ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប៖ បេសកកម្មសន្តិភាពអាហ្វ្រិកទៅកាន់អ៊ុយក្រែន និងរុស្ស៊ី ជួយបើកផ្លូវឲ្យមានកិច្ចសន្ទនាការទូត

2023/06/19 05:40:10 pm        170
អេហ្ស៊ីប៖ លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមិថុនា) ថា គណៈប្រតិភូសន្តិភាពរបស់មេដឹកនាំអាហ្រ្វិក កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជំរុញឲ្យមាន «ការវិលត្រឡប់ទៅរកការសន្ទនាការទូតវិញ» នៅក្នុងជម្លោះកំពុងបន្តមានជាមួយរុស្ស៊ី ដែលចាប់តាំងពីឆ្នាំមុនមក បានបង្កអស្ថិរភាពដល់តម្លៃស្បៀងអាហារ និងថាមពលសកល ដោយបាន និងកំពុងវាយប្រហារទ្វីបអាហ្វ្រិកដែលបានជួបនឹងការលំបាកនេះរួចស្រេចហើយ។ក្នុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានីគែរ (Cairo) នៃប្រទេសអេហ្ស៊ីបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ឬ EU លោក Josep Borrell លោក Shoukry បាននិយាយថា ជម្លោះនេះបានបង្កផលប៉ះពាល់ដល់ទ្វីបអាហ្រ្វិកផ្នែកអតិផរណា សន្តិសុខស្បៀង និងសន្តិសុខថាមពល។ចំណែកឯលោក Borrell វិញ បានប្រាប់ថា សហភាពអឺរ៉ុប ឬ EU បានសន្យាផ្តល់ប្រាក់ចំនួន ២០លានអឺរ៉ូ (ជិត ២២លានដុល្លារ) ដើម្បីគាំទ្រដល់ប្រទេសអេហ្ស៊ីប ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយជនភៀសខ្លួនស៊ូដង់ នៅក្នុងប្រទេសនេះ ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នា នៅប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន។តែជាមួយគ្នានេះ លោក Shoukry ក៏បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មាននោះថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហភាពអែរ៉ុប ឬ EU ក្នុងការពន្យារពេលកិច្ចប្រជុំជាមួយប្រទេសសម្ព័ន្ធអារ៉ាប់។ ការសម្រេច ក្នុងការពន្យារពេលនោះ បានធ្វើឡើងបន្ទាប់ពីរដ្ឋអារ៉ាប់បានទទួលយកប្រទេសស៊ីរីឲ្យចូលក្នុងសម្ព័ន្ធអារ៉ាប់ជាថ្មី៕

រុស្ស៊ីបដិសេធជំនួយរបស់អង្គការសហប្រជាជាតិ ខណៈចំនួនអ្នកស្លាប់ដោយសារការបាក់ទំនប់កើនឡើង

2023/06/19 05:37:18 pm        166
រុស្ស៊ី៖ ស្ថាប័នពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូ បានបដិសេធការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិដើម្បីជួយពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីការបាក់ធ្លាយទំនប់ទឹក Kakhovka ខណៈចំនួនអ្នកស្លាប់បានកើនឡើង និងទឹកកខ្វក់បានបង្ខំឱ្យបិទឆ្នេរសមុទ្រនានានៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ការបាក់ធ្លាយទំនប់ទឹកដែលគ្រប់គ្រងដោយទីក្រុងមូស្គូកាលពីថ្ងៃទី ៦ ខែមិថុនា បានបណ្តាលឱ្យមានទឹកជំនន់នៅទូទាំងប្រទេសអ៊ុយក្រែនភាគខាងត្បូង និងផ្នែកនានាដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងតំបន់ Kherson ដោយបានបំផ្លាញលំនៅឋាននិងដីធ្វើកសិកម្ម និងកាត់ផ្តាច់ការផ្គត់ផ្គង់ទៅដល់ពលរដ្ឋ។ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥២ នាក់ ដោយមន្ត្រីរុស្ស៊ីបាននិយាយថា មនុស្ស ៣៥ នាក់បានស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ហើយក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បាននិយាយថាមនុស្ស ១៧ នាក់បានស្លាប់ និង ៣១ នាក់កំពុងបាត់ខ្លួន។ មនុស្សជាង ១១.០០០ នាក់ត្រូវបានជម្លៀសចេញពីផ្នែកទាំងសងខាង។ អង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសរុស្ស៊ីមានចំណាត់ការ ស្របតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ លោក Denise Brown អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពុំអាចត្រូវបានបដិសេធចំពោះប្រជាជានដែលត្រូវការវានោះទេ។អ៊ុយក្រែនចោទរុស្ស៊ីថាបានទម្លាយទំនប់ទឹកសម័យសូវៀត ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃដំបូងនៃការឈ្លានពានរបស់ខ្លួនក្នុងឆ្នាំ ២០២២។ ក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ដែលកំពុងជួយរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែនក្នុងការស៊ើបអង្កេតរបស់ពួកគេ បាននិយាយថា ការបាក់ទំនប់ទឹកនេះ"មានអត្រាខ្ពស់" បណ្តាលមកពីគ្រឿងផ្ទុះដែលបានដាក់ដោយភាគីរុស្ស៊ី៕

សម្ដេចតេជោ៖ សន្ដិភាពធ្វើឱ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍រីកចម្រើន ទោះបីពេលកូវីដ-១៩

2023/06/19 05:00:39 pm        169
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ​ដោយ​មោទកភាព​ចំពោះសមិទ្ធផលដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ដោយសារតែកត្តាសុខសន្តិភាព គឺវាផ្ទុយពីប្រទេសដែលមានសង្គ្រាមគឺមានតែការបំផ្លិចបំផ្លាញ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ដោយ​មោទកភាព​យ៉ាងដូច្នះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩មិថុនានេះ។សម្តេច បានយកការប្រៀបធៀបរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យឃើញយ៉ាងជាក់ស្តែង ​ដែល​ម្ខាងប្រទេសកម្ពុជាមានសន្តិភាពកំពុងតែមានការអភិវឌ្ឍបើទោះបីក្នុងកាលៈទេសៈវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែនៅឯមីយ៉ាន់ម៉ាវិញ ជាប្រទេសមានសង្គ្រាម គឺមានតែការបំផ្លិចបំផ្លាញ។សូមបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ គឺជាគម្រោងវិនិយោគដ៏ធំ​ទៅ​លើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ​និងទៅដល់ក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចព្រមព្រៀងឥណទាន​សម្បទាន​រវាង​រាជរដ្ឋាភិបាលកម្ពុជា​ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)៕

រុស្ស៊ី រាយការណ៍ពីការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ខណៈ Zelenskyy កោតសរសើរទាហានដែលបានវាយរុលទៅមុខក្នុងសមរភូមិ

2023/06/19 04:54:23 pm        244
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានរាយការណ៍ ពីការវាយប្រយុទ្ធដ៏ខ្លាំងក្លា កាលពីថ្ងៃអាទិត្យ នៅតំបន់ចំនួន៣នៃសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែន បានកោតសរសើរកងទ័ពរបស់លោក សម្រាប់ការវាយបណ្ដេញសត្រូវ និងបាននិយាយថា ការវាយបករបស់ពួកគេបានដំណើរការទៅមុខដោយរលូន។ ការប្រកាសពីការវាយដណ្ដើមបានទឹកដីចម្ងាយ១.០០០គីឡូម៉ែត្រ នៅសមរភូមិមុខ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីបេសកកម្មសន្តិភាពអាហ្រ្វិក បានបញ្ចប់ការពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ បេកកម្មនេះ បានបរាជ័យ ក្នុងការទទួលបានការគាំទ្រទាំងពីភាគីទីក្រុង Moscow ទាំង Kyiv។ ស្របពេលជាមួយគ្នានោះដែរ អង្គការសហប្រជាជាតិ បានចោទប្រកាន់ទីក្រុង Moscow ពីបទបរាជ័យក្នុងការក្នុងការអនុញ្ញាតឲ្យអង្គការពិភពលោកមួយនេះផ្ដល់ជំនួយដល់តំបន់នានា របស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ ជាទីដែលត្រូវបានប៉ះពាល់ដោយការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំមួយដែល បង្កឲ្យមានទឹកជំនន់ជន់លិចផ្ទៃដីដ៏ធំ និងបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ទីជម្រក។ មន្ត្រីលើកបន្តុបដោយរុស្ស៊ីម្នាក់ បាននិយាយថា អ៊ុយក្រែន ដណ្ដើមបានមកវិញនូវភូមិភាទីខាគី (Piatykhatky)ជាភូមិមួយស្ថិតនៅភាគខាងត្បូង តំប់ Zaporizhzhia និងកំពុងពង្រឹងខ្លួននៅទីនោះ ខណៈរងការបាញ់ប្រហារពីគ្រាប់កាំភ្លើងធំរបស់កងកម្លាំងរុស្ស៊ី ៕

សម្តេចតេជោ៖ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយរិះគន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជានោះទេ

2023/06/19 04:46:46 pm        325
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយចេញមុខមករិះគន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នោះទេ ផ្ទុយទៅវិញព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តមួយនេះ ត្រូវបានគេកោតសរសើរ និងអគុណកម្ពុជាទៅវិញទេ ដែលបានទទួលប្រតិភូកីឡារបស់ពួកគេបានយ៉ាងល្អ និងប្រកបដោយភាពរាក់ទាក់។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា សម្តេចនូវ​តែបន្ត​សម្តែងនូវមោទនភាព ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ​នាពេល​កន្លងទៅ​ជាមួយនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់ ប្រកបដោយភាពរលូន​ក្នុងប្រវត្តិសាស្រ្តកម្ពុជា​ខណៈការជោគជ័យទាំងនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ។សូមបញ្ជាក់ថា ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ​សម្តេចតែង តែរំលឹកជារឿយៗថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែល កម្ពុជា​ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ វា​មិនមែន​បន្សល់​ទុក​កិត្តិយស​កម្ពុជា​ត្រឹមតែមួយថ្ងៃពីរថ្ងៃ ឬមួយឆ្នាំ ទៅពីរឆ្នាំនោះទេ ​វានឹង​បន្សល់ទុកនូវកិត្តិយសកម្ពុជារាប់រយឆ្នាំទៅមុខទៀត ដោយ​ការ​បន្សល់ទុកកិត្តិយសរាប់រយឆ្នាំនេះគឺតាមរយៈកម្ពុជាមិនឲ្យគ្រប់ប្រតិភូ ​ឬ​អត្តពលិក​បរទេស​ទាំងអស់បង់ថ្លៃសេវាផ្សេងៗ​ សម្រាប់នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។សម្តេចក៏បានលើកឡើងផងដែរថា ​សម្តេចពិតជាបានសម្រេចចិត្តត្រូវ ខណៈដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម​ ដោយចាប់ផ្តើមពី​គំនិត​ផ្ដួចផ្ដើម​នៃ សមាហរណកម្មអាស៊ាន តាមរយៈនៃការមិនបង់ថ្លៃផ្សេងៗ​របស់ប្រតិភូកីឡាដែលបានចូលរួមប្រកួតនេះ៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបខុសបច្ចេកទេសគឺជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុត

2023/06/19 04:07:47 pm        200
កូរ៉េងខាងងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបយោធារបស់ខ្លួនកាលពីខែមុន គឺជា "ការបរាជ័យដ៏ធ្ងន់ធ្ងរ" នៅក្នុងកិច្ចប្រជុំដ៏សំខាន់ចុងក្រោយរបស់គណបក្សកាន់អំណាច។  កិច្ចប្រជុំពេញអង្គដ៏ធំនេះ ត្រូវបានរៀបចំចន្លោះពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដោយបញ្ជាឲ្យបុគ្គលិក និងក្រុមអ្នកស្រាវជ្រាវទាំងអស់វិភាគពីការបាញ់បង្ហោះផ្កាយរណបយោធាដែលបានបរាជ័យ និងត្រៀមសម្រាប់ការបាញ់បង្ហោះជាថ្មីទៀតក្នុងពេលឆាប់ៗខាងមុខ។  សេចក្ដីរាយការណ៍បាន និយាយថា អ្នកទាំងឡាយដែលទទួលខុសត្រូវការបាញ់បង្ហោះផ្កាយរណបនោះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង។ទីក្រុងព្យុងយ៉ាងបាននិយាយបន្ទាប់ពីការបរាជ័យនៃការបាញ់បង្ហោះនៅក្នុងបញ្ហាបច្ចេកទេសដែលមិនប្រក្រតីថា គ្រាប់រ៉ូកែត របស់កូរ៉េខាងជើង បានធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីបាត់បង់កម្លាំងជំរុញដោយសារតែការចាប់ផ្តើមខុសប្រក្រតីរបស់ម៉ាស៊ីនដំណាក់កាលទីពីរ។  កូរ៉េខាងជើង ក៏បានប្ដេជ្ញាផងដែរថាខ្លួននឹងបន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងពង្រឹងសាមគ្គីភាពរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដែលប្រឆាំងអ្វីដែលខ្លួនហៅថា យុទ្ធសាស្ត្រមហាអំណាចពិភពលោករបស់សហរដ្ឋអាមេរិក៕

សម្ដេចតេជោ៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ត្រូវរក្សាជាក្រុងរបស់ខេត្តកណ្ដាល

2023/06/19 03:22:34 pm        807
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ដូច្នេះមិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ។សម្ដេចតេជោ បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតក្រុងមួយទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។ អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន ៥ គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោ ក៏បានសម្រេចបង្កើតក្រុង «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន ៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម។ក្រុងអរិយក្សត្រ ជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

2023/06/19 02:13:40 pm        280
ភ្នំពេញ៖ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រឯណោះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។សម្តេចតេជោ បានប្រកាសអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ-AFD បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាត និងអរគុណក្រុមហ៊ុនចិនវ៉ាងស៊ី ដែលបានកសាងអគារ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្វីត្បឹតយើងមិនអាចទាញអតីតកាលមកបាន តែយើងអាចរំលឹកពីអតីតកាល និងយកវាមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់បច្ចុប្បន្នកាល និងធ្វើឱ្យប្រសើរឡើងសម្រាប់ពេលអនាគត។សម្តេចតេជោ បានរំលឹកគ្រាអតីតកាល ដែលសម្តេចត្រូវបាត់បង់កូនម្នាក់(រលូត) បន្ទាប់ពីភរិយារបស់សម្តេច ពេលកំពុងមានផ្ទៃពោះ តែងចុះទៅដងទឹកទន្លេ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ដូច្នេះមិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។«បើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ»។សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោតសម្ដេច នឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យលើពីការរំពឹងទុក ជាពិសេសបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការផ្ដល់នូវការឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់រួមជាមួយនឹងការផ្ដល់ការចូលទស្សនា និងការចេញផ្សាយដោយមិនគិតថ្លៃ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។«បើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ»។សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោតសម្ដេច នឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យលើពីការរំពឹងទុក ជាពិសេសបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការផ្ដល់នូវការឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់រួមជាមួយនឹងការផ្ដល់ការចូលទស្សនា និងការចេញផ្សាយដោយមិនគិតថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

2023/06/19 02:04:03 pm        239
ភ្នំពេញ៖ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​គម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារ​វិនិយោគ​អឺរ៉ុប (Eroupean Investment Bank)។គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាព​ផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេសបារាំង SAFEGE Consulting Engineers។រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅ​ទូទាំង​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី​៦០​ម៉ឺន​ម៉ែត្រ​គូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ​២០៣០ អាច​មានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាត​បាក់ខែង នៅព្រឹកស្អែកនេះ

2023/06/19 03:09:29 am        764
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​គម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារ​វិនិយោគ​អឺរ៉ុប (Eroupean Investment Bank)។គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាព​ផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេសបារាំង SAFEGE Consulting Engineers។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅ​ទូទាំង​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី​៦០​ម៉ឺន​ម៉ែត្រ​គូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ​២០៣០ អាច​មានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM
សម្តេចធិបតី ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ
08/19/2026 01:08 PM