ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការ OECD ដំឡើងកំណើន GDP ពិភពលោកប្រចាំឆ្នាំ ២០២៣ដល់ ២,៧ភាគរយ

2023/06/08 08:22:11 pm        137
កាលពីថ្ងៃពុធម្សិលមិញ អង្គការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)បានដំឡើងចំនួនតិចតួចនូវកំណើនផលិតផលក្នុងស្រុកសរុប( GDP)ពិភពលោកប្រចាំឆ្នាំ ២០២៣ ដល់ ២,៧ភាគរយ ស្របពេលដែលអតិផរណាលែងមាន ហើយការបើកប្រទេសឡើងវិញរបស់ចិន បានផ្តល់ការជំរុញដល់សេដ្ឋកិច្ចសកលលោក ប៉ុន្តែពួកគេបានព្រមានថា ការងើបឡើងវិញសេដ្ឋកិច្ចសកលោក ប្រឈមនឹងផ្លូវដ៏វែងឆ្ងាយ ។  យោងតាមរបាយការណ៍ចក្ខុវិស័យ២ដងក្នុង១ឆ្នាំចុងក្រោយគេរបស់ OECDបានឲ្យដឹងថា សេដ្ឋកិច្ចសកលលោក បានចាប់ផ្តើមល្អប្រសើរឡើង ស្របពេលដែលតម្លៃថាមពលទាបជាងមុន ធ្វើឲ្យលែងមានការលំបាកលើថិវកាគ្រួសារ វិស័យធុរកិច្ច ហើយអារម្មណ៍របស់អ្នកប្រើប្រាស់មានភាពធូរស្រាលឡើងវិញ ហើយការបើកប្រទេសរបស់ចិន បានផ្តល់ការជំរុញដល់សកម្មភាពសកលលោក ។  OECD បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ២,៧ភាគរយសម្រាប់ពិភពលោកនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីការព្យាករណ៍ ២,៦ភាគរយ នៅក្នុងរបាយការណ៍លើកមុនរបស់ពួកគេ កាលពីខែមីនា ។  របាយការណ៍នេះ បាននិយាយថា ចិនត្រូវបានគេរំពឹងថានឹងមើលឃើញការផ្លាស់ប្តូរវិជ្ជមានខ្លាំងបំផុតនៅក្នុងកំណើនសេដ្ឋកិច្ចចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។ កំណើន GDPរបស់ចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥,៤ភាគរយ ក្នុងឆ្នាំ ២០២៣ ។  របាយការណ៍នេះ បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការព្យាករណ៍សេដ្ឋកិច្ចសកលលោក នៅតែទាបជាងអត្រាកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២២ចំនួន ៣,៣ភាគរយ ដែលជាអត្រាប្រចាំឆ្នាំទាបបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ ២០០៨-២០០៩ ៕

មេធាវីរបស់លោក Trump បានផ្ដល់ដំណឹងថា លោកគឺជាគោលដៅនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងឯកសារសម្ងាត់

2023/06/08 08:09:01 pm        165
អាមេរិក៖ រដ្ឋអាជ្ញាសហព័ន្ធ បានជូនដំណឹងដល់មេធាវីរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថា រូបលោកគឺជាគោលដៅនៃការស៊ើបអង្កេត សម្រាប់ការការចាត់ចែងទុកដាក់ឯកសារសម្ងាត់។ មនុស្សដែលដឹងពីបញ្ហានេះ បាននិយាយ កាលពីថ្ងៃពុធ (ទី៧ ខែមិថុនា) ដែលជាការដាក់បន្ទុកបន្ថែមលើបញ្ហាផ្លូវច្បាប់ជាច្រើនរបស់លោក ខណៈដែលលោកកំពុងធ្វើយុទ្ធនាការ ដើម្បីប្រជែងតំណែងសេតវិមាន ក្នុងឆ្នាំ២០២៤។ក្រសួងយុត្តិធម៌ជាទូទៅ តែងជូនដំណឹងដល់គ្រប់បុគ្គលទាំងឡាយ នៅពេលដែលពួកគេក្លាយជាគោលដៅនៃការស៊ើបអង្កេត ដើម្បីផ្តល់ឱកាសឲ្យពួកគេបង្ហាញភ័ស្តុតាងផ្ទាល់ខ្លួនរបស់ពួកគេ នៅចំពោះមុខគណៈវិនិច្ឆ័យ ហើយការជូនដំណឹងនេះ ពុំមានន័យថា លោក Trump នឹងត្រូវចោទប្រកាន់នោះទេ។ព័ត៌មាននៃការជូនដំណឹងដល់ក្រុមអ្នកច្បាប់របស់លោក Trump នេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេធាវីរបស់លោក បានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីករណីនេះ។ ក្រុមការងាររបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយមេធាវីរបស់លោក Trump ដែលទទួលខុសត្រូវករណីឯកសារនេះ ក៏មិនអាចទាក់ទងបានដែរ។លោក Trump ដែលជាបេក្ខជននាំមុខគេ ក្នុងការប្រជែងសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០២៤ បានពណ៌នាម្តងហើយម្តងទៀតថា ការស៊ើបអង្កេតដ៏ច្រើននេះ ធ្វើឡើងក្នុងហេតុផលនយោបាយ។គណៈវិនិច្ឆ័យរបស់សហព័ន្ធ បាននិងកំពុងស៊ើបអង្កេតការរក្សាទុកឯកសារសម្ងាត់របស់លោក Trump ក្រោយចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១ ហើយអមជាមួយនឹងករណីផ្សេង លោក Trump ក៏ប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មដោយរដ្ឋអាជ្ញានៅរដ្ឋ Georgia ទាក់ទងនឹងការប៉ុនប៉ងរបស់លោក ក្នុងការលុបចោលការបរាជ័យ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋនេះ៕

អាមេរិក បញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសន្ទនា ជាមួយចិន ដើម្បីបញ្ចៀស ការប៉ះទង្គិចដោយយោធាដោយអចេតនា

2023/06/08 07:13:15 pm        214
អាមេរិក៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបញ្ចៀស សង្គ្រាមត្រជាក់ថ្មី ជាមួយប្រទេសចិន ហើយវាចាំបាច់ដើម្បីបង្កើតយន្តការនៃកិច្ចសន្ទនាដើម្បីការពារការប៉ះទង្គិចយោធាដោយអចេតនារវាងប្រទេសទាំងពីរ។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានថ្លែងលើកឡើងនៅក្នុងព្រឹត្តិការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គម កាលពីថ្ងៃពុធក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Campbell និយាយថា វាមិនប្រាកដនោះទេនូវអ្វីជាច្រកនៃការចូលរួមកិច្ចសន្ទនា ជាថ្មី និងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការព្រួយបារម្ភជុំវិញនូវអ្វី ដែលខ្លួនចាត់ទុកថា ជាការពើបប្រទះដ៏គ្រោះថ្នាក់ ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ។យន្តហោះចម្បាំងចិន បានហោះកាត់មុខយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៦ ខែឧសភា ហើយកាលពីថ្ងៃសៅរ៍ នាវាចម្បាំងចិន បានបើកកាត់មុខនាវាពិឃាតអាមេរិក នៅច្រកសមុទ្រកោះតៃវ៉ាន់។ លោក Campbell និយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាំបាច់ត្រូវបង្កើតយន្តការទំនាក់ទំនងដើម្បីបញ្ចៀសឧបត្តិហេតុ នៅពេលដែលនាវាចម្បាំង ឬយន្តហោះ ខិតទៅជិតគ្នាបំផុត។ លោកនិយាយថា យន្តការបែបនេះបានកើតមានជាមួយអតីតសហភាពសូវៀត ដែលនាំទៅរកការកំណត់នៃស្ថិរភាពជាយុទ្ធសាស្ត្រ និងទំនុកចិត្ត អំឡុងសង្គ្រាមត្រជាក់។ កាលពីពេលថ្មីៗនេះ ប្រទេសចិន បានច្រានចោល សំណើររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមួយរវាងប្រមុខការពារជាតិ នៅក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី។

អ៊ីរ៉ង់បើកឡើងវិញស្ថានកុងស៊ុល និងការិយាល័យតំណាងអង្គការអ៊ីស្លាម OIC នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត

2023/06/08 07:01:14 pm        99
អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានបើកស្ថានទូតឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ រយៈពេលជាច្រើនខែក្រោយទីក្រុង តេអេរ៉ង់ និងទីក្រុងរីយ៉ាដ យល់ព្រមបញ្ចប់ជម្លោះក្រោមកិច្ចព្រមព្រៀងផ្តួចផ្តើមឡើងដោយប្រទេសចិន ។  អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Alireza Bigdeli បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកស្ថានទូតនៅក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ។  លោក Bigdeli ថ្លែងថា ជាមួយនឹងការលើកទង់ជាតិអ៊ីរ៉ង់ឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយជំនួសមកវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ចូលដល់យុគសម័យថ្មី ។  លោកបន្តថា វិស័យការទូត គឺជាមធ្យោបាយល្អបំផុតសម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសទាំង ២ ដើម្បីឈានដល់ការយល់ពីគ្នាទៅវិញទៅមក ស្ថិរភាព និងសន្តិភាព ។  មន្រ្តីអ៊ីរ៉ង់រូបនេះ បានធ្វើការសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលការណ៍ភាពជិតខាងល្អ ។  លោក Bigdeli បានកត់សំគាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឲ្យប្រទេសកាន់តែខិតជិតគ្នា ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

សម្ដេចតេជោ៖ បទចម្រៀងដែលសម្ដេចនិពន្ធទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់អ្នកចម្រៀងណាម្នាក់ទេ

2023/06/08 07:00:09 pm        188
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមាន​ប្រសាសន៍ថា បទចម្រៀងដែលសម្ដេចបានតែងនិពន្ធទាំងអស់ ហើយបានផ្ដល់ឱ្យអ្នកចម្រៀងយកទៅច្រៀងតាំងពីលើកដំបូងគេក៏ដោយ ប៉ុន្ដែបទចម្រៀងទាំងនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកដែលបានច្រៀងនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រ​សហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកសម្ដេចបានតែងនិពន្ធបទចម្រៀង​ជាច្រើន​បទ ហើយបានផ្ដល់ឱ្យអ្នកចម្រៀងយកទៅច្រៀង ក្នុងនោះដូចជាបទ «ទុក្ខស្រីប្ដីព្រាត់» ដែលបានផ្ដល់ឱ្យលោកស្រី ហ៊ឹម ស៊ីវន ជាអ្នកច្រៀង ប៉ុន្ដែបទនេះមិនមែនជាកម្មសិទ្ធិរបស់​លោកស្រីឡើយ ហើយអ្នកចម្រៀងផ្សេងទៀតក៏​អាចយកទៅច្រៀងបានដូចគ្នា។ សូមជម្រាបថាទាក់ទងនឹងការតែងនិពន្ធបទចម្រៀងខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន តែងតែលើកទឹកចិត្ត និងជំរុញឱ្យតែងនិពន្ធផ្សេងត្រូវប្រកាន់ភ្ជាប់នៅគោលការគោរពក្រមសីលធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចៀសវាងនិបន្ធហើយប្រាសចាកវប្បធម៌ ប្រពៃណីជាតិខ្មែរដូចជាបទ​ចម្រៀង​មួយចំនួនដែលបាននិពន្ធខុសកាលពីពេលថ្មីៗនេះជាដើម៕ អត្ថបទ៖ វ៉ន ដារ៉ា

ចាប់ពីឆ្នាំ១៩៨៨ រដ្ឋាភិបាលឧបត្ថម្ភប្រាក់ជាង១៤៩ ពាន់លានរៀលដល់កម្មការិនីមានផ្ទៃពោះ

2023/06/08 06:48:14 pm        156
កំពង់ឆ្នាំង៖ គិតចាប់តាំងពីថ្ងៃ១ ខែមករា ១៩៨៨ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជាង ១៤៩ ពាន់លានរៀល ដល់កម្មការិនីមានផ្ទៃពោះជាង ៣ សែននាក់ ដោយសម្រាលកូនជាង ៣ សែននាក់ ខណៈនៅថ្ងៃទី៧ ខែមិថុនានេះ មានកម្មការិនីចំនួន ២០២ នាក់ បានសម្រាលកូន ក្នុងនោះទទួលបានកូនចំនួន ២០៥ នាក់ ដោយក្នុងនោះក៏មានកូនភ្លោះផងដែរ។នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រសហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជាការយកចិត្តទុកដាក់ដល់មាតា និងទារក​ចាប់ពីខែ សីហា ឆ្នាំ២០២៣នេះតទៅរាជរដ្ឋាភិបាលនឹងបង្កើនការ​ឧបត្ថម្ភសាច់ប្រាក់​ដល់កម្មការិនីមានផ្ទៃពោះបន្ថែមទៀត ក្នុងនោះរួមមាន មុនឆ្លងពេលសម្រាលត្រូវឧបត្ថម្ភ ៤ ដង ដោយពេលទៅពិនិត្យផ្ទៃពោះដោយទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ លើក៨ ម៉ឺនរៀល។ បន្តទទួលប្រាក់ឧបត្ថម្ភបពេលឆ្លងទន្លេ ៤០ ម៉ឺនរៀល និងទទួលបានការឧបត្ថម្ភ ១០ លើកទៀតរហូតកូនមានអាយុ ២ ឆ្នាំ ដោយឧបត្ថម្ភ ១ លើក ៨ ម៉ឺនរៀល។សូមជម្រាបថា ដើម្បីជាយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីបានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ បានបង្កើតយន្តការ​ត្រី​ភាគី​មួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការ​ដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករកម្មការិនីផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

បារាំងត្រៀមខ្លួនសម្រាប់ការកើនឡើងតម្រូវការថាមពល ដែលជំរុញដោយរថយន្ត EV និងឥន្ធនៈជំនួស

2023/06/08 06:05:42 pm        134
បារាំង៖ ប្រតិបត្តិករបណ្តាញអគ្គិសនី RTE បានឲ្យដឹងកាលពីថ្ងៃពុធថា រថយន្តអគ្គិសនី និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ទំនងជាជំរុញឲ្យមានការកើនឡើងនូវតម្រូវការថាមពលរបស់ប្រទេសបារាំង នៅឆ្នាំ២០៣៥ ដែលមានន័យថា បារាំងនឹងត្រូវរក្សាសមត្ថភាពនុយក្លេអ៊ែរដែលមានស្រាប់របស់ខ្លួនបន្តទៀត។សហភាពអឺរ៉ុប ឬ EU កាលពីខែមីនា បានអនុម័តច្បាប់មួយ ដើម្បីបញ្ចប់ការលក់រថយន្តថ្មីដែលបញ្ចេញ C02 នៅឆ្នាំ២០៣៥។ ដើម្បីសម្រេចគោលដៅនោះ អគ្គិសនីគឺត្រូវការជាចាំបាច់ ដើម្បីផ្ដល់ថាមពលដល់ទាំងរថយន្តអគ្គិសនី (EV) និងរោងចក្រផលិតថាមពលថ្ម ដែលក្រុមហ៊ុនផលិតរថយន្តត្រូវការដើម្បីធ្វើការផលិត។ ការផលិតឥន្ធនៈអាកាសចរណ៍សំយោគក៏ពឹងផ្អែកខ្លាំងលើថាមពលផងដែរ។របាយការណ៍អាកាសធាតុ និងថាមពលរបស់ប្រតិបត្តិករបណ្តាញអគ្គិសនី (RTE) បានឲ្យដឹងថា ដោយសារចំណុចនេះ ការប្រើប្រាស់អគ្គិសនីទំនងជាកើនឡើងជិត ១០តេរ៉ាវ៉ាត់ម៉ោង (TWh) ជាមធ្យម ក្នុងមួយឆ្នាំ នាទសវត្សរ៍ក្រោយ ដល់ចន្លោះពី ៥៨០ ទៅ ៦៤០TWh ក្នុងឆ្នាំ២០៣៥។តម្រូវការនេះ បានស្ថិតនៅក្រោមកម្រិតមុនការរីករាលដាលនៃជំងឺរាតត្បាត ហើយមានតែពីឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលរបាយការណ៍ព្យាករថា កំណើនតម្រូវការ នឹងត្រូវគ្នាទៅនឹងកម្រិតដែលបានជួបប្រទះចុងក្រោយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលកងនាវាផ្ទុកថាមពលនុយក្លេអ៊ែរថ្មី ត្រូវបានសាងឡើង ដើម្បីទប់ទល់ស្ថានការណ៍។ថាមពលនុយក្លេអ៊ែរជាធម្មតា បានផ្គត់ផ្គង់ប្រហែល ៧០ភាគរយ នៃការផ្គត់ផ្គង់របស់ប្រទេសបារាំង ហើយនឹងនៅតែរក្សាទុកបន្តទៀត ប៉ុន្តែការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក៏នឹងកើនឡើងផងដែរ។ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យថ្មីនៅលើគោក ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើកំណើនដែលអាចកកើតឡើងវិញរហូតដល់ឆ្នាំ២០៣០។ ថាមពលខ្យល់នៅឆ្នេរសមុទ្រត្រូវបានគេរំពឹងថា នឹងល្អជាង ក្នុងនាមជាប្រភពនៃកំណើននាំមុខគេ ក្នុងចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥៕

សម្ដេចតេជោ៖ ជនណាមានបំណងបំផ្លាញសន្ដិភាពរបស់កម្ពុជាមិនត្រូវអត់ឱនឱ្យជាដាច់ខាត

2023/06/08 05:55:26 pm        188
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តមាន​ប្រសាសន៍​សង្គត់ធ្ងន់ថា នឹងមិនអត់ឱនឱ្យដាច់ខាតចំពោះក្រុមជនអាក្រក់​ដែលមានបំណងបំផ្លាញ សន្ដិភាពរបស់កម្ពុជា ខណៈប្រទេសកម្ពុជាទម្រាំទទួលបានសុខសន្ដិភាពពេញលេញដូចសព្វ សម្ដេចតេជោ បានយកសាច់ស្រស់ ឈាមស្រស់ទៅប្ដូរពីរបបប្រល័យពូជសាសន៍ និងខិតខំកសាងប្រទេសពីសូន្យមកវិញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រសហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករកម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជាឱ្យបាន ពីព្រោះមានបើរក្សាសន្ដិភាពប្រទេសកម្ពុជាគឺនឹងមានការអភិវឌ្ឍបន្តទៀតលើគ្រប់វិស័យ ខណៈដែល​ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមានទាំងការ​អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធថ្មីៗ ទំនើប និងកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់​ឆ្នាំផងដែរ។ សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិច្បាស់លាស់ ដូចជានយោបាយ ឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់​សព្វថ្ងៃ និងបានអនុវត្តយុទ្ធសាស្រ្ដចតុកោណដោយជោគជ័យបានបង្កើតការងារ និងសេដ្ឋកិច្ចជាតិ នាំកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុតដូចសព្វថ្ងៃនេះ៕ អត្ថបទ វ៉ន ដារ៉ា

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បដិសេធការចោទប្រកាន់ ការញុះញង់ក្នុងឃាតកម្មលើមេធាវីម្នាក់

2023/06/08 05:44:17 pm        104
ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃពុធ បានបដិសេធនៅក្នុងទីក្រុង Lahore ពីការជាប់ពាក់ព័ន្ធតាមការចោទប្រកាន់លើលោក បន្ទាប់ពីនគរបាលបានកំណត់ជាផ្លូវការក្នុងការជាប់ពាក់ព័ន្ធជាមួយឃាកម្មដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើមេធាវីម្នាក់ ដែលកំពុងស្វែងរកការចោទប្រកាន់ពីបទញុះញង់មកលើរូបលោក។ នគរបាលបានចុះបញ្ជី ការញុះញុងចំពោះករណីឃាតកម្ម លើអតីតវីរបុរសកីឡាគ្រីឃីត លោក Khan មានអាយុ៧០ឆ្នាំ ដែលប្រឈមបទចោទប្រកាន់រាប់សិបករណី ចាប់តាំងពីការបណ្តេញលោកចេញនៅក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅក្នុងសភា កាលពីខែមេសា ឆ្នាំមុន។ លោក Abdur Razaq ជាមេធាវីដែលត្រូវបានធ្វើឃាត បានដាក់បណ្តឹងនៅតុលាការ ស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងលោកKhan សម្រាប់ការរំលាយរដ្ឋាភិបាលរបស់លោក បន្ទាប់ពីញ្ញាតិដកសេចក្តីទុកចិត្ត។នគរបាលនិយាយថា លោក Razaq កំពុងធ្វើដំណើរទៅកាន់តុលាការ កាលពីថ្ងៃអង្គារ ពេលនោះខ្មាន់កាំភ្លើងជិះម៉ូតូមួយគ្រឿង បានបាញ់សម្លាប់លោក។ យោងតាមរបាយការណ៍របស់នគរបាលដែលត្រូវបានគេដាក់បណ្តឹង និងបានឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កូនប្រុសរបស់លោក Razaq លោក Siraj Ahmad ដែលជាមេធាវីដែរនោះ បានប្រាប់នគរបាលថា ឪពុករបស់លោកត្រូវបានសម្លាប់ដោយមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយមានការញុះញុងពីអតីតនាយករដ្ឋមន្ត្រី។ គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើមានការជាប់ពាក់ព័ន្ធដែរឬទេរវាងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ និងលោក Khan។ កាលពីសប្តាហ៍មុន លោក Khan ត្រូវបានដោះលែងឲ្យនៅក្រៅឃុំលើបទចោទប្រកាន់ភេរវកម្ម ពីការញុះញុងឲ្យមានអំបើហិង្សាប្រឆាំងយោធា ដោយក្រុមអ្នកគាំទ្រដែលធ្វើការតវ៉ា បន្ទាប់ពីលោក ត្រូវបានចាប់ឃ្លួន និងឃុំខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ក្នុងបណ្តឹងអំពើពុករលួយ៕

ការចាកចេញរបស់រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក ទំនងនាំឲ្យមានការលាលែងពីតំណែងថែមទៀត

2023/06/08 05:09:16 pm        128
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត អាចនឹងធ្វើតាមរដ្ឋមន្ត្រីការបរទេស ក្នុងការលាលែងពីតំណែង ដើម្បីទៅឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ខណៈការប្រកួតប្រជែងស្នងតំណែងលោក ចាប់ផ្ដើមធ្វើឲ្យទំហំរដ្ឋាភិបាលកាន់តែតូច។ រដ្ឋមន្ត្រីការបរទេស លោក Marcelo Ebrard ដែលជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលដែលមានសិទ្ធិខ្ពស់ជាងគេ ក្នុងការបានធ្វើជាមេដឹកនាំបន្ទាប់របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយ ដើម្បីយកពេលវេលាទៅផ្តោតលើយុទ្ធនាការរបស់លោក ដើម្បីក្លាយជាបេក្ខជន សម្រាប់គណបក្សចលនាសង្គ្រោះជាតិឆ្វេងនិយម (MORENA) ដែលកំពុងកាន់អំណាច។សេចក្ដីប្រកាសរបស់លោក Ebrard បានធ្វើឡើងបន្ទាប់ពីមានការជជែកតវ៉ាជាច្រើនខែដែលថា បុគ្គលដែលមានបំណងចង់ឈរឈ្មោះជាប្រធានាធិបតីរបស់គណបក្ស MORENA គួរតែលាលែងពីតួនាទី ដើម្បីធានាឲ្យមាននូវសមរភូមិប្រកួតប្រជែងស្មើភាពគ្នា សម្រាប់ការប្រជែងស្នងតំណែងលោក Lopez Obrador ដែលនឹងបញ្ចប់អាណត្តិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។វាហាក់បីដូចជាលោក Ebrard កំពុងទទួលបានជ័យជម្នះពីការជជែកដេញដោលនោះ ហើយជំនួយការជាច្រើនរូបរបស់ប្រធានាធិបតី មើលទៅទំនងជាត្រៀមដើរតាមលោករដ្ឋមន្ត្រីការបរទេសរូបនេះ ក្នុងឆាប់ៗ ដោយប្រភពពីរដ្ឋាភិបាលចចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Adan Augusto Lopez ក៏គ្រោងនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយដែរ ដើម្បីផ្តោតលើការប្រឹងប្រែងដណ្ដើមតំណែងប្រធានាធិបតី។គណបក្សនេះគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការមួយ នៅថ្ងៃអាទិត្យ ដើម្បីកំណត់ច្បាប់ការប្រកួតប្រជែងផ្ទៃក្នុង។ ប្រធានគណបក្ស MORENA លោក Mario Delgado បាននិយាយបន្ទាប់ពីការប្រកាសរបស់លោក Ebrard ថា ចុងក្រោយ បេក្ខជនប្រជែងតំណែងប្រធានាធិបតី នឹងត្រូវចុះចេញពីតួនាទី ដើម្បីធានាថា ការប្រកួតប្រជែងមានភាពយុត្តិធម៌៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីទួរគីចុះហត្ថលេខាលើច្បាប់ផ្តល់ការលើកលែងទោសតាមលក្ខខណ្ឌដល់សមាជិក PKK រាប់ពាន់នាក់
08/19/2026 04:08 PM
គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
08/19/2026 04:08 PM
UN៖ ការផ្ទុះនៅសាលារៀនអាហ្វហ្គានីស្ថានបានបណ្តាលឲ្យកុមារយ៉ាងតិច ៤២នាក់ រងរបួស
08/19/2026 04:08 PM
លោក Trump បានបង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
08/19/2026 03:08 PM
អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
08/19/2026 03:08 PM
ស៊ីរីប្តេជ្ញាបង្កើនតម្លាភាពលើបញ្ហានុយក្លេអ៊ែរ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខ IAEA
08/19/2026 03:08 PM
អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់ នៅហ្កាហ្សា បន្ទាប់ពីលោក KUSHNER ជួបពិភាក្សាជាមួយលោក NETANYAHU
08/19/2026 03:08 PM
កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ
08/19/2026 03:08 PM
ក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារគ្នានៅយេម៉ែន ខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរឡើង
08/19/2026 03:08 PM
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និង​រៀបចំ​មន្ទីរ​ពិសោធន៍​សុខភាពសត្វ
08/19/2026 03:08 PM