ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

2023/05/31 02:21:39 pm        342
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។គួររម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសង ខាង, កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ, គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ និង ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ មានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ។ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះបានបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខ ណ្ឌជ្រោយចង្វា។ដោយឡែកសម្រាប់ ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ នាយករដ្ឋមន្ត្រី។ស្ពាននេះមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ កំពស់ ៥ម៉ែត្រ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេ សាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ ខែ៕

ជប៉ុនផ្តល់ថវិកា ៦៣៧,៨៣៨ដុល្លារអាមេរិក សម្រាប់ការលុបបំបាត់អំពើហិង្សា លើកុមារនៅតាមសាលារៀន

2023/05/30 07:06:42 pm        217
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក ដល់អង្គភាព​ទទួល​ជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ​ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ២) (ថវិកាចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការ Save the Children Japan (SCJ) ។នៅក្នុងគម្រោងនេះ អង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធ​ការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិ ដើម្បីកិច្ចការពារកុមារនៅ​តាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។តាមរយៈគម្រោងនេះ ​សិស្សប្រមាណ ១២,០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅ ​នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មាន​អំពើហិង្សា​ដែលមាន​សុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើង​នូវការ​លូតលាស់​ប្រកបដោយសុខភាពល្អ ​និងសុខុមាលភាពរបស់កុមារ។ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា​តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំ​ប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ ​និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក​ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លាន ដុល្លារអាមេរិក ដល់​គម្រោងចំនួន ១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

លោក Bidenពិភាក្សាជាមួយលោក Erdogan អំពីយន្តហោះចម្បាំង F-16 និងបញ្ហាប្រទសស៊ុយអែត

2023/05/30 06:07:20 pm        302
អាមេរិក៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ដែលបានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីទួរគី Tayyip Erdogan បាននិយាយថា លោក Erdogan កាលពីថ្ងៃចន្ទ បានបង្ហាញបំណងរបស់លោកក្នុងការទិញយកយន្តហោះចម្បាំង F-16 ពី សហរដ្ឋអាមេរិក ដោយបន្ថែមថា ក្រោយមកលោកបានប្រាប់សមភាគីទួរគីថា ទីក្រុងវាស៊ីនតោន ចង់ឃើញ ទីក្រុងអង់ការ៉ា ទម្លាក់ចោលការប្រឆាំងរបស់ខ្លួនចំពោះការចូលជាសមាជិកណាតូរបស់ប្រទេសស៊ុយអែត។ ការពិភាក្សាតាមទូរស័ព្ទនេះ បានធ្វើឡើងនៅពេលលោក Biden បានអបអរសាទរ លោក Erdogan ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងទៅ។  លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញពីសេតវិមានទៅកាន់រដ្ឋ Delaware ថា លោកបានជជែកជាមួយលោក Erdogan ។ លោកបានអបអរសាទរលោក Erdogan។ លោកនៅតែចង់ធ្វើការងារឲ្យបានចប់រួចរាល់ទាក់ទងនឹងយន្តហោះចម្បាំង F-16 ។ លោកបានប្រាប់លោក Erdogan ថា យើងចង់បានកិច្ចព្រមព្រៀងមួយជាមួយប្រទេសស៊ុយអែត  ។ ហើយយើងនឹងមានទំនាក់ទំនងល្អឡើងវិញជាមួយប្រទេសមួយផ្សេងទៀត ។ លោកបានបន្ថែមថា យើងនឹងជជែកគ្នាពីរឿងនេះនៅសប្ដាហ៍ក្រោយ។  សេចក្ដីថ្លែងការណ៍ពីប្រធានាធិបតីទួរគី ស្ដីពីការសុន្ទាតាមទូរស័ព្ទនេះ មានរយៈពេលខ្លី និងមិនច្បាស់លាស់។ សេចក្ដីថ្លែងការណ៍នេះ និយាយថា មេដឹកនាំទាំង២បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការណ៍កាន់តែស៊ីជម្រៅ លើគ្រប់វិស័យនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២  ជាបញ្ហាដែលមេដឹកនាំទាំង២បាននិយាយថា បានកើនឡើងកាន់តែខ្លាំងក្នុងការប្រឈមដាក់គ្នាទាំងក្នុងតំបន់និងសកលលោក៕

កូរ៉េខាងជើងប្រកាសបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅក្នុងខែមិថុនា

2023/05/30 05:59:10 pm        320
កូរ៉េខាងជើង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅខែមិថុនា សម្រាប់ការពិនិត្យបង្ហាញផ្ទាល់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានដឹងដោយសារព័ត៌មាន KCNA បានឲ្យដឹងថា លោក Ri Pyong Chol អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម របស់គណបក្សពលករកំពុងកាន់អំណាច បានប្រកាសពីសមយុទ្ធយោធាយោធារួមគ្នា ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ជាការបង្ហាញយ៉ាងបើកចំហនៃមហិច្ឆិតាឈ្លានពានដោយខ្វះការពិចារណា។ កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងអនុវត្តសមយុទ្ធបណ្តុះបណ្តាលផ្សេងៗ កាលពីពេលថ្មីៗនេះ រួមមាននូវអ្វីដែលពួកគេនិយាយថាគឺជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាធំបំផុតកាលពីសប្តាហ៍មុន បន្ទាប់ពីសមយុទ្ធជាច្រើនបានកាត់បន្ថយ ក្នុងពេលការរឹតត្បិតជំងឺ Covid-19 និងក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូតជាមួយប្រទេសកូរ៉េខាងជើង។ លោក Ri និយាយថា សមយុទ្ធនានាតម្រូវឲ្យទីក្រុងព្យុងយ៉ាង ត្រូវមានសមត្ថភាពប្រមូលព័ត៌មានអំពីសកម្មភាពយោធារបស់សត្រូវក្នុងពេលពិតប្រាកដ។ លោក Ri បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងពិចារណាគ្រប់ជ្រុងជ្រោយពីការគំរាមទាំងពេលបច្ចុប្បន្ន និងអនាគត នឹងដាក់ចូលការអនុវត្តន៍ហ្មត់ចត់ នូវសកម្មភាពទាំងឡាយសម្រាប់ការពង្រឹង ការទប់ទល់សង្គ្រាមជាក់ស្តែង និងរួមទាំងអស់។ ទីក្រុងព្យុយ៉ាងនិយាយថា ខ្លួនបានបញ្ចប់ការផលិតផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួន ហើយមេដឹកនាំ លោក Kim Jong Un បានអនុម័តការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះ។ សេចក្តីថ្លែងការពុំបានបញ្ជាក់ច្បាស់ពីការបរិច្ឆេទបាញ់បង្ហោះពិតប្រាកដនោះទេ ប៉ុន្តែប្រទេសនេះ បានផ្តល់ដំណឹងដល់ប្រទេសជប៉ុនពីការបាញ់បង្ហោះតាមផែនការ នៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា ដោយកំពុងជំរុញឲ្យទីក្រុងតូក្យូ ដាក់ការការពារមីស៊ីលបាលីស្ទីករបស់ខ្លួនក្នុងការប្រុងប្រយ័ត្ន។ ប្រទេសជប៉ុន និយាយថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលណាមួយដែលគំរាមដល់ទឹកដីរបស់ខ្លួន៕

រុស្ស៊ីវាយប្រហារលើបន្ទាយយោធាក្នុងប្រទេសអ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារ

2023/05/30 05:42:53 pm        338
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។ នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។ ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។ ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA  បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។ គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕

កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគូប្រជែង បានព្រមព្រៀងបន្ថែមពលបទឈប់បាញ់រយៈពេល៥ថ្ងៃ

2023/05/30 05:24:54 pm        270
ស៊ូដង់៖ កងទ័ពជាតិប្រទេសស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស(RSF) កាលពីថ្ងៃចន្ទបានព្រមព្រៀងចំពោះការបន្ថែមពេល៥ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីការចរចា នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាពចំពោះជនស៊ីវិលទាំងអស់ចេញពីតំបន់ជម្លោះ និងការពារការផ្គត់ផ្គង់ដល់ជនស៊ីវិល។កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេលខ្លី និងការរៀបចំជំនួយមនុស្សធម៌ ត្រូវបានធ្វើឡើងតាមរយៈការចរចា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងគោលបំណងបញ្ចប់ជម្លោះក្នុងប្រទេសស៊ូដង់ និងការសម្របសម្រួលដំណើរការចូលនៃជំនួយមនុស្សធម៌។ បទឈប់បាញ់រយៈពេល៧ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២២ ខែឧសភា បានផុតកំណត់នៅម៉ោង៩:៤៥នាទីយប់ក្នុងក្នុងតំបន់កាលពីថ្ងៃចន្ទ។ ប៉ុន្តែការប៉ះទង្គិចគ្នាដែលកើតមានយូៗម្តង នៅតែត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលភាគីទាំងពីរបានដាក់កំហុសគ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់បណ្តោះអាសន្ននេះ។កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមដោយជំរុញឲ្យភាគីជម្លោះទាំងពីរប្រកាន់ខ្ជាប់ចំពោះកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការក្រុមវេជ្ជបណ្ឌិតស៊ូដង់កាលពិថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នា បានកើនឡើងដល់៨៦៦នាក់ និង៣.៧២១នាក់ផ្សេងទៀតរងរបួស។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថានៅពេលដូចគ្នានេះដែរមនុស្សច្រើនជាង១.៣៦លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេរួមទាំងជិត៣២០.០០០នាក់ បានគេចខ្លួនចូលទៅកាន់ប្រទេសជិតខាង៕

អ៊ុយហ្គង់ដា អនុម័តច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQ យ៉ាងតឹងរ៉ឹង រួមមានទាំងទោសប្រហារជីវិតផងដែរ

2023/05/30 04:54:51 pm        286
អ៊ុយហ្គង់ដា៖ ទំនាក់ទំនងភេទដូចគ្នា ឬ LGBTQ គឺជាអំពើខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសអ៊ុយហ្គង់ដា ពោលគឺដូចនៅក្នុងប្រទេសអាហ្វ្រិកជាង ៣០ផ្សេងទៀតដែរ ប៉ុន្តែច្បាប់ថ្មីពាក់ព័ន្ធនឹងបញ្ហានេះនៅតែធ្វើបន្ត ដោយជាក់ស្ដែង នាពេលនេះប្រធានាធិបតីរបស់ប្រទេសអ៊ុយហ្គង់ដា លោក Yoweri Museveni បានចុះហត្ថលេខាលើច្បាប់ប្រឆាំងក្រុមនេះ ដែលជាការដាក់ទោសទណ្ឌយ៉ាងតឹងតែងបំផុតរបស់ពិភពលោក ដោយក្នុងនោះរួមមានទាំងការកាត់ទោសប្រហារជីវិតផងដែរ សម្រាប់ «ការរួមមេត្រីភាពភេទដូចគ្នាដោយទង្វើព្រៃផ្សៃ»។ ច្បាប់ ដែលនាំឲ្យមានការថ្កោលទោសពីលោកខាងលិច នឹងទំនងប្រឈមនឹងទណ្ឌកម្មពីម្ចាស់ជំនួយដែរនោះ ចែងពីការដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ «ជនដែលធ្វើខុសម្ដងហើយម្ដងទៀត» ប្រឆាំងនឹងច្បាប់នេះ និងការចម្លងជំងឺដែលព្យាបាលមិនជាសះស្បើយ ដូចជាមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) តាមរយៈការរួមភេទជាមួយភេទដូចគ្នា។ ច្បាប់នេះ ក៏សម្រេចកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំផងដែរ ពាក់ព័ន្ធនឹងបទល្មើសជួយ«ផ្សព្វផ្សាយ»ឲ្យមានការស្រឡាញ់ភេទដូចគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានហៅចំណាត់ការនេះថា «ជាការរំលោភសិទ្ធិមនុស្សដ៏គួរអាណោចអធ័ម ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការវាយតម្លៃពីផលប៉ះពាល់របស់ច្បាប់នេះ នៅគ្រប់ទិដ្ឋភាពនៃការពាក់ព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ុយហ្គង់ដា» ដោយលោកបានថ្លែងថា៖ «យើងកំពុងពិចារណាលើជំហានបន្ថែម រួមទាំងការអនុវត្តទណ្ឌកម្ម និងការរឹតត្បិត ចំពោះការចូលមកកាន់សហរដ្ឋអាមេរិកប្រឆាំងនឹងនរណាម្នាក់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ច្បាប់នេះ បាននាំឲ្យមានការរិះគន់តវ៉ាពីមជ្ឈដ្ឋានក្នុងស្រុកយ៉ាងច្រើន ដោយអ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត លោក Busingye Kabumba បានប្រាប់សារព័ត៌មាន Reuters ថា អង្គការក្នុងស្រុកមួយ គឺអង្គការវេទិកាលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងបុគ្គល ១០នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងច្បាប់នេះ នៅតុលាការធម្មនុញ្ញ៕

សមាជិកគណបក្សសាធារណរដ្ឋរិះគន់លើកិច្ចព្រមព្រៀងអតិបរមាបំណុលអាមេរិក ស្ថិតក្នុងសញ្ញានៃផ្លូវដ៏ពិបាកខាងមុខ

2023/05/30 04:50:52 pm        184
អាមេរិក៖ សមាជិកសភាគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលមួយចំនួន បាននិយាយកាលពិថ្ងៃចន្ទថា ពួកគេនឹងប្រឆាំងកិច្ចព្រមព្រៀងដើម្បីបង្កើនចំនួនលើសពីអតិបរមាបំណុល៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក ក្នុងសញ្ញាមួយដែលថាកិច្ចព្រមព្រៀងរួមបក្សទាំងពីរអាចប្រឈមផ្លូវដ៏ពិបាកឆ្លងកាត់សភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់នៅសប្តាហ៍ក្រោយ។ទោះបីជាមាការរំពឹងទុក គណបក្សប្រឆាំងបានពន្យល់ពីឧបសគ្គថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងសមាជិកជាន់ខ្ពស់គណបក្សសាធារណៈរដ្ឋនៅសភា លោក Kevin McCarthy នឹងត្រូវជម្នះដើម្បីមើលឃើញសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអនុម័តកញ្ចប់នេះ។ អភិបាលរដ្ឋ Florida លោក Ron DeSantis ជាបេក្ខជនមួយរូបសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋនៅឆ្នាំ២០២៤ បាននិយាយថា កិច្ចព្រមព្រៀងនេះពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលំហូរថវិការដ្ឋនោះទេ។ លោកបាននិយាយទៅកាន់សារព័ត៌មាន Fox News ថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសរបស់យើងនឹងនៅតែងាកទៅរកការក្ស័យធន។ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របានរំពឹងថា ខ្លួននឹងធ្វើឲ្យជ្រះស្រឡះនៅសភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់ដើម្បីទូទាត់ការចំណាយរបស់ខ្លួន ដែលក្រសួងរតនាគារនិយាយថា នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា។ លោក Biden និយាយថា លោកកំពុងធ្វើការតាមទូរស័ព្ទផងដែរ។ វានឹងល្អប្រសើរ។ លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងនឹងមើលឃើញនៅពេលការបោះឆ្នោតចាប់ផ្តើម។ សេចក្តីស្នើច្បាប់ដែលមាន៩៩ទំព័រនឹងពន្យារពេលការកំណត់បំណុលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលអនុញ្ញាតឲ្យសមាជិកសភា កំណត់ដោយឡែកនូវបញ្ហាហានីភ័យផ្នែកនយោបាយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិតីនៅខែវិច្ឆិកា ឆ្នាំ២០២៤៕

មនុស្ស២៥នាក់រងរបួស ខណៈការតប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងអ្នកតវ៉ាស៊ែរប៊ី និងកងកម្លាំងNATO

2023/05/30 04:15:39 pm        159
ស៊ែរប៊ី៖ ក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយទាហាននៃកងកម្លាំងកូសូវ៉ូកាលពីថ្ងៃចន្ទទី២៩ ខែឧសភា ក្នុងតំបន់ Zvecan ដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកនិងគ្រាប់បែកផ្សែងទៅលើ កងកម្លាំងរក្សាសន្តិភាព NATO ដោយមួយចំនួនរងរបួស។ប្រជាជនស៊ែរប៊ី ក៏បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅក្នុងតំបន់ Zvecan និងបានបាញ់ថ្នាំលើរថយន្តដែលមានស្លាកអង្គការNATO ជំនួសដោយអក្សរ«Z» ដោយចង់សំដៅដល់សញ្ញារបស់រុស្ស៊ីដែលប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ កងកម្លាំងកូសូវ៉ូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា មនុស្សយ៉ាងហោចណាស់២៥នាក់នៃក្រុមរបស់ពួកគេ បានរងរបួស។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានឲ្យដឹងថា ជនជាតិអ៊ីតាលី១១នាក់មកពីបេសកកម្មកងកម្លាំងកូសូវ៉ូបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ ដែល៣នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ថានភាពដ៏តានតឹងនៅក្នុងប្រទេសកូសូវ៉ូ បានវិវឌ្ឍន៍បន្ទាប់ពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានឡើងកាន់តំណែងនៅតំបន់មានពលរដ្ឋស៊ែរប៊ីរស់នៅច្រើនរបស់ប្រទេសកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតដែលប្រជាជនស៊ែរប៊ីធ្វើពហិការ។ប្រជាជនស៊ែរប៊ី បានទាមទារឲ្យរដ្ឋាភិបាលកូសូវ៉ូដកចេញអភិបាលក្រុងជនជាតិភាគតិចអាល់បានីពីសាលាក្រុង និងអនុញ្ញាតឲ្យរដ្ឋបាលតំបន់ដែលផ្តល់ហិរញ្ញវត្ថុដោយទីក្រុង Belgrade បន្តការងាររបស់ពួកគេ៕

ភាពចលាចលនៅសេណេហ្គាល់ផ្ទុះឡើងម្តងទៀតជុំវិញមេដឹកនាំបក្សប្រឆាំង

2023/05/30 04:12:44 pm        154
សេណេហ្គាល់៖ ក្រុមបាតុកររាប់សិបនាក់បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីសមាជិកសភា ត្រូវបានរារាំងមិនឲ្យចូលទៅកាន់លំនៅឋានរបស់អ្នកនយោបាយបក្សប្រឆាំងដ៏លេចធ្លោម្នាក់ កំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នានៃករណីរំលោភសេពសន្ធវៈនិងបទបរិហាកេរ្តិ៍។នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលបានបង្កើតរបាំងបណ្តោះអាសន្ននៅតាមផ្លូវហាយវ៉េមួយក្នុងទីក្រុង Dakar។ នៅក្នុងតំបន់ជិតខាងមួយកន្លែង រថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញដោយអគ្គិភ័យហើយអគារក្រសួងមួយកន្លែង កំពុងឆាបឆេះ។ វាជាជុំចុងក្រោយនៃភាពចលាចលរយៈពេលជាច្រើនខែដែលបង្កឡើងដោយការបដិសេធរបស់ប្រធានាធិបតីលោក Macky Sall មិនព្រមលុបចោលការឈរឈ្មោះសម្រាប់អាណត្តិទី៣ និងដោយសាររឿងក្តីនានានៅតុលាការ ជាប់ពាក់ព័ន្ធគូប្រជែងឈានមុខម្នាក់លោក Ousmane Sonko ដែលបានបដិសេធថាពុំបានធ្វើខុសនិងបាននិយាយថាបទចោទប្រកាន់ទាំងអស់មានបំណងលុបឈ្មោះលោកចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈឆ្នាំក្រោយ។ ប្រទេសសេណេហ្គាល់ ត្រូវបានគេមើលឃើញថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតមួយនៅអាហ្វ្រិកខាងលិច ហើយវាមានការកំណត់២អាណត្តិសម្រាប់ប្រធានាធិបតី។ ប៉ុន្តែក្រុមអ្នករិះគន់របស់លោក Macky Sall ព្រួយបារម្ភថាលោកនឹងប្រើប្រាស់ការផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ ជាលេសកំណត់អាណត្តិរបស់លោកឡើងវិញ និងឈរឈ្មោះម្តងទៀត។ លោក Sonko មានអ្នកគាំទ្ររឹងមាំក្នុងចំណោមយុវជនប៉ុន្តែការធ្វើអត្ថាធិប្បាយដែលមិនគួឲ្យគោរពរបស់លោកកាលពីសប្តាហ៍មុនអំពីស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកពីបទរំលោភនៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងឆ្នាំ២០២១ បង្កឲ្យមានប្រតិកម្មខ្លាំងពីក្រុមស្ត្រីនិងឥស្សរជនល្បីឈ្មោះរាប់សិបនាក់របស់ប្រទេសសេណេហ្គាល់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគៈ អ៊ីរ៉ង់ កំពុងត្រៀមសម្រាប់ជម្លោះដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក
08/19/2026 05:08 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ពីសន្តិសុខច្រកសមុទ្រ Hormuz ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអារ៉ាប់រួម
08/19/2026 05:08 PM
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM