ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

2023/05/24 02:36:12 pm        238
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបិទ-បើក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។សម្ដេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃជាប់គ្នានេះ បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន ៣ ក្នុងនោះ ១. សមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ។ ២. អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣ សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃនេះតែម្ដង។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅរយៈពេល១ ខែខាងមុខនេះ សម្ដេចនឹងត្រូវជួបជាមួយកម្មករកម្មការិនីចំនួន១៨លើកបន្តទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១,៥ លាននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន ២ទៅ ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។សម្ដេចតេជោ ហ៊ុន សែន៖«អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាពគឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ»។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គមFacebookដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា។សម្ដេចតេជោ ស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ មានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃព្រះតេជគុណ សៅ ចាន់ថុល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Internet ហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។សម្ដេចតេជោ បានណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។សម្ដេចតេជោ ហ៊ុន សែន បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។សម្ដេចតេជោ ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួន ដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច។

សម្ដេចតេជោចង់ឱ្យមិត្តជប៉ុន ជួយបង្កើតទីតាំងផលិតកែវភ្នែកសិប្បនិម្មិតនៅកម្ពុជា

2023/05/23 09:03:52 pm        267
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរចំពោះផលិតផលកែវ​ភ្នែក​សិប្បនិម្មិតរបស់ប្រទេសជប៉ុន ដែលបានផ្ដល់ជូនសម្ដេចប្រើប្រាស់​អស់រយៈពេលជាង ៣០ ឆ្នាំហើយ មិនដែលបង្កបង្ហាញណាមួយដល់សុខភាពសម្ដេចឡើយ ដូច្នេះសម្ដេចតេជោចង់ឱ្យមិត្ត​ជប៉ុន​ជួយកម្ពុជាក្នុងការបង្កើតកន្លែងផលិតកែវផ្នែកសិប្បនិម្មិតនេះនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេច និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​អគារមជ្ឈមណ្ឌលពហុឯកទេស​ «អគារតេជោអភិវឌ្ឍន៍» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ។សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែល​មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។ ប៉ុន្ដែសម្ដេចតេជោ បន្តជំរុញឱ្យក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍​ និងពង្រឹងសមត្ថភាពរបស់ខ្លួន​បន្ថែមទៀត​លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈាន​ទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចតេជោ ក៏បានណែនាំដល់គ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែ​ជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។​ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាក្រ ប៉ុន្ដែមិនក្រទាំង​ចិត្តនោះទេ។ សម្ដេចតេជោ បានបញ្ជាក់ថា ​វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួម​ចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល ​និងប្រជាជនទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

បទឈប់បាញ់រយៈពេលមួយសប្ដាហ៍ បានចាប់ផ្ដើមនៅក្នុងប្រទេសស៊ូដង់ ខណៈអនាគតមិនច្បាស់លាស់

2023/05/23 06:52:51 pm        108
ស៊ូដង់៖ បទឈប់បាញ់មានរយៈពេល១សប្ដាហ៍ ដែលត្រូវបានព្រមព្រៀងគ្នាដោយក្រុមគូជម្លោះរបស់ប្រទេសស៊ូដង់ និងបានបង្កើតឡើងដើម្បីបើកផ្លូវឲ្យបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះ បានចាប់ផ្ដើមហើយ បន្ទាប់ពីកងទ័ពបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទូទាំងរដ្ឋធានីខាទូម ដាក់គោលដៅលើគូប្រជែងកងកម្លាំងយោធាប៉ារ៉ារបស់ខ្លួន ។ បទឈប់បាញ់ ដែលបានព្រមព្រៀងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៥សប្ដាហ៍រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ត្រូវកំណត់ចូលជាធរមានកាលពីម៉ោង៩និង៤៦នាទីយប់ថ្ងៃចន្ទ។ កិច្ចព្រមព្រៀងបទឈប់បាញ់រួមទាំងការឃ្លាំមើលយន្តការទាក់ទងនឹងកងទ័ព និងកងកម្លាំងប៉ារ៉ា RSF ព្រមទាំងក្រុមអ្នកតំណាងមកពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលបានសម្របសម្រួលកិច្ចព្រមព្រៀងនេះបន្ទាប់ពីការពិភាក្សាក្នុងទីក្រុង Jeddah។កងទ័ពរបស់ស៊ូដង់ បានបើកការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីខាទូម ប៉ុន្មានម៉ោង មុនកិច្ចព្រមព្រៀង ក្នុងគោលបំណងបើកច្រកដឹកជញ្ជូនជំនួយគ្រោងចូលជាធរមាន។  ប្រជាពលរដ្ឋបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានី  Khartoum ទីក្រុង Omdurman និងទីក្រុង Khartoumខាងជើង ជាទីក្រុង៣ ដែលធ្វើឲ្យរដ្ឋធានីនេះកាន់តែមានវិសាលភាពធំធេង  ដែលត្រូវបានបំបែកចេញដោយចំណុចប្រសព្វនៃទន្លេនីលខៀវ( Blue Nile) និងទន្លេនីល.ស(White Nile)៕

មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នានៅ Kashmir គ្រប់គ្រងដោយប៉ាគីស្ថានប្រឆាំងកិច្ចប្រជុំ G20 នៅឥណ្ឌា

2023/05/23 06:45:57 pm        230
ប៉ាគីស្ថាន៖ មន្ត្រីរដ្ឋាភិបាល បាននិយាយថា ប្រជាជនរាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាជាគូប្រជែងដ៏ធំ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទេសចរណ៍ G20 នៅក្នុងផ្នែករបស់ខ្លួននៅតំបន់ហិម៉ាល័យដែលមានជម្លោះនេះ។ ទីក្រុង New Delhi កំពុងរៀបចំសន្និសីទដ៏សំខាន់នៅក្នុងទីក្រុងរដូវក្តៅ Srinagar(ស្រ៊ីណាហ្កា) តំបន់ Kashmir ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធជាការសម្រេចមួយ ដែលប្រទេសប៉ាគីស្ថាន និងប្រទេសចិនជាសម្ព័ន្ធមិត្តយូរអង្វែង បានជំទាស់។ មន្ត្រីរដ្ឋាភិបាលលោក Raja Azhar Iqbal បាននិយាយថា ក្រុមអ្នកតវ៉ាជាច្រើនបានធ្វើបាតុកម្មក្នុងទីក្រុង Muzaffarabad (មូហ្សាហ្វហ្វារ៉ាបាដ) ជាទីក្រុងនៅតំបន់ Kashmir គ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន និងទីក្រុងផ្សេងទៀត ដោយមានស្រែកពាក្យថា «ទៅវិញឥណ្ឌា បកក្រោយវិញ និងធ្វើពហិការ ធ្វើពហិការកិច្ចប្រជុំ G20 ធ្វើពហិការ»។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បានធ្វើទស្សនកិច្ចនៅតំបន់នេះ និងបានថ្លែងសុន្ទរកថា ទៅកាន់សភារបស់តំបន់ Kashmir កាលពីថ្ងៃចន្ទ។ លោកបានចាត់ទុកការជួបប្រជុំគ្នារបស់ក្រុមប្រទេស G20 ថាខុសច្បាប់និងជាការប៉ុនប៉ងដោយប្រទេសឥណ្ឌា ដើម្បីស្វែងរកភាពស្របច្បាប់ជុំវិញការគ្រប់គ្រងរបស់ខ្លួននៅតំបន់ដែលមានជម្លោះ។ កិច្ចប្រជុំក្រុមការងារ ទេសចរណ៍ប្រទេស G20 គឺជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូង នៅក្នុងតំបន់ ចាប់តាំងពីមានការផ្លាស់ប្តូរមកនោះ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ ប៉ាគីស្ថាននិងឥណ្ឌា បានប្រយុទ្ធគ្នាក្នុងសង្គ្រាម៣លើក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧ ដែលសង្គ្រាមចំនួន២ ជុំវិញបញ្ហាតំបន់ Kashmir ដែលពួកគេម្នាក់ៗអះអាងសិទ្ធិគ្រប់គ្រងពេញលេញ ប៉ុន្តែបានគ្រប់គ្រងដោយផ្នែកប៉ុណ្ណោះ។ ក្រុមប្រទេសG20 រួមមានប្រទេសអ្នកមានស្តុកស្តម្ភចំនួន១៩ប្រទេស និងសហភាពអឺរ៉ុប៕

រដ្ឋទន្លេ Colorado ឈានដល់កិច្ចព្រមព្រៀង «ប្រវត្តិសាស្ត្រ» ដើម្បីរក្សាទឹក

2023/05/23 06:41:41 pm        178
អាមេរិក៖ រដ្ឋចំនួន៧ របស់សហរដ្ឋអាមេរិក ដែលទាញយកទឹកពីទន្លេ Colorado ដែលត្រូវបានប្រើប្រាស់ច្រើនហួសកម្រិត ពោលគឺត្រូវបានមើលឃើញត្រង់ទីនេះ នៅខាងកើតនៃមាត់ជ្រោះហ្គ្រែន ឃែនយ៉ិន (Grand Canyon) នោះ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក កាលពីថ្ងៃចន្ទ។ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ចូ បៃដិន (Joe Biden) រដ្ឋ Arizona, California និង Nevada នឹងទាញយកទឹកមិនដល់ ៣លានអេគ័រហ្វីត (ប្រមាណជា ៣៧០.០៤៤០.០០០ម៉ែត្រត្រីគុណ) ពីទន្លេ Colorado រហូតដល់ចុងឆ្នាំ២០២៦ ដែលជាចំនួនស្មើនឹង ១៣% នៃការបែងចែករបស់ពួកគេ នាពេលបច្ចុប្បន្ន។ រដ្ឋទាំងបីនោះ បង្កើតបានជារដ្ឋអាងទំនាប (Lower Basin) ពឹងផ្អែកលើបឹង Lake Mead ជាអាងស្តុកទឹកដែលបង្កើតឡើងដោយទំនប់ Hoover ខណៈដែលរដ្ឋអាងខាងលើ ( Upper Basin) រួមមានរដ្ឋ Colorado, New Mexico, Utah និង Wyoming ទាញទឹករបស់ពួកគេដោយផ្ទាល់ពីទន្លេ និងដៃទន្លេរបស់ខ្លួន។លោកស្រី Sarah Porter នាយកនៃមជ្ឈមណ្ឌល Kyl សម្រាប់គោលនយោបាយទឹក ក្នុងនាមសាកលវិទ្យាល័យរដ្ឋ Arizona និយាយលាយឡំដោយអារម្មណ៍រំភើបថា ការកាត់បន្ថយនេះ ប្រហែលជាអាច ឬមិនអាចជួយសង្គ្រោះបឹង Lake Mead ដែលរងគ្រោះដោយគ្រោះរាំងស្ងួតបាន។លោកស្រីបានប្រាប់ថា៖ «វាមានទឹកច្រើនណាស់។ វាជាកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាទុកទឹក ៣លានអេគ័រហ្វីត នៅបឹង Lake Mead បន្ថែមពីលើការកាត់បន្ថយដោយស្ម័គ្រចិត្ត ដែលរដ្ឋ Arizona បានយល់ព្រមជាពិសេស។ ហើយអ្នកដឹងទេទីក្រុង Las Vegas នៅភាគខាងត្បូងរដ្ឋ Nevada ក៏កំពុងកាត់បន្ថយផងដែរ។ រដ្ឋ New Mexico ក៏ដូចគ្នាដែរ។ ដូច្នេះទំហំបន្ថែម ៣លាន អេគ័រហ្វីតនេះ គឺមានសារៈសំខាន់ណាស់។ វាគ្រប់គ្រាន់ឬអត់នោះ មានតែពេលវេលាទេ ដែលនឹងបង្ហាញឲ្យដឹង។ យើងនឹងត្រូវតែចាំមើលថា តើយើងនឹងមានការរីងហួតខ្លាំងក្នុងឆ្នាំផ្សេងទៀតដែរទេ។ កិច្ចព្រមព្រៀងនេះ ទទួលស្គាល់ថា យើងអាចនឹងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នោះម្ដងទៀត»។ស្ថានភាពរយៈពេលវែងរបស់ទន្លេ គឺមានសារៈសំខាន់សម្រាប់តំបន់ទាំងមូល ដោយសារទន្លេនេះ ផ្តល់ទឹកស្អាតសម្រាប់ប្រជាជនចំនួន ៤០លាននាក់ និងប្រព័ន្ធធារាសាស្រ្តសម្រាប់ដីកសិកម្មដ៏សម្បូរបបែប៕

ក្រុមហ៊ុន TikTok បានប្ដឹងរដ្ឋ Montana សហរដ្ឋអាមេរិក ឲ្យលុបបម្រាមលើកដំបូងរបស់រដ្ឋមួយនេះ

2023/05/23 06:07:25 pm        170
អាមេរិក៖ ក្រុមហ៊ុនបណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok បានប្ដឹងឲ្យបិទបម្រាមរបស់រដ្ឋMontana សហរដ្ឋអាមេរិក ដែលហាមប្រាមមិនឲ្យពលរដ្ឋរបស់ខ្លួនប្រើសប្រាស់កម្មវិធីរបស់បណ្ដាញសង្គមនេះ។  ការដាក់ពាក្យបណ្ដឹងនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋ Montana កាលពីសប្ដាហ៍មុន បានក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ដែលអនុម័ត បម្រាមលើការប្រើប្រាស់បណ្ដាញសង្គមកម្សាន្តវីដេអូខ្លីៗរបស់ចិន។  នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន TikTok បាននិយាយថា បម្រាមនេះ បង្កឲ្យមានជម្លោះជាមួយសិទ្ធិនិយាយស្ដីដោយសេរីរបស់សហរដ្ឋអាមេរិក។ក្រុមហ៊ុន TikTok បានស្ថិតក្រោមការត្រួតពិនិត្យតាមដានពីក្រុមអាជ្ញាធរនៅជុំវិញពិភពលោក ទាក់ទងក្ដីបារម្ភដែលថា ទិន្នន័យនេះ អាចផ្ដល់ទៅឲ្យរដ្ឋាភិបាលចិន ។ បណ្ដឹងដែលបានដាក់កាលពីថ្ងៃចន្ទនៅក្នុង តុលាការសហព័ន្ធប្រចាំតំបន់សម្រាប់រដ្ឋ Montana និយាយថា ខ្លួនកំពុងប្ដឹងដើម្បីឲ្យទាត់ចោលបម្រាមនោះថាជារឿងខុសច្បាប់។ អ្នកនាំពាក្យម្នាក់បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា យើងកំពុងតវ៉ាទៅនឹងបម្រាមផ្ទុយពីរដ្ឋធម្មនុញ្ញ ដើម្បីការពារអាជីវកម្ម និងអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok រាប់ម៉ឺននាក់របស់យើងនៅក្នុងរដ្ឋ Montana៕

ទីក្រុងញ៉ូវយ៉កជំរុញឲ្យផ្តល់ប័ណ្ណការងារសម្រាប់ជនអន្តោប្រវេសន៍

2023/05/23 05:45:10 pm        206
អាមេរិក៖ អភិបាលក្រុងញ៉ូវយ៉កលោក Eric Adams និងអភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul កាលពីថ្ងៃចន្ទបានអំពាវនាវដល់មន្ត្រីសហព័ន្ធ ពន្លឿនផ្តល់ប័ណ្ណការងារសម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលពួកគេភាគច្រើនជាអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលបានមកដល់ទីក្រុងនិងរដ្ឋនេះ កាលពីឆ្នាំមុន។ លោកស្រី Hochul និយាយថា ជាងអ្វីៗផ្សេងទៀត យើងត្រូវការផ្លាស់ប្តូរចំពោះគោលនយោបាយផ្តល់   ប័ណ្ណការងារ ដែលនឹងអនុញ្ញាតឲ្យបុគ្គលទាំងនេះមិនត្រូវរងចាំជាច្រើនខែ និងច្រើនឆ្នាំទៀត សម្រាប់ស្ថានភាពស្របច្បាប់នោះ។ បច្ចុប្បន្ននេះរដ្ឋញ៉ូវយ៉ក កំពុងផ្តល់ទីជម្រក ដល់ជនអន្តោប្រវេសន៍ជាង៤ម៉ឺននាក់ នៅក្នុងសណ្ឋាគារ និងគ្រឹះស្ថានហាត់ប្រាណនៅសាលារៀន។ អភិបាលរដ្ឋ លោកស្រី Hochul និយាយថា រដ្ឋញ៉ូវយ៉ក ពុំមានចៅក្រម ឬបុគ្គលិកការិយាល័យគ្រប់គ្រាន់ដើម្បីដំណើរការសវនាការការសុំសិទ្ធិជ្រកកោនទាំងអស់ និងចេញប័ណ្ណការងារក្នុងរបៀបឲ្យទាន់ពេលវេលានោះទេ។ ទីក្រុងញ៉ូវយ៉ក គឺជាគោលដៅទី១សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ជាអ្នកដែលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងសហព័ន្ធ ដែលកំពុងរង់ចាំជំហានបន្ទាប់របស់ពួកគេនៅក្នុងដំណើរការ។ ទីក្រុងញ៉ូវយ៉កជាកន្លែងដែលមិនគួឲ្យជឿជាក់សម្រាប់ការរស់នៅ ប៉ុន្តែវាបានផ្តល់ការទទួលខុសត្រូវ និងការពិតជាច្រើនដែលបច្ចុប្បន្ននេះមានមនុស្សជាង៤២.០០០នាក់ ត្រូវបានផ្តល់ទីជម្រក និងបានជ្រកកោនដោយសុវត្ថិភាព។ អភិបាលក្រុង លោក Adam បានអំពាវនាវដល់រដ្ឋបាលលោក Bidenផ្តល់មូលនិធិបន្ថែមទៀតដល់ទីក្រុងនានា ដើម្បីដោះស្រាយលំហូររបស់ជនអន្តោប្រវេសន៍៕

សម្ដេចតេជោ រំលឹកឱ្យចងចាំថា ធ្វើជាគ្រូពេទ្យគឺដើម្បីសង្គ្រោះជីវិតមនុស្ស

2023/05/23 05:35:34 pm        291
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរចំពោះក្រុមគ្រូពេទ្យ និងនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស ហើយសម្ដេចសង្ឃឹមថា គ្រូពេទ្យឬចៅៗ ដែលជាកម្មសិក្សាត្រូវដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ផ្តាំផ្ញើបែបនេះ ខណៈសម្តេចរួមជាមួយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា នេះ ។ជាមួយនឹងការកោតសរសើរដល់ក្រុមគ្រូពេទ្យដែលបានលះបង់យកចិត្តទុកដាក់​សង្គ្រោះព្យាល​អ្នកជំងឺសម្តេច ក៏បានយកឱកាសនេះ អំពាវនាវបន្ថែមដល់ក្រុមគ្រូពេទ្យឲ្យ​យកការបម្រើប្រជាជន​ធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្មភាព។សម្ដេចបានបញ្ជាក់បន្ថែមថា បច្ចេកទេសគឺត្រូវតែមានការគ្រប់គ្រងដោយ​ក្រុមសីលធម៌​មួយជា​ចាំបាច់។ សម្ដេចបានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ រួមទាំងសិស្សកម្មសិក្សាទាំងអស់ត្រូវបន្តការ​លើកកម្ពស់សមត្ថភាព សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលមាននៅក្នុងមន្ទីរពេទ្យព្រោះ​នៅពេលនេះគឺជាសម័យ ការធ្វើទំនើបកម្មកាន់តែខ្ពស់ ដែលទាមទារឲ្យ គ្រូពេទ្យរបស់យើង​ធ្វើការស្រាវជ្រាវនិងរៀនសូត្រ ប្រើប្រាស់នូវឧបករណ៍ទាំងនោះ​ឲ្យបានព្រោះយើងបានទិញមកសុទ្ធតែទំនើបៗ ប៉ុន្តែប្រសិនបើយើងមិនចេះប្រើវាគឺស្មើនឹងអត់។អ៊ីចឹងទេនៅពេលគេមកបំពាក់សំភារៈ ទំនើបៗនោះគឺសុទ្ធតែមានអ្នកបច្ចេកទេសរបស់គេ មកបង្ហាត់បង្រៀន ដែលតម្រូវឲ្យយើងត្រូវចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ៕

សម្តេចតេជោ៖ មន្ទីរពេទ្យថ្នាក់ជាតិដែលអាចផ្ទុកអ្នកជំងឺបានដល់១ម៉ឺនគ្រែសាងសង់ជិតរួចហើយ

2023/05/23 05:26:59 pm        223
ភ្នំពេញ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានកំពុងធ្វើមន្ទីរពេទ្យថ្នាក់ជាតិមួយទៀត ដែលមានលទ្ធភាព ទទួលអ្នកជំងឺបានរហូតដល់១ម៉ឺនគ្រែ ខណៈសាងសង់នូវមន្ទីរពេទ្យនេះ ក៏ជិតរួចរាល់ហើយផងដែរ។ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋបានកំពុងនឹងធ្វើមន្ទីរពេទ្យថ្នាក់ជាតិ​នៅជាយក្រុងរាជធានីភ្នំពេញមួយទៀត ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការធ្វើទំនើបកម្មមន្ទីរពេទ្យ​ជាបន្តបន្ទាប់នេះគឺសម្រាប់ផ្ដល់សេវាសុខាភិបាលដែលកាន់តែមានតម្រូវការខ្ពស់​ជូនប្រជាជនក្នុងប្រទេសផង និងផ្ដល់ទំនុកចិត្តចំពោះអ្នកការទូត វិនិយោគគិន និងភ្ញៀវទេសចរណ៍អន្តរជាតិដែលមកប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

អ្នកស្រី E. Jean Carroll ទាមទារសំណងការខូចខាត១០លានដុល្លារពីលោក Trump ក្រោយសេចក្ដីសម្រេចរបស់តុលាការ

2023/05/23 05:24:44 pm        152
អាមេរិក៖ អ្នកស្រី E. Jean Carroll អ្នកសរសេរបទអត្ថាធិប្បាយដែលបានឈ្នះក្ដីចោទប្រកាន់រំលោភសេពសន្ថវៈនិងបរិហាកេរ្តិ៍ចំនួន៥លានដុល្លារអាមេរិកពីអតីតប្រធានាធិបតី លោក Donald Trump កំពុងព្យាយាមទាមទារប្រាក់យ៉ាងហោចណាស់១០លានដុល្លារបន្ថែមទៀត នៅក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការជាថ្មីកាលពីថ្ងៃចន្ទ ដែលស្វែងរកការដាក់បន្ទុកលើលោកចំពោះការអត្ថាធិប្បាយដែលលោកបានធ្វើឡើងក្រោយការចេញសាលក្រមតុលាការ។ បណ្តឹងដែលបានកែប្រែដើម្បីទាមទារសំណងការខូចខាត ចំនួន ១០ លានដុល្លារ និងបង់ប្រាក់ពិន័យការខូចខាត ត្រូវបានប្តឹងនៅសង្កាត់ Manhattan ដោយមេធាវីរបស់អ្នកស្រី Carroll ដែលនិយាយថាការអត្ថាធិប្បាយរបស់លោកTrump ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈរបស់ស្ត្រីរូបនេះ បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលបានបាត់បង់ការងារជាយូរណាស់មកហើយជាអ្នកសរសេរបទអត្ថាធិប្បាយផ្តល់ប្រឹក្សាឲ្យទស្សនាវដ្ដី Elle។មេធាវីបានសរសេរថា "សេចក្តីថ្លែងការណ៍បង្ខូចកេរ្តិ៍របស់លោក Trump ក្រោយសាលក្រមបង្ហាញពីជម្រៅនៃការព្យាបាទរបស់លោកចំពោះ Carroll ព្រោះពិបាកក្នុងការស្រមៃមើលការបង្ខូចកេរ្តិ៍ឈ្មោះដែលអាចត្រូវបានជំរុញដោយការស្អប់ខ្ពើម ឆន្ទៈមិនល្អ ឬការគុំកួន ។ ការប្រព្រឹត្តនេះគាំទ្រការផ្តល់ការពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបំពេញចិត្តរបស់អ្នកស្រី Carroll ទាំងការដាក់ទោសលើលោក Trump ដើម្បីរារាំងលោកមិនឲ្យបន្តការបរិហារកេរ្តិ៍បន្ថែមទៀត និងរារាំងអ្នកផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើដូចគ្នានេះ ។គួររម្លឹកថា កាលពី២សប្ដាហ៍មុន គណៈវិនិច្ឆ័យចំនួន៩រូប បានសម្រេចថា លោក Trump បានរំលោភសេពសន្ថវៈលើអ្នកស្រី Carroll នៅហាងលក់សម្លៀកបំពាក់សង្កាត់ Manhattan កាលពីដើមនិទាឃរដូវឆ្នាំ ១៩៩៦ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអ៊ុយក្រែនអនុម័តការតែងតាំងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសសំខាន់ៗ
08/19/2026 06:08 PM
អ្នកស្លាប់ នៅហ្កាហ្សា គឺ​លើស​​ពី ៧៣.៤០០នាក់ហើយ​ ក្រោយជនជាតិប៉ាឡេស្ទីន​ ៧នាក់ទៀត ត្រូវបាន​សម្លាប់​​
08/19/2026 06:08 PM
ប្រធាន ECB ព្រមានថា គំរូកំណើនសេដ្ឋកិច្ច​ក្រោយសង្គ្រាមរបស់អឺរ៉ុប កំពុងធ្លាក់ចុះជាលំដាប់​
08/19/2026 06:08 PM
បេសកជនUN អំពាវនាវឲ្យមានឆន្ទៈនយោបាយ ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសលីប៊ីឲ្យ មានការរីកចម្រើន
08/19/2026 06:08 PM
អ៊ីរ៉ង់បដិសេធសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមដែលថា មីស៊ីលត្រូវបានបាញ់ចេញពីទឹកដីរបស់ខ្លួន
08/19/2026 06:08 PM
ចិនជំរុញឱ្យមានការគោរពអធិបតេយ្យភាពឌីជីថល ក្នុងការប្រណាំងប្រជែង AI
08/19/2026 06:08 PM
មន្ត្រីម្នាក់និយាយថា NATO ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងគ្រប់ប្រភេទ
08/19/2026 06:08 PM
អ៊ីស្រាអែលជំរុញគម្រោងតាំងទីលំនៅ E1 ដ៏សំខាន់ ជាមួយនឹងការដេញថ្លៃសម្រាប់លំនៅឋានចំនួន ១.២៣៤ ខ្នង
08/19/2026 06:08 PM
កសិករអាហ្វហ្គានីស្ថានកំពុងបង្វែរផ្លែទំពាំងបាយជូររបស់ពួកគេទៅជាទំពាំងបាយជូរស្ងួត ដោយសារការបិទព្រំដែន
08/19/2026 06:08 PM
កូរ៉េខាងត្បូងបញ្ជាក់​ថា មិនត្រូវបានជូនដំណឹងជាមុន អំពីការសម្រេចរបស់អាមេរិក ក្នុងការបង្រួម​សមយុទ្ធ
08/19/2026 06:08 PM