ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនលើគ្រប់វិស័យនៅកម្ពុជា

2023/02/07 06:55:53 pm        400
ភ្នំពេញ៖ លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជថៃប្រចាំនៅកម្ពុជា ​បានថ្លែងកោតរសើរ និងវាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា​ក្នុងរយៈពេល​ជាច្រើនឆ្នាំកន្លងទៅនេះ រួមទាំងទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ​និងថៃ ក៏បានពង្រឹងពង្រីកលើគ្រប់វិស័យផងដែរ ​ដូចជាផ្នែកពាណិជ្ជកម្ម និងការវិនិយោគមានការកើន​ឡើង​គួរឱ្យកត់សម្គាល់។ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា ​លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) បានលើកឡើងថា ​បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើក​ព្រំដែន ​សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាម​ព្រំដែន ​នៃប្រទេសទាំងពីរឡើងវិញ។ លោក សង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមាន​ការកើន​ឡើងបន្ថែមទៀត​នៅឆ្នាំខាងមុខនេះ។ ​ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជន​និងប្រជាជន​នៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោកនឹង​ខិតខំ​អនុវត្តឱ្យសម្រេចបាន​សមិទ្ធផល​ថ្មីៗ ​ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ​ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អ​ប្រសើរថែមទៀត។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ​ដោយបានឃើញនូវទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​មានការរីក​ចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់​ដឹកនាំកំពូល​ ថ្នាក់ដឹកនាំជាន់ខ្ពស់ ​ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជន​និងប្រជាជនជាបន្តបន្ទាប់ ​ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិបត្តិការអន្តរជាតិផងដែរ។សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាង​ប្រទេសទាំងពីរ ​ជាពិសេសការរក្សាបាននូវកំណើន​នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ​ការវិនិយោគ និង​ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ បាន ចក់

សពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោកមកបញ្ចុះនៅវត្តបទុមវតី

2023/02/07 03:57:01 pm        534
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សពលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក មកបញ្ចុះនៅវត្តបទុមវតី រាជធានីភ្នំពេញ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ត្រូវជាបងថ្លៃ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មានខ្លឹមសារសោកស្តាយ និងអាឡោះអាល័យបំផុត ចំពោះ​លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃស្រីរបស់ម្តេច ដែលបានមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះក្នុង ជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។សម្តេចបានសរសេរថា « បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រិត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ​គឺនៅត្រង់មនុស្សដែល​មានអាយុច្រើន​ធ្វើបុណ្យសពឲ្យ​មនុស្សដែល​មាន​អាយុតិច​ជាង។ ជាគ្រួសារ​មួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តី ធំក្តី មិនដែលមាន​ភាពរកាំរកូសសូម្បី​ពាក្យសំដី​មួយម៉ាត់ ការបែកគ្នា​ដោយគ្មានពេលជួបវិញពិតជា​បានធ្វើឲ្យក្រុមគ្រួសារ​កាន់តែអាឡោះអាល័យ​នឹកស្រណោះ​ដល់ពេល​ដែលកន្លង​ហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយជីដូននិងម្តាយមីងបានមើលថែទាំដល់ពួកគេ»៕

ក្រសួងការបទេសប្រតិកម្មចំពោះការផ្សាយព័ត៌មានមិនពិត ទាក់ទងទស្សនកិច្ចសម្ដេចតេជោ ទៅចិនសប្ដាហ៍ក្រោយ

2023/02/06 08:39:32 pm        484
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អាន សុខខឿន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានប្រតិកម្មចំពោះវិទ្យុអន្តរជាតិ​មួយមាន​មូលដ្ឋាន​នៅកម្ពុជា ​ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងដំណើទស្សនកិច្ច​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅសាធារណៈរដ្ឋប្រជាមានិតចិន នាសប្ដាហ៍ក្រោយ។ ឯកឧត្តម អាន សុខខឿន ​បានឱ្យដឹងថា វិទ្យុអន្តរជាតិមួយដែល​មាន​មូលដ្ឋានជំនួយនៅ​ប្រទេស​អាមេរិក បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​ក្រោមចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ​ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល»។ឯកឧត្ដម បញ្ជាក់ថា អត្ថបទនេះ បានផ្សាយនូវព័ត៌មានខុស​ពី​ការពិត និង​បំភ័ន្ត​សាធារណៈជន​ក្រោមហេតុផលនយោបាយ។ឯកឧត្តម អាន សុខខឿន បានបញ្ជាក់ថា ទោះបីជាមានការពន្យល់ជាច្រើន​លើក​ច្រើនសារក៏ដោយ​ក៏​បណ្ដាញសារព័ត៌មានទាំងនេះ ​បាន​ព្រងើយកន្តើយ​ដោយ​ចេតនា​ចំពោះការបំភ្លឺទាំង​អស់នោះ ហើយបែរ​ជាបន្តលេងនូវ​នយោបាយ​កង្វក់​ចំពោះទំនាក់ទំនងកម្ពុជា​ចិនទៅវិញ។ឯកឧត្ដម បានបញ្ជាក់ថា កម្ពុជា ​សូមស្វាគមន៍នូវរាល់ការវិនិយោគ​ ក្នុងរូបភាពជា ​BOT គឺមានន័យថា កសាងប្រតិបត្តិ​ និងធ្វើការផ្ទេរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កំណើនយុវជនចុះឈ្មោះបោះឆ្នោតតាមខេត្ត បង្ហាញពីការយល់ដឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

2023/02/06 08:02:19 pm        248
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា កំណើននៃយុវជនចូលរួមចុះឈ្មោះបោះឆ្នោតតាមបណ្តាខេត្ត បង្ហាញពីការយល់​ដឹង​ពីលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរបស់កម្ពុជា។ថ្លែងប្រាប់ BTV News បន្ទាប់ពីបានអញ្ជើញចុះពិនិត្យតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោត​ខេត្តចំនួន៦ ​ស្តីពីដំណើរការរៀបចំឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ រួមមាន ខេត្តក្រចេះ ​ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ​និងកំពង់ធំ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមបណ្តាលេខាធិការដ្ឋានរៀបចំការបោះឆ្នោត​នៃខេត្តទាំង៦ បានត្រៀមរួចរាល់ជាស្រេចតាមផែនការជាតិរបស់ គ.ជ.ប។ ឯកឧត្តម ​បានវាយតម្លៃចំពោះការអនុវត្តរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ មានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប្រព្រឹត្ត​ទៅ​ប្រកបដោយនិរន្តរភាព ​និងសុខដុមរមនាជូនប្រជាពលរដ្ឋ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ផ្អែកតាមកំណើនអ្នកចុះឈ្មោះបោះឆ្នោតគ្រប់អាយុ១៨ឆ្នាំកើនឡើង គ.ជ.ប បានកំណត់ក្រុមយុវជនជាក្រុមគោលដៅ ​ហើយការចូលរួមរបស់ពួកគាត់យល់ដឹងពីតួនាទី និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ ​បានឲ្យដឹងថា ខេត្តព្រះវិហារ​ មានប្រជាពលរដ្ឋសរុបមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង២៦ម៉ឺននាក់ ក្នុងចំណោមនោះយុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងជាង១៥ម៉ឺននាក់។ ជាមួយគ្នានេះ លោក ក៏បានដាក់ចេញជាផែនការចុះផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សា ​និងឧត្តមសិក្សា ដើម្បីជាមូលដ្ឋានឲ្យពួកគាត់យកដឹង ​មុនចូលរួមធ្វើការបោះឆ្នោតនាពេលខាងមុខ។បើតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញកាលពីកន្លងទៅ ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុង​បញ្ជីបោះឆ្នោតឆ្នាំ២០២២ ​ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​ នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែល​នឹងត្រូវ​លុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម

ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវប៊ុន សុថា

2023/02/06 07:24:31 pm        46
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍  ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅគេហដ្ឋានលេខ៦៦ ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

2023/02/06 06:56:19 pm        75
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានបានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ម្តាយមីង ប្អូនថ្លៃស្រី និងជីដូន ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រ ធីតា ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ និងបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

លោកស្រី តែ ចន្ទមនោ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2023/02/06 05:00:35 pm        1009
ភ្នំពេញ៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានដឹកនាំក្រុមការងាររួមរំលែមរណកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។តាមរយៈសារផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី តែ ចន្ទមនោ មានខ្លឹមសារថា៖ សូមគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាងខ្ញុំ តែ ចន្ទមនោ មានសេចក្តីរន្ធត់ និងសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ដែលជាប្អូនស្រីបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពដោយរោគាពាធ នារសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ នាងខ្ញុំ និងស្វាមី សូមចូលរួមរំលែកទុក្ខសោកសង្រេង ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ទាំងអស់៕

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​

2023/02/06 01:42:07 am        676
​ឥណ្ឌា៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អា​នី​ល ចូ​ហាន (Anil Chauhan) អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ​នៅ​រដ្ឋធានី​ញូវដែលី សាធារណរដ្ឋ​ឥណ្ឌា​។​ ​ក្នុងជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ អា​នី​ល ចូ​ហាន អំពី​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បាន​រាយការណ៍​អំពី​លទ្ធផល និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ដែល​កងទ័ពជើងគោក​ទាំង​ពីរបាន​ឯកភាពគ្នា ដោយ​រួមមាន​ទាំង​ការយកចិត្តទុកដាក់​ជំរុញ​អនុវត្ត​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា​រួច ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។ ​ជាការ​ឆ្លើយតប អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​រួម​របស់​កងទ័ពជើងគោក​ទាំងពីរ ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​មាន​លក្ខណៈ​ផ្លូវការ​រឹងមាំ​លើ​មូលដ្ឋាន​នៃ​ឯកសារ TOR និង​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​លើ​ទិសដៅ​សហប្រតិបត្តិការ​នានា​ ដែល​កងទ័ពជើងគោក​ទាំ​ង​ពីរបាន​ឯកភាពគ្នា​សម្រាប់​ពេល​បន្ត​ខាងមុខ​៕

លោក​ លឺ ឡាយស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/06 01:10:47 am        680
ភ្នំពេញ៖ លោក​ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

2023/02/06 12:29:22 am        893
ភ្នំពេញ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការគ្រូពេទ្យគ្មានព្រំដែនថ្កោលទោសអ៊ីស្រាអែលចំពោះការបិទសំណុំរឿងការសម្លាប់បុគ្គលិកខ្លួននៅហ្កាហ្សាដោយគ្មានការស៊ើបអង្កេតព្រហ្មទណ្ឌ
08/21/2026 11:08 AM
មនុស្ស ៥០ នាក់បានស្លាប់ ភាគច្រើនជាកុមារ ខណៈទូកដឹកលើសទម្ងន់ក្រឡាប់លិចនៅប្រទេសនីហ្សេរីយ៉ា
08/21/2026 10:08 AM
អ្នកវិភាគ៖ ចិនមិនទំនងជាកាត់បន្ថយការនាំចូលប្រេងអ៊ីរ៉ង់ដល់ចំណុចសូន្យទេ ទោះបីជាមានហានិភ័យទណ្ឌកម្មក៏ដោយ
08/21/2026 10:08 AM
ក្រុមហ៊ូទី កំណត់គោលដៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីត និងទីតាំងក្រុមហ៊ុនប្រេងAramco
08/21/2026 10:08 AM
អ៊ុយក្រែន រិះគន់ការបរាជ័យពីសម្ព័ន្ធមិត្តក្នុងការបំពេញស្តុកមីស៊ីលការពារដែនអាកាសរបស់ខ្លួនក្រោយមីស៊ីលរុស្ស៊ីសម្លាប់មនុស្សជិត២០នាក់
08/21/2026 10:08 AM
មេដឹកនាំសំខាន់ៗនៅអឺរ៉ុប ទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់គម្រោងតាំងទីលំនៅឋាននៅតំបន់ West Bank
08/21/2026 10:08 AM
ពាក់ព័ន្ធបទល្មើស Online Scams ៖ ACU នាំខ្លួនមន្រ្តីក្រសួងការបរទេសម្នាក់ និងបក្ខពួកទៅសួរចម្លើយ
08/21/2026 10:08 AM
ព្រះមហាក្សត្រកោតស្ញប់ស្ញែងចំពោះវីរភាពវីរយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាច ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន
08/21/2026 10:08 AM
ព្រះមហាក្សត្រ៖ «វិមានព្រឹទ្ធសភាថ្មី» គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល
08/21/2026 10:08 AM
ក្រុមអ្នកសម្របសម្រួលហ្កាហ្សា៖ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឱ្យខូចកិច្ចប្រឹងប្រែងបញ្ចប់ជម្លោះនៅដំណាក់កាលដ៏សំខាន់
08/21/2026 09:08 AM