ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

UNបន្តបេសកកម្មផ្តល់ជំនួយក្នុងប្រទេសស៊ូដង់សម្រាប់រយៈពេល៦ខែ

2023/06/03 06:19:01 pm        208
UN៖ បេសកកម្មផ្តល់ជំនួយអន្តរកាលសមាហរណកម្មរបស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់ បានបន្តបេសកកម្មរយៈពេល៦ខែ ដោយមានការឯកភាពជាឯកច្ឆន្ទពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។ បេសកកម្មត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២០ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសស៊ូដង់ អំឡុងអន្តរកាលនយោបាយឈានទៅរកការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ។ភាគីសង្គ្រាមនៅប្រទេសស៊ូដង់បានប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្របន្ទាប់ពីការបរាជ័យនៃកិច្ចពិភាក្សា ដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ពលរដ្ឋទីក្រុង Khartoum និងទីក្រុង Omdurman ឆ្លងកាត់ទន្លេនីល និយាយថា កងទ័ពបានបន្តការវាយប្រហារតាមអាកាស និងបានប្រើប្រាស់កាំភ្លើងធំ។ ប៉ុន្តែបាននិយាយថា គ្មានសញ្ញាពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាដែលកំពុងប្រយុទ្ធពីតាមដងផ្លូវនានា និងលំនៅឋានដែលខ្លួនបានបានចូលកាន់កាប់នោះទេ។  រយៈពេល៧សប្តាហ៍នៃសង្គ្រាមរវាង កងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស បានបំផ្លាញផ្នែកជាច្រើននៅភាគកណ្តាលរដ្ឋធានី Khartoum ដែលបានគំរាមកំហែងទៅរកអស្ថិរភាពតំបន់កាន់តែធំ ដែលបានធ្វើឲ្យពលរដ្ឋ១,២លាននាក់បានភៀសខ្លួន នៅក្នុងប្រទេសស៊ូដង់ និងបានបញ្ជូនពលរដ្ឋ៤០០.០០០ នាក់ផ្សេងទៀតទៅកាន់រដ្ឋជិតខាង៕

សម្ដេចតេជោ៖ បក្សប្រឆាំងតែងញុះញង់បរទេសមិនឲ្យទិញទំនិញខ្មែរ បញ្ហានេះកម្មករត្រូវចង់ចាំ

2023/06/03 05:37:22 pm        248
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅកម្មករ កម្មការិនីទាំងអស់ ត្រូវចង់ចាំថា គណបក្សបក្សប្រឆាំងតែងតែញុះញង់ទៅកាន់បរទេស មិនឲ្យទិញផលិតផលពីកម្ពុជា ដែលសកម្មភាពនេះ គឺជាការបំបែកឆ្នាំងបាយរបស់កម្មករ ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) នៅខេត្តកណ្ដាល នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ មានប្រសាសន៍ថា សូមកម្មករ កម្មការនី ត្រូវចាត់ទុករោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរបស់ខ្លួន ហើយសូមកម្មករទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសុវត្ថិភាព នៅក្នុងរោងចក្រ ឲ្យបន្តជាទីតាំងសុខសាន្ត ពុំមានបទល្មើសផ្សេងៗ ។សម្តេចតេជោបន្តថា កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែធ្វើការញុះញង់ និងអំពាវនាវបរទេសមិនឲ្យទិញផលិតផលពីកម្ពុជា និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ ដែលបញ្ហានេះ ជាការវាយបំបែកឆ្នាំងបាយរបស់កម្មករ ព្រោះរោងចក្រនៅទូទាំងប្រទេស កំពុងផ្ដល់ឱកាសនុវការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ថា ក្រៅតែពីការញុះញង់បរទេសមិនឲ្យទិញផលិតផល ឬមិនឲ្យបរទេសមកធ្វើការវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ពួកប្រឆាំងក៏ធ្លាប់បានអំពាវនាវ ដល់ប្រទេសម្ចាស់ជំនួយផ្ដាច់ជំនួយពីកម្ពុជា ឬបង្កើតបាតុភាពផ្សេងៗ ដូចជាញុះញង់ឲ្យមានបាតុកម្ម ឬការទាមទារផ្សេងៗ ក្នុងគោលបំណងចង់ឲ្យមានភាពវឹងវរក្នុងប្រទេស បង្អាក់ចំណាប់អារម្មណ៍និយោគនៅកម្ពុជាផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

លោក Zelenskiy បញ្ជាឲ្យពិនិត្យជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាស បន្ទាប់ពីមានការស្លាប់

2023/06/03 05:12:37 pm        193
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាឲ្យពិនិត្យមើលជម្រកលាក់ខ្លួនពីការវាយឆ្មក់តាមអាកាសរបស់អ៊ុយក្រែនទាំងអស់ កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ខណៈដែលជម្លោះជាមួយអភិបាលក្រុងគីវ (Kyiv) រីករាលដាលកាន់តែធំឡើងៗ បន្ទាប់ពីមានការស្លាប់របស់មនុស្ស ៣នាក់ ដែលត្រូវបានទុកចោលនៅលើផ្លូវ អំឡុងការវាយប្រហាររបស់ទ័ពរុស្ស៊ី។ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ម្តាយរបស់ក្មេងស្រីនោះ និងស្ត្រីម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ដោយសារអំបែងធ្លាក់ត្រូវ បន្ទាប់ពីជនរងគ្រោះទាំងនោះប្រញាប់ប្រញាល់តម្រង់ទៅកាន់ទីជម្រក នៅទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពួនពីការវាយប្រហារហើយឃើញថាជម្រកនោះ ត្រូវបានបិទ។លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចថា៖ «មិនអាចមានលេសអ្វីមកបិទបាំងកម្រិតនៃការធ្វេសប្រហែស នៅក្នុងទីក្រុងនេះបានទេ» ហើយលោកប្រធានាធិបតីបន្ថែមថា រូបលោកបានប្រាប់រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យធ្វើការត្រួតពិនិត្យទាំងស្រុងឡើងវិញនូវជម្រកការពារពីការទម្លាក់គ្រាប់បែក»។ក្នុងការស៊ើបអង្កេតលើការស្លាប់នេះ នគរបាលបានឃាត់ខ្លួនមនុស្សបួននាក់ ហើយក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Telegram ថា មនុស្ស ៣នាក់ ក្នុងចំណោមនោះ អាចនឹងត្រូវចោទប្រកាន់ពីបទធ្វេសប្រហែសជាផ្លូវការ។ការស្លាប់នេះបានបង្កឲ្យមានការតវ៉ាជាសាធារណៈ និងសុំឲ្យមាននូវការសន្យានៃការឆ្លើយតបដ៏ជាក់លាក់មួយរបស់លោក Zelenskiy ដោយការលើកឡើងនោះទំនងជាសំដៅទៅលើអភិបាលក្រុងគីវ ដែលជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក លោក Vitali Klitschko ដែលធ្លាប់បានប៉ះទង្គិចជាមួយលោកប្រធានាធិបតីពីមុនមក៕

ភាពចលាចលនៅសេណេហ្គាល់ បានផ្ទុះឡើងម្តងទៀត ខណៈកងទ័ពត្រូវបានដាក់ពង្រាយ

2023/06/03 05:08:38 pm        173
សេណេហ្គាល់៖ នគរបាល នឹងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នាម្តងទៀតនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់កាលពីថ្ងៃសុក្រទី២ ខែមិថុនា ខណៈភាពចលាចលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការកាត់ទោសដាក់ពន្ធនាគារអ្នកនយោបាយប្រឆាំងលោក Ousmane Sonko បង្កឲ្យមានអំពើហិង្សាខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសក្នុងព្រឹត្តិការណ៍បច្ចុប្បន្ន។ មនុស្ស៩នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងនគរបាលនិងអ្នកគាំទ្រលោក Sonko កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលោកត្រូវបានកាត់ទោសរយៈពេល២ឆ្នាំពីបទសូកប៉ាន់ដល់យុវជន។ គណបក្សប្រឆាំងនិយាយថា សាលក្រមដែលដែលអាចរារាំងលោក Sonko មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងរឿងនយោបាយ។អំពើហិង្សាកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Dakar បានផ្ទុះឡើងនៅជាយក្រុងកាលពេលរសៀល។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែគដើម្បីបំបែកក្រុមអ្នកតវ៉ាដែលដុតកង់រថយន្តនៅលើផ្លូវធំ។ ពួកគេបានគប់ដុំថ្មត្រឡប់ទៅវិញមុនពេលរត់ចេញ។បណ្តាញផ្សព្វផ្សាយសង្គមជាច្រើន និងវេទិកាផ្ញើសារ នៅតែត្រូវបានរឹតត្បិតកាលពីថ្ងៃសុក្រ ខណៈរដ្ឋាភិបាលបានព្យាយាមរឹតត្បិតការប្រាស្រ័យទាក់ទងតាមអនឡាញ។ ប៉ុន្តែមានការអំពាវនាវសម្រាប់ការតវ៉ាបន្ថែមទៀត បន្ទាប់ពីការបួងសួងកាលពីពេលរសៀល ដែលនៅតែផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលភាគច្រើនកំពុងដំណើរការតាមរយៈបណ្តាញការងារឯកជនតាមអ៊ីនធឺណិត។ អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងប្លុកតំបន់ដ៏ធំរបស់អាហ្វ្រិកខាងលិច បានថ្កោលទោសភពចលាចលនេះ។ ប្រទេសបារាំង បានជំរុញឲ្យមានភាពអត់ធ្មត់ និងមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិ ដោយនិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះអំពើហិង្សា។ ទន្ទឹមនឹងនេះ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់រដ្ឋាភិបាលដើម្បីស៊ើបអង្កេតលើអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងបញ្ចៀសការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ។

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យអ្នករាយការណ៍ពិសេសUNថា កុំមើលអាក្រក់ពីកម្ពុជាពេក គម្បីមើលប្រទេសថៃខ្លួនឯងផង

2023/06/03 05:01:52 pm        231
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិUNសូមកុំមើលតែរឿងអាក្រក់នៅកម្ពុជាពេក គប្បីមើលប្រទេសថៃ ដែលជាទឹកដីកំណើតរបស់ខ្លួនឯងផង ខណៈបញ្ហានៅប្រទេសថៃ គឺបានកើតរឿងអយុត្តិធម៌ច្រើនណាស់ចំពោះអតីតនាយករដ្ឋមន្រ្តីថៃ តែគ្មានបុគ្គល និងប្រទេសហ៊ានរិះគន់ និងនិយាយអ្វីនោះទេ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រសហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ត្រូវបានរដ្ឋប្រហារយោធាបណ្តេញចេញពីប្រទេស តែគ្មានអ្នកប្រទេសណាមកអើពើនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN)នោះ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំស្តាប់តែតាមការញុះញង់របស់ក្រុមប្រឆាំងពេក ខណៈក្រុមពួកប្រឆាំងទាំងនោះ វាមិនដែលនិយាយល្អពីកម្ពុជាទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានអន្តរជាតិកោតសរសើរគ្រប់ៗគ្នា តែក្រុមប្រឆាំងពិសេសពួកកំពុងរត់ចោលស្រុកនោះ វាមករិះគន់បែបនេះបែបនោះទៅវិញ៕(អត្ថបទ៖បាន ចក់)

រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ

2023/06/03 04:55:39 pm        168
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលប្រកាន់ជំហរជានិច្ចចំ ពោះធ្វើការត្រួតពិនិត្យប្រភពលុយរបស់អង្គការ សមាគមនានា ដែលកំពុងនៅប្រទេសកម្ពុជា បើទោះបីជាករណីនេះត្រូវបានរិះគន់ពីបណ្តាប្រទេសមួយចំនួនក៏ដោយ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនលុបចោលនោះទេ នូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការ សមាគមក្រៅរាជរដ្ឋាភិបាលនានា ខណៈអង្គការខ្លះទទួលលុយពីប្រទេសគេមកដោយមានចេតនាចង់បំផ្លាញប្រទេសកម្ពុជា និងរំខានដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅមិត្តភក្តិបរទេសមួយចំនួនជាថ្មីម្តងទៀតឳ្យឈប់ជាបន្ទាន់ផងដែរ ក្នុងការផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ហើយដកដៃចេញភ្លាមពីបញ្ហានេះ ខណៈករណីនេះសម្តេចបានដឹងច្បាស់ហើយថាបានលុយពីណា ហើយចែកគ្នានៅកន្លែងណា៕ (អត្ថបទ៖បាន ចក់)

លោក Biden និយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់អតិបរមាបំណុលនៅថ្ងៃសៅរ៍នេះ

2023/06/03 04:32:05 pm        171
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថានៅថ្ងៃសៅរ៍នេះ លោកនឹងចុះហត្ថលេខាទៅជាច្បាប់នូវសេចក្តីស្នើច្បាប់ដែលបានអនុម័តដោយសភានៅសប្តាហ៍នេះដើម្បីបង្កើនអតិបរមាបំណុលរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់ការចំណាយ។ បន្ទាប់ពីការចរចាដ៏តានតឹង ទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ បានអនុម័តសេចក្តីស្នើច្បាប់បង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយបញ្ចៀសនូវអ្វីដែលនឹងជាការខកខានសងបំណុលមិនធ្លាប់មានលើកដំបូងនៅត្រឹមថ្ងៃទី៥ ខែមិថុនា។ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកពីការិយាល័យ Ovalនៅសេតវិមាន ដើម្បីកោតសរសើរពីការអនុម័តសេចក្តីស្នើច្បាប់ លោក Biden បានបង្ហាញពី ការសម្របសម្រួលនិងការឯកភាព ជាវិធីតែមួយគត់ដែលលទ្ធិប្រជាធិបតេយ្យអាមេរិកអាចដំណើរការទៅបាន។ទីភ្នាក់ងារវាយតម្លៃសមត្ថភាពនៃកូនបំណុល Fitch Ratings និយាយថា កាលពីថ្ងៃសុក្រទីភ្នាក់ងារវាយតម្លៃសមត្ថភាព«AAA« របស់សហរដ្ឋអាមេរិកនឹងស្ថិតនៅតាមដានផលអវិជ្ជមាន ទោះបីមានកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក៏ដោយ៕

ការប៉ះទង្គិចគ្នាដ៏ខ្លាំង បានផ្ទុះឡើងរវាងភាគីជម្លោះនៅស៊ូដង់

2023/06/03 04:28:55 pm        122
ស៊ុដង់៖ ការប៉ះទង្គិចគ្នារវាងគាភីជម្លោះនៅប្រទេសស៊ូដង់ បានបន្ត នៅក្នុងនិងនៅជុំវិញរដ្ឋធានី Khartoum កាលពីថ្ងៃសុក្រ បន្ទាប់ពីការបរាជ័យនៃកិច្ចពិភក្សាដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ ប្រទេសស៊ូដង់បានមើលឃើញការប៉ះទង្គិចគ្នាដ៏ខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សជាគូប្រជែង (RSF) នៅភាគខាងត្បូងនិងភាគខាងលិចរដ្ឋធានី Khartoum និងនៅភាគខាងជើងនិងភាគខាងត្បូងទីក្រុង Omdurman ដែលនៅជិតខាង។ ភាគីទាំងពីរបានប្រយុទ្ធគ្នាដណ្តើមទីតាំងយុទ្ធសាស្ត្រ ដូចជាកន្លែងផលិតរូបិយបណ្ណជាតិ អគារស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេស និងមូលដ្ឋានយោធាជាច្រើនកន្លែងទៀត។យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ កំពុងដាក់ពង្រាយនៅតាមទីតាំងកងទ័ពឈរក្នុងរដ្ឋធានី Khartoum ហើយបានបន្តការគ្រប់គ្រងមូលដ្ឋានយោធានៅភាគខាងត្បូងរដ្ឋធានីដែលកាលពីពេលមុនគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហស័ស(RSF)។ ភាគីជម្លោះកំពុងប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃមកហើយនៅអាកាសយានដ្ឋាន El-Obeid បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រយុទ្ធវាយបកលើការប៉ុនប៉ងដោយកងកម្លាំងគំាទ្ររហ័សដើម្បីហ៊ុមព័ទ្ធទីក្រុង។បន្ទាប់មក ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្ថែមពេល៥ថ្ងៃទៀតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានកិច្ចព្រមព្រៀង។ គណៈប្រតិភូកងទ័ពស៊ូដង់ កាលពីថ្ងៃពុធ បានប្រកាសថាខ្លួន នឹងពន្យារពេលការចូលរួមរបស់ខ្លួនក្នុងការចរចាដែលកំពុងបន្តជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ានៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថាការសម្រេចនេះ មានឡើងព្រោះតែការច្រានចោលលើការបំពានចេះតែបន្តដដែល ដោយកងកម្លាំងគាំទ្ររហ័ស នូវកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលស្លី។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលកំពុងសម្របសម្រួលជម្លោះក្នុងប្រទេសស៊ូដង់ និងកំពុងឃ្លាំមើលបទឈប់បាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការពន្យារពេលកិច្ចពិភាក្សាបទឈប់បាញ់ដែលធ្វើឡើងនៅទីក្រុង Jeddah។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

2023/06/03 02:16:31 pm        286
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

ប្រធានាធិបតីប្រេស៊ីល៖ អព្យាក្រិតភាពក្នុងសង្រ្គាមអ៊ុយក្រែន គឺដើម្បីស្វែងរកសន្តិភាព

2023/06/02 09:32:19 pm        173
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានអះអាងជាថ្មីម្តងទៀតចំពោះការរិះគន់ប្រទេសរបស់លោកជុំវិញការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា លោកនៅតែព្យាយាមបន្តអព្យាក្រិតភាព ដើម្បីអាចស្វែងកិច្ចពិភាក្សាសនិ្តភាពដ៏មានសក្តានុពល ។  លោក Lula និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅក្នុងទីក្រុង Brasilia ថា លោកចង់បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំង ២ ឲ្យចូលរួមកិច្ចចរចាស្វែងសន្តិភាពដែលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះមួយនេះ ។   លោក Lula និយាយថាគ្មានអ្វីនឹងកើតឡើងនោះទេ រហូតទាល់តែអ៊ុយក្រែន និងរុស្ស៊ី ចង់ចរចាបញ្ចក់សង្គ្រាម ។  ដោយឡែក ប្រធានាធិបតីហ្វាំងឡង់ដែលប្រទេសរបស់លោកនៅជិតខាងរុស្ស៊ីបានចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តយោធាណាតូកាលពីខែមីនាកន្លងទៅនោះ និយាយថា លោកយល់ឃើញថា រាល់ការព្យាយាមទាំងអស់ដើម្បីឈានដល់សន្តិភាព គឺសុទ្ធតែមានតម្លៃ ប៉ុន្តែនៅពេលនេះ គឺពុំទាន់មើលឃើញនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM
របាយការណ៍៖ លោក Trump ជំរុញឱ្យមានជំនួប​ជាមួយមេដឹក​កូរ៉េខាង​ជើង​លោក Kim នៅឆ្នាំនេះ​
08/19/2026 04:08 PM
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
08/19/2026 04:08 PM