ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

2023/06/16 01:57:16 pm        291
កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូន​កម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២២៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។ជំនួបនៅថ្ងៃនេះ គឺជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ១៤៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសចំនួន ៦ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសចិន។នៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិត សរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក និងជា ខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតថ្ងៃ២៣កក្កដា

2023/06/15 07:59:15 pm        510
ភ្នំពេញ៖ នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខសរុបចំនួនជាង១៣លានសន្លឹក។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញក្នុងពិធីបង្ហាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទៅកាន់តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នៅទីតាំងបោះពុម្ពសន្លឹកឆ្នោតក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមផែនការបោះពុម្ពសន្លឹកឆ្នោតសរុបជាង១៣លានសន្លឹកឆ្នោតនោះ នឹងបញ្ជូននៅមណ្ឌលបោះឆ្នោត និងតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ខណៈការបញ្ចប់​នៃការបោះពុម្ពសន្លឹកឆ្នោតនឹងបញ្វប់នាពាក់កណ្តាលខែកក្កដាខាងមុខ។ លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត ​ដែលជាអ្នកសង្កេតការណ៍ លើកឡើងថា ​ការបោះពុម្ពសន្លឹកឆ្នោតរបស់ គ.ជ.ប ផ្តល់ភាពងាយស្រួលសម្រាប់​ប្រជាពលរដ្ឋ​នៅជនបទក្នុងការគូសសន្លឹកឆ្នោតលើគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយសម្គាល់​ត្រឹមលេខរៀង និងស្លាកសញ្ញាសម្គាល់របស់គណបក្សនោះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ខណៈប្រជាពលរដ្ឋនឹងចូលរួម​បោះឆ្នោតជាង៩លាន៧សែននាក់ ក្នុងការិយាល័យបោះឆ្នោត​ចំនួនជាង២ម៉ឺនការិយាល័យ៕ 

តម្លៃគ្រឿងទេសនៅអាមេរិក បានឡើងថ្លៃ ក្នុងខែឧសភា បន្ទាប់ពីតម្លៃបានធ្លាក់ចុះ ក្នុងខែមីនា និងមេសា

2023/06/14 07:05:45 pm        181
អាមេរិក៖ តម្លៃគ្រឿងទេសនៅសហរដ្ឋអាមេរិក បានឡើងខ្ពស់ក្នុងខែឧសភា បន្ទាប់ពីចុះថោកក្នុងខែមីនា និងខែមេសា។ អតិផរណានៅអាមេរិក បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែការកើនឡើងតម្លៃនៅផ្សារទំនើប គឺជាព័ត៌មានមិនល្អ សម្រាប់អ្នកដែលមានការលំបាក ក្នុងការចំណាយសម្រាប់ថ្លៃម្ហូបអាហារ។យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ការិយាល័យស្ថិតិការងារ ដែលជារង្វាស់ដ៏សំខាន់នៃអតិផរណា បានឲ្យដឹងថា ចាប់ពីខែមេសា ដល់ខែឧសភា ដោយបានលៃតម្រូវតាមការប្រែប្រួលតាមរដូវកាល តម្លៃគ្រឿងទេសឡើងថ្លៃជាង ០,១ភាគរយ។ បញ្ជីរាយមុខម្ហូប បានឡើង ០,៥ភាគរយ នៅពេលនោះ។សរុបមក តម្លៃគ្រឿងទេសមានតម្លៃថ្លៃជាង ៥,៨ភាគរយ នៅក្នុងខែឧសភា បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ តម្លៃមុខម្ហូបបានឡើងថ្លៃ ៨,៣ភាគរយ នៅឆ្នាំកន្លងមក។ ក្នុងពេលជាមួយគ្នានេះ តម្លៃម្ហូបអាហារបានឡើង ៦,៧ភាគរយ ពេញមួយឆ្នាំ ពោលគឺជាការឡើងថ្លៃជាងអតិផរណាប្រចាំឆ្នាំសរុបជាថ្មីម្ដងទៀត ដែលបានឡើងចំនួន ៤ភាគរយ។ តម្លៃម្ហូបអាហារមួយចំនួន បានឡើងថ្លៃបន្តិចជាងឆ្នាំកន្លងមក៕

ទាហានអ៊ុយក្រែន និយាយថាខ្លួនបានរុលចូលជិតដល់មូលដ្ឋានទ័ពរបស់រុស្ស៊ីជិតទីក្រុងBakhmut ហើយ

2023/06/14 07:01:54 pm        168
អ៊ុយក្រែន៖ កងពលតូចវាយប្រហារទី៣របស់អ៊ុយក្រែន បានបញ្ចេញវីដេអូ កាលពីថ្ងៃចន្ទទី១២មិថុនា ដោយនិយាយថា ខ្លួនបានបង្ហាញពីកងទ័ពរបស់ខ្លួនកំពុងបើកការវាយប្រហារលើមូលដ្ឋានទ័ពនានារបស់រុស្ស៊ី ជិតទីក្រុង Bakhmut។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជពីកាលបរិច្ឆេទ ឬ ទីតាំងច្បាស់លាស់បានទេ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar ) បាននិយាយកាលពីថ្ងៃអង្គារទី១៣មិថុនាថា ទាហានអ៊ុយក្រែន បានរុលទៅមុខចម្ងាយ២៥០ម៉ែត្រ ជិតទីប្រជុំជនតូចភាគខាងកើតមួយនេះហើយ។ សារព័ត៌មាន Reuters  ដដែល មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅសមរភូមិបានទេ ។ប្រទេសរុស្ស៊ី ពុំបានទទួលស្គាល់ជាផ្លូវការទេ ថា កងទ័ពអ៊ុយក្រែនបានដណ្ដើមបានដែនដីត្រឡប់ទៅវិញជាបន្តបន្ទាប់ និងបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារពីអ៊ុយក្រែន ដោយបណ្ដាលឲ្យកងទ័ពអ៊ុយក្រែនស្លាប់យ៉ាងច្រើន ចាប់តាំងពីការវាយបករបស់ទីក្រុង Kyiv បានចាប់ផ្ដើម៕

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវចាប់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារនៅភាគខាងលិចប្រទេសជប៉ុន

2023/06/14 06:41:31 pm        99
ជប៉ុន៖ សមាជិកវ័យក្មេងម្នាក់ក្នុងជួរកងកម្លាំងស្វ័យការពារជប៉ុន(SDF) ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងបទសង្ស័យថាប៉ុនប៉ងធ្វើឃាត ក្រោយឧបទ្ទេវហេតុបាញ់ប្រហារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត រងរបួស ។  ទូរទស្សន៍រដ្ឋ NHK បានផ្សាយរូបភាពវីដេអូឃ្លីបលើអាកាសពីសេវាកម្មសង្រ្គោះបន្ទាន់នៅកន្លែងរៀនបាញ់កាំភ្លើងក្នុងទីក្រុង Gifu ស្ថិតនៅតំបន់ភាគខាងលិចប្រទេសជប៉ុន ហើយនិងវត្តមានយ៉ាងច្រើនរបស់ក្រុមនគរបាលនៅកន្លែងកើតហេតុ ក្រោយឧបទ្ទេវហេតុកើតឡើង ។  ទូរទស្សន៍ NHK រាយការណ៍ថា ខ្មាន់កាំភ្លើងគឺជាសមាជិកកងកម្លាំង SDF ខណៈដែលអ្នករងរបួសរួមមានបុរសវ័យជាង ៥០ឆ្នាំម្នាក់ និងមនុស្ស ២នាក់ទៀត ស្ថិតក្នុងវ័យជាង ២០ឆ្នាំ ហើយនិងគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់ជនស៊ីវិលនោះទេ ។  សូមបញ្ជាក់ថា ករណីបាញ់ប្រហារកម្រកើតមានខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន ជាទីដែលការគ្រប់គ្រងអាវុធ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹងបំផុត ហើយអ្នកដែលចង់គ្រប់គ្រងអាវុធ ត្រូវតែឆ្លងកាត់ដំណើរការពិនិត្យយ៉ាងហ្មត់ចត់ ៕

ប្រមុខ IAEA ធ្វើទស្សនកិច្ចទីក្រុងគីវ មុនពេលទៅកាន់រោងចក្រនុយក្លេអ៊ែរ

2023/06/14 06:36:10 pm        84
អ៊ុយក្រែន៖ ប្រមុខនុយក្លេអ៊ែរអង្គការសហប្រជាជាតិលោក Rafael Grossi បានធ្វើទស្សនកិច្ចនៅទីក្រុងគីវកាលពិថ្ងៃអង្គារទី១៣ ខែមិថុនា ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មុនពេលធ្វើដំណើរទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ស្ថិតនៅក្បែរទំបន់ទឹកនៅទន្លេដ៏ធំមួយ ត្រូវបានបំផ្លាញកាលពីសប្តាហ៍មុន។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារនេះ ចាំបាច់ត្រូវចូលទៅកាន់ទីតាំងនៅជិតរោងចក្រដើម្បីពិនិត្យមើលកម្រិតទឹក បន្ទាប់អាងស្តុកទឹកបានបាត់បង់ទឹកមួយភាគធំ ព្រោះតែការបំផ្លាញខ្សែទឹកនៅទំនប់ទឹក Kakhovka ។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំផ្លាញទំនប់ទឹក ដែលនាំទៅរកការជន់លិចដ៏មហន្តរាយ។ បណ្តាប្រទេសលោកខាងលិច និយាយថា ពួកគេនៅតែប្រមូលភស្តុតាង ប៉ុន្តែជឿថា អ៊ុយក្រែន ពុំមានហេតុផលណាដើម្បីបង្កមហន្តរាយបែបនេះដោយខ្លួនឯងនោះទេ។កងកម្លាំងរុស្ស៊ី ដណ្តើមបានទំនប់ទឹកវារីអគ្គិសនី និងរោងចក្រនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែនភាគខាងត្បូង ភ្លាមៗបន្ទាប់ពីការវាយលុករបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប្រើប្រាស់អាងទឹកនេះដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីរ៉េអាទ័រចំនួន៦ពីការឡើងកម្តៅខ្លាំងដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរ។ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរអ៊ុយក្រែន និយាយកាលពីថ្ងៃអង្គារថា កម្រិតអាងទឹកនៅមានស្ថិរភាព ហើយកម្រឹតទឹកនៅខ្ពស់គ្រប់គ្រាន់៕

សម្ដេចតេជោ៖ ភាពរីកចម្រើនរបស់កម្ពុជាកើតចេញពីការចូលរួមពីពលរដ្ឋទាំងអស់

2023/06/14 06:27:28 pm        470
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ ដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក​រហូតដល់បច្ចុប្បន្ន ខណៈភាពរីកចម្រើនរបស់ប្រទេសកម្ពុជា​នាពេលនេះគឺបានកើតចេញ​ពីការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បែប​បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​មកពីរោងចក្រសហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នានៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈភាពរីកចម្រើនរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជា​ពិសេសបានដាក់ចេញនូវគោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ។សូមជម្រាបថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ​និងយុទ្ធសាស្រ្ដដឹកនាំជាតិច្បាស់លាស់ ធ្វើឱ្យប្រទេស​មានការរីកចម្រើនលើគ្រប់វិស័យនឹងស្មើមុខស្នើមាត់នៅលើឆាកអន្តរជាតិ ​និងក្នុងតំបន់។ សមិទ្ធផលនេះក៏កើតចេញពីការចូលរួចំណែកពីប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចជំរុញឱ្យយកចិត្តទុកដាក់លើចាក់វ៉ាក់សាំងបន្ថែម ដល់ប្រជាពលរដ្ឋ

2023/06/14 06:04:20 pm        216
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជំរុញឱ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែម ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ពីព្រោះបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយចំនួនកំពុងមានសន្ទុះងើបឡើងវិញ ហើយពិភពលោកមិនអាចដឹងថា នាពេលខាងមុខជំងឺនេះនឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីថ្មីទៀតនោះទេ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រសហគ្រាសចំនួន ៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនានៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍​នៃការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ ជាប្រចាំថ្ងៃនៅឡើយ ពីព្រោះបញ្ហាកូវីដ-១៩នេះមិនទាន់ទៅ​ណាឆ្ងាយនោះទេ។ សម្ដេចតេជោ បន្តបញ្ជាក់ថា បច្ចុប្បន្នទោះបីកម្ពុជាអាចយកឈ្នះសមរភូមិកូវីដ-១៩ នៅលើប្រភេទ​បំប្លែង​ចុងក្រោយ គឺប្រភេទអូមីក្រុង ប៉ុន្ដែមេរោគនេះអាចនឹងមានការបំប្លែងថ្មីគ្រប់ពេលដែល​ទាមទារឱ្យមានការប្រុងប្រយ័ត្នជាមុនជានិច្ចលើបញ្ហានេះ។ សូមជ្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសុខភិបាល កំណើននៃអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការចាក់លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ បានចាក់លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ១០១,៣៤% បើធៀបជាមួយចំនួនប្រជាជនគោលដៅជាង ១,៨ លាននាក់។ លើកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ១,៨ លាននាក់។ លើកុមារអាយុ ៥ ឆ្នាំ មាន ១៤២,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៣ សែននាក់។ លើកុមារអាយុ ៣ ឆ្នាំ ដល់ ក្រោម ៥ ឆ្នាំ មាន ៨២,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៦ សែននាក់។ ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់មាន ៩៥,៥៧% ហើយ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ ពង្រាងច្បាប់ថ្មី នឹងមានការផាកពិន័យជាប្រាក់ចំពោះបុគ្គលណា ដែលរារាំងមិនឲ្យគេទៅបោះឆ្នោត

2023/06/14 05:55:29 pm        303
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ពង្រាងច្បាប់១៤២ថ្មី នឹងមានការផាកពិន័យនូវទឹកប្រាក់ចំនួន៥លានទៅ២០លានរៀល ខណៈមាត្រា១៤៣នឹងពិន័យចំនួន ១០លានទៅ៣០លានរៀល រួមទាំងលុបឈ្មោះមិនឲ្យឈរ​ជា​បេក្ខភាពឲ្យគេបោះឆ្នោតចំពោះបុគ្គល ឬបេក្ខជនណាដែលរារាំង និងញុះញង់ដល់​ប្រជាពលរដ្ឋ​មានសិទ្ធិបោះឆ្នោតមិនឲ្យពួកគាត់ទៅបោះឆ្នោត។ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជន អគតិមួយចំនួនតូចដែលតែងតែធ្វើការរារាំង និងប្រើមធ្យោបាយ​ទុច្ចរិត​ផ្សេងដោយ​មិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះ នឹងត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោត​របស់​គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០ទៅ៣០លានរៀល​ដោយ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត(គជប)នេះពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតនោះទេ។សម្តេច បានបញ្ជាក់ថា«មាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែល​មាន​សិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមាន​សិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត​ និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុក ឬ​សកម្មភាពរារាំង​ជាប្រក្រតី នៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​នៅក្នុងអំឡុងពេល​នៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើររំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដ៏ទៃ រារាំង ឬញុះញង់​ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្ស​នយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឱ្យបាត់ទំនុកចិត្តលើការ​សម្ងាត់​នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តនៃការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន ​បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូច​របៀបរៀប​រយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែក​ក្នុងកថាខណ្ឌ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ​ដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ»។ដោយឡែកសម្រាប់»មាត្រា ១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្ស​នយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៣០ លានរៀល ដោយ​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដ៏ទៃទៀត​ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា ១៤២ ថ្មីខាងលើ»៕

ចិន៖ ការចង់ចូលរួមរបស់សហរដ្ឋអាមេរិក គឺជាការស្រមៃ

2023/06/14 05:42:33 pm        192
ចិន៖ អ្នកអត្ថាធិប្បាយតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គមដែលមានសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារពីបទប្រើល្បិចនិងការបំភ័ន្តដែលថាខ្លួនចង់ចូលរួម ការប្រាស្រ័យទាក់ទង ប៉ុន្មានថ្ងៃមុនពេលមានការរំពឹងទុកនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក លោក Antony Blinken។  មុនឈានដល់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ដែលត្រូវបានជាប់គាំង ត្រូវបានរារាំងដោយការចោទប្រកាន់ថ្មីៗរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងចារកម្មរបស់ចិន និង ការរិះគន់របស់ចិនលើភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនទំនាក់ទំនងដែលបានស្រអាប់រវាងប្រទេសទាំង២។  ខណៈដែលក្រសួងការបរទេសសហរដ្ឋអាមេរិក ពុំបានប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Blinken មន្ត្រីសហរដ្ឋអាមេរិក មួយរូប បាននិយាយថាលោកនឹងទៅកាន់ប្រទេសចិនសម្រាប់ការពិភាក្សានៅថ្ងៃទី១៨ខែមិថុនានេះ ។ កាលពីខែកុម្ភៈលោកបានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីបាឡុងដែលសង្ស័យថាជាបាឡុងចារកម្មរបស់ចិន បានហោះទូទាំងសហរដ្ឋអាមេរិក។  លោក យូ យ័ន ថានធាន (Yuyuan Tantian) អ្នកប្រើប្រាស់សារព័ត៌មានសង្គមមួយមានសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានសរសេរក្នុងអត្ថបទមួយថា រាល់ពេលដែលពួកគេនិយាយថា ចង់ជួបគ្នា សហរដ្ឋអាមេរិក តែងតែសម្ដែង និងបង្កើតការបំភ័ន្តថា ខ្លួនចង់មានទំនាក់ទំនងល្អជាមួយចិន ខណៈការសាកល្បង និងការបង្កបញ្ហាដដែលៗ លើគោលនយោបាយជាមូលដ្ឋានរបស់ចិន។ក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងលោក Blinkenខ្លួនឯងផង បាននិយាយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះថា ប្រទេសចិន បាននិងកំពុងធ្វើចារកម្មពីប្រទេសគុយបា មួយរយៈពេល និងបានបង្កើតមូលដ្ឋានប្រមូលព័ត៌មានចារកម្មរបស់ខ្លួននៅទីនោះកាលពីឆ្នាំ២០១៩។ ទាំងទីក្រុងប៉េកាំង ទាំងទីក្រុងឡាហាវ៉ាន បានច្រានចោលការចោទប្រកាន់នេះ ថាជារឿងមិនពិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនពីធនាគារ​ SME
08/19/2026 02:08 PM
Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
08/19/2026 02:08 PM
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
08/19/2026 02:08 PM
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
08/19/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់ និង​ផ្ទះលំហែ​សង់ខុសច្បាប់​នៅលើភ្នំគិរីរម្យ
08/19/2026 02:08 PM
កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច
08/19/2026 02:08 PM
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
08/19/2026 02:08 PM
សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង
08/19/2026 01:08 PM
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
08/19/2026 01:08 PM
ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
08/19/2026 01:08 PM