ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចស្វែងរក និងការពារសន្ដិភាព

2023/06/04 07:10:58 pm        200
កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា អ្នកដែលមានសមត្ថភាព និងការពារសន្ដិភាពបាន គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ គឺឱ្យតែអ្នកដឹកនាំចេញពីគណបក្សប្រជាជនគឺមានលទ្ធភាពការពារសន្ដិភាពឱ្យប្រទេសកម្ពុជាបានទាំងអស់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន៦ពាន់នាក់​នៅរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿង​បោះឆ្នោត​មួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុង​ប្រទេសកម្ពុជា​ទាំងមូល។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដីដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើត​ជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្តិភាព ដើម្បីឱកាសការងារនិងការអភិវឌ្ឍ

2023/06/04 07:06:39 pm        236
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវដល់កម្មករ កម្មការិនី និយោជិតទាំងអស់ ខិតខំរួបរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីបង្កើតឱកាសការងារ និងការអភិវឌ្ឍទៅមុខទៀត ខណៈប្រទេសកម្ពុជាមានប្រវត្តបែកបាក់ និងមានការលំបាកខ្លាំងណាស់ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ​ គឺត្រូវបានខិតខំ និងលះបង់សាច់ស្រស់ ឈាមស្រស់ជាច្រើន។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន ៦ពាន់នាក់នៅរោងចក្រ សហគ្រាសនានា​ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា គឺជាការរក្សា​បាននូវអ្វីៗគ្រប់បែបយ៉ាងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ​ ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍអ្វីឡើយ។សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈកម្មករនិយោជិតទាំងអស់ ទៅដល់ឪពុកម្ដាយ អ្នកអាណាព្យាបាលកម្មករនិយោជិតទាំងអស់ដែលតែងតែគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈដែលឪពុកម្ដាយ ​និងអ្នកអាណាព្យាបាលមួយចំនួនរបស់កម្មករនិយោជិតនេះហើយ ក៏ជាអ្នកដែលជួយស្វែងរកសន្ដិភាពសម្រាប់ប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

OPEC បានពិភាក្សាលើការកាត់បន្ថយការផលិតប្រេងក្នុងចុងសប្តាហ៍នេះ

2023/06/04 06:51:42 pm        110
អូទ្រីស៖ អង្គការក្រុមប្រទេសផលិតប្រេងនាំចេញ(OPEC) និងក្រុមសម្ព័ន្ធមិត្តឬ OPEC+ បានជួបជុំគ្នានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ ដើម្បីជជែកគ្នាពីការកាត់បន្ថយការផលិតប្រេងឲ្យបានចំនួនច្រើនរហូតដល់ ១លានបារ៉ែលក្នុង១ថ្ងៃ ។  ក្រុមរដ្ឋមន្រ្តី បានជួបជុំគ្នា ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះរហូតដល់ ៧០ដុល្លារក្នុង១បារែល ហើយក្រុមអ្នកវិភាគទីផ្សារប្រេង និយាយពីការផ្គត់ផ្គង់លើសតម្រូវការថ្មី ។  គួរឲ្យដឹកថា ក្រុមសម្ព័ន្ធមិត្ត OPEC+ បូមប្រេងប្រហែល ៤០ភាគរយនៃប្រេងឆៅពិភពលោក ដែលនេះមានន័យថា ការសម្រេចចិត្តលើគោលនយោបាយរបស់ពួកគេ អាចជាផលប៉ះពាល់ខ្លាំងលើតម្លៃប្រេង  ប្រភពព័ត៌មានចំនួន ៣ពី OPEC+ បានឲ្យដឹងថា ការកាត់បន្ថយការផលិតប្រេង នឹងត្រូវលើកយកមពិភាក្សាម្តងទៀតនៅក្នុងចំណោមជម្រើសផ្សេង សម្រាប់ជំនួបនៅថ្ងៃអាទិត្យ ។  ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់ និយាយកាលពីថ្ងៃសៅរ៍ថា វាដូចជាលឿនពេកហើយ ក្នុងការជជែកគ្នាពីការកាត់បន្ថយប្រេង ១លានបារ៉ែលក្នុង១ថ្ងៃ មុនជំនួបនៅថ្ងៃអាទិត្យនោះ ៕

រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្កោលទោសចិនថាខ្វះឆន្ទៈចូលរួមកិច្ចពិភាក្សាយោធា

2023/06/04 05:54:21 pm        163
 អាមេរិក៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និយាយថា លោកមានក្តីកង្វល់ជាខ្លាំងដោយសារតែការខ្វះឆន្ទៈរបស់ចិន ក្នុងការចូលរួមការគ្រប់គ្រងវិបត្តិយោធា ហើយលោកបានព្រមានថា កិច្ចពិភាក្សានេះមានសារៈសំខាន់ណាស់ដើម្បីចៀសវាងជម្លោះ ។  ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លោក Austinនិយាយថាច្រកប្រាស្រ័យទាក់ទំនងទំននៅបើកចំហរវាងក្រុមមេដឹកនាំយោធា និងការពារជាតិសហរដ្ឋអាមេរិក និងចិន គឺចាំបាច់ដើម្បីពង្រឹងផ្លូវការពារប្រឆាំងនឹងជម្លោះ ហើយនិងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។  មន្ទីរបច្ចកោណ បាននិយាយថា នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិចិនលោក Li Shangfu បានបដិសេធន៍មិនទទួលយកការអញ្ជើញសម្រាប់ជំនួបជាមួយលោក Austinនៅកិច្ចប្រជុំកំពូលសន្តិសុខ ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រមុខការពារជាតិទាំង ២បានចាប់ដៃគ្នានៅក្រៅកិច្ចប្រជុំ ប៉ុន្តែពួកគេពុំបានផ្លាស់ប្តូរទស្សនៈអ្វីនោះឡើយ ។ លោក Li នឹងផ្តល់សុន្ទរកថាផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអាទិត្យនេះ ។  គួរឲ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ស្របពេលដែលពួកគេនៅតែមានការបែងចែកខ្លាំងលើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ និងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ៕

Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ផ្អាកការកំណត់កម្រិតបំណុលលើចំនួន៣១,៤សែនកោដិ៍ដុល្លាររបស់អាមេរិក

2023/06/04 05:51:37 pm        153
 អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីផ្អាកការកំណត់កម្រិតបំណុល លើចំនួន៣១,៤សែនកោដិ៍ដុល្លាររបស់អាមេរិក ។  កាលពីថ្ងៃសុក្រ លោក Biden បាននិយាយនៅក្នុងសុន្ទរកថា ថាលោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ គឺជាសុន្ទរកថាពេលសំខាន់ជាលើកដំបូងពុំធ្លាប់ដែលមានរបស់លោកចេញពីការិយាល័យធ្វើការ Oval Office របស់លោក ។  សេតវិមាន និយាយថា លោក Biden ថ្លែងនៅទីនោះ ដោយសារតែភាពធ្ងន់ធ្ងរនៃស្ថានភាពដែលការកំណត់កម្រិតបំណុលពុំត្រូវបានដំឡើង ។  លោកបានថ្លែងថា ភាគហ៊ុនមិនអាចខ្ពស់ជាងនេះបានទេ បើសិនជាពួកយើងពុំបានឈានដល់កិច្ចព្រមព្រៀងលើថវិកា ។ មានសំឡេងខ្លាំងគំរាមដណ្តើមយកអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល ២៤៧ឆ្នាំរបស់ពួកគេ ហើយនិងការខកខានមិនសងបំណុលជាតិរបស់ពួកយើង ។ ពុំមានអ្វីទេ ពុំមានអ្វីដែលគ្មានការទទួលខុសត្រូវជាងនេះនោះទេ ។  ការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់របស់លោក Joe Bidenនឹងបញ្ចប់ភាពពុំច្បាស់លាស់រយៈពេលជាច្រើនខែ ហើយនិងបញ្ចៀសអ្វីដែលអាចជាការខកខានសងបំណុលជាលើកដំបូងពុំធ្លាប់ដែលមានរបស់អាមេរិក ឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ ។  សូមបញ្ជាក់ថា ក្រុមសាធារណរដ្ឋ បដិសេធន៍ពុំព្រមបង្កើនការកំណត់កម្រិតបំណុលអស់រយៈពេលជាច្រើនខែមកហើយ ហើយនិងស្នើសុំឲ្យក្រុមប្រជាធិបតេយយ កាត់បន្ថយការចំណាយនៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៤ ៕

ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសឥណ្ឌាកើនឡើងដល់ជិត៣០០នាក់

2023/06/04 05:01:22 pm        178
 ឥណ្ឌា៖ យោងតាមការអះអាងរបស់ក្រុមមន្រ្តីក្នុងស្រុក បានឲ្យដឹងា អ្នកដំណើរយ៉ាងហោច ២៨៨នាក់នៅលើរថភ្លើង ២ ខ្សែ បានស្លាប់ និងអ្នកដំណើរ ១ពាន់នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា ៣ខ្សែនៅរដ្ឋ Odisha ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី Narendra Modi និយាយថា អ្នកដែលទទួលខុស ត្រូវគ្រោះមហន្តរាយនេះ នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុត ។  ក្រុមមន្រ្តី បានិយាយប្រាប់កាសែត Hindustan Times ថា រថភ្លើងដឹកអ្នកដំណើរ Coromandel Express បាន ធ្លាក់ផ្លូវ បន្ទាប់ពីបុកជាមួយរថភ្លើងដឹកទំនិញ ក្រោយម៉ោង ៧យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ មុនពេលរថភ្លើងដឹក អ្នកដំណើរខ្សែទី ២ Bengaluru-Howrah Superfast Express បុកពីក្រោយពួកគេ បណ្តាលឲ្យទូរថភ្លើង ១៧ទូរបស់រថភ្លើងដឹកអ្នកដំណើរទាំង ២ធ្លាក់ផ្លូវ ហើយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។  រដ្ឋមន្រ្តីផ្លូវដែកឥណ្ឌាលោក Ashwini Vaishnaw ដែលប្រឈមនឹងការអំពាវនាវឲ្យលាលែងពីតំណែនោះ បានប្រកាសថា អ្នកដំណើររងរបួសនឹងទទួលបានសំណងជំងឺចិត្ត ៦០០ដុល្លារសម្រាប់អ្នកមានរបួសស្រាល និង ២.៤០០ដុល្លារសម្រាប់អ្នកមានរបួសធ្ងន់ ស្របពេលដែលគ្រួសារអ្នកស្លាប់ ទទួលបានថវិកា ១២.១០០ដុល្លារ ។  រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញក្រុមមន្រ្តីនគរបាល លើកសាកសពគ្របកំណាត់ស. ចេញពីផ្លូវដែក ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ទៀត នៅស្រុកគងពិសី

2023/06/04 03:26:27 pm        297
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ​ ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីជំនួបសន្ទនារវាងរដ្ឋមន្រ្ដីនឹងកម្មករនិយោជិត ដើម្បីស្វែងយល់ពីអនុសាសន៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញទៅថា តើសម្រេចបានដល់កម្រិតណា ហើយចាំបាច់ត្រូវជំរុញបន្ថែមលើផ្នែកណាបន្ថែមទៀត។ ដូច្នេះហើយទើបសម្ដេចតេជោ បានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយ កម្មករនិយោជិតជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី កម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយកផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាក្នុងរង្វង់៤លាននាក់ តាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធនក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។សម្តេចតេជោ ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផ្សព្វផ្សាយ​បន្ត​អំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ ​សហគ្រាសទាំងអស់​ គឺត្រូវ​អនុញ្ញាត​ឱ្យកម្មករ​និយោជិត​ទាំងអស់បានឈប់សម្រាកទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ​ខែ កក្កដា ខាងមុខ ដោយ​ទទួលបានប្រាក់ខែដដែល។សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា « មិនត្រឹមអាចរកសន្តិភាព ធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត»។សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់៕

សម្តេចតេជោ ហ៊ុន សែន បន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀតទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

2023/06/04 02:38:04 pm        244
កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺនេះម្តងរួចមកហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករ និយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៤។ សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិត ស្បែក ជើង ចំនួន១០ និងផលិតកាបូបចំនួន១។ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ ទៅ ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ីយអេឡា ត្រូវបានទះកំភ្លៀង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

2023/06/03 07:11:45 pm        268
វេណេហ្ស៊ុយអេឡា៖ មេដឹកនាំគណបក្សប្រឆាំង លោក Henrique Capriles ត្រូវបានទះកំភ្លៀង និងទាត់ពីខាងក្រោយ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ក្នុងអំឡុងពេលចុះទៅធ្វើយុទ្ធនាការមួយ នៅ Carabobo ដែលជារដ្ឋមួយនៅភាគកណ្ដាលប៉ែកខាងជើងនៃប្រទេសវេណេហ្ស៊ុយអេឡា។រូបភាពនៅក្នុងវីដេអូ ដែលត្រូវបានចែករំលែកនៅលើគណនីរបស់បណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា លោក Capriles ត្រូវបានវាយចំមុខដោយស្ត្រីម្នាក់ ខណៈពេលដែលត្រូវបានស្រែកបណ្ដេញឲ្យចាកចេញពីតំបន់នោះ ហើយនៅពេលលោកដើរចេញដោយមានការឡោមព័ទ្ធពីក្រុមរបស់លោក មានមនុស្សម្នាក់ បានទាត់លោកពីក្រោយ។បេក្ខេជនតំណែងប្រធានាធិបតីពីរដង បានបរិហារ ចំពោះការវាយប្រហារនេះលើគណនី Twitter របស់លោក ហើយបានចោទប្រកាន់ក្រុមបង្កហិង្សា ដែលបញ្ជាដោយលោកប្រធានាធិបតី Nicolas Maduro និងបក្ខពួករបស់លោក គឺលោក Rafael Lacava (អភិបាលក្រុង Carabobo) ពីបទបង្កសកម្មភាពវិច្ឆេទកម្ម។កាលពីខែមីនា លោក Capriles បានប្រកាសថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសដំណាក់កាលបឋម នៅខែតុលា ទោះបីជារូបលោកត្រូវបានហាមប្រាមពីការចូលរួមប្រជែងមុខតំណែងសាធារណៈ បន្ទាប់ពីត្រូវបានតែងតាំងជាបេក្ខជនរបស់គណបក្ស Primero Justicia ក៏ដោយ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសវេណេហ្ស៊ុយអេឡា គ្រោងធ្វើឡើង នៅឆ្នាំ២០២៤៕

ប្រមុខក្រសួងការពារជាតិអាមេរិកថ្កោលទោសចិន ចំពោះកង្វះការសន្ទនាខាងផ្នែកយោធា

2023/06/03 06:35:16 pm        268
អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយ នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា)នេះ ថា លោកមានការបារម្ភយ៉ាងខ្លាំង ចំពោះការមិនមានឆន្ទៈរបស់ប្រទេសចិន ក្នុងការចូលរួមលើការគ្រប់គ្រងវិបត្តិយោធា ដោយព្រមានថា ការជជែកគ្នា គឺជាគន្លឹះដ៏សំខាន់ដើម្បីបញ្ជៀសជម្លោះ។ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំសន្តិសុខលំដាប់កំពូលរបស់អាស៊ី លោក អូស្ទីន (Austin) បាននិយាយថា ច្រកប្រាស្រ័យទាក់ទងបើកចំហរវាងក្រសួងការពារជាតិ និងមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក និងចិន មានសារៈសំខាន់ណាស់ ក្នុងការបញ្ចៀសជម្លោះ និងជួយគាំទ្រដល់ស្ថិរភាព នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។លោក អូស្ទីន (Austin) បានប្រាប់កិច្ចប្រជុំ ដែលរៀបចំនៅប្រទេសសិង្ហបុរីថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលសាធារណៈរដ្ឋប្រជាមានិតចិន (PRC) មិនមានឆន្ទៈក្នុងការចូលរួមយ៉ាងប្រាកដប្រជាឲ្យកាន់តែខ្លាំងឡើងលើយន្តការប្រសើរជាងមុន សម្រាប់ការគ្រប់គ្រងដោះស្រាយវិបត្តិ រវាងយោធានៃប្រទេសរបស់យើងទាំងពីរ។ យើងជជែកគ្នាកាន់តែច្រើន យើងកាន់តែអាចបញ្ចៀសនូវការយល់ច្រឡំ និងការវាយតម្លៃខុស ដែលអាចនាំឲ្យមានវិបត្តិ ឬជម្លោះបាន»។គួរបញ្ជាក់ដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានបដិសេធការអញ្ជើញឲ្យជួបជាមួយលោក អូស្ទីន (Austin) ក្នុងកិច្ចប្រជុំកំពូលសន្តិសុខនេះ។ មន្ទីរបញ្ចកោណបានឲ្យដឹងថា នៅថ្ងៃសុក្រ (ទី២ ខែមិថុនា) រដ្ឋមន្ត្រីទាំងពីរបានចាប់ដៃគ្នា នៅខាងក្រៅសន្និសីទ ប៉ុន្តែមិនមានការផ្លាស់ប្ដូរទស្សនៈសំខាន់អ្វីនោះទេ។ ចំណែកលោក Li នឹងមានសុន្ទរកថាផ្ទាល់ខ្លួន នៅថ្ងៃអាទិត្យ (ទី៤ ខែមិថុនា)។គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយសារប្រទេសមហាអំណាចទាំងពីរ នៅតែមានទស្សនៈខ្វែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាគ្រប់យ៉ាង ចាប់ពីបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ រហូតដល់បញ្ហាចារកម្ម និងបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM
របាយការណ៍៖ លោក Trump ជំរុញឱ្យមានជំនួប​ជាមួយមេដឹក​កូរ៉េខាង​ជើង​លោក Kim នៅឆ្នាំនេះ​
08/19/2026 04:08 PM
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
08/19/2026 04:08 PM
សមត្ថកិច្ចផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងល្មើសអនុក្រឹត្យ០៣ ជាង៧ប៊ីលានរៀល ឬជិត២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
08/19/2026 04:08 PM
ស្ថានទូតរុស្ស៊ីលើកឡើងអំពីការរំលោភច្បាប់អន្តរជាតិខាងច្បាប់សមុទ្រដោយអ៊ីតាលី
08/19/2026 04:08 PM