ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទឹកភ្នែក និងកំហឹង ពីពលរដ្ឋជម្លៀសខ្លួន ខណៈរុស្ស៊ីអះអាងគ្រប់គ្រងទីក្រុង Bakhmut

2023/05/23 04:58:25 pm        200
អ៊ុយក្រែន៖ ពលរដ្ឋនៅចំណុចប្រុយុទ្ធដ៏ក្តៅគគុកនៅទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន បានចូលមកមជ្ឈមណ្ឌលគាំទ្រទីក្រុងគីវ ដើម្បីទទួលបានការថែទាំសុខភាព និងសម្លៀកបំពាក់ ដោយបោះបង់ចោលទីក្រុងរងភាពខ្ទេចខ្ទាំ ខណៈរុស្ស៊ីអះអាងការគ្រប់គ្រងទាំងស្រុង។ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានអះអាងថាដណ្តើមបានទីក្រុង Bakhmut បន្ទាប់ពីជាច្រើនខែនៃការវាយប្រហារដ៏តានតឹង ខណៈអ៊ុយក្រែនទទូចថាខ្លួននៅតែកំពុងប្រយុទ្ធក្នុងទីក្រុងដែលត្រូវបានបំផ្លាញមួយនេះ។នាង Olga ដែលភៀសខ្លួនចេញពីទីក្រុងកំណើតរបស់នាង បាននិយាយថា ខ្ញុំគ្រាន់តែចង់និយាយរឿងមួយទៅកាន់អ្នកទាំងឡាយដែលកំពុងរងចាំរុស្ស៊ី អ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បាន។ នាង Olga និងពលរដ្ឋទីក្រុង Bakhmut ដែលភៀសខ្លួនដ៏ទៃទៀត បានចូលទៅដល់មជ្ឈមណ្ឌលគាំទ្រ ក្នុងទីក្រុងគីវ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលតំបន់ ជាកន្លែងដែលពួកគេអាចជួបវេជ្ជបណ្ឌិត និងទទួលបានសម្លៀកបំពាក់ដោយឥតគិតថ្លៃ ឬការផ្តល់គ្រែ។ ដោយសម្រក់ទឹកភ្នែកក្នុងកំហឹង នាងOlga អាយុ ៣៣ឆ្នាំ បានរៀបរាប់ពីរបៀបដែលនាងបានមកដល់ក្នុងរដ្ឋធានីគីវ កាលពីខែតុលា បន្ទប់ពីភៀសខ្លួនចេញពីទីក្រុង Bakhmut ជាមួយស្វាមី របស់នាង និងកូន២ នាក់។ ឣ្នកស្រី Vera Biryukova ជាគ្រូបង្រៀនចូលនិវត្តន៍អាយុ៧៤ឆ្នាំ បានបង្ហាញរូបភាពជាច្រើននៃអគារគ្មានបង្អួចដែលត្រូវបានឆេះបំផ្លាញ ជាផ្ទះល្វែងរបស់គាត់នៅជាន់ផ្ទាល់ដី៕

រុស្ស៊ី ប្រយុទ្ធប្រឆាំងការវាយឆ្មក់ឆ្លងកាត់ព្រំដែនដែលអ៊ុយក្រែននិយាយថា គឺជាការប្រឆាំងរបស់រុស្ស៊ី

2023/05/23 04:51:49 pm        232
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងការវាយលុកឆ្លងកាត់ព្រំដែនដោយក្រុមវិច្ឆេទករដែលបានវាយឆ្លងកាត់ព្រំដែនពីប្រទេសអ៊ុយក្រែន ក្នុងអ្វីដែលបានបង្ហាញថាជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារធំបំផុតនៃនៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរយៈពេល១៥ខែមកនេះ។ អភិបាលតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkovបាននិយាយថា ក្រុមវិច្ឆទកររបស់អ៊ុយក្រែន បានចូលមកដែនដីរុស្ស៊ីក្នុងស្រុក Graivoron ជាប់ព្រំដែនអ៊ុយក្រែន ហើយកំពុងត្រូវបានវាយរុញទៅ វិញ។ប៉ុន្តែសារព័ត៌មានអ៊ុយក្រែន Hromadske បានដកស្រង់សម្តី ចារកម្មយោធាអ៊ុយក្រែនដែលបាននិយាយថា ក្រុមប្រឆាំងប្រដាប់អាវុធរុស្ស៊ី២ក្រុមគឺក្រុមសេរីភាពរុស្ស៊ី និងក្រុមស្ម័ក្រចិត្តរុស្ស៊ី ទាំង២ក្រុមនេះ មានពលរដ្ឋរុស្ស៊ី បានទទួលខុសត្រូវសម្រាប់ការវាយប្រហារ។ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅលើបណ្តាញ Twitter ថា រដ្ឋាភិបាលទីក្រុងគីវ កំពុងតាមដានស្ថានភាពដោយយកចិត្តទុកដាក់ ប៉ុន្តែពុំបានធ្វើឣ្វីពាក់ព័ន្ធនឹងរឿងនេះនោះទេ។ ក្រុមអ្នកស្ម័ក្រចិត្តរុស្ស៊ី បានចេញផ្សាយវីដេអូកាលពីល្ងាចថ្ងៃចន្ទ បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថាអ្នកប្រយុទ្ធម្នាក់កំពុងពិនិត្យរថពាសដែកដែលត្រូវបានរឹបអូស។ ហើយវីដេអូមួយផ្សេងទៀត បានបង្ហាញនូវអ្វីដែលខ្លួននិយាយថាក្រុមអ្នកប្រយុទ្ធកំពុងធ្វើប្រតិបត្តិការដោយរថពាសដែកមួយគ្រឿងនៅលើដងផ្លូវ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាស អញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

2023/05/23 04:19:50 pm        300
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែន ដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះ។ សម្តេចបញ្ជាក់ថា ដោយអគារថ្មីនេះបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ ទំនើបៗនាំចូលមកពីអាលឺ្លម៉ង់ និងអាមេរិក ឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសាធារណៈ។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកអំពីគំនិតផ្ដួចផ្ដើមសាងសង់ មន្ទីរពេទ្យកាល់ម៉ែតនេះ ដោយ នាអំឡុខែវិច្ឆិកាឆ្នាំ ២០១៩ រាជរដ្ឋាភិបាលមានថវិកាសន្សំ ៣៥០០ លានដុល្លារ ក្រោយពេលដែលបានដក ៤០០ លានដុល្លារទៅអភិវឌ្ឍន៍លើម៉ាស៊ីនភ្លើង និងជាង ១០០ លានដុល្លារទៀតបានយកទៅអភិវឌ្ឍន៍ខេត្តព្រះសីហនុ។សម្ដេចតេជោ ហ៊ុន សែន បានឱ្យដកថវិកា ៣០ លានដុល្លារដើម្បីមកកសាងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងថវិកាសប្បុរជនប្រមាណ ២២៥ នាក់ ដែលមានថវិកាជាង៧២លានដុល្លារ។ថវិកាដែលទទួលបានសរុបក្នុងការសាងសង់មន្ទីរពេទ្យនេះមានចំនួន ១០២ លាន ៨ សែន ដុល្លារ និងថវិកា ២៨០ លានរៀល។ ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអាស់ចំនួន ៧០ លាន ៣ សែនដុល្លារ និងចំណាយ ១១ លាន ៣ សែន ទៀតទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង ៨២ លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។សម្ដេចតេជោ ហ៊ុន សែន សំណូមពរចំពោះក្រុមគ្រូពេទ្យ និងនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស។ សម្ដេចតេជោ សង្ឃឹមថា គ្រូពេទ្យដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន។សម្ដេចតេជោ មានប្រសាសន៍ថា បច្ចេកទេសបើកគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំទៅដល់គ្រោះថ្នាក់ ឧទាហរណ៍ដូចជាពួកអ្នកធ្វើភេរវកម្ម ដែលសុទ្ធតែជាអ្នកមានបច្ចេកទេសខ្ពស់ក្នុងការអនុវត្តការងាររបស់ពួកគេ។សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។សម្ដេចតេជោ បានបន្តជំរុញឱ្យក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈានទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឱ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។សម្ដេចតេជោ បញ្ជាក់ថា «យើងក្រ ប៉ុន្ដែកុំក្រទាំងចិត្ត»។ សម្ដេចតេជោ បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត។សម្ដេចតេជោ ហ៊ុន សែន កោតសរសើចំពោះផលិតផលកែវភ្នែកសិប្បនិម្មិតរបស់មិត្តជប៉ុន ដែលបានជូនសម្ដេចប្រើប្រាស់អស់ពេលជាង ៣០ ឆ្នាំកន្លងមកនេះ គឺមិនដែលមានបញ្ហាណាមួយកើតឡើងចំពោះសុខភាពសម្ដេចឡើយ។ សម្ដេចតេជោចង់ឱ្យមិត្តជប៉ុន ក្នុងការជួយបង្កើតទីតាំងផលិតកែវភ្នែកសិប្បនិម្មិតបែបនេះនៅកម្ពុជា។

បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួនជាង៩លាន ៧សែនបណ្ណ នឹងចែកជូនពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីនាថ្ងៃទី២៨ ឧសភាខាងមុខ

2023/05/22 07:56:30 pm        506
ភ្នំពេញ៖ គ.ជ.ប នឹងចាប់ផ្តើមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនពលរដ្ឋមានឈ្មោះក្នុងបញ្ជីនាថ្ងៃទី២៨ ឧសភាខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV News បាន​ឲ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការទទួលពាក្យបណ្តឹងជំទាស់ការចុះបញ្ជីគណបក្សនយោបាយបានបញ្ចប់ គ.ជ.ប ឈានដល់ដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស ដែលជា​ដំណាក់កាលមួយដ៏សំខាន់ជូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីមានព័ត៌មានគ្រប់គ្រាន់ និង​ត្រឹមត្រូវសម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានផលិតរួចរាល់បណ្ណព័ត៌មានអ្នកបោះឆ្នោតទៅតាមចំនួន​ប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជី ដើម្បីផ្តល់ជូនទៅប្រជាពលរដ្ឋទទួលបានព័ត៌មានបន្ថែមអំពី​អត្តសញ្ញាណ​សាម៉ីខ្លួន ​លេខរៀង និងការិយាល័យបោះឆ្នោត។ជាមួយគ្នានេះឯកឧត្តម ហង្ស ពុទ្ធា បានរម្លឹកថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើប្រាស់​សម្រាប់​ការបោះឆ្នោតនោះទេ ដោយសារឯកសារចូលរួម​បោះឆ្នោតមានតែ​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរតែប៉ុណ្ណោះ។ ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានរយៈពេល៣០ថ្ងៃ ​ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយការចុះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត​តាម​រយៈមេភូមិ​ក្នុងមូលដ្ឋាននីមួយៗ​ចុះចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕ 

ក្រុមសហជីពកម្មករបារាំង ធ្វើបាតុកម្មប្រឆាំងកំណែទម្រង់សោធននិវត្តន៍នៅទីក្រុង Cannes

2023/05/22 06:28:02 pm        314
បារាំង៖ កាលពីថ្ងៃអាទិត្យម្សិលមិញ បាតុករមកពីក្រុមសហជីពកម្មករបារាំង បានចោលរូបសំណាករបស់ប្រធានាធិបតីបារាំងលោក Emmanuel Macronទៅលើអាកាស ស្របពេលដែលពួកគេដង្ហែក្បួនឆ្ពោះទៅកាន់ទីក្រុង Cannes នៅក្នុងបាតុកម្មមួយប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍ ។   ក្រុមមន្រ្តីនគរបាល បានបិទផ្លូវទៅកាន់មជ្ឈមណ្ឌលទីក្រុង Cannes ខណៈដែលទីក្រុង French Rivieraហាមឃាត់ការធ្វើបាតុកម្មនៅជិតមហោស្រពភាពយន្ត ។  ប្រទេសបារាំង បានក្លាយជាកន្លែងធ្វើបាតុកម្ម និងកូដកម្មអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែច្បាប់កំណែទម្រង់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ដែលលោកបានអនុម័តកាលពីខែមុន ដោយប្រើអំណាចរដ្ឋធម្មនុញ្ញ ដើម្បីគេចចេញពីការជំទាស់នៅក្នុងសភា ។ ច្បាប់ថ្មីនេះ តម្រូវឲ្យដំឡើងអាយុចូលនិវត្តន៍ដល់វ័យ ៦៤ឆ្នាំ។  បាតុកម្មនេះដែរ ត្រូវបានរៀបចំឡើងដោយសមាជិកក្រុមសហជីពកម្មករ CGT, Solidaires, FSU និងក្រុមសហជីព UNSA ។ ពួកគេបានអំពាវនាវឲ្យមានបាតុកម្មមួយទៀតនៅថ្ងៃទី ២៣ ខែឧសភា ជាទីដែលពួកគេគ្រោងនឹងដង្ហែក្បួនទៅកាន់មហោស្របភាពយន្ត Palais de Festival ៕

បេសកកម្មអវកាសយានិកឯកជនលើកទី២ របស់ SpaceX ហោះទៅកាន់ស្ថានីយអវកាស ISS

2023/05/22 06:14:15 pm        305
អាមេរិក៖ យានចម្លង SpaceX បានចាកចេញ កាលពីថ្ងៃអាទិត្យ (ទី២១ ឧសភា) ដែលដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ជាលើកទី២ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។យាន Falcon 9 និង Dragon បានចាកចេញពីស្ថានីយអវកាស Kennedy នៅក្រុង Cape Canaveral រដ្ឋ Florida ដោយដឹកសមាជិកនាវិករបស់យានបេសកកម្ម Axiom Mission 2 (AX-2) ទៅស្នាក់នៅ នៅឯសា្ថនីយ៍អវកាស ISS រយៈពេលមួយសប្តាហ៍។យានបេសកកម្ម AX-2 ត្រូវបានបញ្ជាដោយអតីតអវកាសយានិករបស់អង្គការ NASA លោកស្រី Peggy Whitson និងដឹកពីឡុតដែលជាអតិថិជនបង់ប្រាក់ លោក John Shoffner និងអ្នកឯកទេសបេសកកម្ម លោក Ali Alqarni និងលោកស្រី Rayyanah Barnawi ដែលតំណាងឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត។លោកស្រី Barnawi ដែលជាអ្នកវិទ្យាសាស្ត្រជំនាញក្នុងការស្រាវជ្រាវកោសិកាដើមមហារីក គឺជាអវកាសយានិកស្ត្រីដំបូងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលធ្វើដំណើរទៅកាន់ ISS ជាកន្លែងដែលនាងនឹងផ្តោតលើការជំរុញការស្រាវជ្រាវជំងឺមហារីកសុដន់។ក្រុមយានិកទាំងនោះ ត្រូវបានគេរំពឹងថា នឹងទៅដល់ស្ថនីយអវកាស ISS នៅព្រឹកថ្ងៃចន្ទ (ទី២២ ឧសភា) នេះ ដែលនៅទីនោះ ពួកគេនឹងធ្វើការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រ។កាលពីខែមេសាឆ្នាំមុន យាន SpaceX ដែលបានចាកចេញដោយដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ដំបូងគេមិនធ្លាប់មាន បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស ISS ដែលការបាញ់បង្ហោះនេះ ត្រូវបានសាទរដោយនាយកប្រតិបត្តិឧស្សាហកម្ម និង NASA ថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការធ្វើពាណិជ្ជកម្មនៃគន្លងផែនដីទាប៕

ភាពតានតឹងកើនឡើងខ្លាំង ខណៈសហរដ្ឋអាមេរិក បង្កឲ្យមានការប្រឈមដាក់គ្នាក្នុងក្រុមប្រទេស G7

2023/05/22 06:05:37 pm        424
ជប៉ុន៖ ក្រុមប្រទេសG7 បានបញ្ចប់ការជួបជុំរយៈពេល៣ថ្ងៃកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Hiroshima ខណៈក្រុមបាតុករបានចេញតវ៉ាពេញដងផ្លូវប្រឆាំងនឹងវិធានការចុងក្រោយរបស់ប្លុកនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលប៉ះពាល់សន្តិភាពពិភពលោក។ ក្រុមអ្នកវិភាគនិយាយថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក តែមួតគត់បង្កើតឲ្យមានការបែកបាក់កាន់តែខ្លាំងនៅក្នុងក្រុមនេះនិងលើសពីនេះទៀត។ ការរួបរួមគ្នា និងការស្របមតិគ្នា តានតឹងខ្លាំង អំឡុងកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅក្នុងទីក្រុងភាគខាងលិចប្រទេសជប៉ុន។កិច្ចប្រជុំកំពូលនេះបានលុបលើប្រធានបទជាច្រើន ប៉ុន្តែគួរឲ្យសោកស្ដាយដែលបានបញ្ចប់ទៅដោយផ្ដោតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងរារាំងការអភិវឌ្ឍន៍របស់ទាំងនោះ។ សេចក្ដីថ្លែងការណ៍របស់ក្រុមមេដឹកនាំ G7 នៅទីក្រុង Hiroshima ដែលបានប្រកាសយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ បានលាបពណ៌យ៉ាងខ្លាំងទៅលើប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ ថា ប្រទេសចិន បានទាត់ចោល និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ក្រុមប្រទេស G7 ដែលបានលាបពណ៌ម និងវាយប្រហារប្រទេសចិន និងជ្រៀតជ្រែកដោយបើកចំហលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានច្រានចោលកិច្ចប្រជុំកំពូលដែលប្រទេសជប៉ុន

លោក Modi និង Blinken នឹងជួបជាមួយមេដឹកនាំកោះប៉ាស៊ិហ្វិក នៅប៉ាពួនូវ៉ែលហ្គីណេ

2023/05/22 05:35:35 pm        372
ប៉ាពួនូវ៉ែលហ្គីណេ៖នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសប៉ាពួនូវ៉ែលហ្គីណេហើយ នៅមុនកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងសន្តិសុខ ក្នុងតំបន់ នៅថ្ងៃចន្ទ (ទី២២ ខែឧសភា) នេះ។លោក Modi ដែលត្រូវបានទទួលនៅឯអាកាសយានដ្ឋាន កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ លោក James Marape នឹងបើកកិច្ចប្រជុំទ្វេភាគី នៅព្រឹកថ្ងៃចន្ទនេះ មុនពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ក្នុងតំបន់ជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកចំនួន១៤រូប។លោក Blinken ត្រូវបានគរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងសហរដ្ឋអាមេរិក និងប៉ាពួនូវ៉ែលហ្គីណេ ហើយនឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក នាពេលរសៀលផងដែរ។នាយករដ្ឋមន្ត្រីកោះសូឡូម៉ុង លោក Manasseh Sogavare នាយករដ្ឋមន្ត្រីកោះសាម៉ូអា លោក Fiame Naomi Mataafa នាយករដ្ឋមន្ត្រីកោះវ៉ានូទូ លោក Alatoi Ishmael Kalsakau និងប្រធានាធិបតីនូវ៉ែលកាឡេដូនី លោក Louis Mapou ស្ថិតក្នុងចំណោមមេដឹកនាំកោះប៉ាស៊ីហ្វិក ដែលបានមកដល់កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ លោក Chris Hipkins និងរដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្ត្រាលីលោក Pat Conroy ក៏នឹងមានវត្តមាន ក្នុងកិច្ចប្រជុំនេះផងដែរ។រដ្ឋាភិបាលរបស់ប៉ាពួញូវហ្គីណេ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថា លោក Blinken នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ និងកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវា ដែលនឹងអនុញ្ញាតឲ្យនាវាឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិកជាមួយមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ ធ្វើការល្បាត នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជំនួសប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) សម្រាប់កិច្ចប្រជុំកំពូលស្របគ្នា នៅប៉ាពួនូវ៉ែលហ្គីណេ ជាមួយមេដឹកនាំលោក Marape និងប៉ាស៊ីហ្វិក នៅថ្ងៃចន្ទនេះ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះទាំងនេះ។សម្រាប់លោក Modi បន្ទាប់ពីជួបជាមួយលោក Marape រួចរាល់ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Anthony Albanese ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចបីប្រទេសរបស់លោក៕

សម្ដេចតេជោ សង្ឃឹមថាមិត្តភក្ដិបរទេសនឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា

2023/05/22 05:33:07 pm        456
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយដោយសង្ឃឹមថា មិត្តភក្ដិបរទេសរបស់យើង នឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា គោរពការជ្រើសរើសរបស់ប្រជាជនកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ឧសភានេះ សម្ដេចបានបញ្ជាក់ថា សេរីភាពរបស់មនុស្សគឺចាប់ផ្ដើម​ពីការរស់រានមានជីវិតឡើងវិញ ហើយបន្ទាប់ពីនេះទៅបានមានសិទ្ធិនយោបាយសិទ្ធិអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិទទួលបានចំណីអាហារ ឬសិទ្ធិនេះសិទ្ធិនោះ ប៉ុន្តែអ្នកខ្លះនិយាយតែអំពីសិទ្ធិមនុស្សទេ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតគេមិនហ៊ាននិយាយឡើយ។ ដូច្នេះសម្តេចសង្ឃឹមថា មិត្តភក្កិបទេសរបស់យើងនឹងគោរពការ សម្រេចចិត្តរបស់ប្រជាជនកម្ពុជា ។ការដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ដោយសារជានិច្ចកាល​មិត្តភក្តិបរទេសខ្លះតែងតែបានចាប់ដៃជាន់ជើងរាជរដ្ឋាភិបាលកម្ពុជា ដោយនៅពីក្រោយអំពើខុសច្បាស់ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ដូច្នះការអំពាវនាវឱ្យមិត្តភក្តិបរទេសគោពសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃ២៣កក្កដាខាងមុខនេះ ដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងនាំមកនូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ជាអង្វែងតទៅមុខទៀត៕

កិច្ចព្រមព្រៀងបទឈប់បាញ់នៅស៊ូដង់ បង្កើនក្ដីសង្ឃឹមសម្រាប់ភាពធូរស្រាលនៅក្នុងរដ្ឋធានីខាទូម

2023/05/22 05:30:09 pm        246
ស៊ូដង់៖ ប្រជាពលរដ្ឋបាននិយាយថា គេអាចលឺសន្ធឹកនៃការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងក្រុមជម្លោះរបស់ប្រទេសស៊ូដង់ នៅក្នុងរដ្ឋធានីខាទូម (Khartoum) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមការសម្របសម្រួលពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក រយៈពេលមួយសប្ដាហ៍បានបង្កើនក្ដីសង្ឃឹមថាជម្លោះដែលមានអាយុកាល៥សប្ដាហ៍មកនេះ នឹងធូរស្រាល។  កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខាដោយកងទ័ពនិងគូប្រជែងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា បន្ទាប់ពីជំនួបពិភាក្សានៅក្នុងទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចូលជាធរមាននៅល្ងាចថ្ងៃចន្ទនេះ ដោយមានការឃ្លាំមើលពីយន្តការដែលត្រូវបានគាំទ្រជាអន្តរជាតិ។ កិច្ចព្រមព្រៀងនេះ ក៏បានអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះផងដែរ។ បទឈប់បាញ់ដដែលៗ ដែលបានប្រកាសចាប់តាំងពីជម្លោះបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី១៥មេសា បានបរាជ័យក្នុងការបញ្ឈប់ការវាយប្រយុទ្ធគ្នា ប៉ុន្តែកិច្ចព្រមព្រៀងទីក្រុង Jeddah ក្លាយជាកិច្ចព្រមព្រៀងដំបូងដែលភាគីទាំង២បានចុះហត្ថលេខាលើបទឈប់បាញ់មួយបន្ទាប់ពីការចរចា។សង្រ្គាមនេះ គេបានមើលឃើញមនុស្សប្រមាណ១,២លាននាក់ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយខ្លះនៅក្នុងប្រទេសស៊ូដង់ ឬ ខ្លះរត់គេចចូលទៅក្នុងបណ្ដាប្រទេសជិតខាង នាំឲ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សចំនួន៧០៥នាក់ បានស្លាប់ និងយ៉ាងហោចណាស់៥,២៨៧នាក់ បានរងរបួសទោះបីជាចំនួនអ្នកស្លាប់ត្រូវគេជឿថាមានខ្ពស់ច្រើនជាងនេះក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM
សភាអ៊ុយក្រែនអនុម័តការតែងតាំងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសសំខាន់ៗ
08/19/2026 06:08 PM
អ្នកស្លាប់ នៅហ្កាហ្សា គឺ​លើស​​ពី ៧៣.៤០០នាក់ហើយ​ ក្រោយជនជាតិប៉ាឡេស្ទីន​ ៧នាក់ទៀត ត្រូវបាន​សម្លាប់​​
08/19/2026 06:08 PM
ប្រធាន ECB ព្រមានថា គំរូកំណើនសេដ្ឋកិច្ច​ក្រោយសង្គ្រាមរបស់អឺរ៉ុប កំពុងធ្លាក់ចុះជាលំដាប់​
08/19/2026 06:08 PM
បេសកជនUN អំពាវនាវឲ្យមានឆន្ទៈនយោបាយ ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសលីប៊ីឲ្យ មានការរីកចម្រើន
08/19/2026 06:08 PM
អ៊ីរ៉ង់បដិសេធសេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមដែលថា មីស៊ីលត្រូវបានបាញ់ចេញពីទឹកដីរបស់ខ្លួន
08/19/2026 06:08 PM
ចិនជំរុញឱ្យមានការគោរពអធិបតេយ្យភាពឌីជីថល ក្នុងការប្រណាំងប្រជែង AI
08/19/2026 06:08 PM
មន្ត្រីម្នាក់និយាយថា NATO ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងគ្រប់ប្រភេទ
08/19/2026 06:08 PM
អ៊ីស្រាអែលជំរុញគម្រោងតាំងទីលំនៅ E1 ដ៏សំខាន់ ជាមួយនឹងការដេញថ្លៃសម្រាប់លំនៅឋានចំនួន ១.២៣៤ ខ្នង
08/19/2026 06:08 PM
កសិករអាហ្វហ្គានីស្ថានកំពុងបង្វែរផ្លែទំពាំងបាយជូររបស់ពួកគេទៅជាទំពាំងបាយជូរស្ងួត ដោយសារការបិទព្រំដែន
08/19/2026 06:08 PM