ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករ-កម្មការិនី ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នាថ្ងៃទី២៣ខែកក្កដាខាងមុខ

2023/06/08 05:02:06 pm        252
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់កុំភ្លេច នូវ​កាតព្វកិច្ច​របស់ខ្លួនប្រាំឆ្នាំម្តង ដោយសូមទៅចូលរួមបោះឆ្នោតសកល​អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ​សរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈរដូវកាលបោះឆ្នោតកាន់ តែខិតជិតមកដល់ហើយ ដូច្នេះបងប្អូនកម្មករ-កម្មការិនីទាំងអស់​កុំភ្លេចទៅចូលរួមបោះឆ្នោត ហើយក៏កុំភ្លេចបោះជូនដល់គណបក្ស​ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា​ទេវតា និងលេខរៀងទី១៨ផងដែរ។នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់​បងប្អូន​កម្មករ-កម្មការិនីផងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលនាំ​ឲ្យប្រទេសមាន សខុសន្តិភាព និងការអភិវឌ្ឍ ហើយគណបក្សនេះក៏ជាគណបក្សតែមួយគតដែល​មានលទ្ធភាពការពារនូវ សុខសន្តិភាពជូនជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបផងដែរ។សម្តេច ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនគ្រាន់តែសន្យាចោលនោះទេ ​ពោលគឺធ្វើអ្វីគ្រប់យ៉ាងមានចក្ខុវិស័យវែងឆ្ងាយ និងជាក់លាក់​ប្រាកដប្រជាបំផុតជាពិសេស ​គឺការបង្កើតរោងចក្រសហគ្រាស់ ​បន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងស្វះស្វែងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋជាដើម៕អត្ថបទ បាន ចក់

លោក Pence វាយប្រហារអតីតចៅហ្វាយនាយ ក្នុងយុទ្ធនាការប្រជែងសម្រាប់តំណែងសេតវិមាន ឆ្នាំ២០២៤

2023/06/08 05:01:56 pm        132
អាមេរិក៖ អតីតអនុប្រធានាធិនាធិបតីលោក Mike Pence ដែលធ្វើការយ៉ាងស្មោះត្រង់ជាមួយលោក Donald Trump រយៈពេល ៤ឆ្នាំ កាលពីថ្ងៃពុធ បានរិះគន់អតីតចៅហ្វាយនាយរបស់ខ្លួនយ៉ាងចាស់ដៃពីបទវាយប្រហារកាលពីឆ្នាំ២០២១ លើវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក ខណៈដែលរូបលោកបានចាប់ផ្ដើមបើកយុទ្ធនាការ ដើម្បីប្រជែងតំណែងប្រធានាធិបតី ឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋ។ លោក Pence បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត រហូតមកដល់បច្ចុប្បន្ននេះ ចំពោះតួនាទីរបស់លោក Trump ក្នុងការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅពេលដែលអ្នកគាំទ្រប្រធានាធិបតី នាពេលនោះ បានសម្រុកចូលសភាសហរដ្ឋអាមេរិក ដើម្បីព្យាយាមបញ្ឈប់សមាជិកសភាកុំឲ្យបញ្ជាក់ពីជ័យជម្នះពីការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden។ក្នុងសុន្ទរកថា នៅឯរដ្ឋ Iowa ដែលចាប់ផ្តើមការប្រជែង ដើម្បីទទួលបានការតែងតាំងរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំក្រោយ លោក Pence បាននិយាយថា៖ «ខ្ញុំជឿថា បុគ្គលណាម្នាក់ ដែលយកខ្លួនឯងធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះមិនសមបានធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ ហើយបុគ្គលណាម្នាក់ ដែលស្នើនរណាម្នាក់ឲ្យធ្វើខ្លួនធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះក៏មិនគួរបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតដែរ»។នេះគឺជាការវាយប្រហារមិនធម្មតាមួយរបស់លោក Pence ដែលមិនត្រឹមតែព្រោះរូបលោកភាគច្រើន បានព្យាយាមបញ្ចៀសការវាយប្រហារដោយត្រង់សំដៅលោក Trump រហូតមកដល់ពេលនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នោះ កម្រត្រូវបានលើកឡើងយកមកនិយាយដោយបុគ្គលផ្សេងទៀតដែលប្រាថ្នាក្លាយជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។លោក Pence ដែលឈានដល់វ័យ ៦៤ឆ្នាំ កាលពីថ្ងៃពុធ បានចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមតំណែងដ៏ចង្អៀត ដែលបច្ចុប្បន្នជាការប្រណាំងប្រជែងរបស់បុគ្គលពីរនាក់ រវាងអ្នកនាំមុខលោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis។ អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ក៏បានប្រកាសបេក្ខភាពក្នុងសប្តាហ៍នេះផងដែរ ដោយបង្កើនទំហំក្ដីសង្ឃឹម ក្នុងការបានតំណែងនៅសេតវិមានរបស់គណបក្សសាធារណរដ្ឋឡើងទ្វេដង៕

ក្រុមវេជ្ជបណ្ឌិតនិយាយថា ការវះកាត់របស់សម្តេចប៉ាប ទទួលបានជោគជ័យ

2023/06/08 04:59:41 pm        98
ក្រុមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Gemelli ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា សម្តេចប៉ាប ហ្វ្រង់ស៊ីស កំពុងទទួលបានព្រះរាជសុខភាពល្អប្រសើរបន្ទាប់ពីការវះកាត់រយៈពេល៣ម៉ោងដើម្បីព្យាបាលរោគក្លន។ ប្រធានវេជ្ជបណ្ឌិតវះកាត់លោក Sergio Alfieri បានចាត់ទុកការវះកាត់នេះថាជាភាពជោគជ័យ និងបាននិយាយថា សម្តេចប៉ាបនឹងពុំមានការដាក់កម្រិតលើការធ្វើដំណើររបស់ព្រះអង្គ ដែលមានផែនការសម្រាប់រដូវក្តៅនេះ និងសកម្មភាពនានា បន្ទាប់ពីព្រះអង្គជាសះស្បើយ។ លោកវេជ្ជបណ្ឌិត Alfieri បានប្រាប់អ្នកសារព័ត៌មានថាគ្មានជំងឺឬរោគផ្សេងៗត្រូវបានរកឃើញអំឡុងការវះកាត់នោះទេ ហើយព្រះអង្គត្រូវបានគេរំពឹងថា នឹងសម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេល៥ទៅ៧ថ្ងៃ។ ប៉ុន្តែព្រះអង្គបានប្រុងប្រយ័ត្ន ខណៈមានស្ថានភាពរឹងមាំ ដែលសម្តេចប៉ាបមានវ័យចំណាស់ ហើយថ្មីៗនេះប្រឈមជំងឺរលាកទងសួត ដែលចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាមុនទាក់ទងទៅនឹងពេលវេលានៃការស្នាក់នៅមន្ទីពេទ្យរបស់ព្រះអង្គ។ សម្តេចប៉ាបហ្រ្វង់ស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបន្ទាប់ពីបានជួបប្រាស្រ័យជាមួយបរិស័ទរបស់ព្រះអង្គនៅទីលាន St. Peter’s ប្រចាំសប្តាហ៍កាលពីព្រឹកថ្ងៃពុធ។នេះជាការចូលសម្រាកព្យាបាលនៅមន្ទីពេទ្យលើកទី៣ សម្រាប់សម្តេចប៉ាបហ្វ្រង់ស៊ីស ចាប់តាំងពីត្រូវបានជ្រើសរើសដ៏សំខាន់នូវជនជាតិអាហ្សង់ទីន ក្នុងឆ្នាំ២០១៣ ដើម្បីក្លាយជាសម្តេចប៉ាបអាមេរិកឡាទីនលើកដំបូង។ បុរីវ៉ាទីកង់បាននិយាយថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម ៨៦ ព្រះវស្សា បានបង្ហាញព្រះរាជសុខភាពដ៏ល្អប្រសើរកាលពីព្រឹកថ្ងៃពុធ៕

នាយករដ្ឋមន្ត្រីអង់គ្លេស Sunak ព្យាយាមរឹតចំណងសេដ្ឋកិច្ចកាន់តែរឹងមាំ ជាមួយអាមេរិកអំឡុងទស្សនកិច្ចនៅវ៉ាស៊ីនតោន

2023/06/08 04:52:06 pm        113
អង់គ្លេស៖ ចក្រភពអង់គ្លេសចង់ដាក់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅលើគន្លងតែមួយ ខណៈប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំង២ នឹងជួយប្រទេសទាំង២ប្រឆាំងនឹងការគំរាមកំហែងជាសកល ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងប្រាប់លោកប្រធានាធិបតីអាមេរិក Joe Biden នៅសប្ដាហ៍នេះ ។  ក្រោយការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសកំពុងស្វែងរកការតភ្ជាប់ខ្លួនឯងបន្ថែមទៀត ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយទប់ទល់នឹងការបង្កហេតុដល់ពិភពលោកបន្ថែមទៀត ដោយសារការកើនឡើងឥទ្ធិពលរបស់ចិន សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។សារព័ត៌មាន Reuters  បានរាយការណ៍ថា លោក Sunak នឹងជួបលោក Biden ក្រុមមេដឹកនាំធុរកិច្ចនិងសមាជិកសភាអាមេរិកនៅសប្ដាហ៍នេះ បន្ទាប់ពីបានជួបជាមួយប្រធានសភាអាមេរិកលោក McCarthyដោយលើកឡើងថាទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំង២ មានន័យថា ប្រទេសទាំង២ បានអនុវត្តន៍កាន់តែប្រសើរលើវិធានការទប់ទល់ការប្រឈមថ្មីៗជាមួយគ្នា ។ លោក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។លោក Sunak បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដូចគ្នានឹងការធ្វើអន្តរប្រតិបត្តិការរវាងយោធារបស់យើងបានផ្តល់ឲ្យយើងនូវផលប្រយោជន៍ពីសមរភូមិលើសត្រូវរបស់យើង អន្តរប្រតិបត្តិការសេដ្ឋកិច្ចកាន់តែល្អប្រសើរ នឹងផ្តល់ឲ្យយើងនូវលទ្ធផលដ៏សំខាន់មួយនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ក្រោយទាហានអ៊ីស្រាអែលវាយឆ្មក់ចូលទីក្រុង Ramallah របស់ប៉ាឡេស្ទីន

2023/06/08 04:49:08 pm        113
អ៊ីស្រាអែល៖ ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ដ៏កម្រចូលក្នុងទីក្រុង Ramallahរបស់ជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាអ្វីដែលខាងយោធាបាននិយាយថាជាប្រតិបត្តិការមួយក្នុងការកម្ទេចចោលផ្ទះសម្បែងរបស់ពួកសកម្មប្រយុទ្ធ។ ភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្បួនយោធាដ៏ធំមួយបានទៅដល់ទីក្រុង Ramallah ជាកន្លែងដែលរដ្ឋាភិបាលប៉ាឡេស្ទីន កំពុងដឹកនាំការប្រមូលផ្ដុំជនជាតិប៉ាឡេស្ទីន រាប់រយនាក់ក្នុងតំបន់នោះ។សាក្សីឃើញហេតុការណ៍ បាននិយាយថា យុវជនប៉ាឡេស្ទីនមួយចំនួន បានគប់ដុំថ្មទៅលើកងកម្លាំងអ៊ីស្រាអែល ដែលបានបាញ់គ្រាប់កាំភ្លើងគ្រាប់ពិត គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនេះ ។ ធុងសំរាមនានា ត្រូវបានដុតដើម្បីបិទផ្លូវ ខណៈស៊ីរ៉ែនរថយន្តគិលានសង្រ្គោះបានបន្លឺឡើង។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស រួមទាំងមនុស្ស៣នាក់រងបួសដោយសារគ្រាប់កាំភ្លើង។ ទាហានអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Ramallah ដើម្បីកម្ទេចចោលជម្រករបស់ក្រុមភេរករ ដែលបានវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុង Jerusalem កាលពីខែវិច្ឆិកាឆ្នាំមុន ។ ការបំផ្ទុះផ្ទួនគ្នា២លើក ដែលបានសម្លាប់មនុស្ស២នាក់ រួមទាំងយុវជនអ៊ីស្រាអែលសញ្ជាតិកាណាដាម្នាក់ និង បណ្ដាលឲ្យមនុស្ស១៤នាក់ រងរបួស ជាអ្វីដែលនគរបាលបាននិយាយថា ជាការបំផ្ទុះគ្រាប់បែកកែច្នៃ ដែលបាន បំផ្ទុះនៅចំណតរថយន្តក្រុងជិតច្រកចេញទីក្រុងនេះ និងនៅចំណុចផ្លូវបំបែកទៅកាន់តំបន់សាងសង់ទីលំនៅមួយរបស់អ៊ីស្រាអែល ៕

អភិបាលក្រុងញ៉ូវយ៉ក៖ គុណភាពខ្យល់ដ៏អាក្រក់បំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ

2023/06/08 04:44:50 pm        117
អាមេរិក៖ កាលពីថ្ងៃពុធ លោក Eric Adams អភិបាលក្រុងញ៉ូវយ៉ក បានជំរុញឲ្យពលរដ្ឋក្រុងញ៉ូវយ៉កស្នាក់នៅក្នុងលំនៅឋាន ដើម្បីជៀសវាងពីការដកដង្ហើមស្រូបខ្យល់ដ៏គ្រោះថ្នាក់ ខណៈផ្សែងហុយមកពីចំហេះព្រៃចេញពីប្រទេសកាណាដា កំពុងរសាត់ទៅភាគខាងត្បូង ដែលគ្របដណ្តប់លើទីក្រុងនានាទៅដោយផ្សែងអ័ព្ទដ៏ក្រាស់។ +លោក Adams និយាយថា នៅម៉ោង៥ល្ងាចម៉ោងក្នុងតំបន់ សន្ទស្សន៍គុណភាពខ្យល់បានឈានដល់អំណាន៤៨៤។ វាជាលក្ខខណ្ឌមួយដ៏គ្រោះថ្នាក់ ដែលយើងកំពុងប្រឈមមុខ នៅពេលដែលកម្រិតនៃការព្រួយបារម្ភសុខភាព ដែលកំពុងប្រកាសអាសន្នយ៉ាងច្បាស់សម្រាប់ពលរដ្ឋទីក្រុងញ៉ូវយ៉ក។ នេះគឺជាសន្ទស្សន៍កម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់ឃើញ ចាប់តាំងពីរយៈពេល៦០ឆ្នាំមកនេះ។ នៅក្នុងតំបន់មួយចំនួន សន្ទស្សន៍គុណភាពខ្យល់ ដែលបានវាស់ស្ទង់ការបំពុលបរិយាកាសដ៍ធំ រួមទាំងបញ្ហាដោយឡែកដែលត្រូវបានបង្កើតឡើងដោយចំហេះព្រៃ ដែលមានអំណានលើសពី៤០០ ដោយយោងតាមទិន្នន័យសន្ទស្សន៍គុណភាពខ្យល់ Airnow បានកំណត់ថា អំណាន១០០ ជាសន្ទស្សន៍គ្មានផាសុខភាព ហើយអំណាន៣០០ ជាកម្រិតដ៏គ្រោះថ្នាក់។ ផ្សែងដែលកំពុងរសាត់អណ្តែតលើព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកពីប្រទេសកាណាដា ជាកន្លែងដែលចំហេះព្រៃរាប់រយកន្លែងបានឆេះរាលដាល៣.8លានហិកតា និងបានបង្ខំឲ្យពលរដ្ឋ១២០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាដែលខុសប្លែកពីធម្មតា។ផ្សែងពីចំហេះព្រៃ បានរួមចំណែកក្នុងអត្រាខ្ពស់បំផុតនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួក្បាល ដែលបង្កើនការចូលសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺហឺត និងលក្ខខណ្ឌជំងឺផ្លូវដង្ហើមផ្សេងៗ និងក្រហាយភ្នែក រមាសស្បែក កន្ទួល ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តចុះជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

2023/06/08 02:26:19 pm        282
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បន្តសួរសុខទុក្ខដល់កម្មករកម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេសកម្មការិនីមានផ្ទៃពោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានចងការ ចងក្រង ជាកាតព្វកិច្ចតែម្ដង សម្រាប់ការមើលសុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ ខណៈវិស័យនេះមានរហូតទៅដល់ ៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៩ វេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាលបានធ្វើជាលើកដំបូង។ ពេលនោះសម្ដេចតេជោ បានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីបានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមប្រឆាំងទាំងនោះហើយគឺជាសត្រូវរបស់កម្មករកម្មការិនី។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បទចម្រៀងដែលសម្ដេចតេជោតែងនិពន្ធទាំងអស់ នរណាក៏ដោយដែលបានច្រៀងពីដើម គឺមិនមែនជាម្ចាស់កម្មសិទ្ធិនៃចម្រៀងនោះទេ ខណៈសម្ដេចតេជោបានតែងបទចម្រៀងជាច្រើនបទក្នុងនោះដូចជា៖ បទចម្រៀងទុក្ខស្រីប្ដីព្រាត់ជាដើម អ្នកចម្រៀងទាំងអស់អាចច្រៀងបានគ្រប់គ្នា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកាត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។ ការផ្ដល់ជូនបន្ថែមនេះក្រោយសម្ដេចតេជោ ទទួលដំណឹងពីការស្នើសុំរបស់ស្រ្ដីមានពិការភាពម្នាក់ នៅខេត្តកំពង់ស្ពឺ តាមរយៈការសម្ភាសន៍ជាមួយទូរទស្សន៍ BTV។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីជាការយកចិត្តទុកដាក់ដល់មាតា និងទារកបន្ថែម ចាប់ពីខែ សីហា ឆ្នាំ២០២៣នេះទៅរាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់​ដល់កម្មការិនី មានផ្ទៃពោះដូចជាមុនឆ្លងទន្លេត្រូវឧបត្ថម្ភ ៤ ដង ក្នុងពេលទៅពិនិត្យផ្ទៃពោះដោយទទួលបានប្រាក់បន្ថែមក្នុង១ដង ៨ ម៉ឺនរៀល។ បន្តទទួលប្រាក់ឧបត្ថម្ភបន្ថែមពេលឆ្លងទន្លេ ៤០ ម៉ឺនរៀល។ បន្ទាប់ទៅទៀតត្រូវទទួលបានការឧបត្ថម្ភ ១០ ដងទៀតរហូតកូនមានអាយុ ២ ឆ្នាំ ក្នុងនោះចំនួនឧបត្ថម្ភក្នុង ១ដង៨ម៉ឺនរៀល។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃ១ ខែមករា ១៩៧៨ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជាង ១៤៩ ពាន់លានរៀល ដល់កម្មការិនីមានផ្ទៃពោះជាង ៣ សែននាក់ ដោយសម្រាលកូនជាង ៣ សែននាក់ ខណៈនៅថ្ងៃទី៧ ខែមិថុនានេះ មានកម្មការិនីចំនួន ២០២ នាក់ បានសម្រាលកូន ក្នុងនោះទទួលបានកូនចំនួន ២០៥ នាក់ ដោយក្នុងនោះក៏មានកូនភ្លោះផងដែរ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។ ហើយប្រសិនបើមានវិវាទណាមួយកើតឡើង ត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាច ខ្វះមួយណាបានឡើយ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ សម្ដេចនឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មប្រទេសអារ៉ាប់អេមីរ៉េត(អារ៉ាប់រួម)។ សម្ដេចនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ-កម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា ជនណាក៏ដោយដែលមានបំណងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមិនត្រូវអត់ឱនឱ្យជាដាច់ខាត។សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តផ្សេងៗ។ សម្ដេចតេជោណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ហើយព្រះមហាក្សត្រកោះប្រជុំសភា ពេលនោះរាជរដ្ឋាភិបាលថ្មីគឺត្រូវបានបង្កើតអាណត្តិរាជរដ្ឋាភិបាលខ្លួន។

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

2023/06/08 02:16:16 pm        258
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដង រួចមក ហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក រ កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួប សំណេះសំណាល នឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ ចំនួន៣, ផលិតផលធ្វើ ដំណើរ និង កាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាស តាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ និយោ ជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន ២០ មានកម្មករនិយោជិត សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ អភិវឌ្ឍ រោងចក្រ សហ គ្រាស ច្រើន៕

សម្តេចតេជោ៖ ចិនមិនត្រឹមតែគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ គោរពទាំងការសម្រេចចិត្តកម្ពុជាផងដែរ

2023/06/07 07:18:42 pm        203
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន មិនត្រឹមតែគោរពនូវ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគោរពនូវការសម្រេចចិត្តនានារាប់ទាំង គម្រោងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ មិនដូចប្រទេសខ្លះ ចង់ផ្តល់ជំនួយឲ្យកម្ពុជាតែបែជាមកបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះទៅវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា ចិនតែងតែ​គោរពនូវការសំណូមពររបស់កម្ពុជាជានិច្ច ​ខណៈកម្ពុជា​មានសំណើរអ្វីមួយចិនពុំដែលប្រកែក និងបញ្ជាដល់កម្ពុជា នោះទេ ជាក់ស្តែងដូចបាន​ឃើញមកហើយរាល់សមិទ្ធផល​ដែលចិនបាន​ជួយដល់​កម្ពុជា គឺធ្វើទៅតាមការសម្រេចចិត្តរបស់កម្ពុជាទាំងអស់។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការ​ដែលសម្តេច​ស្វះស្វែង​រក​ជំនួយ ​​គឺមិនមែនមក​បង្ហើយ​ផ្ទះ​បាយ​របស់​សម្តេចនោះទេ គឺយក​មកស្ថាបនាហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជាស្ពាន ​និងផ្លូវថ្នល់ ជូនដល់​បងប្អូនប្រជាពលរដ្ឋ​ជនរួមជាតិគ្រប់ៗគ្នា​សម្រាប់​ប្រើប្រាស់តែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

មនុស្ស ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅពិធីបញ្ចប់ការសិក្សាវិទ្យាល័យរដ្ឋ Virginia

2023/06/07 06:24:22 pm        103
អាមេរិក៖ ក្រុមនគរបាលនិយាយថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី ៤ដើម បានបាញ់សម្លាប់មនុស្ស ២នាក់ និងធ្វើឲ្យរងរបួសមនុស្ស ៥នាក់ផ្សេងទៀត ពេលរូបគេបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្រៅពិធីបញ្ចប់ការសិក្សាវិទ្យាល័យ ស្ថិតនៅក្នុងទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ។  រូបភាពវីដេអូឃ្លីបពីសាក្សី ឃើញលទ្ធផលភ្លាមៗពីឧបទ្ទេវហេតុបាញ់ប្រហារនេះ ក្នុងនោះទីកន្លែងកើតហេតុ ត្រូវបានបិទ ហើយនិងមានវត្តមានដ៏ច្រើនរបស់ក្រុមមន្រ្តីនគរបាល  ក្រុមនគរបាល និយាយថា ពួកគេបានចាប់ខ្លួនជនស្ស័យម្នាក់ គឺជាបុរសវ័យ ១៩ឆ្នាំ ដែលស្គាល់មនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះ ហើយនិងបានបាញ់សំដៅលើជនរងគ្រោះ ពេលដែលហ្វូងមនុស្សទើបចេញពីពិធីចែកសញ្ញាប័ត្រវិទ្យាល័យ Huguenot ។  គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានស៊ាំខ្លាំងទៅហើយនឹងករណីបាញ់បោះសេរីទ្រង់ទ្រាយធំនៅតាមទីសាធារណៈ ដូចជាតាមសាលារៀន ផ្សារទំនើប និងតាមព្រះវិហារ ។  យោងតាមឯកសារអំពើហិង្សាអាវុធ Gun Violence Archive បានឲ្យដឹងថា ករណីបាញ់ប្រហារទ្រង់ទ្រាយធំនេះ គឺជាករណីបាញ់ប្រហារលើកទី ២៧៩នៅសហរដ្ឋអាមេរិក អំឡុងរយៈពេល១៥៧ថ្ងៃដំបូងក្នុងឆ្នាំ ២០២៣នេះ ពោលគឺមនុស្ស ៤នាក់ ឬច្រើនជាងនេះ រងការបាញ់ប្រហារ ឬត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុមួយលើក ដែលនេះពុំរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ
08/19/2026 04:08 PM
កម្ពុជា និង ADB បង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព
08/19/2026 04:08 PM
លោក AOUN៖ លីបង់ប្តេជ្ញាបន្តការចរចាជាមួយអ៊ីស្រាអែល ខណៈកិច្ចព្រមព្រៀងក្របខណ្ឌប្រឈមនឹង ការលំបាក
08/19/2026 04:08 PM
ក្រសួងមុខងារសាធារណៈ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ ដែលជាគោលដៅទី២២
08/19/2026 04:08 PM
ក្រុមហាម៉ាសចោទលោក Netanyahu ថា បានធ្វើឱ្យខូចកិច្ចព្រមព្រៀងបទ​ឈប់បាញ់ ក្រោយ​វាយប្រហារ​តំបន់ហ្កាហ្សា
08/19/2026 04:08 PM
ប្រធានាធិបតីទួរគីចុះហត្ថលេខាលើច្បាប់ផ្តល់ការលើកលែងទោសតាមលក្ខខណ្ឌដល់សមាជិក PKK រាប់ពាន់នាក់
08/19/2026 04:08 PM
គណៈកម្មការទី១ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីរិះរកយន្តការរួមធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដើម្បីផលប្រយោជន៍ប្រជាជន
08/19/2026 04:08 PM
UN៖ ការផ្ទុះនៅសាលារៀនអាហ្វហ្គានីស្ថានបានបណ្តាលឲ្យកុមារយ៉ាងតិច ៤២នាក់ រងរបួស
08/19/2026 04:08 PM
លោក Trump បានបង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក
08/19/2026 03:08 PM
អាមេរិករិះគន់ការបង្កើនភាពតានតឹងដោយមិនចាំបាច់ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើប្រទេសស៊ីរី
08/19/2026 03:08 PM