ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ការឈ្លានពានវប្បធម៌ពីខាងក្រៅមិនជឿទេ ប៉ុន្តែខ្លាចតែការទទួលយកវប្បធម៌ពីគេ

2023/05/24 05:27:12 pm        361
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសង្កាត់ជ្រោយចង្វា និងប្រគល់សញ្ញាបត្រជូនដល់និស្សិតចំនួន ៨៨៨នាក់ នៅ​ព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេច បានផ្តល់ការណែនាំឱ្យរួមគ្នាថែរក្សាមរតកសិល្បៈវប្បធម៌ខ្មែរ ឱ្យបានល្អត្រឹមត្រូវតាមទម្រង់របស់ខ្មែរ។សម្តេច បានមានប្រសាសន៍ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងផ្តល់កញ្ចប់​ថវិកា​អាហារូបករណ៍សម្រាប់និស្សិតក្រីក្រសិក្សានាពេលខាងមុខដល់យុវជន ១លាន៥សែននាក់ ក្នុងនោះក៏មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលផ្តោតលើជំនាញមរតកដូនតាក៏ទទួលបានពី ២ទៅ៤ភាគរយដែរ ។ ដូច្នេះសម្តេចក៏បានស្នើឱ្យមានការប្រុងប្រយ័ត្នលើការបណ្តុះបណ្តាល ជាពិសេសរូបចំលាក់បដិមានានាឱ្យបានត្រឹមត្រូវ ព្រោះការឈ្លានពានវប្បធម៌សម្តេចមិនជឿទេ ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្តពីគេ។ទាក់ទងនឹងការថែរក្សាវប្បធម៌ សម្តេចបានលើកឡើងថា វត្តអារ៉ាមក៏ជាទីកន្លែងរក្សាទុកអក្សរសាស្ត្រ វប្បធម៌ ជាពិសេសសម័យអាណានិគមបារាំង អត់មានលទ្ធភាព ដើម្បីកែនូវវប្បធម៌ខ្មែរទេ។ខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារ៉ាម ។អ៊ីចឹងបញ្ហាដែលត្រូវប្រុងប្រយ័ត្នតទៅមុខសម្តេច បានសូមអង្វករ ធ្វើយ៉ាងម៉េចការចាក់រូបបដិមា ដូចជាព្រះពុទ្ធបដិមាជាដើម ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ព្រោះកាលណា​បានធ្វើអភិសេក​ហើយមិនអាចមានអ្នកណាហ៊ានវាយចោលទេ៕

មិត្តភក្តិមហាសេដ្ឋីរបស់ចៅក្រម Thomas បដិសេធក្រុមប្រឹក្សាព្រឹទ្ធសភា ជុំវិញបញ្ជីអំណោយ

2023/05/24 05:15:13 pm        364
អាមេរិក៖ យោងតាមលិខិតដែលបានឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ បានឲ្យដឹងថា មហាសេដ្ឋីរដ្ឋតិចសាស់ លោក Harlan Crow បានច្រានចោលសំណើសុំរបស់គណៈកម្មាធិការព្រឹទ្ធសភា ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីអំណោយ ដែលរូបលោក ឬក្រុមហ៊ុនរបស់លោក បានផ្ដល់ជូនចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក លោក Clarence Thomas។លិខិតពីក្រុមមេធាវីរបស់លោក Crow មានខ្លឹមសារថា៖ «យើងមិនជឿថា គណៈកម្មាធិការមានសិទ្ធិក្នុងការស៊ើបអង្កេតមិត្តភាពផ្ទាល់ខ្លួនរបស់លោក Crow ជាមួយចៅក្រម លោក Clarence Thomas នោះទេ។ អ្វីដែលសំខាន់បំផុត នោះគឺសភាមិនមានអំណាចតាមរដ្ឋធម្មនុញ្ញ ក្នុងការកំណត់ច្បាប់ និងក្រមសីលធម៌ លើតុលាការកំពូលនោះទេ»។ប្រធានគណៈកម្មាធិការ សមាជិកព្រឹទ្ធសភា លោក Dick Durbin បាននិយាយថា ក្រុមមេធាវីរបស់លោក Crow មិនបានផ្តល់យុត្តិកម្មដែលគួរឲ្យជឿបានសម្រាប់ការបដិសេធ ក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមប្រឹក្សានោះទេ។ លោកថា គណៈកម្មាធិការនឹងតបតចំពោះលិខិតនោះ ហើយដំណើរការស្វែងរកចម្លើយ សម្រាប់សំណួររបស់សមាជិកនានាបន្តទៀត។លោក Durbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លិខិតរបស់លោក Crow ពឹងផ្អែកលើការបែងចែកអំណាចការពារដាច់ពីគ្នា នៅពេលដែលលោក Crow មិនដំណើរការ ហើយមិនដែលដំណើរការសម្រាប់តុលាការកំពូល។ លោក Harlan Crow ជឿថា អាថ៌កំបាំងនៃអំណោយដ៏ថ្លៃថ្លារបស់លោក ចំពោះលោកចៅក្រម Thomas គឺសំខាន់ជាងកេរ្តិ៍ឈ្មោះរបស់ច្បាប់តុលាការកំពូល នៅទឹកដីនេះ គឺគាត់យល់ច្រឡំហើយ»។គណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា កាលថ្ងៃទី៩ ខែឧសភា បានស្នើសុំឲ្យលោក Crow ផ្ដល់ព័ត៌មានលម្អិតអំពីអំណោយ ដែលជូនទៅលោក Thomas ដោយពួកគេបានលើកឡើងថា ការរាយការណ៍ បានបង្ហាញនូវករណីជាច្រើនដែលលោក Crow ឬក្រុមហ៊ុនដែលលោកកាន់កាប់ ឬគ្រប់គ្រង បានធ្វើការបង់ប្រាក់ ទិញអចលនទ្រព្យ ឬផ្តល់អំណោយ ការធ្វើដំណើរ ឬរបស់មានតម្លៃផ្សេងទៀតដល់លោក Thomas៕

សម្ដេចតេជោ អំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា ឈរលើគោលការសុខដុមនីយកម្មសាសនា

2023/05/24 05:14:09 pm        377
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពានាវដល់គណៈសង្ឃទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្រុះស្រួលគ្នា ដោយឈរលើគោលការសុខដុមនីយកម្មសាសនា។ការអំពាវនាវរបស់សម្ដេចតេជោ បន្ទាប់ពីកាលពីយប់ថ្ងៃទី២៣ ខែឧសភានេះ មានមន្រ្ដី​គណៈសង្ឃនាយកមួយអង្គបានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រ​ជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។សម្តេចតេជោ បានអំពាវនាវដល់គណៈសង្ឃជាពិសេសថ្នាក់ដឹកនាំសង្ឃដែលសុទ្ធតែ​មានងារ​ជាសម្ដេចសូមដោះស្រាយបញ្ហានានា ដោយមានការស្រុះស្រួលគ្នា ឈរលើគោលការណ៍​សុខដុមនីយកម្មសាសនា ហើយកុំប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកវាយប្រហារ ឬធ្វើការរិះគន់គ្នា។សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានរំដោះប្រទេសចេញពីសង្គ្រាម រហូតមានការអភិវឌ្ឍ​លើគ្រប់វិស័យ​ដល់សព្វថ្ងៃនេះ។ ក្នុងនោះវិស័យសាសនា ប្រទេសកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនៅក្នុងបាវចនាជាតិ។ ចំណែកសាសនាផ្សេងទៀត ពលរដ្ឋអាច​គោរពបូជាទៅតាមជំនឿរឿងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

មនុស្សរាប់ពាន់នាក់ តវ៉ានៅខាងក្រៅសភាអ៊ីស្រាអែល មុនការបោះឆ្នោតថវិកា

2023/05/24 05:05:35 pm        92
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានដង្ហែរក្បួនបាតុកម្មកាលពីថ្ងៃអង្គារ ទៅកាន់សភាអ៊ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម ជាកន្លែងដែលសមាជិកសភាកំណត់ពេលអនុម័តថវិការដ្ឋ។ ការអនុម័តថវិកានឹងអនុញ្ញាតឲ្យមានការពន្យាពេលផ្នែកនយោបាយមួយចំនួនសម្រាប់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះស្តាំនិយមជ្រុលរបស់លោក បានប្រឈមនឹងភាពតានតឹងដោយការធ្វើបាតុកម្មជាច្រើនខែមកនេះ ជុំវិញកំណែទម្រង់តុលាការតាមផែនការរបស់លោក។ប៉ុន្មានម៉ោងមុនពេលការបោះឆ្នោតកាលពីថ្ងៃអង្គារ មនុស្សរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅសភា ប្រឆាំងច្បាប់ថវិកា ដែលកំពុងលើកទង់ជាតិអ៊ីស្រាអែល ដោយស្រែកពាក្យផ្សេងៗ និងចុចស៊ីផ្លេ។   លោក Amos Nadai អាយុ៧៥ឆ្នាំ បុគ្គលិកក្រសួងការបរទេសចូលនិវត្តន៍ បាននិយាយថា ខ្ញុំនៅទីនេះ នៅថ្ងៃនេះដើម្បីតវ៉ាប្រឆាំងមនុស្សមួយចំនួនដែលប្លន់យករដ្ឋអ៊ីស្រអែល។ វាជាថវិកាសម្រាប់ពួកគេ សម្រាប់មនុស្សជំនិតរបស់ពួកគេ ហើយវានឹងជាមហន្តរាយសម្រាប់រដ្ឋ។ដោយប្រឈមទៅនឹងការផ្តល់មូលនិធិនៅនាទីចុងក្រោយ ដែលទាមទាដោយសម្ព័ន្ធមិត្តស្តាំនិយម និងសាសនារបស់លោក ខណៈរដ្ឋាភិបាលរបស់លោក បានខិតជិតដល់កាលកំណត់នៅថ្ងៃទី២៩ ខែ ឧសភា លោក Netanyahu បានបង្ហាញទំនុកចិត្តថា ថវិកានឹងអនុម័ត នៅក្នុងសុន្ទរកថាដែលលោកបានថ្លែង  ភ្លាមៗ មុនការបោះឆ្នោតក្នុងសភាបានចាប់ផ្តើម។ លោក Netanyahu បាននិយាយ ដែលអមដោយដៃគូចម្រុះ នៅព័ទ្ធជុំវិញលោកថា យើងកំពុងអនុម័តថវិកាប្រកបដោយការទទួលខុសត្រូវ ជាថវិកា ដែលនៅតែស្ថិតនៅក្នុងក្របខ័ណ្ឌ ជាថវិកាដែលទទួលបានការកោតសរសើរពីទីភ្នាក់ងារវាយតម្លៃសមត្ថភាព។ រដ្ឋាភិបាលកំពុងប្រឈមមុខសម្ពាធសេដ្ឋកិច្ចតាមរយៈការកើនឡើងនៃការចំណាយលើជីវភពរស់នៅ និងការដួលរលំពីការជំរុញការកែទម្រង់ប្រព័ន្ធតុលាការដែលបានផ្អាកនាពេលនេះ ដែលបានបង្កឲ្យមានវិបត្តិនយោបាយអាក្រក់បំផុតរបស់ប្រទេស និងបានធ្វើឲ្យការវិនិយោគចាកចេញ និងកាត់បន្ថយការរំពឹងទុកពីកំណើន៕

សម្តេចតេជោ បញ្ជាជាឱ្យក្រសួងប្រៃសនីយ៍ចុះត្រួតពិនិត្យសេវាអ៊ិនធើណែតតាមបុរី និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត

2023/05/24 04:44:57 pm        375
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា «ហូមអ៊ិនធើណែត» និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែតមានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវគ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងផងដែរ។ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រ​ជូនដល់និស្សិតជិត ៨៨៨នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេវាអ៊ិនធើណែត នៅតាមបុរីនានា នៅតែពិបាកក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍​ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ខណៈសម័យទំនើបឌីជីថលហើយ តែបែជាសេវាកម្មអ៊ិនធើណែត​មានការយឺតយ៉ាវ និង​រអាក់រអួល​ទៅវិញនោះ។សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ត្រូវតែធ្វើការ​សហការ​គ្នាជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទទៅភ្ជាប់សេវាកម្មជាមួយ​ទីតាំង​របស់ពួក ខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់​អ៊ិនធើណែត​ដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវបង្កើនលើកអង់តែន​របស់ខ្លួនឲ្យបានច្រើន និងគ្រប់ទីកន្លែងផងដែរ៕ អត្ថបទ៖ បាន ចក់

ការវាយប្រហារដោយយន្តហោះចម្បាំង និងកាំភ្លើងធំ កើតឡើងនៅថ្ងៃដំបូងនៃបទឈប់បាញ់ក្នុងប្រទេសស៊ូដង់

2023/05/24 04:26:32 pm        90
ស៊ូដង់៖ ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានី ខាទូម (Khartoum) បានរាយការណ៍ពីការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះចម្បាំងហោះហើរលើរដ្ឋធានីស៊ូដង់មិនដល់មួយថ្ងៃផង បន្ទាប់ពីបទឈប់បាញ់សម្របសម្រួលជាអន្តរជាតិ បានចូលជាធរមាន។ បទឈប់បាញ់រយៈពេលមួយសប្ដាហ៍ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ បានចាប់ផ្ដើមនៅម៉ោង ៩និង៤៥នាទីយប់ថ្ងៃចន្ទ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេល៥សប្ដាហ៍រវាងកងទ័ពដឹកនាំ ដោយមេបញ្ជាការកងទ័ពរបស់ប្រទេសស៊ូដង់ និងជាមេដឹកនាំតាមជាក់ស្ដែង លោក Abdel Fattah al-Burhan និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា(RSF) ដែលត្រូវបញ្ជាដោយអតីតមេបញ្ជាការរងរបស់លោកគឺលោក Mohamed Hamdan Dagalo។ ទោះបីជាការប្រយុទ្ធគ្នាបានបន្តតាមរយៈបទឈប់បាញ់ពីមុនក៏ដោយ នេះជាលើកដំបូងដែលកងទ័ព និង កងកម្លាំង RSF បានចុះហត្ថលេខាបន្ទាប់ពីការចរចា ដោយបង្កើនក្តីសង្ឃឹមនៃការបញ្ឈប់សមរភូមិប្រយុទ្ធដោយជោគជ័យចំពោះជម្លោះដែលបានជំរុញមនុស្សជិត ១,១ លាននាក់រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីថ្ងៃទី ១៥ ខែមេសា មក ។យោងតាមអ្នកស្រី Hiba Morgan អ្នកសារព័ត៌មានរបស់សារព័ត៌មាន Al Jazeera  ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងកើតទីក្រុង Omdurman ជាទីក្រុងមួយលាតសន្ធឹងឆ្លងទន្លេនីលចេញពីរដ្ឋធានីខាទូម ត្រូវបានបង្ខំស្នាក់នៅក្នុងផ្ទះដោយសារការបាញ់កាំភ្លើងធំយ៉ាងសន្ធាប់នៅតែបន្ត៕

ការជំនុំជម្រះក្ដីព្រហ្មទណ្ឌលោក Donald Trump នឹងធ្វើឡើងនៅខែមីនាឆ្នាំ២០២៤ ចំពេលយុទ្ធនាការបោះឆ្នោត

2023/05/24 03:54:22 pm        334
អាមេរិក៖ ចៅក្រមក្រុង New York បានកំណត់កាលបរិច្ឆេទជំនុំជម្រះក្ដីនៅថ្ងៃទី២៥ខែមីនា ឆ្នាំ ២០២៤ សម្រាប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ដែលអាចបង្កើតឲ្យមានព្រឹត្តិកាណ៍ច្រើនតាមប្រព័ន្ធផ្សព្វផ្សាយនៅពាក់កណ្តាលរដូវកាលការបោះឆ្នោតបឋមសម្រាប់បេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ។  កាលបរិច្ឆេទនៃការកាត់ក្ដីត្រូវបានកំណត់អំឡុងសវនាការខ្លីមួយកាលពីថ្ងៃអង្គារដែលចៅក្រមលោក Juan Merchan បានអានដីកាបង្គាប់ដល់លោកនូវអ្វីដែលលោកអាចនិយាយ និងមិនអាចនិយាយជាសាធារណៈអំពីករណីនេះ និងភស្តុតាង ដែលក្រុមការងារច្បាប់របស់លោកនឹងទទួលពីក្រុមរដ្ឋធាជ្ញាដើម្បីត្រៀមសម្រាប់ការជំនុំជម្រះក្ដីនេះ។ លោក Trump បានចូលខ្លួនក្នុងសវនាការតាមវីដេអូ ដូច្នេះ ចៅក្រមអាចទាក់ទងជាមួយលោកនៅក្នុងតុលាការដោយបើកចំហ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីខែមុនចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៣៤ករណីនៃការក្លែងបន្លំឯកសារពាណិជ្ជកម្មដោយចេតនាដើម្បីលាក់បាំងការប្រព្រឹត្តិខុសច្បាប់ជាប់ពាក់ព័ន្ធនឹងយុទ្ធនាការាបោះឆ្នោតឆ្នាំ២០១៦របស់លោក។ ការចោទប្រកាន់បទព្រហ្មទណ្ឌទាំងនេះ បានពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញារប្រចាំតំបន់លោក Alvin Bragg ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិតមាត់តារាភាពយន្តអាសអាភាសនាង Stormy Daniels ពាក់ព័ន្ធនឹងសម្ព័ន្ធផ្លូវភេទ ដែលបានកើតមានឡើងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ ដែលលោក Trump តែងតែច្រានចោលរហូតមក៕

រុស្ស៊ីបាននិយាយថា អ្នកលួចជ្រៀតចូលតំបន់បេហ្គូរ៉ូតទាំងអស់ត្រូវបានវាយកម្ទេច

2023/05/24 03:11:54 pm        132
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពសេសសល់ដែលខ្លួនបានស្ដីបន្ទោសថាបានវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃច័ន្ទចេញពីប្រទេសអ៊ុយក្រែនទៅលើតំបន់បេលហ្គ័រ៉ូតនោះ ត្រូវបានបង្ខំឲ្យដកថយក្រោយ ចូលក្នុងទឹកដីអ៊ុយក្រែនវិញហើយ។  ការប្រយុទ្ធគ្នានៅក្នុងតំបន់បេហ្គូរ៉ូត បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការលួចជ្រៀតចូលមកពីប្រទេសអ៊ុយក្រែន។រុស្ស៊ីបានស្ដីបន្ទោសក្រុមប្រដាប់អាវុធអ៊ុយក្រែន ហើយបានចាប់ផ្ដើមស៊ើបអង្គេតពីសកម្មភាពភេរវកម្មនេះ។នៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកវាយប្រហារចំនួន៧០នាក់ត្រូវបានសម្លាប់។ ចំណែក អ្នកយកពត៌មានReuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានទេ៕ 

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីបង្កើនទំនាក់ទំនាក់ទំនងសេដ្ឋកិច្ច

2023/05/24 03:05:53 pm        118
ឥណ្ឌូនេស៊ី ៖ មេដឹកនាំឥណ្ឌូនេស៊ី និងអ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការមួយរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី។  ប្រធានាធិបតីឥណ្ឌូនេស៊ីលោកយ៉ូកូ វីដូដូ បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ លោកវីដូដូបន្ដថា លោកប្រធានាធិបតី រ៉េស៊ី និងរូបលោក ក៏បានពិភាក្សាគ្នាផងដែរអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពាណិជ្ជកម្ម ឬ B2B(Business-to-Business) ហើយនិងការវិនិយោគអភិវឌ្ឍន៍នៅក្នុងរដ្ឋធានី នូសាន់តារា(Nusantara) និងដំណោះស្រាយចំពោះការវិនិយោគវិស័យប្រេង និងឧស្ម័ន។ ដំណើរទស្សនកិច្ចរបស់លោករ៉េស៊ីនេះ បានធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងសាធារណះរដ្ឋអ៊ីស្លាម ហើយនិងលោកខាងលិចមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការបង្រ្កាបដោយហិង្សារបស់កម្លាំងសន្ដិសុខអ៊ីរ៉ង់ទៅលើក្រុមអ្នកតវ៉ាដែលប្រឆាំងនឹងឥស្សរជនខាងសាសនាបន្ទាប់ពីមានការស្លាប់ស្រ្ដីជនជាតិឃើតម្នាក់ នៅក្នុងការឃុំឃាំងរបស់នគរបាលសីលធម៌ កាលពីខែកញ្ញាឆ្នាំកន្លងទៅ៕

ប្រធានាធិបតីម៉ុងតេណេហ្រ្គូ សរសើរមុខនាទីរបស់ចិនលើឆាកអន្ដរជាតិ

2023/05/24 02:53:46 pm        117
ម៉ុងតេណេហ្រ្គូ៖ ប្រធានាធិបតីប្រទេសម៉ុងតេណេហ្រ្គូ លោកហ្សាកូវ មីឡាតូវីក បានអបអរសាទរប្រទេសចិនចំពោះការបំពេញមុខនាទីកាន់តែសំខាន់របស់ខ្លួននៅក្នុងលើឆាកអន្ដរជាតិ ហើយបានសម្តែងក្ដីរំពឹងថា ប្រទេសម៉ុងតេណេហ្រ្គូ នឹងបន្ដមុខនាទីសកម្មមួយដោយស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)ហើយនិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត(CEECs)។ឆ្នាំនេះ ជាខួបលើកទី១០នៃសំណើផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ។ ដោយឡែក កិច្ចសហប្រតិបត្ដការរវាងចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ក្នុងនោះរួមមានប្រទេសម៉ុងតេណេហ្រ្គូផងដែរ បានបំពេញមុខនាទីជាកណ្ដាលនៅក្នុងការនាំមកនូវដំណាក់កាលដំបូងនៃការធ្វើឲ្យចក្ខុវិស័យនោះមានជីវិតរស់រវើក។ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយជាមួយទូរទស្សន៏មជ្ឈឹម(CCTV)របស់ចិន លោកមីឡាតូវីក បានសាទរចំពោះកិច្ចប្រឹងប្រែងបើកចំហររបស់ចិន ហើយនិងបំពេញមុខនាទីកាន់តែសំខាន់នៅលើពិភពលោក។លោកមីឡាតូវីក បាននិយាយថា កាលពីប៉ុន្មានទសវត្សន៍មុន ប្រទេសចិនបានទទួលជោគជ័យនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនដោយលោកបានគូសបញ្ជាក់ថា មាគ៌ាអភិវឌ្ឍន៍របស់ចិនបានទទួលនូវការយកចិត្ដទុកដាក់ខ្ពស់ និងការសរសើររបស់ពិភពលោក និងបានផ្ដល់នូវជាគំរូដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអ៊ុយក្រែនអនុម័តការតែងតាំងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសសំខាន់ៗ
08/19/2026 06:08 PM
អ្នកស្លាប់ នៅហ្កាហ្សា គឺ​លើស​​ពី ៧៣.៤០០នាក់ហើយ​ ក្រោយជនជាតិប៉ាឡេស្ទីន​ ៧នាក់ទៀត ត្រូវបាន​សម្លាប់​​
08/19/2026 06:08 PM
ប្រធាន ECB ព្រមានថា គំរូកំណើនសេដ្ឋកិច្ច​ក្រោយសង្គ្រាមរបស់អឺរ៉ុប កំពុងធ្លាក់ចុះជាលំដាប់​
08/19/2026 06:08 PM
បេសកជនUN អំពាវនាវឲ្យមានឆន្ទៈនយោបាយ ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសលីប៊ីឲ្យ មានការរីកចម្រើន
08/19/2026 06:08 PM
អ៊ីរ៉ង់បដិសេធសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមដែលថា មីស៊ីលត្រូវបានបាញ់ចេញពីទឹកដីរបស់ខ្លួន
08/19/2026 06:08 PM
ចិនជំរុញឱ្យមានការគោរពអធិបតេយ្យភាពឌីជីថល ក្នុងការប្រណាំងប្រជែង AI
08/19/2026 06:08 PM
មន្ត្រីម្នាក់និយាយថា NATO ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងគ្រប់ប្រភេទ
08/19/2026 06:08 PM
អ៊ីស្រាអែលជំរុញគម្រោងតាំងទីលំនៅ E1 ដ៏សំខាន់ ជាមួយនឹងការដេញថ្លៃសម្រាប់លំនៅឋានចំនួន ១.២៣៤ ខ្នង
08/19/2026 06:08 PM
កសិករអាហ្វហ្គានីស្ថានកំពុងបង្វែរផ្លែទំពាំងបាយជូររបស់ពួកគេទៅជាទំពាំងបាយជូរស្ងួត ដោយសារការបិទព្រំដែន
08/19/2026 06:08 PM
កូរ៉េខាងត្បូងបញ្ជាក់​ថា មិនត្រូវបានជូនដំណឹងជាមុន អំពីការសម្រេចរបស់អាមេរិក ក្នុងការបង្រួម​សមយុទ្ធ
08/19/2026 06:08 PM