ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ទើបទទួលបានមួយបណ្តឹងពាក់ព័ន្ធនឹងការលុបឈ្មោះពលរដ្ឋចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/16 07:25:50 pm        464
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប ទើប​ទទួលបានមួយបណ្តឹងពាក់ព័ន្ធ​នឹងការលុបឈ្មោះពលរដ្ឋចេញពីបញ្ជី​ឈ្មោះបោះឆ្នោត​ដំបូង។ បើតាម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យ គ.ជ.ប ​បានឲ្យដឹង ​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា ​បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងបានដំណើរការ​ទៅតាម​បណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស ​គិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃ មានប្រជាពលរដ្ឋ​បានអញ្ជើញពិនិត្យដោយផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។ ឯកឧត្តម បន្តថា​ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ ​សង្កេតឃើញមាន ប្រជាពលរដ្ឋ​ភាគច្រើន​បានពិនិត្យតាមប្រព័ន្ធ​ ដើម្បីកាត់បន្ថយពេលវេលា ​និងការធ្វើដំណើរទៅតាមទីតាំងឃុំ-សង្កាត់របស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា រយៈពេល៤ថ្ងៃកន្លងមកនេះ គ.ជ.ប បាន​ទទួល​បណ្តឹងមួយ​ករណី​តែ​ប៉ុណ្ណោះនៅខេត្តប៉ៃលិន​ ពាក់ព័ន្ធនឹងការលុបឈ្មោះចេញពីបញ្ជី​ឈ្មោះបោះឆ្នោតដំបូង។ យ៉ាងណាមិញឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា​ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ​ក្នុងគោលបំណង ដើម្បីឱ្យ​ប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ​និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំង​អាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។ ឯកឧត្តម បន្ថែមថា ​ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ ហើយ​ប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវអាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត​ឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញ​ពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 04:17:28 pm        1027
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

ទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយបានស្រកចុះបណ្តើរៗហើយ

2023/01/16 04:12:10 pm        480
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយដល់កម្មករ-និយោជិតទាំងអស់

2023/01/16 01:29:45 am        976
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សបជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជន បានបញ្ជាក់ថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើន និងជាអតិបរមាជូនដល់បងប្អូនកម្មករ-និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព ប្រមាណប្រមាណជិត ៧០០នាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ លោកបានអរគុណចំពោះបងប្អូនជាប្រធានសហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធជាមួយសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញ​ការងារ​យ៉ាងល្អក្នុងការផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស និងការងារសង្គម ជាពិសេសក្នុងអំឡុង​ពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។លោកបានបញ្ជាក់ថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណា​រៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹង​ឪពុក​បង្កើត ដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ព្រោះក្នុងរយៈជាង ៤០ ឆ្នាំកន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើន និងបន្តរុងរឿង​សម្បូរហូរហៀរតទៅទៀត។ លោកបញ្ជាក់ថា ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់​យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿង​របស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជា​ការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវ​រាល់ការ​ប្រឌិត​ព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញង់, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់​ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបំរើនយោបាយចំណេញរបស់ពួកគេ៕

ឯកឧត្តម គឹម សន្តិភាព អរគុណបងប្អូនខ្មែរក្រៅប្រទេសដែលនៅចង់ចាំស្មារតី៧មករា

2023/01/16 12:12:00 am        659
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំ​អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បញ្ជាក់ថា បើគ្មាន៧មករាទេ កម្ពុជាក៏គ្មានថ្ងៃនេះដែរ ឯកឧត្ដមបានថ្លែងអំណរគុណដល់បងប្អូនខ្មែរ​ក្រៅប្រទេសដែលនៅចង់ចាំស្មារតី៧មករា។ ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា នារដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដែលរៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ។ឯកឧត្តម បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះលោកពូ អ្នកមីង បងប្អូន ជាជន​រួមជាតិ​ទាំងអស់ ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលឆន្ទៈ មនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ​ដែលកន្លងមក រហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយ​ពេល​វេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិ​ជាមួយក្រុមការងាររបស់យើងខ្ញុំ ។ ឯកឧត្ដមបញ្ជាក់ថា៖«គណបក្សប្រជាជនកម្ពុជា ជាទេវតាសង្គ្រោះ ដែលបានរំដោះអាយុជីវិត​ប្រជាជន​ខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងនរកអវីចី នៃរបបប្រល័យពូជសាសន៍ ដោយសារការកាប់សម្លាប់ឥតត្រាប្រណី ​ការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ​ការបង្អត់អាហារ ការជិះជាន់​កេងប្រវ័ញ្ច​ធ្វើបាបគ្រប់រូបភាព និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង»។ ឯកឧត្ដមបន្តថា មិនតែប៉ុណ្ណោះ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ​នៅថ្ងៃ ៧ មករា ១៩៧៩ ទេវតាសង្គ្រោះ ដែលសព្វថ្ងៃ យើងហៅថា គណបក្សប្រជាជនកម្ពុជា ​បាននៅបន្តថែរក្សា ការពារ និងអភិវឌ្ឍន៍​ជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព​ សេរីភាព ស្ថិរភាព បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ ​និងការីចម្រើនជឿនលឿន ​រហូតមកដល់សព្វថ្ងៃនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាពហើយ

2023/01/15 08:24:01 pm        689
ភ្នំពេញ៖ នៅវេលាម៉ោង១០.៤០នាព្រឹក(ម៉ោងនៅ ម៉ាល់ឌីវ) ត្រូវនឹងម៉ោង១២.៤០នាទី(ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើដំណើរទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវ​បាន​ទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ​នៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

ទស្សនកិច្ចសម្ដេចតេជោ ទៅចិននាថ្ងៃទី១០ខែកុម្ភៈខាងមុខ នឹងទទួលបានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត

2023/01/15 04:39:27 pm        1037
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងដំណើទស្សនកិច្ចរបស់សម្ដេចទៅប្រទេសចិនក្នុងឱកាសខួប ៦៥ ឆ្នាំនៃទំនាក់ទំនងកម្ពុជាចិន នឹងទទួលបានគម្រោងថ្មីៗបន្ថែមទៀតដែលកម្ពុជាត្រូវពឹងពាក់មិត្តចិត្តសម្រាប់អភិវឌ្ឍន៍កម្ពុជា ជាពិសេសគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និង​ពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥ ពាន់នាក់ នៅសាល​ពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ មានប្រសាសន៍ថា ដំណើទស្សនកិច្ចរបស់សម្ដេច ទៅប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ គឺជាខួប ៣ ឆ្នាំនៃពេលវេលាដែលសម្ដេចតេជោទៅបំពេញទស្សនកិច្ច​នៅ​ប្រទេសចិនអំឡុងពេលមានវិបត្តិកូវីដ១៩ និងខួប ៦៥ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលជា​ប្រវត្តិសាស្រ្ដមួយដ៏សំខាន់។សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចូលជា​ធរមាន ដែលឥឡូវនេះ ការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្វើកាន់តែច្រើន។ កិច្ចសហប្រតិបត្តិការនានា ក៏នឹងត្រូវធ្វើកាន់តែច្រើនផងដែរ។សម្ដេចតេជោ បញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចទៅប្រទេសចិននាពេលខាងមុខ នឹង​ទទួល​បានគម្រោងថ្មីៗបន្ថែមទៀត ដែលកម្ពុជាត្រូវពឹងពាក់ជាមួយមិត្តចិន ដើម្បីអភិវឌ្ឍន៍​កម្ពុជា ក្នុងនោះក៏មានការរៀបចំអំពីគម្រោងទាក់ទិនជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនផងដែរ៕

សម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ រយៈពេល៣ថ្ងៃ

2023/01/15 03:44:07 pm        552
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ។អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ឯកឧត្តម អូ ស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្រគល់ជូន គ.ជ.ប ចាត់ចែង ប្រើប្រាស់

2023/01/13 06:34:56 pm        853
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់BTVថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានសម្រេចប្រគល់ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ឆ្នាំ២០២២ ខេត្ដសៀមរាប ទទួលអ្នកទេសចរជាតិ និងអន្ដរជាតិជាង ២លាននាក់

2023/01/13 05:14:48 pm        791
សៀមរាប៖ របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង ២លាន ៦៩ម៉ឺននាក់ បានដើរកម្សាន្តក្នុងខេត្ដសៀមរាប បើធៀបនឹងឆ្នាំ២០២១កើនឡើងជាង៤០០ភាគរយ ។របាយការណ៍បន្តថា ទេសចរអន្ដរជាតិមានចំនួនប្រមាណជាង ២សែន ៨ម៉ឺននាក់ ខណៈដែលអ្នកទេសចរជាតិមានជាង ២លាន ៤០ម៉ឺននាក់ ។របាយការណ៍ដដែលបានបន្ដថា ភ្ញៀវទេសចរអន្ដរជាតិទាំងនោះ មានជនជាតិអាមេរិក បារាំង អង់គ្លេស ចិន ថៃ ឥណ្ឌា អាឡឺម៉ង់ វៀតណាម អូស្ដ្រាលី និងអេស្បាញ។ដោយឡែករបាយការណ៍នៃលំហូរទេសចរចូលទស្សនារមណីយដ្ឋានអង្គរ មានជាង២លាន៦៤ម៉ឺនាក់ និងអ្នកទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន២៨ម៉ឺននាក់ ដែលសរុបក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកចំនួន ២,៩៣០,៣៨៥នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
08/21/2026 04:08 PM
កម្ពុជាទាក់ទាញគម្រោងវិនិយោគជិត ២៦ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ
08/21/2026 04:08 PM
ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
08/21/2026 03:08 PM
ពលរដ្ឋ​ជិត ៥០ម៉ឺននា​ក់ ទទួល​ការ​បណ្ដុះប​ណ្ដាលជំនាញ ធីវ៉េត ក្នុងនោះយុវជនជាង ២៧​ម៉ឺន​នាក់មកពីគ្រួសារខ្វះខាត
08/21/2026 03:08 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តបន្ទាយមានជ័យ
08/21/2026 03:08 PM
កម្ពុជាបង្កើនការយល់ដឹងពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
08/21/2026 03:08 PM
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សម្តេចធិបតី បន្តប្រកាន់ខ្ជាប់នូវការទូតពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី
08/21/2026 03:08 PM
ភ្នំពេញក្រោន របូតកៅអីវគ្គចែកពូលពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី ក្រោយបន្ដចាញ់ក្លិប Kaya FC
08/21/2026 03:08 PM
UNIFIL ប្រគល់ទីតាំងមួយនៅភាគខាងត្បូងប្រទេសលីបង់ ទៅឲ្យកងទ័ពលីបង់
08/21/2026 03:08 PM
ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ
08/21/2026 03:08 PM