ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន​ កម្ពុជាមានសុខដុមរមនីយកម្មសាសនា និងរីកចម្រើនឥតឈប់ឈរ

2023/06/18 05:49:52 pm        226
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ ហាកឹម តួន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អូងៗ ម៉ៃៗ និងបងប្អូនប្រជាពលរដ្ឋសរុប ៦០០នាក់។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំ ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមដ៏ស្រស់ស្អាតនាព្រឹកនេះ។សមិទ្ធផលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា គឺដោយសារសុខដុមរមនីយកម្មសាសនានៅក្នុងប្រទេសយើង ហើយសុខដុមរមនីយកម្មសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ធានាសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ហើយសុខដុមរមនីយកម្មរវាងសាសនាខុសគ្នានៅកម្ពុជា ក៏មិនមែនជារឿងដែលកើត ឡើងដោយចៃដន្យដែរ គឺកើតចេញឡើងដោយកិច្ចខិតខំប្រឹងប្រែង តស៊ូ និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេស ជាតិ និងប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់សាសនា។ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។ទីស្នាក់ការដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ សម្តេចតេជោនឹងផ្តល់កិច្ចគាំទ្រដល់ពលករ ១,៥លាននាក់ក្នុងការទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ហេតុនេះឯកឧត្តមបានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។ ឯកឧត្តមក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់បន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។សូមជម្រាបជូនថា ដោយមើលឃើញពីភាពលំបាករបស់គណៈអ៊ីម៉ាំស្រុក និងលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមពុំមានកន្លែងបំរើការងារប្រចាំថ្ងៃ ក៏ដូចជារៀបចំកិច្ចប្រជុំបច្ចេកទេសផ្សេងៗ ទើបមានសប្បុរសជនចំនួន ២គ្រួសារបានធ្វើការបរិច្ចាកដីដែលមានទំហំ ៤៥x១០០ម៉ែត្រ ជូនគណៈអ៊ីម៉ាំ និងលោកគ្រូអ្នកគ្រូសម្រាប់ធ្វើជាទីស្នាក់ការ។ ចំពោះអគារទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមគឺ មានទំហំ ១២x២៧ម៉ែត្រ មានបន្ទប់ធ្វើការចំនួន៣បន្ទប់ សាលប្រជុំ១ បន្ទប់ទឹកខាងក្នុងអគារចំនួន២បន្ទប់ និងក្រៅអគារចំនួន៥បន្ទប់ ដែលចំណាយអស់ថ្លៃសាងសងសរុបចំនួន ៨០ ១២០ដុល្លារអាមេរិក។ ក្នុងនោះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ២១,២០០ដុល្លារអាមេរិក ឯកឧត្តម ស្លេះ ពុនយ៉ាមីន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមចំនួន៨ ០០០ដុល្លារ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំចំនួន២ ៥០០ដុល្លារ លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកចំនួន ២,០០០ដុល្លារ លោក មីន សុក្រី ចំនួន៣០០០ដុល្លារ លោក មុំ ស៊ីថា ចំនួន១០០០ដុល្លារ លោក ស្រេន ពីព ចំនួន២០០០ដុល្លារ លោក អាត សូកានី ចំនួន១០០០ដុល្លារ ព្រមទាំងសប្បុរសជននានា ចំនួន៣៩,៤២០ដុល្លារ។ ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានប្រគល់នូវថវិកាចំនួន ១២,០០០,០០០រៀលបន្ថែមទៀតផងដែរ ដើម្បីបញ្ចប់នូវថ្លៃដែលជំពាក់សេសសល់ដូចជាជាង និងគ្រឿងសំណង់។ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាចំនួន ១,២លានរៀល ជូនដល់អ៊ីមាំងម៉ាស្ជិទ សែនមនោរ័ត្ន ឃុំត្រពាំងព្រីង ដើម្បីទិញដីចាក់ផ្លូវចូលអ៊ីមាំង និងអ៊ីមាំងម៉ាស្ជិទ (ហាកិម) ឃុំត្រពាំងព្រីង ចំនួន២លានរៀល ដើម្បីបញ្ចប់ការងារចាក់សាបចូលអ៊ីមាំងផងដែរ។ ឯកឧត្តម និងក្រុមការងារក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៦០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះផងដេរ៕

ឯកឧត្តម វេង សាខុន សំណេះសំណាលជាមួយសមាជិកគណបក្ស និងប្រកាសបញ្ជូលសមាជិកថ្មីចំនួន ២.៣៤៨នាក់ពីឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម

2023/06/17 05:49:24 pm        193
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សាខាបក្ស ក្រុមបក្ស ប្រធាន អនុប្រធាន និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ២.៣៤៨នាក់ ពីឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ឯកឧត្តមវេង សាខុន បានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនាពេលនេះ។ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ និងភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងចុះជួយសំរួល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមយ៉ាងសកម្ម។ឯកឧត្តមក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើង ពីប្រទេសដែលមានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស អ​សន្តិសុខ និងស្ថេរភាពសង្គម អសន្តិសុខស្បៀងជូនប្រជាជនខ្លួន មកជាប្រទេសដែលមានអ្វីៗទាំងអស់ ជាកម្ពុជាដែលបន្តឈានទៅមុខឥតឈប់ឈរ។ឯកឧត្តមក៏បាន​លើកឡើងនូវសមិទ្ធផលជាច្រើនដែលសម្តេចតេជោ និងគណបក្សបាន និងកំពុងសម្រេច ដូចជាការឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។ ក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្តល់កិច្ចគាំទ្រដល់ពលករ ១,៥លាននាក់ក្នុងការទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ ជាបន្តបន្ទាប់ឥតឈប់ឈរក៏ជាស្នាដៃដ៏អស្ចារ្យមួយដែលសម្តេចតេជោបានសម្រេចផងដែរ។ ជាក់ស្តែង ទាំងអស់នេះបានធ្វើឱ្យប្រជាជនយើងយល់ច្បាស់ និងមានជំនឿទុកចិត្តបន្តគាំទ្រសម្តេចតេជោ និងគណបក្ស ហើយក៏ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សយើង។ យើងទាំងអស់គ្នា មានភារកិច្ចថែរក្សា និងការពារម្លប់សន្តិភាពនេះជាចាំបាច់ មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចម្រើន។ សន្តិភាព គឺជាមូលដ្ឋាននៃការអភិវឌ្ឍ។មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិកគណបក្សយើង និងប្រជាពលរដ្ឋយើង​ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ចិនហៅដំណោះស្រាយហុងកុងរបស់សភាអឺរ៉ុបថាជាការរំខានដល់សាធារណជន

2023/06/16 09:58:57 pm        204
ហុងកុង៖ ក្រសួងការបរទេសចិនប្រចាំទីក្រុងហុងកុងបាននិយាយថា សេចក្ដីសម្រេចដែលអនុម័តដោយសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងដែនដីដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះគឺជា "ទង្វើគួរឱ្យស្អប់ខ្ពើម" និង "ជាន់ឈ្លី" លើគោលការណ៍ច្បាប់អន្តរជាតិ។ប្រទេសចិនបាននិយាយថាសេចក្ដីសម្រេចដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ៤៨៣ សំឡេង ដោយមាន ៩ សំឡេងប្រឆាំង និង ៤២ សំឡេងអនុប្បវាទនោះគឺ «ត្រូវបរាជ័យ»។ក្រុមអ្នកនយោបាយនៅក្នុងសភាអឺរ៉ុប "មិនយកសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញប្រើប្រាស់បញ្ហាហុងកុងជាការផ្សព្វផ្សាយជាសាធារណៈក្រោមរូបភាពនៃ 'សិទ្ធិមនុស្ស' 'លទ្ធិប្រជាធិបតេយ្យ' និង 'សេរីភាព'" នេះបើតាមការិយាល័យស្នងការរបស់ក្រសួងការបរទេសបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។ក្រុមមន្ត្រីរដ្ឋាភិបាលនៅទីក្រុងប៉េកាំង និងហុងកុងបាននិយាយថា ច្បាប់នេះកំណត់គោលដៅតែលើ"អ្នកបង្កបញ្ហា"មួយក្តាប់តូចប៉ុណ្ណោះ ដែលគំរាមកំហែងដល់សន្តិសុខជាតិ និងថាសិទ្ធិនិងសេរីភាពរបស់ប្រជាជនហុងកុងទូទៅ ត្រូវបានការពារ។សភាអឺរ៉ុបបាននិយាយនៅក្នុងសេចក្ដីសម្រេចនោះថា "សេរីភាពជាមូលដ្ឋាន នីតិរដ្ឋ និងឯករាជ្យភាពរបស់តុលាការបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅក្នុងទីក្រុងហុងកុង" ចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិមក៕

ការហាមប្រាមទិដ្ឋាការរបស់អារ៉ាប់រួមសម្រាប់ជនជាតិលីបង់លើកង្វល់សន្តិសុខនឹងត្រូវដកចេញក្នុងពេលឆាប់ៗនេះ

2023/06/16 09:50:40 pm        152
អារ៉ាប់រួម៖ មន្រ្តីអារ៉ាប់រួមម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (១៥ មិថុនា)ថា ប្រទេសអារ៉ាប់រួម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងលុបចោលការរឹតបន្តឹងបណ្តោះអាសន្នលើការផ្តល់ទិដ្ឋាការដល់ជនជាតិលីបង់ ដោយសារការព្រួយបារម្ភអំពីសន្តិសុខ។ភ្នាក់ងារទេសចរណ៍ពីរនាក់នៅក្នុងប្រទេសលីបង់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថាពួកគេមិនអាចស្នើសុំទិដ្ឋាការសម្រាប់ជនជាតិលីបង់ទៅកាន់អារ៉ាប់រួមតាមរយៈប្រព័ន្ធអនឡាញធម្មតានោះទេ ប៉ុន្តែពួកគេក៏មិនបានទទួលការណែនាំថ្មីណាមួយ ឬការផ្លាស់ប្តូរចំពោះតម្រូវការសម្រាប់ជនជាតិលីបង់ចូលក្នុងប្រទេសនោះដែរ។ភ្នាក់ងារម្នាក់បាននិយាយថានៅក្នុងករណីមុនៗនៅពេលដែលអារ៉ាប់រួមបានផ្អាកទិដ្ឋាការ ការសម្រេចត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបម្រាមបច្ចេកទេសលើការស្នើសុំទិដ្ឋាការដោយគ្មានការណែនាំជាផ្លូវការដូចដែលកំពុងកើតឡើងនៅពេលនេះដែរ។ខ្សែទូរស័ព្ទជំនួយសម្រាប់អគ្គនាយកដ្ឋានស្នាក់នៅ និងកិច្ចការបរទេសរបស់ទីក្រុងឌុយបៃកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជនជាតិលីបង់នៅខាងក្រៅអារ៉ាប់រួមនឹងមិនត្រូវបានផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នតាមការណែនាំរបស់ក្រសួងមហាផ្ទៃ៕ខ្សែទូរស័ព្ទជំនួយសម្រាប់អគ្គនាយកដ្ឋានស្នាក់នៅ និងកិច្ចការបរទេសរបស់ទីក្រុងឌុយបៃកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជនជាតិលីបង់នៅខាងក្រៅអារ៉ាប់រួមនឹងមិនត្រូវ

អតីតយុទ្ធជនប្តេជ្ញាចូលរួមការបោះឆ្នោត និងបន្តគាំទ្រការដឹកនាំរបស់បក្សប្រជាជនកម្ពុជា

2023/06/16 09:32:01 pm        233
ត្បូងឃ្មុំ៖ អតីតយុទ្ធជនប្តេជ្ញាចូលរួមការបោះឆ្នោត និងបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី២៣ កក្កដាខាងមុខ។ អតីតយុទ្ធជន ដែលជាអ្នករស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងធ្លាប់ពលីលះបង់ដើម្បីជាតិរហូតមានពិការភាព បានប្រាប់ BTV News ឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ពួកគាត់នឹងចូលរួមការបោះឆ្នោតមិនឲ្យខកខាននោះទេ។ ពួកគាត់ បន្តថា ការចូលរួមបោះឆ្នោត គឺជាការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសមួយដែលធានាខុសត្រូវចំពោះប្រទេសជាតិ។ ជុំវិញការបោះឆ្នោតខាងមុខ អតីតយុទ្ធជន នឹងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសដែលដឹងពីសុខទុក្ខរបស់ប្រជាជន និងធានាសុខសន្តិភាពបានយូរអង្វែង។លើសពីនេះ ពួកគាត់ ប្តេជ្ញាចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដែលមានមកទល់​ពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិក​មគ្គទេសក៍ឯក​និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង​ឯកភាពជាតិពេញលេញ។ ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមានឈ្មោះក្នុង​បញ្ជីចំនួនជាង ៩លាន៧សែននាក់​ និងការិយាល័យបោះឆ្នោតនៅ​ទូទាំងប្រទេសចំនួនជាង ២ម៉ឺនការិយាល័យ៕អត្ថបទ សេក ឧត្តម 

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងគ្មានធនធានយុវជនបន្តវេនដូចគណបក្សប្រជាជនកម្ពុជាទេ

2023/06/16 09:01:59 pm        251
កំពង់ចាម៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី មកពីរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឆាំងគឺគ្មានធនធានយុវជនបន្តវេនដូចគណបក្សប្រជាជនកម្ពុជាទេ។ សម្តេចតេជោ មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជាគឺមានធនធានយុវជនច្រើនណាស់​ដែលមានសមត្ថភាពអាចធ្វើជានាយករដ្ឋមន្ត្រីបាន។សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវភាពរឹងមាំថា ទៅថ្ងៃខាងមុខបើទោះសម្តេចមិនកាន់អំណាច ប៉ុន្តែសម្ដេចនៅតែជាប្រធានគណបក្សកាន់អំណាចដដែលទេ ហើយទាក់ទិននឹងបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត សម្ដេច​​ បានបន្តថា​គណបក្សប្រជាជនកម្ពុជាក៏មានមនុស្សច្រើនណាស់ដែលមានសមត្ថភាពអាចធ្វើជានាយករដ្ឋមន្ត្រីបាន ក៏ប៉ុន្តែបេក្ខភាព ហ៊ុន​ម៉ាណែត គឺត្រូវបានអនុម័តដោយគណបក្សប្រជាជនកម្ពុជា សូម្បី​នៅសហរដ្ឋអាមេរិក​ក៏គេមានការអនុម័តឯកភាពនៅក្នុងគណបក្សរបស់គេផងដែរ៕

សម្ដេចតេជោ៖ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត មិនមែនព្រោះតែជាកូនសម្តេចទេ

2023/06/16 08:53:40 pm        262
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ការជ្រើសឯកឧត្ដម ហ៊ុន ម៉ា ណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺមិនមែនដោយសារតែជាកូនរបស់សម្ដេចទេ តែដោយសារសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពេលសំណេះសំណាលសួរសុខទុក្ខ ក្មួយកម្មករ និយោជិត បម្រើការងារក្នុងរោងចក្រសហគ្រាស ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី១៦ខែមិថុនានេះ បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបានជ្រើស រើសដោយគណបក្សប្រជាជនកម្ពុជាទាំងមូល ​ដោយផ្អែកទៅលើសមត្ថភាពបុគ្គល ជាពិសេសសម្តេច បានបង្ហាញនូវគុណសម្បត្តិ និងនីតិវិធីស្របច្បាប់ សម្រាប់បេក្ខភាពជានាយករដ្ឋមន្ដ្រី របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ។សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនខ្វល់ថាឯកឧត្ដម ហ៊ុន ម៉ាណែត នឹងឡើងធ្វើជា​នាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគតដោយវិធីសាស្ដ្រណានោះទេ សំខាន់ឲ្យតែការឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីនោះដោយស្របច្បាប់ ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានចំអកឱ្យគណបក្សប្រឆាំងថាគ្មានយុវជនបន្ដវេន ដូចគណបក្ស​ប្រជាជនកម្ពុជា​នោះឡើយ ​ពោលគឺគណបក្សប្រជាជនកម្ពុជា ​មានយុវជនច្រើនណាស់​ ដែលមាន លទ្ធភាពធ្វើនាយករដ្ឋមន្ដ្រី ។ ក្រុមគណបក្សប្រឆាំង គ្មានអ្នកណាមានសមត្ថភាព​ស្មើ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ ​ពិសេសជំនាញយោធា ៕អត្ថបទ៖ មុត សុទ្ធ

ចិនយល់ឃើញថាដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងរបស់លោក Blinkenប្រកបដោយការមិនទុកចិត្ត និងការរំពឹងទុកពីលទ្ធផលតិចតួច

2023/06/16 08:52:28 pm        134
ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។  រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។  នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។  ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។  លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានទៅដល់កំពង់ផែ Busan របស់កូរ៉េខាងត្បូង

2023/06/16 08:46:15 pm        161
កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៦ ខែមិថុនា) ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហអាមេរិកបានមកដល់កំពង់ផែក្នុងទីក្រុងប៊ូសាន (Busan) របស់កូរ៉េខាងត្បូង។នេះជាលើកដំបូងហើយ ក្នុងរយៈពេលជិតប្រាំមួយឆ្នាំ ដែលនាវាមុជទឹក ដែលត្រូវចាត់ថ្នាក់ថា ជានាវាពហុបេសកម្ម «SSGN» របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ឬជានាវាមុជទឹកដែលមានបំពាក់មីស៊ីលតម្រង់គោលដៅ បានឈប់សំចតនៅប្រទេសកូរ៉េខាងត្បូង។ការធ្វើដំណើរមកដល់នេះ គឺបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីការប៉ុនប៉ុងមិនជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង កាលពីខែមុន។កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមព្រៀងគ្នា នៅទីក្រុងវ៉ាស៊ីនតោន ក្នុងការ«ពង្រឹងបន្ថែមទៀតនូវការដានសញ្ញានៃគ្រឿងយុទ្ធោបករណ៍យុទ្ធសាស្ត្រជាប្រក្រតី» នៅលើឧបទ្វីបកូរ៉េ។មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា នាវាមុជទឹកប្រព័ន្ធមីស៊ីលបាលីស្ទិកបំពាក់នុយក្លេអ៊ែរ (SSBN) របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជួយបង្ហាញនូវការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារប្រទេសសម្ព័ន្ធមិត្តពីការវាយប្រហារដោយកូរ៉េខាងជើង។ តែយ៉ាងណាក្ដី មិនមានការផ្ដល់កាលវិភាគឲ្យដឹងពីដំណើរទស្សនកិច្ចបែបនេះនោះឡើយ៕

វិបត្តិថាមពលនៅវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមវិនិយោគិនបរទេស

2023/06/16 08:13:45 pm        218
វៀតណាម៖  រដូវប្រាំងដ៏ហួតហែង និងគ្រោះរាំងស្ងួតពុំធ្លាប់ដែលមានពីមុនមក កំពុងបង្កការលំបាកដល់ការផ្គត់ផ្គង់ថាមពលនៅតំបន់ភាគខាងជើងប្រទេសវៀតណាម បង្ខំឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ និងការដាច់ចរន្តអគ្គិសនីភ្លាមៗដែលនាំឲ្យមានការខាតបង់រាប់មិនអស់នៅក្នុងចំណោមក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនផលិតបរទេស ។  វៀតណាម គឺជាផ្នែកមួយដ៏សំខាន់នៃការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មសម្រាប់ក្រុមហ៊ុនមួយចំនួននៅក្នុងចំណោមក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោក ហើយភាគច្រើននៃពួកគេ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងក្រុមហ៊ុនផ្គត់ផ្គង់ Foxconnរបស់ក្រុមហ៊ុន Appleមានរោងចក្ររបស់ពួកគេនៅតំបន់ភាគខាងជើង ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីហាណូយ ។  ក្រុមមេដឹកនាំធុរកិច្ច និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រតិបត្តិការនៅតាមបណ្តារោងចក្រជាច្រើន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ។ រោងចក្រមួយចំនួន ទទួលបានការជូនដំណឹងតិចតួចបំផុតពីការដាច់ចរន្តអគ្គសនី ឬជួនកាលពួកគេពុំទទួលបានការជូនដំណឹងទៀតផង ។  លោក Vu Chi Hieu គឺជានាយកគ្រប់គ្រងក្រុមហ៊ុន KingBill XNK Joint Stockរបស់ប្រទេសវៀតណាម ដែលផលិតគ្រឿងបង្គុំអាលុយមីញ៉ូមនៅខេត្តបាក់និញ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងហាណូយ និយាយថា ពួកយើងមានការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ២៦ម៉ោង ។ វាធ្វើឲ្យពួកយើងខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារនៅថ្ងៃនោះ វាមិនល្អទាល់តែសោះ ។  គួរឲ្យដឹងថា កាលពីសប្តាហ៍មុន តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មជ្ឈមណ្ឌលឧស្សាហកម្មធំៗនោះ ត្រូវបានគេនិយាយប្រាប់ឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេមកនៅត្រឹមពាក់កណ្តាល ជាហេតុបង្ខំឲ្យសភាពាណិជ្ជកម្មជប៉ុន កូរ៉េ និងអឺរ៉ុប ដាក់ញត្តិប្តឹងទៅរដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយភ្លាមៗចំពោះវិបត្តិមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM
សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស
08/19/2026 01:08 PM