ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០នៅថ្ងៃស្អែក

2023/03/21 07:13:56 pm        579
សៀមរាប៖ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ។ព្រះអគ្គិជ័យកីឡានេះ នឹងត្រូវដង្ហែទៅកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០។

ឯកឧត្តម​ វេង សាខុន​​ និងលោកជំទាវអញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ស្រុកកំពង់សៀម

2023/03/21 03:35:50 am        45
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា, ស្រោចស្រពសុគន្ធវ៉ារីប្រគេនព្រះចៅអធិការព្រះនាម ថាំ សុខធីន  និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ស្ថិតនៅឃុំរអាងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។មានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំរអាង និងជាពិសេសនៅទូទាំងស្រុកកំពង់សៀម។ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំរអាងទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អប្រពៃរៀបចំពិធីបុណ្យឆ្លងនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ក្នុងការចូលរួមលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ឯកឧត្តមបានបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន រួមជាមួយសមិទ្ធផលដែលបានកើតឡើងនៅទីនេះ ក៏ដោយសារកម្ពុជាទទួលទទួលបាននូវសុខសន្តិភាព រយៈពេលជាង២៤ឆ្នាំកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោដោយបានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសដ៏កំសត់មួយនេះ ចេញផុតពីប្រទេសក្រីក្រមកជាប្រទេសមួយទទួលបានការអភិវឌ្ឍជាបន្តបន្តាប់ ជាមួយនឹងការសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលបានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានក្តីសុខក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំរអាង និង ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធាន ទាំងអស់គ្នាដែលនឹងប្រព្រឹត្តទៅ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមក្នុងការទូទាត់ការងារសង់សង់កន្លងមក ឯកឧត្តមប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ២៥ លានរៀល។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួនជាង៥០០នាក់ គឺម្នាក់ៗទទួលបាន ២០០០០រៀលផងដែរ៕

សម្ដេចតេជោ ជំរុញក្រសួងស្ថាប័នបង្កើនភាពជាម្ចាស់ ក្នុងការធ្វើកំណែទម្រង់ពិសេសការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

2023/03/20 05:47:08 pm        513
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័នឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវ​ជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទទួលបានអភិបាលកិច្ចល្អ គឺត្រូវការសមាសភាពសំខាន់ៗចំនួន៤ ជាកម្មវត្ថុនៃការកែទម្រង់ គឺ«៣បូក១»។ សមាសភាពសំខាន់ៗទាំងនោះរួមមាន ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័កសិទ្ធភាព។ ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។ ទី៣ការកំណត់បែងជែកមុខងារច្បាស់លាស់​ការធ្វើប្រតិភូកម្ម​អំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួង ស្ថាប័ន បន្តខិតខំអនុវត្តឱ្យបានរីកចម្រើនបន្ថែមទៀត​នូវវិស័យ​ឌីជីថលស្របតាមគ្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយធ្វើឱ្យប្រទាក់ក្រឡាគ្នាជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏ដូចជាកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចតេជោប្រាប់អង្គទូតនានាថា ទម្រាំកម្ពុជាមានថ្ងៃនេះ គឺឆ្លងកាត់ការគាបសង្កត់ជាច្រើនពីផ្ទៃក្នុង និងអន្តរជាតិ

2023/03/20 05:27:38 pm        361
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានប្រាប់ដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាថា ទម្រាំកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ គឺកម្ពុជាទទួលរងការគាបសង្កត់ជាច្រើន​មកលើ​សម្តេចទាំងបញ្ហាផ្ទៃក្នុង និងអន្តរជាតិ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិន​បានរងចាំទាល់តែប្រទេសមានសុខ សន្តិភាពពេញលេញទើបធ្វើការកែទម្រង់នោះទេ ដោយសម្តេច​អះអាងថា ការរស់រានរបស់កម្ពុជារហូតមកដល់ពេលនេះគឺកើតចេញពីការកែទម្រង់នោះឯង ទោះបីការកែទម្រង់នាគ្រានោះ សម្តេចមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា មានការគាបសង្កត់​ចំនួនបី​មកលើ​សម្តេច ក្នុងការទម្រង់សេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជានាគ្រានោះ ទី១.គឺបញ្ហាមិនស្រុះស្រួលផ្ទៃក្នុង ទី២.កងទ័ពរបស់វៀតណាមមិនក្រោម១០ម៉ឺននាក់ទេ ដែលកំពុង​ឈរជើង​នៅប្រទេសកម្ពុជា និងបញ្ហាទី៣.គឺកម្ពុជាកំពុងរង់ទុក្ខពីការដាក់​ទណ្ឌកម្មពីសហគមន៍​អន្តរជាតិជាដើមនោះ។ ទោះបីជាមានការគាបសង្កត់លើសម្តេចនូវបញ្ហាខាងលើនេះក្តីសម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តី និងជាបិតាស្ថិបនិកសន្តិភាពរបស់កម្ពុជា នៅតែទទួលបានភាពជោគជ័យចំពោះការ​កែ​ទម្រង់ទាំង​ផ្នែក​នយោបាយ និងសេដ្ឋកិច្ចរហូតមកដល់ពេលនេះ ដោយបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះ៕ អត្ថបទបាន ចក់

សម្ដេចតេជោ៖ ផ្ទៃក្នុងមិនយល់គ្នាជាគ្រោះថ្នាក់ធំណាស់ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ

2023/03/20 05:16:06 pm        335
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អំឡុងពេលធ្វើកំណែទម្រង់ប្រទេសកម្ពុជាដែលចាប់ផ្ដើមពីសូន្យ ចំណុចមួយដែលសម្ដេចបានខិតខំដោះស្រាយ គឺការដោះស្រាយបញ្ហាផ្ទៃក្នុង។ សម្ដេចបញ្ជាក់ថា អំឡុងពេលធ្វើកំណែទម្រង់នេះ បើផ្ទៃក្នុងមិនយល់នោះគឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី​ប្រកាស​ដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែ​ទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចតេជោ បានមានប្រសសន៍ថា ទោះបីជាយ៉ាងណាសម្ដេចត្រូវតែធ្វើកំណែទម្រង់ ពីព្រោះ​ប្រទេស​កម្ពុជាមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបធ្វើការកែទម្រង់នោះទេ។ ដូច្នេះក្នុងពេលដែលសម្ដេចធ្វើជានាយករដ្ឋមន្រ្ដីនេះ សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់​ជាមួយគ្នាតែម្ដង ជាពិសេស ការធ្វើកំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចនេះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងកិច្ចការ​សាធារណៈរបស់កម្ពុជា គឺមិនលំបាក ដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ។ សម្ដេចថ្លែងថា ការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយក​ជីវិត​ទៅប្ដូរគ្រប់ពេលទាំងអស់ដោយប្រឹងប្រែងធ្វើចាប់តាំងពីថ្នាក់មូលដ្ឋានឡើងទៅដល់ថ្នាក់ជាតិ ក្នុងនោះក៏មានការផ្លាស់ប្ដូរសូម្បីតែរដ្ឋមន្រ្ដីការពារជាតិ និងរដ្ឋមន្រ្ដីការបរទេសផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧)

2023/03/20 04:04:55 pm        684
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។សម្ដេចតេជោ ហ៊ុន សែន៖ «យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។ សម្ដេចបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសលើការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់កាលទី៤ (២០២៣-២០២៧) ក្នុងគោលដៅ បង្កើនគណនេយ្យភាពសម្មតិកម្ម ខណៈកម្ពុជាបានដាក់ចេញនូវកំណែទម្រង់នូវដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា ក្នុងគោលបង្កើនគនេយ្យភាពហិរញ្ញវត្ថុ កំណែទម្រង់ដំណាក់ទី៣ គឺបង្កើនការផ្សាភ្ជាប់ថវិកាទៅលើគោនយោបាយ និង កំណែទម្រង់ដំណាក់កាលទី៤ គឺបានដាក់ឱ្យ (២០២៣-២០២៧) បង្កើនគណនេយ្យភាពសម្មតិកម្មនេះឯង។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្នើនឹង ២០ ភាគរយ នៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ កាលពី៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជាអាចរកបានដោយខ្លួនឯងមានត្រឹម២ ភាគ៣ នៃថវិកាជាតិសរុប តែប៉ុណ្ណោះ មានន័យថា តម្រូវការប្រមាណ ២ ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយធនធានជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងទៅ គឺ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ យុទ្ធសាស្រ្ដកម្រិតខ្ពស់ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល គឺជាការប្រែប្រួលជាសារវន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ដអាទិភាពដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្រ្ដីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័ន ឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អភិបាលកិច្ចល្អត្រូវការសមាសភាពសំខាន់ទាំង៤ ដែលជាកម្មវត្ថុនៃការកែទម្រង់ ៣បូក១ ពោលគឺ ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និង​ស័កសិទ្ធភាព ។ ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។ ទី៣ ការកំណត់បែងជែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧)

2023/03/20 02:46:41 pm        566
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧)កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ៕

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

2023/03/20 05:24:32 am        680
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) ។កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ នឹងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី" នឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីថ្ងៃស្អែកនេះតទៅ

2023/03/20 12:21:38 am        631
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីបានប្រកាសជាថ្មីថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃស្អែកនេះតទៅ។តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជូនបងប្អូនជនរួមជាតិថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ តាមកញ្ចក់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបន្តថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចបាននិយាយថាឆាណែលតេលេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់២ ឬ៣ម៉ោង។ អាស្រ័យដោយទូរទស្សន៍បាយ័នត្រូវចាក់ផ្សាយបន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញ ដូចនេះឆាណែលតេឡេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយរយៈពេល ១០ម៉ោងយ៉ាងតិចក្រោយការផ្សាយរបស់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ខេត្តកំពង់ស្ពឺ

2023/03/19 09:35:19 pm        495
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូប។ ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តម ហ៊ុនម៉ានី បានសម្ដែងនូវការចូលរួមអបអរសាទ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃឃុំក្រាំងចេកទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតស្របតាមសេចក្ដីត្រូវការរបស់ទីវត្តអារាម។ ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងគៀរគរការចូលរួមពីសប្បុរសជន ដើម្បីកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយស្រុកឧដុង្គ ដែលជាទឹកដីដំបូងដែលឯកឧត្តមចាប់ផ្តើមការងារមូលដ្ឋាន។ មកទល់ពេលនេះយើងបានឃើញសមិទ្ធផលនានាដែលធ្វើអោយឯកឧត្តមមើលឃើញការអភិវឌ្ឍរបស់ឃុំក្រាំងចេក ហើយអ្វីទាំងអស់នេះហើយដែលជាចំណងអនុស្សាវរីយ៍ក្នុងស្រុកឧដុង្គ។ លើសពីនោះថែមទៀត ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះមន្រ្តីមន្ទីរទេសរណ៍ខេត្តរិះរកវិធីសាស្រ្ត ដើម្បីទាក់ទាញភ្ញៀវទេសចរស្របតាមបរិបទផ្ទាល់របស់ខេត្តកំពង់ស្ពឺ។សូមជម្រាបផងដែរថា ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលបានដាក់សម្ពោធនាព្រឹកនេះ បានចាប់ផ្ដើមកសាងឡើងតាំងពីចុងឆ្នាំ២០១៨ ហើយសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ និងប្រើប្រាស់ថវិកាចំនួន ៣១៥,៧៦៧ ដុល្លារអាមេរិក ដែលជាការផ្តួចផ្ដើមគំនិតដោយព្រះគ្រូចៅអធិការ លុយ សុផល៕ អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM