ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

2023/03/14 02:25:19 pm        282
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់។វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕

ក្រសួងព្រះបរមរាជវាំង៖ អគ្គិភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

2023/03/13 05:15:29 pm        414
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង សម្តែងការសោកស្តាយពន់ពេកចំពោះព្រឹត្តិការណ៍ឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

អូស្ត្រាលីនឹងបន្តគាំទ្រជួយដល់កម្ពុជា លើវិស័យជាច្រើន ជាពិសេសជួយកម្ពុជា ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥

2023/03/13 04:51:38 pm        398
ភ្នំពេញ៖ អូស្ត្រាលីបានអះអាងថានឹងបន្តគាំទ្រជួយកម្ពុជាលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច វិនិយោគ កសិកម្ម ជាពិសេសជួយឱ្យកម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ តាមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា ។ការបញ្ជាក់អះអាងរបស់ភាគីអូស្ត្រាលីបែបនេះ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្ដម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិល​ត្រឡប់​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាត​របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំនិងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ​ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទីរ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម​និងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ការជួញ​ដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះ​ឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រនិងជួយពីប្រទេសអូស្ត្រាលីទេ។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត។គួរបញ្ជាក់ថា ឯកឧត្តម ចាស្ទីន វ៉ាយអេត ត្ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និងពេញសមត្ថភាពប្រចាំកម្ពុជា ជំនួសឯកឧត្តម បាប្លូ កាង។បើតាមស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលឯកឧត្តម ចាស្ទីន វ៉ាយអេត បានមកបម្រើការងារនៅប្រទេសកម្ពុជា បន្ទាប់ពីបានមកធ្វើការងារការទូត​ដំបូង​បង្អស់ របស់លោកនៅកម្ពុជាកាលពីជាង២០ឆ្នាំមុន៕

ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប

2023/03/13 04:24:34 pm        444
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គមFacebook ដោយសម្តែងក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប។សារឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ»។ឯកឧត្តមបញ្ជាក់ថា «ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»។ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍៕

សម្ដេចតេជោ៖ ជំនួបសីហនុ-ហ៊ុន សែន និងសេចក្ដីថ្លែងការណ៍រួមបង្កើតបាននូវមូលដ្ឋាន ឈានដល់កិច្ចព្រមព្រៀងប៉ារីស

2023/03/13 05:39:46 am        575
ភ្នំពេញ៖ តាមរយៈTelegram នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះវីដេអូមួយដោយបង្ហាញពីជំនួបដំបូងរវាងសម្ដេច និងសម្ដេចព្រះបីតាជាតិដែលគេនិយមហៅថា ជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណ័រប្រទេសបារាំងថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ”ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូបដែលភាគី ព្រះករុណា មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានសម្ដេចតេជោ អមដោយឯកឧត្តម ឌិច មន្ទី និង ឯកឧត្ដម ចម ប្រសិទ្ធ។” ការចរចាធ្វើពេញមួយថ្ងៃ (ថ្ងៃទី២ធ្នូ) បន្តមកថ្ងៃទី៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។” សម្ដេចតេជោបានសង្គត់ធ្ងន់ថា ជំនួប និងសេចក្តីថ្លែងការណ៍នេះហើយដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចា នៃភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។សម្ដេចតេជោបន្តថា មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចា គង់ និងអង្គុយទល់មុខគ្នា។ សម្ដេចតេជោ ជឿជាក់ថា តាមរយៈការពន្យល់ និងវីដេអូដែលបានផ្សព្វផ្សាយនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ៕

គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ជិត​ ៣​ពាន់​នាក់

2023/03/12 08:02:55 pm        420
ភ្នំពេញ៖ សមាជិក​ថ្មី​ជិត ៣០០០​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ត្រូវ​បាន​ប្រកាស​បញ្ចូល​នា​ថ្ងៃនេះ​។​ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដើរ​ជួរ​មុខ​ក្នុង​កិច្ចការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ជំងឺ​ covid -19 សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ រហូត​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​ដ៏​សាហាវ​នេះ​បាន​ជោគជ័យ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ាន និង​លេខ​២ ក្នុង​ពិភពលោក។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ​ក៏បាន​សាងសង់​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព ដ៏​ធំ​មួយ ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ដែល​មាន​សមត្ថភាព​ទ​ទួល​អ្នកជំងឺ​បាន​ជាង ​១​ម៉ឺន​គ្រែ​ថែមទៀត​។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ចំនួន ២៧៦៩​រូប​នៅ​វិមាន​ ៧​មករា​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៣។​ ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍ថា ពី​វីរៈភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង ទាំង​យុវភាព និង​អាយុជីវិត ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប ប៉ុល ពត និង​បាន​ស្តារ​ប្រទេសជាតិ​ចេញពី​ចំណុចសូន្យ ហើយ​បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីកចំរើន​រហូត​មកដល់​បច្ចុប្បន្ននេះ​។ ​ឯកឧត្តម ឃួ​ង ស្រេង បាន អរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​សមាជិក​ថ្មី ដែល​ការសម្រេចចិត្ត​នេះ ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដោយសារតែ​សមាជិក​ថ្មី​បាន​មើល​ឃើញ​ពី​ការ​យក​ចិត្តទុកដាក់ និង​ការ​លះ​បង់​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ស្វែង​រក​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ។ ដូច្នេះ​សមាជិក​ថ្មី​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់​វង់។ មាន​សន្តិភាព​ទើប​មានឱកាស​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចំរើន​ជឿនលឿន​បាន ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន​មានតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​ឲ្យ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹកឆ្នោត ​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះឆ្នោត​២០២៣​នេះ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​មានឱកាស​កសាង អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​រុងរឿង​បន្ថែម​ទៀត​។​ ​ឯកឧត្តម ឃួ​ង ស្រេង បាន​ឲ្យ​សមាជិក​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​ពី​អំពើ​ល្អ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជូន​ទៅ​បងប្អូន​សាច់ញាតិ និង​ណែនាំ​ពលរដ្ឋ​ដែល​ដើរ​លើ​ផ្លូវ​ខុស ​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​ លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា សមាជិក សមាជិកា គណបក្ស​ដែល​ចូល​មក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូនពេញ​ថ្មី​នេះ​មាន​ចំនួន ២៧៦៩​រូប​មកពី ​១១​សង្កាត់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ទូត​វៀតណាម​ប្រចាំ​កម្ពុជា​៖ ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​កម្ពុជា និង​វៀតណាម​ស្រស់បំព្រង​ជា​និរន្តរ៍​

2023/03/12 05:12:53 pm        718
ភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​ថ្លែង​ថា ទំនាក់ទំនង​សាមគ្គីភាព និង​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម​ស្ថិតនៅ​ភាព​ស្រស់​បំព្រង​ជា​និរន្តរ៍ ហើយ​ជោគវាសនា​របស់​ប្រជាជន​ទាំង២ ​គឺ​មិន​អាច​បំបែក​បានគឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បាន​ប៉ងប្រាថ្នា​នា​ពេល​កន្លង​មក​។​ ​ថ្លែង​ក្នុង​ពិធី​ជួបជុំ​អាហារ​សាមគ្គី​ជាមួយ​អតីត​និស្សិត​កម្ពុជា​សិក្សា​នៅ​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែមីនា នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ងៀ​ន ហ៊ូ​យ​តាំង បាន​លើក​ឡើង​ថា វៀតណាម និង​កម្ពុជា​គឺជា​ប្រទេសជិតខាង​មាន​ភ្នំ និង​ទន្លេ​ជាប់​គ្នា ប្រជាជន​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​មិត្តភាព និង​សាមគ្គីភាពជា​ប្រពៃណី​យូរអង្វែង ហើយ​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​ចាប់​តាំងពី​ឆ្នាំ​១៩៦៧ ពោល​គឺ​រហូតមកដល់​ពេលនេះ​គឺ​មាន​រយៈពេល​ជាង ៥៥​ឆ្នាំ​មកហើយ​។​ ​លោក​ទូត​បាន​បន្ត​ទៀត​ថា​ «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ស្ថិតស្ថេរ​យូរអង្វែង​។ ភាគី​ទាំងពីរ​តែងតែ​សង្កត់ធ្ងន់​លើ​សារៈសំខាន់ និង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​បក្ស​ទាំងពីរ រដ្ឋ​ទាំងពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ (​វៀតណាម​-​កម្ពុជា​) ​ដែល​ក្នុង​នោះ​ទំនាក់ទំនង​នយោបាយ និង​ការទូត​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​»​។ ​ដោយឡែក​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ​វិញ លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​អះអាង​ផង​ដែរ​ថា ភាគី​ទាំងពីរ​រួមសហការ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ ការពារជាតិ និង​ការអភិវឌ្ឍ​ក្នុងប្រទេស​នីមួយៗ ហើយ​បន្ត​រួមសហការអនុវត្ត​ឲ្យ​បានល្អ ពិធីសារ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រយៈ​ពេល​ ៥​ឆ្នាំ ក៏ដូចជា​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម ជាមួយ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​។​ ​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​កម្ពុជា​-​វៀតណាម វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២០១​គម្រោង​ដែល​មាន​សុពលភាព​នៅ​កម្ពុជា ដោយមាន​ទុន​ចុះបញ្ជី​សរុប​ចំនួន​ ២,៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​អាស៊ាន និង​ទី​៥ ​ក្នុងចំណោម​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។ លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២០ ​សម្រេច​បាន​ ៥,៣២​ពាន់​លាន​ដុល្លារ​អាមេរិក, ​ឆ្នាំ​២០២១​ សម្រេច​បាន ៩,៥៤​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០២២ ​សម្រេច​បាន​ ១០,៥៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​សូមបញ្ជាក់ថា ក្នុង​ពិធី​អាហារ​សាមគ្គី​ជូន​ដល់​អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​វៀតណាម ក៏មាន​ការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ផងដែរ​៕ អត្ថបទ​៖ បាន ចក់

លោក ស៊ីម សំណាង ជាអតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀតចូលរួមគាំទ្ររាជរដ្ឋាភិបាល

2023/03/12 06:58:28 am        237
កោះកុង៖អតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀត លោក ស៊ីម សំណាង នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្ម័គ្រចិត្តចូលរួមគាំទ្រធ្វើសកម្មការពារ​ធនធានធម្មជាតិជាមួយ​រាជរដ្ឋាភិបាល​ឡើងវិញ​ក្រោយពីលោកធ្លាប់បានធ្វើសកម្មភាព​ខុសច្បាប់ជា​មួយ​ក្រុមអង្គការមាតាធម្មជាតិរបស់លោក អាឡេច រហូតឈានដល់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១០ ខែ បណ្ដាលឱ្យគ្រួសារ​មាន​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ប៉ុន្ដែ​គ្មាន​បរទេស​ណា​ម្នាក់​បាន​ជួយ​ដល់គ្រួសារពួកគាត់នោះទេ ។

BREAKING NEWS! សម្ដេចតេជោ ហ៊ុន សែន វីដេអូខលមកក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ

2023/03/12 06:43:23 am        725
កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕

សម្ដេចតេជោ ផ្ញើសារសាទរជូនឯកឧត្តម លី ឈាង ដែលត្រូវតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន

2023/03/11 09:21:49 pm        488
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ញើសារចូលរួមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅបំផុតជូនឯកឧត្តម លី ឈាង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM