ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែនត្រៀមការវាយសម្រុកធំបំផុត ខណៈអះអាងពីការដណ្ដើមបានភូមិចំនួន៨មកវិញពីរុស្ស៊ី

2023/06/20 05:21:46 pm        184
អ៊ុយក្រែន៖ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទទី១៩មិថុនា ខ្លួនបានបណ្ដេញកងកម្លាំងរុស្ស៊ី ចេញពីភូមិទី៨ ក្នុងការវាយបកមានរយៈពេល២សប្ដាហ៍ ហើយមន្ត្រីការពារជាតិមួយរូប បានប្ដេជ្ញាវាយសម្រុករុលទៅមុខទ្រង់ទ្រាយធំបំផុត របស់ទីក្រុង Kyiv ទោះបីជាមានការវាយតបដ៏ខ្លាំងក្លាពីទាហានរបស់ទីក្រុង Moscow ក៏ដោយ។  អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar) បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានដណ្ដើមយកបានមកវិញនូវភូមិ ភាទីខាគី (Piatykhatky) នៅតំបន់មួយដែលមានការវាយប្រយុទ្ធគ្នាខ្លាំងនៃសមរភូមិមុខ ជិតផ្លូវដែលនៅកៀកបំផុតទៅកាន់ឆ្នេរសមុទ្រអាសូវ(Azov)របស់ប្រទេសនេះ។  នេះគឺជាផ្នែកមួយនៃការវាយរុលទៅមុខដោយទីក្រុង Kyiv ចម្ងាយ៧គីឡូម៉ែត្រ ចូលទៅក្នុងសមរភូមិដែលរុស្ស៊ីគ្រប់គ្រងក្នុងរយៈពេល២សប្ដាហ៍ ដោយដណ្ដើមបានមកវិញនូវផ្ទៃដីទំហំ១៣៣គីឡូម៉ែត្រក្រឡា។  លោកស្រី Maliar បាននិយាយនៅលើបណ្ដាញតេឡេក្រាមថា សត្រូវ នឹងមិនបោះបង់ចោលមូលដ្ឋានរបស់ពួកគេដោយងាយៗនោះទេ យើងត្រូវតែត្រៀមខ្លួនសម្រាប់សមរភូមិដ៏លំបាកមួយ។ យោធាកំពុងរុលទៅមុខ ព្រោះពួកគេគួរតែសម្រុករុលទៅមុខ ។ ហើយការវាយសម្រុកទៅមុខដ៏ធំបំផុត មិនទាន់បានធ្វើនៅឡើយទេ។  លោកស្រី បានបញ្ជក់ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា មាននៅក្នុងភាគខាងកើត និងខាងត្បូងក្នុងប្រទេសអ៊ុយក្រែន ដោយឡែក លោកស្រី បាននិយាយថា យោធាអ៊ុយក្រែនកំពុងទប់ស្កាត់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៊ី នៅក្នុងភាគខាងកើត ជាទីដែលបានផ្ដោតលើអង្គភាពរបស់ខ្លួន រួមទាំងទាហានវាយប្រហារតាមអាកាសផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

2023/06/20 05:05:37 pm        218
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ សាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីជាការរំលឹកអតីតកាល និងជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។សម្តេចតេជោ ហ៊ុន សែន បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន(ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្តហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។សម្ដេចតេជោ ហ៊ុន សែន បង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ប៉ុន្ដែសៀវភៅនេះ ត្រូវមានការត្រួតពិនិត្យ និងកែតម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការសិក្សាជាមួយអ្នកច្បាប់ ចំពោះការរៀបចំបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្រ្ដយោធា បន្ទាប់ពីមានការស្នើសុំគោលការណ៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង៤០ម៉ោងនោះ រយៈពេលប្រមាណ១០ឆ្នាំទៀត ទើបសម្ដេចអនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ។សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ថា ខ្លួនឯងជាមនុស្សឆេវឆាវ...[]តែការសម្រេចចិត្តខាងផ្នែកនយោបាយ ខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ..»។សម្ដេចតេជោ ហ៊ុន សែន រម្លឹកការឈឺចាប់អំឡុងពេលសម្ដេច និងយុទ្ធមិត្តបានទៅដល់ប្រទេសវៀតណាម ២០ មិថុនា ១៩៧៧ ដែលពេលនោះ វៀតណាមបានទទួលបាយធ្វើឱ្យសម្ដេចពិសាបាយទាំងស្រក់ទឹកភ្នែកព្រោះនឹករលឹកដល់ប្រពន្ធ និងប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះពីការកាប់សម្លាប់របស់ខ្មែរក្រហម។

លោក Xi និងលោក Blinken ព្រមព្រៀងរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងអាមេរិក-ចិន ក្នុងកិច្ចពិភាក្សានៅប៉េកាំង

2023/06/20 05:02:49 pm        123
 ចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងកាលពីថ្ងៃចន្ទដើម្បីរក្សាស្ថិរភាពនៃប្រទេសគូប្រជែងដ៏ខ្លាំងក្លាទាំង២ ដើម្បីបញ្ចៀសពីជម្លោះ ប៉ុន្តែបានបរាជ័យក្នុងការសម្រេចបានជំហានរីកចម្រើនសំខាន់ណាមួយអំឡុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំងពីសំណាក់ប្រមុខការទូតអាមេរិក លោក Antony Blinken។  លោកប្រធានាធិបតីចិន Xi Jinping បានស្វាគមន៍ការរីកចម្រើន បន្ទាប់ពីការចាប់ដៃជាមួយលោក Blinken នៅមហាសាលប្រជាជន ជាបន្ទប់ប្រជុំដ៏ធំ ដែលប្រើសម្រាប់ការស្វាគមន៍ប្រមុខរដ្ឋទាំងឡាយ។ ប្រមុខការទូតអាមេរិក និងលោក Xi បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពបន្ថែមទៀត ស្របពេលដែលជម្លោះជាយថាហេតុណាមួយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក នឹងបង្កើតឲ្យមានការរំខានជាលក្ខខណៈសកល។  ប្រទេសចិនបានបដិសេធមិនទទួលយកបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តបណ្តាញទំនាក់ទំនងយោធា និងយោធា ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជាឧបសគ្គ។ ភាគីទាំងពីរបានបង្ហាញជំហរខ្លួនលើបញ្ហាគ្រប់យ៉ាង ចាប់ពីកោះតៃវ៉ាន់រហូតដល់ពាណិជ្ជកម្ម រួមទាំងសកម្មភាពរបស់សហរដ្ឋអាមេរិកចំពោះឧស្សាហកម្មបន្ទះឈីបរបស់ចិន សិទ្ធិមនុស្ស និងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ក្រោយមកកាលពីថ្ងៃចន្ទ ដដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយ ថា លោកគិតថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺស្ថិតនៅលើផ្លូវត្រូវ ហើយបានបង្ហាញថាការរីកចម្រើននោះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើររបស់លោក Blinken ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

2023/06/20 02:42:29 pm        273
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅប៉ុលពត។ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេស​ឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលចំខួប៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕

ព្រឹទ្ធសភាអូស្ត្រាលីឆ្លងកាត់រនាំងសភាចុងក្រោយ សម្រាប់ការធ្វើប្រជាមតិលើការទទួលស្គាល់ជនជាតិដើមភាគតិច

2023/06/19 08:34:17 pm        112
អូស្ត្រាលី៖ ព្រឹទ្ធសភាអូស្ត្រាលីបានអនុម័តច្បាប់ នៅថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ដែលនឹងបើកផ្លូវឲ្យប្រទេសនេះ ធ្វើប្រជាមតិដ៏សំខាន់មួយ នៅចុងឆ្នាំនេះ ស្តីពីបញ្ហាថា តើត្រូវទទួលស្គាល់ជនជាតិដើមរបស់ខ្លួន នៅក្នុងរដ្ឋធម្មនុញ្ញ ឬក៏អត់។ក្នុងការបោះឆ្នោតចុងក្រោយ នៅក្នុងសភាជាន់ខ្ពស់ សន្លឹកឆ្នោត ៥២សំឡេង បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់នេះ ខណៈដែល ១៩សំឡេង បានបោះប្រឆាំង ដែលនេះមានន័យថា ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើនដាច់ខាត។ សមាជិកសភាដែលគាំទ្រសេចក្តីស្នើច្បាប់នេះ បានទះដៃ និងអបអរសាទរ ខណៈដែលចំនួនចុងក្រោយនៃការបោះឆ្នោត ត្រូវបានអានឮៗ នៅក្នុងសភា។ការបោះឆ្នោតប្រជាមតិ ដែលជាលើកដំបូងសម្រាប់ប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៩ មក នៅពេលដែលប្រទេសនេះបានបដិសេធនូវការបង្កើតសាធារណរដ្ឋ នឹងសាកសួរប្រជាពលរដ្ឋថា តើពួកគេគាំទ្រដល់ការប្រែរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូល «សំឡេងផ្ញើទៅកាន់សភា» ដែលជាគណៈកម្មាធិការ អាចផ្តល់ប្រឹក្សាដល់សភាអំពីបញ្ហា ដែលប៉ះពាល់ដល់ប្រជាជនជនជាតិដើម និងកោះ Torres Strait នោះដែរ ឬទេ។ឥឡូវនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងត្រូវកំណត់កាលបរិច្ឆេទធ្វើប្រជាមតិ ដែលត្រូវតែកើតឡើង ក្នុងរយៈពេលមិនយូរជាង ២ខែ និងមិនលើសពី ៦ខែ។ជនជាតិដើមភាគតិច ដែលរួមបញ្ចូលគ្នាមានចំនួនប្រហែល ៣,២ភាគរយនៃចំនួនប្រជាជនជិត ២៦លាននាក់របស់ប្រទេសអូស្ត្រាលី មានដំណើរជីវិតក្រោមមធ្យមភាគជាតិលើវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ហើយមិនត្រូវបានលើកយកនិយាយនៅក្នុងរដ្ឋធម្មនុញ្ញទេ។ ពួកគេត្រូវបានអ្នកគ្រប់គ្រងអាណានិគមអង់គ្លេសទុកចោល ហើយមិនបានផ្តល់សិទ្ធិបោះឆ្នោតរហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០៕

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញាបន្តកំណែទម្រង់ប្រព័ន្ធតុលាការ មិនខ្វល់ពីការតវ៉ាទូទាំងប្រទេស

2023/06/19 07:32:50 pm        100
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្ដេជ្ញាជំរុញកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលលោក ដែលត្រូវគេមើលឃើញថា ការដឹកនាំរបស់លោកត្រូវបានរារាំងដោយការតវ៉ាទ្រង់ធំៗយ៉ាងច្រើនប្រឆាំងនឹងកំណែទម្រង់ដែលលោកបានស្នើឡើង។ លោក Netanyahu បាននិយាយនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ក្នុងរទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem) ថា យើងនឹងរួមគ្នា និងចាប់ផ្ដើមវិធានការជាក់ស្ដែងនានា។  កញ្ចប់កំណែទម្រង់ដែលបានបង្ហាញកាលពីខែមករា ត្រូវបានផ្អាកក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការតវ៉ាជាច្រើន ដែលបានធ្វើឡើងរៀងរាល់សប្ដាហ៍ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ លោក Netanyahu បានផ្អាកដំណើរការច្បាប់នេះ កាលពីខែមីនា និងបានបង្កើតឲ្យមានការពិភាក្សាទូទាំងក្នុងគណបក្សជុំវិញបញ្ហានេះ ប៉ុន្តែក្រុមមេដឹកនាំបក្សប្រឆាំងលោក Yair Lapid និង លោកBenny Gantz បានដើរចេញពីការពិភាក្សាកាលពីថ្ងៃពុធ។ ក្រុមអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសនេះ បានស្ដីបន្ទោសដាក់គ្នាចំពោះការបរាជ័យក្នុងការចរចាជាបន្តបន្ទាប់។ លោក Netanyahu បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងពីបទរៀបចំការចរចាក្លែងក្លាយ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកគឺលោក Lapid បាននិយាយថា នាយករដ្ឋមន្ត្រីរូបនេះ គ្រាន់តែសម្ដែងធ្វើជាចង់បានការចរចាតែប៉ុណ្ណោះ ។  កំណែទម្រង់ដ៏ចម្រូងចម្រាសនេះ ព្យាយាមដកអំណាចរបស់តុលាការជាន់ខ្ពស់ និងផ្ដល់អំណាចកាន់តែច្រើនឲ្យទៅក្រុមអ្នកនយោបាយក្នុងការជ្រើសរើសក្រុមចៅក្រមក្នុងតុលាការ៕

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីពិនិត្យសិក្សា

2023/06/19 07:28:05 pm        170
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយកិច្ចប្រជុំនេះ បានអនុម័តទទួល យកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពិនិត្យ សិក្សា ក្រោយមានការស្នើឡើង ដោយរាជរដ្ឋាភិបាល ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធន កម្មច្បាប់បោះឆ្នោត គឺត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ សម្រេចប្រគល់ជូន ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍​ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើង កាលពីពេល ថ្មីៗនេះ ដើម្បីការពារបរិយាសបោះឆ្នោតឱ្យដំណើរការទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យ ជាពិ សេសច្បាប់នេះ មានគោលដៅដាក់ទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនា​ញុះញង់ រារាំង ពលរដ្ឋ មិនឱ្យទៅចូលរួមបោះឆ្នោត និងម្យ៉ាងទៀត ដើម្បីទប់ស្កាត់បុគ្គលទាំង​ឡាយណា ដែលមិនចូលរួមបោះឆ្នោតមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតបាន នៅអាណត្តិក្រោយៗទៀត ។ក្រៅពីទទួលយកសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត រដ្ឋសភា ក៏ទទួលយកសេច ក្ដីព្រាងច្បាប់៥ទៀតផងដែរ ដូចជា សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានា​ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីស្ទឹងឫស្សី ជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីស្ទឹង​វាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់ឱ្យក្រុម ហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធា នាទូទាត់ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់ ។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើការធានាទូទាត់ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ​ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់​របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍន៍ស្ថានីយ​ផលិត​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង ៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ស្នើបារាំងនិងអឺរ៉ុប បន្តផ្តល់ជំនួយនិងកម្ចីសម្រាប់គម្រោងទីបីនៃរោងចក្រទឹកស្អាត

2023/06/19 07:16:18 pm        298
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប បន្តផ្តល់ជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដល់កម្ពុជាបន្ថែមទៀត សម្រាប់គម្រោងទី៣ នៃរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាត នៅរាជធានីភ្នំពេញ ព្រោះតម្រូវការទឹកស្អាតបានកើនឡើង ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយ ចង្វារ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការអភិវឌ្ឍ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ វានឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យ ជាពិសេសគម្រោងបុរី កាន់តែរីកដុះដាលបន្ថែមទៀត​ និងកាត់បន្ថយការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះគម្រោង ទី៣ នាពេលខាងមុខនេះ គប្បីបារាំងបន្តជួយផ្តល់កម្ចីបន្ថែមទៀត ដោយកុំភ័យថា កម្ពុជាខ្វះលទ្ធភាពសងឲ្យសោះ ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សំណើសុំជំនួយរបស់​សម្តេចពី​បារាំង ​និងសហភាពអឺរ៉ុប ​នាពេលនេះ ​គឺដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ។ យ៉ាងណាក៏ដោយ នាឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន ​ក៏បានប្រកាសអរគុណជប៉ុន ​បារាំង និង​សហភាពអឺរ៉ុប ដែលផ្ដល់ថវិកាសម្រាប់បង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត​នៅរាជធានីភ្នពេញ​នាពេលកន្លងមកផងដែរ ៕អត្ថបទ៖ បាន ចក់

ទិវាជនភៀសខ្លួនពិភពលោក៖ ភាពមិនច្បាស់លាស់សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់

2023/06/19 06:55:04 pm        163
អ៊ុយក្រែន៖ ក្នុងការប្រារព្ធទិវាជនភៀសខ្លួនពិភពលោក យើងបង្ហាញនូវរឿងព័ត៌មានបីផ្នែក ដែលបង្ហាញអំពីបទពិសោធន៍ និងបញ្ហាប្រឈមដែលជនភៀសខ្លួននៅជុំវិញពិភពលោកជួបប្រទះ។ ការកើនឡើងនីមួយៗផ្តោតលើតំបន់ដាច់ដោយឡែកមួយដែលដោះស្រាយជាមួយនឹងវិបត្តិជនភៀសខ្លួនតែមួយគត់។ ផ្នែកនៃការពិនិត្យជាបន្តបន្ទាប់លើជម្លោះអូសបន្លាយពេលរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី កំពុងផ្តោតលើស្ថានភាពដ៏ធ្ងន់ធ្ងរនៃជនភៀសខ្លួនដែលជាប់នៅក្នុងការប្រយុទ្ធគ្នា។ យើងផ្តល់សាច់រឿងដ៏ទូលំទូលាយអំពីផលប៉ះពាល់លើជនភៀសខ្លួន ការតស៊ូដែលពួកគេស៊ូទ្រាំ និងការឆ្លើយតបជាអន្តរជាតិដែលមានគោលបំណងកាត់បន្ថយការលំបាករបស់ពួកគេ។នៅឆ្នាំនេះ ទិវាជនភៀសខ្លួនពិភពលោក ថ្ងៃទី ២០ ខែមិថុនា ចូលមកដល់មួយឆ្នាំកន្លះចាប់តាំងពីវិបត្តិអ៊ុយក្រែន ដែលបច្ចុប្បន្នជាវិបត្តិជនភៀសខ្លួនធំបំផុតនៅក្នុងពិភពលោក និងលំហូរចេញនៃជនភៀសខ្លួនលឿនបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីII។យោងតាមឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា ប្រហែលមួយភាគបីនៃប្រជាជនអ៊ុយក្រែនត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយប្រហែល ៥,៥ លាននាក់បច្ចុប្បន្នត្រូវបានភៀសខ្លួននៅក្នុងប្រទេស ខណៈប្រហែល ៦,៣ លាននាក់ត្រូវបានភៀសខ្លួនជាជនភៀសខ្លួននៅបរទេស។ដោយប្រៀបធៀបទៅនឹងជនភៀសខ្លួនមកពីតំបន់ផ្សេងទៀតនៃពិភពលោក ដូចជាជនភៀសខ្លួនមកពីប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជនភៀសខ្លួនអ៊ុយក្រែនដែលមានទំនាក់ទំនងវប្បធម៌ និងសាសនាយ៉ាងរឹងមាំ ជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ភាគច្រើនត្រូវបានបំពេញដោយកញ្ចប់នៃការថែទាំ និងសិទ្ធិក្នុងការងារ និងការសិក្សាអប់រំ។ ទោះជាយ៉ាងណា ការភៀសខ្លួនដោយបង្ខំនាំមកនូវបញ្ហាប្រឈមយ៉ាងធំធេងដល់ប្រជាជនអ៊ុយក្រែន និងប្រទេសអ្នកទទួលក្នុងការផ្តល់ជំនួយដ៏សំខាន់។ ចាប់តាំងពីវិបត្តិបានផ្ទុះឡើង ជនភៀសខ្លួនរាប់លាននាក់មកពីប្រទេសអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនចូលទៅក្នុងបណ្តាប្រទេសជិតខាង ហើយរាប់រាប់លាននាក់ទៀត ត្រូវបានបង្ខំឲ្យភៀសខ្លួននៅក្នុងប្រទេស៕

តំណាងរាស្ត្រគណបក្សលីឃូដ ៖អ៊ីស្រាអែលអាចទទួលយកការយោគយល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាមេរិក -អ៊ីរ៉ង់

2023/06/19 05:58:03 pm        135
 អ៊ីស្រាអែល៖ តំណាងរាស្រ្តជាន់ខ្ពស់មួយរូបរបស់គណបក្សលីឃូដ(Likud) បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានផ្សាយកាលពីចុងសប្ដាហ៍ថា អ៊ីស្រាអែលអាចរកឃើញការយោគយល់ដែលអាចទទួលយកបានរវាងសត្រូវដ៏ជូរចត់ របស់ខ្លួនគឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រសិនបើកិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការគ្រប់គ្រងដ៏ហ្មត់ចត់នៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ យោងតាមក្រុមមន្ត្រីអ៊ីរ៉ង់ និងលោកខាងលិច ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធដ៏សំខាន់របស់អ៊ីស្រាអែល នឹងរៀបចំកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ដើម្បីពង្រីកជំហាននានា ដែលអាចរួមទាំងការកម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។  ជំហានទាំងនោះ នឹងចាត់ទុកថាជាការយោគយល់ជាជាងកិច្ចព្រមព្រៀង ដែលតម្រូវឲ្យពិនិត្យឡើងវិញដោយសភាសហរដ្ឋអាមេរិក ដូចជាកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបោះបង់ចោលកាលពីឆ្នាំ២០១៨។ លោក យូលី អេឌេលស្តេន (Yuli Edelstein )ប្រធានគណៈកម្មការកិច្ចការបរទេសនិងការពារជាតិរបស់អ៊ីស្រាអែល បានប្រាប់កម្មវិធីទូរទស្សន៍ ប្រចាំសប្ដាហ៍ Meet the Press នៃទូរទស្សន៍ Channel 12 របស់សហរដ្ឋអាមេរិកថា នេះមិនមែនជាកិច្ចព្រមព្រៀងមានដែនកំណត់ធំនោះទេ វាប្រៀបបាននឹងកិច្ចព្រមព្រៀងរតួចតាចមួយប៉ុណ្ណោះ វាជាអនុសារណៈនៃការយោគយល់គ្នា ឬ M.O.U. ហើយលោកគិតថាអ៊ីស្រាអែលអាចទទួលស្គាល់ប្រសិនបើមានការគ្រប់គ្រងពិតប្រាកដ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលមិនធ្វើសេចក្ដីអត្ថាធិប្បាយលើការអះអាងខាងលើថាតើ ការអត្ថាធិប្បាយរបស់សមាជិកគណបក្សលីឃូដ លោក អេឌេលស្តេន បញ្ជាក់ពីទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី ឬអត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM
កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត
08/19/2026 12:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង ៤០សាលាក្នុង១៤រាជធានី-ខេត្ត
08/19/2026 12:08 PM