ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeonត្រូវបានចាប់ខ្លួន

2023/06/12 05:31:21 pm        148
អ្នកនាំពាក្យរបស់លោកស្រី បាននិយាយថា អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeon (នីកូឡា ស្ទើជិន) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់នគរបាលលើការផ្តល់មូលនិធិរបស់គណបក្សជាតិស្កុតឡេន។ ការស៊ើបអង្កេតកំពុងពិនិត្យមើលលើអ្វីដែលបានកើតឡើងចំពោះប្រាក់ជាង ៧៥០.០០០ដុល្លារ ដែលត្រូវបានរៃអង្គាសដោយអ្នកធ្វើយុទ្ធនាការឯករាជ្យដែនដីស្កុតឡេនក្នុងឆ្នាំ២០១៧។ រឿងនេះត្រូវបានគេសន្និដ្ឋានថាជារបាំងបែងចែកដាច់ពីគ្នា ប៉ុន្តែអាចត្រូវបានប្រើក្នុងគោលបំណងផ្សេងទៀត។អ្នកនាំពាក្យរបស់លោកស្រី Sturgeon បាននិយាយថា ដោយមានការរៀបចំដោយនគរបាលដែនដីស្កុតឡែន លោកស្រី បានចូលរួមបទសម្ភាសន៍មួយដែលលោកស្រី ត្រូវចាប់ខ្លួន និងសាកសួរ។ អ្នកនាំពាក្យបាននិយាយថាលោកស្រី Sturgeon តែងតែនិយាយថាលោកស្រីនឹងសហការជាមួយនឹងការស៊ើបអង្កេត ប្រសិនបើត្រូវបានសួរហើយបន្តធ្វើដូច្នេះ។កាលពីពេលមុន នគរបាលស្កុតឡែន បាននិយាយនៅលើបណ្តាញ Twitter ថា ស្ត្រីអាយុ ៥២ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនថាជាជនសង្ស័យជាប់ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តលើការផ្តល់មូលនិធិនិងហិរញ្ញវត្ថុរបស់គណបក្សជាតិស្កុតឡែន (SNP)។ការចាប់ខ្លួនលោកស្រី Sturgeon គឺជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់គណបក្ស SNP ដែលបច្ចុប្បន្នដឹកនាំរដ្ឋាភិបាលពាក់កណ្តាលស្វយ័តរបស់ដែនដីស្កុតឡែន និងយុទ្ធនាការដើម្បីបញ្ចប់សម្ព័ន្ធនយោបាយរយៈពេលបីសតវត្សរបស់ដែនដីស្កុតឡែន ជាមួយប្រទេសអង់គ្លេស។ វាកើតឡើងបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកស្រីកាលពីខែកុម្ភៈ នៅពេលដែលលោកស្រីបាននិយាយថា លោកស្រីមានការមិនចុះសម្រុងនឹងគ្នា ក្នុងការដឹកនាំប្រទេសរបស់លោកស្រីដើម្បីទទួលឯករាជ្យ។ អ្នកនាំពាក្យគណបក្ស SNP បាននិយាយថា គណបក្សកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតនេះ។ កាលពីខែមេសា ស្វាមីរបស់លោកស្រី Sturgeon លោក Peter Murrell និងមន្ត្រីរតនាគាររបស់គណបក្សត្រូវបានចាប់ខ្លួនទាំងពីរនាក់។ ពួកគេត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ជាផ្នែកនៃការស៊ើបអង្កេតដូចគ្នានេះ។

ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បារម្ភពីកម្រិតទឹក នៅរោងចក្រអ៊ុយក្រែន

2023/06/12 05:28:09 pm        114
អ៊ុយក្រែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ថា ខ្លួនត្រូវការទៅកាន់គ្រប់កន្លែងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីពិនិត្យមើល «ចំណុចមិនស្របគ្នា» ក្នុងទិន្នន័យកម្រិតទឹក នៅឯទំនប់ដែលបាក់ Kakhovka ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់រ៉េអាក់ទ័រនានានៅក្នុងរោងចក្រ។ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬIAEA លោក Rafael Grossi ដែលនឹងធ្វើដំណើរទៅរោងចក្រនោះ នៅសប្តាហ៍នេះ បាននិយាយថា រង្វាស់ដែលទីភ្នាក់ងារទទួលបានពីច្រកចូលរបស់រោងចក្រ បានបង្ហាញថា កម្រិតទឹករបស់ទំនប់មានកម្រិតថេររយៈប្រហែលមួយថ្ងៃ កាលពីចុងសប្តាហ៍។លោក Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពស់ទឹកត្រូវបានរាយការណ៍ថា កំពុងបន្តធ្លាក់ចុះ នៅកន្លែងផ្សេងទៀតនៅក្នុងអាងស្តុកទឹកដ៏ធំនេះ ដែលអាចបណ្តាលឲ្យមានភាពខុសគ្នាប្រហែល២ម៉ែត្រ។ កម្ពស់កម្រិតទឹក គឺជាការបង្ហាញកម្រិតថេរដ៏សំខាន់ សម្រាប់ដំណើរការបន្តរបស់ម៉ាស៊ីនបូមទឹក»។ការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន បានធ្វើឲ្យមានទឹកជំនន់លិចទីក្រុងនានានៅចរន្តទឹកខាងក្រោម និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ ទាំងទំនប់វារីអគ្គិសនី Kakhovka ទាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានរុស្សីកាន់កាប់ តាំងពីដំណាក់ដំបូងនៃការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិឬ IAEA បាននិយាយថា ទឹកចេញពីអាងស្តុកទឹកនេះ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់រោងចក្រ និងរក្សាប្រេងឥន្ធនៈ ដែលបានប្រើហើយ៕

កងទ័ពកម្ពុជាក្លាយជាកម្លាំងរឹងមាំជួយរក្សាសន្ដិភាព តាមបណ្ដាប្រទេសមួយចំនួនស្នើដោយUN

2023/06/12 05:07:26 pm        324
ភ្នំពេញ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន មានប្រសាសន៍ថា កងទ័ពកម្ពុជាមិនត្រឹមតែជាស្នូលរ៉ាប់រង ក្នុងកការថែរក្សាសុខសន្ដិភាព សម្រាប់ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំជួយររក្សា​សន្តិភាពតាមការ​ស្នើរបស់​អង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានថ្លែងថា តាមរយៈសមិទ្ធផលនានានៃកងពលតូចលេខ ៧០ នាពេលនេះមិនត្រឹម​តែ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាសក្រើនរម្លឹកអំពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាក្នុងស្មារតីជាធ្លុងមួយក្នុងស្មារតីរួមចំណែក​បន្តលើកកម្ពស់​ដល់ការ​ថែរក្សាឱ្យបានគង់វង្សនូវកត្តាសុខសន្ដិភាព ​ភាព​សុខដុមរមនា និងសុខុមាលភាពប្រជាជាតិកម្ពុជា។សូមជមា្របថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សា​សន្តិភាព​សរុបចំនួន ៨.៥២៣ នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញ​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕អត្ថបទ៖ វ៉ន ដារ៉ា/

គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុបរបស់ម៉ុងតេណេហ្គ្រោ អះអាងនូវជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ

2023/06/12 05:01:28 pm        153
ម៉ុងតេណេហ្គ្រោ៖ មជ្ឈមណ្ឌសម្រាប់តាមដាននិងស្រាវជ្រាវការស្ទង់មតិ (CEMI) បាននិយាយដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃការព្យាករណ៍លើលទ្ធផលពីគំរូនៃការិយាល័យបោះឆ្នោតថា គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុប (PES) របស់ប្រទេសម៉ុងតេណេហ្គ្រោ ឈ្នះបានសំឡេងគាំទ្រ ២៥,៥ភាគរយ ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា)។រីឯគណបក្សសង្គមនិយមប្រជាធិបតេយ្យគាំទ្រអឺរ៉ុប (DPS) ដែលគ្រប់គ្រងប្រទេសម៉ុងតេណេហ្គ្រោ នៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០២០ បានជាប់លំដាប់ទី ២ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ២៣,៨ភាគរយ។គណបក្សចលនាអឺរ៉ុបបច្ចុប្បន្ន ឬ PES ដែលមានគោលនយោបាយគាំទ្រសហភាពអឺរ៉ុប ហើយក៏ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសស៊ែរប៊ី ដែលជាប្រទេសជិតខាងនោះ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបានដឹកនាំប្រទេសតែឯងនោះទេ ហើយនឹងត្រូវស្វែងរកដៃគូនៅក្នុងសភាដែលមាន៨១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។មេដឹកនាំរបស់គណបក្សចលនាអឺរ៉ុបបច្ចុប្បន្នឬ PES លោក Milojko Spaic បាននិយាយថា វាជាការទទួលបានលទ្ធផល «យ៉ាងអស្ចារ្យ» ដោយសារគណបក្សនេះ ទើបបង្កើតបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។លោក Spaic បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក បន្ទាប់ពីលទ្ធផលបឋមត្រូវបានប្រកាសថា៖ «ខ្ញុំមិនគិតថា រឿងនេះធ្លាប់កើតមានពីមុននោះទេ នៅអឺរ៉ុប ដែលគណបក្សមិនមានអាសនៈក្នុងសភា ដែលមានដំណើរការតាំងពីខែសីហាឆ្នាំមុន រយៈពេលដប់ខែ ឈ្នះការបោះឆ្នោត និង (មានជ័យជម្នះ) ទល់នឹងអ្នកដែលដណ្តើមក្តោបក្តាប់ធនធានទាំងអស់របស់ប្រទេសនេះ»។គេរំពឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ នឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខ។គណបក្សចំនួន ១៥និងសម្ព័ន្ធភាព កំពុងប្រជែងគ្នាដណ្តើមយកអាសនៈសភាចំនួន ៨១ នៅក្នុងប្រទេសដែលមានប្រជាជនតែជាង ៦២០.០០០នាក់មួយនេះ៕

រុស្ស៊ីចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ពីបទជួញដូរគ្រឿងញៀន

2023/06/12 04:42:27 pm        107
រុស្ស៊ី៖ តន្ត្រីករ និងជាអតីតទាហានឆ័ត្រយោងជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទជួញដូរគ្រឿងញៀន ហើយការបង្ហាញខ្លួននៅតុលាការរបស់លោកបានជាប់ក្នុងបន្ទប់ឃុំឃាំងដែក ដែលត្រូវបានបង្ហាញតាមទូរទស្សន៍រដ្ឋ។ ប្រព័ន្ធតុលាការរបស់រុស្ស៊ី បានហៅឈ្មោះជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួននោះថា Michael Travis Leake អាយុ ៥១ ឆ្នាំ ដែលកាលពីពេលមុនជាអ្នកនិពន្ធបទចម្រៀង និងជាតន្ត្រីករនៅក្នុងក្រុមតន្រ្តីរ៉ុក «Lovi Noch» (Catch the night) របស់រុស្ស៊ី។ ទូរទស្សន៍រដ្ឋ Rossiya 24 បានបង្ហាញលោកកំពុងឈរនៅក្នុងបន្ទប់ពន្ធនាគារតុលាការកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៦ ខែមិថុនានៅទីក្រុងមូស្គូ។យោងតាមសេចក្តីថ្លែងការណ៍នៅលើកម្មវិធីផ្ញើសារ Telegram ដោយតុលាការដែលយុត្តាធិការសម្រេចគ្រប់រឿងក្តីរបស់ទីក្រុងមូស្គូ កាលពីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ បានឲ្យដឹងថា តុលាការតំបន់ Khamovniki ទីក្រុងមូស្គូ បានចាត់វិធានការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់។ អតីតទាហានឆ័ត្រយោង និងជាតន្ត្រីករ ត្រូវបានចោទប្រកាន់ថា បើកអាជីវកម្មចែកចាយគ្រឿងញៀនពាក់ព័ន្ធនឹងយុវជន នឹងនៅជាប់ឃុំរហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ គេមិនទាន់ច្បាស់ទេថា លោក Leake មានមេធាវី ឬអត់នោះ។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «យើងដឹងអំពីរបាយការណ៍នៃការចាប់ខ្លួនពលរដ្ឋអាមេរិកនៅទីក្រុងមូស្គូនាពេលថ្មីៗនេះ» ដោយបាននិយាយថា នៅពេលដែលពលរដ្ឋអាមេរិកម្នាក់ត្រូវបានឃុំខ្លួននៅបរទេស ក្រសួងស្វះស្វែងចូលទៅកាន់ស្ថានកុងស៊ុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការដើម្បីផ្តល់ជំនួយនៅស្ថានកុងស៊ុលសមស្របទាំងអស់។ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រសិនបើរកឃើញថាមានកំហុស លោក Leake អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនម្តងហើយម្តងទៀតឱ្យចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែហានិភ័យនៃការចាប់ខ្លួនតាមអំពើចិត្តឬការយាយីដោយភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី។

ក្រុមយុវជនសង្គមស៊ីវិលចុះសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ

2023/06/12 04:37:20 pm        162
កំពង់ស្ពឺ៖ ក្រុមការងារ ១០០ រាត្រីបានបន្តបេសកម្មលើកទី ៤ ដោយរួមមានសហការជាមួយអង្គការមាតាធម្មជាតិ និងបណ្តាលអង្គការផ្សេងៗ នៅឧទ្យានជាតិគីរីរម្យ។ បេសកម្មនេះ ធ្វើឡើងដើម្បីសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ។ មានប្រជាពលរដ្ឋ យុវជនរាប់ពាន់នាក់បានទៅទស្សនាឧទ្យានជាតិគីរីរម្យ ដែលមានតំបន់ស្អាតៗជាង ៣០ កន្លែង។ក្រុមការងារ ១០០ រាត្រី បញ្ជាក់ថា ថ្មីនេះ អេឡិចជាជនបរទេស បានបំផុសអោយយុវជនទៅរារាំងការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន ដែលវិនិយោគនៅក្នុងតំបន់ដែលបានប្រែក្លាយគីរីរម្យជាកន្លែងស្ងាត់ ទៅមិនដល់ បាននាំចំនូលជូនពលរដ្ឋក្នុងតំបន់ និងរដ្ឋយ៉ាងច្រើនតាមរយៈអេកូទេសចរណ៍។ក្រុមការងារ ១០០ រាត្រីបញ្ជាក់ថា៖«យើងខ្ញុំសូមអំពាវនាវឲ្យយុវជនឈប់ចាញ់កល អេឡិច ដោយបញ្ឈប់ការប្រឆាំងទាំងឡាយណាដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិ ព្រមទាំងការប្រឆាំងទាំងឡាយណាដែលគ្មានហេតុផលច្បាស់លាស់»។ក្រុមការងារ១០០រាត្រី និងបញ្ចេញនូវរបាយការណ៍ស្តីអំពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេចរណ៍នៅតំបន់ឧទ្យានជាតិ ព្រមទាំងធ្វើសន្និសិទការសែតនៅពេលខាងមុខនេះ៕

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាចាប់ដៃជាមួយលោក Putin សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

2023/06/12 04:00:23 pm        165
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្ដេជ្ញាចាប់ដៃជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  និង ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើគោលដៅរួមគ្នារបស់ប្រទេសទាំង២នៃការកសាងប្រទេសដ៏មានឥទ្ធិពល។ លោក Kim បានប្ដេជ្ញាបែបនេះ នៅក្នុងសារមួយផ្ញើជូនលោក Putin ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យជាតិរបស់រុស្ស៊ី ដោយការពារការសម្រេចចិត្តរបស់លោកក្នុងការវាយលុកចូលអ៊ុយក្រែន និងបង្ហាញការគាំទ្រនិងសាមគ្គីភាពពេញទំហឹង។  លោក Kim បាននិយាយនៅក្នុងសារចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា យុត្តិធម៌ពិតជាឈ្នះ ហើយប្រជាជនរុស្ស៊ី នឹងបន្តទទួលបានកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃជ័យជម្នះ ។សារដដែលនេះបានបន្ថែមថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយចាប់ពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។ កូរ៉េខាងជើង បានព្យាយាមបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្ររុស្ស៊ី បន្ទាប់ពីប្រទេសនេះ បានចូលលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានស្ដីបន្ទោសគោលនយោបាយ អនុត្តរភាពនិង ការលូកដៃចូលយ៉ាងជ្រៅរបស់សហរដ្ឋអាមេរិក និងលោកខាងលិច៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យកងទ័ពទាំងអស់ទប់ស្កាត់ឲ្យបានរាល់ការប៉ុនប៉ងណាមួយ ដែលនាំឲ្យអសន្តិសុខដល់ជាតិ

2023/06/12 03:59:37 pm        252
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកនិងជំរុញដល់កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែថែរក្សា និងការពារ​សុខសន្តិភាព​ឲ្យខាងតែបាន ហើយត្រូវទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលណា ឬក្រុមណា ដែលមានចេតនាបំផ្លិតបំផ្លាញសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅបញ្ជាការដ្ឋាន​កងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា សុខសន្តិភាព គឺជាកត្តាធំបំផុតមិនអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនប្រចាំថ្ងៃ ដូច្នេះមិនថាកាលៈទេសៈណានោះទេ ត្រូវថែរក្សាការពារឲ្យបាន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ​ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខ​សន្តិភាព សណ្តាប់ធ្នាប់ជូនដល់ប្រជាជន និងប្រទេសជាតិ។គុណបំណាច់យ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននោះទេ ចំពោះលះបង់ និងការពលីគ្រប់បែបយ៉ាងសម្រាប់បូរណភាពទឹកដី៕ ដោយ៖ បាន ចក់

រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត​លើសេចក្តី​ព្រាង​​ច្បាប់​ចំនួនពីរ

2023/06/12 03:46:20 pm        160
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសម័យប្រជុំរបៀបវារៈចំនួនពីរ គឺ៖ ១-ការពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង ទី២ សេចក្ដី​ព្រាង​ច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិក-សមាជិកា ចូល​រួម​ចំនួន ៩៩រូប។ ការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន​ទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិត​ស្នាម​នានា ត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំ​ទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។ ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាព​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

ឯកឧត្តម លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់

2023/06/12 02:20:33 pm        268
ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។ឯកឧត្តម លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។ឯកឧត្តម បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឹមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ ឯកឧត្តម លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
08/19/2026 03:08 PM
ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
08/19/2026 03:08 PM
អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
08/19/2026 03:08 PM
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
08/19/2026 03:08 PM
ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
08/19/2026 03:08 PM
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
08/19/2026 03:08 PM
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
08/19/2026 03:08 PM
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM