ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ នៅតែរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩

2023/06/13 05:27:43 pm        276
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន រំលឹកពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយទេ ខណៈដែលជំងឺប្រភេទនេះមិនទាន់ទៅណាឆ្ងាយ ជាពិសេសនៅក្នុងប្រទេសខ្លះនៅលើពិភពលោក នេះបាននិងកំពុងងើបឡើងវិញ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ។សម្តេច បានផ្តាំផ្ញើឱ្យកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ដូសជំរុញត្រូវបន្តទៅទទួលយកវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនានាដើម្បីធានាសុខមាលភាពចៀងវាងកុំឱ្យជំងឺកូវីដ-១៩ ងើបឡើងវិញនៅក្នុងប្រទេសរបស់យើង ជាពិសេសសម្តេច​បានសួរ និងបន្តអំពាវនាវទៅកាន់កម្មករ កម្មការិនីនៅចំពោះមុខឱ្យបន្តទៅទទួលយកវ៉ាក់សាំងដូស​ទី៤​ ទី៥ ឬអាចដូសទី៦ បន្តទៀតនៅពេលដែលរាជរដ្ឋាភិបាល​​បានប្រកាសអនុញ្ញាតព្រោះថា​មានតែវ៉ាក់សាំងទេ ដែលជាអាវក្រោះអាចបន្តការពារខ្លួនបាន។បើតាមក្រសួងសុខាភិបាល កំណើន​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣គឺសម្រេចបាន៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១លាន៨សែន២ម៉ឺន៧,៣៤៨ នាក់។-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១លាន៨សែន៩ម៉ឺន៧ពាន់៣៨២ នាក់។-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០ម៉ឺន៤,៣១៧ នាក់។-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១ម៉ឺន០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%៕

លោក Trump បានទៅដល់រដ្ឋ Florida ត្រៀមឡើងសវនាការពាក់ព័ន្ធការចោទប្រកាន់ព្រហ្មទណ្ឌ ខណៈនៅតែនាំមុខក្នុងការស្ទង់មតិ

2023/06/13 04:49:04 pm        138
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់ក្នុងទីក្រុង ម៉ៃអាមី (Miami) កាលពីថ្ងៃចន្ទ ដើម្បីត្រៀមប្រឈមបទចោទប្រកាន់បទព្រហ្មទណ្ឌសហព័ន្ធ ខណៈការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និង Ipsos បានរកឃើញថា ករណីនេះ ពុំបានប៉ះពាល់ដល់ក្ដីសង្ឃឹមនៃការជាប់ឆ្នោតជាថ្មីរបស់លោកនោះទេ។ លោក Trump គ្រោងនឹងឡើងតុលាការសហព័ន្ធម៉ៃអាមី នៅថ្ងៃអង្គារ នៅសហរដ្ឋអាមេរិកដែលត្រូវនឹងថ្ងៃស្អែកពុធនេះ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងករណីនេះ។   ដោយត្រូវបានចោទប្រកាន់ពីបទលាក់ទុកឯកសារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយខុសច្បាប់ និងការនិយាយកុហកដល់ក្រុមមន្ត្រីដែលបានព្យាយាមស្វែងរកឯកសារទាំងនោះ លោក Trump បានប្រកាសពីការគ្មានកំហុសនិងបានប្ដេជ្ញាបន្តយុទ្ធនាការរបស់លោកដើម្បីដណ្ដើមតំណែងជាប្រធានាធិបតីក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។លោក Trump ដែលបានឈានចូលដល់វ័យ៧៧ឆ្នាំនៅថ្ងៃពុធស្អែកនេះ បានទៅដល់ទីក្រុងម៉ៃអាមី នៅម៉ោង២និង៤៥នាទីយប់ តាមយន្តហោះឯកជនរបស់លោក ។ ក្រុមអ្នកគាំទ្របានប្រមូលផ្ដុំគ្នានៅខាងក្រៅជិតក្លឹបវាយកូនហ្គោលផ្ទាល់ខ្លួន របស់លក ជាទីដែលលោកគ្រោងស្នាក់នៅពេលយប់នោះទីនោះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្ដអញ្ជើញជួបកម្មករនិយោជិតជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ

2023/06/13 02:09:56 pm        373
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន តាមរយៈជំនួបជាមួយ កម្មករកម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំងអស់ ជាពិសេសទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ដូច្នេះមានតែការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ ដែលជាអាវក្រោះការពារខ្លួនសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈតាមបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនស្ថានភាពកូវីដ-១៩ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចតេជោ ជាពិសេសអំឡុងពេលជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នាពេលនេះ។ សម្ដេចតេជោ ចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយអ៊ីចឹង។សម្តេចតេជោ ហ៊ុន សែន មានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ជំនួបជាមួយកម្មករ-កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ។ តើវាសម្រេចបានយ៉ាងម៉េច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែង ដើម្បីបម្រើឱ្យមានការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខណៈរាជរដ្ឋាភិបាលក៏មានគម្រោងកសាងស្ថានីយបូមទឹកស្អាតនេះបន្ថែមជាច្រើនកន្លែងទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក(ឆ្នាំ២០២២)។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តផងដែរ។សម្តេចតេជោ ហ៊ុន សែន ជំរុញអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។សម្តេចតេជោ ហ៊ុន សែន គ្រោងមានជំនួបជាមួយអតីតព្រះសង្ឃអន្ទិត សាន សុខជា ក្រោយបានលាចាកសិក្ខាបទកាលពីពេលថ្មីៗនេះ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យុទ្ធនាការស្រោចវ៉ាក់សាំងបានការការពារ និងសង្គ្រោះជីវិតកម្មករ-កម្មការិនី មិនឱ្យឆ្លងជំងឺដ៏កាចសាហាវនេះរហូតដល់ស្លាប់បានជាច្រើន ខណៈបើសិនជាមិនមានយុទ្ធសាស្រ្ដនេះទេ កម្មករនិយោជិតជាច្រើនអាចនឹងឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងររហូតឈានដល់បាត់បង់ជីវិត។សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរោងចក្រមួយក្លាយជាតំបន់សុខសាន្តមួយ ហើយប្រសិនបើមានបញ្ហាអ្វីម្ចាស់រោងចក្រ និងកម្មករនិយោជិតត្រូវសហការជាមួយអាជ្ញាធរធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាមិនត្រូវទុកបញ្ហានោះចោលទេ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែកក្កដារហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ-និយោជិត រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាពរោងចក្រ ក៏គ្មានការងារធ្វើសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានដូចគ្នាដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបចំយុទ្ធនាការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការងារនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កំពុងធ្វើ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯងក៏ត្រូវចប់ដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ចំពោះអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ការការបង្កើនការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត។ សម្ដេច បញ្ជាក់ថា តើឱ្យទទួលខុសត្រូវចំពោះ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា យ៉ាងម៉េចកើត បើគ្រាន់តែសិទ្ធិទៅបោះឆ្នោត​ដែលគ្រាន់តែជាសិទ្ធិធម្មតារបស់ប្រជាពលរដ្ឋ ខ្លួនឯងមិនធ្វើបានផងនោះ។

សម្តេចតេជោ ហ៊ុន សែន បន្ដអញ្ជើញជួបកម្មករនិយោជិតជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ

2023/06/13 01:49:19 pm        414
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅ​ខណ្ឌពោធិ៍សែនជ័យ​នេះចំនួន ១៤ ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែ លមានកម្មករ និយោជិត ចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករ និយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០។ ជំនួបនៅថ្ងៃស្អែកនេះជាលើកទី១៥ ហើយ ដែលសម្តេចតេជោនាយករ ដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ និយោជិត សរុបចំនួន ១៨០៣១នាក់មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅ​ខណ្ឌពោធិ៍សែនជ័យ។រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣, ដេរស្បែកជើងចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូ ចជា អឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន ជាដើម។ នៅរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៣ មានរោងច ក្រ សហគ្រាស ចំនួន ៩៣១៤ និងមានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាងពីរទស្សវត្សរ៍មកហើយ លើកលែងតែក្នុងអំឡុង​ដំណាក់កាលនៃ​ការរីករាលដាលជំងឺកូវីដ-១៩។ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបប្រ មាណ ១០,៨លាននាក់។ បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះ​បញ្ជីនៅក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧២៥៦ ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។ ការនាំចេញរបស់កម្ពុជា មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក តួលេខនេះ គិតក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ៕

កងទ័ពបានបូជាសាច់ស្រស់ឈាមស្រស់ហានធ្វើពលិកម្មដល់ជីវិតក្នុងបុព្វហេតុការពារជាតិ

2023/06/12 08:12:20 pm        364
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសណ៍ថា កងទ័ពកម្ពុជាមានគុណបំណាច់​ជាច្រើនសម្រាប់ជាតិមាតុភូមិកម្ពុជា ក្នុងនោះកងទ័ពបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ហានធ្វើពលិកម្មដល់ជីវិតក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ កងទ័ព និងកងពលតូចលេខ៧០ បានកសាងអគារ និងហេដ្ឋាចរនាសម្ព័ន្ធជាច្រើន ក្នុងនោះក៏បានកសាងនូវកងកម្លាំងរបស់ខ្លួន ដើម្បីថែរក្សា​ ការពារសុខ សន្ដិភាពជូនប្រទេសជាតិ ​និងប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។ ខណៈសុខសន្ដិភាព​ គឺជាបុព្វលក្ខខណ្ឌមិនអាចកាត់ផ្តាច់បាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាជនជារៀងរាល់ថ្ងៃ។ សម្ដេចតេជោក៏បានណែនាំដល់កងពលតូចលេខ៧០ និងកងយោធពលខេមរភូមិន្ទ ត្រូវបន្តការងារ​អភិវឌ្ឍន៍​សមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតី ដោះស្រាយនូវគ្រប់​សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើង​ជាយថាហេតុ​បង្កឱ្យមានការខូតខាតទ្រព្យសម្បត្ដិប្រយោជន៍ជាតិ ​និងប្រជាជនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ទាហានស៊ីឈ្នូល Wagner នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនោះទេ

2023/06/12 07:44:12 pm        138
រុស្ស៊ី៖ លោក Yevgeny Prigozhin គឺជាមេបញ្ជាការទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី និយាយកាលពីថ្ងៃអាទិត្យថា ទាហាន Wagner របស់លោកនឹងមិនចុះហត្ថលេខាណាមួយជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoiguនោះទេ ពោលគឺលោកសូមធ្វើការបដិសេធន៍ជាសាធារណៈចំពោះការព្យាយាមរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងការនាំយកកងកម្លាំងប្រយុទ្ធរបស់លោកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ  លោក Prigozhin ដែលជាស្ថាបនិកបង្កើតទាហានស៊ីឈ្នូល Wagnerបានវាយប្រហារម្តងហើយម្តងទៀតលើមេបញ្ជាការយោធាកំពូលរបស់លោកប្រធានាធិបតី Vladimir Putin នូវអ្វីដែលលោកចាត់ទុកថាជាអំពើក្បត់ជាតិ កាលដែលមិនធ្វើសង្រ្គាមឲ្យបានត្រឹមត្រូវនៅក្នុងប្រទេសអ៊ុយក្រែន ។  មិនថាលោក Shoigu ឬលោកនាយអគ្គសេនាធិការកងទ័ព Valery Gerasimovពុំបានធ្វើសេចក្តីអធិប្បាយជាសាធារណៈនោះទេចំពោះការប្រមាថពីលោក Prigozhin ដែលទាហានរបស់លោក ដណ្តើមបានទីក្រុង Bakhmut របស់អ៊ុយក្រែនកាលពីខែឧសភា ក្រោយសង្រ្គាមស្លាប់ទាហានរាប់ម៉ឺននាក់ ។  ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ថា លោក Shoigu បានបញ្ជាឲ្យទាហានស្ម័គ្រចិត្តទាំងអស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងរបស់លោកនៅដំណាច់ខែនេះ គឺជាជំហានមួយដែលពួកគេនិយាយថា នឹងបង្កើនប្រសិទ្ធភាពកងទ័ពរុស្ស៊ី ។  ជាការឆ្លើយតបនឹងសំណើរសុំសេចក្តីអធិប្បាយលើបញ្ហាមួយនេះ លោក Prigozhin និយាយថា ទាហានស៊ីឈ្នូល Wagner នឹងមិនចុះហត្ថលេខាណាមួយជាមួយលោក Shoigu នោះទេ ។ បទបញ្ជាមួយនេះ ពុំបានដាក់ឲ្យទាហានស៊ីឈ្នូល Wagner នោះទេ ៕

រុស្ស៊ីអះអាងថា អ៊ុយក្រែនព្យាយាមវាយប្រហារនាវារបស់ខ្លួននៅជិតបំពង់បង្ហូរឧស្ម័នក្នុងសមុទ្រខ្មៅ

2023/06/12 07:40:19 pm        140
រុស្ស៊ី៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានព្យាយាមវាយប្រហារពុំបានជោគជ័យលើនាវាកងទ័ពជើងទឹករុស្ស៊ី ដោយប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿនចំនួន ៦គ្រឿង ស្របពេលដែលនាវារបស់ពួកគេ ល្បាតបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួន នៅក្នុងសមុទ្រខ្មៅ ។  នាវាចម្បាំង Priazovye បានចុះល្បាតអ្វីដែលក្រសួងការពារជាតិរុស្ស៊ីនិយាយថា គឺជាការតាមដានស្ថានភាព និងធានាសន្តិសុខតាមផ្លូវបំពង់បង្ហូរឧស្ម័ន TurkStream និង Blue Stream នៅតំបន់ភាគអាគ្នេយ៍សមុទ្រខ្មៅ។  ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែនបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ នៅចម្ងាយប្រហែល ៣០០គ.ម គ ភាគអាគ្នេយ៍មូលដ្ឋានទ័ព Sevastopol ដែលជាមូលដ្ឋានកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ស្ថិតនៅឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។  ក្រសួងការពារជាតិរុស្ស៊ី បន្តទៀតថា នៅពេលវាយប្រហារ យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ស្ថិតនៅកណ្តាលសមុទ្រខ្មៅ ។ ពួកគេបញ្ជាក់ថា នាវា Priazovye បន្តភារកិច្ចដែលបានកំណត់របស់ពួកគេដដែល ៕

ផ្លូវហាយវេនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីមានរថយន្តឆេះ

2023/06/12 07:31:16 pm        176
អាមេរិក៖ មន្ត្រីទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មួយផ្នែកធំនៃផ្លូវហាយវេនៃទីក្រុងនេះ បានរលំបាក់ បន្ទាប់ពីមានរថយន្តបានឆេះនៅពីក្រោមផ្លូវនោះ។ គ្មានរបាយការណ៍ពាក់ព័ន្ធនឹងការមានរបួសនោះឡើយ។ផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីគំនរបាក់បែកនៃចំណែកផ្លូវដែលរលំបាក់នៃគន្លងផ្លូវដែលសំដៅទៅទិសឧត្តរ I-95 ដែលជារដ្ឋភាគខាងជើងដ៏សំខាន់ នៅឆ្នេរខាងកើត។ រូបភាពវីដេអូបង្ហាញឲ្យឃើញពីរថយន្តសង្គ្រោះបន្ទាន់ និងកម្មករ ជួបជុំគ្នានៅទីកន្លែងនេះ។ចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេទាំងប្រាំបីគន្លង ត្រូវបានផ្អាកដោយសារតែមានការបារម្ភអំពីស្ថិរភាពរចនាសម្ព័ន្ធនៃគន្លងផ្លូវដែលឆ្ពោះទៅទិសខាងត្បូងផ្សេងទៀត។លោក Derek Bowmer ប្រធានកងវរសេនាតូចពន្លត់អគ្គិភ័យ នៅទីក្រុង Philadelphia បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងមួយផ្នែកធំ ដែលឆេះរថយន្តមួយគ្រឿង។លោក Bowmer បាននិយាយថា៖ «ពួកយើងបានព្យាយាមពន្លត់ភ្លើង។ យើងបានបង្កើនសមត្ថភាពឧបករណ៍ដើម្បីទប់ស្កាត់សារធាតុគ្រោះថ្នាក់ ដោយសារតែយើងទទួលបានការរាយការណ៍ថា វាអាចជារយន្តដឹកប្រេង ឬអ្វីមួយដែលលក្ខណៈស្រដៀងគ្នា។លោក Bowmer បានបន្ថែមថា ក្រុមការងារនឹងធ្វើការ «មួយរយៈ» ដោយព្យាយាមកំណត់ថា តើប្រេងឥន្ធនៈ ឬឧស្ម័ន អាចត្រូវបានធ្វើឲ្យខូចខាតដោយឧបទ្ទវហេតុនេះ។ ចំណែកលោក Dominick Mireles នាយកការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានថ្លែងថា ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានពីឧបទ្ទវហេតុនេះទៅលើបរិស្ថាន ដោយសារតែហេតុការណ៍នេះកើតឡើងនៅជិតទន្លេ Delaware៕

ក្រុមអ្នកគាំទ្រលោក Trump ប្រមូលផ្តុំគ្នានៅរដ្ឋ Florida សម្រាប់អតីតប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់

2023/06/12 07:17:45 pm        82
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Trump រាប់រយនាក់បានបើករថយន្តក្នុងក្បួនដង្ហែមួយពីទីក្រុង Miami ទៅកាន់ទីក្រុង Palm Beach កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះអតីតប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លើសំណុំរឿងឯកសារសម្ងាត់។អ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានតុបតែងរថយន្តរបស់ពួកគេជាមួយនឹងទង់ជាតិ បដាថ្កោលទោសការចោទប្រកាន់ និងសារខួបកំណើតសម្រាប់អតីតប្រធានាធិបតីដែលនឹងឈានចូលដល់វ័យ ៧៧ ឆ្នាំនៅថ្ងៃពុធ ទី១៤ ខែមិថុនា។ ជនអន្តោប្រវេសន៍គុយបាម្នាក់ ដែលរស់នៅក្នុងទីក្រុង Miami ចាប់តាំងពីឆ្នាំ ២០០០ លោក Raumar Menendez បាននិយាយថា ការចោទប្រកាន់នេះគឺជា «ការស្វែងរកការថ្កោលទោស" ក្នុងគោលបំណងដកលោក Trump ចេញពីការប្រកួតប្រជែងនយោបាយ។ រថយន្តមកពីក្បួនដង្ហែរកាលពីថ្ងៃអាទិត្យបានធ្វើដំណើរចម្ងាយ ១៣០ គីឡូម៉ែត្រ ដោយបានរថយន្តភាគច្រើនចុចស៊ីផ្លេ។ការចោទប្រកាន់របស់សហព័ន្ធ បានលាតត្រដាងកាលពីថ្ងៃសុក្រទី៩ ខែមិថុនា ដោយចោទប្រកាន់លោក Trump ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ពីបទរក្សាទុកឯកសារសម្ងាត់ខុសច្បាប់ និងរារាំងតុលាការ។ លោកបានបដិសេធចំពោះការធ្វើខុស ហើយបានចាត់ទុកការស៊ើបអង្កេតនេះថាជាហេតុផលនយោបាយ។ អតីតប្រធានាធិបតីរូបនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Miami នៅថ្ងៃអង្គារទី ១៣ ខែមិថុនា ដើម្បីបង្ហាញខ្លួនជាលើកដំបូងលើបទចោទប្រកាន់នានា ដែលរួមមានទាំងការរក្សាទុកដោយចេតនានៃឯកសារការពារជាតិដែលមានលក្ខណៈរសើបខ្លាំងនៅក្រោមច្បាប់ចារកម្ម ការរារាំងតុលាការ ការបង្កើតសេចក្តីថ្លែងការណ៍មិនពិត ការសមគំនិត និងការលាក់បាំង។ លោក Trump និយាយថា លោកនឹងបន្តយុទ្ធនាការប្រធានាធិបតីរបស់លោក ទោះបីជាលោកត្រូវបានកាត់ទោសនៅក្នុងករណីជាច្រើក៏ដោយ ដោយនិយាយថា «លោកនឹងមិនចាកចេញនោះទេ»។ ក្នុងចំណោមករណីចំនួន ៣៧ករណី លើលោក Trump មាន ៣១ករណី ទាក់ទងនឹងឯកសារសម្ងាត់ និងសម្ងាត់បំផុតដែលលោកបានរក្សាទុកបន្ទាប់ពីចាកចេញពីសេតវិមានកាលពីដើមឆ្នាំ ២០២១ ។

ហុងឌុយរ៉ាស់ បើកស្ថានទូតនៅក្នុងប្រទេសចិន ខណៈប្រមុខការទូតនៃប្រទេសទាំង២ អបអរយុគសម័យថ្មីនៃទំនាក់ទំនងទ្វេភាគី

2023/06/12 07:09:19 pm        114
ហុងឌុយរ៉ាស់៖ ប្រទេសហុងឌុយរ៉ាស់  បានបើកស្ថានទូតដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ ២ខែបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរួចមក ។ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីនកាង (Qin Gang) និងសមភាគីហុងឌុយរ៉ាស របស់លោកគឺលោក Eduardo Enrique Reina បានចូលរួមក្នុងពិធីបើកនេះដែរ។ លោក ឈីន បាននិយាយថា ការបង្កើតទំនាក់ទំនងការទូតចិន-ហុងឌុយរ៉ាស់ ដោយឈរលើគោលការណ៍ចិនតែមួយ ក្នុងរយៈពេលពីរខែកន្លងទៅនេះ បានសម្រេចបំណងប្រាថ្នាដ៏យូរអង្វែងរបស់ប្រជាជនទាំងពីរ និងបានបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសចិន និងហុងឌុយរ៉ាស់។ លោកបានបន្ថែមថា ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់ផ្លូវដ៏លឿនមួយក្នុងរយៈពេលពីរខែកន្លងមកនេះ។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រទេសទាំង២ ស្ដែងឲ្យឃើញថា ការឈរលើគោលការណ៍ចិនតែមួយ គឺជារឿងត្រឹមត្រូវ ដែលត្រូវបានគាំទ្រយ៉ាងលើសលប់ពីសហគមន៍អន្តរជាតិ និងតំណាងឲ្យនិន្នាការដ៏មានឥទ្ធិពលរបស់ពិភពលោក។  ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចបន្តរបស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោក ស៊ី អូម៉ារ៉ា កាសត្រូ(Xiomara Castro) ទៅកាន់ប្រទេសចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ លោកបាននិយាយថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងហុងឌុយរ៉ាស់ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
08/19/2026 03:08 PM
អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
08/19/2026 03:08 PM
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
08/19/2026 03:08 PM
ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
08/19/2026 03:08 PM
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
08/19/2026 03:08 PM
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
08/19/2026 03:08 PM
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM