ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសន្និសីទលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

2022/11/13 11:50:35 pm        756
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា៕

UN អញ្ជើញគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋកម្ម ដ៏ឃោរឃៅ នៅអំឡុងសម័យខ្មែរក្រហម

2022/11/13 10:57:10 pm        737
ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ រួមនឹងគណៈប្រតិភូ ព្រឹកថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​និងគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និង​គោរពអ្នកដែលនៅរស់រានមាន​ជីវិតពី​បទ​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ​ដែលប្រព្រឹតិ្តនៅទូទាំងប្រទេសកម្ពុជា នៅអំឡុងសម័យខ្មែរក្រហម។លោក António Guterres បានលើកឡើងថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងទាំងនេះ គឺជារឿងសោកសង្រែក​ ដ៏សែនរន្ធត់​ និងគួរឲ្យភ្ញាក់ផ្អើលរឿងរ៉ាវ​នៃការរស់រានមានជីវិត ​និងភាពធន់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្ត ​និងផ្តល់ជាកម្លាំងចិត្តផងដែរ។ លោកក៏សូមថ្លែងអំណរគុណដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សម្រាប់​ការងារ​ដ៏អស្ចារ្យរបស់ខ្លួន​ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ​ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីធានាថាអំពើទាំងនេះ ​មិនត្រូវកើតឡើងម្តងទៀតឡើយ។អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា ​បាន​ទាមទារឲ្យមេដឹកនាំខ្មែរក្រហមជាច្រើននាក់​ទទួល​ខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងនេះ​ និងបានផ្តល់ជាសំឡេង​ដល់ជនរងគ្រោះ និងអ្នកដែលនៅ​រស់​ពីរបបនេះ។ សំឡេង​របស់ពួកគេមានសារសំខាន់ជាងពេលណាៗទាំងអស់ នៅពេលដែលការ​និយាយ​នាំឲ្យមានការស្អប់គ្នា ​ការរំលោភបំពាន ​ការរើសអើង និងការយាយីកំពុងកើតឡើង​នៅ​គ្រប់តំបន់នៃពិភពលោក។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងក្រើនរំលឹកដ៏ចាំបាច់សម្រាប់​យើងទាំង​អស់គ្នា ឥដ្ឋ និងការ៉ូ ​ដែលប្រឡាក់ដោយឈាមនៅទីនេះ​ គឺជាការព្រមានដល់យើងទាំងអស់គ្នា នេះគឺជា​អ្វីដែលកើតឡើង នៅពេលដែលការស្អប់គ្នា​ កើនឡើងយ៉ាងខ្លាំង។ ហើយនេះ​គឺជាអ្វីដែល​បាន​កើតឡើងនៅពេលដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ​ ហើយសន្ធិមនុស្ស ត្រូវបាន​បដិសេធ។លោក បានបន្ថែមទៀតថា ការរក្សាទុក ការចងចាំអ្នកដែលបានរងទុក្ខ ​និងស្លាប់នៅទួលស្លែង ជួយ​ធានាថាអំពើឃោរឃៅបែបនេះ ​និងមិនកើតឡើងម្តងទៀតនោះឡើយ។ លោក នឹងយករឿងរ៉ាវ ដែលបាន​ស្តាប់លឺពីអ្នក​ រួចរស់នៅក្នុងរបបខ្មែរក្រហមនេះ​ ទៅប្រាប់ចៅស្រីរបស់លោក ដើម្បី​ឲ្យចៅស្រីរបស់លោក ​អាចយករឿងរ៉ាវទាំងនេះ​ ទៅប្រាប់ដល់ចៅៗរបស់ពួកគេផ្សេងទៀត ហើយ​ការចងចាំនៅទីនេះ ​គឺជាអ្វីដែលយើងមិនត្រូវបំភ្លេចជាដាច់ខាត។លោក António Guterres ​បានបញ្ជាក់ថា​ តាមរយៈការរៀនទទួលស្គាល់ ​ពីសញ្ញាព្រមានដំបូងៗ នៃ​អំពើប្រល័យពូជសាសន៍ ​និងឧក្រិដ្ឋកម្មឃោរឃៅដ៏ទៃទៀត ​និងទទួលស្គាល់ពីតម្លៃបរិយាបន្ន និង​សេចកី្តថ្លៃថ្នូរ ​យើងអាចកសាងមូលដ្ឋានគ្រឹះ ​សម្រាប់អនាគតដែលភាពរន្ធត់បែបនេះ នឹង​មិនអាចកើតឡើងម្តងទៀត៕អត្ថបទ រដ្ឋា 

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចាកចេញពីប្រទេសកម្ពុជាហើយ

2022/11/13 10:37:24 pm        618
ភ្នំពេញ៖ គណៈប្រតិភូឡាវ ដឹកនាំឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចាកចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា ។

រយៈពេលមួយឆ្នាំជាប្រធានអាស៊ាន ជារយៈពេលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា

2022/11/13 09:58:27 pm        763
ភ្នំពេញ៖ រយៈពេលមួយឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជារយៈពេលពេញមួយឆ្នាំដែលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម បានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាន។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធានអាស៊ាន ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុងឋានៈជាប្រធានអាស៊ានរបស់កម្ពុជា យើងពិតជាអនុវត្តបាន​តាមមូលបទ «អាស៊ាន​រួម​គ្នា​ធ្វើ៖​ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា»។ អាស៊ាន​បាន​បញ្ចូល​អ៊ុយក្រែន និងប្រទេស ៦ ទៀតរួមមាន ដាណឺម៉ាក, ក្រិក, ហូឡង់, អូម៉ាន, កាតា និងអេមីរ៉ាតអារ៉ាប់រួម ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ដែលធ្វើឱ្យប្រទេស​ជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ ប្រទេស។អំឡុងកិច្ចប្រជុំកំពូលនេះ ​អាស៊ានបានចេញនូវសេចក្ដីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០ នៃ សេចក្ដីថ្លែងការណ៍ ​ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ដើម្បី​ប្រារព្ធ​ពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍​ស្ដីពីការ​ប្រតិបត្តិនេះ នាឆ្នាំ ២០០២។អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជានាពេលនេះ កិច្ចប្រជុំ​សម្រេច​បាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ​និងប្រកបដោយផ្លែផ្កា។ កិច្ចប្រជុំក៏បានអនុម័ត និងកត់សម្គាល់នូវឯកសារ ​សមិទ្ធផល ​និងសេចក្ដីប្រកាសចំនួន ៧០ ដែល​គ្របដណ្ដប់​លើសសរស្ដម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ច​សហប្រតិបត្តិការមួយចំនួន ​ជាមួយនឹងដៃគូសន្ទនារបស់អាស៊ាន។អាស៊ានក៏បានអនុម័តសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពី«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន​ស្ដីពី​របៀប​វារៈនៃការតភ្ជាប់អាស៊ាន​ ក្រោយឆ្នាំ២០២៥ ផងដែរ។ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ​ខែវិច្ឆិកានេះដែរ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា​ ឆ្នាំនេះយើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុងតំបន់យើង ​ដែលនាំឱ្យយើងមានលទ្ធភាព ​ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា​ សម្រាប់គ្រួសារអាស៊ានរបស់យើង។ មជ្ឈភាពអាស៊ាន ​គឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ដៃគូខាងក្រៅ ​តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន៕ ដោយ៖ គង់ ឌិន

សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ -៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

2022/11/13 09:10:40 pm        815
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​អញ្ជើញជាអធិបតីក្នុង​ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រគល់ញញួរប្រធានអាស៊ានឆ្នាំ២០២៣ ជូនដល់ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សូមអានសុន្ទរកថាទាំងស្រុងដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ញញួរប្រធានអាស៊ានឆ្នាំ២០២៣ជូនឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី

2022/11/13 08:51:41 pm        774
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រគល់ញញួរប្រធានអាស៊ានឆ្នាំ២០២៣ ជូនដល់ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

2022/11/13 08:35:27 pm        439
ភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា បានប្រារព្ធពិធីបិទ បន្ទាប់ពីដំណើរការប្រជុំដោយជោគជ័យ រយៈពេល៤ថ្ងៃមកនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រទេសដៃគូនានា។

លោក ចូ បៃឌិន កោតសរសើរចំពោះជំហរកម្ពុជាទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង

2022/11/13 08:01:17 pm        360
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកោតសរសើរអំពីជំហររបស់​កម្ពុជា​ទាក់ទងលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ​ការបាញ់ស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងខិតខំស្វែងរក​ដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​លទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ​បានឲ្យដឹងថា លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន «បានកោតសរសើរកម្ពុជាចំពោះតួនា​ទីប្រកប​ដោយការ​ស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយ​តម្លៃខ្ពស់ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗ​នេះរបស់​កូរ៉េខាងជើង»។តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងកិច្ចជំនួបនោះលោកប្រធានាធិបតីអាម៉េរិក បាន​អបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន​នៅឆ្នាំនេះ ​និងចំពោះការគាំទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋ​អាម៉េរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធាន​អាស៊ាន​របស់ខ្លួននោះ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការ​ប្រគល់ត្រឡប់ មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ​ពាក់ព័ន្ធនឹងការដោះមីន, សម្តេចតេជោ​ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាម៉េរិក ដើម្បីជួយកម្ពុជា​សម្រេចបាន «កម្ពុជា គ្មានមីនត្រឹមឆ្នាំ២០២៥»។ ដោយឡែកពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរអាម៉េរិក សម្តេចតេជោ បានលើកឡើង​ពី​គោលជំហររបស់កម្ពុជាក្នុងការទទួលយកពលរដ្ឋខ្មែរ​ដែលត្រូវបានបណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាម៉េរិក ដោយគិតគូរពីកត្តាមនុស្សធម៌​ និងមេត្តាធម៌ និងបានបញ្ជាក់ពីការ​បន្តកិច្ច​សហប្រតិបត្តិការ​របស់កម្ពុជា ​ជាមួយសហរដ្ឋអាម៉េរិក យោងតាមអនុស្សារណៈនៃការ​យោគយល់គ្នាឆ្នាំ២០០២ ដែល​មានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ ដូចដែល​ធ្លាប់​បានធ្វើនាពេលកន្លងមកនោះ។សម្តេចតេជោ នាយករដ្ឋមន្តី ក៏បាន​គូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជា​ប្រឆាំងនឹងការ​គំរាមកំហែង ​ដោយប្រើអាវុធនុយក្លេអ៊ែរ។ សម្តេចតេជោ​ ក៏បានជម្រាបជូន ​លោកប្រធានាធិបតីចូ បៃឌិន អំពីកិច្ចសហការរវាងកម្ពុជា​ និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC) ​និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុងការ​បញ្ចូនក្រុមអ្នកដោះមីនកម្ពុជា​ទៅជួយបណ្តុះ​បណ្តាលក្រុមដោះ​មីន​អ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែន ដល់ជប៉ុន​ ក្នុងការផ្តល់​ឧបករណ៍ដោះមីនផងដែរ៕អត្ថបទ៖ បាន ចក់

អគ្គលេខាធិការអង្គការសហប្រជាតិ ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច នៅសារមន្ទីរ​ឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែង

2022/11/13 07:55:27 pm        437
ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ បានធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នាយករដ្ឋមន្ត្រីវៀតណាម ដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា

2022/11/13 07:42:21 pm        424
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហានថៃ បន្តឈូសឆាយព្រៃ ធ្វើផ្លូវ លេណដ្ឋានថ្មីនៅតំបន់សង្កាត់អូរស្មាច់ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈលើដែនអធិបតេយ្យភាពកម្ពុជា
08/22/2026 10:08 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តប្រើប្រាស់វោហារសាស្ត្រអរិភាពនៅមុនពេលមានទណ្ឌកម្មថ្មី
08/22/2026 10:08 AM
ប្រធានាធិបតីអ៊ីរ៉ង់និយាយថាដល់ពេលបញ្ចប់សង្គ្រាមហើយ ខណៈកំពុងតែស្ថិតក្នុងជំហរដ៏រឹងមាំ
08/22/2026 09:08 AM
សហគមន៍អឺរ៉ុបផ្តល់វគ្គបណ្តុះបណ្តាលជំនាញពង្រឹងសន្តិសុខផ្លូវទឹកដល់កងទ័ពជើងទឹកកម្ពុជា
08/22/2026 09:08 AM
ជនជាតិថៃ ៤៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀតត្រូវបានបណ្ដាញចេញពីកម្ពុជា
08/22/2026 08:08 AM
អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
08/22/2026 07:08 AM
មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
08/21/2026 08:08 PM
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
08/21/2026 08:08 PM
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
08/21/2026 08:08 PM
នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
08/21/2026 08:08 PM