ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីក្រុង Chicago នៅតែព្យាយាមជួយអ្នកស្វែងរកសិទ្ធជ្រកកោន

2023/06/02 04:33:06 pm        112
អាមេរិក៖ ដោយជនអន្តោប្រវេសន៍រាប់រយនាក់នៅតែដេកនៅលើកម្រាលឥដ្ឋនៅស្នងការដ្ឋាននគរបាល ក្រុមប្រឹក្សាក្រុងនៃទីក្រុង Chicago បានអនុម័តថវិកា៥១លានដុល្លារក្នុងការផ្តល់មូលនិធិដើម្បីជួយគាំទ្រដល់អ្នកស្វែងរកសិទ្ធជ្រកកោន កាលពីថ្ងៃពុធទី៣១ ខែឧសភា។ ទោះជាយ៉ាងណា មេដឹកនាំមួយចំនួននៅទីក្រុងនេះ និយាយថា ថវិកានោះនឹងពុំមានរយៈពេលយូរឡើយ ហើយត្រូវការកញ្ចប់ថវិកាបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាន។ ទោះបីជាទីក្រុងChicago ជាកន្លែងកំពុងទទួលស្វាគមន៍ក៏ដោយ ក៏ខ្ញុំមិនដឹងថាយើងមានហេដ្ឋារចនាសម្ព័ន្ធដែលកសាងយ៉ាងពិតប្រាកដដើម្បីទទួលយកនូវអ្វីដែលយើងកំពុងមើលឃើញនោះដែរ។ មេដឹកនាំទីក្រុងនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនប្រមាណ១ម៉ឺននាក់ បានធ្វើដំណើរមកកាន់ទីក្រុងChicago ចាប់តាំងពីខែសីហាឆ្នាំមុន ដែលមានមនុស្សរាប់សិបនាក់បានមកដល់នៅក្នុងមួយថ្ងៃៗ។ បច្ចុប្បន្នមានយ៉ាងហោចណាស់ជនអន្តោប្រវេសន៍៣០០នាក់ កំពុងត្រូវបានផ្តល់ទីជម្រកនៅវិទ្យាល័យ Wilbur Wright ទោះបីមានការចាប់ខ្លួនជាច្រើនពីប្រទេសជិតខាងក៏ដោយ។លោក Mary Ann Smith ជាអ្នករស់នៅទីក្រុង Chicago ជាយូរមកហើយដែលបានរស់នៅក្នុង ខុនដូរមួយ នៅជិតវិទ្យាល័យ Wright College និយាយថាខ្ញុំព្រួយបារម្ភខ្លះដែរ ព្រោះថាខ្ញុំមិនបានដឹងថាតើពួកគេនឹងមានប្រតិកម្មបែបណាទេ ខ្ញុំចង់និយាយថា ប្រសិនបើខ្ញុំត្រូវដើរផ្លូវនេះ តើពួកគេនឹងឆ្លើយតបមកខ្ញុំដោយរបស់ដែលចង់បានដែរឬទេ? តើសាលារៀនត្រូវបើកដែរឬទេ។ កាលពីខែមុន អតីតអភិបាលក្រុងChicago លោក Lori Lightfoot បានប្រកាសរដ្ឋក្នុងគ្រាអាសន្នទាក់ទងទៅនឹងវិបត្តិជនអន្តោប្រវេសន៍។ យោងតាមមន្ត្រីទីក្រុងបានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងនេះទើបតែទទួលបានថវិកា ១០លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការស្នើសុំច្រើនជាងនេះក៏ដោយ៕

ពលរដ្ឋហុងគ្រី ប្រមាណមួយពាន់នាក់ តវ៉ាប្រឆាំងទៅនឹងច្បាប់គ្រូបង្រៀនថ្មី និងការបង្រ្កាបដោយហិង្សា

2023/06/02 03:42:42 pm        166
ហុងគ្រី៖ ពលរដ្ឋហុងគ្រី ប្រមាណមួយពាន់នាក់ បានប្រមូលផ្ដុំគ្នាក្នុងរដ្ឋធានី ប៊ូដាប៉េស (Budapest) កាលពីថ្ងៃព្រហស្បតិ៍ ទី១មិថុនា តវ៉ាប្រឆាំងច្បាប់ដែលនឹងលុបបំបាត់ចោលឋានៈមន្ត្រីរដ្ឋការស៊ីវិលរបស់គ្រូបង្រៀនព្រមទាំងប្រឆាំងនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមយុវជនអំឡុងការតវ៉ាកាលកាលពីកន្លងទៅ។ គ្រូបង្រៀន និងនិសិត្ស បានប្រមូលផ្ដុំគ្នា នៅខាងមុខក្រសួងមហាផ្ទៃ ដែលឃ្លាំមើលការអប់រំដោយការស្រែកច្រៀងព្រមគ្នា និងកាន់ផ្ទាំងប្រកាសដោយមានសញ្ញានានាថា យើងកំពុងយំទាមទារសម្រាប់ប្រទេសនេះបើបើទោះបីជាមិនប្រើឧស្ម័នបង្ហៀរទឹកភ្នែកបែបនេះក៏ដោយនេះ ហើយការបំផ្លាញវិស័យអប់រំដែលប្រៀបបាននឹងការបំផ្លាញសង្គម។ ក្រុមអ្នកតវ៉ា បានហែក្បួនប្រឆាំងនឹងច្បាប់ថ្មីដែលគេហៅថា ច្បាប់ឋានៈដែលនឹងបង្កើនបរិមាណការងារកាន់តែច្រើនសម្រាប់គ្រូបង្រៀង។ ក្រុមអ្នករិះគន់សំដៅដល់ច្បាប់នេះថាជាច្បាប់សងសឹកជាការដាក់ទោសសម្រាប់ការតស៊ូជាច្រើនឆ្នាំរបស់គ្រូបង្រៀន។ រដ្ឋាភិបាលហុងគ្រី របស់លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយថា សេចក្តីស្នើច្បាប់នេះ មានគោលបំណងពង្រឹងគុណភាពអប់រំ។ គ្រូបង្រៀនជិត៥ពាន់នាក់ បាននិយាយថា ពួកគេនឹងបោះបង់អាជីពរបស់ខ្លួន ប្រសិនបើច្បាប់ស្តីពីឋានៈនេះ ត្រូវចូលជាធរមាន។  ការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីការប្រមូលផ្ដុំ និងកូដកម្មជាបន្តបន្ទាប់ទាមទារដំឡើងប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់គ្រូបង្រៀន។ នៅពេលនេះ អត្រាអតិផរណារបស់ប្រទេសហុងគ្រី បានហក់ឡើងដល់២៤% ៕

លោក DeSantisអ្នកសាធារណរដ្ឋ ប្រឹងប្រែងដោយខ្លួនឯងសម្រាប់ការបង្កើតយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤

2023/06/01 09:53:33 pm        223
អាមេរិក៖ សម្រាប់អភិបាលរដ្ឋ Florida លោក Ron DeSantis ការធ្វើយុទ្ធនាការសម្រាប់ប្រធានាធិបតីនៅរដ្ឋ Iowa មានន័យថាការមកកាន់កន្លែងមួយដូចជាព្រឹត្តិការណ៍នៅ Grass Wagon ជាសាលទទួលភ្ញៀវដ៏ស្ងប់ស្ងាត់ ដែលមានមនុស្សប្រហែល៣០០ នាក់ កាលពីថ្ងៃពុធបានរង់ចាំរូបលោក ដោយ មានអ្នកបោះឆ្នោតដែលគ្រាន់តែចង់ដឹងច្រើនជាងអ្នកគាំទ្រ។  លោក DeSantis កំពុងស្ថិតនៅថ្ងៃទី២នៃដំណើរដ៏ស្វិតស្វាញរបស់លោកលើកដំបូងនៅទូទាំងរដ្ឋIowa ក្នុងនាមជាបេក្ខជនតំណែងប្រធានាធិបតីឆ្នាំ២០២៤ ហើយកន្លែងតូច និងហ្វូងមនុស្សតិចតួច - ជាសាលមានមនុស្ស ប្រហែលមួយភាគបីនៃចំនួនមនុស្សសរុបក្នុងសាលនេះ - គឺជាការរំលឹកពីការងារដែលនៅខាងមុខ ប្រសិនបើលោកសង្ឃឹមថានឹងប្រកួតប្រជែងការតែងតាំងពីគណបក្សសាធារណរដ្ឋ ទល់នឹងលោក Donald Trump ។ព្រឹត្តិការណ៍នេះ មានទ្រង់ទ្រាយតូច ដោយគ្រាន់តែបានជួបនិងស្វាគមន៍ ដែលស្តែងឲ្យឃើញថាជាការសាកល្បងសម្រាប់លោក DeSantis វ័យ៤៤ ឆ្នាំ ដែលមិនសូវមានគេស្គាល់ដោយសារប្រជាប្រិយភាពតិចតួចរបស់លោក ជារឿយៗ មិននិយាយច្រើន និងចូលចិត្តការពិភាក្សាតែរឿងនយោបាយ។ ប៉ុន្តែប្រភេទនៃយុទ្ធនាការប្រមូលផ្ដុំ គឺជាកត្តាចាំបាច់នៅក្នុងរដ្ឋ Iowa សម្រាប់បេក្ខជនដែលសង្ឃឹមថានឹងឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរបស់រដ្ឋនៅឆ្នាំក្រោយ ដែលជាការប្រកួតជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋជាលើកដំបូងនៃការបោះឆ្នោតឆ្នាំ ២០២៤ ជាពិសេសប្រសិនបើពួកគេដូចជា លោក DeSantis ខ្វះភាពល្បីល្បាញដូចលោក Trump ។ អ្នកបោះឆ្នោតរដ្ឋ Iowa ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការទាមទារចង់ឃើញបេក្ខជននានាដោយផ្ទាល់៕

សភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដំឡើងកម្រិតបំណុលដើម្បីបញ្ចៀសការខកខានសងបំណុល

2023/06/01 09:48:46 pm        91
អាមេរិក៖ ដើម្បីបញ្ចៀសវិបត្តិខកខានសងបំណុល សភាអាមេរិក បានអនុម័តការបង្កើនកម្រិតបំណុលនិងកញ្ចប់កាត់បន្ថយថវិកា កាលពីយប់ថ្ងៃពុធ ស្របពេលដែលលោកប្រធានាធិបតី Joe Biden និងប្រធានសភាលោក Kevin McCarthy បានកោះប្រជុំក្រុមចម្រុះទាំង២បក្ស គឺក្រុមប្រជាធិបតេយ្យនិយមកណ្តាល និងសាធារណរដ្ឋដែលប្រឆាំងនឹងលទ្ធផលពុំចង់បានបែបអភិរក្សនិយម និងការជំទាស់នឹងដំណើរសេរីនិយម ។  កិច្ចព្រមព្រៀងរកបានដោយលំបាកដែលធ្វើឲ្យសមាជិកសភាមួយចំនួនតូចប៉ុណ្ណោះមានការពេញចិត្ត ប៉ុន្តែក្រុមតំណាងរាស្រ្តវាយតម្លៃថា វាល្អជាងជម្រើសផ្សេងទៀតនោះ គឺជាភាពចលាចលផ្នែកសេដ្ឋកិច្ចដ៏មហន្តរាយ បើសិនជាសភាពុំអាចអនុម័ត ។  ភាពតានតឹងបានកើនឡើងពេញមួយថ្ងៃ ស្របពេលដែលក្រុមសាធារណរដ្ឋស្តាំនិយមជ្រុល បដិសេធន៍ពុំទទួលយកកិច្ចព្រមព្រៀង ខណៈដែលក្រុមប្រជាធិបតេយ្យ និយាយថា ទស្សនៈរបស់ក្រុមសាធារណរដ្ឋនិយមជ្រុល កំពុងធ្វើឲ្យខកខានការសងបំណុល យូរបំផុតនៅសប្តាហ៍ក្រោយនេះ ។  ដោយការបោះឆ្នោតនៅសភាទទួលបានសំឡេងគាំទ្រ ៣១៤ ទល់នឹង ១១៧ សេចក្តីស្នើច្បាប់នេះ នឹងបញ្ជូនបន្តទៅព្រឹទ្ធសភា ក្នុងនោះការអនុម័ត ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដំណាច់សប្តាហ៍នេះ ។  លោក McCarthy បាននិយាយយ៉ាងទទួចថា គណបក្សរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អាមេរិក ស្របពេលដែលរូបលោកថ្លែងសុន្ទរកថាពេលល្ងាច លើកសរសើរពីការកាត់បន្ថយថវិការនៅក្នុងសេចក្តីស្នើច្បាប់នេះ ដោយលោកបញ្ជាក់ថា វាជាតម្រូវការចំាបាច់ដើម្បីទប់ស្កាត់ការចំណាយដែលចេះតែកើនឡើង ឬឥតប្រយោជន៍របស់ទីក្រុងវ៉ាស៊ីងតោន ។  ប៉ុន្តែស្របពេលដែលមានមិនពេញចិត្តពីក្រុមសាធារណរដ្ឋដែលនិយាយថា ការរឹតត្បិតការចំណាយ នៅពុំទាន់គ្រប់គ្រាន់នោះ លោក McCarthyនិយាយថា វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។  នៅមុននេះ លោក Biden បានបង្ហាញសុទិដ្ឋិនិយមរបស់លោកថា កិច្ចព្រមព្រៀងដែលរូបលោក បានចរចាជាមួយលោក McCarthyដើម្បីបង្កើនការកំណត់កម្ចីជាតិ នឹងឆ្លងសភា និងបញ្ចៀសការខកខានសងបំណុលដែលនាំនូវមហន្តរាយខាងសេដ្ឋកិច្ចនោះ ៕

ក្រសួងការបរទេសម៉ាឡេស៊ី៖ ទណ្ឌិត សម រង្ស៊ី គ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីនោះទេ

2023/06/01 08:54:50 pm        320
ភ្នំពេញ៖ ក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានចូលទៅកាន់ប្រទេស​ម៉ាឡេស៊ី គឺគ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ ដូច្នេះនៅ​ថ្ងៃទី៣១ ខែឧសភា លោកត្រូវបានចាកចេញពីប្រទេសម៉ាឡេស៊ីវិញ ដោយគ្មានការរៀបចំ​កម្មវិធី​សាធារណៈណាមួយនោះទេ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំង សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេស ​សូមបញ្ជាក់ជាថ្មីថា​ លោកនាយករដ្ឋមន្ត្រី YAB Dato' Seri Anwar Ibrahim គ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ»។សេចក្ដីប្រកាសបន្តថា៖«យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយ កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយគ្មានកម្មវិធី​សាធារណៈណាមួយត្រូវបាន​គេប្រារព្ធធ្វើអំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ីទេ»៕

បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋកុំចូលរួមសកម្មភាពខុសច្បាប់ ជាមួយក្រុមប្រឆាំង

2023/06/01 07:27:41 pm        265
ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល និងក្រុមយុវជននៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួមសកម្មភាព ឬយុទ្ធនាការខុសច្បាប់ណាមួយឱ្យសោះ​ជាមួយក្រុមប្រឆាំងនៅក្នុងប្រទេស ​និងក្រៅប្រទេស ដែលពួកគេកំពុងរៀបចំគម្រោងអាក្រក់ផ្សេងៗ​លាបពណ៌​រាជរដ្ឋាភិបាល ​និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ដូចប្រជាពលរដ្ឋ និងសាធារណៈជនបានជ្រាបរួចហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានបង្ហាញនូវសារសំឡេងរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេសដែលមានចេតនាអាក្រក់ និងកំពុងធ្វើយុទ្ធនាការវាយសំដៅមកសម្ដេច និងស្ថាប័ន គ.ជ.ប ដែលនេះជាល្បិចបំបែកបំបាក់របស់ពួកគេ។តាមរយៈសារដែលសម្ដេចតេជោ បានបង្ហាញនេះ​ សហភាពអង្គការសង្គមស៊ីវិល ព្រមទាំង​និស្សិត​បញ្ញវន្ត​ខ្មែរ​បានបង្ហាញការព្រួយបារម្ភ ​និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួម យុទ្ធនាការ ឬបាតុកម្មណាមួយ​ដែលធ្វើឡើង​ដោយ​គណបក្សប្រឆាំង ខណៈទង្វើនេះ​មិនបានផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិផ្ទុយទៅវិញ​ បានធ្វើឱ្យប៉ះពាល់​ដល់ច្បាប់​ប្រទេសជាតិ ហើយផ្ដល់​ប្រយោជន៍ដល់គំនិតនយោបាយអាក្រក់របស់ក្រុមប្រឆាំង​នៅក្រៅប្រទេសទៅវិញ។លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ​បានលើកឡើងថា ជាទូទៅ​ជាទម្លាប់​របស់អ្នក​នយោបាយជ្រុលនិយម​ក្រុមប្រឆាំង​មួយចំនួនជាពិសេសក្រុមប្រឆាំង​នៅ​ក្រៅស្រុក គឺតែងតែមិនទទួលស្គាល់កំហុស​ដែលពួកគេបានប្រព្រឹត្តទេ ផ្ទុយទៅវិញពួកគេយកលេស​រឿង​ទាំងនោះ​ដើម្បីមកធ្វើបាតុកម្ម ​និងវាយប្រហាររាជរដ្ឋាភិបាល។លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថា ល្បិចបំបែកបំបាក់​របស់ក្រុមប្រឆាំងមិនអាចមានប្រសិទ្ធភាពបានទេ ផ្ទុយទៅវិញមានតែបែកបាក់លើបក្សខ្លួនទៅវិញ។ លោកមើលឃើញថា នយោបាយ​ខ្មៅកខ្វក់ជ្រុលនិយមដដែលៗ ត្រូវបាន​ប្រជាពលរដ្ឋបាន​ដឹងអស់​ទៅហើយ។សូមជម្រាបថា ក្រោយពី គ.ជ.ប បាន​អនុវត្តតាមនីតិវិធីច្បាប់​បោះឆ្នោត ​បដិសេធការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន ក្នុងការចុះបញ្ជីឈរឈ្នោះបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ដ សម្រាប់​នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក្រុមប្រឆាំង​បាន​យកលេសនេះ ​វាយសំដៅមករាជរដ្ឋាភិបាល និង​ស្ថាប័ន គ.ជ.ប ​តាមរយៈការគ្រោងរៀបចំធ្វើបាតុកម្ម ​ធ្វើយុទ្ធនាការតាម​ហ្វេសប៊ុក ជា​ល្បិចបំបែកបំបាក់​របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន បន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំងក្រៅស្រុក

2023/06/01 07:11:47 pm        440
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តបញ្ចេញសារពីចេតនាអាក្រក់របស់មេដឹកនាំក្រុមប្រឆាំង និងបានប្រដៅពួកក្រុមប្រឆាំង​នៅក្រៅស្រុក ដែលអះអាងថា ពួកគេមានមនុស្សនៅក្បែរសម្ដេច ប៉ុន្ដែផ្ទុយទៅវិញមនុស្សរបស់សម្ដេចទេ ដែលកំពុងនៅក្នុងក្រុមរបស់ពួកគេ ហើយផ្ដល់ព័ត៌មាន​ពិតមកសម្ដេច ដែលនេះជាល្បិចចារកម្មអត់​ស្រមោល​របស់​សម្ដេចផ្ទាល់។សម្ដេចតេជោ បាន​សរសេរ​ប្រដៅក្រុមប្រឆាំងក្រៅស្រុក​ នៅលើបណ្ដាញតេឡេក្រាម ដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេចថា គួរតែប្រាប់ថា នោះ​គឺ​សម្ដេចតេជោផ្ទាល់តែម្តង​ដែល​តែងតែផ្តល់ព័ត៌មាន​ទៅក្រុមមេដឹកនាំប្រឆាំងនៅក្រៅស្រុក ដែលព័ត៌មានទាំងនោះជាព័ត៌មាន​សម្ដេចចង់ផ្ដល់ឱ្យប៉ុណ្ណោះ។សម្ដេច មានប្រាប់ទៅក្រុមប្រឆាំងដែលចោទថា អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល មែនទេ? ប៉ុន្ដែពួកក្រុមប្រឆាំងមានអំនួតខ្លាំងពេកហើយ ដែលថាមានមនុស្សបង្កប់នៅក្បែរសម្ដេច ប៉ុន្ដែមិនដឹងថានេះជាល្បិចចារកម្មអត់ស្រមោលរបស់សម្ដេចទៅវិញ។សម្ដេចតេជោ បញ្ជាក់ថា សម្ដេចបានយកព័ត៌មានពីក្រុមប្រឆាំងក្រៅស្រុក បានព័ត៌មានពិតតាមរយៈមនុស្សរបស់សម្ដេចនៅជាមួយអស់មេដឹកនាំទាំងនោះ ក្នុងនោះក៏មានមនុស្សខ្លះជេរសម្ដេចឮជាងគេផង។ ចំណែកពួកក្រុមប្រឆាំងយកព័ត៌មានពីសម្ដេច ជាព័ត៌មានដែលសម្ដេចចង់ឲ្យតែប៉ុណ្ណោះ។ដោយសារសម្ដេចឃើញមេដឹកនាំក្រុមប្រឆាំងទាំងនោះ​ល្ងង់ពេក ទើបសម្ដេចប្រាប់ពីការពិតនៃ​ចារកម្មឥត​ស្រមោលមួយនេះដើម្បីឆ្លាតបន្តិច។សម្ដេចតេជោ បានបង្ហាញរឿងមួយដែលមេដឹកនាំក្រុមប្រឆាំងម្នាក់ បានយល់ព្រមជាមួយ កុសល ឱ្យធ្វើ​ឃាតសម្ដេច ដែលរឿងនេះ សម្ដេចទុកទូទាត់បញ្ជីនៅពេលក្រោយ។សូមជមា្របថា ​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​សម្ដេចតេជោ​ បាន​បញ្ចេញ​សារ​ជា​បន្តបន្ទាប់ អំពី​ចេតនា​អាក្រក់​របស់មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរៀបផែនការវាយសំដៅ​មកសម្ដេច រាជរដ្ឋាភិបាល ​និង គ.ជ.ប ដែលនេះ​គឺជាល្បិចបំបែកបំបាក់របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល

2023/06/01 06:24:48 pm        323
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជ.ប ) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ។ នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃដំណើរការ នៃការបើកវគ្គបណ្តុះបណ្តាល ពិធីនៅព្រឹកនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងមានការអញ្ជើញ​ចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមនាយកខុទ្ទកាល័យ​ឯកឧត្តមប្រធាន ​និងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្ហាត់ គ.ជ.ប ​រួមទាំងលោកលោកស្រីដែលជាមន្ត្រី គ.ជ.ប ជាច្រើនរូបទៀតផងដែរ ។ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមកហើយ ​ហើយក៏បានរៀបចំវគ្គបណ្តុះបណ្តាល ​ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន​នៃ​គណបក្សនយោបាយ ​និងការឃោសនាបោះឆ្នោតរួចមកហើយ​ ទាំងនៅថ្នាក់ជាតិ នៅតាម​រាជធានីខេត្ត និងនៅតាមបណ្ដូលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ រួចហើយដែរ ។ឯកឧត្តម បន្តថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវទាមទារ​ឱ្យមន្ដ្រី​ បោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់អំពីច្បាប់ ​បទបញ្ជា ​និងនីតិវិធី និង លក្ខខណ្ឌនានាបម្រើឱ្យការបោះឆ្នោត ​ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ទាំង២៥រូប ដែលកំពុងមានវត្ត​មាន​ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ ការបណ្តុះបណ្តាលមានរយៈពេល០៥ថ្ងៃ ដែលមាន​ប្រធានបទ​ចំនួន ២៦ រួមជាមួយនឹងការសម្តែងតួ ដើម្បីធ្វើឱ្យសិក្ខាកាមមានចំណេះដឹងកាន់​តែមាន​ភាពជាក់លាក់ច្បាស់លាស់បន្ថែមទៀត។ឯកឧត្តម បានមានប្រសាសន៍បន្ថែម សូមឱ្យសិក្ខាកាមទាំងអស់ ​ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងកត់ត្រា ​ហើយ​រាល់​ចម្ងល់ សូមតាំងជាសំណួរមកកាន់គ្រូឧទ្ទេស ដើម្បីធ្វើការបកស្រាយឱ្យកាន់​តែ​ច្បាស់លាស់​បន្ថែមទៀត និងជៀសវាងអវត្តមានបើមិនមានការចាំបាច់នោះ ។ ជាពិសេសសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ទាំង២៥ រូប​ ត្រូវខិតខំ​សិក្សាឈ្វេងយល់ដោយខ្លួនឯង​បន្ថែម​ទៀត តាមរយៈនៃការអានច្បាប់ ​បទបញ្ជា និង​នីតិវិធី ​ក្រមសីលធម៌ និង​បទបញ្ញត្តិផ្សេងៗទៀត ដែល​ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ អត្ថបទ ៖ លីហេង

គ.ជ.ប៖ ការចែកបណ្ណព័ត៌មានបោះឆ្នោត កំពុងប្រព្រឹត្តទៅដោយរលូន ឯពលរដ្ឋប្ដេជ្ញាទៅបោះឆ្នោត

2023/05/31 10:39:29 pm        186
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការចែកបណ្ណព័ត៌មានបោះឆ្នោត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុង​ប្រព្រឹត្តទៅ​ដោយសកម្ម ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយប្ដេជ្ញានឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។តាមរយៈប្រព័ន្ធសារតេឡេក្រាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានការពេញចិត្ត ចំពោះការចែកបណ្ណព័ត៌មានបោះឆ្នោត សម្រាប់អាណត្តិទី៧ ហើយពួកគេក៏បានត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។ឯកឧត្តមបន្តថា ទោះបីរដូវនេះ ជារដូវភ្លៀងធ្លាក់ ក៏ពួកគាត់បានរងចាំ និងទទួលយកបណ្ណព័ត៌មាន​បោះឆ្នោត និងបានផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនបានទទួលបណ្ណ​ដោយផ្ទាល់ ខណៈរហូតមកដល់ពេលនេះ​ ការចែកនូវបណ្ណព័ត៌មានបោះឆ្នោត គឺសម្រេចបាន​ប្រមាណ ១០ភាគរយ និងកំពុងដំណើរការនៅទូទាំងប្រទេស ។សម្រាប់ពលរដ្ឋមានឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ នូវ​ឯកសារដែល គ.ជ.ប បានតម្រូវ ដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងអាណត្តិ៧ ខណៈការ​ពិនិត្យឈ្មោះក្នុងបញ្ជី​ ក៏បានរកឃើញឈ្មោះរបស់ខ្លួន​ ក្នុងបញ្ជីផងដែរ ។ពលរដ្ឋបានបន្តថា ​ការទៅបោះឆ្នោតនេះ ពួកគេមិនដែលរំលង់ឡើយពីមួយ​អាណត្តិ​ទៅមួយអាណត្តិ ព្រោះនេះជា​កាតព្វកិច្ច​របស់ពលរដ្ឋគ្រប់រូប ​ដែលការទៅបោះឆ្នោតនេះ គឺជាការសម្រេច​នូវ​ជោគវាសនាខ្លួនឯង​ ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់​តែរីកចម្រើន ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងព្រឹត្តិទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ ខណៈការចែកបណ្ណព័ត៌មានបោះឆ្នោត ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ៕អត្ថបទ បាន សុខរិទ្ធិ

មន្ទីរបច្ចកោណ៖ យន្តហោះចិនហោះហើរឆ្វែលពត់ពេនដ៏គគ្លើននៅជិតយន្តហោះចម្បាំងអាមេរិកនៅសមុទ្រចិនខាងត្បូង

2023/05/31 08:24:29 pm        186
 អាមេរិក៖ សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន បានធ្វើសមយុទ្ធដ៏គគ្លើនដែលពុំចាំបាច់ នៅជិតយន្តហោះយោធាសហរដ្ឋអាមេរិក ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង ។  មេបញ្ជាការយោធាសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងចិន J-16 បានហោះហើរឆ្វែលពត់ពេនកាលពីសប្តាហ៍មុន ហើយនិងបង្ខំឲ្យយន្តហោះចម្បាំងអាមេរិក RC-135 ហោះគេច ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ។   គួរឲ្យដឹងថា ការហោះស្កាត់បែបនេះ បានកើតឡើងម្តងម្កាលប៉ុណ្ណោះ ជាក់ស្តែងកាលពីខែធ្នូកន្លងទៅ យន្តហោះយោធាចិន បានហោះនៅចម្ងាយតែ ៣ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិក និងបង្ខំឲ្យពួកគេហោះគេច ដើម្បីបញ្ចៀសផុតពីការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM
របាយការណ៍៖ លោក Trump ជំរុញឱ្យមានជំនួប​ជាមួយមេដឹក​កូរ៉េខាង​ជើង​លោក Kim នៅឆ្នាំនេះ​
08/19/2026 04:08 PM
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
08/19/2026 04:08 PM