ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ រំពឹងថា កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី នឹងកាន់តែផ្ដល់ផល ប្រយោជន៍ដល់ពលរដ្ឋ

2022/11/12 09:08:57 pm        298
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានអាស៊ាន​ឆ្នាំ ២០២២ បាន​បង្ហាញនូវ​សុទិដ្ឋិនិយម ចំពោះការ​បន្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ​រវាង​អាស៊ាន-អូស្ត្រាលី នឹងកាន់តែផ្ដល់​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ក្នុងឱកាសបើកកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី លើកទី២ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អូស្ត្រាលី ​តែងតែ​បង្ហាញ​នូវ​ការគាំទ្រ​ឥត​ងាករេ​មកលើ​មជ្ឈភាព​អាស៊ាន តាមរយៈ ការចូលរួមយ៉ាងសកម្ម ក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ។ប្រធានអាស៊ានឆ្នាំ២០២២ បានបន្តថា ក្នុងក្របខណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​អាស៊ាន-អូស្ត្រាលី ​សម្ដេច បានកោតសរសើរនូវល្បឿន និងទំហំនៃសមិទ្ធផល ដែលភាគីទាំង​សម្រេច​បានរួមគ្នា ក្នុង រយៈពេលដ៏ខ្លីតាមរយៈគំនិត​ផ្ដួចផ្ដើម​យ៉ាងច្រើន ​ជាពិសេសគំនិត​ផ្ដួចផ្ដើម​ស្តីពីអូស្ត្រាលី​ ដើម្បីអនាគត អាស៊ាន ដែលនឹងផ្ដល់ការគាំទ្រអន្តរវិស័យ សល់ការអនុវត្ត​ទស្សន​វិស័យ​អាស៊ានស្ដីពី ​ឥណ្ឌូប៉ាស៊ីហ្វិច ​ដែលជាតម្រូវការជាក់ស្ដែង ​របស់បណ្ដាប្រទេសអាស៊ាន ។គួរបញ្ជាក់ថា ​នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ​អាស៊ានមានកិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានបូកបី​ (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ​លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ​លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួប​អនុស្សាវរីយ៍​អាស៊ាន និង​កាណាដា ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំអាស៊ានបូកបី (APT)

2022/11/12 08:57:26 pm        512
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូ​ដ៏សំខាន់​មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ​ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព ​និងនយោបាយ។សម្ដេចតេជោ បានបន្តទៀតថា ការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី ​និងការពង្រឹង ​ក៏ដូចជាកាន់តែស៊ីជម្រៅ និងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ ​ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុង​ក្របខណ្ឌតំបន់ និងសកល។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា​ ទោះស្ថិត​ក្នុង​កាលៈទេសៈណាក៏ដោយ អាស៊ានបូកបី ​តែងតែប្រកាន់ខ្ជាប់​ស្មារតីរួបរួមគ្នាជានិច្ច។ ​មកដល់ថ្ងៃនេះ ភាគជោគជ័យ ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបី បាន​មកពីការខិតខំប្រឹងប្រែង​ឥតឈប់ឈរពីការប្រតិបត្តិការ​ជិតស្និទ្ធ ​និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) ​បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ​ហើយចាប់តាំងពីពេលនោះមក​បានវិវឌ្ឍជាយន្តការ​ដ៏សំខាន់ ក្នុងការ​លើក​កម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេល​វែង នៃការ​កសាង​សហគមន៍អាស៊ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។អាស៊ានបូកបី ​បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុត​មួយ​នៅក្នុងតំបន់ ហើយ​កិច្ចសហប្រតិបត្តិការ ​អាស៊ានបូកបីត្រូវបានពង្រីក ​និងស៊ី​ជម្រៅលើវិស័យជាច្រើន រួមទាំង​ផ្នែក​នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម ​និងការវិនិយោគ ​ហិរញ្ញវត្ថុ ថាមពល ​ទេសចរណ៍ ​កសិកម្ម និងព្រៃឈើ ​បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម៕

ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ

2022/11/12 07:41:19 pm        330
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ជាមួយដៃគូ​សន្ទនា​កាណាដា និងកិច្ចប្រជុំកំពូលបូកជាមួយបណ្តាប្រទេសនានា។

កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ចាប់ផ្តើមដំណើរការហើយ

2022/11/12 07:34:56 pm        274
ភ្នំពេញ៖ នាវេលាថ្ងៃត្រង់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ចាប់ផ្តើមដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី២ ជាមួយឯកឧត្តម អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលីនាយករដ្ឋមន្រ្តី។

ឯកឧត្តម ហ៊ុន ម៉ានី៖ តើមនុស្សប៉ុន្មាននាក់ ដែលគិតថាកម្ពុជាអាចមានថ្ងៃនេះ?តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?

2022/11/12 07:17:53 pm        455
ភ្នំពេញ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានសរសេរថា៖ ត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជនមួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបំរះចេញ​ពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត។ ​កាលនោះ ​តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាច​ទទួល​បានជោគជ័យ និងអាចដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ? ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជា ត្រូវបាន​រំដោះទាំង​ស្រុង​ចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជា ត្រូវបន្តរស់ដោយពឹងខ្លួន​ឯងចាប់តាំង​ពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោម​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរពីប្រទេស​បច្ឆិមលោក ដែល​មាន​ចេតនា​ដាក់កម្ពុជាឲ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជា បន្តរស់ដោយខ្លួនឯងយ៉ាងអង់អាច រហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកល ឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៏រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញ​បាន​កើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្នះ ក្រោមនយោបាយដែលដាក់ចេញ​ដោយ​ខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់​ប្រយោជន៍​ជាតិខ្មែរជាធំ។ ​សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋាន​ដ៏រឹងមាំ​ដែល​អាចឲ្យកម្ពុជា បោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ​ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យ​សំខាន់ៗ​ផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីកធំធាត់គួរឲ្យកត់សម្គាល់។ ​ជាង០២ទស្សវត្សចុងក្រោយ កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦​ប្រទេស​លើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់០៧%។ ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់មួយ ដែលគួរឲ្យកត់សម្គាល់។ កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និង​មនុស្សធម៌ពីបណ្តាប្រទេសនានាលើលោក ​បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅ​បណ្តា​ប្រទេសផ្សេងៗ​នោះទៅវិញ។ កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹង​អង្គការ​ក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។ ក្នុងឋានៈថ្មីៗទាំងនេះ​ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្របសម្រួលលើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាអ្នកកាច់ចង្កូតនាវាតំបន់ និង​អន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ? ការអញ្ជើញចូលរួមពីបណ្តាប្រមុខ​ថ្នាក់​ដឹកនាំ​កំពូលៗលើលោកនៅពេលនេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ការជឿ​ទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេស​ណាម្នាក់​បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័យនៅថ្ងៃនេះ ជាញើស ​ជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល​យើង ជាមួយនឹង​ការបន្ត​គាំទ្រ​របស់ខ្មែរយើងម្នាក់ៗលើការដឹកនាំដ៏ត្រឹមត្រូវនេះ៕ អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រំពឹងថា កម្ពុជានឹងជួយអ៊ុយក្រែន រំដោះផ្ទៃដីមានមីន បង្កប់ដោយកងទ័ពរុស្ស៊ី

2022/11/12 06:52:08 pm        444
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានរំពឹងថា អ្នកជំនាញដោះមីនរបស់កម្ពុជា នឹងជួយដល់កងកម្លាំងដោះមីនរបស់អ៊ុយក្រែន ក្នុងការ​រំដោះផ្ទៃដីដែលមានមីន ​បង្កប់របស់កងទ័ពរុស្ស៊ី ​ក្នុងអំឡុងនៃការឈ្លានពាន ។នេះជាការលើកឡើងរបស់លោក ឌីមេត្រូ គូលេបា (Dmytor Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជុំវិញនៃការអញ្ជើញ​មក​ចូលរួម​ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC) នឹង​បញ្ជូនមន្ត្រីជំនាញបច្ចេកទេស ចំនួន៣នាក់ ទៅបំពេញបេសកកម្មជួយហ្វឹកហ្វឺន​មន្ត្រីជំនាញ​សកម្មភាពមីន នៃប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រគម្រោងជំនួយរបស់ប្រទេសជប៉ុន ហើយ​កម្លាំង​ស៊ីម៉ាក់ ត្រូវសហការឲ្យបានល្អជាមួយមិត្តជប៉ុន ដើម្បីជួយដល់អ៊ុយក្រែន បំផ្លាញចោលគ្រាប់មីន ។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២ ​និងក្រុមទី២ អាចបំពេញ​បេសកកម្មនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​លទ្ធផលជំនួបរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែឡិនស្គី ​កាលពីថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា​ ដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសជប៉ុន កម្ពុជា​បានត្រៀមខ្លួនជាស្រេច ​ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្ដុះបណ្ដាលដល់​អ្នកដោះមីន​ របស់អ៊ុយក្រែនតាមពេលវេលាសមស្រប ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានឹងក្លាយ​ទៅជាបង្គោលចរដ៏សំខាន់​ក្នុងការទាក់ទង​ផ្នែក​សេដ្ឋកិច្ច និងនយោបាយ

2022/11/12 06:40:53 pm        209
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​ថ្លែង​អះអាងថា កិច្ចប្រជុំកំពូលអាស៊ាន និងឥណ្ឌាលើកទី១៩ នឹង​ក្លាយ​ទៅ​ជា​បង្គោលចរ​ដ៏​សំខាន់​មួយ នៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច,នយោបាយ, និងសង្គមវប្បធម៌ របស់អាស៊ាន និងឥណ្ឌា បើ​ទោះ​​បី​ជាអស់រយៈពេល៣០ឆ្នាំ នៃទំនាក់ទំងរវាងអាស៊ាន និង​ឥណ្ឌា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏ដោយ​តែភាពរីកចំរើនរវាងភាគីទាំងពីរ នៅតែបន្តមានដដែល។ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និង​ឥណ្ឌា​កាន់​តែ​ល្អ​ប្រ​សើ​បន្ថែមទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានបញ្ជាក់ថា«ជាការពិតក្នុងបីទសវត្សន៍ កន្លងមក ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌាមានការរីកចំរើន​ឥតឈប់​ឈរ ដែល បានក្លាយទៅជាពូលសង្គម-សេដ្ឋកិច្ចសំខាន់ពីរ​នៅ​លើ​ពិភពលោក។ ជាមួយនិងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចំរើន និង​មាន​មូលដ្ឋាន​កាន់​តែទូលំទូលាយជាលំដាប់ ដោយសារការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឲ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់ តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពរួមជូនប្រជា ជនរបស់យើងទាំងបច្ចុប្បន្ន និងទៅអនាគត»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ក៏បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព,វឌ្ឍនភាព និងវិបុលភាពរួម២០២១-២០២៥។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងផងដែរថាកម្ពុជាក៏សូមស្វាគមន៍ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន-ឥណ្ឌា តាមរយៈគំនិត ផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌា ផ្នែកលើគោលការឆ្ពោះទៅទិសខាងកើតផងដែរ៕អត្ថបទ៖ បាន ចក់

ខ្លឹមសារសំខាន់ៗនៃសន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន

2022/11/12 06:11:27 pm        487
ភ្នំពេញ៖ ឯកឧត្ដម ឌីមេត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កំពុងធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ។សន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងថា ទំនាក់ទំនងរវាងអ៊ុយក្រែន ជាមួយអាស៊ាន គឺជាអាទិភាពចម្បងរបស់អ៊ុយក្រែន។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ យើងទទួលបាននូវសារជាច្រើនពីបណ្ដាប្រទេសអាស៊ាន ដែលបង្ហាញនូវការគាំទ្រចំពោះអ៊ុយក្រែន។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអំពាវនាវដល់បណ្ដាប្រទេសអាស៊ាន ចាត់រាល់វិធានការ ចំពោះរុស្ស៊ីឱ្យបញ្ឈប់រាល់សកម្មភាពយោធា និងការរារាំងចំពោះការនាំចេញគ្រាប់​ធញ្ញជាតិ​ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ​ដើម្បីបង្ការកុំឱ្យមានការប្រឈមនឹងគ្រោះអត់ឃ្លាន។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រំពឹងថា អ្នកជំនាញកម្ពុជានឹងជួយដល់កងកម្លាំងអ៊ុយក្រែន នៅក្នុងការរំដោះផ្ទៃដីដែលបង្កប់ដោយមីនរបស់កងទ័ពរុស្ស៊ី។ឯកឧត្ដម ឌីមេត្រូ គូលេបា ខ្ញុំមើលឃើញថា រុស្ស៊ីបានលើកឡើងពីការចរចាស្វែងរកដំណោះស្រាយ​សម្រាប់បញ្ហានៅអ៊ុយក្រែន ​គឺដើម្បីបិទបាំងសកម្មភាពអាក្រក់របស់ខ្លួននៅអ៊ុយក្រែនប៉ុណ្ណោះ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ នេះគឺជាលើកទី១​ ដែលអ៊ុយក្រែន ត្រូវបានអញ្ជើញចូលរួមកិច្ច​ប្រជុំ​កំពូលអាស៊ាននៅកម្ពុជា។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ កងទ័ពរុស្ស៊ីបានធ្វើទារុណកម្ម និងបំពានរំលោភលើពលរដ្ឋអ៊ុយ ក្រែន នៅគ្រប់កន្លែងដែលគេចូលកាន់កាប់ សូម្បីក្នុងរបាយការណ៍របស់ UN និងរបាយការណ៍របស់ អង្គការសិទ្ធិមនុស្សក៏មានសរសេរពីសកម្មភាពអាក្រក់របស់កងទ័ពរុស្ស៊ី លើពលរដ្ឋអ៊ុយក្រែន ទាំងនោះដែរ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ខ្ញុំបានជួបពិភាក្សាជាមួយចិន ដើម្បីឱ្យជួយបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី លើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ តើប្រទេសធំ ត្រូវតែឈ្លានពានលើប្រទេសតូចឬ ?

UN ជំរុញដល់របបដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់

2022/11/12 06:03:17 pm        269
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ​បានលើកឡើងថា ឯកឧត្ដមជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ា​បច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។ក្រៅពីការលើកឡើងបែបនេះឯកឧត្ដម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដោះ ស្រាយជម្លោះដែលកំពុងកើតមានដោយសន្តិវិធីផងដែរ។ឯកឧត្ដម ក៏បានបង្ហាញនូវក្ដីរំពឹងផងដែរ ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាន​នៅ​ឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងបន្តដោះស្រាយបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា តាមមធ្យោបាយវិជ្ជមាន៕ ដោយ៖ គង់ ឌិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា

2022/11/12 05:59:09 pm        294
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដដែលនេះ បន្ទាប់ កិច្ចប្រជុំកំពូលអាស៊ានបូក៣ រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជួបពិក្សាការងារជាមួយ ឯកឧត្ដម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
08/22/2026 11:08 AM
UN ទាមទារការទទួលខុសត្រូវបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់អ្នកតាំងលំនៅឋាននៅ West Bank
08/22/2026 11:08 AM
ក្នុងអាណតិ្តរដ្ឋាភិបាលថ្មីបានជំរុញទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាបន្តកើនខ្លាំង ឈានដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក
08/22/2026 11:08 AM
អ៊ីរ៉ង់៖ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺជាការប្រកាសសង្គ្រាមលើគ្រប់ប្រទេសទាំងអស់
08/22/2026 11:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហៅនាយករដ្ឋមន្ត្រីទួរគី ថាជាមេដឹកនាំផ្តាច់ការប្រឆាំងជ្វីហ្វ
08/22/2026 11:08 AM
សមាជិកណាតូ ពិភាក្សាអំពីជម្រើសនៃច្រកសមុទ្រ Hormuz ដោយគ្មានការចូលរួមពីសម្ព័ន្ធមិត្ត
08/22/2026 10:08 AM
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សកម្ពុជា ដែលប្រឡងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅអង់គ្លេស បន្តខិតខំរៀនសូត្របន្ថែមទៀត និងធ្វើជាគំរូដល់សិស្សដទៃ
08/22/2026 10:08 AM
ទាហានថៃ បន្តឈូសឆាយព្រៃ ធ្វើផ្លូវ លេណដ្ឋានថ្មីនៅតំបន់សង្កាត់អូរស្មាច់ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈលើដែនអធិបតេយ្យភាពកម្ពុជា
08/22/2026 10:08 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តប្រើប្រាស់វោហារសាស្ត្រអរិភាពនៅមុនពេលមានទណ្ឌកម្មថ្មី
08/22/2026 10:08 AM
ប្រធានាធិបតីអ៊ីរ៉ង់និយាយថាដល់ពេលបញ្ចប់សង្គ្រាមហើយ ខណៈកំពុងតែស្ថិតក្នុងជំហរដ៏រឹងមាំ
08/22/2026 09:08 AM