ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ខ្លឹមសារសំខាន់ៗ នៃសន្និសីទសារព័ត៌មានរបស់អគ្គលេខាធិការអង្គការសហប្រជាតិ

2022/11/12 05:41:51 pm        289
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាតិ (UN) លោក Antonio Guterres នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កំពុងធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំនានាជាមួយដៃគូពាក់ព័ន្ធ ។សន្និសីទសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើដល់ប្រទេសទាំងអស់ ជាពិសេសប្រទេស G20 ដែលគ្រោងបើកកិច្ចប្រជុំនៅឥណ្ឌូណេស៊ី រួមគ្នាសង្គ្រោះបរិស្ថានពិភពលោក។អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជំរុញដល់ប្រទេស G20 ទាំងអស់ រួមគ្នាដោះស្រាយ​បញ្ហានៅអ៊ុយក្រែន​ និងវិបត្តិស្បៀងអាហារ ​ដែលកំពុងកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជឿជាក់ថា ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងដោះស្រាយបន្តបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

2022/11/12 04:53:08 pm        269
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

សម្តេចតេជោ ហ៊ុន សែន៖ ចិន កូរ៉េខាងត្បូង និងជប៉ុន ជាដៃគូរមិនអាចខ្វះបានរបស់អាស៊ានលើកិច្ចសហការទាំងសេដ្ឋកិច្ច សន្តិភាព និងនយោបាយ

2022/11/12 04:23:34 pm        509
ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងថា តាមរយៈអាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់។ សម្តេចតេជោ បញ្ជាក់ថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាការពិតប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបីតេងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថ ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។ ជាការកត់សម្គាល់ យន្តការអាស៊ានបូកបីបន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព៕ 

មេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង

2022/11/12 04:20:56 pm        243
ភ្នំពេញ៖ ខណៈនេះមេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កម្រងរូបភាព នៃការអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក

2022/11/12 03:57:54 pm        239
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយ

2022/11/12 03:32:15 pm        1219
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការបន្តកើនឡើងអំពើហិង្សានៅមីយ៉ាន់ម៉ា

2022/11/12 01:22:33 am        728
ភ្នំពេញ៖ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះស្ថានការណ៍បន្តកើនឡើងអំពើហិង្សា និងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

មេដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសការមិនយកពន្ធជាន់គ្នា

2022/11/11 11:51:38 pm        774
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងដឹកនាំដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ បានទទួលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យុល(Yoon Suk yeol )នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅលើកិច្ចការតំបន់ អន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ថ្នាក់ដឹក នាំទាំងពីរ​បានពិភាក្សាគ្នាលើបញ្ហាតំបន់ផង​ និងបញ្ហាទ្វេភាគីផង។ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និង​បាន​សម្ដែងនូវការពេញចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ​ជាពិសេសលើវិស័យពាណិជ្ជកម្ម ​ការវិនិយោគ ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ វិស័យឯកជន ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​ដែលក្នុងរយៈពេល​ត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ជាង២០ ដង។ក្នុងន័យនេះ ​ឯកឧត្តម Yoon Suk yeol ​បានជម្រាបជូនសម្ដេចតេជោថា​ កូរ៉េ ចាត់ទុកការអភិវឌ្ឍ​របស់​កម្ពុជា​ដោយចីរភាព។ក្នុងន័យនេះ​ជំនួយ​ក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជា​មាន​ការកើនឡើង​ទ្វេដង​សម្រាប់​ជួយ​ដល់កម្ពុជា​ដល់ការអភិវឌ្ឍ​ហើយកូរ៉េនឹងជំរុញឲ្យអ្នកវិនិយោគទុន​កូរ៉េមក​កម្ពុជា​កាន់តែច្រើនឡើង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងទំនាក់ទំនង​រវាងប្រទេសទាំងពីរបន្ថែម​ទៀត ជាពិសេសដើម្បីក្តាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ​គឺ​ការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ៕

អាស៊ាន-កូរ៉េខាងត្បូង បើកកិច្ចប្រជុំកំពូលលើកទី២៣

2022/11/11 11:28:21 pm        696
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលលើកទី២៣ (23th ASEAN-Republic Korea Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញមកដល់កម្ពុជាហើយ

2022/11/11 09:50:41 pm        650
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres បានអញ្ជើញមកដល់កម្ពុជាហើយ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកោតសរសើរ និងអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ
08/22/2026 01:08 PM
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក សាទរតួលេខដឹកជញ្ជូនប្រេងដែលកំពុងដំណើរការឆ្លងកាត់ច្រកសមុទ្រ Hormuz
08/22/2026 12:08 PM
មេដឹកនាំអ៊ុយក្រែន ប្តេជ្ញាឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើមជ្ឈមណ្ឌលទំនិញដែលបានសម្លាប់មនុស្សច្រើននាក់
08/22/2026 12:08 PM
ក្រសួងយុត្តិធម៌អាមេរិក និងក្រុមហ៊ុន TikTok ឈានដល់ការដោះស្រាយឯកជនភាពរបស់កុមារ៤០០ លានដុល្លារ
08/22/2026 12:08 PM
ការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
08/22/2026 11:08 AM
UN ទាមទារការទទួលខុសត្រូវបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់អ្នកតាំងលំនៅឋាននៅ West Bank
08/22/2026 11:08 AM
ក្នុងអាណតិ្តរដ្ឋាភិបាលថ្មីបានជំរុញទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាបន្តកើនខ្លាំង ឈានដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក
08/22/2026 11:08 AM
អ៊ីរ៉ង់៖ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺជាការប្រកាសសង្គ្រាមលើគ្រប់ប្រទេសទាំងអស់
08/22/2026 11:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហៅនាយករដ្ឋមន្ត្រីទួរគី ថាជាមេដឹកនាំផ្តាច់ការប្រឆាំងជ្វីហ្វ
08/22/2026 11:08 AM
សមាជិកណាតូ ពិភាក្សាអំពីជម្រើសនៃច្រកសមុទ្រ Hormuz ដោយគ្មានការចូលរួមពីសម្ព័ន្ធមិត្ត
08/22/2026 10:08 AM