ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

WFP៖ ជំនួយស្បៀងអាហារ ១៧.០០០តោន បាត់ដោយសារត្រូវបានគេលួចនៅប្រទេសស៊ូដង់

2023/05/31 08:19:05 pm        110
ស៊ូដង់ ៖ លោក Eddie Rowe គឺជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ជំនួយស្បៀងអាហារប្រហែល ១៧.០០០តោន បានបាត់ដោយសារត្រូវបានគេលួច ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ កាលពីរយៈពេល ៦សប្តាហ៍មុន ។  អង្គការសហប្រជាជាតិ(UN) និងក្រុមផ្តល់ជំនួយ បាននិយាយថា បើទោះបីជាមានបទឈប់បាញ់យាងណាក្តី ពួកគេនៅតែពិបាកក្នុងការទទួលបានការយល់ព្រមពីការិយាធិបតេយ្យ និងការធានាសន្តិសុខ ដឹកជញ្ជូនជំនួយ និងបុគ្គលិកទៅកាន់ទីក្រុង Khartoum និងកន្លែងផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។  WFPនិយាយថា ពួកគេបានចាប់ផ្តើមការចែកចាយជំនួយរយៈពេល ៣ថ្ងៃនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃសៅរ៍ ហើយនិងបានចែកដល់ប្រជាពលរដ្ឋជាង ១២.០០០នាក់នៅទីក្រុង Omdurman នៅតាមតំបន់ដែលគ្រប់គ្រងដោយកងទ័ពស៊ូដង់ ក៏ដូចជាគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស RSF ។ ពួកគេបន្តថា ពួកគេមានគម្រោងចែកចាយជំនួយដល់ពលដ្ឋយ៉ាងហោច ៥០ម៉ឺននាក់ទៀត នៅក្នុងរដ្ឋធានី Khartoum ។  WFP រំពឹងថា ប្រជាពលរដ្ឋរហូតដល់ ២,៥លាននាក់នៅក្នុងប្រទេសស៊ូដង់ នឹងធ្លាក់ក្នុងភាពអត់ឃ្លាន អំឡុងរយៈពេលប៉ុន្មានខែទៀតនេះ ហើយចំនួនពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអសន្តិសុខស្បៀងធ្ងន់ធ្ងរ មានរហូតដល់ ១៩លាននាក់ ពោលគឺស្មើនឹង ៤០ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ប្រទេសស៊ូដង់ ។ លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ UNICEF និយាយថា កុមារ ១៣.៦លាននាក់ នៅក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយបន្ទាន់ ។ លោកបន្តថា កុមាររាប់រយនាក់ក្នុងចំណោមពួកគេ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត មានពិការរភាព ៕

សម្ដេចតេជោ ផ្ដាំអ្នកបន្តវេនឱ្យបែងចែកថវិកាជាតិប្រកបដោយសមធម៌

2023/05/31 08:15:55 pm        188
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំទៅដល់អ្នកបន្តវេនដែលជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ពិសេសនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើការបែងចែកថវិកាជាតិប្រកបដោយសមធម៌ មិនបត្រូវប្រើប្រាស់ដោយខ្ចះខ្ជាយឡើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានផ្ដាំទៅអ្នកបន្តវេនជំនាន់ក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាជាតិ ទៅលើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនសេដ្ឋកិច្ចជាតិ ក្នុងពេលដឹកនាំប្រទេស ​ឬស្ថាប័ន ដែលការ​បែងចែកនេះ​ សម្ដេចតេជោ ចាត់ទុកជាការ «បែងចែកថវិកានៃកំណើនសេដ្ឋកិច្ចជាតិ​ប្រកបដោយសមធម៌»។ សូមជម្រាបធាតាមច្បាប់ថវិកានៃប្រទេសកម្ពុជាបានកំណត់អំពីការចំណាយ និងចំណូលប៉ាន់ស្មាន​របស់រដ្ឋ ​ដូចជាគោលនយោបាយសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការ​របស់ប្រជាជន។ តាមចង្អុលបង្ហាញពីសម្ដេចតជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទទួលខុស​ត្រូវលើកិច្ចការរៀបចំថវិកាទាក់ទង​នឹងផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចជា​ផែនការ​អភិវឌ្ឍយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ​ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

ប្រធានាធិបតីម៉ិកស៊ិក នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក

2023/05/31 07:39:45 pm        140
ម៉ិកស៊ិក៖ ប្រមុខការទូតរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador គ្រោងនឹងជួបពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិសហរដ្ឋអាមេរិលោកស្រី Elizabeth Sherwood-Randall ពីបញ្ហាផ្សេងៗ តែក្នុងនោះបញ្ហាចម្បងពីរ គឺជនអន្តោប្រវេសន៍ និងការវិនិយោគនៅអាមេរិកកណ្តាល។រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំម៉ិកស៊ិកនឹង «ពិនិត្យឡើងវិញ» នូវផែនការស្តីពីជនអន្តោប្រវេសន៍ទាក់ទងនឹងទិដ្ឋាការ និងការធ្លាក់ចុះនៃការមកដល់ នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក បន្ទាប់ពីការបញ្ចប់នៃគោលនយោបាយសុខភាពសហរដ្ឋអាមេរិដែលមានឈ្មោះថា មាត្រាទី៤២ (Title 42)។លោក Ebrard បាននិយាយថា៖ «បញ្ហាផ្សេងៗ គឺការវិនិយោគនៅអាមេរិកកណ្តាល» ដោយបន្ថែមទៀតថា៖ «ប្រធានបទផ្សេងទៀតប្រហែលជានឹងលើកយកខ្លឹមសារចេញពីរឿងនោះផងដែរ»៕

លោក Blinken ជំរុញឲ្យទួរគីយល់ព្រមជាបន្ទាន់នូវការចូលជាសមាជិកណាតូរបស់ស៊ុយអែត

2023/05/31 07:35:05 pm        127
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) បានជំរុញឲ្យប្រទេសទួរគីសម្រេចជាបន្ទាន់នូវការចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធាណាតូ (NATO) របស់ប្រទេសស៊ុយអែត ដោយនិយាយថា ប្រទេសអឺរុបខាងជើង (Nordic) បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់របស់ទីក្រុងអង់ការ៉ា (Ankara) ចំពោះការសុំសមាជិកភាពនេះ។ជាមួយគ្នានេះ លោក Blinken ក៏បានច្រានចោលផងដែរនូវការលើកឡើងដែលថា ការយល់ព្រមរបស់ទួរគី សម្រាប់ការស្នើសុំចូលសម្ព័ន្ធភាពណាតូរបស់ស៊ុយអែតនេះ មានពាក់ព័ន្ធទៅនឹងការលក់យន្តហោះចម្បាំង F-16 ឲ្យទីក្រុងអង់ការ៉ា ទោះបីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ បាននិយាយយោងទៅទំនាក់ទំនង រវាងប្រទេសទាំងពីរក៏ដោយ។ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត ក្នុងទីក្រុង Lulea ភាគខាងជើងប្រទេសស៊ុយអែត លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តការងារ ដើម្បីបញ្ចប់ទាំងស្រុងនូវការចូលជាសមាជិករបស់ប្រទេសស៊ុយអែតឲ្យបានទាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធណាតូ នៅពាក់កណ្តាលខែកក្កដា ដែលនឹងនាំឲ្យមានការជួបគ្នានៃប្រមុខរដ្ឋរបស់សម្ព័ន្ធភាពនេះ។លោក Blinken បានប្រាប់ថា៖ «យើងជឿថាពេលវេលាមកដល់នៅពេលនេះហើយ ហើយក៏មិនមានហេតុផលដែលថាមិនដំណើរការទៅមុខបាននោះដែរ។ ប្រទេសទួរគីបានលើកឡើងពីកង្វល់ធំៗ និងស្របច្បាប់។ ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដោះស្រាយកង្វល់ទាំងនោះហើយ។ យើងទន្ទឹងរង់ចាំឲ្យដំណើរការនេះ បញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ យើងប្រាកដក្នុងចិត្តណាស់ថា ដំណើរការអាចកើតឡើង និងគួរតែបែបហ្នឹង ហើយយើងសង្ឃឹមថា គ្រប់យ៉ាងនឹងដូចការរំពឹងទុក»។ការអត្ថាធិប្បាយរបស់លោក បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសទួរគី បានអំពាវនាវឲ្យស៊ុយអែតកាត់ទោសអ្នកដែលទទួលខុសត្រូវ ចំពោះការបញ្ចាំងទង់របស់ក្រុមក្រៅច្បាប់ទៅលើអគារសភា ក្នុងទីក្រុង Stockholm នៅថ្ងៃបោះឆ្នោតរបស់ទួរគី ដែលបានបន្ថែមរយៈពេលនៃដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Recep Tayyip Erdogan៕

Trump ប្តេជ្ញាលុបចោលការផ្ដល់សញ្ជាតិស្របច្បាប់ដល់កុមាររបស់ជនអន្តោប្រវេសន៍ នៅអាមេរិកដោយខុសច្បាប់

2023/05/31 07:31:55 pm        127
អាមេរិក់៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤ លោកនឹងស្វះស្វែងឲ្យមានការលុបចោលការផ្ដល់សញ្ជាតិ ដោយស្វ័យប្រវត្តិដល់កុមារដែលកើតនៅសហរដ្ឋអាមេរិកពីជនអន្តោប្រវេសន៍នៅក្នុងប្រទេសដោយខុសច្បាប់ ដោយនេះជាផែនការដែលផ្ទុយនឹងវិសោធនកម្ម ក្នុងសតវត្សរ៍ទី១៩ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបកស្រាយពន្យល់ជាយូរមកហើយ។លោក Trump ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ នៅក្នុងសមរភូមិ ដែលមានអ្នកឈរឈ្មោះកាន់តែច្រើនឡើងនោះ បាននិយាយនៅក្នុងវីដេអូធ្វើយុទ្ធនាការមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ថា លោកនឹងចេញក្រឹត្យមួយ ដោយណែនាំឲ្យភ្នាក់ងារសហព័ន្ធបញ្ឈប់នូវអ្វីដែលគេស្គាល់ថាជាសិទ្ធិពលរដ្ឋពីកំណើត។ សកម្មភាពរបស់លោក Trump បែបនេះ ប្រាកដណាស់ នឹងនាំឲ្យមានបញ្ហាប្រឈមផ្នែកច្បាប់ជាមិនខាន។ការទទួលបានសញ្ជាតិពីកំណើត កើតមានឡើងពីវិសោធនកម្មលើកទី១៤ របស់រដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តនៅឆ្នាំ១៨៦៨ ពោលគឺបីឆ្នាំបន្ទាប់ពីការរលត់ភ្លើងសង្រ្គាមស៊ីវិលអាមេរិក (American Civil War) ដែលបានបញ្ចប់ទំនៀមទម្លាប់នៃការមានទាសករស្បែកខ្មៅ នៅក្នុងរដ្ឋភាគខាងត្បូង ហើយបានលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានឃុំឃាំងទាសករនោះ និងដោះលែងជនជាតិអាហ្វ្រិកកាត់អាមេរិក មិនមានសិទ្ធិទទួលបានសញ្ជាតិអាមេរិកទេ។យុទ្ធនាការរបស់លោក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រឹត្យដែលត្រូវបានស្នើឡើង ដែលគ្រោងសម្រាប់ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក Trump ក្នុងតំណែង នឹងតម្រូវឲ្យយ៉ាងហោចណាស់ឪពុកឬម្តាយម្នាក់ ជាពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដើម្បីឲ្យកូនៗរបស់ពួកគេក្លាយជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ៕

សម្ដេចតេជោ៖ ក្រុមក្បត់ជាតិនៅក្រៅប្រទេស កំពុងរៀបចំយុទ្ធនាការវាយសំដៅមកសម្ដេច និង គ.ជ.ប

2023/05/31 06:07:28 pm        153
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញនូវសារសំឡេងមួយរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេស ដែលកំពុងធ្វើយុទ្ធនាការ​តាមហ្វេសប៊ុកវាយសំដៅមកសម្ដេច និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនេះគឺជា​ល្បិចបំបែកបំបាក់របស់ពួកគេ។តាមរយៈសារសំឡេងដែលសម្ដេចតេជោ បង្ហាញក្រុមក្បត់ជាតិនៅក្រៅប្រទេស កំពុងណែនាំ​ក្រុមរបស់​ពួកគេឱ្យធ្វើ យុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើសម្ដេច និងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។សម្ដេចតេជោ បានបញ្ជាក់ថា នេះគឺជាល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ។ ទង្វើដ៏អាក្រក់នេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមពួកគេនៅក្នុងប្រទេសទៅវិញទេ។ ហើយនេះ ជាផែនការរបស់មេដឹកនាំក្បត់ជាតិ ៣ជំនាន់នៅក្រៅប្រទេសដែលប្រទេសម៉ាឡេស៊ី ទើបបណ្តេញចេញពីប្រទេសនៅមុននេះបន្តិច។ទាក់ទងនឹងក្រុមក្បត់ជាតិនៅក្រៅប្រទេសរៀនចំយុទ្ធនការវាយមកសម្ដេច ​និង គ.ជ.បនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានព្រមានសារជាតិថ្មីទៅដល់ក្រុមក្បត់ជាតិទាំងនោះដែល​មាន​បំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលនាំឱ្យ​អសន្តិសុខ​សាធារណៈ ​និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងនោះទេ៕ត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន ៖ យើងត្រូវការស្ពាន៣បន្ថែមទៀត នៅរាជធានីភ្នំពេញ

2023/05/31 05:10:08 pm        680
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះ នៅរាជធានីភ្នំពេញយើងត្រូវការស្ពានចំនួន៣កន្លែងបន្ថែមទៀត ដែលស្ពានចំនួនពីរអាចនឹងចេញរូបរាង ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ឧសភានេះ។សម្ដេច បានរម្លឹកពីស្ពានដែលត្រូវបានកសាង ដែលគ្រាន់តែនៅតាមដងទន្លេសាប​របស់យើងនេះ​យើងរាប់ដៃបានគឺមានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វារ​ចំនួនពីរគឺស្ពានមិត្តភាពកម្ពុជាចិន និងស្ពានមិត្តភាពកម្ពុជាជប៉ុន។ ទោះជាបែបនេះយើងទៅសល់ការកសាងស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់ រវាងម្ខាង​គឺទន្លេសាបដែលតភ្ជាប់ ទៅជ្រោយចង្វារ ​ហើយតភ្ជាប់ទៅអរិយក្ស ដែលជាគម្រោង​របស់សាធារណរដ្ឋកូរ៉េ សម្ដេចបានសុំម្ដងហើយម្ដងទៀត រហូតប្រធានាធិបតីដល់ទៅចំនួនពីរ៕

សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់ គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ

2023/05/31 04:14:31 pm        217
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាគឺជាគូរប្រកួតមួយ ដែលមិនមានការជាប់​ពាក់ព័ន្ធ នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលហាមមិនឲ្យ គណបក្សភ្លើងទៀតចូលរួមបោះឆ្នោតសកលអាណត្តិទី៧ ឆ្នាំ២០២៣នោះទេ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានជននៅ​ក្រៅស្រុកម្នាក់​បាន​បំផុសបំផុល​ឲ្យ​មាន​យុទ្ធនាការប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថែមទាំងចោទប្រកាន់ថា គណបក្ស​ប្រជាជនកម្ពុជា​នៅពីក្រោយខ្នង​ គ.ជ.ប. និងក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែលបានបដិសេធ​មិនឲ្យ​គណបក្សភ្លើងទៀតចូលរួមបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប និងបញ្ជាក់យ៉ាងច្បាស់ថា សូម​កុំដឹកនាំអ្នកគាំទ្ររបស់ខ្លួន​ធ្វើបាតុកម្ម ឬការតវ៉ាណាមួយទៅលើការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ខណៈ សារជាសំឡេងរបស់សម្ដេច នាពេលកន្លងមក ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតែមានតម្លៃសម្រាប់ប្រើប្រាស់ប្រសិនអ្នកណាហ៊ានធ្វើគុក នឹងហ៊ានទទួលអ្នកនោះជានិច្ច។សម្តេចតេជោ ហ៊ុន សែន ​ក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា អ្នកណាក៏ដោយ​ឲ្យតែហ៊ាន​ធ្វើចលនា ​ដែលនាំឲ្យអសន្តិសុខ និងមានចេតនាចង់បំផ្លាញនូវសុខសន្តិភាព​ដែលកំពុងមាន​សព្វថ្ងៃនេះ​នឹងមិនលើកលែងឲ្យនោះទេ ​សម្តេច បានសង្កត់ធ្ងន់ថា​ សារសម្តេចកាលពីកន្លងទៅ​នៅតែមានតម្លៃ ​ហើយសម្តេច​មិនចេញសារជាលើកទីពីរទៀតនោះទេ អ្នកណាក៏ដោយឲ្យតែហ៊ាន​ធ្វើពេលណា នឹងចាប់ពេលនោះតែម្តង៕អត្ថបទ៖ បាន ចក់

ចិន ជំរុញឲ្យសម្ព័ន្ធយោធាណាតូ គោរពអធិបតេយ្យភាពរបស់ប្រទេសស៊ែរប៊ី ក្រោយភាពរំជើបរំជួល

2023/05/31 03:23:23 pm        185
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃអង្គារអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ប្រទេសចិន បានជំរុញដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ អង្គការណាតូ (NATO) ឲ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ែរបី និងជួយរក្សាសន្តិភាពក្នុងតំបន់ដោយពិតប្រាកដ។ កងកម្លាំងកូសូវ៉ូ (KFOR)ដែលជាបេសកកម្មរក្សាសន្តិសុខដឹកនាំដោយសម្ព័ន្ធយោធាណាតូ ប្រចាំក្នុងប្រទេសកូសូវ៉ូ និងនគរបាលកូសូវ៉ូ បានប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកតវ៉ាស៊ែរប៊ី កាលពីថ្ងៃចន្ទ។ យោងតាមកងកម្លាំងកូសូវ៉ូ ទាហានសម្ព័ន្ធយោធាណាតូ ប្រហែល ២៥នាក់ បានរងរបួស ខណៈដែលលោកប្រធានាធិបតី ស៊ែរប៊ី អាឡិចសាន់ឌ័រ វ៉ូស៊ីក (Aleksandar Vucic) បាននិយាយថា បាតុករស៊ែរប៊ី ៥២នាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះដែរ។  ដោយសារតែភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងនៅក្នុងតំបន់ លោកស្រី Mao បាននិយាយថា ប្រទេសចិន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយការរំជើបរំជួលនានា ដោយបន្ថែមថា ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ែរប៊ី ក្នុងការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានប្ដេជ្ញាប្រឆាំងទៅនឹងរាល់សកម្មភាពឯកតោភាគី ដោយស្ថាប័នបណ្ដោះអាសន្ននៅក្នុងប្រ៊ីស្ទីណា (Pristina) របស់ប្រទេសកូសូវ៉ូ និងបានអំពាវនាវស្ថាប័នមួយនេះ ឲ្យបំពេញតួនាទីរបស់ខ្លួនក្នុងការបង្កើតសមាគម ឬសហគមន៍នៃទីក្រុងសំខាន់ៗ របស់ស៊ែរប៊ី ៕

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

2023/05/31 02:35:15 pm        382
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន លាក់ខ្លួន របស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។សម្តេចតេជោ បានប្រកាសកោតសរសើរកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។សម្ដេចតេជោ ហ៊ុន សែន រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស។សម្ដេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនធ្វើឱ្យផ្ដាច់មុខរបរដចម្លងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទម្លុះទម្លាយដើម្បីឱ្យមានការសាងសង់អគារ ដែលកម្ពស់ខ្ពស់កប់ពពកនាពេលបច្ចុប្បន្ននេះ ដែលពីមុនមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់អគារខ្ពស់ជាង វិមានឯករាជ្យ ឬ ព្រះសត្យមុនីចិតីយឡើយ។សម្ដេចតេជោ មានគម្រោងចំណាយពេលមួយថ្ងៃពេញ ដើម្បីដើរកម្សាន្តតាមអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ខណៈមានអគារជាច្រើនបានសាងសង់ឡើងយ៉ាងគំហុកដែលសម្ដេចមិនទាន់បានអញ្ជើញពិនិត្យមើលផ្ទាល់នៅឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។សម្ដេចតេជោ ផ្ដាំផ្ញើអ្នកបន្តវេន កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកា ទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ ខណៈព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។សម្ដេចតេជោ បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍បើក និងបិទ កីឡាអាស៊ានប៉ារ៉ាហ្គេម(កីឡាជនពិការ) នឹងមានទស្សនីយភាពដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែរ។សម្តេចតេជោ ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀតថា នរណាក៏ដោយឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាពនឹងមិនលើកលែងឲ្យនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគៈ អ៊ីរ៉ង់ កំពុងត្រៀមសម្រាប់ជម្លោះដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក
08/19/2026 05:08 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ពីសន្តិសុខច្រកសមុទ្រ Hormuz ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអារ៉ាប់រួម
08/19/2026 05:08 PM
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM