Khartoum ទៅជាតំបន់សង្រ្គាម និងបានបង្កឱ្យមានអំពើហិង្សាដ៏ឃោរឃៅនៅក្នុងតំបន់ទីក្រុង Darfur ភាគខាងលិចដែលមានជម្លោះ ព្រមទាំងផ្នែកផ្សេងទៀតរបស់ប្រទេសនេះ។អង្គការសហប្រជាជាតិបានអំពាវនាវដាច់ដោយឡែកសម្រាប់ជំនួយជិត ៥០០លានដុល្លារសម្រាប់ជនភៀសខ្លួនដែលភៀសខ្លួនពីប្រទេសស៊ូដង់ ដែលប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi បាននិយាយថា បានទទួលមូលនិធិចំនួន ១៥% ជាស្ថានភាពមួយដែលលោកហៅថា «មានការព្រួយបារម្ភយ៉ាងខ្លាំង» ។ អគ្គលេខាធិការលោក Antonio Guterres បានប្រកាសអាសន្នលើជម្លោះនេះដោយនិយាយថា «ខ្ញុំមានការព្រួយបារម្ភជាពិសេសចំពោះរបាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងផ្អែកលើភេទ និងដោយទំហំនៃអំពើហិង្សាជនជាតិភាគតិចនៅក្នុងទីក្រុង Geneina៕

ច្បាប់វិធានការដើមកំណើតទំនិញ នឹងជួយលើកកម្ពស់ការនាំចេញទំនិញកម្ពុជា និងទប់ស្កាត់ការក្លែងបន្លំ

2023/06/20 05:27:30 pm        171
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី វិធានការដើមកំណើតទំនិញ នឹងជួយលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជា ក៏ដូចជាការជួយទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលច្បាប់នេះ គឺធ្វើឡើង ស្របតាមគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២០ ខែមិថុនា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ រៀបចំឡើង ក្នុងគោលបំណងកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញនាំចេញ និងនាំចូល ដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្មក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ។ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងធានានូវដើមកំណើតទំនិញ របស់កម្ពុជា ក្នុងការ​លើកកម្ពស់ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា​ ព្រមទាំងចូលរួមទប់ស្កាត់ ការក្លែងបន្លំ​ដើមកំណើតទំនិញផងដែរ ។ឯកឧត្តមអ្នកនាំពាក្យ បន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពី វិធានការដើមកំណើតទំនិញ គឺជាការ​អនុវត្តបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ដែលត្រូវរៀបចំឡើង​ស្រប​តាមគោលការណ៍អាស៊ាន ​និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ និងជាផ្នែកមួយដ៏មាន​សារសំខាន់ នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី តំបន់ និងពហុភាគី ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម ។ឯកឧត្តម ម៉ម ប៊ុននាង ​បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភាជាតិ នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីវិធានការដើមកំណើតទំនិញ នឹងលើកយក​ទៅពិនិត្យ ហើយឲ្យយោបល់ ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ​នៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២៣ស្អែកនេះ ជាមួយនឹងរបៀបវារៈមួយទៀត គឺពិនិត្យហើយឱ្យយោបល់លើ​សេចក្តីព្រាង​ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូល-ដ្ឋាន និងអត្តញ្ញាណកម្ម ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM