ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទង់ជាតិព័ណ៌លឿង និងខៀវ ទាហានរុស្ស៊ីស្លាប់បញ្ជាក់ពីការរុទៅមុខរបស់អ៊ុយក្រែននៅភាគខាងត្បូង

2023/06/14 05:32:24 pm        126
រុស្ស៊ី៖ ទង់ជាតិពណ៌ខៀវ និងលឿង បានបក់នៅលើហាងលក់គ្រឿងទេសដែលត្រូវបានបំផ្លាញ ហើយទាហានរុស្ស៊ីដេកស្លាប់នៅលើដងផ្លូវនៅភូមិ Neskuchne ដែលអ្នកសារព័ត៌មាន Reuters បានចូលទៅដល់កាលពីថ្ងៃអង្គារក្នុងការអះអាងដោយឯករាជ្យនៃការរុលទៅមុខធំបំផុតរបស់អ៊ុយក្រែន ក្នុងរយៈពេល៧ខែប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ រុស្ស៊ីពុំបានទទួលស្គាល់ការដណ្តើមបានមកវិញណាមួយរបស់អ៊ុយក្រែននោះទេ ហើយប្រធានាធិបតីលោក Vladimir Putin បាននិយាយកាលពិថ្ងៃអង្គារថា សម្រាប់ពេលនេះលោកបានមើលឃើញថា ពុំមានតម្រូវការសម្រាប់ការកែណ្ឌអ្នកប្រយុទ្ធដើម្បី ប្រឈមទៅនឹងការវាយបករបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ លោក Putin បាននិយាយក្នុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី និងអ្នកសរសេរប្លុកយោធា ដែលផ្សាយតាមទូរទស្សន៍ នៅពេលត្រូវបានសួរអំពីការកែណ្ឌកងទ័ពបន្ថែមទៀតថា ពុំមានតម្រូវការបែបនេះនោះទេនាពេលនេះ។ ប៉ុន្តែលោកបាននិយាយថា ទាំងនេះវាអាស្រ័យលើ អ្វីដែលរុស្ស៊ីមានបំណងចង់សម្រេចជោគជ័យ នូវអ្វីដែលខ្លួនបានចាត់ទុកថាជា«ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែន បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បប់នៅពីក្រោយរថក្រោះ និងរថយន្តភីកអាប់។ យន្តហោះចម្បាំងមួយគ្រឿងបានហោះនៅពីខាងលើ និងការបាញ់ប្រហារបានផ្ទុះឡើង។ អគារកម្ពស់១ជាន់ឬ២ជាន់សំខាន់ៗ នៅក្នុងភូមិ Neskuchne ដែលមានមនុស្សរស់នៅរាប់រយនាក់មុនពេលរុស្ស៊ីឈ្លានពានកាលពីឆ្នាំមុន ស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង។ នៅទីកកន្លែងនេះមានសភាពស្ងប់ស្ងាត់ ជាផ្នែកនៃការទទួលរងដោយការបាញ់កាំភ្លើងធំពីចម្ងាយ៕

ញូវយ៉កឈានដល់កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយសហជីពគ្រូបង្រៀន ដោយការដំឡើងប្រាក់ឈ្នួលលើស ១៥ភាគរយ

2023/06/14 05:27:20 pm        91
អាមេរិក៖ ទីក្រុងញូវយ៉ក (New York) របស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីរយៈពេល ៥ឆ្នាំដែលមានទំហំទឹកប្រាក់មិនទាន់ផ្លូវការចំនួន ៦,៤ពាន់លានដុល្លារជាមួយសហជីពគ្រូបង្រៀនដែលមានរួមបញ្ចូលទាំងការដំឡើងប្រាក់ឈ្នួលច្រើនជាង ១៥ភាគ ក្នុងរយៈពេល ៥ឆ្នាំ និងពង្រីកកម្មវិធីសិក្សាពីចម្ងាយ ដែលបានចាប់ផ្តើមក្នុងអំឡុងពេលការរីករាលដាលពីជំងឺរាតត្បាត។កិច្ចសន្យា ដែលក្ដោបលើគ្រូបង្រៀន និងបុគ្គលិកសិក្សាផ្សេងទៀតប្រមាណជា ១២០.០០០នាក់នេះ ក៏ទាមទារឲ្យមានប្រាក់អត្ថប្រយោជន៍ដែលមានកិច្ចសន្យាចំនួន ៣.០០០ដុល្លារផងដែរ សម្រាប់សមាជិកម្នាក់ៗ និងឲ្យមានការបង្កើតការទូទាត់ជាសាច់ប្រាក់ប្រចាំឆ្នាំ ដែលកំណត់ឲ្យឡើងដល់ ១.០០០ដុល្លារ នៅត្រឹមឆ្នាំ២០២៦ ដើម្បីជួយដល់ការជ្រើសរើស និងរក្សាទុកបុគ្គលិក។អភិបាលក្រុងញូវយ៉ក លោក Eric Adams ដែលជាអតីតមន្ត្រីនគបាល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដែលប្រកាសពីកិច្ចព្រមព្រៀងនេះថា៖ «ខ្ញុំប្រហែលជាមនុស្សម្នាក់ ក្នុងចំណោមអភិបាលក្រុងសម័យថ្មីមួយចំនួន ដែលជាសមាជិករបស់សហជីព។ ខ្ញុំដឹងច្បាស់ពីអ្វី ដែលសហជីពធ្វើសម្រាប់ទីក្រុងនេះ»។កិច្ចសន្យារបស់ក្រុងញូវយ៉ក ធ្វើឲ្យការរៀនអនឡាញដោយស្ម័គ្រចិត្តកាន់តែរីកដុះដាល ដែលនឹងផ្តល់ឲ្យនូវកាលវិភាគថ្នាក់រៀនអាចបត់បែនបាន ដោយក្នុងនោះរួមទាំងនៅចុងសប្តាហ៍ និងពេលល្ងាចផងដែរ ហើយចុងក្រោយ ការរៀននោះ នឹងមានសម្រាប់គ្រប់សិស្សវិទ្យាល័យទាំងអស់ និងសិស្សសាលាមធ្យមសិក្សាមួយចំនួន។យោងតាមមន្ត្រីសហជីព បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យគ្រូបង្រៀនភាគច្រើនទទួលបានប្រាក់បៀវត្សរ៍ចំនួន ១០០.០០០ដុល្លារ ក្នុងរយៈពេល៨ឆ្នាំ បន្ទាប់ពីត្រូវបានផ្តល់ការងារ៕

របាយការណ៍៖មនុស្សមួយចំនួនតូចជឿលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ហើយកាន់តែច្រើនងាកទៅរកព័ត៌មានតាម TikTok

2023/06/14 05:19:03 pm        113
យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៣មិថុនា ចំនួនមនុស្សលើពិភពលោក ដែលធ្លាប់ទទួលបានព័ត៌មានតាមរយៈគេហទំព័រ ឬ app បានធ្លាក់ចុះប្រហែល១០ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨មក ហើយក្រុមយុវជនចូលចិតុ្តស្វែងរកព័ត៌មានតាមរយៈបណ្ដាញសង្គមនានា ការស្រាវជ្រាវ ឬ អ្នកប្រមូលព័ត៌មានតាមទូរស័ព្ទដៃ។   វិទ្យាស្ថាន Reuters សម្រាប់ការសិក្សាវិជ្ជាជីវសារព័ត៌មាន បាននិយាយនៅក្នុងរបាយការណ៍ព័ត៌មានឌីជីថលប្រចាំឆ្នាំរបស់ខ្លួនថា ទស្សនិកជនយកចិត្តទុកដាក់ច្រើនចំពោះតារាល្បី អ្នកមានឥទ្ធិពល និង ប្រព័ន្ធផ្សព្វផ្សាយសង្គមជាលក្ខខណៈបុគ្គលជាងអ្នកសារព័ត៌មាននៅលើវេទិកាដូចជា TikTok Instagram និង Snapchat ។  បណ្ដាញសង្គមផ្ដល់សេវាវីដេអូកម្សាន្តខ្លីៗTikTok គឺជាបណ្តាញសង្គមដែលរីកលូតលាស់លឿនបំផុតនៅក្នុងរបាយការណ៍ ដែលប្រើប្រាស់ប្រមាណ ២០% នៃក្រុមយុវជនដែលមានអាយុពី ១៨ ដល់២៤ឆ្នាំ សម្រាប់ព័ត៌មានកើនឡើង ៥% ធៀបទៅនឹងឆ្នាំមុន។ តិចជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានទាំងអស់ ធ្លាក់ចុះយ៉ាងខ្លាំងពី៦នាក់ ក្នុងចំណោម ១០នាក់ ក្នុងឆ្នាំ ២០១៧  ។  នាយកវិទ្យាស្ថាន Reuters លោក រ៉ាម៉ាស់ នេលសិន (Rasmus Nielsen) បាននិយាយនៅក្នុងរបាយការណ៍នេះ ដោយផ្អែកតាមការស្ទង់មតិតាមអ៊ីនធឺណិតលើមនុស្សពេញវ័យប្រហែល ៩៤.០០០ នាក់ ដែលធ្វើឡើងនៅក្នុងទីផ្សារចំនួន ៤៦ រួមទាំងនៅសហរដ្ឋអាមេរិកផងដែរថា ពុំមានហេតុផលសមរម្យសម្រាប់ការរំពឹងទុកថាអ្នកដែលកើតក្នុងទសវត្សរ៍ឆ្នាំ ២០០០ នោះនឹងងាកមកចូលចិត្តគេហទំព័របែបចាស់ៗភ្លាមៗនោះទេ ដោយមានត្រឹមតែការផ្សព្វផ្សាយ និងបោះពុម្ពប៉ុណ្ណោះ ដោយសារតែពួកគេកាន់តែមានវ័យចំណាស់៕

Trump ផ្ដល់ចម្លើយពីភាពគ្មានទោសដល់តុលាការក្នុងបទចោទប្រកាន់ទាក់ទងការគ្រប់គ្រងឯកសារ

2023/06/14 04:53:32 pm        228
 អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីថ្ងៃអង្គារចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌនៅតុលាការសហព័ន្ធ ដែលថាលោកបានរក្សាទុកឯកសារសម្ងាត់យោធាដែលត្រូវបានផ្ទៀតផ្ទាត់រួចនៅគេហដ្ឋានរបស់លោកក្នុងរណីយដ្ឋានឆ្នេរសមុទ្រ Mar-a-Lago និងបានរារាំងការប៉ុនប៉ងរបស់រដ្ឋាភិបាលដើម្បីយកឯកសារទាំងនោះត្រឡប់មកវិញ។  នៅក្នុងតុលាការ លោក Trump ដែលមានឯកសណ្ឋានអាវពណ៌ខៀវ ក្រវ៉ាត់កពណ៌ក្រហម បានអង្គុយឱបដៃយ៉ាងស្ងៀមស្ងាត់ និងបានផ្ដល់ចម្លើយពីភាពគ្មានទោស ដោយមេធាវីរបស់លោក អំឡុងការផ្ដល់របាយការណ៍នៅចំពោះមុខចៅក្រុមទទួលបន្ទុកចារកម្មលោកJonathan Goodman។ មេធាវីរបស់លោក Trump លោក ថត់ ប្លានច៍ (Todd Blanche) បានប្រាប់ចៅក្រមផ្នែកចារកម្មសហព័ន្ធដែលបានចូលរួមជាអធិបតីលើករណីព្រហ្មទណ្ឌរយៈពេល៤៨នាទីរបស់លោក Trump ថា តុលាការជាទីគោរព យើងពិតជាពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទាំងនោះទេ។   បន្ទាប់ពីសវនាការ លោក Trump ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញដោយរង់ចាំការបើកសវនាការនៅពេលក្រោយ។ រដ្ឋអាជ្ញាពុំបានស្នើសុំលក្ខខណ្ឌសំខាន់ណាមួយជាមុន សវនាការដូចជាការរឹតបន្តឹងលើការធ្វើដំណើររបស់លោក ឬដកហូតលិខិតឆ្លងដែនរបស់លោកនោះទេ។ ចៅក្រមផ្នែកចារកម្មលោក Jonathan Goodman បានបញ្ជា លោកTrump មិនឲ្យពិភាក្សាករណីនេះជាមួយសាក្សីដែលមានសក្តានុពលដោយគ្មានវត្តមានមេធាវីរបស់លោកឡើយ។  លោកTrump ប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៣៧ករណី ក្នុងនោះ ៣១ករណី ពាក់ព័ន្ធការរក្សាទុកកំណត់ត្រាសន្តិសុខជាតិដោយចេតនា និង៦ ករណីពាក់ព័ន្ធការចោទប្រកាន់ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការយកឯកសារទាំងនោះមកវិញ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកដែលអតីតប្រធានាធិបតីត្រូវបានចោទប្រកាន់ពីរដ្ឋាភិបាលដែលលោកធ្លាប់ដឹកនាំ៕

សម្តេចតេជោ ហ៊ុន សែន៖ រដូវកាលនៃការសន្យារបស់គណបក្សនយោបាយនានា បានមកដល់ហើយ

2023/06/14 04:50:19 pm        255
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលនេះរដូវកាលនៃការសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ ដោយគណបក្សខ្លះចេញមុខមកសន្យាឲ្យនេះឲ្យនោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត តែសម្រាប់គណបក្សប្រជាជនកម្ពុជាមិនបានសន្យានោះទេ គឺនិយាយពិតធ្វើពិតតែម្តង។នៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈយុទ្ធនការ​ឃោសនា​រកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ កាន់តែខិតជិតមកដល់នោះ មានសមាជិកគណបក្សខ្លះខ្លួននៅផ្ទះ​ស័ង្កសី​ទេ ​តែទៅសន្យាគេឲ្យសុទ្ធតែផ្ទះក្បឿង ហើយខ្លួនជិះម៉ូតូទេ តែទៅសន្យាឲ្យគេសុទ្ធឡាន។ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា មិនសន្យាឲ្យនេះឲ្យនោះទេ តែនឹងធ្វើពិតៗតែម្ដងដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មករ-កម្មការិនី បានឃើញជាក់ស្តែងយ៉ាងដូច្នេះដែរ។នៅចំពោះមុខកម្មករ-កម្មការិនីនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីទៀតដែរថា ច្បាប់ស្តីពី​សោធននិវត្តន៍​របស់បងប្អូនកម្មករ-កម្មការិនី​មាន​ភាពងាយស្រួលជាងមន្រ្តីរាជកាទៅទៀត ​ខណៈច្បាប់នេះ​មិនមែន​ជា​ការ​កញ្ឆក់កណ្ដៀត និង​សន្យាខ្យល់ដូចគណបក្សខ្លះនោះទេ វាគឺជាការ​គិតគូរ​វែងឆ្ងាយ​ពី​រាជរដ្ឋាភិបាល​ដល់បងប្អូនកម្មករ-កម្មការិនី៕អត្ថបទ៖ បាន ចក់

Putin និយាយថា រុស្ស៊ីកំពុងពិចារណា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

2023/06/14 04:42:18 pm        140
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងពិចារណាដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ព្រោះថាប្រទេសលោកខាងលិចបានបោកបញ្ឆោតទីក្រុងមូស្គូដោយការអនុវត្តន៍ពុំមានការសន្យាណាមួយដើម្បីទទួលយកទំនិញកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារសកលដ៏ទូលំទូលាយឡើយ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិតាមផ្លូវសមុទ្រ ដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគីកាលពីខែកក្កដា ឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងសកល ដែលអង្គការសហប្រជាជាតិ និយាយថាបានធ្វើឲ្យធ្លាក់ចុះធ្ងន់ធ្ងរដោយជម្លោះដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីII។  ដើម្បីបញ្ចុះបញ្ជូលឲ្យទីក្រុងមូស្គូអនុម័តកិច្ចព្រមព្រៀងនេះ ដែលក្រុមអ្នកការទូតហៅថា ជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ បានជាប់គាំងនៅពេលតែមួយដែលក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមព្រៀងជួយប្រទេសរុស្ស៊ីដោយការនាំចេញជី និងស្បៀងអាហារផ្ទាល់របស់ប្រទេសនេះ។ ប៉ុន្តែលោក Putin បាននិយាយថា ពុំត្រូវបានអនុវត្តដោយសារតែភាពមិនស្មោះត្រង់របស់ប្រទេសលោកខាងលិច។ លោក Putin បាននិយាយនៅក្នុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី និងអ្នកសរសេរប្លុកយោធាថា យើងកំពុងពិចារណាអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនាពេលនេះ។ ប្រទេសមហាអំណាចលោកខាងលិច បានដាក់នូវអ្វីដែលគេចាត់ទុកថាជាទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មាន លើប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមនូវអ្វីដែលខ្លួនចាត់ទុកថាជា«ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រមុខNATO ប្រាប់លោក Biden ថា អ៊ុយក្រែនកំពុងបង្ហាញជំហានរីកចម្រើន

2023/06/14 04:37:52 pm        121
អាមេរិក៖ អគ្គលេខាធិការសម្ព័ន្ធយោធា NATO លោក Jens Stoltenberg បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងជំនួបនៅការិយាល័យ Oval កាលពីថ្ងៃអង្គារថា អ៊ុយក្រែនកំពុងបង្ហាញជំហានរីកចម្រើនដោយការវាយបករបស់ពួកគេ ដែលអាចពង្រឹងជំហរ នៅពេលមានឱកាសដើម្បីឈានដល់ការបញ្ចប់ផ្នែកការទូតចំពោះសង្គ្រាមជាមួយរុស្ស៊ី។ លោក Stoltenberg និយាយថា ការគាំទ្ររួមគ្នារបស់យើងចំពោះអ៊ុយក្រែនពេលនេះកំពុងធ្វើឲ្យមានភាពខុសគ្នា នៅលើសមរភូមិដូចដែលយើងបាននិយាយ ព្រោះតែការវាយលុក ហើយទាហានអ៊ុយក្រែនកំពុងធ្វើឲ្យមានភាពរីកចម្រើន ដែលកំពុងរុលទៅមុខ។ លោកនិយាយបន្ថែមថា វាស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែអ្វីដែលយើងដឹងច្បាស់គឺទឹកដីកាន់តែច្រើនដែលអ៊ុយក្រែនអាចរំដោះបាន កម្លាំងកាន់តែខ្លាំង ដែលពួកគេនឹងមាននៅតុចរចា។ លោក Biden និយាយថា សម្ព័ន្ធយោធា NATO បានធ្វើឲ្យមានការរីកចម្រើននូវការបង្រួបបរម្រួមបន្ថែមទៀត អំឡុងសង្គ្រាមនៅអ៊ុយក្រែន ហើយយើងនឹងមានការកសាងលើសន្ទុះនេះ នៅពេលដែលសម្ព័ន្ធមិត្តបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅថ្ងៃទី១១ និងទី១២ ខែកក្កដា។ អ៊ុយក្រែន ដែលបំពាក់អាវុធប្រទេសលោកខាងលិច កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការវាយបកដែលមានហានីភ័យខ្ពស់ទៅលើរុស្ស៊ី ដែលអាចប្រែក្លាយរូបរាងសង្គ្រាមដ៏សំខាន់ ដែលបានចាប់ផ្តើមជិតមួយឆ្នាំកន្លះមកនេះ។ សម្ព័ន្ធយោធា NATO មានបំណងបន្តការគាំទ្រដល់ទីក្រុងគីវ ខណៈបញ្ចៀសការទាញចូលក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា អ៊ុយក្រែនកំពុងទទួលរងភាពបរាជ័យ ហើយបានបាត់បង់រថក្រោះ និងរថពាសដែកជាច្រើនគ្រឿង៕

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ

2023/06/14 01:51:10 pm        415
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។ថ្ងៃនេះ ជាលើកទី១៦ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, ដេរស្បែកជើងចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ៕

ប្រជាជនអឺរ៉ុបមិនចង់មានចំណែកក្នុងសង្គ្រាមអាមេរិកនាពេលអនាគតទេ

2023/06/13 09:03:25 pm        124
អឺរ៉ុប៖ ពលរដ្ឋនៃបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ឱ្យប្រជាជាតិរបស់ខ្លួនរួមចំណែកជាមួយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលអាចទៅរួចណាមួយនាពេលអនាគតជាមួយប្រទេសចិននោះទេ។ដើម្បីឱ្យជាក់លាក់គឺមានប្រជាជនអឺរ៉ុប ៦២ ភាគរយដែលបានស្ទង់មតិទាំងអស់ បានប្រាប់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសថា ពួកគេរំពឹងថាមេដឹកនាំរបស់ខ្លួន "រក្សាអព្យាក្រឹតភាព" ប្រសិនបើជម្លោះណាមួយផ្ទុះឡើង។ ហើយមានតែប្រជាជន ២៣ ភាគរយប៉ុណ្ណោះដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់ពួកគេគួរតែគាំទ្រសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ។នេះគឺគ្រាន់តែជាការស្ទង់មតិមួយ ហើយមិនមានមេដឹកនាំនយោបាយណាម្នាក់ត្រូវតែយល់ស្របនឹងអ្វីដែលពលរដ្ឋរបស់ពួកគេចង់បាននោះទេ។ ម៉្យាងវិញទៀត ការស្ទង់មតិនេះបញ្ជាក់ថា ប្រជាជនអឺរ៉ុបយល់ច្បាស់ពីអ្វីដែលបានកើតឡើងចំពោះទ្វីបរបស់ពួកគេ ដោយសារតែការផ្តល់ជំនួយដល់សហរដ្ឋអាមេរិកក្នុងសង្គ្រាមដ៏មហន្តរាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ប្រជាជនអ៊ឺរ៉ុបបានមើលឃើញពីផលប៉ះពាល់អវិជ្ជមានជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍នៃការគាំទ្រដ៏លើសលុបដោយយោធារបស់លោកខាងលិច។ ពួកគេជឿថា ការធ្វើតាមអាមេរិកក្នុងសង្រ្គាមណាមួយជាមួយចិន មិនមែនជាផលប្រយោជន៍របស់អឺរ៉ុបទេ៕

ស សាឡុងដេត សុំទោសសម្តេចតេជោ និងប្រកាសផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី ព្រមទាំងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

2023/06/13 08:31:45 pm        280
ភ្នំពេញ៖ តាមរយៈវិដេអូ លោកស សាឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានសុំខន្តីអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកនិយាយទៅកាន់សមាជិកសមាជិកាគណបក្សភ្លើងទៀន ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។ ជាមួយគ្នានេះ លោកស សាឡុងដេត បានប្រកាសថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និងលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គល សម រង្ស៊ី ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោស សម្តេចសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹងនិងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា៖ ការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួម​ចំណែក​ជាមួ​យ​រាជ​រដ្ឋាភិបាល​​ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ​
08/19/2026 03:08 PM
សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM