ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ការយឺតយ៉ាវនៃភាពរីកចម្រើនរបស់កម្ពុជា មិនដូចប្រទេសគេ គឺកើតចេញពីកំហុសនយោបាយ

2023/05/30 04:10:46 pm        625
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការយឺតយ៉ាវ​នៃភាព​រីកចម្រើន​របស់ប្រទេស ​កម្ពុជាមិនខ្លាំងដូចប្រទេសគេនាពេលនេះ គឺដោយសារតែកំហុសផ្នែក​នយោបាយ ការខុសផ្នែកនយោបាយនេះ គឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងជួបវិនាសកម្មយ៉ាងធ្ងន់ធ្ងរ​អស់រយៈពេលជាច្រើនឆ្នាំនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីសម័យ​សង្គមរាស្រ្ត​និយម ដែលមាន ព្រះបិតាជាតិខ្មែរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​គ្រប់គ្រង​ប្រទេស​កម្ពុជាមានការរីកចម្រើនជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ប៉ុន្តែដោយ​សារតែកំហុសផ្នែកនយោបាយបានធ្វើឲ្យកម្ពុជា ដើរយឺតចំពោះភាពរីកចម្រើននេះ ជាក់ស្តែង​បច្ចុប្បន្ននេះ ផលិតផលសរុបរបស់ប្រជាជនកម្ពុជាគឺទទួលបានក្នុងមួយឆ្នាំត្រឹម​តែជាងមួយពាន់​ដុល្លារប៉ុណ្ណោះ ​ខណៈប្រជាជនកូរ៉េបានឡើងរហូតដល់ជាង៥ម៉ឺនដុល្លារ​អាមេរិកហើយនោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន មិនបានភ្លេច បន្ដរម្លឹកចំពោះពាក្យថា«សន្តិភាព» ដោយសម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពគឺសំខាន់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាថែរក្សា និង ការពារនូវសុខ​សន្តិភាពនេះឲ្យបានគ្រប់កាលៈទេសៈទាំងអស់៕អត្ថបទ៖ បាន ចក់

សម្តេចតេជោប្រកាសថា នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី

2023/05/30 03:38:38 pm        264
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា​ទទួលបានលំដាប់លេខរៀងទី១៨ គឺជាលេខល្អ«មានហុងស៊ុយ»ហើយក៏ជាសញ្ញាងាយស្រួល​ចងចាំ​របស់បងប្អូនប្រជាពលរដ្ឋចំពោះការគូសសន្លឹកឆ្នោតផងដែរ។ សម្តេចបានបញ្ជាក់ ថា សម្តេចពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)៕អត្ថបទ៖ បាន ចក់

ការស្ទង់មតិរបស់ទូរទស្សន៍CGTN៖ការចូលរួមរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានប្រឆាំងក្នុងសំឡេងប្រមាណ៧០%ជាលក្ខណៈសកល

2023/05/30 03:24:55 pm        169
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CGTN ការឆ្លើយតបជាសកលដ៏ច្រើនបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឲ្យមានការិយាល័យទំនាក់ទំនងរបស់សម្ព័ន្ធណាតូនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើបញ្ហានេះ ។  សេចក្ដីថ្លែងការណ៍របស់លោក Kishida ប្រសិនបើ ជាការពិត  នោះនឹងក្លាយជាកំហុសភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលភាគច្រើននិយាយថា នឹងដុតកម្ដៅឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ អ្នកឆ្លើយតបចំនួន៧១,១%បានប្រឆាំងដាច់ខាតនៅលើវេទិកា ឬ(platforms) ប្រើប្រាស់ភាសាជាច្រើនរបស់ទូរទស្សន៍ CGTN ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភ និង ការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅក្នុងសហគមន៍សកល។   សកម្មភាពដ៏មានសក្តានុពលនេះ ត្រូវបានជំទាស់ យ៉ាងហោចណាស់ ៨៤%នៃអ្នកឆ្លើយតបនៅលើវេទិកានីមួយៗរបស់ទូរទស្សន៍ CGTN ជាភាសា អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដោយក្រុមអ្នកឆ្លើយតបរុស្ស៊ីបានបដិសេធដោយមានចំណែកខ្ពស់ជាងគេរហូតដល់ទៅ៩២% ខណៈដែលចំនួនអ្នកជំទាស់ទៅនឹងការបើកការិយាល័យបានធ្លាក់ចុះដល់ ៥៤ %នៅលើវេទិកាភាសាអង់គ្លេសរបស់បណ្តាញនេះ។ដើម្បីបោះជំហានចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយប្រមុខអង្គការណាតូ លោក Jens Stoltenberg បានស្នើឲ្យបង្កើតការិយាល័យតំណាងណាតូ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗនេះ។ មនុស្ស៩នាក់ក្នុងចំណោមអ្នកឆ្លើយតបតាមអនឡាញ១០នាក់ ជឿថា ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កឲ្យមានក្ដីបារម្ភធ្ងន់ធ្ងរ ។ ជិត៨៥ % ជឿថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងស្ថិភាពក្នុងតំបន់។ជាង៩២% បារម្ភថា ការបង្កើតការិយាល័យរបស់យោធាណាតូអាចនឹងបណ្ដាលឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ និងដុតបញ្ឆេះឲ្យមានភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់នេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

2023/05/30 03:07:46 pm        315
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកចម្រៀងអ្នកនិពន្ធបទចម្រៀងក្នុងឱកាសពិធីសម្ពោធ អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និពន្ធឡើងវិញ ខណៈអ្នកនិពន្ធបាននិពន្ធមិនបានត្រឹមត្រូវ(ខុសទីតាំង នៃពិធីសម្ពោធ)។សម្តេចតេជោ បានបញ្ជាក់ថា អ្នកនិពន្ធចម្រៀងក្នុងពិធីផ្សេងៗមានច្រើនលើសលប់ ដែលបទចម្រៀងខ្លះសម្តេចមិនបានស្តាប់ ឬមិនមានពេលស្តាប់ឡើយ ដោយសារច្រើនពេក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មី ក្នុងគោលដំណងចូលរួមចំណែកអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។សម្តេចតេជោ អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងពង្រឹងវិស័យអប់រំសិក្សាធិការនៅកម្ពុជា ឱ្យមានកម្រិតគុណភាពកាន់តែខ្ពស់។សម្តេចតេចជោ បានបញ្ជាក់ថា កម្ពុជាមានការរីកចម្រើន លូតលាស់ក្នុងសម័យសង្គមរាស្ត្រនិយម ដោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗខ្ពស់ជាងបណ្តាប្រទេសនានា រួមទាំងកូរ៉េខាងត្បូងផងដែរ តែដោយសារដើរនយោបាយខុស គឺរដ្ឋបហារទម្លាក់សម្តេចឪ កម្ពុជាបានធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយទោះបីជាសម្ដេចមិនធ្វើជានាយករដ្ឋមន្រ្ដី ក៏សម្ដេចនៅគ្រប់គ្រងនយោបាយកម្ពុជាដែរ ដូច្នេះតម្រូវការចាំបាច់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រនៅតែបន្ត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយពេញចិត្តចំពោះការចាប់លេខរៀងគណបក្ស ដែលជាលទ្ធផលនៃការចាប់សន្លឹកឆ្នោតកំណត់លេខរៀង គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)។សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ អគារអន្តេវាសិកដ្ឋានមួយបន្ថែមទៀតដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីផ្ដល់ការស្នាក់នៅដល់និស្សិតក្រីក្រ អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាននៅទីនេះ។ សម្ដេចតេជោបានប្រកាសបើកការដ្ឋាននៅថ្ងៃនេះតែម្ដង ដោយបញ្ជាឱ្យពិនិត្យរៀបចំសាងសង់តែម្ដង៕

លទ្ធផលចាប់លេងរៀងលើសន្លឹកឆ្នោតគណបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេងរៀង១៨

2023/05/29 06:54:04 pm        492
ភ្នំពេញ៖ លទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឈរនៅលំដាប់លេខរៀង ១៨ សម្រាប់​ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើ​សន្លឹក​ឆ្នោត​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។សូមជម្រាបថា គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៧។គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលបំណង​ និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាង​ប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ​ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ​ពលិកម្មឥត​រុញរា​ ដើម្បី​ប្រទេសកម្ពុជា ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាពសង្គម។ដូច្នេះសូមប្រជាពលរដ្ឋ ដែលបានឃើញច្បាស់ហើយនូវសមិទ្ធផលលើគ្រប់វិស័យដែល​គណបក្ស​បានសម្រេចជូនជាតិ បន្តគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកុំបីខាន៕អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តមបណ្ឌិត ម៉ឹង មករា៖ គណបក្សប្រជាជន ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីរក្សា ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន

2023/05/29 06:42:41 pm        354
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានក្រើនរំលឹកដល់សកម្មជនបក្ស​ទាំងអស់ត្រូវប្រឹងប្រែង​ពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សកម្មជន នឹងយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ចំនួនជាង ៣០០០នាក់។ពិធីសំណេះសំណាលធ្វើឡើងនា ថ្ងៃអាទិត្យ ទី២៨ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណង ពង្រឹង​ការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពការងារនានា របស់គណបក្សប្រជាជនកម្ពុជា ដល់សកម្មជនគណបក្ស ដើម្បីអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះឱ្យ​មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ដោយធ្វើយ៉ាងណាកំណត់នូវប្រៀបឈ្នះពីចម្ងាយជូនគណបក្សឲ្យបានជាដាច់ខាត។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋ ឲ្យងាកមក​ចូលរួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិជានិរន្តរ៍។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកជើងព្រៃ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ ថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំជាងគេក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ​និងការអភិវឌ្ឍ ជា​គណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមាន​សក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង និងបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាព​របស់គណបក្សប្រជាជន ដែលមានវីរៈជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់​សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ​ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជា ​អគ្គមគ្គុទ្ទេសក៍​ដ៏ឆ្នើម​នៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។ប្រជាពលរដ្ឋអាចធ្វើដំណើរដោយសុវត្ថិភាពនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានឱកាសក្នុងការ​ប្រកប​អាជីវកម្ម និងធ្វើការងារដែលខ្លួនចូលចិត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមាន​សុខ​សន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេស​ពីបាតដៃ​ទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាម​រយៈ​នយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លង​មកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាម​រយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យ​កសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារ​ប្រជាពលរដ្ឋ​នៅជនបទ។ លើសពីនេះក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ​ជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូន​ឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត៕

ការប្រកួតប្រជែងរបស់កូរ៉េខាងត្បូងដើម្បីក្លាយជាអ្នកលក់អាវុធធំបំផុតមួយរបស់ពិភពលោក

2023/05/29 05:19:49 pm        364
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងប្រើប្រាស់កិច្ចព្រមព្រៀងអាវុធមានតម្លៃ ១៣,៧ពាន់លានដុល្លារជាមួយប្រទេសប៉ូឡូញ ជាកិច្ចព្រមព្រៀងធំបំផុតរបស់ទីក្រុងសេអ៊ូលដែលពុំធ្លាប់មាន ដើម្បីដាក់ចេញគោលការណ៍គ្រឹះសម្រាប់ឥទ្ធិពលផ្នែកឧស្សាហកម្មដែលក្រុមហ៊ុនវិស័យការពារជាតិរបស់ប្រទេសទាំងពីរ សង្ឃឹមថានឹងផ្គត់ផ្គង់ទីផ្សារផ្នែកយោធាដែលកំពុងត្រូវការបន្ទាន់របស់អឺរ៉ុបរហូតដល់ពេលអនាគត។ យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា ការបង្កើនខ្លាំងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការលក់អាវុធជាសកល បានហក់ឡើងដល់ជាង១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ បើប្រៀបធៀបឆ្នាំមុនមានត្រឹមតែ៧,២៥ពាន់លានដុល្លារដែលបានកើតឡើង ខណៈបណ្តាប្រទេសលោកខាងលិចប្រជែងគ្នាដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន និងភាពតានតឹងជាច្រើនកើនឡើងនៅក្នុងបញ្ហាដ៏ក្តៅគគុកនានា ដូចជាប្រទេសកូរ៉េខាងជើង ច្រកសមុទ្រកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។ មន្ត្រីប្រទេសកូរ៉េខាងត្បូង និងប្រទេសប៉ូឡូញ និយាយថាភាពជាដៃគូរបស់ប្រទេសទាំងពីរនឹងជួយឲ្យពួកគេនូវជ័យជម្នះលើទីផ្សារអាវុធនៅអារ៉ុប ទោះបីក្រោយសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ដោយទីក្រុងសេអ៊ូលផ្តល់អាវុធដែលមានគុណភាពខ្ពស់ បានឆាប់រហ័សជាងប្រទេសផ្សេងៗទៀត ហើយប្រទេសប៉ូឡូញកំពុងផ្តល់សមត្ថភាពផលិតនិងបណ្តាញលក់ចូលទៅកាន់អឺរ៉ុប។ លោក Kim Hyoung Cheol នាយករងនៅរដ្ឋបាលកម្មវិធីទទួលបន្ទុកការពារជាតិកូរ៉េខាងត្បូង បាននិយាយថា យើងបានសម្រេចផ្តល់បច្ចេកវិទ្យាដល់ប្រទេសប៉ូឡូញដោយប្រើប្រាស់សមត្ថភាពឧស្សាហកម្មការពារជាតិប៉ូឡូញ។ យើងអាចនាំចេញរួមគ្នានិងផលិតប្រព័ន្ធអាវុធ ហើយបន្ទាប់មកនាំចេញប្រព័ន្ធអាវុធទាំងនោះទៅកាន់ប្រទេសជិតខាង។ លោក Kim និយាយបន្ថែមថា ប្រទេសកូរ៉េខាងត្បូងបានជំរុញអាវុធរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ មុនពេលសង្គ្រាម ប៉ុន្តែការវាយលុកលើអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជាប្រិបត្តិការពិសេសនោះ បានបង្កើនការចាប់អារម្មណ៍របស់ប្រទេសប៉ូឡូញុ៕

លោក Biden៖ កិច្ចព្រមព្រៀងការកំណត់អតិបរិមាបំណុលចុងក្រោយរបស់សហរដ្ឋអាមេរិកត្រៀមបញ្ជូនទៅសភា ដើម្បីបោះឆ្នោត

2023/05/29 04:39:01 pm        77
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអាទិត្យ បានបញ្ចប់កិច្ចព្រមព្រៀងថវិកាជាមួយប្រធានសភា លោក Kevin McCarthy ដើម្បីពន្យារពេលបង្កើនកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លារ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយបាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រៀមរួចជាស្រេច ដើម្បីបញ្ជូនទៅកាន់សភា សម្រាប់ការបោះឆ្នោតអនុម័ត។បន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយលោក McCarthy ដើម្បីបញ្ចប់ការងារចុងក្រោយ រហូតឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្ន (មិនទាន់ផ្លូវការ) កាលពីយប់ថ្ងៃសៅរ៍ លោក បៃដិន (Biden) បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា៖ «នេះគឺជាកិច្ចព្រមព្រៀងដែលជាដំណឹងល្អសម្រាប់ប្រជាជនអាមេរិក»។ លោក បៃដិន (Biden) បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះ ជួយឲ្យលែងមានការគំរាមកំហែងនៃការខកខានសងបំណុលដ៏មហន្តរាយ និងជួយការពារការងើបឡើងវិញនៃសេដ្ឋកិច្ចដែលបានមកដោយលំបាក និងជាប្រវត្តិសាស្ត្ររបស់យើង»។ប្រសិនបើទទួលបានការអនុម័តនោះ កិច្ចព្រមព្រៀងនេះ នឹងជួយការពាររដ្ឋាភិបាលសហរដ្ឋអាមេរិកពីការខកខានការសងបំណុលរបស់ខ្លួន ហើយកើតឡើងបន្ទាប់ពីការចរចារដ៏ក្តៅគគុកជាច្រើនសប្តាហ៍ រវាងលោក បៃដិន (Biden) និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។តែយ៉ាងណាក្ដី កិច្ចព្រមព្រៀងនេះ នៅតែត្រូវឆ្លងកាត់សភាដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នៅមុនថ្ងៃទី៥ ខែមិថុនា នៅពេលដែលរតនាគារសហរដ្ឋអាមេរិក និយាយថា នឹងអស់សាច់ប្រាក់ ដើម្បីបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួន។ លោក Biden បានរំពឹងថា លោក McCarthy នឹងធ្វើឲ្យមានការបោះឆ្នោតចាំបាច់ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះទទួលបានការអនុម័ត ដោយលោកប្រធានាធិបតីបន្ថែមថា៖ «ខ្ញុំជំរុញយ៉ាងខ្លាំងឲ្យសភាទាំងពីរអនុម័តកិច្ចព្រមព្រៀងនោះ»។កិច្ចព្រមព្រៀងនឹងពន្យារការកម្រិតដែនកំណត់បំណុល រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កំណត់ការចំណាយថវិកា សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ប្រមូលយកមូលនិធិ COVID ដែលមិនបានប្រើមកវិញ ពន្លឿនដំណើរការដែលអនុញ្ញាតសម្រាប់គម្រោងថាមពលមួយចំនួន និងរួមបញ្ចូលតម្រូវការការងារចាំបាច់បន្ថែមដល់កម្មវិធីជំនួយស្បៀងអាហារ សម្រាប់ប្រជាជនក្រីក្រអាមេរិក៕

រុស្ស៊ី បើកការវាយប្រហារតាមអាកាសលើទីក្រុងគីវ ខណៈរដ្ឋធានីអ៊ុយក្រែនប្រារព្ធខួប

2023/05/29 04:33:48 pm        355
រុស្ស៊ី៖ មន្ត្រីរដ្ឋបាលយោធារដ្ឋធានី បាននិយាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញសារតេឡេក្រាមរបស់ខ្លួនថា យានដ្រូនជាង៤០គ្រឿង ដែលបានចាប់ផ្តើមវាយប្រហារកាលពីពេលយប់ដោយរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់ទីក្រុងគីវ។មន្ត្រីនិយាយថា រុស្ស៊ី បានធ្វើសកម្មភាពវាយប្រហារតាមដែនអាកាសកាលពីពេលយប់ជាបន្តបន្ទាប់ទ្រង់ទ្រាយធំចំនួន២លើកលើទីក្រុងគីវ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់។ ការវាយប្រហារនៅពេលព្រឹកព្រលឹម បានធ្វើឡើងនៅថ្ងៃអាទិត្យចុងក្រោយនៃខែឧសភា នៅពេលដែលរដ្ឋធានីនេះបា្ររព្ធទិវាទីក្រុងគីវ ជាទិវានៃការបង្កើតរដ្ឋធានីជាផ្លូវការរយៈពេល១.៥៤១កន្លងទៅ។ ទិវានេះជាធម្មតាត្រូវបានប្រារព្ធឡើងដោយមានការតាំងពិព័រណ៌នៅតាមដងផ្លូវ ផ្សាយផ្ទាល់ការប្រគុំតន្ត្រី និងមានពិព័រណ៌សារមន្ទីរពិសេសស ដែលផែនការទាំងអស់នេះ ក៏ធ្វើឡើងផងដែរនៅឆ្នាំនេះ ប៉ុន្តែមានទ្រង់ទ្រាយតូចជាងមុន។មន្ត្រីនិយាយថា សង្កាត់ជាច្រើនរបស់ទីក្រុងគីវ ជាទីក្រុងធំបំផុតរបស់អ៊ុយក្រែន មានប្រជាជនប្រមាណ៣លាននាក់ បានទទួលរងការវាយប្រហារកាលពីយប់មិញ។ សាក្សីរបស់សារព័ត៌មានរ៉យទ័រ និយាយថា អំឡុងនៃការវាយឆ្មក់តាមអាកាសដែលបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រ មនុស្សជាច្រើន បានឈរនៅលើវ៉េរ៉ង់ដារបស់ពួកគេដោយមួយចំនួនស្រែកឲ្យវាយលុកដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងស្រែលពាក្យថា អស្ចារ្យប្រព័ន្ធការពារដែនអាកាស។

ទីផ្សារអាស៊ីហក់ឡើង ខណៈផ្សារភាគហ៊ុនអាមេរិកកើនឡើងដោយសារកិច្ចព្រមព្រៀងបង្កើនកម្រិតបំណុលអាមេរិក

2023/05/29 04:30:06 pm        351
អាមេរិក៖ ទីផ្សារភាគហ៊ុនអាស៊ីបានបើកជួញដូរក្នុងកំណើនស្ទើតែខ្ពស់បំផុត នៅថ្ងៃច័ន្ទនេះ ដែលបានធ្វើឲ្យប្រសើរឡើងពីការប្រឈមហានិភ័យ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden និងប្រធានសភា លោកKevin McCarthy ដើម្បីបង្កើនកម្រិតបំណុល។ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក៏បានហក់ឡើងផងដែរនៅក្នុងការបើកជួញដូរនៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់អាស៊ី បន្ទាប់ពីកិច្ចព្រមព្រៀង ក្នុងការបង្កើនកម្រិតបំណុលសហព័ន្ធដោយមានកិច្ចសន្យានេះរុញឲ្យភាគហ៊ុន S&P 500 និង Nasdaq 100 កើនឡើងប្រហែល០,៥%។  លោកប្រធានាធិបតី Bidenនិងប្រធានសភា លោក Speaker McCarthy បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយក្នុងការបញ្ចៀសការខកខានពេលវេលាសងបំណុលនិងដើម្បីពន្យារពេលការកំណត់កម្រិតប្រាក់កម្ចីបំណុលរហូតដល់ ខែមករា ឆ្នាំ២០២៥ ។ ពេលនេះ ក្រុមវិនិយោគិន បានប្ដូរចំណាប់អារម្មណ៍ទៅលើកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុបន្ទាប់របស់ធនាគារសហព័ន្ធនៅក្នុងខែមិថុនា និងទិន្នន័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត រួមទាំងរបាយការណ៍ស្តីពីការងារសម្រាប់ខែឧសភានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគៈ អ៊ីរ៉ង់ កំពុងត្រៀមសម្រាប់ជម្លោះដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក
08/19/2026 05:08 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ពីសន្តិសុខច្រកសមុទ្រ Hormuz ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអារ៉ាប់រួម
08/19/2026 05:08 PM
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
08/19/2026 05:08 PM
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
08/19/2026 05:08 PM
លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
08/19/2026 05:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
08/19/2026 04:08 PM
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
08/19/2026 04:08 PM
ទួរគីរិះគន់ជាថ្មីចំពោះគោលនយោបាយក្នុងតំបន់របស់លោក NETANYAHU
08/19/2026 04:08 PM
មនុស្សយ៉ាងតិច​ ៩នាក់ស្លាប់​ដោយសារ​​អគ្គិ​ភ័យ នៅ​សណ្ឋាគារ ក្នុង​ទីក្រុង Kolkata របស់​ឥណ្ឌា
08/19/2026 04:08 PM
ប្រធានាធិបតីកូឡុំប៊ី ស្នើឱ្យលោក Rubio ផ្អាកអត្រា​ពន្ធជាបណ្តោះអាសន្ន លើ​ទំនិញ​របស់ប្រទេស​
08/19/2026 04:08 PM