ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប បិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ

2023/06/13 08:02:06 pm        209
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដំណើរការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនៅទូទាំងប្រទេស។ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ, និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី-ខេត្ត, សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ឯកឧត្តម ឌុច សុន មានប្រសាសន៍ថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានបញ្ចប់ គ.ជ.ប ឈានចូលដល់ដំណើរការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការត្រូវធ្វើចាប់ពីថ្ងៃទី១៣ មិថុនានេះតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនៅទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ទៀតថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ​បោះឆ្នោត ត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ចំនួន១ច្បាប់ និងនៅតាមទីប្រជុំជនធំៗមួយចំនួនក្នុងរាជធានី-ខេត្តនីមួយៗ។ ឯកឧត្តម បញ្ជាក់ថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺជាបញ្ជីដែលកើតចេញពីលទ្ធផលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣ និង​ការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលដំណើរការទាំងនេះបានបញ្ចប់ជាស្ថាពរ ដោយសម្រេចបានគណបក្ស​នយោបាយចុះបញ្ជីផ្លូវការចំនួន១៨ គណបក្ស និងមានលេខសម្គាល់របស់គណបក្ស​នយោបាយនីមួយៗ។ ឯកឧត្តម បន្ថែមថា បន្ទាប់ពីថ្ងៃបិទផ្សាយនេះ គណបក្សនយោបាយមានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ-សង្កាត់​រៀបចំការបោះឆ្នោតនៃរាជធានី ខេត្តដែលសាមីគណបក្សនយោបាយបានចុះបញ្ជី​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងរាជធានី-ខេត្តនោះ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕

អ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ងាកមកបង្កើនពាណិជ្ជកម្ម ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥន្ធនៈគីមី

2023/06/13 07:44:52 pm        129
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi អំឡុងដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងការ៉ាកាស (Caracas) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ចង់បង្កើនពាណិជ្ជកម្មទ្វេភាគីដល់២០ពាន់លានដុល្លារ ដោយកើនពីចំនួន៣ពាន់លានដុល្លារ។ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឥន្ធនៈគីមី ដែលជាសារធាតុគីមីសំយោគមកពីប្រេងឬឧស្ម័នធម្មជាតិ ដោយមានគោលបំណងអនុវត្តគម្រោងរួមគ្នា កសាងលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងវិស័យប្រេង។បន្ទាប់ពីកិច្ចព្រមព្រៀងឥន្ធនៈគីមី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀត ត្រូវបានចុះហត្ថលេខារួចហើយ លោក Raisi បាននិយាយតាមរយៈការបកប្រែនៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro ថា៖ «យើងបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ»។ លោក Raisi បានបន្ថែមថា៖ «គោលដៅដែលយើងមានសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជំហានដំបូង ត្រូវធ្វើឲ្យកម្រិតនៃកិច្ចសហប្រតិបត្តិការឡើងដល់ ១០ពាន់លានដុល្លារ ហើយជំហានបន្ទាប់ យើងចង់ធ្វើឲ្យកម្រិតនោះឡើងដល់ ២០ពាន់លានដុល្លារ»។ទូរទស្សន៍រដ្ឋវ៉េណេហ្ស៊ុយអេឡា បានផ្សាយថា កិច្ចព្រមព្រៀង រវាងក្រុមហ៊ុនឥន្ធនៈគីមីរដ្ឋវ៉េណេហ្ស៊ុយអេឡា Pequiven និងសមភាគីអ៊ីរ៉ង់ នឹងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការរុករក និងអភិវឌ្ឍប្រេង និងវាយតម្លៃពីលទ្ធភាពរបស់គម្រោងរួមគ្នា។ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Maduro បានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក Raisi និងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយបាននិយាយថា កិច្ចព្រមព្រៀង និងការវិនិយោគបន្ថែមទៀត ជិតនឹងកើតឡើងហើយ។ទីក្រុងការ៉ាកាស គឺជាកន្លែងឈប់សំចតដំបូងនៃដំណើរទស្សនកិច្ច នៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) របស់លោក Raisi ដែលនឹងធ្វើដំណើរផងដែរទៅកាន់ប្រទេសគុយបា និងនីការ៉ាហ្គ័រ៕

សម្ដេចតេជោ៖ ក្រុមប្រឆាំងបើចិត្តសឿងកុំទៅបោះឆ្នោត តែសិទ្ធិឈរឈ្មោះរបស់ពួកអ្នកក៏ត្រូវចប់

2023/06/13 06:25:23 pm        454
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់ក្រុមប្រឆាំងដែលកំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោតថា បើក្រុមប្រឆាំងទាំងនោះចិត្តសឿងកុំទៅបោះឆ្នោត ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប៉ុន្ដែពួកក្រុមទាំងនេះ ក៏គ្មានសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត នាអាណត្តិខាងមុខទៀតដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុង​ប្រទេសមួយចំនួន កំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលសកម្មភាពនេះ គឺផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។ សម្ដេចតេជោ បញ្ជាក់ថា បើពួកក្រុមប្រឆាំងមិនបានបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពួកគេក៏ គ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី តំណែងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា នៅឆ្នាំ ២០២៧-២០២៨ នោះទេ។សម្ដេចតេជោ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺស្របតាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រង់មាត្រាទី ៣៤ ថ្មីកថាខណ្ឌចុងក្រោយដែលចែងថា បទប្បញ្ញត្តិ​ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។ ដូច្ចេះគ្មានអ្វីផ្ទុយពី​រដ្ឋធម្មនុញ្ញ​នោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបង្កើនការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត

2023/06/13 06:19:29 pm        209
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីបង្កើនការទទួលខុសត្រូវចំពោះអ្នកឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត ពីព្រោះបើអ្នកឈរឈ្មោះឱ្យគេបើឆ្នោតសូម្បីសិទ្ធិពលរដ្ឋដែលជាសិទ្ធិទៅបោះឆ្នោតមិនអាចធ្វើបានផងតើនឹងអាចដឹកនាំប្រទេសកម្ពុជា បានដោយរបៀបណា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត គឺដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប៉ុន្ដែការធ្វើវិសោធនកម្មច្បាប់នេះ មិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ក្នុងឱកាសនេះសម្ដេចតេជោ បន្តជំរុញដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទៅរដ្ឋសភាអនុម័តនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕អត្ថបទ៖ វ៉ន ដារ៉ា

អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្ដើមហ្វឹកហាត់បញ្ជាយន្តហោះចម្បាំង F-16 ឆាប់ៗនេះ

2023/06/13 05:57:18 pm        126
អ៊ុយក្រែន៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Kajsa Ollongren បាននិយាយថា អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្តើមហ្វឹកហាត់ ដើម្បីប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកឆាប់ៗ ក្នុងរដូវក្តៅនេះ។លោក Ollongren បានប្រាប់ថា៖ «យើងត្រូវពិនិត្យមើលថា តើពួកគេមានសមត្ថភាពអ្វីខ្លះ? តើភាសាអង់គ្លេសរបស់ពួកគេយ៉ាងម៉េចដែរ? តើយើងអាចចាប់ផ្តើមជាមួយក្រុមណា? ជាក់ស្ដែង តើពួកគេស្ថិតក្នុងកម្រិតណា? មែនហើយ រដូវក្តៅនេះគឺជាក្ដីប្រាថ្នារបស់យើង ហើយយើងនឹងចាំមើលថា វាជាការពិត ឬអត់»។សម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) គឺប្រទេសហូឡង់ និងដាណឺម៉ាក កំពុងដឹកនាំសម្ព័ន្ធអន្តរជាតិ ដើម្បីបណ្តុះបណ្តាលអាកាសយានិក បុគ្គលិកគាំទ្រ និងចុងក្រោយ ផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន។តែទោះជាយ៉ាងណាក្ដី លោក Ollongren បានបញ្ជាក់បន្ថែមថា ការសម្រេចចុងក្រោយពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះឲ្យទៅទីក្រុងគីវ (Kyiv) មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ដោយលោកបានប្រាប់ថា៖ "រឿងនេះគឺថា វាជាប្រព័ន្ធសព្វាវុធខ្លាំង វាមានសមត្ថភាពខ្លាំងណាស់ ប៉ុន្តែវានឹងមិនមានការផ្ដល់ជូនក្នុងពេលឆាប់ៗនេះឡើយ ហើយប្រាកដណាស់ លោកប្រធានាធិបតី (Volodymyr) Zelenskiy ដឹងពីរឿងនោះច្បាស់ណាស់»។គោលបំណងនេះ នឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលដំណើរការយ៉ាងពេញលេញ ក្នុងរយៈពេលប្រាំមួយខែ ហើយយោងតាមប្រភពពីរ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Reuters ថា ការបណ្តុះបណ្តាល នឹងចាប់ផ្តើមជាមួយអាកាសយានិកអ៊ុយក្រែន២ក្រុមមាន១២នាក់ ដែលមានបទពិសោធន៍៕

សម្តេចតេជោ អំពាវនាវឱ្យកម្មករក៏ដូចជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

2023/06/13 05:55:48 pm        197
ភ្នំពេញ៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត អំពាវនាវទៅកាន់កម្មករ កម្មការិនីរោងចក្រ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃ២៣ ខែកក្កដា ខាងមុខឲ្យបានគ្រប់ៗគ្នា។សម្តេចតេជោ បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍ ក្មួយៗ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាពហើយកាលណារក្សាសន្តិភាពបានហើយ គឺយើងរក្សាបាននូវការអភិវឌ្ឍ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើថា តាមរយៈក្មួយៗនេះ សម្ដេច​ក៏បានផ្ដាំផ្ញើ​សាកសួរសុខទុក្ខទៅកាន់ ឪពុក ម្ដាយ ដូន ជីតាក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំង​ប្រទេសសម្រាប់ការខិតខំចូលរួមចំណែករបស់ពួកគាត់ តាំងពីគ្រាលំបាកបំផុតក្រោយពេល​រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីក្មួយៗមួយចំនួនមិនទាន់កើតនៅឡើយ ហើយសម្ដេចក៏បានសម្ដែងនូវការអរគុណដល់ពួកគាត់ និងសង្ឃឹមថា ទាំងក្មួយៗ និងក្រុមគ្រួសារ មិនភ្លេចជាមួយនឹងគណបក្សប្រជាជន​ដែលជាជម្រើសមួយ សម្រាប់ធានាឱ្យក្មួយៗនូវសន្តិភាព​និងការអភិវឌ្ឍរទៅមុខជាបន្តទៀត៕

សហរដ្ឋអាមេរិក ព្រួយបារម្ភថាកូរ៉េខាងជើងកំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៀតឲ្យទៅរុស្ស៊ី

2023/06/13 05:54:16 pm        118
អាមេរិក៖ អ្នកនាំពាក្យក្រសងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា សហរដ្ឋអាមេរិក ព្រួយបារម្ភថា កូរ៉េខាងជើង កំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៀតឲ្យទៅប្រទេសរុស្ស៊ី បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។ កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា លោក Kim បានប្ដេជ្ញានៅក្នុងសារមួយផ្ញើជូនប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធឲ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ក៏សហរដ្ឋអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការផ្តល់អាវុធ រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត និងមីស៊ីលទៅឲ្យក្រុមទាហានស៊ីឈ្នួល វ៉េកណា (Wagner) ដែលគាំទ្រដោយវិមានក្រឹមឡាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

ប្រមុខអង្គការសហប្រជាជាតិ បារម្ភថា រុស្ស៊ីនឹងចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនៅខែកក្កដា

2023/06/13 05:51:58 pm        109
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានិយាយកាលពីថ្ងៃចន្ទថាលោកព្រួយបារម្ភថា រុស្ស៊ីនឹងចាកចេញពីកិច្ចព្រមព្រៀងនៅថ្ងៃទី១៧ ខែកក្កដា ដែលកិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងជីដោយសុវត្ថិភាពក្នុងពេលសង្គ្រាមពីកំពង់ផែសមុទ្រចំនួន៣របស់អ៊ុយក្រែន។ ទីក្រុងមូស្គូកំពុងគំរាមចាកចេញពីកិច្ចព្រមព្រៀង ដែលគេស្គាល់ថាជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ប្រសិនបើឧបសគ្គនានាចំពោះការដឹកជញ្ជូនជី និងគ្រាប់ធញ្ញជាតិផ្ទាល់របស់ខ្លួន ពុំត្រូវបានដកចេញនោះទេ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានការព្រួយបារម្ភ ហើងយើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រាកដថាវានឹងអាចធ្វើទៅបានដើម្បីរក្សាគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ហើយនៅពេលតែមួយនេះដែរ យើងនឹងអាចបន្តការងាររបស់យើងដើម្បីសម្រួលដល់ការនាំចេញរបស់រុស្ស៊ី។ ដើម្បីបញ្ចុះបញ្ចូលឲ្យរុស្ស៊ីព្រមព្រៀងចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុស្សារណៈនៃការយោគយល់រយៈពេល៣ឆ្នាំបានជាប់គាំង នៅពេលដូចគ្នានេះមន្ត្រីអង្គការសហប្រជាជាតិ បានព្រមព្រៀងជួយរុស្ស៊ីជាមួយការនាំចេញជីនិងស្បៀងអាហារផ្ទាល់របស់ខ្លួន។ ខណៈការនាំចេញស្បៀងអាហារនិងជីរបស់រុស្ស៊ីពុំមែនជាគោលដៅចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលបានដាក់ក្រោយការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នំ២០២២ ទីក្រុងមូស្គូនិយាយថាការរឹតត្បិតលើការបង់ប្រាក់ ភ័ស្តភារ និងការធានារ៉ាប់រង បានបង្កើនឧបសគ្គចំពោះការដឹកជញ្ជូន៕

លោក Blinken និយាយថា សហរដ្ឋអាមេរិកព្យាយាមទាក់ទងពលរដ្ឋដែលត្រូវបានចាប់ខ្លួននៅរុស្ស៊ី

2023/06/13 05:44:31 pm        102
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីដឹងច្បាស់ពីការឃុំខ្លួនពលរដ្ឋអាមេរិក លោក Michael Travis Leake អាយុ ៥១ឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី និងធ្វើការដើម្បីឲ្យកុងស៊ុលស្វះស្វែងរកព័ត៌មានលម្អិតពីតន្ត្រីករ និងជាអតីតទាហានឆត្រយោង។តន្ត្រីករ និងជាអតីតទាហានឆ័ត្រយោងអាមេរិក ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទចោទប្រកាន់ជួញដូរគ្រឿងញៀន ហើយការបង្ហាញខ្លួននៅតុលាការរបស់លោកត្រូវបានដាក់នៅក្នុងបន្ទាប់ឃុំឃាំងដែក ដែលត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី។អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Leake ត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ ហើយមន្ត្រីមកពីស្ថានទូតអាមេរិកនៅទីនោះ បានចូលរួមក្នុងការនាំខ្លួនលោកមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា។ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រសិនបើរកឃើញថាមានទោស លោក Leake អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។នៅពេលដំបូង លោក Leake បានមកទីក្រុងមូស្គូ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស និងជួយបកប្រែបទចម្រៀងសម្រាប់ក្រុមតន្រ្តីរុស្ស៊ី។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំមុន សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនម្តងហើយម្តងទៀតឱ្យចាកចេញពីប្រទេសរុស្ស៊ីដោយសារតែហានិភ័យនៃការចាប់ខ្លួនតាមអំពើចិត្តឬការយាយីដោយភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី៕

អភិបាលក្រុងម៉ិកស៊ិកូស៊ីធី នឹងលាលែងពីតំណែង ដើម្បីបន្តបំណងជាប្រវត្តិសាស្ត្រ សម្រាប់តំណែងប្រធានាធិបតី

2023/06/13 05:41:11 pm        93
អភិបាលក្រុងម៉ិកស៊ីកូស៊ីធី លោកស្រី Claudia Sheinbaum (ក្លឌៀ ស្ហេនបូម) បាននិយាយថា លោកស្រីនឹងលាលែងពីតំណែង ដើម្បីបន្តបេក្ខភាពរបស់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ក្នុងគោលបំណងក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។គណបក្សចលនាស្រោចស្រង់ជាតិឆ្វេងនិយម(MORENA) របស់ប្រធានាធិបតីលោក Andres Manuel Lopez Obrador កាលពីថ្ងៃអាទិត្យ ទី១១ ខែ មិថុនា បានព្រមព្រៀងថា នៅថ្ងៃទី ៦ ខែកញ្ញា គណបក្សនឹងប្រកាសអ្នកទទួលជ័យជំនះនៃដំណើរការជ្រើសរើសផ្ទៃក្នុងរបស់ខ្លួន។ លោកស្រី Sheinbaum គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនចំនួនពីរនាក់ដែលមានកាគាំទ្រច្រើននៅក្នុងគណបក្ស។ គណបក្ស MORENA ទទួលបានការគាំទ្រយ៉ាងខ្លាំងដើម្បីទទួលជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមិថុនា ឆ្នាំ ២០២៤ ដោយសារតែប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក Lopez Obrador ។លោកពុំអាចស្វែងរកការឈរឈ្មោះឡើងវិញបាននោះទេ ព្រោះថាប្រធានាធិបតីម៉ិកស៊ិកត្រូវបានដាក់កំហិតដោយច្បាប់ត្រឹមតែមួយអាណត្តិរយៈប្រាំមួយឆ្នាំ។ មនុស្សជំនិតរបស់លោក Lopez Obrador បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេជឿថាលោកចង់ឱ្យលោកស្រី Sheinbaum បន្តតំណែងរបស់លោក ដោយលោកបដិសេធចំពោះបេក្ខជនណាមួយផ្សេងទៀត។ លោកស្រី Sheinbaum វ័យ ៦០ ឆ្នាំបានបញ្ជាក់អំពីអត្តសញ្ញាណរបស់លោកស្រី ជាអ្នកវិទ្យាសាស្ត្រ និងជាបរិស្ថានវិទូ ដោយនិយាយថាលោកស្រីនឹងបន្តការផ្លាស់ប្តូររបស់ប្រទេសម៉ិកស៊ិករបស់លោក Lopez Obrador ជាមួយនឹង «ត្រាផ្ទាល់ខ្លួន» ។ថ្នាក់ដឹកនាំរបស់គណបក្ស MORENA កាលពីចុងសប្តាហ៍ បាន ព្រមព្រៀងថាអ្នកចូលរួមប្រកួតប្រជែងគួរតែលាលែងពីតំណែងក្នុងសប្តាហ៍នេះដើម្បីប្រកួតប្រជែង។ ការស្ទង់មតិភាគច្រើន មានទំនោរផ្តល់ឱ្យលោកស្រី Sheinbaum នូវការទទួលបានជ័យជំនះបន្តិចបន្តួចនៅក្នុងការប្រកួតប្រជែងលើគូប្រជែងរបស់លោកស្រី គឺលោក Marcelo Ebrard ដែលបានលាលែងជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃចន្ទដើម្បីចូលរួមប្រកួតប្រជែង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
08/19/2026 03:08 PM
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
08/19/2026 03:08 PM
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM