ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ធនាគារកណ្តាលអ៊ីតាលី៖ វិបត្តិនៅអ៊ុយក្រែន បង្កផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានដែលអាចមានផលវិបាកច្រើន

2023/06/02 07:05:10 pm        292
អ៊ីតាលី៖ ធនាគារកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃពុធបាននិយាយថា ជម្លោះដែលកំពុងបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់ដែលកំពុងអូសបន្លាយពេលលើសុខភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី និងអឺរ៉ុប ជាទូទៅ ដែលកំពុងជំរុញឲ្យទ្រព្យសម្បត្តិរួម និងទំនុកចិត្តរបស់អតិថិជន ធ្លាក់ចុះ។ នៅក្នុងការវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ទេសាភិបាលធនគារកណ្តាលលោក Ignazio Visco និយាយថា វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពល បណ្តាលឲ្យធនាគារកណ្តាលអឺរ៉ុបបង្កើនកម្រិតអត្រាការប្រាក់ ដែលមានផលប៉ះពាល់សេដ្ឋកិច្ចជាអវិជ្ជមានឈានដល់រយៈពេលយូរ។ ជម្លោះនៅអ៊ុយក្រែនគឺជារបត់ប្រែប្រួលមួយក្នុងទំនាក់ទំនងអន្តរជាតិដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើន អតិផរណា និងពាណិជ្ជកម្មេពិភពលោក។ លោក Visco បានសរសេរលើបណ្តាញ Twitter ក្នុងរបាយការណ៍ថា ភាពតានតឹងរវាងប្រទេសទាំងនេះ បានឈានដល់កម្រិត ដែលគេមិនធ្លាប់បានមើលឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ ក្នុងពេលអតិផរណាដ៏ជាក់លាក់និងរាលដាលខ្លាំង កំណើនសកលបានធ្លាក់ចុះក្នុងសេណារីយោមិនច្បាស់លាស់កាន់តែខ្លាំងឡើងផ្នែកនយោបាយ នឹងសេដ្ឋកិច្ច។របាយការណ៍បានគូសបញ្ជាក់ថាភាពតានតឹងបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម និងជី ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងនៃប្រទេសក្រីក្រនិងងាយរងគ្រោះបំផុត៕

ក្នុងប្រទេសម៉ុលដូវ៉ា លោក Zelenskyy បានដាក់សម្ពាធលើបំណងចូលជាសមាជិក NATO ដោយស្វែងរកការធានាបណ្តោះអាសន្ន

2023/06/02 07:01:52 pm        254
ម៉ុលដូវ៉ា៖ ប្រធានាធិបតីលោក Volodymyr Zelenskiy បានដាក់សម្ពាធលើបញ្ហារបស់លោក កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជាសម្ព័ន្ធយោធាណាតូ និងបានជំរុញឲ្យសម្ព័ន្ធមិត្តផ្តល់ការធានាសន្តិសុខប្រសិនបើសមាជិកភាពពុំអាចធ្វើទៅបានសម្រាប់ពេលបច្ចុប្បន្ននេះ។ ថ្លែងទៅកាន់មេដឹកនាំនៅពេលចាប់ផ្តើមការជួបប្រជុំគ្នា លោក Zelenskyy បានស្នើដល់សសមាជិក NATO ធ្វើការសម្រេចចិត្តច្បាស់លាស់លើបញ្ហាថាតើត្រូវបញ្ចូលអ៊ុយក្រែនដែរឬទេ និងរំលឹកឡើងវិញពីការអំពាវនាវសុំយន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិច ដើម្បីការពារជើងមេឃអ៊ុយក្រែន ព្រមទាំងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត។កាលពីខែមុន ប្រធានាធិបតីអាមេរិក បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះF-16 ទោះបីជាកម្មវិធីបែបនេះនឹងប្រើរយៈពេលច្រើនខែដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយប្រទេសលោកខាងលិច ពុំទាន់បាននិយាយថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះនៅឡើយ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្រុមរដ្ឋជាសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប និងរដ្ឋសហភាពអឺរ៉ុប២០ប្រទេសផ្សេងទៀត លោក Zelesnkyy និយាយថា លោកនឹងស្វែងរកការអញ្ជើញច្បាស់លាស់ពីអង្គការNATO សម្រាប់អ៊ុយក្រែនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅពាក់កណ្តាលខែកក្កដា។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អ៊ុយក្រែន ចាំបាច់ត្រូវផ្តល់ឲ្យការធានាសន្តិសុខរឹងមាំនិងច្បាស់លាស់នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូក្នុងខែកក្កដា។ លោក Macron និយាយថា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅសប្តាហ៍ក្រោយ៕

ចិន ទាត់ចោលការអះអាងរបស់អាមេរិកពីការកាត់បន្ថយហានីភ័យ ដោយព្រមានពីសង្រ្គាមត្រជាក់ថ្មី

2023/06/02 06:52:59 pm        295
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានទាត់ចោលការអះអាងដោយសហរដ្ឋអាមេរិក ដែលថាខ្លួនបានស្វែងរកការកាត់បន្ថយ ហានីភ័យជំនួសឲ្យការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់ថា ហានីភ័យពិតប្រាកដដែលពិភពលោកកំពុងប្រឈមគឺសង្គ្រាមត្រជាក់ថ្មី។  ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-អឺរ៉ុប កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោននិង ប្រ៊ុចស៊ែលពុំបានស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិនទេ ផ្ទុយទៅវិញផ្ដោតលើការកាត់បន្ថយហានីភ័យ។  ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់បញ្ហាប្រឈម។ ការកាត់បន្ថយហានីភ័យបានក្លាយជាពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប៉ុន្តែជំហានដំបូង និងជាចំណុចចុងក្រោយបង្អស់ យើងចាំបាច់ត្រូវកំណត់ថាការប្រឈមនោះជាអ្វី --- យើងនិយាយពីការកាត់បន្ថយហានីភ័យនៅពេលណា ។   លោកស្រី បាននិយាយថា ប្រទេសចិនស្វែងរកការបើកចំហកម្រិតខ្ពស់ និងផ្ដល់ការចង្អុលបង្ហាញទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសជាអន្តរជាតិសម្រាប់អាជីវកម្មពីជុំវិញពិភពលោក៕ លោកស្រី បានបន្តថា ប្រទេសចិន បានអនុវត្តន៍ច្បាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសស្ត្រ និងការវិនិយោគបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងលទ្ធផល ឈ្នះ ឈ្នះ ៕

Biden ៖ ស៊ុយអែត នឹងចូលជាសមាជិកNATO ឆាប់ៗ ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់កងកម្លាំងទ័ពអាកាសអាមេរិក

2023/06/02 06:47:32 pm        265
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ុយអែត នឹងចូលជាសមាជិកសម្ព័ន្ធយោធាណាតូឆាប់ៗ នៅពេលថ្លែងនៅសាលាបណ្ឌិត្យសភាកងកម្លាំងទ័ពអាកាសអាមេរិក ជាច្រើនថ្ងៃបន្ទាប់ពីលោកបានផ្តល់តម្រុយចំពោះកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ដើម្បីជម្នះការប្រឆំាងរបស់ប្រទេសទួរគីចំពោះការទទួលយកប្រទេសនៅអឺរ៉ុបខាងជើងមួយនេះចូលទៅក្នុងសម្ព័ន្ធនេះ។ លោក Biden ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបញ្ចប់វគ្គសិក្សានៅក្នុងទីក្រុង Colorado Springs រដ្ឋ Colorado បានព្រមានដល់អ្នកទទួលសញ្ញាប័ត្រថា ពួកគេនឹងចូលក្នុងអង្គភាពសេវាក្នុងពិភពលោកដែលមានអស្ថិរភាពកើនឡើង ដោយលើកឡើងពីការប្រឈមមកពីប្រទេសរុស្ស៊ី និងចិន។ កាលពីថ្ងៃចន្ទ លោក Biden បានថ្លែងទៅកាន់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដើម្បីអបអរលោកក្នុងការជាប់ឆ្នោតថ្មី ។ លោក Biden បានប្រាប់អ្នករាយការណ៍ព័ត៌មានថា លោក Erdogan បាននិយាយដដែលៗពីបំណងប្រាថ្នារបស់ទីក្រុងអង់ការរ៉ាក្នុងការទិញយន្តហោះចម្បាំងF-16 ពីសហរដ្ឋអាមេរិក ខណៈលោក Biden បានជំរុញឲ្យទីក្រុងអង់ការ៉ា បញ្ឈប់ការជំទាស់របស់ខ្លួនចំពោះការចូលជាសមាជិករបស់ប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធយោធាណាតូ។ នៅក្នុងសុន្ទរកថារបស់លោក លោក Biden និយាយថា ណាតូ កាន់តែរឹងមាំ ទោះបីជាការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើឲ្យបែកបាក់សម្ព័ន្ធមិត្តដោយការឈ្លានពានរបស់លោកលើអ៊ុយក្រែនក៏ដោយ។ លោកនិយាយថា វាត្រូវបានជំរុញបន្ថែមទៀត ដោយការដាក់បញ្ចូលនាពេលថ្មីៗនេះនូវប្រទេសហ្វាំងឡង់ ហើយឆាប់ៗនេះគឺដាក់បញ្ចូលប្រទេសស៊ុយអែតទៀត៕

ការតវ៉ាបណ្ដាលឲ្យមានអ្នកស្លាប់ ធ្វើឲ្យសេណេហ្គាល់រំជើបរំជួល ខណៈមេគណបក្សប្រឆាំង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ

2023/06/02 06:37:58 pm        253
សេណេហ្គាល់៖ មនុស្ស ៩នាក់ បានបាត់បង់ជីវិតនៅប្រទេសសេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប៉ះទង្គិចគ្នា រវាងនគរបាលបង្រ្កាបកុបកម្ម និងអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក Ousmane Sonko បន្ទាប់ពីតុលាការ បានកាត់ទោសមេដឹកនាំរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយការកាត់ទោសនេះ បាននាំឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង ចំពោះឱកាសរបស់លោក ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំក្រោយ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Antoine Felix Abdoulaye Diome បាននិយាយតាមទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃសុក្រនេះថា ការស្លាប់នេះ បានកើតឡើងបន្ទាប់ពីការតវ៉ាផ្ទុះឡើង នៅផ្នែកខ្លះនៃរដ្ឋធានីដាកា (Dakar) និងទីក្រុងដទៃទៀត ដោយលោកបានថ្លែងថា៖ «យើងបានសង្កេតឃើញមាននូវអំពើហិង្សាដ៏គួរឲ្យសោកស្ដាយ ដែលបាននាំឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ហើយរឹតតែគួរឲ្យសោកស្ដាយទៀតនោះ មានមនុស្សស្លាប់ ៩នាក់ នៅក្នុងទីក្រុង Dakar និង Ziguinchor»។ការប៉ះទង្គិចគ្នានេះ បានកើតឡើងពីក្រុមយុវជនវាយប្រហារដោយដុំថ្មលើនគរបាលដែលមានឯកសណ្ឋាន និងឧបករណ៍ទប់ស្កាត់កុបកម្ម ហើយក្រុមនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបវិញ។ រថយន្តក្រុងជាច្រើនគ្រឿងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ដេប៉ាតេម៉ង់ប្រវត្តិសាស្រ្ត និងសាលាវិជ្ជាជីវៈសារព័ត៌មានឈានមុខគេរបស់ប្រទេស ត្រូវបានដុតបំផ្លាញ ហើយការិយាល័យត្រូវបានចូលរុករើ ខណៈសាលារៀននានា ត្រូវបានប្រាប់ឲ្យផ្អាក រហូតដល់មានការជូនដំណឹងថ្មី។អំពើហិង្សានេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការសម្រេចក្ដីរបស់តុលាការព្រហ្មទណ្ឌក្រុងដាកា ប្រឆាំងនឹងលោក Sonko។ ក្ដីក្ដាំ ដែលមានរយៈពេលពីរឆ្នាំនេះ បានធ្វើឲ្យរដ្ឋនៅអាហ្វ្រិកខាងលិចមួយនេះបែកបាក់យ៉ាងខ្លាំង ដោយបង្កឲ្យមានការប៉ះទង្គិចគ្នាយូរៗម្ដង រហូតដល់មានបាត់បង់ជីវិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់នៃស្ថិរភាពរបស់ប្រទេស។តុលាការបានកាត់ទោសលោក Sonko ដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់លោកប្រធានាធិបតី Macky Sall ពីបទ «បំផ្លាញសុចរិតភាព» ដែលរួមមានការលើកទឹកចិត្តឲ្យមាន «ការប្រព្រឹត្តអបាយមុខ» របស់យុវជន អាយុក្រោម ២១ឆ្នាំ។ រូបលោកបានអវត្តមាន នៅពេលដែលសេចក្តីសម្រេច ត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកក៏មិនបានចូលរួមក្នុងសវនាការនោះដែរ។លោក Sonko ត្រូវបានគេសន្មត់ថា ស្ថិតក្នុងគេហដ្ឋានរបស់លោក នៅក្រុងដាកា ជាកន្លែង ដែលគាត់ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីចុងសប្តាហ៍៕

ប្រធានាធិបតី ស៊ែរប៊ី និងកូសូវ៉ូ ចោទដាក់គ្នានៅកិច្ចប្រជុំកំពូលអឺរ៉ុបក្រោមសម្ពាធឲ្យបញ្ឈប់អំពើហិង្សា

2023/06/02 06:34:08 pm        300
ស៊ែរប៊ី៖ប្រធានាធិបតីស៊ែរប៊ី និងកូសូវ៉ូ បានទទូចថា មេដឹកនាំទាំង២ចង់បន្ធូរបន្ថយវិបត្តិអំពើហិង្សានៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង ប៉ុន្តែ បានបង្ហាញសញ្ញានៃការគាំទ្រតិចតួចពីជំហរប្រឆាំងរបស់ខ្លួន។ ពេលមកដល់កាលពីថ្ងៃព្រហស្បតិ៍នៅឯជំនួបកំពូលមួយក្នុងប្រទេសម៉ុលដូវ៉ា ដែលមានមេដឹកនាំអឺរ៉ុបជាង៤០ប្រទេសចូលរួម ប្រធានាធិបតី ស៊ែរប៊ី លោក Aleksandar Vucic និងប្រធានាធិបតី កូសូវ៉ូលោកស្រី Vjosa Osmani ពុំបានរាក់ទាក់គ្នាឡើយ ខណៈមេដឹកនាំទាំង២ឈរនៅចម្ងាយប៉ុន្មានម៉ែត្រពីគ្នានៅលើកម្រាលព្រំក្រហម។លោកស្រី Osmani បាននិយាយដោយសំដៅទៅកាន់ការប្រកាសឯករាជ្យឆ្នាំ២០០៨របស់កូសូវ៉ូ ថា យើងទាំងអស់គ្នាយល់ថាការគំរាមកំហែងពិតប្រាកដគឺកើតចេញពីការមិនទទួលស្គាល់របស់ស៊ែរប៊ីចំពោះអធិបតេយ្យភាពរដ្ឋរបស់កូសូវ៉ូ។ លោកស្រី បានចោទប្រកាន់លោក Vucic ពីបទគាំទ្រក្រុមជនឧក្រិដ្ឋជនអន្ធពាលក្នុងប្រទេសកូសូវ៉ូភាគខាងជើង ដែលលោកស្រី បាននិយាយថា ជាទំនួលខុសត្រូវទាំងស្រុងចំពោះការប៉ះទង្គិចគ្នានានា ដែលបង្កឲ្យកងទ័ពរក្សាន្តិសុខអង្គការណាតូ ៣០នាក់រងរបួស និងក្រុមអ្នកតវ៉ាស៊ែរ៊ប៊ី៥២នាក់រងរបួស ។ ប៉ុន្តែប្រទេសស៊ែរប៊ី បានច្រានចោលការចោទប្រកាន់នេះ ។ គួររម្លឹកថា ភាពតានតឹង បាននាំឲ្យកូសូវ៉ូ ជាមួយក្រុមអ្នកតវ៉ា និងកម្លាំងសន្តិសុខ ប៉ះទង្គិចគ្នានៅក្នុងទីក្រុងមួយចំនួន ត្រួតត្រាដោយស៊ែរប៊ីនៅភាគខាងជើង ទាក់ទងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងរបស់ជនជាតិភាគតិចអាល់បានី ៕

ក្រុមរដ្ឋមន្ត្រីសមាជិកប្រទេស BRICS បង្ហាញកម្លាំងរួមគ្នាប្រឆាំងលោកខាងលិច ខណៈមានកង្វល់ពីដីការចាប់ខ្លួនលោក Putin

2023/06/02 06:06:25 pm        123
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសសមាជិកប្រ៊ីកស៍ (BRICS) កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីមហិច្ឆតារបស់ប្លុកនេះ ដើម្បីប្រកួតប្រជែងជាមួយប្រទេសមហាអំណាចលោកខាងលិច ប៉ុន្តែការពិភាក្សារបស់ខ្លួន នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគ្របដណ្ដប់ដោយសំណួរជាច្រើនជុំវិញថាតើប្រធានាធិបតីរបស់របស់រុស្ស៊ី នឹងត្រូវបានចាប់ខ្លួនដែរទេ ប្រសិនបើលោកនឹងចូលរួមក្នុងជំនួបកំពូលនៅខែសីហា។ រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងលោកស្រី Naledi Pandor បាននិយាយថា ប្រទេសលោកស្រី កំពុងគិតដល់ជម្រើសនានា ថាតើលោក Vladimir Putin ដែលជាមុខសញ្ញានៃដីការចាប់ខ្លួនបទឧក្រិដ្ឋកម្មសង្រ្គាមចេញដោយតុលាការអន្តរជាតិ(ICC) បានប៉ះពាល់ដល់ជំនួបកំពូល BRICS ដែលបានគ្រោងទុកនៅក្នុងរដ្ឋធានី Johannesburg ឬ អត់។ក្នុងនាមជាសមាជិករបស់តុលាការអន្តរជាតិ ICC អាហ្វ្រិកខាងត្បូង តាមទ្រឹស្តីនឹងតម្រូវឲ្យចាប់ខ្លួនលោក Putin ហើយលោកស្រី Pandor ត្រូវប្រឈមនឹងសំណួរនានាទាក់ទងនឹងបញ្ហានេះ ខណៈលោកស្រីបានមកដល់ជាលើកដំបូងសម្រាប់ជុំទីមួយនៃការពិភាក្សាដោយមានអ្នកតំណាងមកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ។ លោកស្រី និយាយថា ចម្លើយគឺ លោកប្រធានាធិបតី អាហ្វ្រិកខាងត្បូង Cyril Ramaphosa នឹងបង្ហាញថា ជំហរចុងក្រោយរបស់អាហ្វ្រិកខាងត្បូង គឺជាអ្វី។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចោទប្រកាន់លោក Putin កាលពីខែមីនា ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលមានការនិរទេសកុមារដោយបង្ខំចេញពីដែនដីក្នុងប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយរុស្ស៊ី ។ ទីក្រុង Moscow បានច្រានចោលការចោទប្រកាន់ទាំងអស់ ។ គួរឲ្យដឹងថា អាហ្វ្រិកខាងត្បូ បានអញ្ជើញលោក Putin ចូលរួមជំនួបកំពូលBRICS កាលពីខែមករា៕

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០នៅសិង្ហបុរី

2023/06/02 06:02:38 pm        189
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់យុទ្ធសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួម កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ -៤ ខែមិថុនា ឆ្នាំ២០២៣នៅ ប្រទេសសិង្ហបុរី។កិច្ចប្រជុំសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើវិធានបទសំខាន់ៗរួមមាន៖បញ្ហាឥណ្ឌា-បាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗនៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមាន៖សន្តិសុខនៃប្រព័ន្ធអ៊ិនធឺណិត ការអភិវឌ្ឍនៃសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ជាដើម។បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី«ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកប ដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្ករឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទី ក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់ផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើក៏នឹងមានជំនួបរួម ជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួនដែរ។ ដោយឡែកក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនផងដែរ ដោយក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិចិន អូស្ត្រាលី សិង្ហបុរី និងទទួលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត៕(ដោយ៖ បាន ចក់)

មេដឹកនាំប្រឆាំងរបស់ឥណ្ឌា លោក Rahul Gandhi រិះគន់លោក Modi ជុំវិញបញ្ហាចិន

2023/06/02 05:18:10 pm        93
ឥណ្ឌា៖ មេដឹកនាំគណបក្សប្រឆាំងឥណ្ឌា Rahul Gandhi កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការដោះស្រាយទំនាក់ទំនងរបស់នាយករដ្ឋមន្ត្រី Narendra Modi ជាមួយប្រទេសចិនដោយនិយាយថា ទីក្រុងប៉េកាំង កំពុង «កាន់កាប់ដែនដីរបស់យើង» ខណៈពេលដែលកំពុងរិះគន់មេដឹកនាំជាតិនិយមហិណ្ឌូ ជុំវិញការធ្វើឲ្យមានការបែកបាក់សាសនារបស់ប្រទេស។លោក Gandhi ដែលជាសមាជិកនៃគណបក្សប្រឆាំង Congress នៅឯក្លិបសារព័ត៌មានជាតិ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «បញ្ហាគឺថា ប្រទេសចិនកំពុងកាន់កាប់ទឹកដីរបស់យើង។ វាគឺជាការពិតដែលត្រូវទទួលស្គាល់។ ខ្ញុំគិតថា ទំហំដីក្រុង Delhi ១.៥០០គីឡូម៉ែត្រក្រឡាត្រូវបានពួកគេកាន់កាប់។ នេះជាអ្វី ដែលមិនអាចទទួលយកបានជាដាច់ខាត តែមើលទៅលោកនាយករដ្ឋមន្ត្រី ហាក់ដូចជាមិនជឿថាវាបែបហ្នឹងទេ»។ទស្សនកិច្ចរបស់លោក Gandhi នេះ បានកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនការគ្រោងទុករបស់លោក Modi ដែលនឹងធ្វើដំណើរទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិក នាចុងខែនេះ។ដូចដឹងមកហើយថា ប្រទេសឥណ្ឌា និងចិន គឺជាអ្នកជិតខាង ដែលមិនមានភាពសុខដុមរមនានឹងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ បន្ទាប់ពីសង្រ្គាមនៅលើព្រំដែនភ្នំហិម៉ាឡៃ ដែលប្រទេសទាំងពីរ មានជម្លោះជាមួយគ្នា នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ហើយទំនាក់ទំនងរបស់មហាអំណាចទាំងពីរ កាន់តែមានភាពយ៉ាប់យ៉ឺន នៅពាក់កណ្តាលឆ្នាំ២០២០ នៅពេលដែលកងទ័ពទាំងសងខាង បានប៉ះទង្គិចគ្នា នៅតាមព្រំដែន ដែលបានសម្លាប់ទាហានឥណ្ឌា ២០នាក់ និងចិន ៤នាក់។កាលពីខែឧសភា លោក Modi បានថ្លែងថា សន្តិភាពនៅតាមព្រំដែនឥណ្ឌាជាមួយចិន គឺជាភាពចាំបាច់ណាស់សម្រាប់ទំនាក់ទំនងប្រក្រតីរវាងប្រទេសជិតខាង ដែលមានអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីឡើងកាន់អំណាចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល នៅតាមព្រំដែនប្រវែង ៣.៨០០គីឡូម៉ែត្រជាមួយចិន៕

ព្រឹទ្ធសភាអាមេរិកត្រៀមអនុម័តសេចក្តីស្នើច្បាប់ពន្យាពេលការបង្កើនបំណុលនៅយប់ថ្ងៃព្រហស្បតិ៍

2023/06/02 05:13:39 pm        76
អាមេរិក៖ មេដឹកនាំមកពីភាគីទាំងពីរ បានរៀបចំការបោះឆ្នោតចុងក្រោយនៅយប់ថ្ងៃព្រហស្បតិ៍ដើម្បីបញ្ចៀសការខកខានសង់បំណុល បន្ទាប់ពីថយចុះការប្រឆាំងដោយសមាជិកព្រឹទ្ធសភាមួយចំនួន ដែលបានបង្កើនការព្រួយបារម្ភដែលថា កញ្ចប់កំណត់បំណុលនឹងធ្វើឲ្យមន្ទីរបញ្ចកោនខ្វះខាតមូលនិធិ។ ព្រឹទ្ធសភា ឈានទៅរកការអនុម័តចុងក្រោយនៅយប់ថ្ងៃព្រហស្បតិ៍នូវការបង្កើតច្បាប់ទ្វេបក្សដែលពន្យារពេលការកម្រិតបំណុល នឹងរឹតត្បិតការគ្រប់គ្រងចំណាយថ្មី ខណៈខ្លួនចាប់ផ្តើមបោះឆ្នោតលើវិសោធនៈកម្មជាបន្តបន្ទាប់ចំពោះកញ្ចប់នេះ។  ការបោះឆ្នោតលើការផ្លាស់ប្តូរដែលបានស្នើឡើង ដែលទាំងអស់នេះត្រូវបានគេរំពឹងថានឹងបរាជ័យ ទំនងជាសកម្មភាពចុងក្រោយក្នុងការបង្ហាញរយៈពេលយូរខែ ខណៈសមាជិកព្រឹទ្ធសភា នឹងបញ្ជូនច្បាប់ទៅឲ្យប្រធានាធិបតីលោក Joe Biden និងការបញ្ចៀសការខកខានសងបំណុលដ៏មហន្តរាយ។ វាបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានៅនាទីចុងក្រោយជុំវិញការផ្តល់មូលនិធិរបស់មន្ទីរបញ្ចកោន។ ការបោះឆ្នោតបានចាប់ផ្តើមបន្ទាប់មួយថ្ងៃនៃភាពមិនច្បាស់លាស់ ខណៈសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួនបានត្អូញត្អែរថា កិច្ចព្រមព្រៀងដែលបាន ចរចា រវាងលោក Joe Biden និងប្រធាសភា លោក Speaker Kevin McCarthy ដោយគ្មានការចូលរួមពីព្រឹទ្ធសភា នឹងធ្វើឲ្យខ្វះខាតមូលនិធិដល់យោធា ។ កិច្ចព្រមព្រៀងកំណត់បំណុល ដែលត្រូវបានអនុម័តយ៉ាងលើសលប់ដោយសភាកាលពីយប់ថ្ងៃពុធ នឹងត្រូវពន្យារពេលអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររហូតដល់ខែមករា ឆ្នាំ២០២៥ ខណៈមានការកាត់ការចំណាយលើកម្មវិធីក្នុងស្រុកជាច្រើន។ វានឹងបង្កើនការចំណាយរបស់មន្ទីរបញ្ចកោណរហូតដល់៨៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ កើនឡើង៣ភាគរយ ប៉ុន្តែអ្នកគាំទ្រគណបក្សសាធារណៈរដ្ឋលើការចំណាយកាន់តែខ្ពស់ សម្រាប់យោធា បានកត់សម្គាល់ថា បញ្ហានេះនឹងមិនអាចទប់ល្បឿនជាមួយអតិផរណា និងបានអះអាងថា កញ្ចប់នេះនឹងធ្លាក់ចុះឆ្ងាយពីចំនួនដែលត្រូវការ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM
របាយការណ៍៖ លោក Trump ជំរុញឱ្យមានជំនួប​ជាមួយមេដឹក​កូរ៉េខាង​ជើង​លោក Kim នៅឆ្នាំនេះ​
08/19/2026 04:08 PM
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
08/19/2026 04:08 PM